- ចំណេះដឹងសុខភាព
- ចំណេះដឹងផ្សេងៗ
- រៀនអក្សខ្មែរ
- រៀនគណនេយ្យ
- សំនៀង
- រៀនពាក្យ
- រឿងនិទានខ្មែរ
- +របៀបរកលុយតាម Youtube+
- +របៀបរៀបចំនិងរកលុយពី Blogspot+
- គួរញ៉ាំអាហារអ្វីខ្លះដើម្បីបង្កើនការចងចាំ?
- ចំណុចគួស្វែងយល
- ចំនេះដឹងសន្សំលុយ
- ត្រយ៉ូងចេកដុតអាចព្យាបាលជំងឺទឹកនោមផ្អែម
- នំខ្មែរ
- ព្យញ្ជនៈ និង ជើងព្យញ្ជនៈ
- មុខម្ហូបខ្មែរ
- រៀនអង់គ្លេស
- ស្រៈពេញតួ
- អក្សរកាត់
ស្វែងរក
ភ្លេងខ្មែរ
ពិន-ពាត, ឬ តាមទម្លាប់ថា ពឹន– សំ. បា. ( ន. ) (វីណា ឬ វល្លកី + វាទ, វាទ្យ) គ្រឿងតន្ត្រីសម្រាប់វាយ, ដំ, ផ្លុំ រួមផ្គុំគ្នាជាមួយវង់ ។ ខ្មែរហៅចំពោះតែតន្ត្រីមានអង្គ ៥ គឺមានវាទ្យភណ្ឌ (គ្រឿងភ្លេង) ប្រាំឈ្មោះគឺមានរតនាមួយ ឬមានរនាតបី គឺរនាតឯក១ រនាតធុង១ រនាតដែក១, មានគងវង់មួយវង់ ឬមានគងវង់ពីរវង់ គឺគងវង់ធំ១ វង់ គងវង់តូច១វង់, មានស្រឡៃ១ មានសម្ភោរ១ មានស្គរធំពីរ រួមគ្នាជា ៥ ឈ្មោះហៅថា ភ្លេងពិណពាទ្យ ព្រោះមាន ពិណ គឺ ចាប៉ី ជាប្រមុខ ដ្បិតចាប៉ីត្រូវចេញមុខបន្លឺសូរសព្ទ បញ្ចេញបទភ្លេងនាំមុខមុនបង្អស់; រួមទាំង ពិណ នេះមួយផងជា ៦ ឈ្មោះ; លុះចំណេរកាលតមក, ខ្មែរយើងបំបាត់ ពិណ ចេញមិនបញ្ចូលក្នុងវង់ភ្លេងនេះ ប៉ុន្តែភ្លេងប្រភេទនេះនៅតែមានឈ្មោះថា ពិណពាទ្យ ដូចដើមដដែល ។ សម័យបច្ចុប្បន្ន, បើលេងភ្លេងធំ សម្ភោរ ត្រូវចេញមុខបន្លឺសូរសព្ទមុនបង្អស់, បើលេងភ្លេងរាយរងគឺភ្លេងឥតវាយស្គរធំ រនាតឯក ត្រូវចេញមុន : ពិធីបុណ្យមានភ្លេងពិណពាទ្យ (ស. ហៅថា ប៉ីពាទ្យ៍ អ. ថ. ពីផាត, ប៉ី “ស្រឡៃ” + ពាទ្យ៍ ព្រោះមានស្រឡៃជាប្រមុខបញ្ចេញសូរសព្ទមុនបង្អស់); មានខ្មែរខ្លះដែលចេះភាសាសៀមក៏ចូលចិត្តហៅភ្លេងនេះថា ពីផាត តាមសំឡេងសៀមដែរ ។ ម. ព. ពិណ, ពាទ្យ និង ពាទ្យភណ្ឌ ទៀតផង ។
Subscribe to:
Posts (Atom)
No comments:
Post a Comment