ខ្មែរដើម្បីខ្មែរ

ការសិក្សាអំពីកម្ពុជា ទូរសព្ចៈ០១០៣០០៤២៤/០១៧៩៩៣៤៤៣

ស្វែងរក

Thursday, August 20, 2015

ស្លឹក​ត្របែក មានអត្ថប្រយោជន៏ សំខាន់ៗ ១០ យ៉ាងចំពោះសុខភាព

ស្លឹក​ត្របែក​មាន​ផ្ទុកនូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ​ ​វីតាមីន C
និងសារធាតុផ្សេងៗទៀតដែលអាចផ្តល់ផលវិជ្ជមានយ៉ាងច្រើនលើសលុប ក្នុង​ការ​បង្កើន​កម្រិត​ប្រព័ន្ធ​ភាពស៊ាំក្នុងរាងកាយរបស់មនុស្ស ​។ ដើម្បីទាញយកអត្ថប្រយោជន៏ពី​ស្លឹកត្របែកបានអ្នកអាចសាកល្បងទទួលទាន ទឹកតែស្លឹកត្របែក តាមវិធីខាងក្រោមនេះបាន៖
យកស្លឹក​ត្របែកមួយក្តាប់ដៃមកត្រាំ​ក្នុង​ទឹក​ក្តៅរយៈពេល 15 នាទី​ បន្ទាប់មកច្រោះយកស្លឹកត្របែកនោះចេញ ហើយយកទឹកដែលនៅសល់ដាំឲ្យពុះ ហើយឆុងជាមួយតែដើម្បីទទួលទាន ​។ អ្នក​អាច​បន្ថែមស្ករឬ​ទឹកឃ្មុំ​បាន ប៉ុន្តែ​មិនអាច​បន្ថែម​ទឹកដោះគោ​ ចូលបានទេ។ អត្ថប្រយោជន៏ចំពោះសុខភាពដែលអ្នកនិងទទួលបាន៖
1. សម្រកទម្ងន់
2. បន្ថយកូលេស្តេរ៉ុលក្នុងរាងកាយ
3. ការពារជំងឺទឹកនោមផ្អែម
4. ព្យាបាលជំងឺរាគ
5. ជួយសម្រួលប្រព័ន្ធរំលាយអាហារ
6. កំចាត់បញ្ហាមាត់ធ្មេញ ដូចជា ការឈឺធ្មេញ ឈឺបំពងករ និងក្លិនមាត់
7. ជួយបញ្ចុះកំដៅសម្រាប់អ្នកដែលមានជំងឺគ្រុនឈាម
8. ការពារជំងឺមហារីកក្រពេញប្រូស្តាល់
9. ធ្វើឲ្យមេជីវិតលួតលាស់បានល្អ
10. ព្យាបាលអាការប្រតិកម្មអាលែហ្សីផ្សេងៗ៕
Guava fruit hanging on the limbs of a tree.  Image taken in Costa Rica.
គេហទំព័រការងារ www.pelprek.com ,since 2007

No comments: