ដោយ៖ មង្គលការ
ការកោសខ្យល់ជាវិធីមួយដែល
ប្រជាជនខ្មែរយើងតែងតែប្រើនៅពេលរាងកាយអស់កម្លាំង,
មិនស្រួលក្នុងខ្លួន។ តែទោះបីជាយ៉ាងណាក៏ដោយ
ក្នុងករណីខ្លះកោសខ្យល់អាចនឹងមានគ្រោះថ្នាក់។
កន្លែងដែលកោសខ្យល់
តាមធម្មតា កន្លែងកោសខ្យល់ពិតប្រាកដគឺកោសតាមបណ្តោយឆ្អឹងខ្នង។
ការកោសខ្យល់ជាពីរជួរដើម្បីជម្រុញដល់សកម្មភាពប្រព័ន្ធសរីរាង្គនៅក្នុង
រាងកាយ, ជួយដល់រាងកាយដើម្បីសម្រួលដល់អសមតុល្យខ្យល់ក្នុងឈាម,
ជួយកម្ចាត់ខ្យល់ចេញពីក្នុងខ្លួន។ យោងតាមឱសថបុរាណបានឲ្យដឹងថា
អាការៈគ្រុនក្តៅ, តឹងច្រមុះ, ឈឺក្បាល, ចុកក, ឈឺខ្នង បណ្តាលមកពីឈាម។
ដូច្នេះនៅពេលបានកោសខ្យល់តាមបណ្តោយប្លោកនោមដែលមានខ្យល់
អាចជួយកម្ចាត់ជាតិខ្យល់ចេញ ជួយពង្រឹងដល់មុខងាររបស់រាងកាយ។
ក្រៅពីប្រើវិធីកោសខ្យល់, ឱសថបុរាណអាចប្រើបានតាមតិចនិចម៉ាស្សា, មូរ,
ត្រដុស, សង្កត់… វិធីនេះមានប្រសិទ្ធិភាពដូចនឹងការកោសខ្យល់ដែរ។
ត្រូវមានការប្រុងប្រយ័ត្នមិនគួរកោសខ្យល់យូរៗពេក
និងមិនត្រូវសង្កត់ដៃធ្ងន់ ព្រោះអាចធ្វើឲ្យរលាត់ស្បែក ឬចេញឈាម
ធ្វើឲ្យអ្នកជំងឺឈឺចាប់ និងជាំពេញខ្លួនរយៈពេល ៣-៤ថ្ងៃ។
ត្រូវប្រើប្រេងធម្មជាតិល្អៗ
មានសមាសធាតុម៉ង់តុលត្រជាក់យកមកម៉ាស្សាលើខ្លួន
ព្រោះវានឹងធ្វើឲ្យអ្នកជំងឺមានអារម្មណ៍ត្រជាក់ឡើងវិញ។
នៅពេលចាប់ផ្តើមមានអារម្មណ៍ថាក្តៅខ្លួន គួរប្រើប្រេងលាប
ក្រោយមួយសន្ទុះអ្នកនឹងមានអារម្មណ៍ត្រជាក់ខ្លួនវិញ។
ហាមប្រើសេនកោសខ្យល់មុតស្រួច ព្រោះវាងាយនឹងធ្វើឲ្យខូចស្បែក,
ឆ្លងមេរោគតាមរយៈឈាម។ យល់ល្អគួរយកខ្ញីកាត់ក្បាលចេញ រួចយកមកកោសខ្យល់។
ទាំងប្រេងខ្ញី និងទឹកខ្ញីក្តៅៗផ្តល់សុវត្ថិភាពទាំង ពីរយ៉ាង។
ករណីខ្លះមិនត្រូវកោសខ្យល់ឡើយ
- បំរាមការកោសខ្យល់ចំពោះក្មេង។ វិធីដែលសុវត្ថិភាពបំផុតនោះ
គឺប្រើប្រេង។ ស្បែកក្មេងស្តើងងាយនឹងខូច, ខ្យល់ក្នុងឈាមរបស់ក្មេងខ្សោយ
មិនអាចស៊ូទ្រាំនឹងសីតុណ្ហភាពខ្ពស់ នៅពេលកោសខ្យល់បានឡើយ។
- អ្នកមានជំងឺបេះដូង, លើសឈាម, ស្ត្រីមានផ្ទៃពោះ និងអ្នកមានជំងឺស្បែកមិនគួរកោសខ្យល់ឡើយ៕
ប្រភព៖ soha
* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បានអត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំសូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។
* សម្រាប់ការប្រឹក្សាដោយឥតគិតថ្លៃលើបញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និងជំងឺផ្សេងៗ សូមទំនាក់ទំនងតាមរយៈទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!
* សម្រាប់ការប្រឹក្សាដោយឥតគិតថ្លៃលើបញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និងជំងឺផ្សេងៗ សូមទំនាក់ទំនងតាមរយៈទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!
No comments:
Post a Comment