ប្រភព៖Sabay News
បើនិយាយពីផ្លែក្រខុបប្រជាជនខ្មែរពិតជាស្គាល់វាជាមិនខាន
ព្រោះជាផ្លែឈើមួយប្រភេទដែលមានរសជាតិផ្អែម ឆ្ងាញ់
និងងាយដុះស្ទើរគ្រប់កន្លែង។
ប៉ុន្តែមនុស្សមួយចំនួនប្រហែលជាមិនដឹងទេថា
ក្រខុបនេះមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពប៉ុណ្ណាទេ។ បើចង់ដឹង
Sabay នឹងបង្ហាញជូននូវអត្ថប្រយោជន៍ផ្លែក្រខុបនេះ៖
១.ប្រឆាំងបាក់តេរី
ក្រខុបមានសមាសធាតុជាច្រើនដែលអាចការពារបាក់តេរី និងជួយព្យាបាលជំងឺខាន់ស្លាក់ មេរោគ និងបាក់តេរីផ្សេងទៀត។
២.ព្យាបាលឈឺតាមសន្លាក់ឆ្អឹង
ច្រើនសតវត្សមកហើយមានប្រទេសមួយចំនួនធំបានប្រើផ្លែក្រខុប
ដើម្បីបញ្ឈប់ការឈឺចាប់ដែលផ្សារភ្ជាប់ជាមួយនឹងរោគប្រគ្រីវក៏មាន។
ការទទួលទានក្រខុបមួយថ្ងៃ ៩ទៅ១២ផ្លែ
បីដងក្នុងមួយថ្ងៃជាការព្យាបាលការឈឺចាប់បានយ៉ាងល្អ។
៣.ជំងឺទឹកនោមផ្អែម
ក្រខុបជាផ្លែឈើមានជាតិស្ករតិចដែលអាចជួយបន្ថយជាតិស្ករក្នុង
ឈាមបានផងដែរ
ដូច្នេះធ្វើឲ្យវាជាផ្លែឈើដ៏ល្អសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម។
៤.សម្បូរវីតាមីន C
ផ្លែឈើនេះជាប្រភពដ៏ល្អនៃវីតាមីន C
មានសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងមួយដែលអាចជួយប្រយុទ្ធ
ប្រឆាំងនឹងជំងឺផ្ដាសាយ និងសូម្បីតែជំងឺសរសៃឈាមបេះដូង។
៥.ទប់ស្កាត់ការឈឺចាប់
លឹកវាគឺអាចផ្សំធ្វើជាតែដើម្បីទប់ស្កាត់ការឈឺចាប់។
៦.ការពារសរសៃឈាមបេះដូង
ស្លឹករបស់វាដែលផ្សំធ្វើតែនោះ
មិនត្រឹមតែទប់ស្កាត់ការឈឺចាប់ប៉ុណ្ណោះទេ
ថែមទាំងអាចការពារជំងឺគាំងបេះដូង
ព្រោះស្លឹករុក្ខជាតិនោះមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែល
រារាំងការរលាកដែលនាំឲ្យងាប់ជាលិកាសាច់ដុំបេះដូង។
៧.ព្យាបាលជំងឺមហារីក
ការស្រាវជ្រាវបានឲ្យដឹងថាស្លឹករបស់វាត្រូវបានគេសិក្សា
និងបង្ហាញសមត្ថភាពប្រឆាំងដ៏ធំ
ហើយវាអាចនឹងត្រូវគេប្រើយ៉ាងទូលំទូលាយនាពេលអនាគតសម្រាប់ព្យាបាល
ជំងឺមហារីក។
៨.ប្រឆាំងការរលាក
តែដែលមានផ្សំពីស្លឹកក្រខុបគឺអាចព្យាបាលការរលាក ហើម និងសម្រាប់ទប់ស្កាត់ជំងឺគ្រុនបានទៀតផង។
៩.បន្ថយសំពាធឈាម
តែធ្វើពីស្លឹកក្រខុបអាចបញ្ចុះសំពាធឈាម
ព្រោះវាមានសារធាតុនីទ្រិចអុកស៊ីតដែលអាចបន្ធូរសរសៃឈាម
ដូច្នេះប្រសិនបើសំពាធឈាមឡើងគឺទទួលទានតែនេះនឹងបញ្ចុះមកវិញបាន។
១០.ព្យាបាលអាការឈឺក្បាល
ការបរិភោគផ្លែឈើប្រភេទនេះ ឬផឹកតែធ្វើពីស្លឹកវាគឺជាឱសថស័ក្ដិសិទ្ធិ នឹងកម្ចាត់អាការឈឺក្បាលបានភ្លាម។
១១.ផ្ទុកសារធាតុចិញ្ចឹមច្រើន
ក្រខុបមានផ្ទុកជាតិទឹក ជាតិស្ករ ប្រូតេអ៊ីន
សម្រាប់ធ្វើឲ្យសាច់ដុំរឹងមាំ។
ចំណែកកាល់ស្យូមនិងផូស្វាតសម្រាប់ឆ្អឹងរឹងមាំ
ជាតិដែកសម្រាប់អ្នកមានជំងឺស្លេកស្លាំង និង
វីតាមីនBធ្វើឲ្យមានអារម្មណ៍ល្អ៕
ចុចអាន៖មូលហេតុ៧យ៉ាងគួរទទួលទានទឹកដូងឲ្យបានច្រើន
ប្រែសម្រួល៖ទ្រី រ៉ាវី
ប្រភព៖ cancer.trendolizer
No comments:
Post a Comment