ខ្មែរដើម្បីខ្មែរ

ការសិក្សាអំពីកម្ពុជា ទូរសព្ចៈ០១០៣០០៤២៤/០១៧៩៩៣៤៤៣

ស្វែងរក

Thursday, June 18, 2015

អ្នក​ច្បាប់​រដ្ឋសភា​ថា​លោក អ៊ុំ សំអាន ប្រឈម​នឹង​វិន័យ​រដ្ឋបាល​និង​ប្ដឹង​ទៅ​តុលាការ

RFA ដោយ សេក បណ្ឌិត
2015-07-21

អ៊ុំ សំអាន ព្រំដែន ៦២០
តំណាងរាស្ត្រ​គណបក្ស​សង្រោះជាតិ លោក អ៊ុំ សំអាន (ពាក់​អាវ​ពណ៌​ស្វាយ) ពិនិត្យ​តម្រុយ​បង្គោល​ព្រំដែន​លេខ​៣០២ នៅ​ច្រក​ព្រំដែន​កម្ពុជា-​វៀតណាម តន់ហន់ ឃុំ​ព្រែកក្រឹស ស្រុក​កំពង់ត្រាច ខេត្ត​កំពត ថ្ងៃ​ទី​១៤ ឧសភា ឆ្នាំ​២០១៥។
RFA/Tha Kitya

ក្រុម​អ្នក​ច្បាប់​ក្នុង​រដ្ឋសភា និង​អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​រង់ចាំ​ចម្លើយ​ពី លោក ហេង សំរិន ប្រធាន​រដ្ឋសភា ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​លើ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន។
តំណាង​រាស្ត្រ និង​ជា​អ្នក​នាំ​ពាក្យ​នៃ​រដ្ឋសភា លោក ឈាង វុន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២១ កក្កដា ថា ក្រុម​អ្នក​ច្បាប់​ក្នុង​រដ្ឋសភា បាន​ដាក់​លទ្ធផល​នៃ​កិច្ច​សិក្សា​ពិគ្រោះ​យោបល់​លើ​ករណី​តំណាង​រាស្ត្រ​ មណ្ឌល​សៀមរាប លោក អ៊ុំ សំអាន ដែល​ចង់​ប្ដឹង​ប្រធាន​រដ្ឋសភា ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​នោះ និង​ការ​បញ្ចេញ​មតិ​នានា​ទាក់ទង​បញ្ហា​ព្រំដែន​នៅ​លើ​ទំព័រ​បណ្ដាញ​សង្គម​ ហ្វេសប៊ុក (Facebook)។ លោក​បន្ត​ថា ករណី​នេះ​ក្រុម​អ្នក​ច្បាប់​នៅ​រដ្ឋសភា និង​ក្រុម​តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចាត់​ទុក​ជា​ការ​ចោទ​ប្រកាន់ វាយ​ប្រហារ​ប៉ះពាល់​ដល់​កិត្តិយស​ប្រធាន​រដ្ឋសភា។
លោក​បន្ត​ថា ករណី​នេះ លោក អ៊ុំ សំអាន អាច​ប្រឈម​នឹង​ករណី​ពីរ​យ៉ាង គឺ​វិធានការ​ដាក់​វិន័យ​រដ្ឋបាល​ក្នុង​រដ្ឋសភា​តាម​បទបញ្ជា​ផ្ទៃ​ក្នុង និង​ការ​ប្រើ​សិទ្ធិ​បុគ្គល​ប្ដឹង​តាម​ផ្លូវ​តុលាការ បើ​សិន​ជា​ប្រធាន​រដ្ឋសភា ចង់​ប្រើ​សិទ្ធិ​របស់​លោក​ចាត់ការ​លើ​រឿង​នេះ៖ «បញ្ជាក់ ​ត្រង់​នេះ​មួយ ត្រង់​គាត់​និយាយ​ថា អ៊ីចឹង​តើ​បាន​ជា​យួន និយាយ​ថា​ភូមិ​កំណើត​របស់​សម្ដេច​ស្ថិត​ក្នុង​ដី​យួន អត់​ហ៊ាន​ក្អក​ជាមួយ​យួន កុំ​ចង់​យក​ភូមិ​ខ្មែរ​ពីរ​ទៅ​ឲ្យ​យួន ដូរ​ជាមួយ​ភូមិ​កំណើត​សម្ដេច​វិញ»
ក្រុម​អ្នក​ច្បាប់​ក្នុង​រដ្ឋសភា បង្ហាញ​ជូន លោក ហេង សំរិន ថា ការ​បញ្ចេញ​មតិ​របស់ លោក អ៊ុំ សំអាន ប៉ះពាល់​ដល់​បុព្វសិទ្ធិ និង​សិទ្ធិ​សម្រេច​របស់​ប្រធាន​រដ្ឋសភា ដូច​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា។
ទោះ​យ៉ាង​ណា លោក អ៊ុំ សំអាន នៅ​តែ​ប្រកាន់​ជំហរ​ដដែល គឺ​លោក​ធ្វើ​ការ​ទៅ​តាម​ច្បាប់ មិន​មែន​ជា​ការ​ប្រមាថ​ចោទ​ប្រកាន់​វាយ​ប្រហារ ក្នុង​បំណង​អាក្រក់​នោះ​ទេ ហើយ​លោក​មិន​ព្រួយ​បារម្ភ​ចំពោះ​ការ​ចាត់​វិធានការ​លើ​រូប​លោក​តាម​មធ្យោបាយ ​ណា​មួយ​នោះ​ឡើយ៕

ព្រះរាជសកម្មភាព និងបេសកកម្ម ព្រះបរមរតនកោដ្ឋ ដើម្បីឯករាជ្យជាតិខ្មែរ
ព្រះរាជសកម្មភាព និងបេសកកម្ម ព្រះបរមរតនកោដ្ឋ ដើម្បីឯករាជ្យជាតិខ្មែរ - See more at: http://khmersme.com/archives/6679#sthash.NlC2CAPT.dpuf

ខ្លឹមសារខ្លះៗ នៃកិច្ចព្រមព្រៀងប៉ារីស១៩៩១ ស្តីពីបូរភាពទឹកដី

10384277_335305086616626_4086145434428065247_nមាត្រា៤
ភាគីដែលចុះកិច្ចព្រមព្រៀងនេះ អំពាវនាវដល់រដ្ឋដទៃទៀត ឲ្យទទួលស្គាល់ និងគោរពគ្រប់បែបយ៉ាង ដល់​អធិបតេយ្យភាព ឯករាជ្យ បូរណភាពទឹកដី និងភាពមិនអាចរំលោភបាន នៃដែនដី អព្យាក្រិតភាព និងឯកភាព​ជាតិរបស់កម្ពុជា ហើយចៀសវៀងធ្វើអំពើ ដែលមិនស្របនឹងគោលការណ៍ទំាងនោះ ឬដែលមិនស្រប ទៅនឹង ប្រការ​ដទៃទៀត នៃកិច្ចព្រមព្រៀងនេះ។
មាត្រា៥
១.ក្នុងករណីមានការរំលោភ ឬការគំរាមកំហែង រំលោភលើអធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភបាន នៃដែន​ដីអាព្យាក្រិតភាព ឬឯកភាពជាតិនៃកម្ពុជា ឬលើការប្តេជ្ញាអនុវត្តដទៃទៀតណាមួយ ក្នុងកិច្ចព្រមព្រៀងនេះ បណ្តាភាគីក្នុងកិច្ចព្រមព្រៀងនេះ ធ្វើការពិគ្រោះបន្ទាន់ ដើម្បីអនុម័តរាល់វិធានការសមស្រប ដើម្បីធានា ការគោរពដល់ការប្តេជ្ញាចិត្តទាំងនោះ និងដោះស្រាយរាល់​ការរំលោភ​ទំាងនោះ តាមមធ្យោបាយសន្តិវិធី។
២.វិធានការបែបនេះក្នុងចំណោមវិធានការផ្សេងទៀត អាចរួមមានការរាយការណ៍ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឬប្រើ​ប្រាស់​មធ្យោបាយដំណោះស្រាយនូវទំនាស់ ដោយសន្តិវិធី យោងទៅតាមមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិ។
៣.បណ្តាភាគីក្នុងកិច្ចព្រមព្រៀងនេះ ក៏អាចសុំការឧបត្ថម្ភពីសហប្រធាន នៃសន្និសីទប៉ារីស ស្តីពីកម្ពុជាដែរ។
៤.ក្នុងករណីរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនៅកម្ពុជា ភាគី នៃកិច្ចព្រមព្រៀងត្រូវស្នើដល់ អង្គការមានសមត្ថកិច្ច របស់អង្គការសហ​ប្រជា​ជាតិ ឲ្យចាត់វិធានការដទៃទៀត ដែលសមស្រប ដើម្បីទប់ស្កាត់ និងលុបបំបាត់ការរំលោភបែបនេះ ដោយស្របតាមច្បាប់ អន្តរជាតិ ដែល​ទាក់ទិន។

(ដកស្រង់ពីសៀវភៅ ស្តីពីកិច្ចព្រមព្រៀង នៅទីក្រុងប៉ារីស ស្តីពីបញ្ហាកម្ពុជា ២៣ តុលា ១៩៩១)
- See more at: http://khmersme.com/archives/6786#sthash.H5NCjquP.dpuf

No comments: