ខ្មែរដើម្បីខ្មែរ

ការសិក្សាអំពីកម្ពុជា ទូរសព្ចៈ០១០៣០០៤២៤/០១៧៩៩៣៤៤៣

ស្វែងរក

អំពីសុខភាព

ត្រឹមតែ ៦០វិនាទី​អាចជួយសង្គ្រោះជីវិតមនុស្ស​ម្នាក់ដែលរងការវាយប្រហារដោយជំងឺគាំងបេះដូង

បើយោងតាមលោកវេជ្ជបណ្ឌិត John Christopher បាន​បង្ហាញថា អ្នកអាចជួយសង្គ្រោះជីវិត​ម្នាក់ដែលទទួលរងនូវការវាយ​ប្រហារដោយសារ​ជំងឺគាំង​ បេះ​ដូងបាន​ ដោយគ្រាន់តែ​ប្រើ​វិធីសាមញ្ញបំផុត។ ម្សៅម្ទេស​គឺជាជំនួយការដ៏ល្អបំផុត​សម្រាប់​អព្ភូតហេតុនេះ ដូច្នេះអ្នកគួរតែមាន​វានៅក្នុងផ្ទះ។
ប្រសិនបើ​មាន​មនុស្សគាំង​បេះ​ដូង អ្នកត្រូវលាយ​ម្សៅម្ទេសនេះជាមួយទឹកមួយកែវឲ្យគាត់ផឹកភ្លាមៗ តែ​បើ​ម្នាក់នោះមិន​អាច​ផឹកដោយខ្លួនឯង​បាន​អ្នក​ត្រូវបន្តក់ទឹក​ម្ទេសនេះ​ ពីរបី​ដំណក់​ទៅក្រោម​អណ្តោតរបស់គាត់។
លោក​បណ្ឌិត Christopher បាន​អះអាង​ថានេះគឺជា​វិធីរហ័សបំផុត និងសាមញ្ញាបំផុតក្នុងការជួយសង្គ្រោះជីវិតមនុស្សដែលរងគ្រោះ​ ដោយសារជំងឺគាំងបេះដូង។ បន្ទាប់ពីការ​ជួយ​សង្គ្រោះអ្នក​ជំងឺនឹងឆាប់បាន​ធូរស្រាល ហើយ​នឹងត្រឡប់​មក​ធម្មជាតិវិញ៕

ដោយ៖ មង្គលការ

ប្រភព៖ naturalhealthcareforyou

 

​ម្ហូប​អាហារ​ដែល​ជួយ​ឱ្យ​អ្នក​អាច​សំរួច​ការ​ផ្ចង់​អារម្មណ៍​ និង​ការ​​ចងចាំ​

Comment 0 (s) / 06-Aug-2015កីឡា​និងសុខភាព

​ បន្លែ​ ផ្លែ​ឈើ​​ រុក្ខជាតិ​មើម​ ត្រី​សាច់​ជា​ច្រើន​ប្រភេទ​បាន​បម្រើ​សេចក្ដី​ត្រូវ​ការ​របស់​មនុស្ស​ឥត​ គណនា។​ ខ្លះ​បាន​ជា​ចំណី​អាហារ ​ខ្លះ​បាន​ជា​ឱសថ ​និង​ខ្លះ​ទៀត​បាន​ជា​អាហា​រូបត្ថម្ភ​​យ៉ាង​ល្អ ​សម្រាប់​ធ្វើ​ឱ្យ​ខួរ​ក្បាល​ និង​រាង​​កាយរបស់​មនុស្ស​មាន​ភាព​មាំមួន​។​
​ ​ខាងក្រោម​នេះ​គឺ​ជា​ឈ្មោះ​បន្លែ​ ផ្លែ​ឈើ​ រុក្ខ​ជាតិ​មើម ​និង​ត្រី​សាច់ ​ដែល​អាច​ជួយ​ឱ្យ​ខួរ​ក្បាល​ មាន​ការ​ផ្ចង់​សតិ​បាន​ល្អ​ និង​មាន​ការ​​ចងចាំ​យ៉ាង​ប្រសើរ​៖ ​
​១.​​ ផ្លែប្លូប៊រី​



២. ​ផ្លែ​អាវូកាដូ​



៣. ​ត្រី​ដែល​មាន​ខ្លាញ់ ​(Fatty Fish)



៤. ​គ្រាប់​កែ​ច្នៃ​

  

៥.​ គ្រាប់​រុក្ខជាតិ​



៦. ​ប្រេង​ដូង​



៧. ​រមៀត​



៨. ​សូកូឡា​ខ្មៅ ​(Dark Chocolate)



ប្រែសម្រួលដោយ៖ ប៊ុន លាភ
ប្រភព៖ Lifehack

អ​ត្ថ​ប្រយោ​ជន៍​​១០​ចំណុ​ចអំ​ពី​ផ្លែត្រ​បែកដែល​អ្នកគួ​រស្វែ​ងយ​ល់




រុក្ខ ​ជាតិ​ត្រ​បែ​ក​គឺជា​​រុក្ខជា​តិ​មួ​​យ​ប្រភេ​​ទ​​ដែល​មាន​សារ​ប្រ​​យោ​ជ​ ន៍ស​​ម្រា​ប់សុខភា​​ពម​នុ​ស្ស​ច្រើ​​នប្រ​​ការ ។ នៅ​​ក្នុង​ផ្លែ​ត្រ​​បែកមួយ​​ផ្លែមាន​ផ្ទុ​ក​ទៅ​ដោយ​​​សារ​​ជា​តិVi​tamin A, C, Potassium, Lycopene, និង​ជាតិ​ស​រ​សៃ​​ជាដើម​ ហើ​​យលើ​​សពី​នេះ ​ស្លឹក​​របស់​វាក៏មា​​នសា​រប្រយោ​​ជ​ន៍​ច្រើ​នផង​​ដែរ​ចំពោះសរសៃ​​ស​ក់ ​និ​ង​ស្បែ​​ក​របស់​ម​​នុស្ស​ ​។​ ​អា​ន​​អត្ថប្រ​យោ​​ជន៍​ទាំង​១​០ចំ​ណុចរប​ស់​ផ្លែ​​ត្រ​បែក​ខាងក្រោ​​ម​នេះ​ ដើ​ម្បី​ទទួ​ល​បាននូ​វ​គន្លឹះ​ធ្វើឱ្យ​សុ​ខ​ភាព​​​ល្អជា​ប្រចាំ​៖



ទី១​. ស្លឹ​ក​​​ត្រ​បែ​​​កអា​​ច​ជួយទ​ប់​ស្កា​ត់ការ​ឡើ​​ងខ្លាំ​ង​នៃ​​ភា​ពធា​ត់ និ​ង​ជា​តិ​រ ក្នុង​ឈា​ម​
ទី២. ទ​ទួល​ទា​នទឹ​​ក​ស្លឹក​​ត្របែ​​កជា​​ប្រចាំអាចជួយ​​ព្យា​បា​ល​​ជម្ងឺ​ទឹ​​ក​នោមផ្អែមបា​ន​យ៉ា​​មាន​ប្រ​​​សិទ្ធភាព
ទី៣. ស្លឹ​កត្រ​បែកជួ​​យ​ក​ម្ចា​ត់​ចោ​លនូវ​កា​រឡើ​ងខ្ពស់នៃ​​C​hol​esterol អា​​ក្រក់ ​ដែ​ល​មិននាំឱ្យ​​ប៉ះ​ពា​ល់​ដល់​ដំ​ណើរ​​ការC​holestero​l ល្អ
ទី៤. ស្លឹ​កតែ​ត្រ​បែក​អាច​ជួយ​​កា​រពា​រ​អ្ន​​ក​ពី​ជម្ងឺ​រា​​គរូ​ស​ ឬរា​គ​មួល
ទី៥. ផ្លែ​ និង​ស្លឹ​ក​​ត្របែ​ក​អា​ចជួ​យ​អ្ន​កពី​ជម្ងឺ​រលាក​​ទងសួ​ត​ និ​ង​ក្អ​ក​បា​នយ៉ាង​ល្អ
ទី៦. ​ទំពារ​ស្លឹ​​ក​ត្របែ​ក​ស្រស់​អា​ច​ជួយអ្នក​​ពីជ​ម្ងឺឈឺ​ធ្មេញ ឈឺ​អញ្ចាញ​ខ្លាំ​ងជាដើម
ទី៧. ​ប្រសិ​​​នបើ​អ្នក​មាន​អាកា​​រៈឈឺ​សន្លា​ក់ឆ្អឹង​ សូ​​មចា​ប់យ​កស្លឹកត្របែក​​៩ស​ន្លឹ​កយក​មកដាំជា​មួ​​យ​ទឹកក្ដៅ៥ពែ​ងទឹក​ ​រួច​ពិ​សារជាប្រ​ចាំរ​​ហូត​ដល់​បាត់
ទី៨​. រុក្ខ​ជាតិត្រ​បែ​កអា​ចជួ​​យប្រ​ព័ន្ធការពារ​ខ្លួនរប​ស់អ្ន​​កក្នុងកា​រប្រយុ​​ទ្ធប្រ​ឆាំ​ងពី​ការរីកធំធាត់នៃ​ជម្ងឺ​​មហារីក
ទី៩.​​ សម្រា​ប់បុ​រ​សដែ​ល​ខ្វះស​មត្ថ​ភា​ព​ន្តពូជ ​ឬកង្វះ​សារ​ធា​តុចិញ្ចឹ​មរាងកា​យ រុក្ខ​ជាតិ​ត្របែ​កគឺ​​ជាជ​ម្រើ​សដ៏​ចម្ប​ងបំផុត

ទី១០. ​ប្រសិ​នបើ​​អ្នក​មានអា​ការៈ​អាលាក់ស៊ី​ ឬ​​រមា​ស់ស្បែក សូម​​យក​ស្លឹកត្របែកទៅបុ​​ក ឬ​ចិញ្រ្ចាំ​ឱ្យម៉ដ្ឋរួចយក​​មកត្រ​ដុះនឹង​ស្បែ​កថ្ន​មៗ​ នោះភាពរ​មា​ស់ ការ​​ឈឺចាប់ ​​ការរោ​ទិ៍ឡើងក៏នឹ​​ងត្រូវបា​​ត់ទៅ​វិញ​ ។




ដោយ៖ ឈូក ស / White Lotus
ប្រភព៖ naturallife

 អាហារ ​៤​ប្រភេទ​ផ្ដល់ថា​មព​ល​ច្រើន​ដល់រា​ងកា​យ​​​





​ ​​​​ដើម្បី​ធ្វើ​សកម្មភា​ពរា​ងកា​យ ឬ​​បំ​ពេញ​កិច្ច​ការងា​រមួ​យ​ថ្ងៃៗ​ រាងកា​យ​រប​ស់​យើងត្រូវ​ការថា​ម​ពលជា​​ចាំ​បាច់។​  ​ប៉ុន្ដែជា​​ញឹក​ញយយើ​ង ​មាន​អារម្មណ៍​ថា​ហត់ហេ​វ ​ឬស្រុត​កម្លាំង​តែ​ម្ដង​។ ​ការ​អស់ក​ម្លាំងនេះ​​បណ្ដាល​មកពី​​មូល​ហេ​តុជា​ច្រើន​ ប៉ុន្ដែ​មិនថា​វា​​កើតឡើ​ងពី​​មូល​ហេតុអ្វីនោះ​​ទេ ​ជា​​និច្ច​កាល​វា​​ជា​គំនិត​ដ៏ប្រសើរក្នុងកា​រទ​ទួលទា​នចំ​ណី​អាហារ ​ដែលផ្ដល់​ឱ្យអ្នក​នូវ​ការ​លើក​កម្ពស់​ថាមព​ល ​និង​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​ល្អ។​  ​មនុស្ស​យើងភា​គ​ច្រើន​ តែង​តែ​ជ្រើស​រើស​ចំណី​អាហារ​មិន​ល្អ​មក​ទទួលទា​ន​ ជា​ពិសេស​ប្រភេទ​ចំណី​អាហារ​ ដែលមា​ន​ផ្ទុកជា​តិ​ស្ករ​ច្រើន ​ឬចំ​ណី​​​អាហារ​ផ្សំ​ពី​គ្រឿង​ទេស​មិន​ល្អ​ផ្សេងៗទៀ​ត។​ ​ដោយ​សារមូ​ល​ហេតុ​នេះ​ហើយ​នៅ​ក្នុង​​​​អត្ថ​​​បទ​​នេះ​ ​​​​យើ​ងនឹ​ងប​ង្ហាញ​លោក​អ្នក​ នូវ​ចំណី​អាហារ​ល្អៗ ​៤​ប្រភេទ​ ដែលនឹ​ងផ្ដល់​ឱ្យ​លោក​អ្នកនូ​វថា​មព​ល​បានយូ​រ។​

​១.​ Oatmeal៖ ​Oatmeal ​អាច​ផ្ដល់នូ​វកា​រលើ​កក​ម្ពស់ថា​ម​ពលរា​ង​កាយ​បាន​យូរ​។ ចំ​ពោះ​ហេតុ​ផល​នេះ ​អ្នក​ជំនាញ​បានណែ​​នាំ​ប្រភេទ​ចំណីអា​ហារ​ ដែល​ផ្ដល់ឱ្យយើ​ង​នូវថា​មព​ល​រាងកា​យ ដែ​លយើ​ងត្រូវ​ការ​ចាំ​បាច់​ដើម្បី​ចាប់ផ្ដើម​ថ្ងៃថ្មីប្រកបដោ​យ​កម្លាំង​ ថាមព​ល​ក្នុងកា​របំ​ពេញកិ​ច្ច​​​​ការ​ងារយ៉ា​ង​សកម្ម​។ O​atmeal​ គឺជា​អា​ហារ​ដ៏​ប្រសើរមួ​យ​ប្រភេទ ​ពី​ព្រោះវា​​ផ្ដល់ឱ្យរា​ងកា​យនូ​វ​ជាតិស​រសៃ ​​​​​​​​F​iber ​​​​​​ និង​ជាតិកា​បូន​អ៊ី​ដ្រាដល្អៗ​ជាច្រើន ​ដែល​ផ្ដល់នូ​វប្រភព​ថាមពល​យ៉ាង​សម្បូរ​បែប​ដល់​រាង​កាយ។​ រឿង​ដ៏​ល្អប្រសើរ​បំផុត​គឺថា​ អ្នកអា​ច​ពិសា O​atmeal ​រាល់​ថ្ងៃ​ដោយ​​​មិន​មាន​កើត​បញ្ហា​អ្វីនោះ​​ទេ។​ អ្នក​អាច​រៀបចំ​ ​Oatmeal​ តាម​វិធី​ជា​ច្រើន​ផ្សេង​ៗគ្នាដូ​ច​ជា​លាយ​ជា​មួយ​ទឹក​ដោះ​គោ ​ស្ងោរ​ឱ្យឆ្អិន​ ឬលា​យនៅ​​ក្នុង​ទឹកក្រឡុក។​

​ ២.​ ចេក​៖ ចេ​ក​គឺជា​​ប្រភព​ដ៏ប្រសើរ​នៃថា​មពល ​ដោយសា​រប​រិមាណ​ខ្ពស់​នៃជា​តិប៉ូ​តាស្យូម​របស់​វា។​ វា​ផ្ដល់​នូវកា​រ​លើកក​ម្ពស់​ថាម​ពល​រាងកា​យ​របស់​អ្នក​បាន​យូរតា​ម​​បែប​ ធម្មជាតិ ​ហើយ​ជា​តិ​ប៉ូតាស្យូម​ក៏ល្អ​ប្រសើរ​សម្រាប់​សាច់ដុំ​ ជា​ពិសេសស​ម្រាប់​មនុស្ស​ដែល​លេង​កីឡា ​និង​លើក​ទម្ងន់​ពង្រឹង​សាច់ដុំ​។​ ជាតិ​ប៉ូតាស្យូម​ជួយកា​រពា​រ​​អាការៈ​រមួល​សាច់​ដុំ ​និងរ​បួស​សាច់​ដុំ ​លើស​ពី​នេះ​ទៀត​វាជួ​យគ្រប់​គ្រង​ប្រព័ន្ធ​សរសៃ​ប្រសាទ​។ ​ពិសាចេ​កពី​រ​ផ្លែ​នៅពេ​ល​ព្រឹក​ គឺ​ជា​ការ​ប្រសើរ​ដើម្បី​រាង​កាយមា​នភា​ព​​សកម្ម​ និង​ផ្ដោតអា​រម្មណ៍​បានល្អ​ពេ​ញ​មួយថ្ងៃ​។
​​ ៣.​ ត្រី​៖ ​ត្រី​សម្បូរ​ដោយអា​ស៊ីដ​ខ្លាញ់ ​Omega-3 ​ជា​​ពិសេស​គឺ​ត្រី T​una ​ត្រីសា​ម៉ុន ​និង​ត្រីសាឌីន។​ ​ ​អាស៊ីដ​ខ្លាញ់គឺ​ជា​​ប្រភពថា​មព​លដ៏​​ប្រសើរ​ និងឆា​ប់​​​មាន​ប្រតិកម្ម។​ លើ​សពី​​នេះ​ទៀត​ ចំណី​អាហារ ​ដែល​​​រួម​បញ្ចូល​ជា​មួយ​ត្រី ​ក៏ល្អ​ប្រសើរ​សម្រាប់​ការច​ងចាំ​ ​ប្រព័ន្ធស​រសៃ​ប្រសាទ​ និងកា​ត់ប​ន្ថយ​កម្រិត​ស្រ្ដេស​ផង​ដែរ​។ កា​រណ៍​នេះ ​ជួយ​ឱ្យ​យើង ​មានស​មត្ថ​ភាព​​​កាត់ប​ន្ថយស្រ្ដេស​ និង​បង្កើន​កម្រិត​ នៃ​កា​រ​ផ្ចង់​​អារម្មណ៍​។ ​សាំង​វិច​អាហារពេ​លព្រឹក​ ដែលធ្​វើ​ជា​មួយ​នឹង​ត្រី​ Tuna​ គឺជា​​ប្រភព​ដ៏​ប្រសើរ​នៃ​ថាម​ពល​​​នៅ​ពេល​ព្រឹក។​
​ ៤. ​ស៊ុត៖​ ​ទោះ​បី​ជា​មនុស្សមួ​យចំ​នួនមា​នជំ​នឿ​ថា ស៊ុ​ត​ជាអា​ហារមិ​នល្អ​សម្រាប់យើ​ង​ក៏ដោ​យ ​ប៉ុន្ដែ​តាមសេ​ចក្ដីពិ​ត​នោះ​គឺថា​ ស៊ុតនេះ​​​ពិតជា​ល្អ​ប្រសើរស​ម្រាប់រា​ងកា​យ​​របស់យើ​ង។​ ​ម្យ៉ាងទៀ​ត ​ស៊ុត​មាន​ផ្ទុក​នូវជា​តិ​ប្រូតេអ៊ី​ន ​ខ្លាញ់​ល្អៗ​ វីតា​មីន ​សារ​ធាតុ​រ៉ែ ​និង​សារធា​តុប្រឆាំងនឹ​ងអុ​កស៊ី​ដកម្ម​។ ​សារ​ធាតុទាំ​ងអ​ស់នេះ​ គឺ​​មាន​សារៈសំ​ខាន់​​​សម្រាប់​រាងកា​យ ​ក្នុង​ការ​បំពេញ​មុខងា​របា​នប្រក្រតី​ ដូច្នេះ​ស៊ុត​ផ្ដល់​ថាមព​ល​ជាច្រើន​ដល់រា​ងកា​យ ​និងរ​ក្សា​ឱ្យយើ​ង​អាច​ផ្ចង់​អារម្មណ៍បា​ន​ល្អ​។ កា​រ​ពិសា​ស៊ុតមួ​យគ្រាប់​​​នៅ​ពេល​ព្រឹក​ គឺ​ជា​មធ្យោ​បាយដ៏​ប្រសើរមួ​យ ​ដើម្បី​ចាប់​ផ្ដើម​ថ្ងៃ​ថ្មីប្រកបដោ​យថា​មពល៕​


អត្ថបទ៖ ដេវីដ

វិធីសាស្ត្រ​ជួយឲ្យ​ស្រកទម្ងន់មួយខែ ១០ផោន
















របបអាហារ​ស៊ុតនេះ​នឹងជួយអ្នក​ ការ​កាត់បន្ថយទម្ងន់​ក្នុងរយៈពេលដ៏ខ្លី​ ហើយអ្វី​ដែល​ពិសេស​នោះ​វាអាចកាត់បន្ថយ​កាបូនអ៊ីដ្រាត​បាន​ទៀតផង។ អ្នកត្រូវ​ជៀសវាង​ការ​ទិញរបប​អាហារ​ដដែលៗ នៅក្នុង​របបអាហារ​របស់អ្នក​គួរតែមាន មាន់, មាន់បារាំង, ត្រី, បន្លែ និងផ្លែឈើឲ្យ​បានច្រើន​ទើប​ជាការប្រសើរ។

យើង​សូមធ្វើការណែនាំ​ឲ្យអ្នក​ប្រើប្រាស់​តែឱសថ និងទឹក​ដោយគ្មាន​ប្រើជាតិស្ករ ដែល​អាចផ្ដល់​អត្ថប្រយោជន៍​លើសពី​ការស្មាន។ វាមាន​សារៈសំខាន់​ខ្លាំងណាស់ តែអ្នក​ត្រូវ​ជៀសវាង​ការទទួលទាន​ជាតិកាបូនអ៊ីដ្រាត, ជាពិសេស​នំបុ័ង, Pasta ឬដំឡូង។

ប្រសិនបើអ្នក​តមរបប​អាហារ​នេះបាន​ក្នុងរយៈពេល ៣ខែ អ្នកនឹង​អាចស្រកទម្ងន់​បានរហូតទៅដល់ ៣០ ផោន។ របបអាហារ​នេះត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​តារា​សម្ដែង​ហូលីវូដ​ដ៏ល្បី​លោក Adrien Brody ស្រកបាន ១៥ គីឡូក្រាម។

ខាងក្រោមនេះ​គឺជាឧទាហរណ៍​នៃរបបអាហារ​ប្រចាំថ្ងៃ​សម្រាប់​មួយថ្ងៃ៖
- អាហារពេលព្រឹក៖ ស៊ុតឆ្អិនពីរគ្រាប់ និងក្រូចថ្លុង​មួយចំហៀង (មួយភាគពីរ)
- អាហារថ្ងៃត្រង់៖ សាច់មាន់​អាំងគ្មាន​ស្បែក និង​សាឡាដ៍
- អាហារ​ពេលល្ងាច៖ ស៊ុតចៀនគ្រាប់ ជាមួយ Spinach (បន្លែម្យ៉ាង​ដូចស្ពៃខ្មៅ) និង​ប៉េងបោះ៕
 ដោយ៖ Brugn

បើ​ទឹក​ត្រសក់​ផ្តល់​អត្ថប្រយោជន៍ច្រើន​យ៉ាងនេះ យើងគួរតែផឹកវាជារៀងរាល់ថ្ងៃ

















វិធីសាមញ្ញៗ​ដើម្បីជួយឲ្យ​ អ្នកមានសុខភាពល្អ និង​អាចព្យាបាល​ជំងឺជា​ច្រើនបាន ដោយគ្រាន់​តែយក​ចំណិតត្រសក់​ដាក់ត្រាំក្នុង​ទឹករយៈពេល ១២ម៉ោង បន្ទាប់​មកទទួល​ទានវា។

អ្នក​អាចដាក់​ចំណិតត្រសក់ត្រាំក្នុង​ទឹក ១ដប បន្ទាប់​មកទទួល​ទានវា។ សមាសធាតុ​សកម្មជា​ច្រើនដូចជា វីតាមីន, សារធាតុខនិជ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​នៅក្នុង​ត្រសក់​នឹងបញ្ចេញ​ទៅ​ក្នុងទឹក។

ទឹកត្រសក់នេះ​មិនត្រឹមតែ​ត្រជាក់ និងធ្វើឲ្យ​រាងកាយស្រស់ស្រាយ​ប៉ុណ្ណោះទេ តែថែម​ទាំងផ្តល់​នូវអត្ថប្រយោជន៏​ជាច្រើនផងដែរ។ ត្រសក់​សម្បូរទៅ​ដោយវីតាមីន C, K, វីតាមីន B ហើយវាក៏​មានផ្ទុកនូវ​ទង់ដែង, ប៉ូតាស្យូម, ម៉ាញ៉េស្យូម និង​សារធាតុប្រឆាំង​អុកស៊ីតកម្ម។ ទឹកត្រសក់​អាចជួយការពារខ្លួន​អ្នកពី​ជំងឺផ្សេងៗ និង​ភាពកង្វះ​សារធាតុចិញ្ចឹម។
ជំនួយដល់ឆ្អឹង និង​សាច់ដុំរបស់អ្នក
ត្រសក់អាចជួយពង្រឹង​ទំនាក់ទំនង​ជាលិកា និងធ្វើឲ្យឆ្អឹង​របស់អ្នក​រឹងមាំ។ វាសម្បូរទៅ​ដោយសារធាតុខនិជ​ដែលចាំបាច់​សម្រាប់ការ​លូតលាស់​របស់ជាលិកា។
ជួយសម្រក​អាការៈហើម​ដៃជើង
ទឹកត្រសក់​អាចជួយបង្កើន​កម្រិតនៃ​ទឹកនោម។ វាជួយ​សម្រកអាការៈ​ហើមដៃ និងជើង។ ទឹកត្រសក់​ក៏អាចជួយ​សម្រួលដល់​មុខងារតម្រងនោម​ផងដែរ។
ជួយពង្រឹង​ប្រព័ន្ធភាពស៊ាំ
វត្តមានរបស់វីតាមីន​នៅក្នុងទឹកត្រសក់​ដូចជា វីតាមីន C និង B អាចជួយ​ជម្រុញ​ដល់ប្រព័ន្ធភាពស៊ាំ។ វីតាមីន C អាច​ជួយព្យាបាល​ជំងឺរបស់អ្នក។
លាងសម្អាត​រាងកាយខាងក្នុង
ទឹកត្រសក់អាចជួយ​កម្ចាត់ជាតិពុល​ទាំងឡាយ​ចេញពីក្នុងរាងកាយ​របស់អ្នក។ វាជួយលាង​សម្អាតថ្លើម និងសារធាតុ​គីមីចេញពី​ក្នុងរាងកាយ។ ទឹកត្រសក់​អាចជួយឲ្យ​សរីរាង្គ​ក្នុងខ្លួន​របស់អ្នក​ដំណើរការ​បានយ៉ាងល្អ។
កាត់បន្ថយ​ជាតិខ្លាញ់​ក្នុងប្រម៉ាត់
វត្តមានរបស់ស្តេរ៉ុល​នៅក្នុងទឹកត្រសក់​អាចជួយកម្ចាត់​ជាតិខ្លាញ់​ ក្នុងប្រម៉ាត់​របស់អ្នក។ ដូច្នេះវា​អាចជួយការពារ​អ្នកពីការកើត​ជំងឺបេះដូង និង​លើសឈាម។ ត្រសក់​ក៏អាច​ជួយកាត់បន្ថយ​ការស្ទះ​សរសៃឈាម​ផងដែរ។
ជួយប្រយុទ្ធប្រឆាំង​នឹងជំងឺមហារីក
កម្រិតនៃសារធាតុប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់ដូច​ជា៖ វត្តមាន​របស់ភីណូ​រ៉េស៊ីណុល (pinoresinol)…នៅក្នុងទឹក​ត្រសក់​អាចជួយកាត់បន្ថយ​ភាពគ្រោះថ្នាក់​នៃជំងឺ​ មហារីក ៣-៤ ប្រភេទ។ សារធាតុប្រឆាំង​អុកស៊ីតកម្ម​នេះអាចជួយ​កម្ចាត់ធាតុវិទ្យុ​សកម្មដែល​ បំផ្លាញកោសិកា និងបណ្តាលឲ្យ​កើតជំងឺមហារីកចេញពី​ក្នុងរាងកាយ។
ជំនួយដល់​តម្រងនោម
ត្រសក់ជួយកាត់បន្ថយ​កម្រិតអាស៊ីត អ៊ុយរិច ដែល​បណ្តាលឲ្យឈឺសន្លាក់​ឆ្អឹងពីក្នុង​រាងកាយ។ ទឹកត្រសក់​អាចជួយកម្ចាត់អាស៊ីតអ៊ុយរិច និងកាក​សំណល់​ផ្សេងៗទៀត​នៅ​ក្នុង​តម្រង​នោម ដូច្នេះវា​អាចជួយ​ឲ្យតម្រងនោម​របស់អ្នក​ដំណើរការ​បានស្រួល។
កម្ចាត់​បញ្ហាក្លិនមាត់
បញ្ហាក្លិនមាត់​បណ្តាលមកពីមានវត្តមាន​របស់បាក់តេរី​នៅក្នុងមាត់​របស់អ្នក។ ត្រសក់អាចជួយ​សម្លាប់​បាក់តេរី​នៅក្នុងមាត់​របស់អ្នកបាន។
ការពារខួរក្បាល​របស់អ្នក
វត្តមានរបស់​សារធាតុប្រឆាំង​ការរលាក និង fisetin នៅក្នុង​ត្រសក់អាច​ជំនួយដល់​សុខភាព​ខួរក្បាល, ជួយកាត់​បន្ថយបញ្ហា​ការរលាកគ្រប់យ៉ាង។ ទឹកត្រសក់​អាចជួយ​ការពារខួរក្បាល​ពីការ​បំផ្លាញ ដោយការបង្កើន​ការលំហូរឈាម​ទៅឲ្យខួរក្បាល។
ជំនួយដល់​ស្បែក និង​សក់ក្បាល
វត្តមានរបស់សារធាតុ​ប្រឆាំងអុកស៊ីតកម្ម​ដែលមាន​នៅក្នុងត្រសក់​ត្រូវបាន ​ជ្រៀបចេញ​ទៅក្នុងទឹក ជួយឲ្យស្បែក​របស់អ្នកស្រស់​ស្អាត និង​ម៉ដ្ឋរលោង។ ធាតុពណ៌​ប្រផេះ និងធាតុស៊ុលផួ​ដែល​មានក្នុងត្រសក់​នឹងជួយឲ្យ​សក់លូតលាស់​បានល្អ៕
ដោយ៖ មង្គលការ

រូបមន្ត​ពិសេសសម្រាប់អ្នកធាត់ជ្រុល ​អាចសម្រកទម្ងន់ ១០គីឡូក្នុងរយៈពេល៩ថ្ងៃ










មការពិសោធន៍​មួយបង្ហាញថា ទឹកភេសជ្ជៈមួយប្រភេទដែល​ផ្សំឡើង​ពីក្រូច, ក្រូចឆ្មា និង​ទឹក​ឃ្មុំ អាចជួយសម្រក​ទម្ងន់បាន​យ៉ាង​លឿន រហូតដល់ទៅ ១០គីឡូក្រាម​ក្នុង​រយៈ​ពេល ៩ថ្ងៃ។ 

របស់ដែលត្រូវរក៖
- ក្រូចពណ៌លឿងធំ ១ផ្លែ
- ក្រូឆ្មា ៤ផ្លែ
- ទឹកឃ្មុំ ៣ស្លាបព្រាបាយ

វិធីសាស្ត្រ៖
- ចាប់ផ្តើម​ពុះក្រូច និងក្រូច​ឆ្មា​ជាបួនចំណែកដាក់ទៅក្នុងទឹក​កន្លះលីត្រ រួច​ដុត​ភ្លើង​តិចៗទុកឲ្យបាន​រយៈពេល ២០នាទី។
- ដាក់ទឹកឃ្មុំ​ចំនួន​ ៣ស្លាប់ព្រាបាយ​ចូលពីលើ ហើយ​ទុក​នៅ​លើ​ភ្លើង​តិចៗរយៈពេល ១០នាទីទៀត។
- ច្រោះវា ហើយ​ទុកឲ្យបាន​ ពីរទៅបីម៉ោង។
បន្ទាប់ពី​ធ្វើភេសជ្ជៈមួយនេះ​រួច​អ្នក​អាចផឹក​ ៣កែវ​ក្នុងមួយថ្ងៃឲ្យបាន​ជាប់លាប់​ក្នុងរយៈពេល ២១ថ្ងៃ។

ចំណាំ៖ វិធីធ្វើខាងលើ​នេះ​សម្រាប់បរិមាណ​ក្នុងមួយថ្ងៃ មាន​ន័យថា​នៅថ្ងៃ​ទីពីរ​អ្នក​ត្រូវ​អនុវត្តបែបនេះម្តង​ទៀត។ ចំពោះ​របប​អាហារ​ត្រូវបរិភោគធម្មតា ហើយមិន​ចាំបាច់​បង្អត់​ខ្លួន​ឯងនោះឡើង។ ប៉ុន្តែ​ត្រូវ​ចេញ​ឲ្យឆ្ងាយ​ពី​ភេសជ្ជៈសូកូឡា និង​ភេសជ្ជៈមាន​ជាតិ​ផ្អែម ឬ​ជាតិ​ហ្គាស​ច្រើន។ អនុវត្ត​បែបនេះរាល់ថ្ងៃអ្នក​អាច​ស្រក​ទម្ងន់ ១០គីឡូក្នុងរយៈ​ពេល ៩ថ្ងៃ
ដោយ៖ មង្គលការ

 ទម្លាប់​ធម្មតា​១០​យ៉ាង​ដែល​នាំ​ឲ្យ​ខូច​តម្រង​នោម​ដោយ​មិន​ដឹង​ខ្លួន

តម្រងនោម ​គឺជា​សរីរាង្គ​ដ៏​សំខាន់​របស់​មនុស្ស ដូចនេះ​ត្រូវ​ថែរក្សា​ឲ្យ​បាន​ប្រសើរ​ទើប​ធ្វើឲ្យ​អ្នក​មាន​សុខភាព​ល្អ​បាន។ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ធំ​មិន​បាន​ដឹង​ទេ​ថា​គ្រាន់តែ​សកម្មភាព​ ប្រចាំថ្ងៃ​របស់​ខ្លួន​ អាច​បំផ្លាញ​សរីរាង្គ​ដ៏​សំខាន់​នោះ​បាន។ ថ្ងៃនេះ Sabay នឹង​បង្ហាញ​ទម្លាប់​ធម្មតា​១០​យ៉ាង​ដែល​នាំ​ឲ្យ​ខូច​តម្រងនោម​ដោយ​មិន​ដឹង​ ខ្លួន៖

១. ផឹកទឹក​មិន​គ្រប់គ្រាន
ទម្លាប់​មួយ​នេះ​បាន​រួមចំណែក​ដ៏​ធំ​បំផុត​ដែល​ធ្វើឲ្យ​ខូច​តម្រងនោម។ ការងារ​ដ៏​សំខាន់​របស់​តម្រងនោម​គឺ​បង្ហូរ​កាកសំណល់​កង្វក់​ចេញពី​ប្រព័ន្ធ​ រំលាយ​អាហារ និង​គ្រប់គ្រង​តុល្យភាព erythrocyte ។ ដូច្នេះ​នៅ​ពេល​ដែល​គ្មាន​ជាតិទឹក​គ្រប់គ្រាន់ ​លំហូរ​ឈាម​របស់​តម្រងនោម​ថយ​ចុះ​ ទីបំផុត​មាន​ការ​ប្រមូល​ផ្ដុំ​ជាតិពុល​ក្នុង​ឈាម។
 ២. ទ្រាំ​នោម​យូរ​ពេក
 មួយ​នេះជា​ទម្លាប់​ធ្ងន់ធ្ងរ​ជាងគេ ហើយ​ក៏​ជា​ទម្លាប់​ធម្មតា​បំផុត​ដែល​មនុស្ស​រាល់​គ្នា​តែងតែ​ធ្វើ។ ផល​វិបាក​របស់​វា​គឺ​ធ្វើឲ្យ​រលោក​ឬ​ហើម​ប៉ោង​តម្រងនោម។
 ៣. ជាតិ​សូដ្យូម​ច្រើនជ្រុល 
 ជាតិ​សូដ្យូម​ដែល​មនុស្ស​តែងតែ​ប្រើប្រាស់​ធ្វើឲ្យ​ខូច​តម្រងនោម​នោះ​គឺ អំបិល​ដែល​យើង​បរិភោគ​ជា​រៀងរាល់ថ្ងៃ។ អំបិល​ជា​ប្រភព​នៃ​ជាតិ​សូដ្យូម ​ដែល​ធ្វើឲ្យអ្នកឃ្លានផឹកទឹកច្រើន​ហួស​ប្រមាណ​អ្នក​ផឹកទឹក​ច្រើន ជា​ចុងក្រោយត្រូវបន្ទោបង់​ញឹកញាប់​ដែលជាមូលហេតុឲ្យតម្រងនោម​មានបញ្ហា។
 ៤. ទទួលទាន​ជាតិ​កាហ្វេអ៊ីន​ច្រើន
នៅ​ពេល​ដែល​អ្នក​ស្រេក​ទឹក​ញឹកញាប់​ត្រូវ​ជ្រើសរើស​យក​ភេសជ្ជៈ​ផ្សេង​ៗ​ ដូចជា ទឹក ឬ ទឹកដូង ជៀសវាង​ផឹក​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​ច្រើន​ព្រោះ​អាច​ឲ្យ​សម្ពាធ​ ឈាម​ឡើង​ខ្ពស់​រហូត​ដល់​ខូចខាត​តម្រងនោម។
៥. លេប​ថ្នាំ​បំបាត់​ការ​ឈឺចាប់
ការ​លេប​ថ្នាំ​បំបាត់​ការ​គឺជា​ទម្លាប់​អាក្រក់​ដែល​ធ្វើឲ្យ​តម្រងនោម​ មនុស្ស​ជាច្រើន​មាន​បញ្ហា​ដោយសារ​ការ​​ថ្នាំ​បំបាត់​ឈឺចាប់​ភាគច្រើន​មាន​ផល ​ប៉ះពាល់​ធ្ងន់ធ្ងរ និង​អាច​បំផ្លាញ​សរីរាង្គ​ផ្សេងគ្នា ជា​ពិសេស​តម្រងនោម។
៦. ប្រូតេអ៊ីន​ច្រើនពេក  
ការ​ញ៉ាំ​សាច់​ក្រហម និង​អាហារ​សម្បូរ​ប្រូតេអ៊ីន​ផ្សេង​ទៀត​អាច​ធ្វើឲ្យ​ស្ថានភាព​តម្រងនោម​ខូច​កាន់តែ​ខ្លាំង។
៧. ផឹក​គ្រឿងស្រវឹង​ច្រើន

ការ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​ហួស​ប្រមាណ​គឺជា​ទម្លាប់​ដ៏​អាក្រក់​ ក្នុង​ការ​បំផ្លាញ​តម្រងនោម ដោយសារ​តែ​ស្រា​មាន​ជាតិ​ពុល​ដែល​អាច​ធ្វើឲ្យ​តម្រងនោម​ខូច។
 ៨. ជក់​បារី
 បើ​យោង​តាម​ការ​ស្រាវជ្រាវ​ បាន​ឲ្យ​ដឹង​ថា​ការ​ជក់បារី អាច​បំផ្លាញ​សរីរាង្គ​តម្រងនោម​ទាំងមូល។ មាន​ការ​សិ​ក្សា​​ស្រាវជ្រាវ​​ជាច្រើន​​បាន​រក​ឃើញ​ពី​ទំនាក់ទំនង​រវាង​ការ​ ជក់​បារី និង​​ជំងឺ​តម្រងនោម។
 ៩. ជំងឺ​ផ្ដាសាយ
 ការ​មិន​អើពើ​នឹង​ជំងឺ​ផ្ដាសាយ ​ជា​ទូទៅ​​អាច​បង្ក​ឱ្យ​មាន​ជំងឺ​រលោក​តម្រងនោម។ ការសិក្សា​ជាច្រើន​បាន​បង្ហាញ​ថា​មនុស្ស​ដែល​មាន​ជំងឺ​តម្រងនោម​ក៏​មាន​ ប្រវត្តិ​ទាក់ទង​នឹង​អាការៈ​ផ្ដាសាយ​ដែរ។
 ១០. អត់ងងុយ

ពេល​គេង​លក់​បាន​ស្កប់ស្កល់​អាច​ធ្វើឲ្យ​ជាលិកា​សរីរាង្គ​ក្នុង​ខ្លួន​ មនុស្ស​មាន​ដំណើរ​ការ​ល្អ។ តែ​ផ្ទុយ​ទៅ​វិញ​អ្នក​ ដែល​ដេក​មិនបាន​គ្រប់គ្រាន់​ធ្វើឲ្យ​ផ្អាក​ដំណើរការ​ផលិត​របស់​សរីរាង្គ​ជា​ លទ្ធផល​គឺ​ខូច​តម្រងនោម​ជា​ពិសេស​តែ​ម្ដង៕
 ចុចអាន៖​ម្រះ​អាច​ព្យាបាល​ជំងឺ​មហារីក​ និង​​ទឹក​នោម​ផ្អែម

ប្រែ​សម្រួល៖ទ្រី រ៉ាវី
ប្រភព៖yourstylishlife

សញ្ញា ៩ យ៉ាងនៃ ជំងឺមហារីកសុដន់ ដែលនារីគ្រប់ រូបគួរយក ចិត្តទុកដាក់

ទាំងនេះជារោគ សញ្ញាចំនួន ៩ ដែលបង្ហាញថា ស្រ្តីកំពុងតែមាន ជំងឺមហារីកសុដន់ ហើយត្រូវយកចិត្ត ទុកដាក់ព្យាបាល ឲ្យបានទាន់ពេលវេលា។

១. សុដន់មានការប្រែប្រួល៖ មានការប្រែប្រួលនៅចុងសុដន់ ហើយមានអារម្មណ៏ថាដូចជាមានដុំអ្វី ម្យ៉ាងនៅលើសុដន់។
២. មានឈាមក្នុងលាមក៖ ពេលដែលអ្នកបន្ទោបង់ មកលាមករបស់ អ្នកមានពណ៌ខ្មៅ និងមានឈាមលាយជាមួយ។
៣. មានទឹករអិល និងរដូវមិនទៀងទាត់៖ អ្នកនឹងមានការហូរទឹករអិល និងមានរដូវ មិនទៀងទាត់ រូមជាមួយនិងក្លិនមិនល្អ។
៤. ឡើងកូនកណ្តុរ៖ ឡើងកូនកណ្តុរ ហើយកូនកណ្តុរនោះមាន ការប្រែប្រូល​ដូចជារឹង និងធំជាងធម្មតា។
៥. ហូរឈាមខុសប្រក្រតី៖ មានឈាមហូរតាមទ្វារ មាសខុសប្រក្រតី និង គ្មានហេតុផល។
៦. ឡើង ឬ ស្រកទម្ងន់ដោយគ្មានមូលហេតុ៖ អ្នកទទួលទានអាហារក្នុងបរិមាណដដែល ធ្វើ សកម្មភាព និងលេងកីឡាដដែល តែអ្នកបែរជាឡើងទម្ងន់ ឬ ស្រកទម្ងន់ដោយគ្នានមូលហេតុ។
៧. ក្អករ៉ាំរ៉ៃ៖ បន្តក្អកខ្លាំងៗ ជាប់គ្នា ២-៣ សបា្តហ៍។
៨. អស់កម្លាំង៖ អ្នកប្រឹងញាំ ប្រឹងគេងណាស់ដែរ តែនៅតែមានអារម្មណ៏ថា ខ្លួនឯងនៅតែខ្សោយ និងអស់កម្លាំងរហូត។
៩.ស្បែកប្រែប្រួល៖ ស្បែកចាប់ផ្តើមប្រែប្រួលពណ៌ដោយគ្នានមូលហេតុ។

អត្ថបទ៖ Sam

ផឹកទឹកភ្លាមៗ ពេលនៅពោះទទេនៅពេលក្រោកពីដំណេក ព្យាបាលជម្ងឺអ្វីខ្លះ?

ប្រភព៖ Healthy Food Team

ហេតុ​អ្វីអ្នក​គួរ​ពិសា​ម្នាស់​ឱ្យបាន​ញឹក​ញាប់?​





ម្នាស់ ​គឺជាផ្លែ​ឈើមួយ​ប្រភេទ​មានរសជាតិ​ជូរអែម​ឈ្ងុយ​ឆ្ងាញ់ពិសា ​ដែល​មនុស្ស​ទូទាំង​ពិភព​លោកនិយម​ទទួលទាន​។ វាត្រូវ​បានមនុស្ស​យកទៅ​ធ្វើជា​បង្អែម​ គាបយក​ទឹកមក​ពិសា​យ៉ាងមាន​ឱជារស ​ព្រមទាំង​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម​ វីតាមីន​ល្អៗ​ និងសារ​ធាតុរ៉ែ​ ដែល​មាន​គុណ​ប្រយោជន៍​ប្រសើរ​ដល់​សុខភាព​រាង​កាយ​របស់​មនុស្ស​ទៀត​ផង។​



បរិមាណ​សារធាតុ​ចិញ្ចឹម​ នៃផ្លែម្នាស់​

ម្នាស់ ​មាន​ផ្ទុក​បរិមាណ​វីតាមីនC​ ខ្ពស់​ និង​សារ​ធាតុ​ម៉ុង​ហ្កា​ណេស​។ លើស​ពីនេះ​ទៀត​ វាមាន​ផ្ទុក​នូវ​ជាតិ​សរសៃ​Fiber និង​អង់​ហ្ស៊ីម​ Bromelain។ សារ​ធាតុ​ម៉ុង​ហ្កា​ណេស​មាន​សារៈ​សំខាន់​សម្រាប់​ការពារ​សារធាតុ​ប្រឆាំង​ នឹងអុក​ស៊ីដកម្ម​។ វាក៏​មានផ្ទុក​នូវ​បរិមាណ​ខ្ពស់​នៃ​សារធាតុ​ Thiamine និង​វីតាមីន​B ដែល​ទាក់​ទង​នឹងការ​ផលិត​ថាមពល​ក្នុងរាង​កាយ​ផងដែរ។​ មិនតែ​ប៉ុណ្ណោះ​ វាមិន​មាន​ផ្ទុកជាតិ​ខ្លាញ់​ ជាតិ​កូឡេ​ស្ដេរ៉ូល​ បរិមាណ​សូដ្យូម​ទាប​ ដូច្នេះវា​មាន​ប្រសិទ្ធ​ភាព​បង្ការការ​ឡើង​សម្ពាធ​ឈាម។
គុណ​ប្រយោជន៍​សុខភាព​ នៃ​ផ្លែម្នាស់​

ទ្រទ្រង់​ដល់​ប្រព័ន្ធ​ស៊ាំរបស់​រាងកាយ៖ ​ ម្នាស់​មានផ្ទុក​នូវបរិមាណ​វីតាមីនC​ ពាក់កណ្ដាល​ដែល​ត្រូវការ​ចាំបាច់​ប្រចាំថ្ងៃ​។ វីតាមីនC​ គឺជាសារ​ធាតុ​ប្រឆាំង​នឹងអុក​ស៊ីដកម្ម​ងាយ​រលាយ ​ដែល​ប្រឆាំង​នឹងការ​ខូច​កោសិកា ​ហេតុ​ដូច្នេះ​ហើយទើប​ធ្វើឱ្យ​វាមាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​បញ្ហា​សុខភាព​ មួយចំនួន​ដូចជា​ ជំងឺបេះដូង​ និងការ​ឈឺចាប់​ត្រង់​គន្លាក់​ឆ្អឹង។​

ជួយ​ឱ្យឆ្អឹង​រឹងមាំ​៖ ម្នាស់ ​ផ្ដល់នូវ​ភាពរឹង​មាំដល់​ឆ្អឹងទាំង​ឡាយ ​នៃរាង​កាយ​។ ផ្លែឈើ​នេះមាន​ផ្ទុកនូវ​សារ​ធាតុរ៉ែ​ ម៉ុង​ហ្កា​ណេស ​ប្រមាណ ​៧៥%​ ដែល​មានសារៈ​សំខាន់​ជួយឱ្យ​ឆ្អឹង ​និងជាលិការ​តំណភ្ជាប់​លូត​លាស់រឹង​មាំ​។ ការសិក្សា​ស្រាវ​ជ្រាវ​បាន​បង្ហាញថា​ សារធាតុ​ ម៉ុង​ហ្គាណេ​សផ្សំ​ជាមួយ​សារធាតុ​រ៉ែដទៃ​ទៀត ​អាចមាន​ប្រសិទ្ធ​ភាពជំនួយ​ដល់​ការ​បង្ការ​នូវជំងឺ​ពុកឆ្អឹង​ ចំពោះ​ស្រ្ដីក្រោយ​ការ​អស់​រដូវ។​

ជំនួយ​ដល់សុខភាព​ភ្នែក៖ ​ម្នាស់អាច​ជួយកាត់​បន្ថយ​គ្រោះថ្នាក់​ នៃ​វិបត្ដិ​ក្នុង​កែវភ្នែក​ ជាជំងឺ​ម្យ៉ាង​ដែល​ប៉ះពាល់​ដល់មនុស្ស​ពេល​ចាស់ជរា​ ដោយ​គុណ​ប្រយោជន៍​នេះសម្រេច​បាន​ដោយ​សារ​វាមាន​ផ្ទុកនូវ​បរិមាណ​វីតាមីនC ​និងសារធាតុ​ប្រឆាំង​នឹង​អុកស៊ី​ដកម្មខ្ពស់។​

•វីតាមីន៖​ ម្នាស់​មានផ្ទុក​នូវ​វីតាមីនC​ និង​វីតាមីនB​ ខ្ពស់​ ដែល​ជំនួយ​ដល់​ការ​ការពារ​ ជំងឺ​រាក់​ស៊ីធ្មេញ​ និងភាព​មិន​ប្រក្រតី​ដទៃ​ទៀត៕ ​




អត្ថបទ៖ ដេវីដ
ប្រភព៖Source: med-q.com

អំបិល​ + ​ក្រូច៥ប្រភេទ​អាចជួយឲ្យ​ស្បែក​ស្រស់​ស្អាត ម៉ដ្ឋរលោង

ការជម្រះកោសិកាងាប់ជាផ្នែកមួយ​នៃវិធីថែរក្សាស្បែក​ដ៏សំខាន់ និងត្រូវអនុវត្ត​ដាច់ខាត​យ៉ាងហោចណាស់​ឲ្យបាន ២ដង​ក្នុង ១សប្តាហ៍។ ការ​ជម្រះ​កោសិកា​ស្បែកងាប់​តាមបែប​ធម្មជាតិ​ជាវិធីដ៏ល្អ​បំផុត ព្រោះវាអាច​ជួយដោះស្រាយ​បញ្ហាកន្ទួល​រមាស់​លើស្បែក និងបញ្ហា​ស្បែក​ជាច្រើន​ផ្សេងទៀត មិនដូច​ផលិតផល​គីមីដែល​ដាក់លក់​លើទីផ្សារ​ឡើយ។
ឱសថអំបិល​ + ក្រូចឆ្មាទាំង​នេះមានប្រសិទ្ធិភាព​អាចជួយ​រក្សាជាតិ​សំណើម​លើស្បែក, ជម្រះកោសិកាស្បែក​ងាប់ និងជួយឲ្យ​ផ្ទៃមុខ​របស់​អ្នកទន់ ម៉ដ្ឋរលោង​ស្រស់ស្អាត។ អំបិល​ជាមួយក្រូចឆ្មា​ផ្តល់​អត្ថប្រយោជន៏​ខ្ពស់ ជួយ​លាងសម្អាត​ស្បែក ហើយដោយសារ​មានវត្តមាន​របស់ក្រូច ស្បែក​ខ្មៅបណ្តាល​មកពីត្រូវ​កម្តៅថ្ងៃនឹង​ត្រូវបាត់​អស់យ៉ាង​ឆាប់រហ័ស។ អំបិល​ក្រូចទាំងអស់នេះក៏មានប្រសិទ្ធិភាព​ក្នុងការព្យាបាល​បញ្ហាកើត​មុនផងដែរ ពីព្រោះ​វត្តមាន​អាស៊ីត​ជាច្រើន​នៅក្នុង​សមាសធាតុ​ផ្សំ​បាន​ទៅសម្លាប់​ បាក់តេរី​ដែល​បណ្តាលឲ្យ​កើត​មុន។
ដូច្នេះខាងក្រោមនេះជាប្រភេទក្រូច ដែល​ត្រូវផ្សំ​ជាមួយអំបិល ដែលបញ្ឈប់អ្នក​ពីការចំណាយប្រាក់​ច្រើន​លើផលិតផល​ដែលមានផ្ទុកសារធាតុ​គីមី៖
អំបិល + ក្រូចសើច
ដាក់ទឹកក្រូច​សើច ២ស្លាបព្រាបាយ​លាយជាមួយនឹង​អំបិលម៉ត់ ១ស្លាបព្រាបាយ​ចូលក្នុង​ចានមួយ។ លាយសមាសធាតុ​ផ្សំទាំងពីរ​នេះបញ្ចូល​គ្នាឲ្យ​បានសព្វល្អ ដោយ​ប្រើម្រាមដៃ​របស់​អ្នក រួចយក​អំបិលក្រូចសើចនេះ​លាបលើផ្ទៃ​មុខរបស់អ្នក។ អំបិលក្រូចសើច​នេះនឹងជួយ​កម្ចាត់​ស្បែកខ្មៅ និងកោសិកា​ស្បែក​ងាប់។ អ្នកគួរ​តែប្រើវិធី​នេះឲ្យបាន ៣ដងក្នុង ១​ខែ។
អំបិល​ + ក្រូចឆ្មា
យកក្រូចឆ្មា​មួយផ្លែ​ចិតសំបក រួចកិន​ដើម្បីយកទឹក។ បន្ថែមអំបិល ២ស្លាបព្រាបាយ​ចូលក្នុង​ទឹកក្រូចឆ្មា រួចប្រើម្រាមដៃ​របស់អ្នក​ជ្រលក់​លាបលើផ្ទៃមុខ​របស់​អ្នក។ ទុកវា​ឲ្យស្ងួត ហើយ​លាងសម្អាត​ចេញនឹង​ទឹកក្តៅឧណ្ឌៗ។ ក្រូចឆ្មា​នឹងជួយពង្រឹង​សាច់ស្បែក​របស់អ្នក និង​ជួយឲ្យ​ស្បែកស ប្រសិនបើ​បានប្រើវា ២ដង​ក្នុងមួយ​ខែ។
អំបិល​ + ក្រូចថ្លុង
យកក្រូចថ្លុង​១ក្លែប​ធំទៅ​កិន។ រួចបន្ថែម​អំបិល ៣ស្លាបព្រាបាយ និងទឹកឃ្មុំ ១ស្លាបព្រាបាយ​ចូល។ លាបវាលើ​ផ្ទៃមុខ ហើយលាង​សម្អាត​ចេញក្រោយ​ពេល​វាស្ងួត។ អំបិល​ក្រូចថ្លុង​នេះអាច​ជួយជម្រុះរោម​លើផ្ទៃមុខ និង​កម្ចាត់​មុនក្បាលខ្មៅ។
អំបិល​ + ក្រូចពោធិ៍សាត់
ក្រូចពោធិ៍សាត់​មានផ្ទុកនូវ​វីតាមីន C ដែលល្អ​ចំពោះសុខ​ភាពស្បែក។ ដាក់ក្រូចពោធិ៍សាត់​មួយ​ក្លែប, អំបិល​១ស្លាបព្រាបាយ និងប្រេងអូលីវ ១ស្លាប​ព្រាកាហ្វេ។ លាយវា​បញ្ចូលគ្នា​ឲ្យ​បាន​សព្វ រួចដុសលើ​ផ្ទៃមុខ​របស់អ្នក។ អំបិលក្រូចពោធិ៍សាត់​នេះមានប្រសិទ្ធិភាព​យ៉ាងខ្លាំង វាអាច​ជួយកាត់បន្ថយ​បញ្ហាកើតមុន​ពេញមួយ​យប់។
អំបិល + ក្រូចឃ្វិច
ក្រូចឃ្វិចជាផ្លែឈើមួយប្រភេទសម្បូរទៅដោយ​អាស៊ីតស៊ីទ្រិចជាច្រើន។ ដើម្បីអាចធ្វើអំបិលក្រូចឃ្វិច​បាន អ្នកក៏ត្រូវ​ការទឹកឃ្មុំ​ផងដែរ ព្រោះអាច​ជួយឲ្យស្បែក​ម៉ដ្ឋរលោង និង​ការពារ​ការ​រលាក។ ទឹកក្រូចឃ្វិច ១ស្លាបព្រាបាយលាយ​ជាមួយនឹង​អំបិល ១ស្លាបព្រាបាយ និងទឹកឃ្មុំ ២ស្លាប​ព្រាបាយ៕

ថែរក្សា​ភ្នែក និងកម្ចាត់​ស្នាម​រង្វង់​ខ្មៅជុំ​វិញ​ភ្នែក​ដោយ​វិធី​ធម្មជាតិ​




មនុស្ស ​ភាគ​ច្រើន​មិន​សូម្បីតែ​គិត​អំពី​សុខភាព​ភ្នែក​របស់​ពួក​គេ រហូត​ដល់​ពួក​គេ​ចាប់​ផ្ដើម​មាន​បញ្ហា​ភ្នែក។ បញ្ហា​នេះ​អាច​ចាប់​ផ្ដើម​កើត​ក្នុង​ទម្រង់​នៃ​ភ្នែក​ស្ងួត ពិបាក​ក្នុងការ​សម្លឹង ឈឺក្បាល ឬមាន​រង្វង់​ខ្មៅ​ស្ថិតនៅ​ជុំវិញ​ភ្នែក។ មូល​ហេតុ​នៃបញ្ហា​ភ្នែក​ទាំង​នេះ​គឺអាច​កើត​ចេញ​ពីកត្ដា​ផ្សេងៗ​ជា​ច្រើន រាប់​តាំង​ពីការ​ឈឺចាប់​ដោយ​ខំប្រឹង​សំឡឹង ជំងឺ​លើស​ឈាម ការ​ចាំង​នឹង​ពន្លឺ​ព្រះអាទិត្យ រហូត​ដល់​ការ​គេង​មិន​គ្រប់គ្រាន់។ មិន​ថាវា​កើត​ឡើង​ដោយ​សារ​មូល​ហេតុ​អ្វី​នោះ​ទេ វិធីសាស្រ្ដ​ធម្មជាតិ​មួយ​ចំនួន ឬការ​ផ្លាស់​ប្ដូរ​របៀប​រស់នៅ​ក៏អាច​រក្សា​ភ្នែក​របស់​អ្នក​ឱ្យមាន​សុខភាព​ ល្អស្រប​តាម​អាយុ​របស់​អ្នក​ផង​ដែរ។​


វិធី​សាមញ្ញ​ដើម្បី​រក្សា​សុខ​ភាព​ភ្នែក
•គេងឱ្យ​បាន​គ្រប់​គ្រាន់ និង​សម្រាក​ភ្នែក​របស់​អ្នក​មួយ​ថ្ងៃៗ​ឱ្យ​បាន ពីរ ទៅ​បី​នាទី​ក្នុង​មួយ​ដងៗ
•មុន​ពេល​ចូល​គេង និង​ភ្ញាក់ពី​គេង​ពេល​ព្រឹក លាប​ភ្នែក​របស់អ្នក​នឹង​ទឹក​ក្ដៅ​ឧណ្ហៗ​ឱ្យបាន​ដង ១០​ដង
•សូម​កុំអាន​សៀវ​ភៅ​នៅ​កន្លែង​ដែល​មាន​ពន្លឺភ្លើង​តិច ឬអាន​នៅ​កន្លែង​ដែល​មាន​ពន្លឺ​ព្រះអាទិត្យ​ខ្លាំង​ដោយ​មិន​ពាក់​វ៉ែន​តា​ការពារ។
•នៅពេល ​ភ្នែក​របស់​អ្នក​ហត់​នឿយ បង្កើន​ភាព​ក្លៀវ​ក្លាឡើង​វិញ​ដោយ​លុញ​ដៃ​របស់​អ្នក​ទាំង​ពីរឱ្យ​ក្ដៅ រួចបិទ​ភ្នែក​ដោយ​យក​ដៃក្ដៅ​ឧណ្ហៗនោះ​មក​ដាក់ពី​លើ​ថ្នមៗ​ឱ្យ​បាន​រយៈ​ពេល​ មួយ​ ឬពីរ​នាទី។​
•បន្ថែម​វីតា​មីន​ទៅក្នុង​រ​បប​អាហារ ដោយ​ការ​ពិសាប​ផ្លែ​ឈើ និង​បន្លែ​ដូច​ជា​ការ៉ុត​ជា​ដើម។


ធ្វើ​យូហ្គា​ដើម្បី​ថែរក្សា​ភ្នែក និង​ក​ម្ចាត់​ស្នាម​រង្វង់​ខ្មៅ
វិធីមួយ ​ទៀត​ដើម្បី​កម្ចាត់​ភាព​ហត់​នឿយត្រង់​ភ្នែក ឬបំបាត់​ស្នាមរង្វង់​ខ្មៅ​ជុំវិញ​ភ្នែក គឺ​ត្រូវយក​ដុំ​សំឡី​ត្រាំ​ទៅក្នុងទឹក​ផ្កា​កូលាប ហើយ​លាប​ទៅ​លើ​ភ្នែក​នៅ​ពេល​អ្នក​សម្រាក​ឱ្យបាន​ពីរ ឬបី​នាទី។ បន្ទាប់​មក​សូម​សាក​ល្បង​អនុវត្ដ​លំហាត់​ប្រាណ​តាម​បែប​យូហ្គា​ខាង​ក្រោម​ នេះ ដើម្បី​បង្កើន​កម្លាំង​សាច់​ដុំភ្នែក​របស់​អ្នក​ឱ្យកាន់​តែ​ប្រសើរ៖​

1.អង្គុយ​ពែន​ភ្នែន​ឱ្យស្រួល និង​រក្សា​ក្បាល ខ្នង និងក​រ​បស់អ្នក​ឱ្យ​ត្រង់ សម្លឹង​ត្រង់​ទៅ​មុខ​ និង​ដកដង្ហើម​ឱ្យ​មាន​ចង្វាក់។
2.ចាប់ផ្ដើម ​សម្លឹង​ទៅ​មុខ​ក្នុង​​លក្ខណៈ​ម៉ោង១២(12 o’ clock position) ឱ្យ​បាន​ពីរ​វិនាទី ប្ដូរ​សម្លឹង​មក​ក្រោម​ក្នុង​លក្ខណៈ​ម៉ោង ៦(6 o’ clock position) បន្ទាប់​មក​សម្លឹង​ក្នុង​លក្ខណៈ​ម៉ោង៩  និង​លក្ខណៈ​ម៉ោង​៣ ម្ដងៗ​ឱ្យ​បាន ២វិនា​ទី។ សូម​បិទ​ភ្នែក និង​ដក​ដង្ហើម​ឱ្យ​បាន​វែងៗ និង​អនុវត្ដការ​ហាត់​ប្រាណ​ Yoga នេះ​ឱ្យ​បាន ៥​ដង។

វិធីធម្មជាតិ​ដើម្បី​ថែ​រក្សា និង​ព្យាបាល​ភ្នែក
គំនិត​ទាំង​អស់​នេះ​ក៏ជាវិ​ធីសាស្រ្ដ​ដ៏​ប្រសើរ  ដើម្បី​បន្ថយ​ការ​ហត់​នឿយ​ភ្នែក​ផង​ដែរ៖​
•ដាំទឹក​ដោះ​គោ(ទឹ​កដោះ​គោឆៅ​)ឱ្យពុះ ​ហើយ​ដួស​យក​ពពុះទុក​ឱ្យ​ត្រជាក់ រួចយក​មក​លាបឱ្យ​ពេញ​ផ្ទៃមុខ​មុន​ពេល​គេង។​
•លាយ ​ម្សៅ​រមៀត​ជាមួយ​នឹង​ប្រេងធ្មៃ​បីដំណក់ និង​កូរ​ឱ្យ​ក្លាយ​ជាល្បាយ​ខាប់។ លាប​ល្បាយ​នេះនៅ​បរិវេណ​ក្រោម​ភ្នែក​ឱ្យ​បាន ៣០នាទី បន្ទាប់​មក​លាងជម្រះ​ ហើយ​យក​ម្សៅ​សណ្ដែក​ខៀវ​មក​លាប​បន្ត។​
•បន្ថែម​ខ្លាញ់ត្រី​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ដើម្បី​ពង្រឹង​សុខភាព​ភ្នែក។​
•សាច់ ​ត្រសក់​ដែល​កោសរួច​អាច​យក​មកលាយ​ជា​មួយ​ទឹក​ក្រូច​ឆ្មារ ហើយ​យកសំឡី​មកផ្ដិត​ដាក់​ទៅ​លើភ្នែក​ឱ្យ​បាន ៥ ទៅ ១០នាទីដើម្បី​បំបាត់​ស្នាម​ខ្មៅ​ជុំវិញ​ភ្នែក។​
ចង់​បញ្ចប់​សូម​ជ្រាប ​ថា ឧបករណ៍​អេឡិកត្រូនិក​ទំនើប​ៗដូច​ជាម៉ាស៊ីម​កុំព្យូទ័រ​ជាដើម​នេះ​អាច​ បង្កបញ្ហា​ដល់​ភ្នែក​របស់​អ្នក។ ដូច្នេះ​ត្រូវ​ឱ្យ​ប្រាកដ​ថា អ្នក​បាន​សម្រាក​ភ្នែកខ្លះ​ៗ នៅ​ពេល​ប្រើ​វា៕​

មូលហេតុដែលធ្វើឲ្យអ្នក​ចេះតែមាន​អាការៈឈឺក្បាលនៅពេលព្រឹក



















ពិតណាស់ ការ​គេង​បានគ្រប់គ្រាន់អាចជួយឲ្យ​អ្នកមាន​អារម្មណ៍ស្រស់ថ្លានៅពេល​ ភ្ញាក់ពីគេ។ ប៉ុន្តែប្រសិនបើ​អ្នកគេង​មិនបាន​គ្រប់គ្រាន់ ឬគេងច្រើន​ជ្រុលពេក អ្នកនឹងទទួលរងនូវ​អាការៈឈឺក្បាល​នៅ​ពេល​​ព្រឹកឡើង។ ខាងក្រោមនេះគឺជាមូលហេតុ​ផ្សេងៗដែលធ្វើ​ឲ្យអ្នកមាន​ការឈឺក្បាលនៅពេលព្រឹក៖ 

ការគេងច្រើនហួសប្រមាណ
ការពិត ទាំងការ​គេង​មិនបាន​គ្រប់គ្រាន់ ក៏ដូចជាការគងច្រើន​ពេក អាចបង្កឲ្យមាន​មាន​អាការៈឈឺក្បាលទៅវិញ​នៅពេល​ដែល​ភ្ញាក់ដឹងខ្លួនឡើង។

គេងមិនបាន​ទៀង​ទាត់
ប្រសិនបើ​អ្នក​ចង់ទប់ស្កាតការឈឺក្បាលនៅពេល​ព្រឹក ត្រូវធ្វើយ៉ាងណាចូលគេង​ឲ្យបាន​ទៀត​ទាត់​។

គេងមិនលក់
ការគេងមិនលក់អាចបណ្តោលឲ្យ​មាន​ការថប់អារម្មណ៍, ជំងឺធ្លាក់ទឹកចិត្ត និងឈឺក្បាលកើតមាន​ឡើង។ ដូច្នេះដើម្បី​ឲ្យ​អាការៈល្អប្រសើរឡើងវិញ​ អ្នក​គួរតែទៅ​ពិគ្រោះ​ជាមួយនឹង​គ្រូពេទ្យ​ដើម្បីរកវិធីដោះស្រាយ។

សារធាតុគីមី
ជាតិ​នីកូទីន, គ្រឿងស្រវឹង និងកាហ្វេអ៊ីនគឺជាសត្រូវ​ដ៏អាក្រក់បំផុត​ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ការគេង​របស់អ្នក។ ជៀសវាងការប្រើប្រាស់ផលិតផល​ទាំងនេះ នឹងអាច​កាត់​បន្ថយ​ការទទួលទុក្ខទោសដោយសារជំងឺឈឺក្បាលបាន។

កាលវិភាគនៃការគេង
រឿង​ដែលសំខាន់ គឺអ្នកត្រូវធ្វើកាលវិភាគនៃការគេងឲ្យបាន​ត្រឹមត្រូវ។ ការ​មិនផ្លាស់ប្តូរ​​ទម្លាប់នៃការ​គេង​ញឹកញាប់ ជំងឺឈឺក្បាលក៏មិន​មក​រំខានដល់​អ្នកដែរ។

ធ្វើការពេលយប់
អ្នកទាំងឡាណាដែលធ្វើការនៅពេល​យប់​ គុណភាព​នៃការគេងរបស់ពួកគេនឹងមាន​ផលប៉ះពាល់។ មនុស្សបែបនេះនឹងទទួលរងនូវហានិភ័យ​នៃ​ការឈឺក្បាល​បន្ទាប់​ពីភ្ញាក់​ដឹង​ ខ្លួន។

គេងស្រមុក
ភាគច្រើននៃពួកយើងមិន​បាន​ដឹងថា ការគេងស្រមុកអាចជា​មូលហេតុដែលធ្វើឲ្យ​មាន​ ការឈឺក្បាលញឹកញាប់ក្នុងពេលព្រឹកឡើយ។ រឿងសំខាន់ អ្នក​ត្រូវព្យបាលជំងឺផ្លូវដង្ហើម​ជាមុន​សិន ទើបអាចជួយលុប​បំបាត់​ការឈឺក្បាលនៅពេលព្រឹកបាន៕
ជំងឺរឹសដូងបាតអាចផ្យាបាបាន
សូមមិត្តទាំងអស់ជួយ share បន្តផង
វិធីធ្វើគឺងាយស្រួលទេមាន2យ៉ាង
1មើមឆៃថាវ
2ទឹកឃ្មុំសុទ្ធ

របៀបធ្វើ:ជាដំបូងយកមើមឆៃថាវសុទ្ធ1ឬ2មើមមកលា ងទឹកអោយស្អាតរួចកាត់ក្បាលស្ពៃចោលបុកអោយម៉ត់ច្របាច់យកទឹក1ស្លាបព្រាខ្លីលាយជាមួយទឹកឃ្មុំ1 ស្លាបព្រាដូចគ្នាកូរអោយចូលគ្នារួចហើយហូបមុននិងចូលដេក
(សូមកុំហូបទឹកតាមក្រោយតែបើរចង់ហូបតែមួយក្អឹកបានហើយ)
💝អ្នកដែលទឹមតែកើតអោយហូប1ថ្ងៃ3ដង
💝អ្នកដែលកើតយូហើយអោយហូប1ថ្ងៃតែ1ដងទេតែហូបរាល់ថ្ងៃរយះពេល15ថ្ងៃទៅ1ខែមុននិងចូលដេក
💝ចំពោះអ្នកដែលកើតជំងឺរឹសដូងបាតគូត

ទទួលទានទឹកក្រូចឆ្មាមួយកែវរៀងរាល់ព្រឹក ផ្តល់អត្ថប្រយោជន៍ ដល់សុខភាព ហួសការស្មាន

បើនិយាយពីផ្លែក្រូចឆ្មាជឿជាក់ថាប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយ តែបើនិយាយពីអត្ថប្រយោជន៏របស់វាវិញ ប្រហែលជាប្រិយមិត្តមួយចំនួនមិនទាន់បានដឹងច្បាស់នូវឡើយទេ។ ពិតណាស់ក្រូចឆ្មាអាចផ្តល់ប្រយោជន៏ដល់សុខភាពយ៉ាងច្រើនដល់រាងកាយអ្នក ដោយគ្រាន់តែអ្នកធ្វើកាទទួលទានទឹកក្រូចឆ្មាតាមការណែនាំខាងក្រោមនេះ៖
របៀបធ្វើ
– យកទឹកធម្មតាមួយកែវ (ក្តៅក៏បាន ត្រជាក់ក៏បាន)
– ច្របាច់ក្រូចឆ្មាស្រស់មួយចំនិតចូល
– កូរឲ្យសព្វ ហើយទទួលទានដោយមិនបាច់ដាក់ស្ក
អត្ថប្រយោជន៏ចំពោះសុខភាព
សម្អាតថ្លើម ៖ទឹកក្រូចឆ្មានិងជួយបន្ថែមជាតិជាតិអង់ស៊ីមដល់រាងកាយ ដែលអាចជួយច្រោះជាតិពុលចេញពីថ្លើមរបស់អ្នកយ៉ាងមានប្រសិទ្ធភាព។ ធ្វើឲ្យអ្នកមើលទៅក្មេងជាងវ័យ ៖សារជាតិអាស៊ីតក្នុងក្រូចឆ្មាអាចជួយលុបបំបាត់ស្នាមជ្រួញ ធ្វើឲ្យស្បែករបស់អ្នកទន់ ភ្លឺរលោង ក្មេងជាងវ័យ និងមានសុខភាពល្អ។ ជួយសម្រក់ទម្ងន់ ៖ ទឹកក្រូចឆ្មាអាចជួយសំរួលក្នុងការបញ្ចេញកាកសំណល់ និងជាតិខ្លាញ់ចេញពីរាងកាយ ដែលជាហេតុធ្វើឲ្យអ្នកអាចស្រក់ទម្ងន់បានផងដែរ។ ដោះស្រាយបញ្ហាផ្លូវដង្ហើម: ទឹកក្រូចឆ្មាអាចជួយការពារការចម្លងមេរោគតាមផ្លូវដង្ហើម និងព្យាបាល ជំងឺ ក្អក ហឺត និងអាឡែស៊ីបាន៕


ឱសថផ្សំពីរុក្ខជាតិ ៣មុខ មាន​ប្រសិទ្ធិភាព​បំផុតក្នុងការសម្លាប់កោសិកាមហារីក


នេះជាការរកឃើញ​ឱសថ​ផ្សំឡើងពីធម្មជាតិ​មួយប្រភេទទៀត​ហើយ ដែលអាច​សម្លាប់កោសិកាមហារីក​យ៉ាងមាន​ប្រសិទ្ធិភាព​បំផុត ដោយ​ត្រូវការតែរុក្ខ​ជាតិ ៣មុខ​ប៉ុណ្ណោះ។ នៅពេលដែលអនុវត្ត អ្នកត្រូវធ្វើឲ្យបាន​ទៀត​ទាត់រយៈពេល ៣ខែជាប់គ្នា នោះអ្នកនឹងមានការភ្ញាក់ផ្អើលពេលឃើញលទ្ធផល។
រុក្ខជាតិដែលអ្នកត្រូវការ៖
– មើមស្ពៃក្រហម ១
– មើមការ៉ុត ១
– ផ្លែប៉ោម ១
របៀបធ្វើ
បន្ទាប់ពីលាងទឹកឲ្យស្អាត និងចិតសំបកចេញ​ហើយ អ្នកត្រូវក្រឡុក​វាបញ្ចូលគ្នា​ឲ្យក្លាយជាទឹក និង​ផឹកភ្លាមៗ។ ប៉ុន្តែអ្នកអាចបន្ថែមក្រូចឆ្មាខ្លះ ដើម្បីបង្កើន​រសជាតិក៏បាន។
ការទទួលទានភេសជ្ជៈដែលផ្សំឡើងពីធម្មជាតិនេះឲ្យបានទៀងទាត់​នឹងផ្តល់​អត្ថប្រយោជន៍​ដូចខាងក្រោម៖
១. ទប់ស្តាត់ការលូតលាស់របស់កោសិកាមហារីក។
២. ការពារ​ថ្លើម, តម្រងនោម និងជំងឺលំពែង។
៣. ពង្រឹងសួត, ការពារ​ជំងឺគាំងបេះដូង និងសម្ពាធឈាមខ្ពស់។
៤. ពង្រឹងប្រព័ន្ធភាពស៊ាំ។
៥. ល្អសម្រាប់ភ្នែក, បំបាត់ភ្នែកក្រហម និងភ្នែកស្ងួត។
៦. កាត់បន្ថយការឈឺចាប់រាងកាយ និងសាច់ដុំ។
៧. បន្សាបជាតិពុល, ជួយដល់ចលនារបស់ពោះវៀន, លុបបំបាត់ការទល់លាមក។
៨. កែលម្អដង្ហើមអាក្រកដោយសារតែការរំលាយ​អាហារ, ការឆ្លងមេរោគបំពង់ក។
៩. ការពារ និងកម្ចាត់បញ្ហាមុន។
វីតាមីន​ជាច្រើន​ដែលបានមកពី​ឱថសទឹកមួយនេះនឹងត្រូវបាន​ស្រូប​យ៉ាងងាយ ហើយ​គ្មាន​ផល​ប៉ះពាល់អ្វីទាំងអស់។ ជាពិសេស​សម្រាប់អ្នកចង់សម្រកទម្ងន់ ហើយ​វា​នឹងជួយឲ្យ​ប្រព័ន្ធភាពស៊ាំ​ប្រសើរឡើងបន្ទាប់ពី ២សប្តាហ៍។ តែអ្នកត្រូវចាំ គឺផឹកភ្លាមៗទើប​មាន​ប្រសិទ្ធិភាពខ្លាំង៕

អស់​កង្វល់ជាមួយនឹង​បញ្ហាកើត​ភ្លឺ​ ដោយប្រើឱសថ​ដ៏​សក្តិសិទ្ធិ​ទាំងនេះ


បញ្ហាកើតភ្លឺជា​ ជំងឺសើរស្បែកមួយ​ប្រភេទដែលបណ្តាលមកពីឆ្លងមេរោគផ្សិត​នៅលើ​ស្បែក។ កត្តាចម្បង​ដែលបណ្តាលឲ្យ​ឆ្លងមេរោគ​គឺ គ្មាន​ភាពអនាម័យ, ភាព​ទទឹក, ខ្សោយ​ប្រព័ន្ធ​ភាពស៊ាំ…។ ភ្លឺនេះច្រើន​កើតនៅ​កន្លែង​ដូចជា៖ ដើមទ្រូង, ផ្ទៃមុខ, ក និងដៃ។ បញ្ហានេះបណ្តាលឲ្យ​បាត់បង់​ជាតិពណ៌​លើស្បែក និងមាន​រោគសញ្ញា​ដូចជា៖ របក​ស្បែក, រមាស់, ចេញដុំសៗ​លើស្បែក, ក្រហម​ស្បែក…។ អ្វីដែលសំខាន់​ត្រូវព្យាបាល​ឲ្យបាន​ទាន់ពេលវេលា ដើម្បីការពារការ​ឆ្លងមេរោគ​ទៅផ្នែក​ផ្សេងៗទៀត​នៃរាងកាយ ហើយ​ខាងក្រោមនេះ​ជាឱសថ​សក្តិសិទ្ធិមួយ​ចំនួន​អាចជួយព្យាបាល​បញ្ហា​ កើតភ្លឺនេះបាន៖

ទឹកដោះគោ​ជូរ
ទឹកដោះគោជូរ​មានប្រសិទ្ធិភាព​បំផុតក្នុង​ការព្យាបាល​បញ្ហាកើតភ្លឺ។ ការទទួលទាន​ទឹកដោះគោជូរ​អាចជួយ​ពង្រឹង​ដល់ប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធ​ភាពស៊ាំនៅ​ក្នុង​រាងកាយ ព្រម​ទាំង​ជួយការពារ​ការឆ្លង​មេរោគ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏អាច​ព្យាបាល​បញ្ហា​កើតភ្លឺ​បាន ដោយ​ការ​យក​ទឹកដោះគោជូរ​ស្រស់​លាបលើ​ស្បែក។

ស្លឹកដើម​ត្រឡឹងតឹង
ស្លឹកដើម​ក្រឡឹងតឹង​មានប្រសិទ្ធិភាពខ្លាំង​បំផុតក្នុង​ការព្យាបាលបញ្ហា ​ឆ្លងមេរោគ​លើស្បែក។ មិនត្រឹមតែប៉ុណ្ណោះ ស្លឹកដើម​ក្រឡឹងតឹង នេះក៏អាច​ជួយបំបាត់អាការៈ​កន្ទួល​រមាស់ និង​ការ​រលាក​ផងដែរ។ យកស្លឹកដើម​ក្រឡឹងតឹង​ដាក់ដាំ ទុកឲ្យត្រជាក់​រួចត្រាំខ្លួន​របស់អ្នក​ក្នុង​ទឹកនោះ ដើម្បីព្យាបាល​បញ្ហាកើតភ្លឺយ៉ាង​មានប្រសិទ្ធិភាព។

ទឹកខ្មេះប៉ោម
ទឹកខ្មេះប៉ោម​មិនត្រឹមតែជា​ឱសថ​ធម្មជាតិប្រឆាំង​នឹងការ​រលាកប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជួយ​ការពារការឆ្លងមេរោគ​ស្បែកបាន​យ៉ាងមាន​ប្រសិទ្ធិភាព​ ទៀតផង។ សមាសធាតុ​ក្នុង​ទឹក​ខ្មេះប៉ោម​អាចជួយឲ្យ​រាងកាយ​របស់អ្នក​សះស្បើយ​ ពីបញ្ហាដូចជា កន្ទួល​រមាស់។ ដូច្នេះ អ្នកជំនាញ​បានណែនាំឲ្យ​ប្រើទឹកខ្មេះប៉ោមលាប​លើស្បែក​ឲ្យបាន​ទៀងទាត់ ដើម្បី​ព្យាបាល​បញ្ហា​កើតភ្លឺ។

ប្រទាលកន្ទុយក្រពើ
សាច់ប្រទាល​កន្ទុយក្រពើ​អាចជួយព្យាបាល​បញ្ហាបាត់បង់​ជាតិពណ៌លើស្បែក និងការពារភាព​​ក្រហមលើស្បែក។ សារធាតុ​ផ្សំ​ដែល​មានក្នុង​សាច់ប្រទាល​កន្ទុយក្រពើ​អាចជួយ​បំបាត់​ភាព​ កន្ទួល​រមាស់​លើស្បែក។ មិនត្រឹមតែប៉ុណ្ណោះ សាច់ប្រទាលក៏​អាចជួយបង្កើតកោសិកា​លូតលាស់​ថ្មីផងដែរ។ ដូច្នេះ អ្នកគួរតែ​ប្រើសាច់​ប្រទាលកន្ទុយក្រពើ​បិត​លើស្បែក ដើម្បី​ទទួលបាន​អត្ថប្រយោជន៏​ជាច្រើន។

ប្រេងដើមតែ
ប្រេងដើមតែ​មានប្រសិទ្ធិភាព​បំផុតក្នុង​ការព្យាបាលបញ្ហា​កើតភ្លឺបាន​ ទាំងស្រុង។ ប្រេងនេះសម្បូរ​ទៅដោយសារធាតុ​ប្រឆាំង​ការរលាក ដែលជួយឲ្យ​ស្បែក​ជាសះស្បើយ​ពីបញ្ហា​រោគស្បែក​ផ្សេងៗ។ មិនត្រឹមតែប៉ុណ្ណោះ ប្រេងដើមតែក៏សម្បូរ​ទៅដោយសារធាតុ​ធម្មជាតិប្រឆាំង​នឹងវីរុស ដូច្នេះវាអាចជួយ​កម្ចាត់វីរុសសរីរាង្គ​ដែលនាំឲ្យ​ឆ្លងមេរោគ​ស្បែក។ យក​ស្បៃកប្បាស​ជ្រលក់ចូល​ក្នុង​ប្រេងដើមតែ រួចជូតលើស្បែក​ដើម្បីការពារការ​រីករាលដាល​នៃមេរោគ។

ម្សៅរមៀត
រមៀតផ្តល់អត្ថប្រយោជន៍​ច្រើនដល់​សុខភាព​ស្បែក។ វាត្រូវបានគេប្រើប្រាស់​ដើម្បីព្យាបាល​បញ្ហាបាត់បង់​ជាតិពណ៌លើស្បែក និងបញ្ហា​ខូចស្បែក។ មិន​តែប៉ុណ្ណោះ អ្នកក៏អាច​ព្យាបាល​បញ្ហាស្បែក​ឆ្លងមេរោគ​បានយ៉ាង​មានប្រសិទ្ធិភាព។ លាយម្សៅរមៀតជា​មួយទឹក បន្ទាប់មកលាបវា​លើលើរាងកាយ​របស់អ្នក។ ហើយអ្នក​ក៏អាច​ប្រើរមៀត​ក្នុង​របបអាហារ​ប្រចាំថ្ងៃ​របស់​អ្នក ដើម្បីទទួលបាន​អត្ថប្រយោជន៍ជាច្រើន។

ខ្ទឹមស
ខ្ទឹមសមានផ្ទុកនូវ​សារធាតុធម្មជាតិប្រឆាំង​នឹងមេរោគផ្សិត ដូច្នេះវាអាច​មានប្រសិទ្ធិភាព​ក្នុងការ​ព្យាបាល​បញ្ហាកើតភ្លឺ។ អ្នកជំនាញ​បានណែនាំឲ្យ​ទទួលទាន​ខ្ទឹមសឲ្យ​បានទៀងទាត់ ដើម្បី​ព្យាបាល។ ហើយអ្នកក៏អាច​ប្រើប្រេងខ្ទឹមស​លាបដោយផ្ទាល់​លើស្បែក ដើម្បីព្យាបាលរោ​គសញ្ញា​ស្បែក ដែលបណ្តាលឲ្យ​មានបញ្ហា។

ក្រូចឆ្មា
ក្រូចឆ្មាក៏អាច​ប្រើដើម្បីព្យាបាល​បញ្ហាកើត​ភ្លឺបានដែរ។ ក្រូចឆ្មាមានផ្ទុកនូវសារធាតុ​កម្ចាត់កោសិកា​ងាប់ៗចេញ, ជួយព្យាបាល​អាការៈស្បែក​ដូចជា កន្ទួល​រ​មាស់ និងការ​រលាក។ មិន​តែ​ប៉ុណ្ណោះ ក្រូចឆ្មាក៏មាន​ផ្ទុកនូវសារធាតុអាស៊ីឌិច​ធម្មជាតិ ដែលអាច​ជួយការពារការលូតលាស់របស់​មេរោគផ្សិត​លើស្បែក។ យកក្រូចឆ្មាជូត​លើស្បែក ដើម្បី​ទទួល​បានអត្ថប្រយោជន៍​ជាច្រើន។

ប្រេងដូង
ប្រេងដូងត្រូវបានគេប្រើដើម្បីព្យាបាលបញ្ហា​កើតភ្លឺយ៉ាងមាន​ ប្រសិទ្ធិភាព។ វាសម្បូរទៅ​ដោយសារធាតុប្រឆាំង​ការរលាក និងព្យាបាល​រោគសញ្ញាស្បែក ហើយសារធាតុ​ធម្មជាតិ​ប្រឆាំងនឹង​មេរោគផ្សិត​អាចជួយការពារការ​ឆ្លងមេរោគ​ បានយ៉ាង​មានប្រសិទ្ធិភាព។ លាបប្រេងដូងលើស្បែក ដើម្បីបំបាត់បញ្ហា​កើតភ្លឺ៕

សាកវិធីងាយៗ៦យ៉ាងនេះ ដើម្បីបង្កើនសមត្ថភាពចងចាំរបស់អ្នក

Comment 2 (s) / 06-Jun-2015កីឡា​និងសុខភាព

ដើម្បី ​ធ្វើ​ឱ្យ​សម្រេច​បា​ន​ការងា​រ​ដ៏​ស្មុគ​ស្មាញ​ មនុស្ស​ពឹង​ផ្នែក​ទៅ​លើ​ដំណើរ​ការ​ចង​ចាំ​របស់​យើង​។ ការ​ចង​ចាំ​គឺ​ជា​សមត្ថភាព​ ពី​ធម្មជាតិរ​បស់​យើង​ ដើម្បី​ប្រមូល​ព័ត៌មាន​ និង​ប្រើ​ព័ត៌​មាន​នោះ​វិញ​។ ដំណើ​រកា​រច​ងចាំ ​ដ៏មា​នប្រសិទ្ធ​ភាព​ធ្វើឱ្យ​មនុស្ស​យើង ​រៀន​ពូកែ​ រៀប​ចំ​ផែន​កា​របាន​ប្រសើរ ​និង​ពិចារណា​ហេតុផល​បាន​ត្រឹមត្រូវ​។​ ​


១. ​ សរសេរ​រៀបរាប់​ពី​បញ្ហា​របស់​អ្នក​៖  ដើម្បី​បង្កើន​សមត្ថភាព​ចង​ចាំ​តាមរយៈ​ការ​សរសេរ​រៀបរាប់​ពី​បញ្ហា​ផ្ទាល់​ ខ្លួន​របស់​អ្នក​។ ចូរ​អង្គុយ​ចុះ​ឱ្យ​បាន​ ២០​នាទី ​រយៈ​ពេល​ ពី​ ទៅ​បី​ដង​ ក្នុង​មួយ​ខែ​ និង​សរសេរ​ដំណើ​រទង្គិច​យ៉ាង​ខ្លាំង​ដែល​
បាន ​កើត​ឡើង​ចំពោះ​អ្នក​។ វិធី​នេះ​នឹង​បង្កើន​សមត្ថភាព​ចង​ចាំ​របស់ ​ក្រោយ​រយៈ​ពេល​ ៥សប្ដាហ៍​ នេះ​បើ​យោង​តាម​ការ​ការ​ចុះ​ផ្សាយ​របស់​ទស្សវដ្ដី​ Yogo​ and ​Fujihara ​កាល​ពីឆ្នាំ​ ២០០៨​។​

២. ​សំឡឹង​មើល​ទស្សនីយ​ភាព​ធម្មជាតិ​៖ ធម្មជាតិ​មាន​នូវ​គុណ​ប្រយោជន៍​ ដ៏​អស្ចារ្យ​ចំពោះ​មនុស្ស​យើង​។ វា​គឺ​ជា​វត្ថុ​ដែល​យើង​គ្រប់​គ្នា​តែង​បាន​ស្គាល់​ច្បាស់​ ប៉ុន្ដែ​ក្រុម​អ្នក​ចិត្ដ​វិទូ​កំពុង​តែង​ស្រាវជ្រាវ​ និង​ថ្លឹងថ្លែង​ពីគុណ​សម្បត្ដិ​នៃធម្មជាតិ​
ដ៏​ស្រស់​ត្រកាល​នេះ​ចំពោះមនុស្ស​យើង​។
ប្រសិទ្ធ ​ភាព​ ដ៏​មាន​គុណ​ប្រយោជន៍​របស់​ធម្មជាតិ​ គឺ​ការ​បង្កើន​សមត្ថភាព​ចង​ចាំ​រ​បស់​មនុស្ស​យើង​។ ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​បាន​ឱ្យ​ដឹងថា​ មនុស្ស​ដើរ​ទស្សនា​ព្រៃព្រឹក្សា​លតាវ​ល្លិ៍​ ធ្វើ​តេ​ស្ត​សមត្ថភា​ពចងចាំ ​បាន​ប្រសើ​រជាង​មនុស្ស​ដែល​
ដើ​រកម្សាន្ដ​នៅ​តាមដ​ងវិធី​ដ៏អ៊ូអរ ​រហូត​ដល់​កម្រិត​ ២០%​។

៣. និយាយ​ពាក្យ​ឱ្យ​ឮ​៖ នេះ​ប្រាក​ដ​ជា​វិធី​សាស្រ្ដ​ដ៏​ងាយ​បំផុត ​ក្នុង​ចំណោម​វិធី​សាស្រ្ដ​បង្កើន​សមត្ថភាព​ចង​ចាំ​ទាំង​ឡាយ​។ ប្រសិន​បើ​អ្នក​ចង់​ចង​ចាំ​អ្វី​មួយ​សំខាន់​ អ្នក​គ្រាន់​តែ​និយាយ​ពាក្យ​នោះ​មក​ក្រៅ​ឱ្យ​ឮ​។ ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​
បាន​រក​ឃើញ​ថា ការ​ចងចាំ​អាច​កើន​ឡើង​ដល់​កម្រិត​ ១០%​ ដោយ​គ្រាន់​តែ​អ្នក​និយាយ​ពាក្យ​ ដែល​អ្នកចង់​ចងចាំ​នោះ​មក​ក្រៅ​ឱ្យ​ឮ​ៗ។

៤. ធ្វើ​សមាធិ​៖​  ការ​ធ្វើ​សមាធិចិ​ត្ដត្រូវ​បាន​អ្នកជំនា​ញរ​ក​ឃើញថា​ មាន​គុណសម្បត្ដិ​បង្កើ​នមុខងា​រការ​វិនិច្ឆ័យ​ រួម​ទាំង​ការ​ចងចាំផងដែរ​។ ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មីមួយ​បាន​ឱ្យ​ដឹង​ថា​ មនុស្ស​ធ្វើ​សមាធិចិត្ដ​ ត្រឹម​រយៈ​ពេល ​២០​នាទីក្នុង​មួយថ្ងៃ​
អាច​លើក​កម្ពស់​ការចងចាំ​ និងមុខងា​រវិនិច្ឆ័​យដទៃ​ទៀត។​

៥. ទាយ​ទុក​មុន​នូវ​សកម្មភាព​របស់អ្នក៖​ ការ​សួរ​ខ្លួ​ន​ឯង​ថា​ យើង​នឹង​ចង​​ចាំ​អ្វី​មួយ​ ឬ​អត់ ​មាន​គុណ​ប្រយោជន៍​ចំពោះ​ការ​ចង​ចាំ​របស់​យើង។ ​វិធីនេះ​មាន​ប្រសិទ្ធ​ភាព​ប្រសើរ​ សម្រាប់​ការ​រំលឹក​អ្វី​មួយ​ដែល​បាន​កើត​ឡើង​នា​ពេល​អតីត​ និង
ព្យាយាម​ចងចាំ​អ្វី​ដែល​ត្រូវ​ធ្វើ​ នា​ពេល​អនាគត​។

៦. ​ ប្រើ​រាង​កាយ​ដើម្បី​បង្កើន​ការ​ចង​ចាំ​៖  ​យើង​មិន​ត្រឹម​តែ​គិត​ដោយ​ប្រើ​ចិត្ដ​តែ​មួយមុខ​ប៉ុណ្ណោះ​នោះ​ទេ ​យើង​ក៏​អាច​ប្រើ​រាងកាយ​របស់យើងដើម្បី​បង្កើន​ការ​ចង​ចាំដែរ​។ ជា​តួ​យ៉ាង​ ការ​សិក្សា​ស្រា​វ​ជ្រាវ​មួយ​បាន​រ​កឃើញថា​ យើង​អាច​យល់
ភាសា​បាន​ ប្រសើរ​ ប្រសិន​បើ​ការ​ពន្យល់​នោះ​បូក​រួម​ទាំង​កាយវិការ​។ ក្រុម​អ្នកសិក្សា​ស្រាវ​ជ្រាវ​ព្យាយាម​ប​ង្រៀន​​កិរិយាស័ព្ទភាសាជប៉ុន​ បានរក​ឃើញថា ​ការប្រើ​កាយ​វិកា​រខណៈ​ពេល​បង្រៀន​ ជួយ​បង្កើន​ការ​ចង​ចាំ​៕ 

វិធីកំចាត់ អាស៊ីតអ៊ុយរិច ក្នុងសន្លាក់ឆ្អឹង


ជាទូទៅ មនុស្សកាន់ តែមាន អាយុច្រើន តែងតែ ជួបប្រទះនូវបញ្ហា ឈឺសន្លាក់ឆ្អឹង និងពិបាកពេលដើរ ទៅណាមក ណាម្តងៗ។ មូលហេតុ ដែលបង្កឲ្យ មានបញ្ហានេះ កើតឡើង គឺបណ្តាលមក ពីការស្ងួត​ទឹក រំអិលនៅក្នុង សន្លាក់ឆ្អឹង និងការកើតមាន អាស៊ីតអ៊ុយរិច ច្រើននៅក្នុង សន្លាក់ឆ្អឹង។ អាស៊ីតអ៊ុយរិចជា ភ្នាក់ងាដ៏សំខាន់មួយ ដែលបានសម្លាប់ កោសិកាដែលមាននៅក្នុងសន្លាក់ឆ្អឹងដែលធ្វើឲ្យលោកអ្នកមានការលំបាកនិងឈឺចាប់ត្រង់សន្លាក់ឆ្អឹងពេលដែលលោកអ្នកបោះជំហ៊ានដើរម្តងៗ។
ការសិក្សាជាច្រើនបានឲ្យដឹងថា ដើម្បីដោះស្រាយបញ្ហាសន្លាក់ឆ្អឹងនេះ លោកអ្នកត្រូវតែ កំចាត់អាស៊ីតអ៊ុចរិច ចេញពីក្នុងខ្លូនរបស់ លោកអ្នកជាមុនសិន។​ ហើយដើម្បីកំចាត់ អាស៊ីតអ៊ុចរិច បានលោកអ្នកត្រូវទទួលទានអាហារ ដែលមានជាតិក្បុងឲ្យ បានច្រើន ព្រោះថាជាតិក្បុង អាចជួយបន្សាបជាតិ អាស៊ីតអ៊ុយរិចបាន យ៉ាងមាន ប្រសិទ្ធភាព ហើយលោកអ្នកក៏ត្រូវ តែតមញាំអាហារ ដែលមានជាតិជូរ និងអាហារដែលមានជាតិអាស៊ីតខ្អស់។ អាហារដែលសម្បូរទៅដោយជាតិក្បុងមានដូចជា៖
– នំបុ័ងធ្វើពីស្រូវរ៉ៃ
– តៅហ៊ូ
– ពោតបារាំង
– សណ្តែកខៀវ
– ការ៉ុត
– ប៉េងប៉ោះ
– បន្លែបៃតង
– ម្ទេសលឿងនិងក្រហម
– ល្ពៅ
– ត្រសក់
– ស្ពៃក្តោប
– សាឡាត់
– ស្លឹកខ្ទឹម
– សារ៉ាយស្ងួត
– មើមខ្ទឹមស
– ប្រេងអូលីវ

ឱសថធម្មជាតិ សម្រាប់ព្យាបាល បញ្ហាឫសដូងបាត


ឫសដូងបាតជា ជំងឺម្យ៉ាង ដែលបង្កដោយ សរសៃឈាម នៅក្នុងរន្ធគូថ រីកធំជាងធម្មតា។ ឫសដូងបាត អាចកើតមាន ទាំងនៅខាងក្នុង និងខាងក្រៅរន្ធគូថ។ មូលហេតុចម្បងដែលជំរុញឲ្យកើតមានឫសដូងបាតនេះគឺ បណ្តាលមកពី ការទទួលទានអាហារ ដែលគ្មានជាតិសរសៃ អាយុកាន់តែច្រើន ការទល់លាមកធ្ងន់ធ្ងរ តំណពូជ និងការមានផ្ទៃពោះជាដើម។
ខាងក្រោមនេះជាឱសថបុរាណមួយចំនួនដែលអាចជួយព្យាបាលបញ្ហាឫសដូងបាតបានយ៉ាងមានប្រសិទ្ធភាព៖
១.ខ្ទឹមក្រហម៖ យកខ្ទឹមក្រហមពី ២០-២៥ មើម ហាន់ជាចំនិតៗ ហើយឆាវា ជាមួយខ្លាញ់ ឫ ប៊ឺហើយទទួលទាន រៀងរាល់ថ្ងៃ។
២.ទឹកឆៃថាវ៖ ទទួលទានទឹកឆៃ ថាវរៀងរាល់ព្រឹក និង យប់។ ដោយសាទឹកឆៃថាវ ពិបាកទទួលទាន លោកអ្នកអាច សាកល្បងទទួល ទានដំបូងក្នុង បរិមាណតិច ហើយពេល ដែលលោកអ្នក ស៊ាំចាំទទួលទានក្នុងបរិមាណច្រើន។ ធ្វើដូចនេះក្នុងរយៈពេលមួយខែ។
៣.ចេក៖ យកចេកមួយផ្លែហើយ ស្ងោរជាមួយទឹកដោះ គោមួយពែង ហើយកិនឲ្យម៉ត់ មុនពេលទទួលទាន។​ ធ្វើដូចនេះសម្រាប់ ទទូលទាន ៣ ឫ ៤ ដងក្នុងមួយថ្ងៃ។
៤.ពងទា៖ ស្ងោរពងទា ២ ឫ ៣ គ្រាប់ហើយទទួល ទានតែផ្នែកពណ៌សបានហើយ។​ បន្តទទួលទានដូចនេះ រាល់ថ្ងៃរហូតទាល់តែ មើលឃើញថា ឫសដូងបាតមានការប្រែប្រួល។
៥.ក្រូចឆ្មារ៖ យកកូនក្រណាត់តូច មួយមកជ្រលក់ ក្នុងទឹកក្រូចឆ្មារស្រស់ ហើយយកវាមក ជូតថ្នមៗនៅ រន្ធគូថរបស់អ្នក​ ៥ នាទី។
៦.ប្រទាលកន្ទុយក្រពើ៖ យកប្រទាលកន្ទុយក្រពើមកពុះជាពីរហើយដុតវាឲ្យក្តៅបន្តិច ហើយយកបិទលើកន្លែងដែលមានឫសដូងបាតនោះមុនពេលចូលគេង។
៧.ទឹកក្តៅឧណ្ឌៗ៖ ត្រាំគូថរបស់អ្នកក្នុងទឹកក្តៅឧណ្ឌៗពី ១០ ទៅ​ ១៥ នាទី។​ធ្វើដូចនេះ ៣ ឫ ៤ដងក្នុងមួយថ្ងៃ។
៨.ខ្ញី៖ លាយខ្ញីមួយស្លាបព្រាកាហ្វេជាមួយទឹកឃ្មុំនិងក្រូចឆ្មាមួយស្លាបព្រាកាហ្វេ ហើយទទួលទានរៀងរាល់ថ្ងៃ។
៩.កាកតែ៖ តែមួយចំនួនត្រូវបានគេវេចខ្ចប់ក្នុងកញ្ចប់តូចៗសម្រាប់ឆុងទាំងកញ្ចប់តែម្តង យកកញ្ចក់ ដែលមានកាកតែទាំងនោះ(ពេលនៅក្តៅអ៊ុនៗ) មកស្អំលើកន្លែងដែលមានឫសដូងបាត។
១០. ទទួលទានអាហារដែលមានជាតិសរសៃ៖ ញាំអង្ករសម្រូប បបរចំអិនពីស្រូវអូត ស្រូវសាលី ផ្លែឈើ និងបន្លែដែលមានជាតិសរសៃខ្ពស់៕
Home-Remedies-To-Cure-Piles

អត្ថប្រយោជន៍​ដ៏គួរឲ្យភ្ញាក់ផ្អើលនៃ​ទឹកកកចំពោះ​សុខភាព​ស្បែក


តើអ្នកដឹងទេ ទឹកកក​បាន​ផ្តល់​មកនូវអត្ថប្រយោជន៍​យ៉ាងណាខ្លះចំពោះសុខភាព​ស្បែក? អ្នកជំនាញ​ផ្នែក​សម្រស់បាន​ធ្វើការណែនាំ​ឲ្យ​ប្រើប្រាស់ទឹកកកដើម្បី​ថែទាំ និងព្យាបាល​ស្បែក​ដែល​ខូច​ខាតអស់ពេល​ជាយូរមក​ហើយ ព្រោះវា​បាន​ផ្តល់នូវ​អត្ថប្រយោជន៍​យ៉ាងទូលំទូលាយ។

ខាងក្រោម​នេះគឺជា​អត្ថប្រយោជន៍នៃការប្រើប្រាស់ទឹកកក​ព្រឹក ល្ងាច៖

១. ធ្វើឲ្យ​ស្បែក​ម៉ដ្ឋរលោង
ជាតិ​ខ្លាញ់ដែលកើត​ឡើង​នៅ​លើ​ស្បែក និង​រន្ធញើស​ធំៗត្រូវ​បាន​កម្ចាត់​ ចោលដោយសារតែការប្រើទឹកកកម៉ស្សាលើផ្ទៃមុខទៀង​ទាត់។ នេះ​ជា​វិធីមួយដែលធ្វើឲ្យស្បែក​ម៉ដ្ឋរលោង ​ហើយ​មាន​ភាព​ស្រស់ថ្លា។

២. ជួយឲ្យលំហូរឈាមមាន​ភាពប្រសើរឡើង
ការប្រើប្រាស់ទឹកកកមក​ធ្វើការម៉ាស្សា​នឹង​ជួយបង្កើន​ចរាចរឈាមនៅ​ក្រោម​ ស្បែក។ នេះ​ជា​ដំណោះស្រាយ​ដ៏អស្ចារ្យ​មួយ​សម្រាប់​ការរលាក និងហើម។

៣. អស្ចារ្យសម្រាប់ការហើមភ្នែក
ប្រើវិធីម៉ាស្សានៅលើស្បែក​នឹងជួយកាត់បន្ថយមិន​ឲ្យ​មាន​អាការៈហើមភ្នែកបាន។

៤. កម្ចាត់ស្នាមជ្រួញ
ទឹកកក​អាចបន្ថយភាព​ជ្រីវជ្រួញ​ និង​អាចពន្យឺត​ការបង្កើត​នៃការ​ជ្រួញ​សារជាថ្មី។

៥. បញ្ចៀសស្នាមជាំ
ម៉ាស្សាទឹកកកថ្នមៗនៅលើស្បែកអាចបន្ថយការរលាក, បន្ថយការហើម និងឡើងក្រហម ដូច្នេះ​វាគឺជា​មធ្យាបាយដោះស្រាយដ៏ល្អ​សម្រាប់ការកើត​មុន​ផង​ដែរ៕

ការ៉ុត​ជាឱសថដ៏មាន​ប្រសិទ្ធិភាពក្នុងការបំបាត់ស្លាកស្នាម​ដែលបន្សល់​ពីការកើតមុន


ស្នាមរបួសដែលបន្សល់ពី ​ការកើត​មុន​ គឺជាកង្វល់ដ៏ធំមួយដែលសុភាពនារី​គ្រប់រូប​មិន​ចង់ជួបប្រទះឡើយ។ ព្រោះបញ្ហានេះអាច​ធ្វើឲ្យ​ពួកគេ​បាត់​បង់​ភាព​ទាក់ទាញ និង​គ្មាន​ទំនុក​ចិត្ត​លើខ្លួន​ឯង​នៅពេល​ចេញ​ទៅក្រៅម្តងៗ។ ប៉ុន្តែ​សុភាពនារីទាំងឡាយច្បាស់ជាលែង​មាន​កង្វល​ទៀត​ហើយ ប្រសិន​បើ​ប្រើប្រាស់​ម៉ាសធម្មជាតិ​ដ៏មាន​ប្រសិទ្ធភាព ដែល​ផ្សំ​ចេញ​ពី​មើល​ការ៉ុត។ 

ការ៉ុត​សម្បូរទៅដោយវីតាមីន A ដែល​ជាសារធាតុ​ដ៏ល្អ​សម្រាប់​ការថែរក្សា​ស្បែក។ ម្យ៉ាង​ទៀត​វីតាមីន A មានតួនាទី​យ៉ាងសំខាន់​ក្នុង​ការលុបបំបាត់​ស្នាមមុនតូចៗដែល​មាននៅ​ស្បែក។ ដូច្នេះហើយ​​ប្រសិនបើអ្នក​ដែល​មាន​បញ្ហា​ស្នាមមុន​នៅ​លើ​ផ្ទៃមុខ សូម​ប្រើប្រាស់ការ៉ុតគឺជាដំណោះស្រាយ​ដ៏ល្អបំផុត។
របៀបធ្វើ + អនុវត្ត
ជាដំបូងយើង​ត្រូវ​ចិតការ៉ុត​ជាចំណិតតូចៗ ហើយ​កិនវាឲ្យ​ម៉ត់ល្អ។  បន្ទាប់មក​យកការ៉ុត​មកលាយ​ជាមួយទឹក​អោយ​ខាប់ល្មម ហើយចាប់ផ្តើម​លាបនៅ​លើផ្ទៃមុខ​ដូច​ម៉ាសធម្មតា​ដែរ។

ដើម្បី​ទទួលបាន​ប្រសិទ្ធភាពកាន់តែ​ខ្លាំងជាមួយម៉ាស​ធម្មជាតិ​នេះ  យើង​ត្រូវលាប​ឲ្យសព្វ​ពេញផ្ទៃមុខ ជាពិសេសពិសេស​កន្លែង​ដែលមាន​ស្នាមខ្លាំង ហើយ​ទុក​ចោល​យ៉ាង​ហោច​ណាស់ ១០ នាទី។ បន្ទាប់​មកលាង​ជម្រះជាមួយ​ទឹកក្ដៅឧណ្ឌៗ ហើយ​ជូតសម្អាត​ជាមួយ​កន្សែង​ស្ងួតល្អ។

ចំណាំ៖ អ្នក​គួរតែ​អនុវត្តន៏​វាឲ្យបាន​ញឹកញាប់​តាមដែលធ្វើបាន ដើម្បី​ទទួល​បាន​ប្រសិទ្ធភាពខ្ពស់​គួរជា​ទីគាប់ចិត្ត៕

មិននឹកស្មានថា ស្លឹក និងផ្លែត្របែក​ មាន​អត្ថប្រយោជន៍​អស្ចារ្យដល់​ម្លឹង​សោះ

ផ្លែត្របែក​ ត្រូវបា​នគេរកឃើញ​នៅក្នុង​ប្រទេសប៉ែក​ខាងលិច តែ​ភាគច្រើន​នៅប្រទេសអាស៊ី។ ផ្លែឈើប្រភេទនេះ​មាន​រាងដូច​ផ្លែព័រ ឬរាង​មូល សំបក​មាន​ពណ៌បៃតង, លឿង និង​ត្នោត​ចាស់ ហើយ​ផ្លែត្របែក​ដែលមាន​សាច់ពណ៌ត្នោត​ចាស់​អាចទទួលទាន​ទាំង​គ្រាប់បាន។ អ្នកវិទ្យាសាស្ត្រ​ជាច្រើន​រក​ឃើញថា ផ្លែត្របែក​ផ្តល់​​អត្ថប្រយោជន៍​ដ៏អស្ចារ្យ​បំផុតចំពោះ​សុខភាព ១០យ៉ាង។

១. ស្លឹក​ត្របែក ជួយ​ដល់សុខភាពមាត់
ដោយ​សារស្លឹកត្របែក​មានផ្ទុកនូវសារធាតុ​ប្រឆាំង​នឹងជំងឺ វាត្រូវបាន​គេយកទៅប្រើដើម្បី​ព្យាបាល និង​ការ​ពារ​បញ្ហាមាត់។ ស្លឹក​ត្របែក​ក៏មាន​ផ្ទុកនូវ​សារធាតុ​ប្រឆាំង​នឹង​ការ​រលាក​ផង​ដែរ។ សារធាតុទាំងអស់នេះ​អាចជួយកាត់បន្ថយ​ការរលាក​អញ្ចាញ​ធ្មេញ និងជួយឲ្យ​ខ្យល់ដង្ហើម​ស្រស់ស្រាយ។

២. ផ្លែត្របែក ជួយដល់​ការផលិត​ទឹក​កាមឲ្យ​បានល្អ
ប្រសិនរយៈ​ពេលជាច្រើន​ឆ្នាំមកនេះ អ្នកមាន​បញ្ហាចេញ​ទឹកកាមតិច ផ្លែឈើនេះ​អាចជួយ​ដល់អ្នក​បាន។ វាជួយ​ដល់ការ​ផលិត​ទឹកកាម​បាន​កាន់តែច្រើន។

៣. ព្យាបាល​ជំងឺទឹកនោមផ្អែម
តាំង​ពីបុរាណកាលមក ជនជាតិចិន​បាន​ប្រើប្រាស់​ផ្លែត្របែក និងស្លឹក​ត្របែក​ដើម្បីព្យាបាល​ជំងឺទឹក​នោមផ្អែម។ ជាការ​ពិតណាស់ យោងតាម​ការសិក្សា​កាលពីឆ្នាំ ១៩៨៣ បាន​ចេញផ្សាយ​នៅ​ក្នុងទស្សនាវដ្តី ឱសថចិន បានឲ្យ​ដឹងថា សារធាតុ​ (hypoglycemic) ដែលមានក្នុងផ្លែឈើ​នេះអាច​ប្រយុទ្ធប្រឆាំង​នឹងជំងឺ​ទឹកនោមផ្អែម​ បានកម្រិតបំផុត។

៤. ប្រឆាំងនឹង​ភាពចាស់
យោងតាមការ​ស្រាវជ្រាវ និងសិ​ក្សាជាច្រើន​កន្លងមក​បានបង្ហាញឲ្យ​ឃើញថា ផ្លែត្របែក និង​ស្លឹកត្របែក​សម្បូរ​ទៅដោយសារ​ធាតុប្រឆាំង​នឹងអុកស៊ីតកម្ម។ រឿង​ដែល​សំខាន់​បំផុតនោះ​គឺ សមាសធាតុ​នៅក្នុង​ផ្លែត្របែក និងស្លឹកត្របែក​មិនត្រឹមតែ​អាចជួយប្រឆាំង​នឹងធាតុវិទ្យុសកម្ម​ដែលអាច​ បំផ្លាញ​ស្បែក​របស់​អ្នក​ប៉ុណ្ណោះ​ទេ វាថែម​ទាំង​អាចជួយ​ឲ្យ​សាច់​របស់អ្នក​ម៉ដ្ឋ​រលោង និង​ការពារ​ស្បែក​ពី​ភាពចាស់ជ្រីវជ្រួញ​ទៀត។

៥. ជួយ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺគ្រុនឈាម
តាមវិជ្ជសាស្ត្រ​បានឲ្យ​ដឹងថា ស្លឹកត្របែក​ត្រូវបាន​គេចាត់ទុក​ថាជាឱសថធម្មជាតិ​ដ៏សក្តិសិទ្ធិបំផុត​ សម្រាប់ព្យាបាល​ជំងឺគ្រុនឈាម។ ស្លឹកត្របែក​មិនត្រឹម​តែ​អាច​ជួយ​កម្ចាត់​ជាតិពុល​ពី​ក្នុងខ្លួន​ប៉ុណ្ណោះ​ ទេ តែថែម​ទាំងអាចជួយ​បង្កើន​កោសិកាឈាម​របស់អ្នក​ផងដែរ។

៦. ផ្លែត្របែក​អាចព្យាបាល​ជំងឺលើសឈាម
ផ្លែត្របែក​អាចជួយព្យាបាល​ជំងឺលើសឈាម និង​ជំងឺបេះដូង។ ផ្លែត្របែក​មានផ្ទុកនូវ​បរិមាណ​ជាតិសរសៃ​ច្រើន ដែល​អាចជួយគ្រប់គ្រង​កម្រិតជាតិខ្លាញ់​ក្នុងប្រម៉ាត់​របស់អ្នក និង​បញ្ហាលើស​ឈាម​ផងដែរ។ ទីបំផុត ប្រសិនបើ​អ្នកឧស្សាហ៏​ទទួលទាន​ផ្លែត្របែក​ឲ្យបាន​ច្រើន អ្នក​នឹង​មានសុខភាព​ល្អ។

៧. ជួយ​ដល់ការ​រំលាយអាហារ
ទឹកស្លឹកត្របែក​មានផ្ទុកនូវសារធាតុ​ជួយជម្រុញ​ដល់ការ​ផលិតអង់ស៊ីម​ រំលាយអាហារ។ វាជាភ្នាក់ងារ​ប្រឆាំង​នឹងបាក់តេរី ដែល​អាចសម្លាប់​បាក់តេរី​មាននៅ​ក្នុងពោះវៀន និង​ការពារ​ការ​បង្កើតឡើង​នូវអង់ស៊ីម​ជាតិពុល​ដោយ​បាក់តេរី។

៨. កាត់បន្ថយ​ជំងឺមហារីក
បើទោះបីជា​ជំងឺមហារីក​នៅតែបន្ត​ជាបញ្ហា​ដល់មនុស្សលើ​ពិភពលោក៏ដោយ តើអ្នក​ដឹងទេ​ថា ផ្លែត្របែក​អាចជួយអ្នកឲ្យ​គេចផុតពី​បញ្ហាអាក្រក់មួយនេះ​បាន? ផ្លែត្របែក​មាន​ផ្ទុកនូវ​សមាសធាតុ​ដ៏អស្ចារ្យ​ដូចជា៖ quercetin, lycopene ដោយគ្រាន់តែ​ទទួលទាន​ផ្លែត្របែក នោះអ្នក​នឹងអាច​កាត់បន្ថយភាព​គ្រោះថ្នាក់​នៃជំងឺមហារីកបាន។

៩. ផ្លែត្របែក​ជំនួយ​ដល់ខួរក្បាល
នេះជា​អត្ថប្រយោជន៏​ដ៏អស្ចារ្យ​មួយផ្សេងទៀត​របស់​ផ្លែត្របែក វាអាច​ជំនួយដល់​សុខភាព​ខួរក្បាល​បាន​ល្អ។ ដោយសារ​ផ្លែត្របែក​មានផ្ទុកនូវ​វីតាមីន B6 និង​វីតាមីន B3 វាអាច​ជួយ​សម្រួល​ដល់​លំ​ហូរឈាម ក៏ដូចជា​ជំនួយ​ដល់មុខងារ​ការគិត​ផងដែរ។ ការ​បានទទួលទាន​ផ្លែត្របែក​យូរៗម្តង អាច​ជួយបង្កើន​មុខងារ​របស់ខួរក្បាល និង​ជួយពង្រឹង​ដល់​ការ​ផ្តោតអារម្មណ៍​របស់​អ្នក។

១០. ផ្លែត្របែក​ជំនួយដល់​ប្រព័ន្ធភាពស៊ាំ
ដោយសារផ្លែត្របែក​សម្បូរទៅ​ដោយវីតាមីន C ដែលដើរតួនាទី​យ៉ាងសំខាន់​ក្នុងការជួយ​ពង្រឹងប្រព័ន្ធភាពស៊ាំ។ មិនត្រឹម​តែប៉ុណ្ណោះទេ ផ្លែត្របែក​ក៏អាចជួយ​ប្រឆាំង​នឹងការ​រលាក ហើយជួយរារាំង​ម៉ូលេគុល​ដែលធ្វើឲ្យ​រលាកផងដែរ​៕

អំបិល​ + ​ក្រូច៥ប្រភេទ​អាចជួយឲ្យ​ស្បែក​ស្រស់​ស្អាត ម៉ដ្ឋរលោង

ការជម្រះកោសិកាងាប់ជាផ្នែកមួយ ​នៃវិធីថែរក្សាស្បែក​ដ៏សំខាន់ និងត្រូវអនុវត្ត​ដាច់ខាត​យ៉ាងហោចណាស់​ឲ្យបាន ២ដង​ក្នុង ១សប្តាហ៍។ ការ​ជម្រះ​កោសិកា​ស្បែកងាប់​តាមបែប​ធម្មជាតិ​ជាវិធីដ៏ល្អ​បំផុត ព្រោះវាអាច​ជួយដោះស្រាយ​បញ្ហាកន្ទួល​រមាស់​លើស្បែក និងបញ្ហា​ស្បែក​ជាច្រើន​ផ្សេងទៀត មិនដូច​ផលិតផល​គីមីដែល​ដាក់លក់​លើទីផ្សារ​ឡើយ។

ឱសថអំបិល​ + ក្រូចឆ្មាទាំង​នេះមានប្រសិទ្ធិភាព​អាចជួយ​រក្សាជាតិ​សំណើម​លើស្បែក, ជម្រះកោសិកាស្បែក​ងាប់ និងជួយឲ្យ​ផ្ទៃមុខ​របស់​អ្នកទន់ ម៉ដ្ឋរលោង​ស្រស់ស្អាត។ អំបិល​ជាមួយក្រូចឆ្មា​ផ្តល់​អត្ថប្រយោជន៏​ខ្ពស់ ជួយ​លាងសម្អាត​ស្បែក ហើយដោយសារ​មានវត្តមាន​របស់ក្រូច ស្បែក​ខ្មៅបណ្តាល​មកពីត្រូវ​កម្តៅថ្ងៃនឹង​ត្រូវបាត់​អស់យ៉ាង​ឆាប់រហ័ស។ អំបិល​ក្រូចទាំងអស់នេះក៏មានប្រសិទ្ធិភាព​ក្នុងការព្យាបាល​បញ្ហាកើត​មុនផងដែរ ពីព្រោះ​វត្តមាន​អាស៊ីត​ជាច្រើន​នៅក្នុង​សមាសធាតុ​ផ្សំ​បាន​ទៅសម្លាប់​ បាក់តេរី​ដែល​បណ្តាលឲ្យ​កើត​មុន។

ដូច្នេះខាងក្រោមនេះជាប្រភេទក្រូច ដែល​ត្រូវផ្សំ​ជាមួយអំបិល ដែលបញ្ឈប់អ្នក​ពីការចំណាយប្រាក់​ច្រើន​លើផលិតផល​ដែលមានផ្ទុកសារធាតុ​គីមី៖

អំបិល + ក្រូចសើច
ដាក់ទឹកក្រូច​សើច ២ស្លាបព្រាបាយ​លាយជាមួយនឹង​អំបិលម៉ត់ ១ស្លាបព្រាបាយ​ចូលក្នុង​ចានមួយ។ លាយសមាសធាតុ​ផ្សំទាំងពីរ​នេះបញ្ចូល​គ្នាឲ្យ​បានសព្វល្អ ដោយ​ប្រើម្រាមដៃ​របស់​អ្នក រួចយក​អំបិលក្រូចសើចនេះ​លាបលើផ្ទៃ​មុខរបស់អ្នក។ អំបិលក្រូចសើច​នេះនឹងជួយ​កម្ចាត់​ស្បែកខ្មៅ និងកោសិកា​ស្បែក​ងាប់។ អ្នកគួរ​តែប្រើវិធី​នេះឲ្យបាន ៣ដងក្នុង ១​ខែ។

អំបិល​ + ក្រូចឆ្មា
យកក្រូចឆ្មា​មួយផ្លែ​ចិតសំបក រួចកិន​ដើម្បីយកទឹក។ បន្ថែមអំបិល ២ស្លាបព្រាបាយ​ចូលក្នុង​ទឹកក្រូចឆ្មា រួចប្រើម្រាមដៃ​របស់អ្នក​ជ្រលក់​លាបលើផ្ទៃមុខ​របស់​អ្នក។ ទុកវា​ឲ្យស្ងួត ហើយ​លាងសម្អាត​ចេញនឹង​ទឹកក្តៅឧណ្ឌៗ។ ក្រូចឆ្មា​នឹងជួយពង្រឹង​សាច់ស្បែក​របស់អ្នក និង​ជួយឲ្យ​ស្បែកស ប្រសិនបើ​បានប្រើវា ២ដង​ក្នុងមួយ​ខែ។

អំបិល​ + ក្រូចថ្លុង
យកក្រូចថ្លុង​១ក្លែប​ធំទៅ​កិន។ រួចបន្ថែម​អំបិល ៣ស្លាបព្រាបាយ និងទឹកឃ្មុំ ១ស្លាបព្រាបាយ​ចូល។ លាបវាលើ​ផ្ទៃមុខ ហើយលាង​សម្អាត​ចេញក្រោយ​ពេល​វាស្ងួត។ អំបិល​ក្រូចថ្លុង​នេះអាច​ជួយជម្រុះរោម​លើផ្ទៃមុខ និង​កម្ចាត់​មុនក្បាលខ្មៅ។

អំបិល​ + ក្រូចពោធិ៍សាត់
ក្រូចពោធិ៍សាត់​មានផ្ទុកនូវ​វីតាមីន C ដែលល្អ​ចំពោះសុខ​ភាពស្បែក។ ដាក់ក្រូចពោធិ៍សាត់​មួយ​ក្លែប, អំបិល​១ស្លាបព្រាបាយ និងប្រេងអូលីវ ១ស្លាប​ព្រាកាហ្វេ។ លាយវា​បញ្ចូលគ្នា​ឲ្យ​បាន​សព្វ រួចដុសលើ​ផ្ទៃមុខ​របស់អ្នក។ អំបិលក្រូចពោធិ៍សាត់​នេះមានប្រសិទ្ធិភាព​យ៉ាងខ្លាំង វាអាច​ជួយកាត់បន្ថយ​បញ្ហាកើតមុន​ពេញមួយ​យប់។

អំបិល + ក្រូចឃ្វិច
ក្រូចឃ្វិចជាផ្លែឈើមួយប្រភេទសម្បូរទៅដោយ​អាស៊ីតស៊ីទ្រិចជាច្រើន។ ដើម្បីអាចធ្វើអំបិលក្រូចឃ្វិច​បាន អ្នកក៏ត្រូវ​ការទឹកឃ្មុំ​ផងដែរ ព្រោះអាច​ជួយឲ្យស្បែក​ម៉ដ្ឋរលោង និង​ការពារ​ការ​រលាក។ ទឹកក្រូចឃ្វិច ១ស្លាបព្រាបាយលាយ​ជាមួយនឹង​អំបិល ១ស្លាបព្រាបាយ និងទឹកឃ្មុំ ២ស្លាប​ព្រាបាយ៕
 ដំណោះស្រាយភ្លាមៗនៅផ្ទះ ពេលដែលពុលចំណីអាហារ
រោគសញ្ញានៃការពុលចំណីអាហារ មានដូចជា ក្អួត, រាគ, បែកញើស, រមួលសាច់ដុំពោះ, វិលមុខ, ចេញទឹកមាត់ច្រោកៗ, ចេញទឹកភ្នែក, ស្ងួតមាត់, ស្វិតសាច់ដុំ និង ចុកពោះ ។ វាអាចបណ្តាលមកពី ការញុំាចំណីអាហារដែលគ្មានអនាម័យ និង មានផ្ទុកជាតិគីមី ជាដើម ។ ដំណោះស្រាយៗភ្លាមៗនៅផ្ទះ មានដូចជា៖

១. Apple Cider Vinegar
ACV អាចជួយផ្តល់ការសង្គ្រោះបន្ទាន់ នៅពេលដែលពុលអាហារ ។ នៅពេលដែលអ្នកពុលអាហារ​ ចាក់ ACV មួយស្លាបព្រាលាយជាមួយទឹកឆ្អិនបន្តិច រួចញុំាវា ។
២. ជីអង្កាម
ឆុងជីអង្កាម រួចផឹកវា ៤-៥ ពែង រឺអ្នកអាចញុំាអ្វីក៏បាន ដែលមានផ្ទុកជាតិ menthol រឺ ក៏ទំពារស្លឹកជីអង្កាម ៤-៥ សន្លឹក ដើម្បីបន្សាបជាតិ ។
៣. ទឹកឃ្មុំ
ទឹកឃ្មុំជាដំណោះស្រាយដ៏ល្អ ក្នុងការបន្សាបជាតិពុល ពេលដែលអ្នកពុលអាហារ ។ គ្រាន់តែញុំាទឹកឃ្មុំ ៣ ស្លាបព្រាកាហ្វេ គឺអាចជួយអ្នកបាន ។
៤. តែ
តែជីអង្កាម តែខ្ញី​ តែក្រូចឆ្មារ គឺអាចជួយបាន ។
៥. ចេក
នៅពេលដែលអ្នក មានអារម្មណ៍មិនស្រួល (មានអារម្មណ៍ថាពុល) អ្នកគួរតែញុំាចេកមួយផ្លែភ្លាមៗ ។
៦. ក្រូចឆ្មារ
ជាតិជូររបស់ក្រូចឆ្មារ គឺអាចបន្សាបជាតិពុល បានយ៉ាងសក្តិសិទ្ធ ។ គ្រាន់តែបៀមចំណិតក្រូចឆ្មារ (ជញ្ជក់យកជាតិ) វានឹងអាចបន្សាបជាតិពុលបាន ។
៧. ខ្ញី
កិន រឺបុក ខ្ញីមួយដុំតូចច្របាច់យកទឹក លាយជាមួយទឹកឃ្មុំ រួចញុំាវា នៅពេលដែលអ្នកមានអារម្មណ៍ថាពុលអាហារ ។
៨. ខ្ទឹមស
ទំពារខ្ទឹមសមួយកំពឹស​ នៅពេលដែលអ្នកមានអារម្មណ៍ថា ពុលអាហារ ។ វាអាចជួយបន្សាបជាតិពុលក្នុងខ្លួនរបស់អ្នក ។
ជ្រើសរើសវិធីមួយណាក៏បាន ដែលងាយស្រួលសំរាប់អ្នក ៕

កំពូលស្រាថ្នាំជួយអ្នកកាត់បន្ថយជាតិខ្លាញ់ក្នុងឈាម

គ្រឿងផ្សំនៃភេសជ្ជៈនេះ
១) ខ្ទឹមស ៤កំពឹស
២) ក្រូច ៤ផ្លែ
៣) ខ្ញី ១មើម
៤) ទឹក ២លីត្រ
វិធីធ្វើ
បកសំបកខ្ទឹមស ហើយហាន់វាជាចំនិតតូចៗ។ លាងក្រូចឱ្យស្អាត ហើយកាត់ក្រូចជាចំនិតតូចៗទាំងសំបក។ លាងសំអាតខ្ញី ហើយកាត់ខ្ញីជាចំនិតតូចៗ ស្តើងៗ។
បន្ទាប់មកទៀតដាក់ខ្ញី ខ្ទឹមស និងក្រូចចូលក្នុងឆ្នាំងជាមួយនឹងទឹក២លីត្ររួចដាំរហូតដល់ពុះ។ បន្ទាប់ពីពុះរួច ត្រូវទុកវាឱ្យត្រជាក់ ហើយផ្ទេរវាចូលក្នុងកែវធំមួយ។
របៀបផឹក
ផឹកស្រាថ្នាំនេះរាល់ថ្ងៃ១កែវ ២០០មីលីត្រមុនពេលញុំាអាហារ ហើយនៅពេលពោះទទេ។
ផឹកស្រាថ្នាំរបៀនេះ៣សប្តាហ៍ បន្ទាប់មកសូមសំរាកឈប់ផឹកស្រានេះ១សប្តាហ៍។
បន្ទាប់ពីបាន៣សប្តាហ៍ហើយ អ្នកអាចពិនិត្យមើលពីជាតិខ្លាញ់នៅក្នុងឈាមរបស់ខ្លួនអ្នកបាន។ បន្ទាបពីសំរាក់បានមួយសប្តាហ៍រួចហើយ អ្នកអាចផឹកវាតាមធម្មតាវិញបាន។

ធ្វើយ៉ាង​ណាដើម្បី​បំបាត់​ភាពគ្រើម​ និងស្ងួត​នៅលើ​បាតដៃ​របស់​អ្នក?​




ដៃ ​របស់​អ្នកគឺ​ជាផ្នែក​មួយ​ដ៏រវល់​បំផុត ​នៃរាង​កាយ ​ដែល​ត្រូវបាន​ប្រើសម្រាប់​បំពេញ​កិច្ចការងារ​ជាច្រើន​ក្នុងមួយ​ថ្ងៃៗ។​ មនុស្ស​ភាគ​ច្រើន​មិន​បានយក​ចិត្ដ​ទុកដាក់​ក្នុង​ការថែ​រក្សា​ដៃរបស់​ខ្លួន​ ឱ្យបាន​ត្រឹម​ត្រូវ​នោះទេ ​អញ្ចឹង​ហើយ​ទើប​ដៃរបស់​ពួក​គាត់​ប្រែទៅ​ជាស្ងួត ​និងគ្រើម ​ប្រៀប​បានទៅ​នឹងដៃ​របស់​មនុស្ស​ចាស់​អញ្ចឹង​។ មាន​កត្ដាជា​ច្រើន​ដែល​អាច​បណ្ដាល​ឱ្យបាត​ដៃមាន​សភាព​ស្ងួត​ដូច្នេះ​ ដូចជា​ ខ្យល់​អាកាស​ស្ងួត ​អាកាស​ធាតុ​ត្រជាក់ ​សំណើម​ទាប​  ការ​ប៉ះនឹង​ពន្លឺ​ព្រះ​អាទិត្យ​ ការ​លាង​ដៃ​ច្រើន​ដង​ពេក ​​ត្រាំទឹក​យូរ​ពេក ​ប៉ះនឹង​សារធាតុ​គីមី​ ហែល​នៅក្នុង​អាង​ទឹកមាន​ជាតិក្ល័រ ​និងការ​ប្រើប្រាស់​សាប៊ូរដុំ​។ កត្ដា​មួយ​ចំនួនទៀត​ដូចជាជំងឺ​ផ្សិត​លើស្បែក  ជំងឺ​ត្រអក ​សារ​ធាតុនាំ​ឱ្យមាន​ប្រតិកម្ម ឬ​បញ្ហាវេជ្ជ​សាស្រ្ដ​មួយ​ចំនួនក៏​អាចបណ្ដាល​ឱ្យដៃ​ស្ងួតផង​ដែរ។​




១. ប្រេង​អូលាវ៖​ សារធាតុ​ប្រឆាំង​នឹងអុក​ស៊ីដកម្ម​ និងអាស៊ី​ដខ្លាញ់​ល្អៗ ​នៅក្នុង​ប្រេងអូលាវ​គឺមាន​ប្រសិទ្ធភាព​សម្រាប់​ព្យាបាល​ដៃស្ងួត​។  វារក្សា​ឱ្យស្បែក​របស់​អ្នកទន់​ និងមាន​សំណើម​។ លើស​ពីនេះ​ទៀត ​វាមាន​គុណ​ប្រយោជន៍​ជាច្រើន ​ដើម្បី​ប្រឆាំង​នឹង​ភាព​ចាស់។​

•ធ្វើការ ​ម៉ាស្សា​ដៃ​របស់​អ្នក​ជាមួយ​ប្រេង​អូលាវ​ក្ដៅ​ឧណ្ហៗ​ឱ្យបាន​រយៈ​ពេល​ ៥ ទៅ​១០នាទី ​ពីរដង​ក្នុងមួយ​សប្ដាហ៍ ​ដើម្បី​ឱ្យដៃ​របស់​អ្នក​មានសភាព​ទន់​ឡើងវិញ។ ​

•លាយ​ ប្រេង​អូលាវ ​និង​ស្ករម៉ត់​ក្នុង​បរិមាណ​ស្មើរគ្នា។​ លុញ​ល្បាយ​ដែល​ធ្វើដោយ​ដៃខ្លួន​ឯងនេះ​នៅលើ​បាត​ដៃរបស់​អ្នក​លក្ខណៈ​រង្វង់​ មូល​ស្រាលៗ​ឱ្យ​បានរយៈពេល​ ពីរឬ​បីនាទី​។ រង់ចាំ​ឱ្យបាន​៥នាទី ​បន្ទាប់​មកលាង​ជម្រះវា​ដោយ​ទឹក​ក្ដៅឧណ្ហៗ ​រួចជូត​ដៃឱ្យស្ងួត ​និងលាប​ក្រែម​បន្ថែម​សំណើម។​ ប្រើវិធី​ធម្មជាតិ​នេះឱ្យ​បាន​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍​ដើម្បី​បន្ទន់​ បាតដៃ​របស់​អ្នក។​

២. ប្រេង​ដូង៖​  ការ​រួម​បន្សំ​គ្នានូវ​អាស៊ី​ដខ្លាញ់​នៅក្នុង​ប្រេងដូង​ គឺមាន​លក្ខណៈ​ល្អប្រសើរ​សម្រាប់​ស្បែក​ស្ងួត ​រួមទាំង​បាតដៃ​គ្រើមផង​ដែរ។​ លើស​ពីនេះ​ទៀត​ វាជួយ​ព្យាបាល​ស្បែក​ខូច​ដោយសារ​កាំរស្មី​នៃពន្លឺ​ព្រះអាទិត្យ​។

•លាប​ប្រេងដូង​សុទ្ធ​ទៅលើ​បាតដៃ​របស់​អ្នក​

•ម៉ស្សា​ឱ្យបានរយៈ​ពេល​ប្រហែល​ ៥នាទី​តាម​លក្ខណៈ​រង្វង់មូល​មុន​ពេល​ចូលគេង​

•ក្រោយ​ពេល​ម៉ាស្សា​រួច​ ពាក់ស្រោម​ដៃដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​

•អនុវត្ដ​វិធីព្យាបាល​បែប​ធម្មជាតិ​ឱ្យបាន​រាល់ថ្ងៃ​

ម្យ៉ាង​ទៀត​អ្នក​ក៏អាច​ប្រើ​ផ្លែបឺ​ គ្រាប់​ទំពាំង​បាយ​ជូរ ​ប្រេង​ចូចូបា ​ឬប្រេង​អាល់ម៉ិន​ដើម្បីម៉ាស្សាបាត​ដៃរបស់​អ្នកផង​ដែរ។​





៣. ទឹក​ឃ្មុំ៖​ ទឹកឃ្មុំ ​គឺជាឱសថ​បន្ថែម​សំណើម​បែបធម្មជាតិ ​ដែលមាន​ផ្ទុកគុណ​សម្បត្ដិ​សារធាតុ​ប្រឆាំង​នឹងអុក​ស៊ីដកម្ម ​និងគុណ​សម្បត្ដិ​ប្រឆាំងនឹង​មេរោគ​ ។ វាជួយ​ឱ្យដៃ​របស់​អ្នកមាន​សំណើម ​ដើម្បី​រក្សា​វាឱ្យ​មាន​សភាពទន់​។ លើស​ពីនេះទៀត​ វាក៏មាន​ផ្ទុកនូវ​គុណ​សម្បត្ដិ​ប្រឆាំង​នឹងភាព​ចាស់​សម្រាប់​ស្បែក​របស់​ អ្នក​ផងដែរ។​

•លុញ​ទឹកឃ្មុំ​បន្តិច​នៅលើ​ដៃរបស់​អ្នក​ ឱ្យសព្វ ​ហើយ​ទុកវាឱ្យ​បានរយៈ​ពេល​ប្រហែល ​១០នាទី​។ បន្ទាប់​មកលាង​ជម្រះវា​ដោយទឹក​ក្ដៅឧណ្ហៗ​។ អនុវត្ដ​ដូច្នេះ​ឱ្យបាន ​១ ឬ២​ដងរាល់​ថ្ងៃ​ដើម្បី​ឱ្យ​ដៃ​របស់​អ្នក​មាន​សភាពទន់។​

•សម្រាប់ ​ជម្រើស​មួយទៀត​ សូម​លាយ​ទឹកឃ្មុំ​ ជាមួយ​និងGlycerin ​ក្នុង​បរិមាណ​ស្មើគ្នា​។ លាប​វាទៅ​លើ​ដៃ​របស់​អ្នក​ ហើយ​រង់ចាំ​ឱ្យបាន​១០នាទី​ បន្ទាប់​មកលាង​ជម្រះ​វាដោយ​ទឹក​ក្ដៅ​ឧណ្ហៗ។​ សូម​អនុវត្ដ​ដូច្នេះ​ឱ្យបាន​រាល់ថ្ងៃ។​

•ជម្រើស​មួយ​ទៀត​ គឺត្រូវ​បន្ថែម​ទឹក​ក្រូចឆ្មារ ​និង​ប្រេង​អូលាវពីរ ​ឬបីដំណក់​ ទៅក្នុង​ទឹកឃ្មុំ​ប្រមាណ​ពីរស្លាប​ព្រាកាហ្វេ។ ​លាបវា​ទៅលើ​ដៃរបស់​​អ្នក ​ហើយទុកវា​ឱ្យស្ងួត ​បន្ទាប់មក​លាង​ជម្រះវា​ជាមួយ​និង​ទឹក​ក្ដៅឧណ្ហៗ។ ​ប្រើវិធី​ព្យាបាល​បែប​ធម្មជាតិ​នេះ​ឱ្យបាន​ពីរ ឬ​បីដងក្នុង​មួយ​សប្ដាហ៍៕






























វិធី​ធ​ម្ម​ជាតិ​ ​៥ ​យ៉ាង​ដើ​ម្បី​ព្យា​បា​លវិ​បត្ដិរំ​លាយ​អា​ហា​រ និង​ហើម​ពោះ




ប្រ ​សិន​បើ​អ្នករ​ងវិប​ត្ដិ​ពីកា​ររំ​លាយ​អាហារ​ ឬអា​ការៈ​ហើមពោះ ​យើ​ងមា​ន​នូវ​វិធី​ធម្ម​ជា​តិមួ​​យ​ចំនួន ​ដែល​អាច​ជួ​យ​ដោះ​​​ស្រា​យ​បញ្ហា​នេះបា​ន ដែ​ល​ធ្វើ​ឱ្យអា​កា​រៈ​ធូរ​ស្បើ​យឆាប់រ​ហ័ស មិ​​នមានសា​​រធា​តុគីមី​ប៉ះពា​​ល់​ដល់សុ​ខភា​ព និ​ងមិនចំណា​យប្រាក់​ច្រើន។ ខាងក្រោមនេះគឺ​ជាវិធី​ព្យាបា​ល ​៥​យ៉ាង ដែលអា​ចកា​ត់ប​ន្ថយ​បញ្ហាស្មុគ​ស្មាញ​ទាំងអ​ស់​នេះ។​​​​



តែ​ឈើ​អែម៖​ ឈើ​អែម​ និង​គុណស​ម្បត្ដិរប​ស់​វា ​មាន​ប្រសិ​ទ្ធភា​ពក្នុងកា​រជំនួយ​ដល់ដំណើរ​ការរំលាយអា​ហា​រ ជា​ពិសេសជំនួ​យដល់​ការកាត់​បន្ថយ​អា​ការៈ​រមួល និងហើ​មពោះដែល​បណ្ដា​លមកពី​ប្រព័​ន្ធរំលាយ​អាហា​រចុះ​ខ្សោយ។ ​ដើម្បីឆុ​ងតែ​ឈើ​អែម​ អ្វីដែ​លអ្នក​ត្រូវធ្វើ​គឺបន្ថែ​មម្សៅ​ឈើអែ​មកន្លះ​ស្លាប​ព្រាកា​ហ្វេ​ ទៅក្នុងទឹ​កក្ដៅ​ដាំពុះ​មួយ​ពែង និងដា​ក់ត្រាំវា​នៅក្នុ​ងទឹក​ក្ដៅ​នោះឱ្យ​បានពី​រ ឬ​បីនាទី​ ប​ន្ទាប់​មក​ពិសាវា​សន្សឹ​មៗ។​​​



ទឹក​ក្រូច​ពោធិ៍​សាត់៖​ ក្រូច​ពោធិ៍សា​ត់អាច​ក្លាយជា​មិត្ដដ៏​ប្រ​សើរ ក្នុ​ងពេល​ដែលអ្ន​កពិសា​អាហា​រដែ​ល​មានខ្លាញ់ច្រើន។ មុនពេល​ពិសាអាហាររឹ​ង ឬមា​នខ្លាញ់ច្រើន​សូម​ពិសា​ក្រូចពោ​ធិ៍សា​ត់មួ​យផ្លែ ឬពិ​សាទឹក​ក្រូច​ពោធិ៍​សាត់​ច្របាច់មួយកែ​វ។ ក្រូច​ពោធិ៍​សាត់​នឹងជួ​យអ្ន​កក្នុ​ង​ការប​ង្កើន​កម្រិ​តជាតិ​
​អា​ស៊ី​ដក្នុ​ងក្រពះ​ និង​លើកក​ម្ពស់កា​ររំលាយ​អា​ហារ។​​​



ម្សៅ​ Baking ​Soda៖ ​ការមា​នអារ​ម្មណ៍ថា​ធ្ងន់ ​ឬហើមពោះគឺ​ជាអាកា​រៈដែ​លបង្ហា​ញថា យើងមានវិ​បត្ដិរំ​លាយអា​ហារបណ្ដា​ល​មក​ពីអា​ហារ​ដែល​យើង​ទទួលទាន​។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​រំ​លាយ​អាហា​រនេះ​គ្មាន​អ្វីប្រ​សើរ​ជាងកា​រប្រើ​ ម្សៅ ​Baking Soda នោះ​ទេ ពី​ព្រោះ​វាជួយក​ម្ចាត់​អាហា​រៈ​ឆ្អុលចុងដ​ង្ហើម និង​បញ្ចេ​ញ​ខ្យល់ដែ​លស្ទះ​នៅក្នុ​ងបំពង់រំ​លាយអា​ហារ។ ​អ្វីដែល​អ្នកចាំ​បាច់ត្រូវ​ធ្វើដើម្បី​បង្កើ​តបាន​ជាឱស​ថប្រឆាំង​អាស៊ីដ(​ Antaci​d) គឺត្រូ​វប​ន្ថែម​ម្សៅ Ba​king S​oda ទៅក្នុងទឹ​កក​ន្លះកែវ​។ ប្រសិ​ន​បើអ្ន​កច​ង់បា​នរស​ជាតិផ្សេង​អ្នកអា​ចបន្ថែ​ទឹក​ក្រូចឆ្មារ​បាន ហើ​យត្រូ​វពិសា​ទឹកនេះ​ភ្លាមៗ។



តែ​ខ្ញី៖​ ខ្ញីមា​នប្រសិ​ទ្ធភាព​ជួយភ្ញោចទឹ​ករំលាយអាហា​រ និងលើកកម្ពស់លំ​ហូរនៃអ​ង់ហ្ស៊ីម​ ដែ​លមា​ន​ប្រសិទ្ធ​ភាពជំនួ​យដល់ការ​បង្ការ​​ និ​ង​ធ្វើឱ្យ​​ធូ​រស្រាល​អា​​ការៈ​ហើ​មពោះ រ​មួល​ពោះ​​ ​ការឡើ​​ង​ជា​​តិហ្គាស និង​ឈឺក្នុ​ងពោះ​ដោ​យសារ​វិបត្ដិរំលា​យអាហា​រ ជាពិសេ​សក្រោ​​យពេលអ្ន​កពិ​សា​អា​ហារឹង​ ​ឬអាហា​រមាន​ខ្លាញ់​ច្រើន​។ ដើម្បីឆុ​ងតែខ្ញី ​គឺត្រូ​វប​ន្ថែម​ខ្ញីហា​ន់រួច​ ពីរ​បីចំណិ​តទៅ​ក្នុងទឹ​កក្ដៅ​មួយ​ពែង​។ ទុកឱ្យ​វាចេ​ញជាតិរយៈ​​ពេ​ល​ពីរ​ទៅបី​នាទីមុន​ពេល​ពិសា​។



តែស្លឹក​ជីអង្កា​ម៖ ស្លឹ​កជីអ​ង្កាមមាន​ប្រសិទ្ធ​ភាពក្នុង​ការព្យា​បាល​អាការៈ​ទាំង​​ស្រុង នៃវិបត្ដិ​រំលា​យ​អា​ហារ ហើយវា​ជំនួយដ​ល់រាងកាយឱ្យ​រំលាយអាហារ​បានប្រ​សើរទៀ​ត​​ផង។ ​ដើម្បីឆុ​ងតែ​ស្លឹកជី​អង្កា​​មអ្វីដែលអ្នក​ត្រូវធ្វើ​ គឺប​ន្ថែមស្លឹក​ជី​អង្កាម​បួន ទៅ៥សន្លឹក​ទៅក្នុងទឹ​កក្ដៅ​ដាំពុះមួ​​យ​ពែង ប​​ន្ទាប់មកគ្រប​ និងទុ​កវាចេ​ញ​ជា​តិ​រយៈពេល​ ១០នាទីមុ​​នពេលពិសា​៕

 

រូបមន្ត! កម្ចាត់ជាតិខ្លាញ់ក្បាលពោះ​ដោយប្រើពេល​តែ ៩ថ្ងៃ


ជាតិខ្លាញ់ក្បាលពោះ​កើត​មាន​ឡើងដោយសារតែ​ជាតិទឹកនៅក្នុង​រាងកាយ​ ត្រូវបានរាំងស្ទះ ហើយ​ការរំលាយហារមិនបានទៀង​ទាត់ ឬមក​ពីរបៀបរបប​រស់នៅ​អសកម្មជា​រៀង​រាល់ថ្ងៃរបស់​អ្នក។ ប៉ុន្តែមាន​រូបមន្ត​បែបធម្មជាតិ​មួយបែប​ដែលអាច​ជួយដល់ការស្រូបយកទឹក​ ពីរាងកាយរបស់អ្នក, ធ្វើឲ្យប្រសើរឡើងនូវ​ការរំលាយអាហារ និង​ជួយរំលាយ​ជាតិខ្លាញ់​ក្បាល​ពោះ​ថែមទៀត។
ទឹកធម្មជាតិ​នេះ​អ្នកអាច​ផឹកពីរដងក្នុងមួយថ្ងៃ គឺពេលព្រឹកម្តង និងពេលល្ងាច​ម្តង។ ទទួលទានឲ្យបាន ៩ថ្ងៃជាប់គ្នា​អ្នក​នឹងឃើញ​ទម្ងន់ស្រកចុះ​ខ្លាំង ជាពិសេស​ត្រង់តំបន់​ក្បាល​ពោះ​តែម្តង។
គ្រឿងផ្សំ
– ស្ត្របេរី 1/2 ពែង
– ម្នាស់ 1/3 ពែង
– ជីវ៉ានស៊ុយ 1/4 ពែង​
– គ្រាប់កប្បាស 1​ ស្លាបព្រាកាហ្វេ
– ទឹក 1/4 ពែង
របៀបធ្វើ
គ្មាន​អ្វីពិបាកទេ អ្នកគ្រាន់តែ​យកវត្ថុធាតុដើម​ទាំងនេះក្រឡុកឲ្យរលាយ​ចូលគ្នា​ក្លាយជាទឹកខាប់ៗ ហើយ​ផឹកភ្លាមៗជាការស្រេច៕

 

ង់ដឹងទេថា នៅពេលដែលអ្នកដាក់ដុំទឹកកក នៅត្រង់ចំនុចនេះ (ដូចក្នុងរូប) នឹងមានអ្វីកើតឡើង ?

១. វាជួយបន្ធូរអាការៈឈឺធ្មេញ និង ឈឺក្បាល
២. វាក៏អាចជួយជំងឺសួត និង ជំងឺបេះដូង
៣. វាជួយអោយ ការគេងរបស់អ្នក មានភាពប្រសើរឡើង
៤. វាជួយអោយសុខភាពផ្លូវចិត្ត របស់អ្នកមានភាពប្រសើរឡើង
៥. វាធ្វើអោយអារម្មណ៍របស់អ្នក ប្រសើរឡើងវិញ
៦. វាជួយសំរួលពោះវៀនរបស់អ្នក
៧. វាជួយបន្ធូរជំងឺផ្តាសាយ
៨. វាជួយបំបាត់ការឈឺចាប់ពេលមករដូវ
៩. វាអាចជួយបញ្ហាដែលទាក់ទង នឹងក្រពេញទីរ៉ូអ៊ីត ។
សូមសាកល្បងចំណាយពេល ២០ នាទីអនុវត្តន៍វាជារៀងរាល់ថ្ងៃ ហើយរង់ចាំមើលពីប្រសិទ្ធភាពរបស់វា ៕

 

អាការៈ ៥យ៉ាង​មិនបាច់ទៅពិតនិត្យ​នៅមន្ទីពេទ្យក៏ដឹងថា​អ្នកមាន​ជំងឺក្រពះដែរ






































អាការៈឈឺពោះ​ ជាជំងឺក្រពះពោះវៀន​ទូទៅបំផុត ដែល​ធ្វើឲ្យអ្នក​ជួបការ​លំបាកក្នុង​ជីវិតរស់​នៅប្រចាំថ្ងៃ។ ដូច្នេះ ការធ្វើ​រោគវិនិច្ឆ័យ​ភ្លាមៗ​អាចជួយព្យាបាល​អ្នក​ទាន់ពេល កាន់​តែ​មាន​ប្រសិទ្ធិភាព។

ត្រូវចេះ​យកចិត្តទុកដាក់​ចំពោះសុខភាព​ប្រព័ន្ធរំលាយអាហារ ជាពិសេស​អាការៈឈឺពោះ។ នៅពេល​ដឹងថា ខ្លួនរបស់​អ្នកមាន​អាការៈ ៥យ៉ាង​ដូចខាង​ក្រោម នោះអ្នក​មិន​ចាំបាច់​ត្រូវ​ទៅ​ជួប​នឹងវេជ្ជបណ្ឌិត​ឡើយ គ្រាន់​តែដឹង​ថា អ្នកមាន​ជំងឺឈឺក្រពះ​តែប៉ុណ្ណោះ។

ចុកចុងដង្ហើម
នេះជា​សញ្ញាទី ១បង្ហាញថា ជាជំងឺឈឺពោះ​ធម្មតា។ អ្នកឧស្សាហ៏ចុកចុង​ដង្ហើម​នៅពេល​ឃ្លានខ្លាំង ឬញ៉ាំច្រើនពេក។ អាការៈនេះ​ជាធម្មតាចុក, ក្រហាយធ្វើឲ្យ​អ្នកពិបាក​ក្នុងខ្លួន។

ឆ្អល់​ក្តៅ​ដង្ហើម, ភើ
ការភើ, ឆ្អល់ក្តៅ​ដង្ហើម ជាអាការៈ​ឈឺពោះ, នាំឲ្យ​មាន​ការកន្ត្រាក់, ភើចេញ​ជាតិហ្គាស។ នៅពេលពោះ​មិនស្រួល បណ្តាលមក​ពីការទទួលទាន​អាហារចូលខ្យល់ និង​មាន​ប្រតិកម្ម។ អ្នក​នឹងឧស្សាហ៏​ឆ្អល់​ក្តៅដង្ហើម, ភើ ហើយឈឺ​ឆ្អឹងទ្រូង។

រោគទទួលទាន​អាហារមិនបាន
ការញ៉ាំតិច​ជាសញ្ញា​ដំបូង​នៃការឈឺពោះ។ ដោយសារ​នៅពេលឈឺចាប់​នឹងធ្វើឲ្យ​អ្នកញ៉ាំខ្ជិល​នឹងញ៉ាំអាហារ, គ្មានអារម្មណ៍​នឹងញ៉ាំអាហារ។ តែទោះ​បីជាយ៉ាងណាក៏​ដោយ អាការៈ​បែបនេះ​ក៏ជាសញ្ញា​នៃប្រព័ន្ធរំលាយអាហារ​ផងដែរ​គឺ ដំណើរការ​មិន​បានល្អ, ធ្វើឲ្យអ្នកមិន​ចង់ញ៉ាំអាហារ។

អាការៈ​ចង់ក្អួត និងក្អួតចង្អោរ
អ្នកឧស្សាហ៏​មានអារម្មណ៏​ចង់ក្អួត ហើយក្អួតចង្អោរ​នឹង​ក្លិនអាហារ, ឆ្អល់​ក្តៅដង្ហើម នេះជាអាការៈ​ឈឺក្រពះ។ ដោយសារតែមុខងារ​របស់ក្រពះ​មិនប្រក្រតី, ភាព​កន្ត្រាក់​ក្រពះខ្លាំង​ជាង​មុន និង​លឿន​ជាងមុន, ធ្វើឲ្យទទួល​ទានអាហារ​មិនបាន ធ្វើឲ្យប៉ះពាល់ដល់​បំពង់អាហារ នាំឲ្យមាន​អាការៈចង់ក្អួត និង​ក្អួតចង្អោរ។ ប្រសិនបើ​អាការៈ​ក្អួតចង្អោរ​ញឹកញាប់​អាច​បណ្តាលឲ្យ​រហែក​បំពង់អាហារ, ការ​រហែកបំពង់​អាហារនំាឲ្យ​មាត់ក្រពះ​ចេញឈាម។ លើសពីនេះទៀត វាក៏អាច​បណ្តាលឲ្យ​អ្នកខ្សោះ​ជាតិទឹក​ផងដែរ។

ក្អួតចេញ​ឈាម ឬក្អួតធ្លាក់​ឈាម
នេះជាសញ្ញាមួយនៃជំងឺក្រពះ​ធ្ងន់ធ្ងរ។ ការក្អក​ចេញឈាម ឬក្អួតធ្លាក់​ឈាមជាសញ្ញាមួយ​នៃការ​ចេញឈាម​ពីក្រពះ។ ត្រូវ​យកចិត្តទុកដាក់នឹងបញ្ហានេះ​ឲ្យបានច្រើន ការ​ឧស្សាហ៏​ឈឺក្នុងពោះ​មិនឈប់​បែបនេះ អាច​ជាសញ្ញានៃជំងឺដំបៅក្រពះ ឬមហារីក​ក្រពះ។

ដូច្នេះ នៅពេលអ្នក​បានជួប​នឹងអាការៈក្អួត​ចេញឈាម ឬក្អួតធ្លាក់​ឈាម អ្នកត្រូវ​ទៅជួប​នឹងវេជ្ជបណ្ឌិត​ភ្លាម ដើម្បីទទួល​បានការព្យាបាល​ឲ្យបានត្រឹមត្រូវ។

ការពារជំងឺក្រពះ
កត្តា​ចម្បងបណ្តាលឲ្យ​កើតជំងឺក្រពះ​គឺ ការទទួលទាន​អាហារមិន​បានត្រឹមត្រូវ។ ដូច្នេះអ្នកគួរតែ​ទទួលទាន​អាហារឲ្យបាន​ត្រឹមត្រូវ ដើម្បីជៀសវាង​ការឈឺក្រពះ។

កំណត់ការ​ទទួលទាន​សាច់ និងម្សៅ
អាហារដែលសម្បូរ​ជាតិម្សៅ, ប្រូតេអ៊ីនសាច់​អាចធ្វើឲ្យ​ប្រព័ន្ធរំលាយអាហារ​របស់អ្នក​ប្រើប្រាស់​ អង់ស៊ីមខុសៗ​គ្នា ដើម្បី​រំលាយប្រូតេអ៊ីន។ ដូច្នេះ​អ្នកគួរតែ​កំណត់លើ​ការ​ទទួលទាន​ប្រូតេអ៊ីន​សាច់, ម្សៅ ព្រោះវានឹងនាំ​ឲ្យប្រព័ន្ធរំលាយ​អាហារ​មានបញ្ហា។

ហាមញ៉ាំផ្លែឈើ​ក្រោយ​ពេលទទួល​ទានអាហារ
មនុស្សជាច្រើនគិតថា ការទទួលទាន​ផ្លែឈើក្រោយពេល​អាហាររួចអាច​ជួយដល់​ការរំលាយអាហារ​ឲ្យបានល្អ។ ប៉ុន្តែការ​ពិតផ្ទុយស្រលះ ការញ៉ាំផ្លែឈើ​ក្រោយពេលអាហារ​រួចនឹងបណ្តាល​ឲ្យ​ខូចក្រពះ។

ផ្លែឈើលាយជាមួយនឹង​អាហារ​នៅក្នុងពោះ ធ្វើឲ្យបង្កើត​បានជា​សារធាតុរារាំង​ដល់ការ​រំលាយអាហារ នំាឲ្យខូចប្រព័ន្ធរំលាយ​អាហារ។

ហាមញ៉ាំ ហើយផឹក
នៅពេលអ្នក​ញ៉ាំអាហារ​ចូលពោះ, ក្រពះ, ពោះវៀន, អង់ស៊ីម, ទឹករំលាយអាហារបាន​ត្រៀមខ្លួន​ជាស្រេច ដើម្បីជួយដល់​ការរំលាយ​អាហារ។ ប៉ុន្តែ​នៅពេលអ្នកផឹកទឹក​ចូលទៅ នឹង​ធ្វើឲ្យអង់ស៊ីម​នេះត្រូវ​បានលាង​សម្អាត​ចេញ នំាឲ្យ​ដំណើរការ​រំលាយអាហារស្អិត, បណ្តាលឲ្យ​ខូចប្រព័ន្ធរំលាយ​អាហារ។

កំណត់លើ​ការទទួលទាន​នំប៉័ង និងបឺរ
ការឧស្សាហ៏ទទួលទាន​នំប៉័ង, បឺរ, ទឹកដោះគោនឹង​ធ្វើឲ្យប្រព័ន្ធរំលាយអាហារ​មិនអើពើ​នឹងសារ​ធាតុប្រូតេអ៊ីនដទៃ​ ជាច្រើន​ផ្សេងទៀត​ឡើយ ព្រោះជាតិ​ម្សៅបាន​ពីនំប៉័ង និង​បឺរ​បាន​ធ្វើឲ្យប៉ះពាល់​ផលអវិជ្ជមាន​ដល់ប្រព័ន្ធ​រំលាយអាហារ។

តាមការសិក្សាមួយ​បានបង្ហាញ​ថា អ្នកមាន​ជំងឺក្រពះគួរ​តែកំណត់​លើការទទួលទាន​អាហារទាំងនេះ ត្រូវគេង​ឲ្យបាន​ច្រើន នោះអាការៈ​ឈឺក្រពះ​នឹង​បានធូរ​ស្បើយ។

ហាមទទួលទាន​ភេសជ្ជៈកាបូណាត
ភេសជ្ជៈកាបូណាត ដូចជា៖ ស្រា, កាហ្វេ, ថ្នាំជក់ ផ្តល់ភាពរំខានយ៉ាងខ្លាំង​ដល់ក្រពះ បណ្តាល​ឲ្យឈឺក្រពះ, ងាយនឹង​កើតជំងឺ​ដំបៅក្រពះ។

ហាមទទួល​ទានអាហារហិល
អាហារហិល​នឹងធ្វើឲ្យក្រពះកន្ត្រាក់កាន់តែខ្លាំង​ឡើង, អង់ស៊ីម​នៅតែបន្តដំណើរការ ហើយធ្វើ​ឲ្យអាការៈក្រពះ​កាន់តែធ្ងន់ធ្ងរ​ឡើង៕

វិធីព្យាបាល​មុខ​ប្រហោងដោយប្រើ​ផលិតផល​ធម្មជាតិ


នៅ​ពេល​ជាតិខ្លាញ់ ឬធូលី​កខ្វក់ចូល​ទៅ​ក្នុង​រន្ធញើស នោះ​ធ្វើឲ្យ​រន្ធញើស​កាន់​តែរីកធំ ហើយ​កោសិកា​ស្បែក​ងាប់ៗ​ជុំវិញ​រន្ធញើស​ក៏អាច​ធ្វើឲ្យ​រន្ធញើស​រីកធំបាន​ ដែរ។ ចំណែឯការ​ច្របាច់យក​គ្រាប់​មុន​ចេញ​ក៏ជាមូលហេតុ​ធ្វើឲ្យ​រន្ធញើ​សប្រហោង​ ដែរ។ យល់​ល្អ​ត្រូវ​ជម្រះ​កោសិកា​ងាប់ៗ​ចេញឲ្យ​អស់ និង​លាង​សម្អាត​ស្បែក​មុខ​របស់អ្នកឲ្យ​បាន​ទៀងទាត់ ដើម្បី​រក្សារន្ធញើស​ឲ្យ​បាន​ស្អាត​ជានិច្ច។

រន្ធញើស​ប្រហោងៗ​អាច​បំផ្លាញ​ស្បែក​របស់​អ្នក នឹងប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នក។ ដូច្នេះផ្ទៃមុខ​ម៉ដ្ឋរាងគឺជារឿងគួរឲ្យទាក់ទាញទី១សម្រាប់មនុស្សស្រី។ តើត្រូវ​ព្យាបាល​ប្រហោង​លើ​ផ្ទៃមុខ​ដោយ​របៀបណាខ្លះ?

នៅពេល​អ្នកចេះ​ថែរក្សា​ស្បែក​របស់អ្នក​បានល្អ រន្ធញើស​របស់​អ្នក​មើល​ទៅ​តូចៗ។ ប៉ុន្តែ ប្រសិនបើ​អ្នក​ទុកឲ្យ​សារធាតុ​កខ្វក់ចូល​លុកលុយ នោះ​រន្ធញើស​របស់​អ្នក​នឹង​ប្រហោង​ធំ​ឡើង។ ខាងក្រោមនេះ​ជាវិធីព្យាបាល​តាមបែបធម្មជាតិ​មួយចំនួន ដើម្បីព្យាបាល​ប្រហោង​លើផ្ទៃមុខ៖

ប៉េងប៉ោះ
ប៉េងប៉ោះ​អាចជួយ​ព្យាបាល​ប្រហោងលើ​ផ្ទៃមុខ​បាន​ច្រើន។ ដើម្បី​សាកល្បង​ព្យាបាល​នៅផ្ទះ​ដោយខ្លួនឯង​ អ្នក​ត្រូវយក​ប៉េងប៉ោះ ២-៣ផ្លែ ហើយ​លាងឲ្យ​បានស្អាត។ ហាន់​វា​ជាបន្ទះៗ យល់ល្អ​ត្រូវ​យក​គ្រាប់​ប៉េងប៉ោះ​ចេញ។ កិន​ប៉េងប៉ោះឲ្យ​ម៉ត់​ក្លាយ​ជាម្សៅ។ លាបម្សៅ​នេះនៅ​លើ​ផ្ទៃមុខ​របស់​អ្នក ហើយ​រង់ចាំរយៈពេល ៣០នាទី មុនពេល​អ្នក​លាង​សម្អាត​ចេញ។ ប៉េងប៉ោះ​ដើរតួ​ជាក្រែម​នៅលើផ្ទៃ​មុខរបស់​អ្នក។ វា​បាន​ទៅបញ្ចិត​ប្រហោង​មុខរបស់​អ្នក។ សារ​ធាតុទាំងឡាយ​ដែល​រាំងស្ទះ​ក្នុង​រន្ធញើស​នឹង​ត្រូវ​បាន​ជម្រះ​ចោល។

ស៊ុតស
នេះ​ជាវិធីល្អបំផុត​ដើម្បីបំបាត់​ប្រហោងមុខ។ ស៊ុតស​ក៏អាច​ធ្វើការ​បាន​យ៉ាងល្អ ដើម្បី​ពង្រីក​រន្ធញើស​ផង​ដែរ។ ស៊ុតស​ជាអ្នក​លាងសម្អាត​សារធាតុ​កខ្វក់​ចេញពីរន្ធញើស​របស់​អ្នក ហើយ​ធ្វើស្បែក​មុខតឹង​ណែន​ល្អ។ រន្ធញើស​នឹងរួមតូច​តាម​បែបធម្មជាតិ។ គោះបំបែកស៊ុត ហើយ​ស៊ុតលឿង​ចេញ បន្ទាប់មក​យកប្រដាប់​វៃស៊ុតឲ្យ​បាន​ល្អរហូត​ដល់​វាទន់។ ប្រើ​ម្រាមដៃ​ដើម្បី​ម៉ាស្សាលើផ្ទៃមុខ​របស់​អ្នក។ រង់​ចាំរហូតដល់​វា​ស្ងួត បន្ទាប់​មកលាង​សម្អាត​ចេញ។

ទឹកដោះគោ
អ្នកអាច​ប្រើទឹកដោះគោ​ដើម្បីពង្រីករន្ធញើស។ វិធីងាយ គ្រាន់​តែម៉ាស្សាលើ​ផ្ទៃមុខ​របស់​អ្នក នោះរន្ធញើស​នឹង​ត្រូវ​បានលាង​សម្អាត។ អ្នក​នឹងមើល​ទៅមានភាពស្រស់​ស្រាយ ហើយ​រន្ធញើស​នឹងរួមតូច​បន្តិចម្តងៗ នៅ​ពេលដែល​ទឹកដោះគោ​រឹត​បន្តឹងស្បែក​របស់​អ្នក។

គ្រាប់ធញ្ញជាតិ​អាល់ម៉ុន
ដើម្បី​សាកល្បង​វិធីព្យាបាលនេះ ដំបូងអ្នក​ត្រូវត្រាំ​គ្រាប់ធញ្ញជាតិ​អាល់ម៉ុន​មួយចំនួន​នៅក្នុង​ទឹក ហើយ​ទុករយៈពេល​ពេញមួយ​យប់។ ក្រោយ​ពេល​អ្នកក្រោកពី​គេង វិធីងាយៗ​គ្រាន់​តែ​កិន​វាឲ្យ​ម៉ត់។ បន្ទាប់​មកដាក់​ទឹកដោះគោ២ទៅ៣ដំណក់​ចូល ហើយ​លាបនៅ​លើផ្ទៃមុខ​របស់​អ្នក។ អ្នក​អាចលាង​ជម្រះសារធាតុក​ខ្វក់​ទាំង​ឡាយ និង​ជួយ​បង្រួម​រន្ធញើស​របស់​អ្នក​ផង​ដែរ។ ហើយ​អ្នក​ក៏អាច​ទទួល​ទាន​គ្រាប់ធញ្ញជាតិអាល់ម៉ុន ដើម្បី​ថែរក្សាសុខភាព​ស្បែក​របស់​អ្នក​ផង​ដែរ។

ក្រូចឆ្មា និង​ទឹកឃ្មុំ
ទាំងក្រូចឆ្មា និង​ទឹកឃ្មុំសុទ្ធតែ​ល្អ​ចំពោះ​សុខភាព។ វា​អាចរឹងបន្តឹងស្បែក និង​អាចលាង​សម្អាតរន្ធញើស​របស់​អ្នក។ យក​ទឹកក្រូចឆ្មា​លាប​លើរន្ធញើស​របស់​អ្នក។ វិធីនេះ ធ្វើឲ្យ​រន្ធញើស​របស់​អ្នក​នឹង​ស្អាត ហើយ​តឹងណែន​ល្អ។

ល្ហុងទុំ
តើអ្នក​ដឹង​ទេ​ថា ល្ហុង​មិន​ត្រឹមតែ​ជួយលាង​សម្អាត​ស្បែកប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជួយផ្តល់​សំណើម​ដល់ស្បែក​ផង​ដែរ។ កិនល្ហុង ២-៣ដុំឲ្យ​ម៉ត់។ ក្រោយ​មកយក​វាមក​លាបលើ​ផ្ទៃមុខ​របស់​អ្នក រួច​ទុករយៈ​ពេល២៥នាទី។ វា​នឹង​រឹតបន្តឹង​ស្បែក​មុខ, លាង​សម្អាត, ផ្តល់​សំណើម និង​ផ្តល់សារធាតុចិញ្ចឹម​ដល់​ស្បែក។

ទឹក
ត្រូវ​ទទួលទានទឹក​ឲ្យ​បាន​គ្រប់គ្រាន់។ វាជួយផ្តល់​ជាតិ​ទឹកដល់​ស្បែក និង​ជួយ​បង្រួមរន្ធញើស​របស់​អ្នកផង​ដែរ។ ហើយ​សារធាតុពុល​ទាំង​អស់ក្នុងរាងកាយ​នឹង​ត្រូវ​កម្ចាត់​ចេញ។

លាង​ជម្រះកោសិកា​ស្បែក​ងាប់ៗ
ដុសលាង​សម្អាត​ស្បែក​ម្តងក្នុង១សប្តាហ៏ ដើម្បី​កម្ចាត់​កោសិកាស្បែក​ងាប់ៗ​ចេញឲ្យ​អស់។ វិធីបែបនេះ​អាច​ជួយ​បង្រួម​រន្ធញើសបាន។

ថ្វីបើអ្នកធ្លាប់ញ៉ាំម្នាស់រាប់ភ្លេច ប៉ុន្តែប្រហែលជាមិនទាន់ដឹងអ្វីទាំងអស់នេះឡើយ

ម្ចាស់ពោរពេញ ​ទៅដោយសារធាតុចិញ្ចឹមមាន​ប្រយោជន៍ជាច្រើន ដែលអាចជួយដោះស្រាយបញ្ហាសុខភាព​ផ្សេងៗរបស់អ្នកបាន។ ជាតិផ្អែមមាន​នៅក្នុងផ្លែម្នាស់​មាន​របិមាណ​ដ៏​សម្បើម​នៃវីតាមាន A និង C, ជាតិសសៃ, ប៉ូតាស្យូម, កាល់ស្យូម និងផូស្វ័រ។
១. មាន​សមត្ថភាព​ប្រឆាំងនឹងមហារីក
បរិមាណ​ខ្ពស់នៃសារធតុប្រឆាំងអុកស៊ីតកម្មក្នុងផ្លែម្នាស់​អាចបំផ្លាញ់​ រ៉ាឌីកាល់សេរី និងបង្ការ​ការខូច​កោសិកា។ លើសពីនេះទៅទៀត​ផ្លែម្នាស់មាន​ប្រសិទ្ធភាព​ប្រឆាំងនឹងជំងឺធ្ងន់ធ្ងរ​ដូចជា ជំងឺបេះដូង, ក្រិន​រឹងសសៃឈាម, ជំងឺរលាកសន្លាក់ និងប្រភេទនៃជំងឺមហារីកផ្សេងៗ។
២. ប្រឆាំការរលាក និងឆ្លងមេរោគ
ម្នាស់សម្បូរទៅដោយវីតាមីន C, អង់ស៊ីនបំបែកប្រូតេអ៊ីន ដែលផ្តល់ការការពារ​យ៉ាងរឹងមាំ​ប្រឆាំងនឹងការឆ្លងមរោគបាក់តេរីគ្រប់ពេល។ អ្នកអាចកាត់បន្ថយអាការៈក្អក និង​ផ្កាសាយ​​ដោយ​បរិភោគ​ម្នាស់នេះ។
៣. ធ្វើឲ្យឆ្អឹងរឹងមាំ
ម្នាស់ក៏សម្បូរទៅដោយសារធាតុ ម៉ង់ហ្គាណែស (manganese) ដែលមានសារៈសំខាន់សម្រាប់រចនាសម្ព័នឆ្អឹង និងជាលិកាតភ្ជាប់របស់អ្នក។ បរិភោគ​ទឹកម្នាស់តែមួយពែង​នឹងផ្តល់​សរធាតុ ម៉ង់ហ្គាណែស ប្រហែលជា ៧៣% នៃការទទួលទានប្រចាំថ្ងៃ។
៤. ការពារភ្នែករបស់អ្នក
សារធាតុ beta carotene មាន​ភាព​ចាំបាច់បំផុតសម្រាប់ភ្នែក។ ការបរិភោគម្នាស់កាន់តែច្រើនធ្វើឲ្យ​ភ្នែករបស់អ្នកកាន់តែប្រសើរជាងមុន។
៥. ពង្រឹងបេះដូង
ម្នាស់មានផ្ទុក​សារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលអាច​ សម្លាប់រ៉ាឌីកាល់សេរី និងកាត់បន្ថយជាតិកូឡេស្តេរ៉ុល​ឲ្យមានកម្រិតទាប។ វាត្រូវបានគេណែនាំ​ឲ្យទទួលទាន​ជា​លក្ខណៈ​ធម្មតា ដូច្នេះ​វាអាចជួយពង្រឹង​សាច់ដុំបេះដូង ហើយ​កាត់បន្ថយហារនិភ័យ​នៃជំងឺគាំងបេះដូង។
៦. ប្រសើរឡើងនូវការរំលាយអាហារ
មុខងាររបស់ប្រព័ន្ធរំលាយ​អាហា​មាន​ភាពប្រសើរឡើងពឹងផ្អែកទៅលើសារធាតុ bromelain, វីតាមីន C និងជាតិសសៃដែលត្រូវបានគេរក​ឃើញ​នៅក្នុងផ្នែកម្នាស់។
៧. កាត់បន្ថយសម្ពាធឈាមខ្ពស់
អ្នកអាដោះស្រាយសម្ពាធឈាម​របស់អ្នកបាន​ដោយបរិភោគ​ ផ្លែម្នាស់ឲ្យបានច្រើន។ ប៉ូតាស្យូម និងជាតិសូដ្យូម ទាំងពីរនេះត្រូវបានគេរកឃើញ​នៅក្នុងផ្លែម្នាស់ គឺមាន​ប្រសិទ្ធភាព​ខ្ពស់បំផុតក្នុងការគ្រប់គ្រង​សម្ពាធឈាម។
៨. ព្យាបាលមុន
បរិមាណ​ដ៏សម្បើមនៃវីតាមីន C គឺប្រសើរបំផុត​សម្រាប់កម្ចាត់ស្នាមអ៊ុចខ្មៅ និង​ធ្វើឲ្យ​ស្បែក​ស្រស់ថ្លា។ វាអាចជួយជំរុញការផលិត collagen និងព្យាបាល​មុន។ ចំណែកឯស្បែក​ដែលមាន​សភាព​ក្រហម ឬស្បែកយារក៏ម្នាស់អាចជួយបានដែរ៕
 វិធីព្យាបាលស្បែកខ្មៅស្រអាប់ឲ្យ​ប្រែជាសស្រស់ថ្លាក្នុងរយៈពេល ១៥ថ្ងៃ

ស្បែក​ ជាផ្នែកមួយ​នៃរាងកាយ​ដែលសំខាន់ និង​ងាយនឹង​ប្រតិកម្ម​បំផុត។ ស្បែកងាយ​នឹងរងគ្រោះ​ឆាប់រហ័ស​បំផុត នៅពេល​ប៉ះនឹង​កម្តៅព្រះអាទិត្យ, សារ​ធាតុកខ្វក់, ភាពកខ្វក់ និង​ភាព​សំណើម។ បញ្ហាទាំងអស់​នេះអាច​បណ្តាល​ឲ្យ​ស្បែកខ្មៅ ហើយ​ស្ងួត។ ត្បិតតែអ្នក​អាចប្រើក្រែមការពារស្បែក ឬផលិតផល​ថ្លៃៗជាច្រើនផ្សេងទៀត ដើម្បី​ជួយឲ្យ​ស្បែកខ្មៅ​ប្រែជា​សស្រស់​ថ្លាបាន​ក៏ពិតមែន ប៉ុន្តែតើ​ផលិតផល​ទាំងនេះអាច​ជួយដល់​ស្បែកអ្នក​បានច្រើនប៉ុណ្ណា? ផលិតផលខ្លះ អាចមានប្រសិទ្ធិភាពចំពោះស្បែក​អ្នកតែមួយ​រយៈប៉ុណ្ណា តែ​ក្រោយ​មកស្បែក​នឹងត្រលប់​មករកភាព​ដើមវិញ។

សូម​ចាំ​ថា​ការក្រែមការពារកម្តៅថ្ងៃអ្ន​កត្រូវ​ប្រើ ២០នាទី មុនពេល​ចេញទៅ​ត្រូវនឹង​កម្តៅថ្ងៃ ហើយ​ត្រូវ​លាងសម្អាតស្បែកពេលអ្នកត្រលប់​មកផ្ទះវិញ។ ការទុកឲ្យ​ធាតុកខ្វក់​នៅលើ​ស្បែក​របស់អ្នក​យូរ អាច​បណ្តាលឲ្យ​កើតមាន​បញ្ហា​ស្បែក។

ការ​ទទួលទាន​សារធាតុរាវ​ឲ្យបាន​ច្រើន និង​ការរក្សាជាតិទឹក​ក្នុងរាងកាយ​ពិតជារឿង​មួយសំខាន់។ ទឹក​ជាអ្នកព្យាបាល​តាមបែប​ធម្មជាតិ។ ប្រសិនបើ​ប្រព័ន្ធ​ក្នុង​រាងកាយ​របស់​អ្នក​ស្អាត ក្រហមល្អ, រូបរាងខាង​ក្រៅរបស់​អ្នកក៏ស្អាត​ទៅតាម​នោះដែរ។

លាបស៊ុត
វៃស៊ុត ១គ្រាប់ រហូត​ដល់វារាវ​បាន​សព្វល្អ។ លាបវាលើផ្ទៃមុខ​របស់​អ្នកថ្នមៗ រួច​ទុករយៈ​ពេលពី ២០ទៅ ៣០នាទី ហើយលាង​សម្អាត​នឹងទឹក​ត្រជាក់។ អ្នក​អាចបន្ថែម​ក្រូចឆ្មាចូល ប្រសិនបើ​អ្នក​មិនអាច​អត់ទ្រាំ​នឹងក្លិន​របស់ស៊ុត។

ប៉េងប៉ោះ
លាយប៉េងប៉ោះជាមួយ​ទឹកក្រូចឆ្មា និង​ម្សៅក្រាម (besan)។ បន្ទាប់មក​លាបលើ​ស្បែក​របស់អ្នក រួចលាង​សម្អាត​ចេញក្រោយ​រយៈពេល ២០នាទី។ ប៉េងប៉ោះ​មាន​ផ្ទុក​សារធាតុ​lycopene ដែលជួយឲ្យស្បែកសស្រស់ថ្លា​បានភ្លាមៗ។ ទាំងអស់នេះ​ជាឱសថធម្មជាតិ និង​មិនប៉ះពាល់​ដល់សុខភាព​ឡើយ។

គ្រាប់សណ្តែកស្ងួតតូចៗ
លាយ​ទឹកឃ្មុំ, ម្សៅគ្រាប់​សណ្តែក និង​ម្សៅរមៀតបន្តិច​បញ្ចូលគ្នា រួចលាប​លើផ្ទៃមុខ, ក និងផ្នែកខ្មៅ​កន្លែងផ្សេងៗ​ទៀតលើរាងកាយ​របស់អ្នក។ ទុកវា​ចោលរយៈ​ពេល ២០នាទី រួចលាង​សម្អាត​ចេញ។ ប្រើវាជារៀងរាល់​ថ្ងៃ អ្នក​នឹងទទួលបាន​លទ្ធផលប្រសើរឡើង​ក្នុងរយៈពេល ១៥ថ្ងៃ។

សណ្តែកបាយ
កិន​សណ្តែកបាយ​ឲ្យម៉ត់ រួចលាយជាមួយ​ដីឥដ្ឋបន្តិច។ បន្ទាប់​មកដាក់​ម្សៅរមៀត និងផ្លែល្ហុង​លាយ​បញ្ចូល​គ្នា រួចលាប​លើមុខ និងក របស់អ្នក ហើយ​បកម៉ាស់​នេះចេញ​ក្រោយ​រយៈ​ពេល ១៥ទៅ ២០នាទី។

ដំឡូងបារាំង
ចម្រាញ់​យកទឹកដំឡូង​បារាំង រួចលាប​លើមុខ និង​ករបស់​អ្នក។ ដំឡូងបារាំង​ជាឱសថធម្មជាតិ​ជួយឲ្យ​ស្បែកស្អាត​សស្រស់ថ្លា ដូច្នេះ​គ្រាន់តែ​លាបទឹក​ដំឡូងបារាំង​តែមួយ​មុខ​ពិត​ជាគ្រប់​គ្រាន់ អាចជួយឲ្យ​ស្បែក​របស់អ្នក​ស្រស់ថ្លា និងម៉ដ្ឋរលោង។

គ្រាប់ផ្កាុរុក្ខជាតិ
ដាក់ស្ងោរគ្រាប់គ្រាប់​ផ្ការុក្ខជាតិ ១ស្លាប​ព្រាកាហ្វេ រួចលាងលើផ្ទៃមុខ​របស់អ្នកជា​រៀងរាល់ថ្ងៃ ដើម្បីឲ្យ​ស្បែកសស្រស់​ថ្លាក្នុង​រយៈពេល ១៥ថ្ងៃ។

ការ៉ុត និងផ្លែប័រ
លាយ​ផ្លែប័រ, ការ៉ុត, ទឹកឃ្មុំ និងស៊ុត​សបញ្ចូលគ្នា។ បន្ទាប់មក​លាបលើ​ផ្ទៃមុខ និងក​របស់អ្នក រួចទុក​រយៈពេល ២០នាទី មុនពេល​លាងសម្អាត​ចេញ។ ស្បែក​របស់អ្នក​នឹង​មាន​សុខភាព​ល្អ, សស្រស់ថ្លា, បាត់​ស្លាកស្នាម ធ្វើឲ្យ​ស្បែក​សរលោង៕

អ្នកដែលគេងស្រមុក​កុំមើលរំលង​អត្ថបទមួយនេះ

ជាការពិតណាស់ការគេងស្រមុក ​នាំ​ឲ្យមាន​ការរំខានដល់​ជីវិតរស់នៅប្រចាំថ្ងៃ។ មូលហេតុនៃការគេងស្រមុក​ត្រូវបានបង្កឡើងដោយសារតែរំញ័រនៃជាលិកា និងសាច់ដុំកើត​ឡើង​លើផ្លូវដង្ហើម។ ជំងឺនេះកើត​ឡើងនៅពេល​ដែលសាច់ដុំ​បំពង់ក​សម្រាកច្រើន,​ ស្ទះផ្លូវដង្ហើម​, ខ្វះអុកស៊ីសែនក្នុងឈាម ទើបណ្តោល​ឲ្យមាន​សំលេងស្រមុក​ក្នុងអំឡុងពេលគេង។

ប៉ុន្តែ​ប្រសិនបើ​អ្នកអនុវត្តធ្វើលំហាត់ប្រាណ ៥ជំហានតាម​អនុសាសន៍របស់អ្នកស្រាវជ្រាវ​មកពី​មហាវិទ្យាល័យ Chest Physicians School និង Vanessa Leto សហរដ្ឋអាមេរិក បញ្ហា​មួយនេះ​នឹង​ត្រូវ​ដោះ​ស្រាយ​បាន។
១. រុញអណ្តោត​របស់​អ្នក​ទៅលើ​ទល់​នឹងក្រអូមមាត់​ខាងលើ ហើយ​ទម្លាក់ចុះ​វិញ​ឲ្យបាន​ ២០ដង។
២. រលាស់អណ្តោត​ផ្ទប់នឹងក្រអូមមាត់ខាងលើ​ឲ្យបាន​ ២០ដង។
៣. ដាក់អណ្តោត​ចុះក្រាម រួច​រុញឲ្យប៉ះនឹងធ្មេញ​មុខ​ចំនួន ២០ដង។
៤. ប្រើម្រាមចង្អុល​រុញ​ចេញចូលត្រង់តំបន់​ថ្ពាល់​ម្ខាងៗឲ្យបាន ១០ដង។
៥. ពេលបរិភោគអាហារ​សូម​ទំពារ​ឲ្យបាន​ម៉ត់ល្អ និង​ប្រើចលនាអណ្តោត​ក្រលៀស​តាម​ក្រអូម​មាត់​មុន​នឹងលេប​ចូលក្នុងពោះ។
សូមព្យាយាម​ធ្វើ​លំហាត់ប្រាណ​ទាំង​ ៥​ជំហាន​នេះ​ បន្ទាប់ពីដុសធ្មេញ ឬ​ក្នុងអំឡុងពេលទំនេរ។ អនុវត្ត​បែប​នេះ​ជារៀង​រាល់ថ្ងៃអ្នកនឹងទទួលបាន​លទ្ធផល​យ៉ាងល្អប្រសើរ៕
 គន្លឹះ​ធម្មជាតិ ​៥ យ៉ាង​ដើម្បី​ការពារ​សក់ជ្រុះ​



វាជា ​រឿង​ប្រសើរ​ក្នុងការ​ប្រើប្រាស់​ផលិត​ផល​ធម្មជាតិ​ដើម្បី​បញ្ឈប់​បញ្ហា​ ជ្រុះសក់ ចៀស​ជាង​ការទៅ​ទទួល​ការព្យាបាល​នៅតាម​ហាង​កែ​សម្ផស្ស​ថ្លៃៗ ​ដែល​វាមិន​អាច​ជួយដោះ​ស្រាយ​បញ្ហា​ជ្រុះ​សក់​នេះ​ផងក៏​ថាបាន​។ សូម​សាក​ល្បង​គន្លឹះ​ងាយ​ៗខាង​ក្រោមនៅ​ឯផ្ទះ ​និងមើល​ថាតើ​វាមាន​ប្រសិទ្ធ​ភាព​យ៉ាង​ណាក្នុង​ការ​កាត់​បន្ថយ​សក់​ជ្រុះ។​


១. ការ​ព្យាបាល​ដោយ​ប្រេង​ក្ដៅ៖​ ជ្រើស ​យក​ប្រេង​ប្រភេទ​ណាមួយ​ក្នុង​ចំណោម​ប្រេង​ អូលាវ​ ប្រេង​ដូង ​និងប្រេង​ Canola បន្ទាប់​មក​យកវា​ទៅកម្ដៅ​ឱ្យក្ដៅ​ឧណ្ហៗ ​ចៀស​វាងកុំ​ឱ្យក្ដៅ​ខ្លាំង​។ រួច​ធ្វើការ​ម៉ាស្សា​ថ្នមៗ​ទៅលើ​ស្បែក​ក្បាល​របស់​អ្នក​។ បន្ទាប់​ពីម៉ាស្សា​រួច ​យក​មួក​ផ្លាស្ទីក​មក​ពាក់​ពីលើ ​និងទុក​ឱ្យបាន​រយៈ​ពេល​មួយ​ម៉ោង​ បន្ទាប់​មក​លាង​ជម្រះ​សក់​របស់​អ្នក​ដោយ​សាប៊ូ​កក់​សក់។​


២. ទឹក​ផ្លែ​ឈើ​ធម្មជាតិ៖ ​ អ្នក​អាច​លាប ​និង​ញីស្បែក​ក្បាល​របស់​អ្នក​ជាមួយ​នឹងទឹក​ខ្ទឹមស ​ទឹកខ្ទឹម​បារាំង ​ឬទឹកខ្ញី​។ ទុក​វាឱ្យ​បាន​មួយ​យប់ ​រួចលាង​ជម្រះ​វាឱ្យ​បាន​ស្អាត​នៅ​ពេល​ព្រឹក។​

៣. ធ្វើ​ការ​ម៉ាស្សា​ក្បាល៖​ ការ​ម៉ស្សា​ស្បែ​ក្បាល​របស់​អ្នក​ឱ្យបាន ​ពីរ ​ឬបី​នាទី​រាល់ថ្ងៃនឹង​ជួយ​ភ្ញោច​ដល់​ចរន្ដឈាម​។ ចរន្ដឈាម​ដំណើរ​ការល្អ​នៅក្នុង​ស្បែកក្បាល​អាច​រក្សាឬ​សសក់​ឱ្យមាន​ភាពសកម្ម ​។ ចរន្ដ​ឈាម​អាចកើមឡើង​តាមរយៈ​ការម៉ាស្សា​ដោយ​ប្រើប្រេង​ឡា​វិនដ័រ​ ប្រេង​អាល់ម៉ិន ​ឬប្រេង​ល្ង​ពីរបី​ដំណក់​។

៤. សារ​ធាតុ​ប្រឆាំង​នឹង​អុកស៊ី​ដកម្ម៖ ​លាប​ទឹក​តែបៃង​តង​(ឆុង​តែបៃ​តងពីរ​កញ្ចប់​នៅ​ក្នុង​ទឹក​ក្ដៅ​មួយ​ពែង) ​ទៅ​លើ​ស្បែក​ក្បាល​របស់​អ្នក​ ហើយ​ទុកវា​ឱ្យបាន​រយៈ​ពេល​មួយ​ម៉ោង ​បន្ទាប់មក​លាងជម្រះវា​ដោយ​ទឹកត្រជាក់​។ តែ​បៃតង​មានផ្ទុក​នូវសារ​ធាតុ​ប្រឆាំង​នឹងអុក​ស៊ីដកម្ម ​ដែល​មាន​ប្រសិទ្ធភាព​ទប់ស្កាត់​ការ​ជ្រុះសក់​ និងលើក​កម្ពស់ការ​លូត​លាស់​សក់​ឡើង​វិញ។​

៥. អនុវត្ដ​ការធ្វើ​សមាធិ៖ ​តើអ្នក​ជឿ​ ឬក៏​មិន​ជឿ!!​ ភាគ​ច្រើន​មូល​ហេតុ​ចម្បង​ដែល​ធ្វើឱ្យ​សក់​ជ្រុះ​គឺបណ្ដាល​មកពី​អារម្មណ៍​ ស្រ្ដេស ​និងការ​ព្រួយចិត្ដ​ច្រើនគិត​ច្រើន​។ ការធ្វើ​សមាធិអាច​ជំនួយ​ដល់​ការកាត់​បន្ថយ​ភាពតាន​តឹង ​និងការបារម្ភ ​គិតច្រើន​នេះ ​ព្រម​ទាំង​ជួយ​ស្រោច​ស្រង់​ឱ្យអ័ក​ម៉ូន​មាន​តុល្យ​ភាព​ឡើងវិញ៕​

មិន​គួរឲ្យ​ជឿទឹកដូង​មាន​គ្រោះថ្នាក់ដល់សុខភាព​សោះ


ទឹកគឺជាភេជ្ជៈធម្មជាតិ ​មួយប្រភេទដែលមាន​ភាព​ពេញនិយម​ខ្លាំងបំផុត​នៅរដូវក្តៅ។ នៅក្នុង​ទឹកដូង​មានវីតាមីនច្រើនដូចជា ប៉ូតាស្យូម, កាល់ស្យូម, ក្លរូ និង​សារធាតុចិញ្ចឹម​ដទៃទៀត​ដែលរាងកាយ​ត្រូវការ។ បើយោង​តាមឱសថស្ថានប៉ែកអាស៊ីបានបង្ហាញថា ទឹកដូង​មាន​ប្រសិទ្ធិភាព​ជួយឲ្យ​រាងកាយ​មាន​ភាព​ត្រជាក់ ហើយ​វា​ក៏​ត្រូវបាន​គេ​ប្រើ​ដើម្បីព្យាបាលជំងឺផងដែរ។

ត្បិតតែទឹកដូង​ផ្តល់​នូវ​ជីវជាតិខ្លាំងក៏ពិតមែន ប៉ុន្តែ​អ្នកវិទ្យាសាស្ត្របាន​ធ្វើការ​ព្រមានចំពោះ​ផលប៉ះពាល់នៃការ​ ប្រើប្រាស់ទឹកដូងមិនបាន​ត្រឹមត្រូវ៖

១. ផឹកទឹកដូងពេល​ត្រូវពន្លឺព្រះអាទិត្យ
​ទឹកដូងគេផឹកនៅពេល​ដែលត្រជាកប៉ុណ្ណោះ ប៉ុន្តែ​ទឹកដូងមិនត្រូវបាន​គេណែនាំ​ឲ្យ​ផឹកនៅពេល​ ត្រូវកំដៅព្រះអាទិត្យនោះទេ។ ជាពិសេស​ប្រសិនបើអ្នកឈរលេងកីឡា ឬធ្វើការងារធ្ងន់, អស់កម្លាំង កុំបរិភោគទឹកដូងភ្លាមៗ​ព្រោះវាអាចធ្វើឲ្យអវយវៈញ័រ និង​បាត់បង់ភាព​រហ័សរហួន។ ដូច្នេះ​បើ​អ្នក​ចង់​ទឹក​ដូង​ត្រូវ​តែរងចាំរាងកាយ​បាន​សម្រាកបាត់​ហត់ ហើយ​កំុ​ផឹកច្រើនពេក។

២. គ្រោះដល់សុខភាពប្រសិនបើ​ផឹកទឹកដូងច្រើនពេក
អ្នកជំនាញ​បាន​ព្រមាន​ថា ការ​ផឹក​ទឹក​ដូង​ច្រើន​ ៣-៤ ផ្លែក្នុងមួយថ្ងៃ អាច​ធ្វើឲ្យ​គ្រោះថ្នាក់ដល់សុខភាព។ ជាពិសេស​អ្នកដែលមាន​ជំងឺធ្លាក់ទឹកចិត្ត, សម្ពាធឈាម​ទាបគួរតែ​កាត់បន្ថយ។

ដូច្នេះប្រសិនបើ​ទឹកដូងប្រើហួសកម្រិត​ជារៀង​រាល់ថ្ងៃនឹងធ្វើឲ្យសុខភាព​ ចុះខ្សោយ, សម្ពាធឈាមចុះ​ទាប និង​មាន​គ្រោះថ្នាក់ខ្លាំងបំផុត។ ចំពោះ​អ្នក​ដែល​មាន​សម្ពាធឈាម​ទាបស្រាប់, ផ្តាសាយ, ឈឺសន្លាក់ឆ្អឹង​, ឬសដូងបាត... មិន​គួរប្រើច្រើន​ពេក​ទេព្រោះវាអាចមាន​គ្រោះថ្នាក់មិននឹកស្មានដល់។

៣. អ្នកដែលមិនគួរបរិភោគទឹកដូង
- មនុស្សដែល​ខ្សោយ​សរីរាង្គ៖ មនុស្សទាំងនេះ​ជាញឹកញាប់មាន​រាងកាយ​ចុះខ្សោយ, ស្បែកស្លេកស្លាំង, សាច់ដុំទន់ជ្រាយ, ជើងដៃមាន​សភាពត្រជាក់, ពិបាក​រំលាយអាហារ, ងាយ​មានជំងឺរាគរូស...។​
- អ្នកដែលមាន​ជំងឺ ឬសដូង​បាត, សម្ពាធឈាមទាប, ជំងឺរលាកសន្លាក់, បេះដូង​ដំណើរការមិន​ប្រក្រតី...។
- ស្ត្រីមាន​ផ្ទៃពោះ ៣ ខែដំបូង៖ ជាធម្មតាស្ត្រីមាន​ផ្ទៃពោះ​ដែលផឹកទឹកដូង​ជាញឹកញាប់មិន​មែន​ជារឿង​ល្អនោះទេ។ ជាការពិត ទឹកដូង​លំបាក​ក្នុងការរំលាយ, ធ្វើឲ្យ​រោគសញ្ញានៃជំងឺកាន់តែធ្ងន់ធ្ងរ សម្រាប់ស្ត្រី​មាន​ផ្ទៃពោះ​ ៣ ខែលើកដំបូង៕
វិធីជម្រុះរោមនៅលើជើង និងដៃឲ្យបាត់ជារាងរហូត
ស្ករលាយជាមួយ ទឹក ក្រូចឆ្មា និងទឹកឃ្មុំ គឺជាឱសថដែលអាចជម្រុះរោមចេញពីរាងកាយរបស់លោកអ្នកបានយ៉ាងមានប្រសិទ្ធភាព ជាពិសេសរោមដែលដុះនៅលើជើងនិងដៃ។ ខាងក្រោមនេះ គឺជារូបមន្ត នៃការលាយស្ករ ទឹក ក្រូចឆ្មា និងទឹកឃ្មុំឲ្យក្លាយជាឱសថដ៏មានប្រសិទ្ធក្នុងការជម្រុះរោម៖
គ្រឿងផ្សំនិងសម្ភារ
– ស្ករ ១ ស្លាបព្រាកាហ្វេ
– ក្រូចឆ្មា ១ ស្លាបព្រាកាហ្វេ
– ទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ
– ទឹកបន្តិច
– ម្សៅមី ២ ស្លាបព្រាកាហ្វេ
– ក្រណាត់មួយដុំតូច
– កូនកាំបិតប្រើសំរាប់ដួសប៊ឺ ឬ បន្ទះឈើសំរាប់ដួសក្រមួន
របៀបធ្វើ
លាយ ស្ករ ក្រូចឆ្មា និងទឹកឃ្មុំ ក្នុងកូនចានមួយ កូរវាឲ្យសព្វដាក់គ្រឿងផ្សំខាងលើកំដៅ ៣ នាទីដើម្បីឲ្យវាក្លាយជាល្បាយងាយស្រួលលាប ប្រសិនបើវាខាប់ជ្រុលថែមទឹកបន្តិចដើម្បីឲ្យវាងាយស្រួលលាប ហើយទុកវាឱ្យត្រជាក់សម្អាតកន្លែងដែលត្រូវជម្រុះរោម ហើយយកម្សៅមីមកជូតពីលើម្តងទៀត ដើម្បីឲ្យវាអស់ធូលីយកបន្ទះឈើ ឬ កូនកាំបិតមកដួសគ្រឿងផ្សំខាងលើលាបលើកន្លែង ដែលត្រូវជម្រុះរោមលាបរូចហើយត្រូវយកក្រណាត់មករុំឲ្យជិតស្របក់យកបន្ទះឈើមកកោស ឬ រូស ដើម្បីជម្រុះរោមអ្នកអាចធ្វើដូចនេះម្តង ឬ ពីរ ដងទៀតរហូតទាល់តែរោមជ្រុះអស់៕
ដើម្បី​ការពារ​ពី​ការ​ឈឺភ្នែក គ្លីនិច Mayo បាន​ផ្តល់​ជា​ដំបូន្មាន​ថា ៖
-​    ​សូម​ទុក​ដៃ​របស់​អ្នក កុំអោយ​ប៉ះ​នឹង​ភ្នែក​របស់​អ្នក​
-​    ​លាងដៃ​របស់​អ្នក ឱ្យបាន​ញឹកញាប់​
-​    ​មួយថ្ងៃៗ បោក​សម្លៀកបំពាក់ និង​កន្សែង​ជូត​ដៃ​របស់​អ្នក​
-​    ​សូម​កុំ​ចែករំលែក​សម្លៀកបំពាក់ ឬ​ខ្នើយ​ជាមួយ​នឹង​អ្នក​ដទៃ​
-​    ​សូម​ប្តូរ និង​បោក​ស្រោមខ្នើយ​ជារឿយៗ​
-​    ​សូម​បោះចោល​នូវ​គ្រឿង​តុបតែង​មុខ ជាពិសេស នៅ​នឹង​ភ្នែក ប្រសិនបើ​អ្នក​មាន​ការ​ឈឺភ្នែក​។​
-​    ​សូម​កុំ​ចែករំលែក​គ្រឿង​តុបតែង​មុខ​៕

 ឈឺ​សន្លាក់ អាច​ដោះស្រាយបាន ដោយ​មិនបាច់​ប្រើ​ថ្នាំ ???

​ការ​ឈឺសន្លាក់ កំពុងតែ​កើតមាន​លើ​មនុស្ស ស្ទើរតែ​គ្រប់​គ្នា នៅ​ទូទាំង​ពិភពលោក​។ ទោះបីជា​ជំងឺ​រលាក​សន្លាក់ មិន​អាច​ព្យាបាល​ជា​ក៏ដោយ ក៏​អ្នក​អាច​ធ្វើ​រឿង​មួយចំនួន ដើម្បី​ថែរក្សា និង​បន្ថយ​ការឈឺចាប់​បាន​ដែរ​។
​ញ៉ាំ​ចេក​
​ផ្លែ​ចេក គឺជា​ឱសថ​ដ៏​ល្អ​បំផុត សម្រាប់​ជំងឺ​រលាក​សន្លាក់ ព្រោះ​វា​នឹង​ទៅ​ប្រឆាំង មូលហេតុ​នៃ​ការ​រលាក​សន្លាក់​នោះបាន​។ ផ្លែ​ចេក ផ្ទុក​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូម​ដ៏​ខ្ពស់ ដែល​មាន​សារៈសំខាន់ សម្រាប់​ផ្តល់​មុខងារ​យ៉ាង​ល្អ ដល់​កោសិកា​។ វា​ក៏​មាន​វីតាមីន C, B6 និង​អាស៊ីតហ្វូលិ​កដែរ ដែល​អាច​ជួយ​ពង្រឹង​ដល់​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​បាន​។
​ប្រើប្រាស់​ខ្ញី ជា​អាហារ​
​តាម​ការសិក្សា​នាពេល​ថ្មីៗ​នេះ បានឱ្យដឹងថា ខ្ញី ត្រូវបានគេទទួលស្គាល់​ថា មាន​សមត្ថភាព​ស្រដៀង​គ្នា នឹង​ថ្នាំ​ប្រឆាំង​ការ​រលាក Ibuprofen ដែរ ហើយក៏​មាន​ប្រសិទ្ធភាព​ល្អ ដូច​ថ្នាំ Steroid ទៀត​។ អ្នក​គួរតែ​ប្រើ​ខ្ញី ជា​គ្រឿងផ្សំ សម្រាប់​អាហារ​គ្រប់​ប្រភេទ ឬ​ប្រើ​វា​ធ្វើ​ជា​តែ​ឆុត​ផឹក​។
​ញ៉ាំ​អាហារ សម្បូរ​វីតាមីន D
​អ្នក​ដែល​មាន​បញ្ហា​រលាក​សន្លាក់ ត្រូវការ​ថែរក្សា​សុខភាព​ឆ្អឹង​របស់​ពួកគេ ដូច្នេះហើយ ពួកគេ​ត្រូវការ​វីតាមីន D កាន់តែច្រើន​។ សម្រាប់​អ្នក​ដែល​ប្រើ​ថ្នាំ Corticosteroids ក៏​ត្រូវការ​វីតាមីន D ច្រើន​ដែរ ព្រោះ​ថ្នាំ​ប្រភេទ​នេះ នឹង​ទៅ​បន្ថយ​ចំនួន​វីតាមីន D ក្នុង​ខ្លួន​។ ចូរ​ព្យាយាម​ញ៉ាំ​ត្រី ជាពិសេស ត្រី​សាល​ម៉ុង​។
​ផឹក​តែ​បៃតង​
​តែ​បៃតង មាន​អង់​ទី​អុកស៊ី​ដង់​មួយ​ប្រភេទ​ឈ្មោះថា Epigallocatechin-3-gallate (EGCG) ដែល​អាច​ទៅ​ទប់ស្កាត់ ការផលិត​ម៉ូលេគុល ដែល​ធ្វើឱ្យ​ខូច​សន្លាក់ និង​ជួយ​បន្ថយ​ការឈឺចាប់​ក្នុង​សន្លាក់​។ តាម​ការស្រាវជ្រាវ បានឱ្យដឹងថា ការ​ទទួលទាន​តែ​បៃតង ពីរ​ទៅ​បី​ពែង​ក្នុង​មួយ​ថ្ងៃ នឹង​ទទួលបាន​អត្ថប្រយោជន៍ នៃ​អង់​ទី​អុកស៊ី​ដង់​ប្រភេទ​នេះ​ពេញលេញ​តែម្តង​។
​ញ៉ាំ​អាហារ​មាន​ជាតិ​ស្ពាន់ធ័​រ​
​រាងកាយ​អ្នក ប្រើប្រាស់​សារធាតុ​ស្ពាន់ធ័​រ ដើម្បី​ច្រោះ​ជាតិពុល ប៉ុន្តែ វា​អាច​នឹង​ថយចុះ នៅ​ពេល​អ្នក​ប្រើ​ថ្នាំ NSAIDs និង​ថ្នាំ​បំបាត់​ការឈឺចាប់​ផ្សេងៗ​ទៀត​។ ដើម្បី​ជំនួស​នូវ​ការបាត់បង់ អ្នក​គួរតែ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ស្ពាន់ធ័រ ដូចជា​ខ្ទឹមស ខ្ទឹម​បារាំង ប្រូ​ខូលី ផ្កា​ខាត់ណា និង​ស្ពៃក្តោប​។
​បង្កើន​ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ម៉ាញ៉េ​ស្យូម​
​ម៉ាញ៉េ​ស្យូម ជា​សារធាតុ​ជួយ​បន្ធូរ​សាច់ដុំ និង​ចុង​សរសៃប្រសាទ ដើម្បី​បំបាត់​ការឈឺចាប់​។ វា​ក៏​ជួយ​បង្កើត​ឆ្អឹង​ផងដែរ​។ ចូរ​ព្យាយាម​ញ៉ាំ​អាហារ សម្បូរ​ជាតិ​ម៉ាញ៉េស្យូម​ដូចជា បន្លែ​ពណ៌​បៃតង​ចាស់ និង​សណ្តែកដី​។ អ្នក​ក៏​អាច​ប្រើ​ថ្នាំ​បំប៉ន​បានដែរ ប៉ុន្តែ អាហារ​ពី​ធម្មជាតិ គឺ​ល្អ​ជាង​។
​ញ៉ាំ​ដំឡូងឈ្វា ឱ្យបាន​ច្រើន​
​ដំឡូង​នេះ គឺជា​ឱសថ​ដ៏​ល្អ​មួយ សម្រាប់​អ្នកជំងឺ​រលាក​សន្លាក់ ព្រោះ​វា​សម្បូរ​ទៅ​ដោយ​សារធាតុ Beta Carotene វីតាមីន A, C ជាតិ​រ៉ែ Anthocyanin និង​ជាតិ​សរសៃ​រលាយ ដែល​សុទ្ធសឹងតែ​ជា​ជំនួយ ដល់​ការឈឺចាប់ រលាក និង​សុខភាព​សន្លាក់​។ អ្នក​អាច​ញ៉ាំ​ដំឡុង​នេះ ទាំង​ស្ងោរ ឬ​ដុត​៕

តើនឹងមាន​អ្វីកើតឡើង នៅពេលដែល​មនុស្សស្រីគេង​មិន​ពាក់អាវទ្រនាប់?

បច្ចុប្បន្ននេះមាន ​មនុស្សស្រីជាច្រើនណាស់ដែលមាន​ទំលាប់​មិន​ពាក់អាវទ្រនាប់នៅពេល​ចូលគេង។ ហេតុផលសំខាន់​គឺដើម្បីជួយឲ្យរាងកាយ​មាន​ផាសុខភាព, បាន​សម្រាកគ្រប់​គ្រាន់ ហើយ​អាច​ការពារ​ការកើត​ជំងឺមហារីកសុដន់ថែមទៀត។

ផ្ទុយទៅវិញ​មាន​មនុស្សមួយចំនួនតូចដែលប្រឆាំងនឹង​ការយល់ឃើញមួយនេះ។ ពួកគេបាន​និយាយថា ការមិន​ពាក់អាវទ្រនាប់អាច​ធ្វើឲ្យសុដន់ធ្លាក់យារ, ខូចទ្រង់ទ្រាយ ក្នុងពេល​ណាមួយ ដូច្នេះគំនិតនេះ​មិន​អាចទទួលយក​បានទេ។ ប៉ុន្តែ​បើយោងតាម លោក Lu Chen ជាអ្នកស្រាវជ្រាវ​នៅ​មណ្ឌមណ្ឌជំងឺមហារីក Fred Hutchinson (សហរដ្ឋអាមេរិក) បាន​ឲ្យដឹងដែរថា (មិន​ទាន់មាន​ការរកឃើញ​ហានិភ័យនៃការកើត​ជំងឺមហារីកសុដន់ ចំពោះ​មនុស្សស្រីដែលពាក់អាវទ្រនាប់ជាច្រើន​ម៉ោងរាល់ថ្ងៃនោះទេ)។

ខាងក្រោមនេះជាអត្ថប្រយោជន៍ដែលមនុស្សស្រីទទួលបាន​នៅពេលគេង​មិន​ពាក់អាវទ្រនាប់៖
- ធានាចរាចរឈាមនៅក្នុងដើមទ្រូង៖ ប្រសិនបើអ្នក​គេង​មិន​អាវទ្រនាប់ ធ្វើឲ្យ​​លំហូរឈាមមិន​មាន​ការរាំងស្ទះ ជាងនេះទៅទៀត​ដើម​ទ្រូងរបស់អ្នក​គ្មានការឈឺចាប់។
- រក្សាស្បែករបស់ដើមទ្រូង​មិន​ឲ្យខូច៖ ការមិនពាក់អាវទ្រនាក់ក្នុងពេលគេង អាចធ្វើឲ្យ​ស្បែកលើដើម​ទ្រូងរបស់អ្នកជៀសផុតពីភាព​ចាស់ជ្រីវជ្រួញ។ ដូច្នេះ អ្នកគួរតែ​ផ្តល់​លំហូរឈាម​​ឲ្យបាន​គ្រប់គ្រាន់ក្នុងកំឡុងពេលគេង គឺជាវិធីថែរក្សស្បែកទ្រូងរបស់អ្នកមិនឲ្យខូច។
- គេងលក់ស្រួលជាងមុន៖ ដំណាក់កាលដែលអ្នកមិន​ពាក់អាវទ្រនាប់​​នឹងធ្វើឲ្យ​គេង​​បានស្កប់ស្កល់។ នេះក៏ជាមូលហេតុមួយដែលមិនធ្វើឲ្យប៉ះពាល់ដល់​សុខភាព​សម្រស់​របស់អ្នក​ដែរ។
- ជៀសផុតពីហានិភ័យនៃការហើមទ្រូង៖ ការពាក់អាវទ្រនាប់តឹងពេក​បង្កឲ្យមាន​ការកកស្ទះជាលិកា (lymphatic) ហើយការប្រមូលផ្តុំ​នៃសារធាតុរាវទាំង​នេះ នឹងធ្វើឲ្យមាន​ហានិភ័យ​នៃការហើមទ្រូង៕

ប្រយ័ត្នញាំផ្លែឈើទាំងនេះ ខុសបចេ្ចកទេស វាអាចធ្វើឲ្យ ពុល​​ បាន



ស្ទើរតែរៀងរាល់ថ្ងៃតែយើងបរិភោគផ្លែឈើដែលផលិតពីរុក្ខជាតិដែលមានជាតិពុលដ៍សាហាវ។ ភាគច្រើននៃពួកយើងគិតថាការញ៉ាំផ្លែឈើគឺល្អសម្រាប់សុខភាព ប៉ុន្តែអ្នកមិនដឹងទេថា ផ្លែឈើនឹង អាហារទាំងនោះមានជាតិពុលនោះទេ។ ជាតិពុលដែលធ្វើឱ្យអ្នកឈឺ ពេលខ្លះថែមទាំងអាចធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតថែមទៀតផង។ ដើម្បីធានាឱ្យបានថាអាហារជាតិពុលទាំងនោះមិនកើតឡើងចំពោះអ្នក អ្នកត្រូវតែមានការប្រុងប្រយ័ត្នចំពោះអាហារ ៥ ប្រភេទខាងក្រោមៈ
១. ផ្លែ អាល់ម៉ុន
អាល់ម៉ុងជាប្រភេទផ្លែឈើស្ងួត។ វាមានរសជាតិតែមួយគត់និងងាយស្រួលបំផុតសម្រាប់ការចំអិនអាហារយ៉ាងល្អ និងពិសេសក្នុងពេលបច្ចុប្បន្ននេះ។ ជាការពិតអ្នកមិនអាចដឹងថាឥឡូវនេះវាជាការខុសច្បាប់នៅក្នុងសហរដ្ឋអាមេរិកក្នុងការលក់អាល់ម៉ុងឆៅ ។
Natural-Nigerian-Sweet-Almond-Nut-for-Oil-Nigeria
២.ផ្លែស្វាយចន្ទី
គ្រាប់ស្វាយចន្ទីកើនឡើងនៅខាងក្នុងនៃរចនាសម្ព័ន្ធសែលដូចដែលដុះនៅលើផ្លែឈើមួយ។ នៅពេលដែលការទិញ “គ្រាប់ស្វាយចន្ទីឆៅ” នៅក្នុងហាងយកចំណាំថាគ្រាប់ទាំងនេះ មិនមានវត្ថុធាតុដើមទាំងស្រុងនោះទេ។ គ្រាប់ស្វាយចន្ទីឆៅមានផ្ទុក urushiol ដែលជាសារធាតុគីមីដូចគ្នាដែលអ្នកនឹងរកបាននៅក្នុងវល្លិ៍ថ្នាំពុល។ វាអាចបណ្តាលឱ្យរាងកាយមានប្រតិកម្មស្រដៀងគ្នាយ៉ាងខ្លាំងដូចសារជាតិពុលក្នុងឬវ័ល្លិ៍។

៣. ផ្លែ Cherries
ការពិតទៅ អ្នកគិតថា ផ្លែcherries ល្អ ហើយឆ្ងាញ់ប៉ុន្តែផ្លែ នេះ មានជាតិស្រា ហើយថែមទាំងមានជាតិ ពុលទៀតផង។ រោគសញ្ញានៃការពុលស្រាលរួមមានឈឺក្បាល, វិលមុខ, ច្រឡំ, ការថប់អារម្មណ៍និងការក្អួត។ កម្រិតទំហំធំអាចនាំឱ្យពិបាកដកដង្ហើម, ការកើនឡើងសម្ពាធឈាមនិងចង្វាក់បេះដូងនិងការបរាជ័យក្នុងតំរងនោម។
cherry-04
៤. ផ្លែទំពាំងបាយជូរបារាំង
ផ្លែទំពាំងបាយជូរបារាំង គឺជាប្រភេទបន្លែដែលផ្តល់ផលផ្លែ។ ផ្លែឈើនេះគឺអង្កត់ផ្ចិតពណ៌ក្រហមតូចមួយ berry ដែលអាចធ្វើឲ្យមនុស្សពុល។

៥. ផ្លែប៉ោម
ដូចពាក្យស្លោកមួយបានសរសេរថា ញុំាផ្លែប៉ោមមួយថ្ងៃមួយផ្លែ អ្នកនឹងមិនជួបពេទ្យ។ ពិតណាស់ ផ្លែប៉ោមមួយផ្លែជារៀងរាល់ថ្ងៃ វានឹងធ្វើឲ្យអ្នកមានសុខភាពល្អ តែប្រសិនបើអ្នកញុំាទាំងគ្រាប់របស់វា វានឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នក។ អ្នកញុំាគ្រាប់របសផ្លែប៉ោមកាន់តែច្រើន វានឹងធ្វើឲ្យអ្នកស្លាប់ទៀតផង៕
apple

អត្ថប្រយោជន៍ទាំង៦​យ៉ាង ទទួល​បាន​ពី​ការ​បរិភោគ មើម​រមៀត​ជា​រៀង​រាល់​ថ្ងៃ


បរទេស៖ ការមានសុខភាពល្អ គឺជារឿងមួយដ៏សំខាន់បំផុតដែល មនុស្សគ្រប់រូបត្រូវការយកចិត្តទុកដាក់ ក្នុងការថែ ទាំសុខភាពរបស់ខ្លួនជាប្រចាំ ឲ្យមានភាពប្រសើរទ្បើង ។ តើអ្នកមានដឹងទេថា មើមរមៀតអាចជួយផ្ដល់ផលប្រយោជន៍អ្វីខ្លះ ដល់រាងកាយរបស់អ្នក?
ខាងក្រោមនេះ ជាអត្ថប្រយោជន៍ទាំង៦យ៉ាង ទទួលបានពីការបរិភោគមើមរមៀតជារៀងរាល់ថ្ងៃ៖
១. ប្រឆាំងនឹងការរលាក
បញ្ហាការរលាកអាចកើតទ្បើង ដោយសារជំងឺមួយចំនួនដូចជា ជំងឺភ្លេចភ្លាំង ទឹកនោមផ្អែម បេះដូង និងជំងឺមហារីក ។ ប៉ុន្តែអាការៈរលាកនេះ អាចត្រូវបានកាត់បន្ថយ ប្រសិនបើអ្នកបរិភោគមើមរមៀតជារៀងរាល់ថ្ងៃ ។
២. ការពារជំងឺមហារីក
ការបរិភោគមើមរមៀតទៀងទាត់ មិនត្រឹមតែអាចជួយការពារជំងឺមហារីកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបញ្ឈប់ការ វិវត្តនៃជំងឺមហារីកបានទៀតផង ។
៣. កាត់បន្ថយជាតិកូឡេស្តេរ៉ូល
ជំងឺបេះដូងកើតទ្បើង ដោយសារតែកម្រិតជាតិកូទ្បេស្តេរ៉ុលក្នុងខ្លួនខ្ពស់ ហេតុដូចនេះ ការបរិភោគមើមរមៀត ក៏អាចជួយកាត់បន្ថយជាតិកូឡេស្តេរ៉ុលបានដែរ ។
៤. ការពារជំងឺភ្លេចភ្លាំង
សារធាតុប្រឆាំអុកស៊ីតកម្ម ដែលមាននៅក្នុងមើមរមៀត អាចជួយប្រឆាំងនឹងការរលាក ព្រមទាំងការពារការកើតជំងឺ ភ្លេចភ្លាំងផងដែរ ។
៥. កាត់បន្ថយជំងឺបាក់ទឹកចិត្ត
តាមការសិក្សាបានឲ្យដឹងថា ការបរិភោគមើមរមៀតជារៀងរាល់ថ្ងែ អាចជួយកាត់បន្ថយជំងឺបាក់ទឹកចិត្តបាន ។
៦. បន្សាបជាតិពុល
បរិភោគមើមរមៀតទៀងទាត់ អាចជួយបង្កើនមុខងាររបស់ថ្លើម ដើម្បីជួយបន្សាបជាតិពុលនៅក្នុងរាងកាយរបស់អ្នក ៕

អាហារ ១១យ៉ាង ជួយកាត់បន្ថយ ភាពតានតឹង បានយ៉ាងមាន ប្រសិទ្ធភាព


មានវិធីច្រើនយ៉ាងណាស់ ដើម្បីកាត់បន្ថយភាពតានតឹង ប៉ុន្តែវិធីដែលល្អបំផុតនោះគឺ ការទទួលទានអាហារដែលត្រឹមត្រូវ។ ប្រសិនបើភាពតានតឹងនេះកើតមានចំពោះអ្នកញឹកញាប់ ​​វាអាចធ្វើអោយបញ្ហាធ្ងន់ធ្ងរ ចំពោះសុខភាពដូចជា ជំងឺសរសៃរប្រសាទ ជំងឺបេះដូង ជំងឺឡើងឈាមទៀតផង។ ហេតុនេះហើយ អ្នកគូរតែបរិភោគអាហារ ទាំង ១០ យ៉ាង ខាងក្រោមដើម្បីបំបាត់ភាពតានតឹងនោះ៖
១.អង្ករសម្រូប ៖ អង្ករសម្រូបសំបូរទៅដោយ វីតាមីន B ដែលមានប្រយោជន៍ដល់គ្រប់ផ្នែក នៃជាលិកា និង សរីរាង្គរបស់អ្នក។ វាបានជួយដល់ បេះដូង , ប្រព័ន្ធប្រសៃប្រសាទ និងខួរក្បាលអោយមានដំនើរការល្អ។ ហើយការទទួលអង្ករសម្រូបនេះ គឺមានប្រសិទ្ធភាព យ៉ាងខ្លាំងក្នុងការបំបាត់ភាពតានតឹង។ ដូច្នេះអ្នកអាចទទួលទានបាយសម្រូប ជាមួយនឹងម្ហូប ដែលអ្នកចូលចិត្ត ប្រចាំថ្ងៃ ។
២.ស្ពៃ Spinach ៖ ជាប្រភេទបន្លែសំបូរទៅដោយ វីតាមីន A, C, និង B ព្រមជាមួយ នឹង សារធាតុប៉ូតាស្យូម , កាលស្យូម, ផូស្វ័រ និង ម៉ាញេស្យូម ដែលអាចជួយកាត់បន្ថយកម្រិតអរ័ម៉ូនដែលបង្កអោយមានភាពតានតឹងនៅក្នុងរាងកាយរបស់អ្នកបានយ៉ាងល្អ និងធ្វើអោយអ្នកមានអារម្មណ៍ស្រស់ថ្លាឡើងវិញ។ អ្នកគ្រាន់តែទទួលទានទឹកស្ពៃមួយកែវតែប៉ុណ្ណោះ គឺអាចបំបាត់ភាពតានតឹងបាន ឫ អ្នកអាចទទួលទានជាបន្លែក្នុង​ម្ហូបក៏បាន​ ។
៣.ត្រីសាម៉ុង ៖ ត្រីសាម៉ុង គឺសំបូរទៅដោយសារធាតុចិញ្ចឹមខ្ពស់បំផុត  មានដូចជាអាស៊ីតខ្លាញ់អូមេហ្គា 3 ជួយអោយមានការកើនឡើងនៃសារធាតុដែលធ្វើអោយអ្នករីករាយព្រមទាំងកំចាត់អ័រម៉ូនដែលធ្វើអោយមានភាពតានតឹងបានទៀតផង។ ម៉្យាងវិញទៀត អាស៊ីតខ្លាញ់អូមេហ្គា 3 ក៏អាចជួយអោយខួរក្បាលរបស់អ្នកមានដំនើរការល្អជាងមុនផងដែរ។
៤.តែបៃតង៖ តែបៃតង គឺសំបូរទៅដោយសាធាតុប្រឆាំងអុកស៊ីតកម្ម ដូចជា catechins និង flavonoids ដែលអាចជួយដល់សុខភាពរបស់អ្នកបានជាច្រើនយ៉ាង។ ទទួលទានតែបៃតង ជួយអោយអ្នកមានសុខភាពល្អទាំងផ្លូវកាយ និង ផ្លូវចិត្ត។
៦.ផ្លែអាវូកាដូ ៖ អាវូកាដូគឺ សំបូរទៅដោយប្រូតេអ៊ីនជាតិរ៉ែសំខាន់ៗ និង វីតាមីន E និង  C។ មិនត្រឹមតែប៉ុណ្ណោះទេ វាថែមទាំងមានសារធាតុ ប៉ូតាស្យូម ជាតិសរសៃ និង ជាតិខ្លាញ់ ដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាពទៀតផង។ ជាពិសេសនោះ វាអាចជួយរក្សា កោសិកា សសៃប្រសាទ និង ខួរក្បាលអោយមានសុខភាពល្អ ព្រមទាំងជួយកាត់បន្ថយភាពតានតឹង យ៉ាងមានប្រសិទ្ធភាព។
៧.ផ្លែប្លូបឺរី ៖ ផ្លែនេះ ក៏ជាផ្លែឈើដែលអាចកាត់បន្ថយភាពតានតឹងបានផងដែរ ព្រោះតែវាសំបូរទៅដោយវីតាមីន E ,C និង សារធាតុម៉ាញេស្យូម ។ ទទួលទានផ្លែប្លូបឺរីជារៀងរាល់ថ្ងៃអាចជួយបំបាត់ជំងឺគេងមិនលក់ ជំងឺបាក់ទឹកចិត្ត និង ជំងឺដែលធ្វើអោយអារម្មណ៍អ្នកខុស ប្រក្រតី បានយ៉ាងល្អប្រសើរ។
៨.ផ្លែក្រូច ៖ ផ្លែក្រូចសំបូរទៅដោយ វីតាមីន C, A និង B ដែលវីតាមីន ទាំងអស់នេះអាចប្រឆំាងនឹងរ៉ាឌីកាលសេរី ទាក់ទងនឹងកម្រិតអ័រមូនបង្ករអោយមានភាពតានតឹង និងបេះដូងផងដែរ។ វីធីដែលងាយស្រួល បំផុតក្នុងការទទួលទាន ផ្លែក្រូចនោះគឺ ផឹកទឹកក្រូច ជារៀងរាល់ថ្ងៃ នោះអ្នកនឹងមានអារម្មណ៍ស្រស់ថ្លា។
៩.សូកូឡាខ្មៅ ៖ នៅក្នុងសូកាឡាខ្មៅសំបូរទៅដោយ សារធាតុម៉ាញេស្យូម និង សារធាតុរ៉ែ សំខាន់ៗ ដែលអាចជួយកាត់បន្ថយកម្រិតអ័រមូនបង្កអោយកើតមានភាពតានតឹង បានយ៉ាងល្អប្រសើរ។
១០.ផ្លែអាល់មុន ៖ ផ្លែអាល់មុន គឺជាផ្លែដែលអាចជួយ អ្នកក្នុងការកាត់បន្ថយភាពតានតឹងបានយ៉ាងល្អប្រសើរផងដែរ ព្រោះតែមានវាសំបូរទៅដោយ វីតាមីន E និង B2  ម៉ាញេស្យូម និងប្រេងដែលមានប្រយោជន៍សំរាប់សុខភាព។អ្នកអាចទទួលផ្លែអាល់មុននេះ ដោយដាក់វាទៅក្នុងបង្អែម ឫក៏ ទទួលឆៅក៏បានដែរ។
១១.ទឹកដោះគោ ៖ គេបានរកឃើញថា ទទួលទានទឹកដោះគោរាល់ថ្ងៃ អាចជួយកាត់បន្ថយ ភាពតានតឹងបានយ៉ាងល្អប្រសើរ។ នៅក្នុងទឹកដោះគោ សំបូរទៅដោយកាល់ស្យូម វីតាមីន A និង D  , ប្រូតេអ៊ីន និង សារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយកំចាត់ចោលនួវរ៉ាឌីកាលសេរីបញ្ចេញនៅពេលដែលអ្នកមានភាពតានតឹង។ ដូច្នេះ គ្រាន់តែទទូលទាន ទឹកដោះគោ ១ កែវ អាចធ្វើអោយអ្នកមានអារម្មណ៍ស្រស់ថ្លាក្នុងមួយរំពេច។

ទទួលទានទឹកត្រសក់ រៀងរាល់ថ្ងៃ ជួយប្រឆាំងជំងឺមហារីក


ទឹកត្រសក់មានប្រយោជន៍ខ្លាំងណាស់នៅពេលដែលអ្នកមានអារម្មណ៍ស្រេកទឹក។ វាបានផ្តល់ជាតិទឹកយ៉ាងច្រើនដល់រាងកាយដែលអាចធ្វើឱ្យលោកអ្នកមានអារម្មណ៍ល្អជាងមុន។នៅក្នុងអត្ថបទនេះលោក អ្នកនឹងបានដឹងអំពីរូបមន្តមួចំនួន និងអត្ថប្រយោជន៍ដែលអ្នកនឹងទទួលបានពីទឹកត្រសក់៖
– រូបមន្ត៖
1. ហាន់ត្រសក់ជាចំណិតៗ ដាក់ចូលក្នុងទឹកមួយកែវ ហើយច្របាច់ក្រូចឆ្មារ និងដាក់ជីអង្កាមចូលបន្តិច។
2. ហាន់ត្រសក់ជាចំណិតៗ ដាក់ចូលក្នុងទឹកមួយកែវ ហើយច្របាច់ក្រូចឆ្មារ និងដាក់ផ្លែស្ត្របប៊ើរីចូលបន្តិច។
3. ហាន់ត្រសក់ជាចំណិតៗ ដាក់ចូលក្នុងទឹកមួយកែវ ហើយច្របាច់ក្រូចឆ្មារ និងដាក់ជីក្រហមចូល។
– អត្ថប្រយោជន៍៖
1. បំពេញជាតិទឹក៖ វានឹងជួយបំពេញជាតិទឹកដល់រាងកាយរបស់អ្នកដែលធ្វើឲ្យស្បែករបស់អ្នកមានសំណើម និងជួយបញ្ចេញជាតិពុលចេញពីសរសៃរឈាមនិងបេះដូង។
2. បន្ថែមនូវសារជាតិរ៉ែ និងវីតាមីន៖ ត្រសក់សំបូរទៅដោយសារជាតិរ៉ែ និងវីតាមីនមួយចំនួនដូចជាវីតាមីនA និងវីតាមីនC ដែលជាវីតាមីនល្អៗសម្រាប់រាងកាយ។
3. បញ្ចុះសម្ពាធឈាម៖ ត្រសក់មានប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រងសម្ពាធឈាមរបស់ លោកអ្នកមិនឲ្យឡើង ឬ ថយចុះខុសប្រក្រតីនោះទេ។
4. ទប់ស្កាត់ការស្រែកឃ្លាន៖ ប្រសិនបើលោកអ្នកមានអារម្មណ៍ថាឃ្លានខ្លាំង ហើយរកអ្វី ទទួលទានមិនបាននោះ លោកអ្នកអាចញាំទឹកត្រសក់នេះមួយកែវនោះវានឹងជួយ បន្ថយអារម្មណ៏ស្រែកឃ្លានរបស់អ្នកបានមួយរយៈពេលយូរផងដែរ។
5. ល្អសម្រាប់ស្បែក៖ ត្រសក់ជួយបំបាត់ស្នាមជាំនៅលើស្បែក និងធ្វើឲ្យស្បែកមានសុខភាពល្អ។
6. ជួយសាច់ដុំ៖ ទឹកត្រសក់នេះ ក៏អាចជួយឲ្យសាច់ដុំរបស់លោកអ្នករឹងមាំផងដែរ។
7. សារធាតុប្រឆាំងអុកស៊ីតកម្ម៖ សារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងផ្លែត្រសក់និងជួយប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរី និងកម្ចាត់ជាតិពុលក្នុងខ្លួនបានយ៉ាងល្អ។
8. ប្រឆាំងជម្ងឺមហារីក៖ ទឹកត្រសក់នេះក៏មានផ្ទុកនូវសាធាតុមួយចំនួនដែលអាចប្រឆាំង និងជំងឺមហារីកបានផងដែរ៕


តិចនិច ៧យ៉ាង ទាក់ទាញចិត្ត ប្រុសៗ​ដោយ មិនចាំបាច់ប្រើសម្រស់


មនុស្សភាគច្រើន តែងគិតថា ចំនុចសំខាន់ដែលអាចទាក់ទាញមនុស្សប្រុសឲ្យចាប់ចិត្ត លើមនុស្សស្រីបាន គឺសម្រស់។ ការយល់ឃើញដូច្នេះ វាមិនមែនជាការត្រឹមត្រូវទាំងស្រុង នោះទេ ព្រោះមានវិធីមួយចំនួនដែលអាចទាក់ទាញ មនុស្សប្រុសឲ្យស្រឡាញ់បាន ដោយមិន ចាំបាច់ប្រើសម្រស់៖
១. កុំគេចពីគាត់៖ ប្រសិនបើអ្នក មិនសូវនៅជិតរូបគាត់ អ្នកនឹងមិនទទួលបានការចាប់អារម្មណ៍ពីគាត់ឡើយ។ ជាឧទាហរណ៍ ប្រសិនធ្វើការនៅហាងកាហ្វេក្នុង ដូច្នេះអ្នកគួរតែឧស្សាហ៍ទៅលេងគាត់ជារឿយៗ ហើយចំនុចនេះអាចទាក់ចិត្តរូបគាត់បានផងដែរ។ ប៉ុន្តែអ្នក កុំចូលទៅលេងនៅហាងរបស់គាត់ជាញឹកញាប់  ឬក៏ដើរកាត់ហាងកាហ្វេនោះ ច្រើនដងពេក។
២. យកចិត្តទុកដាក់ ចំពោះគាត់៖ ប្រសិនបើអ្នក​ចង់ឲ្យមនុស្សប្រុស ចាប់អារម្មណ៍លើអ្នក ដោយមិនចាំបាច់ យកសម្រស់ជំនួយ ដូច្នេះវិធីដែលល្អ អ្នកគួរតែ យកចិត្តទុកដាក់ចំពោះគាត់ ដូចជា និយាយ ស្តាប់ និង សរសើរបន្តិចបន្តួច ទៅកាន់រូបគាត់ ដើម្បីបង្ហាញឲ្យគាត់ដឹងថា អ្នកបានចាប់អារម្មណ៍លើគាត់។ ប៉ុន្តែប្រសិន បើអ្នកមិនហ៊ាននិយាយជាមួយនឹង រូបគាត់នោះទេ អ្នកអាចបង្ហាញស្នាមញញឹមដ៏ស្រស់ និង កែវភ្នែករបស់អ្នក ដោយសំលឹងទៅរកគាត់​ ។
៣.​ មានទំនុកចិត្ត៖ ប្រសិនបើអ្នកចាប់ផ្តើម និយាយជាមួយនឹងមនុស្សដែលអ្នកចូលចិត្ត អ្នកគួរ តែមានទំនុកចិត្តខ្ពស់លើខ្លួនឯង។ ជាការពិតមនុស្សគ្រប់គ្នាតែងតែមានភាព ភ័យខ្លាចបន្តិច បន្តួច នៅពេលនិយាយជាមួយមនុស្សដែលខ្លួនចូលចិត្ត រឺក៏លួចស្រឡាញ់។ ការមានទំនុកចិត្ត លើខ្លួនឯងពិតជាអាចឆក់បេះដូងមនុស្សប្រុសបានផងដែរ។
៤. ប្រាកដប្រជាលើខ្លួនឯង៖ អ្នកគួរតែប្រាកដប្រជាលើខ្លួនឯង ទោះបីក្នុងស្ថានភាពបែបណាក៏ដោយ។ កុំសម្តែងធ្វើជាមនុស្សផ្សេងមួយទៀត ដែលមិនមែនជាអ្នក ព្រោះវាមិនមែន ជារឿងល្អនោះទេ ។
៥. មានភាពរួសរាយរាក់ទាក់៖ ប្រសិនបើអ្នក ជាមនុស្សមិនសូវហ៊ាននិយាយ ជាមួយនឹងគាត់អ្នកគួរតែព្យាយាមនិយាយទៅកាន់មនុស្សនៅជុំវិញខ្លួនគេ ព្រោះប្រសិនបើគាត់ មិនលឺអ្វីដែលអ្នកនិយាយ អ្នកនឹងមិនអាចទទួលការចាប់អារម្មណ៍ពីគាត់បានឡើយ។ ដូច្នេះអ្នកគួរតែរួសរាយទៅមនុស្សគ្រប់គ្នា ទើបជាការប្រសើរ។
៦. សើច៖ សំលេងសើច ជាសំលេងដ៏អស្ចារ្យមួយដែលអាច ជួយទាក់ទាញចិត្ត របស់មនុស្សប្រុសបាន។ ក្នុងនោះដែរ មនុស្សប្រុសចូលចិត្តមនុស្សស្រីណា ដែលមានភាពរីករាយពេលនៅជាមួយគ្នា។ ប្រសិនបើមនុស្សប្រុសឃើញអ្នកសើច នោះគេនឹងចាប់ផ្តើម កត់សម្កាល់អ្នកបន្តិចម្តងៗហើយថា តើអ្នកជាមនុស្សកំប្លែងយ៉ាងណា។ សំណើចរបស់អ្នក ពិតជាអាចអង្រួនចិត្តរបស់គេបានផងដែរ។
៧. បាញ់ទឹកអប់៖  ការបាញ់ទឹកអប់ជាមួយនឹងក្លិនស្រាលៗ អាចទាញ ចំណាប់អារម្មណ៍ពីមនុស្សប្រុសបាន ។ ជាពិសេសប្រសិនបើរូបគេពេញចិត្ត នូវក្លិនទឹកអប់ របស់អ្នកនោះគេនឹងចងចាំក្លិននោះជាប់រហូត ៕
ដោយ៖ ខ្មែរណូត
ប្រភព៖ បរទេស

តើផឹកទឹកអំពៅ អាចផ្ដល់ ផលប្រយោជន៍ អ្វីខ្លះដល់សុខភាព?


បរទេស៖ ទឹកអំពៅ ជាប្រភពនៃសារជាតិរ៉ែ វីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ល្អជាច្រើន ដែលពិតជាចាំបាច់ ណាស់ សម្រាប់ជួយទ្រទ្រង់សុខភាពរាងកាយ ។ អ្នកប្រាកដជាចង់ដឹងហើយថា តើការផឹកទឹកអំពៅ អាចផ្ដល់ផល ប្រយោជន៍អ្វីខ្លះ ដល់សុខភាព?
ដើម្បីជ្រាបច្បាស់ សូមអានអត្ថបទខាងក្រោមទាំងអស់គ្នា៖
១. ព្យាបាលជំងឺខាន់លឿង
ទឹកអំពៅ ជាឱសថធម្មជាតិដ៏មានប្រសិទ្ធភាព ដែលអាចជួយព្យាបាលជំងឺខាន់លឿង ។
២. ទប់ស្កាត់ការបង្ករោគ
ការបង្ករោគមួយចំនួនដូចជា ការឆ្លងមេរោគនៅផ្លូវបង្ហូរទឹកនោម កាមរោគ និងការរលាកក្រពះ អាចត្រូវបានទប់ស្កាត់ និងព្យាបាលដោយការផឹកទឹកអំពៅ ។
៣. បំបែកក្រួសក្នុងតម្រងនោម
ការផឹកទឹកអំពៅ ឬទឹកឲ្យបានច្រើន អាចជួយបំបែក និងរំលាយក្រួសក្នុងតម្រងនោមបាន ។
៤. ល្អចំពោះអ្នកជំងឺទឹកនោមផ្អែម
ការផឹកទឹកអំពៅមិនធ្វើឲ្យប៉ះពាល់ដល់ការសម្រកទម្ងន់ ឬមានបញ្ហាចំពោះអ្នកទឹកនោមផ្អែមទេ ផ្ទុយទៅវិញវាថែមទាំង ជួយរក្សាកម្រិតជាតិស្ករ នៅក្នុងឈាមឲ្យមានតុល្យភាពទៀតផង ។
៥. ការពារជំងឺមហារីក
តាមការសិក្សាស្រាវជ្រាវ បានបង្ហាញឲ្យដឹងថា ការផឹកទឹកអំពៅអាចជួយការពារជំងឺមហារីក និងថែមទាំងជួយព្យាបាល ការឈឺបំពង់ក និងជំងឺផ្តាសាយផងដែរ ៕

បរិភោគផ្លែធូរេន អាចផ្ដល់ផលប្រយោជន៍ អ្វីខ្លះចំពោះសុខភាព?



បរទេស៖ ផ្លែធូរេនមានផ្ទុកនូវជាតិសរសៃ ប្រូតេអ៊ីន និងវីតាមីនជាច្រើន ប្រភេទដែលពិតជាចាំបាច់ ណាស់សម្រាប់ជួយ ដល់សុខភាព ។ តើអ្នកដឹងទេថា បរិភោគផ្លែធូរេន អាចជួយផ្ដល់ផលប្រយោជន៍ ល្អអ្វីខ្លះដល់សុខភាពនោះ? ដើម្បីជ្រាប ច្បាស់ សូមអានអត្ថបទ ខាងក្រោមនេះទាំងអស់គ្នា៖
១. ថាមពល
ជារៀងរាល់ថ្ងៃរាងកាយរបស់យើង ត្រូវការជាតិកាបូអ៊ីដ្រាតជាចាំបាច់ ដើម្បីបង្កើតថាមពល ដែលសារជាតិទាំងនេះ សម្បូរណាស់ក្នុងផ្លែធូរេន ។
២. ការពារជំងឺបាក់ទឹកចិត្ត
ប្រសិនបើកម្រិតនៃសារធាតុ Serotonin ក្នុងខ្លួនទាប អាចបង្កឲ្យអ្នកកើតជំងឺបាក់ទឹកចិត្តបាន ។ តាមការសិក្សាបាន បង្ហាញថា ផ្លែធូរេនមានផ្ទុកនូវវីតាមីន B6 ដែលវីតាមីននេះ មានសារៈសំខាន់ណាស់ សម្រាប់ជួយផលិតសារធាតុ Serotonin និងការពារពីការកើតជំងឺបាក់ទឹកចិត្ត ។
៣. ឆ្អឹងរឹងមាំ
ជាតិកាល់ស្យូម ប៉ូតាស្យូម និងវីតាមីន B ក្នុងផ្លែធូរេន អាចជួយធ្វើឲ្យឆ្អឹង និងធ្មេញរបស់អ្នកមានសុខភាពល្អ ។
៤. ពន្យារភាពចាស់
ជាតិវីតាមីន C ត្រូវបានគេរកឃើញក្នុងផ្លែធូរេន ដែលវាជាសារធាតុប្រឆាំង អុកស៊ីតកម្មដ៏ល្អ សម្រាប់ជួយកាត់បន្ថយ ភាពតានតឹង និងពន្យារភាពចាស់មុនអាយុ ។
៥. ជំនួយដល់ប្រព័ន្ធរំលាយអាហារ
ជាតិសរសៃក្នុងផ្លែធូរេន អាចជួយធ្វើឲ្យមានភាពងាយស្រួល ដល់ចលនាពោះវៀន និងសម្រួលដល់ការបន្ទោរបង់ ព្រម ទាំងបង្កើតថាមពល នៃការរំលាយអាហារផងដែរ ។
៦. បង្ការភាពស្លេកសាំង
ប្រភពនៃជាតិប៉ូតាស្យូម ទង់ដែង និងជាតិដែកក្នុងផ្លែធូរេន មិនត្រឹមតែជួយគ្រប់គ្រង កម្រិតជាតិស្ករ ក្នុងឈាមនោះទេ ប៉ុន្តែថែមទាំងជួយបង្ការ ភាពស្លេកសាំងទៀតផង ។
៧.  បង្កើនចំណង់ផ្លូវភេទ
តាមការសិក្សាស្រាវជ្រាវបានឲ្យដឹងថា ការបរិភោគផ្លែធូរេន អាចជួយការពារ ជំងឺសរសៃឈាមបេះដូង និងបង្កើនចំណង់ ផ្លូវភេទផងដែរ ៕

សម្រក​ទម្ងន់​បាន ៦ផោន​ក្នុង​រយៈពេល ៣ថ្ងៃ​ដោយ​ប្រើទឹកឃ្មុំ

ដោយសារទឹកឃ្មុំ ​សម្បូរទៅដោយ​សារធាតុចិញ្ចឹម​យ៉ាងច្រើន អ្នកគួរ​តែទទួលទាន​វាជារៀងរាល់​ថ្ងៃ។ អ្នកជំនាញ​ផ្នែកសារធាតុចិញ្ចឹម​បានណែនាំថា អ្នកគួរតែ​ត្រួត​ពិនិត្យ​មើល​ទឹកឃ្មុំ​ជាមុន​សិន មុននឹង​អ្នក​ប្រើប្រាស់​វា។ ហើយអ្នក​ក៏គួរតែដឹង​ដែរថា ប្រភេទ​ទឹកឃ្មុំខ្មៅ​ពិត​ជាអាហារ​ដ៏ល្អ​ប្រសើរ​បំផុត។

ថ្ងៃទី ១
អាហារ​ពេលព្រឹក៖ លាយស៊ុត​លឿង ២គ្រាប់ជាមួយ​នឹងទឹកឃ្មុំ ១ស្លាប​ព្រាកាហ្វេ។ ក្រោយពេល​ទទួលទាន​វារួច អ្នក​ត្រូវតែ​ទទួលទាន​តែក្រូចឆ្មា ឬកាហ្វេ (គ្មាន​ជាតិស្ករ)។
អាហារ​ថ្ងៃត្រង់៖ ឈឺស ១០០ក្រាម + ការ៉ុតឆ្អិន ៥០ក្រាម + ខាត់ណាឆ្អិន ៥០ក្រាម + ផ្កាស្ពៃ ៥០ក្រាម។ យក​សមាសធាតុផ្សំ​ទាំងអស់នេះ​លាយបញ្ចូលគ្នា​ឲ្យបាន​សព្វល្អ រហូត​ដល់​ក្លាយ​ជាក្រែម។ ទទួលទាន​អាហារនេះ​ជាមួយនឹង​តែ ឬកាហ្វេលាយ​ទឹកឃ្មុំ ១ស្លាប​ព្រាកាហ្វេ។
អាហារពេលល្ងាច៖ ទឹកស៊ុប​ធ្វើពីបន្លែ ១ពែង, នំប៉័ង​មួយបន្ទះ និងប៉ោម ១ផ្លែ, ប័រ ១ផ្លែ និង​ក្រូច ១ផ្លែ។ មុនពេល​ចូលគេង ទទួលទាន​តែក្រូចឆ្មា ១កែវ។

ថ្ងៃទី ២
អាហារពេលព្រឹក៖ ដូចនឹងថ្ងៃទី ១ដែរ។
អាហារថ្ងៃត្រង់៖ យកស៊ុត​ស្ងោរមកធ្វើជាក្រែម, ទឹកឃ្មុំ ១ស្លាបព្រាបាយ និងឈឺស ១០០ក្រាម។ ទទួលទានអាហារនេះ​ជាមួយនឹង​តែក្រូចឆ្មា ឬកាហ្វេ។
អាហារពេលល្ងាច៖ សាច់ត្រី និង​សាច់មាន់ ១៥០ក្រាម, បន្លែសាឡាដ៍ ១ចានតូច និង​តែក្រូចឆ្មា។

ថ្ងៃទី ៣
អាហារពេលព្រឹក៖ ដូចនឹងថ្ងៃទី ១ដែរ តែមានបន្ថែមផ្លែប៉ោម ១ផ្លែ។
អាហារថ្ងៃត្រង់៖ ឈឺស ៥០ក្រាម, នំប៉័ង ១បន្ទះ និងបន្លែស្រស់ ១ចានលាយជាមួយទឹកក្រូចឆ្មា។
អាហារពេលល្ងាច៖ បន្លែស្ងោរ ៣០០ក្រាម, ស៊ុតស្ងោរ ១គ្រាប់ និងតែលាយទឹកឃ្មុំ ១ស្លាបព្រាបាយ ១ពែង។

ទទួលទាន​អាហារ​6​មុខ​ជួយ​បង្កើន​ថាមពល​ភេទបុរស​យ៉ាង​មាន​ប្រសិទ្ធភាព

កុំ​សង្ឃឹមថា បានការ​សរសើរ​ពី​ដៃគូ​ឱ្យ​សោះ​ប្រសិនបើ​អ្នក​គ្មាន​កម្លាំង​ប្រយុទ្ធ​ឱ្យ​ រមួល​សួត​នោះ តែ​ផ្ទុយ​ទៅ​វិញ​បាន​ត្រឹម​ពាក្យ​បន្តុះ​ពី​ស្រី​ស្នេហ៍​ថា​អសមត្ថភាព​ទៅ​ វិញ ។ ដូច្នេះ​ដើម្បី​កុំឱ្យ​រង្កៀស​ចិត្ត​ដល់​ដៃគូ​រួមមេត្រី​គួរ​សភាព​បុរស​ ព្យាយាម​ទទួលទាន​អាហារ​៦​ប្រភេទ​ដូច​ខាងក្រោម ៖

១-​ងាវ ៖ ដ្បិត​បុរស​បានឱ្យ​តម្លៃ​ងាវ​ថា​ជា​អាហារ​ជួ​ួ​យ​ដាស់​អារម្មណ៍​ភេទ​តាំងពី​ ដើម​មក ។ ទទួលទាន​ងាវ​៤-៥​គ្រាប់ រាល់ថ្ងៃ​ជួយ​ផ្គត់ផ្គង់​រ៉ែ​ស័ង្កសី​ដល់​រាង​កាយ ។ ងាវ​ជា​ប្រភព​ធម្មជាតិ​តែ​មួយ​គត់​របស់​រ៉ែ​ប្រភេទ​នេះ ដោយ​ក្នុង​មួយ​ក្រាម វា​ផ្តល់​រ៉ែ​ស័ង្កសី​ជិត​១០០​មី​ល្លី​ក្រាម ។ ការ​សិក្សា​ស្រាវជ្រាវ​មួយ​បាន​រក​ឃើញ​ថា ស័ង្កសី​អាច​ជួយ​បង្កើន​ថាមពល​ភេទ​តាម​រយៈ​ជួយ​ជំរុញ​ដល់​ផលិតកម្ម​អ័រម៉ូន​ Testosterone ហើយ​អាច​ប្រឆាំង​នឹង​មហារីក​ប្រូ​ស្តា​ត​ផង​ដែរ។

២-​សូកូឡា ៖ ត្រូវ​គេ​រក​ឃើញ​មាន​ផ្ទុក phenethylamine(PEA)​ជា​សារធាតុ​គីមី​ដែល​គេ​ស្គាល់​ថា​ជា​ថ្នាំ​សម្រើប ។ ដូច​គ្នា​នេះ phenethylamine(PEA)​ត្រូវ​បាន​រាង​កាយ​ផលិត​ផង​ដែរ​នៅ​ពេល មនុស្ស​កើត​សេចក្តី​ស្រឡាញ់​ក្នុង​ចិត្ត ។ បន្ថែម​ពី​នេះ​ទៀត សារធាតុ phenethylamine(PEA)​មាន​សមត្ថភាព​ជួយ​ជំរុញ​ឱ្យ​មាន​សកម្មភាព​នូវ​ មជ្ឈមណ្ឌល​សប្បាយ​របស់​ខួរក្បាល​ក៏​ដូច​ជា ការ​បញ្ចេញ​នូវ​អង់​ដូ​ហ្វ៊ី​ន អារម្មណ៍ល្អ ។ ការ​សិក្សា​មួយ​ចំនួន​បាន​រក​ឃើញ​ថា សូកូឡា ជា​ពិសេស​ប្រភេទ​ពណ៌​ខ្មៅ​អាច​ជួ​ួ​យ​ការពារ​បេះដូង​និង​កែ​លំអ​ការ​ចង​ចាំ ។

៣-​ត្រី ៖ អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​-៣​ដែល​សម្បូរ​ច្រើន​ក្នុង​ត្រី​ស្បៃ​កា ត្រី​ធូ​ណា សា​ឌី​ន​តូច សា​ឌី​ន​ធំ ត្រី​សា​ម៉ុង ជួយ​ការពារ​បេះដូង​តាម​រយៈ​ការ​បញ្ចុះ​កម្រិត​ខ្លាញ់​អាក្រក់​ក្នុង​ឈាម ហើយ​កែ​លំអ​ការ​ចរាចរណ៍​ឈាម ។ សំខាន់​ជាង​នេះ​គឺ​អាមីណូអាស៊ីត L-arginine ។ វា​ជួយ​បង្កើន​កម្រិត​អាស៊ីត​នីទ្រិច​ដែល​មាន​នាទី​សំខាន់​សម្រាប់​ការ​ងើប​ រឹង​របស់​លិង្គ ។

៤-​ស្រាក្រហម ៖ ការ​សិក្សា​ស្រាវជ្រាវ​មួយ​ដែល​ចេញផ្សាយ​ក្នុង​ព្រឹត្តិបត្រ Nutrition Journal​បាន​បង្ហាញ​ថា  Flavonoid​ដ៏​មាន​ថាមពល​ក្នុង​ស្រាក្រហម​អាច​ជួយ​បង្កើន​កម្រិត​អ័រម៉ូន Testosterone​ក្នុង​ចរន្តឈាម ។ ពួក​អ្នក​ស្រាវជ្រាវ​បាន​បញ្ជាក់​ថា បុរស​ដែល​ទទួលទាន​ស្រាក្រហម​៤-៥​កែវ​ក្នុង​មួ​យស​ប្តា​ហ៍​អាច​កាត់​បន្ថយ​ ហានិភ័យ​មហារីក​ប្រូ​ស្តា​ត​បាន​៥២​ភាគរយ និង​បង្កើន​ថាមពល​ផ្លូវភេទ​យ៉ាង​មហិមា ។

៥-​ផ្លែ​ឪឡឹក ៖ ឪឡឹក​ទុំ​សម្បូរ​ទៅ​ដោយ​វីតាមីន C​ដែល​ផ្តល់​សារសំខាន់​ជួយ​ឱ្យ​មេជីវិត​បុរស​មាន​សុខភាព​ល្អ ។ ការ​សិក្សា​មួយ​របស់​អ្នក​វិទ្យាសាស្ត្រ​សាកលវិទ្យាល័យ​តិចសាស់ សហរដ្ឋអាមេរិក​បាន​រក​ឃើញ​ថា ក្រុម​បុរស​មាន​គុណភាព​ទឹកកាម​អន់ តែបើ​កាលណា​ទទួលទាន​អាហារ​ផ្ទុក​វីតាមីន C​យ៉ាង​ហោច​ណាស់​២០០​មី​ល្លី​ក្រាម​ក្នុង​មួយ​ថ្ងៃ គឺ​បាន​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ខ្លាំង​ដល់​បរិមាណ​និង​សមត្ថភាព​ហែល​របស់​មេជី​ វិត​ពួក​គេ ។ ចំណែក អាមីណូអាស៊ីត L-citrullin​ដែល​បំ​លែង​ទៅ​ជា arginine​បាន​ជួយ​បើក​សរសៃឈាម​និង​ព្យាបាល​ការ​ងាប់​លិង្គ ។

៦-​ចេកទុំ ៖ ចេក​ផ្ទុក​យ៉ាង​ក្រាស់ក្រៃ​នូវ​សមាសធាតុ bromelain​ដែល​មាន​នាទី​ជួយ​ជំរុញ​ដល់​ការ​ផលិត​អ័រម៉ូន​ភេទ Testosterone ។ Bromelain​ត្រូវ​បាន​គេ​ប្រើ​ព្យាបាល​ជំងឺ​លិង្គ​មិន​ងើប​រឹង​ឱ្យ​ងើប​ត្រង់ ​ឡើង​វិញ​បាន​ដោយ​ជោគជ័យ​ផង​ដែរ ។ ជាង​នេះ​ទៅ​ទៀត ប៉ូ​តា​ស្យូ​ម​ដ៏​ច្រើន​លើសលប់​ក្នុង​ផ្លែ​ចេក​ក៏​ជា​អ្វីមួយ​ពិសេស​សម្រាប់ ​ការ​ផលិត​អ័រម៉ូន​ភេទ​ផ្សេង​ៗ​ទៀត​ផង​ដែរ ។

សូម​បញ្ជាក់​ថា បួ​ក​រួមការ​ហាត់ប្រាណ​ជា​ប្រចាំ​ផង​គឺ​កាន់តែ​ជួយ​បន្ថែម​ប្រសិទ្ធភាព​អាហារ​ទាំងនេះ​លើសលប់ ៕

វិធីកម្ចាត់មុន​ឲ្យ​បាត់ជារៀង​រហូត​ក្នុងរយៈពេល ២សប្តាហ៍

តើ​ អ្នកកំពុងតែ​ជួបប្រទះនឹងបញ្ហា​កើតមុន​លើ​ផ្ទៃមុខដោះស្រាយមិនចេញមែន​ទេ? ឈប់បារម្ភទៀត​ទៅ អ្នកពិតជាអាច​កម្ចាត់​បញ្ហា​មួយនេះបាន​ដោយ​ប្រើ​វិធីសាមញ្ញាៗ ហើយ​មាន​ប្រសិទ្ធភាពបំផុត។

រូបមន្ត​ធ្វើ
- ម្សៅដើមយីហ៊ុប ១ស្លាបព្រាកាហ្វេ និងទឹកឃ្មុំ​សុទ្ធ ៣ ស្លាបព្រាបាយ​ដាក់ចូលទៅក្នុងក្រឡមួយ។ បន្ទាប់មក​ប្រើស្លាបព្រាឈើមួយកូរចូលគ្នាឲ្យសព្វ​។

របៀបប្រើ
ក្រោយពីលាយ​របស់​ទាំងនេះបញ្ចូលគ្នារួច​ហើយ សូម​លាប​នៅលើ​ផ្ទៃមុខ​មុន​ពេល​ចូលគេ និង​លាង​ជម្រះចេញវិញនៅពេលព្រឹក។ បន្ទាប់ប្រើ​ជាប់ៗគ្នា​បាន​រយៈពេល​ ២សប្តាហ៍​មុន​ ឬមុន​ខ្ទុះ​នៅ​លើផ្ទៃមុន​នឹងបាត់បង់អស់ ហើយ​លេង​កើត​មក​វិញ​ទៀត៕


លំហាត់ប្រាណ ៧ក្បាច់​អាចជួយព្យាបាល​អាការៈឈឺខ្នង​ក្នុង​រយៈពេល ៧នាទី


តើអ្នក​កំពុងតែ​មានអារម្មណ៍​ថារឹងខ្នង, ឈឺខ្នង និង​តឹងណែន​សាច់ដុំខ្នង​មែនទេ? ធ្វើលំហាត់ប្រាណ ៧ក្បាច់​ឲ្យ​បាន ៣ដង​ក្នុង ១ថ្ងៃ ហើយ​នៅពេល​ការ​ឈឺចាប់​បាន​ធូរស្បើយ សូម​កាត់​បន្ថយធ្វើលំហាត់ប្រាណត្រឹមតែម្តងប៉ុណ្ណោះក្នុង ១ថ្ងៃ ហើយឲ្យ​បាន ៣ទៅ ៤ដងក្នុង ១សប្តាហ៏។ នៅពេល​អ្នកបាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ចាប់ផ្តើម, អ្នក​ត្រូវ​ដេក​សណ្តូក​លើ​គ្រែ ឬលើឥដ្ឋ (យល់​ល្អ​ដេកលើ​កម្រាលព្រំ, ធ្វើ​យូហ្គា)។ ទាញ​យកសាច់ត្រគាក​ដោយប្រើខ្នង​របស់អ្នក ដោយ​លុតជង្គង់ ហើយ​ជើងដាក់​ផ្ទាល់​នឹងឥដ្ឋ។ ក្បាច់​លំហាត់ប្រាណ​នេះ, ខ្នង​តូចរបស់អ្នក​នឹងមិនប៉ះ​នឹងឥដ្ឋឡើយ។ អាចទាញយក​សាច់ត្រគាក​បាន ដោយការ​រឹតបន្តឹង​សាច់ដុំក្បាល​ពោះ ដូច្នេះខ្នង​តូចរបស់​អ្នក​នឹងប៉ះ​នឹងឥដ្ឋ។ រង់ចាំ​រយៈ​ពេល ៥វិនាទី បន្ទាប់​មកសម្រាក។ ធ្វើចលនា​នេះម្តងទៀត​ឲ្យបាន ៣ដង ហើយ​ចុងក្រោយ​ត្រូវធ្វើលំហាត់ប្រាណ​បែបនេះ​ម្តងហើយ​ម្តងទៀត ឲ្យ​បាន ១០ដង។ បន្ទាប់​មក ដក​ដង្ហើម​ចូលឲ្យ​បាន​វែងៗ និង​ដកដង្ហើម​ចេញពី​ពោះខ្លីៗ, រុញរន្ធផ្ចិត​របស់អ្នក​ចូលក្នុង។ រង់ចាំរយៈ​ពេល ៥ទៅ ១០វិនាទី។ ធ្វើបែបនេះ​ច្រំដែលៗ​ឲ្យបាន ១០ដង។ ឥលូវនេះ​អ្នក​អាច​ចាប់ផ្តើម​ដេក​សណ្តូក។ ព្យាបាល​អាការៈឈឺខ្នង​របស់អ្នក ដោយប្រើ​លំហាត់ប្រាណ ៧យ៉ាង​រយៈពេល ៧នាទី៖

១. ដេកសណ្តូករួច​លើក​ជង្គង់ឡើង
លើកជង្គង់​ឡើងដោយ​យកដៃទាំង ២ទប់ក្រោម​ភ្លៅរយៈពេល ៣០វិនាទី។ ធ្វើវិធីនេះ​ចំពោះជើងម្ខាងៗ​ឲ្យបាន ២ដង។ បង្រួម​ក្បាល​ពោះរបស់​អ្នក នៅពេល​កំពុង​លើក​ជើង​អ្នក​ឡើង។



២. លើកជង្គង់​មកដល់​ដើមទ្រូង
លើកជង្គង់​មកដល់​ដើមទ្រូង​រយៈពេល ២០វិនាទី។ រួចប្តូរទៅ​ធ្វើជើងម្ខាង​ទៀត។ ពោះរបស់អ្នក​ត្រូវបាន​បង្រួម ព្យាយាម​លាតសន្ធឹង​ជើងស្តាំរបស់​អ្នក។ អ្នក​អាចបត់​ជើងស្តាំវិញ ប្រសិន​បើ​វាធ្វើឲ្យ​ខ្នងឈឺកាន់​តែខ្លាំង។


៣. លាត​សន្ធឹងឆ្អឹង​ខ្នង
ផ្អៀង​ខ្លួនទៅ​ម្ខាង ដោយទាញ​ជង្គង់ម្ខាង​ទៅមុខរយៈ​ពេល ២០វិនាទី។ រួចប្តូរទៅ​ធ្វើជង្គង់​ម្ខាងទៀត។ បង្រួម​ក្បាលពោះ​របស់អ្នក​ជាមុនសិន មុន​នឹង​លើក​ជង្គង់​របស់​អ្នក​បញ្ឈរ​ឡើង។

៤. ដេក​គងទាក់ខ្លា
គងទាក់ខ្លា​រយៈពេល ៣០វិនាទី រួចប្តូរជើងគ្នា។ ត្រូវ​បង្រួមក្បាលពោះ​មុនពេល​គងទាក់ខ្លា និង​មុនពេល​លើកជើងម្ខាង​ដាក់លើជង្គង់​របស់អ្នក។

៥. ធ្វើចលនា​ត្រគាក
យកត្រគាក ឬភ្លៅម្ខាង​ទៅមុខរយៈ​ពេល ៣០វិនាទី។ រួចផ្លាស់ប្តូរ​ទៅជើងម្ខាង​ទៀត។ ចាំថា​ត្រូវបង្រួម​ក្បាល​ពោះរបស់អ្នក រក្សា​ស្មាចុះក្រោម ហើយ​ធ្វើខ្នង​ឲ្យត្រង់។

៦. ដេក​បែរខ្នង
ដេកបែរខ្នង​រួចយកដៃ​ទាញជើងម្ខាង​ទៅក្រោយ​ដល់គូថរយៈពេល ៣០វិនាទី។ រួចប្តូរទៅ​ធ្វើជើង​ម្ខាងទៀត។ ត្រូវ​បង្រួម​ក្បាលពោះ មុនពេល​យក​ដៃទាញ​ជើង​ទៅដល់​គូថ​របស់​អ្នក។

៧ A. សណ្តូក​ខ្នង
ក្រោក​ឈរ​ឡើង រួចឱន​ធ្វើខ្នង​ឲ្យ​ត្រង់ ដោយ​យកដៃ​តោងតុ។

៧ B. លើកដៃ លើកស្មា​របស់អ្នក​ឡើងរំលងក្បាល​រយៈពេល ១០វិនាទី៕

រូបមន្ត! កម្ចាត់ជាតិខ្លាញ់ក្បាលពោះ​ដោយប្រើពេល​តែ ៩ថ្ងៃ


ជាតិខ្លាញ់ក្បាលពោះ ​កើត​មាន​ឡើងដោយសារតែ​ជាតិទឹកនៅក្នុង​រាងកាយ​ត្រូវបានរាំងស្ទះ ហើយ​ការរំលាយហារមិនបានទៀង​ទាត់ ឬមក​ពីរបៀបរបប​រស់នៅ​អសកម្មជា​រៀង​រាល់ថ្ងៃរបស់​អ្នក។ ប៉ុន្តែមាន​រូបមន្ត​បែបធម្មជាតិ​មួយបែប​ដែលអាច​ជួយដល់ការស្រូបយកទឹក​ ពីរាងកាយរបស់អ្នក, ធ្វើឲ្យប្រសើរឡើងនូវ​ការរំលាយអាហារ និង​ជួយរំលាយ​ជាតិខ្លាញ់​ក្បាល​ពោះ​ថែមទៀត។

ទឹកធម្មជាតិ​នេះ​អ្នកអាច​ផឹកពីរដងក្នុងមួយថ្ងៃ គឺពេលព្រឹកម្តង និងពេលល្ងាច​ម្តង។ ទទួលទានឲ្យបាន ៩ថ្ងៃជាប់គ្នា​អ្នក​នឹងឃើញ​ទម្ងន់ស្រកចុះ​ខ្លាំង ជាពិសេស​ត្រង់តំបន់​ក្បាល​ពោះ​តែម្តង។

គ្រឿងផ្សំ
- ស្ត្របេរី 1/2 ពែង
- ម្នាស់ 1/3 ពែង
- ជីវ៉ានស៊ុយ 1/4 ពែង​
- គ្រាប់កប្បាស 1​ ស្លាបព្រាកាហ្វេ
- ទឹក 1/4 ពែង

របៀបធ្វើ
គ្មាន​អ្វីពិបាកទេ អ្នកគ្រាន់តែ​យកវត្ថុធាតុដើម​ទាំងនេះក្រឡុកឲ្យរលាយ​ចូលគ្នា​ក្លាយជាទឹកខាប់ៗ ហើយ​ផឹកភ្លាមៗជាការស្រេច៕

៥ផ្នែកនៃសាច់​មាន់ដែលអ្នកមិនគួរ​បរិភោគ ព្រោះវា​មាន​គ្រោះ​ថ្នាក់ខ្លាំង

សាច់មាន​គឺជា ​អាហារ​ដ៏មាន​ជីវជាតិ ហើយ​មាន​ការនិយម​ចូលចិត្ត​ខ្លាំងបំផុត​សម្រាប់​មនុស្សជាច្រើន។ តែទោះ​បីជាយ៉ាងណា រាងកាយ​របស់​មាន់ទាំង​មូល​មិនមែន​សុទ្ធតែផ្តល់​អត្ថប្រយោជន៍​ទាំងអស់នោះ​ទេ មាន​ផ្នែក​មួយចំនួន​ដែល​អ្នក​គួរតែជៀសវាងព្រោះវាអាចបង្កឲ្យ​មាន​គ្រោះ​ ថ្នាក់ដល់សុខភាព។

ស្លាបមាន់
ត្រង់ស្លាប់មាន់​ជាកន្លែងប្រមូលផ្តុំ​ជាតិ​ខ្លាញ់​ច្រើន​បំផុត។ ការ​ទទួលទានស្លាបមាន់មាន​ន័យថា​អ្នក​បាន​បន្ថែម​ផ្ទុក​ជាតិ​ខ្លាញ់​ដ៏ច្រើន​ ចូល​ទៅ​ក្នុងរាងកាយ។ ទាំងអស់នោះ​សុទ្ធតែជាខ្លាញ់មិន​ល្អ វា​នឹងធ្វើឲ្យ​ប៉ះពាល់ដល់សុខភាព។

ពោះវៀនមាន់
ពោះ​វៀន​មាន់គឺជាកន្លែង​អាក្រក់​បំផុត​ ហើយ​ក៏មាន​ផ្ទុកមេរោគ​ច្រើន​ផងដែរ។ ប្រសិនបើ​អ្នកធ្វើវាមិន​ស្អាត គឺកាន់តែ​មាន​ផល​ប៉ះពាល់ដល់សុខភាព​កាន់តែ​ខ្លាំងឡើង។

សួតមាន់
សួតមាន់មាន​ផ្ទុក​នូវ​សារធាតុពុលជាច្រើន និង​បាក់តេរី​បង្កជំងឺ​ផ្សេងៗ​បើ​យោង​តាម​ស្ថានភាព​រស់នៅ​របស់សត្វ។ ហេតុដូច្នេះហើយ​អ្នក​គួរតែ​បោះ​សួត​បោល​នៅពេល​ដែល​ធ្វើ​ម្ហូបអាហារ។

កោះមាន់
កោះមាន់គឺជាកន្លែង​កិន​បំបែកអាហារ ​ដូច្នេះហើយ​វាសម្បូរ​ទៅដោយសារធាតុ​ពុលផ្សេង ដែល​បង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាព។

ស្បែកមាន់
ស្បែកមាន់មាន​ផ្ទុកជាតិកូឡេស្តេរ៉ុលខ្ពស់ រួមជាមួយនឹងជាតិកខ្វក់យ៉ាងខ្លាំង​ដែល​អាច​បង្កគ្រោះថ្នាក់ដល់សុខភាព។ អ្នកដែលក្អក, អាឡែហ្សី, រមាស់ស្បែកមួយចំនួន អាចបង្ក​ដោយសារ​តែ​​ការបរិភោគ​ស្បែកមាន់ច្រើនពេក។ ដូច្នេះអ្នកមិន​គួរបរិភោគ​ស្បែករបស់មានឡើយ។ 

តើអ្នកណាខ្លះ​ដែល​មិនគួរបរិភោគសាច់មាន់?
អ្នកដែលមាន​ អាឡែហ្សី, ជំងឺហឺត... ជាពិសេស​មិន​គួរបរិភោគស្បែកមាន់នោះ​ទេ ព្រោះវាអាចធ្វើឲ្យ​អ្នកជំងឺកាន់តែមាន​​គ្រោះថ្នាក់ធ្ងន់ធ្ងរ។ ចំពោះមនុស្សដែលមាន​សម្ពាធឈាម​ខ្ពស់, ជំងឺសសៃឈាមបេះដូងមិន​ត្រូវទទួលទានសាច់មាន់​ជាពិសេស​ស៊ុត​ និងស្បែកមាន់។ ព្រោះវាមាន​ផ្ទុកជាតិខ្លាញ់ច្រើន និងកូឡេស្តេរ៉ុលខ្ពស់៕

 កុំមើលងាយ គ្រាប់ល្ពៅ ថាគ្រាន់តែ សម្រាប់ញាំលេង! ការពិតវា មានអត្ថប្រយោជន៏ សុខភាពហួសស្មាន


គ្រាប់ល្ពៅ ដែលលោកអ្នក តែងតែញាំលេង កុំឲ្យទំនេរមាត់នោះ ឥលូវនេះបាន ក្លាយជាអាហារ សុខភាពដ៏ពេញ និយមមួយចំពោះអ្នក ដែលបានដឹង ពីរអត្ថប្រយោជន៏ ដ៏ច្រើនរបស់វា ។ ការសិក្សាបែបវេជ្ជសាស្ត្រ ថ្មីៗនេះ បានឲ្យដឹងថា គ្រាប់ល្ពៅអាច ផ្តល់ផលវិជ្ជមាន ដល់សុខភាពដូចជា៖
– បំបាត់ស្រ្តេស៖ គ្រាប់ល្ពៅសំបូរអាស៊ីដអាមីណូដែលហៅថា L-tryptophan ដែលអាចជំរុញអ្នកមានអារម្មណ៏ស្រស់ស្រាយ និងបំបាត់អាការស្ត្រេសបានផងដែរ។
– ប្រយុទ្ធប្រឆាំងនឹងជំងឺពុកឆ្អឹង: គ្រាប់ល្ពៅមានផ្ទុកនូវជាតិស័ង្កសីជាច្រើនដែលអាចជួយរបង្កើនកម្លាំងដល់ឆ្អឹងនិងប្រយុទ្ធប្រឆាំងនឹងជំងឺពុកឆ្អឹងបានយ៉ាងមានប្រសិទ្ធភាព។
– បំបាត់ក្លិនអាក្រក់៖ សារជាតិស័ង្កសីនៅក្នុងផ្លែល្ពៅអាចជួយបំបាត់ក្លិនអាក្រក់ចេញពីរាងកាយរបស់អ្នកបាន។
– បង្កើនកម្រិតអ័រម៉ូន testosterone៖ អ័រម៉ូន testosterone ជាអរម៉ូជំរុញឲ្យមានការលូតលាស់សាច់ដុំនិងសម្រកទម្ងន់ក្នុងរាងកាយរបស់បុរស។ ជាតិស័ង្កសី និងម៉ាញេស្យូមនៅក្នុងគ្រាប់ល្ពៅគឺ អាចធ្វើឲ្យអ័រម៉ូន testosterone កើនឡើងយ៉ាងឆាប់រហ័ស។
– ប្រភពប្រូតេអ៊ីន៖ គ្រាប់ល្ពៅសំបូរដោយប្រូតេអ៊ីនល្អជាច្រើន អាចជួយបង្កើនជាលិកាសាច់ដុំថ្មីៗ និងជួយជុសជុលជាលិកាចាស់ៗឲ្យមានភាពប្រក្រតីវិញ ។
– ការរលាក៖ គ្រាប់ល្ពៅមានប្រយោជន៍ខ្លាំងណាស់ក្នុងការបញ្ឈប់ការរលាកផ្សេងៗដែលកើតមានក្នុងរាងកាយ។
– មានជាតិសរសៃខ្ពស់៖ គ្រាប់ល្ពៅមានជាតិសរសៃខ្ពស់ដែលអាចជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ និងពោះវៀបានយ៉ាងល្អ។
– កូឡេស្តេរ៉ុល និងសម្ពាធឈាម៖ គ្រាប់ល្ពៅមានផ្ទុកជាតិសរសៃ និង phytosterols ដែលមានប្រយោជន៍ខ្លាំង ណាស់ក្នុងការប្រយុទ្ធប្រឆាំង នឹងការកើនឡើងកូឡេស្តេរ៉ុលក្នុងរាងកាយ និងការកើនឡើងនៃសម្ពាធឈាមផងដែរ៕

ចង់បានជើង តូចស្រលូន ត្រូវធ្វើតាមវិធីសាស្ត្រ ទាំងនេះ


មិត្តនារីភាគច្រើន សុទ្ធតែមាន កង្វល់ ចំពោះបញ្ហា ជើងស្រលូន របស់ខ្លួន ហើយមានអ្នកខ្លះ រត់ទៅកែសម្ផស្ស ព្រោះតែចង់បាន ការទាក់ទាញ មួយនេះ។ បញ្ហាចង់បាន ជើងស្រលូន តាមបែបធម្មជាតិ នោះវាមិនពិបាកនោះទេ គ្រាន់តែ មានមនុស្សតិចណាស់ ដែលដឹងពីវិធីសាស្ត្រ។ ថ្ងៃនេះ ខ្មែរណូត សូមនាំ អារម្មណ៍ប្រិយមិត្ត ជាពិសេសមិត្តនារីៗ ងាកមកមើល ពីវិធីសាស្ត្រ ក្នុងការ ហាត់ប្រាណ ដើម្បីបាន ជើងស្រលូន គួរអោយស្រលាញ់។
១. ត្រូវឈរអោយត្រង់ខ្លួន ហើយជើងត្រូវដាក់ឃ្លាតពីគ្នា ប្រមាណ ៣០ សង់ទីម៉ែត ចំណែកឯដៃ ដាក់លើចង្កេះទាំង២ រុញទៅមុខទៅក្រោយ។
២. ចលនាចង្កេះ ក៍ជារឿងសំខាន់ដែរ គឺត្រូវ បង្វិលចង្កេះ មកឆ្វេង និង ទៅស្តាំ រយៈពេល ៣០ វិនាទីម្ខាង ដូចៗគ្នា។
៣. ចលនាទាំងនេះ ត្រូវធ្វើអោយបាន ៦ ដង ហើយដាច់ខាត បាតជើងរបស់អ្នក ទាំងគូ ត្រូវជាន់ផ្ទាល់នៅលើដី។
៤. ជើងស្តាំ និងឆ្វេង ត្រូវលើកឡើងលើចុះក្រោម រយៈពេល ៣០ វិនាទី ដូចៗគ្នា។វិញ​ម្តង​រយៈ​ពេល ៣០ វិនាទី​ដូច​គ្នា។
៥.ផ្លាស់ប្តូរទីតាំងឈរ ចន្លោះ ១៥ ទៅ ២០ សង់ទីម៉ែត្រ ពីទីតាំងចាស់ ដើម្បីចាប់ផ្តើម ចំណុចថ្មីមួយទៀត។
៦. ចាប់ផ្តើមបង្វិលខ្លួន ពីស្តាំ ទៅឆ្វេង រយៈពេល ៣០ វិនាទី រួចធ្វើវា ម្តងទៀត ៣០ វិនាទីទៀត ហើយបញ្ឈរ ចង្កេះ អោយចំចន្លោះកណ្តលជើង ជាការស្រេច។
៧. ចុងក្រោយ យើងត្រូវបង្វិលចង្កេះ ពីស្តាំ ទៅឆ្វេងវិញ ហើយធ្វើដូចចំណុចខាងលើ ឡើងវិញ។ តោះនាំគ្នាសាកល្បងមើល តែត្រូវធ្វើការ ព្យាយាម ទើបឃើញលទ្ធផល៕



វិធីសាស្ត្រទាំង៥យ៉ាងអាច ជួយបង្កើនការចងចាំ


 ១. បរិភោគអាហារសុខភាព
របបអាហារល្អបំផុត សម្រាប់សុខភាពខួរក្បាលនោះ គឺផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ និងប្រភពប្រូតេអ៊ីន ដែលមានផ្ទុកនូវជាតិខ្លាញ់ទាបដូចជា ត្រី សាច់ក្រហមជាដើម ។
២. ធ្វើលំហាត់ប្រាណ
ការធ្វើលំហាត់បា្រណទៀងទាត់ អាចធ្វើឲ្យលំហូរនៃចរន្តឈាមរត់ទៅកាន់ខួរក្បាលបានស្រួល ដែលជួយឲ្យខួរក្បាលមានសុខភាពល្អ និងបង្កើនការចងចាំ ។
៣. ដេកស្កប់ស្កល់
ការដេក បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយពង្រឹងដល់ការចងចាំរបស់អ្នក ហេតុដូចនេះ អ្នកគួរតែមានដំណេកយ៉ាងហោចណាស់ឲ្យបានចំនួន ៧ ទៅ ៨ម៉ោងក្នុងមួយថ្ងៃ ទើបជាការប្រសើរ ។
៤. ការលេងហ្គេម
តាមការសិក្សាបានឲ្យដឹងថា ការលេងហ្គេម (Games) ក៏ជាផ្នែកមួយ ដែលអាចជំនួយដល់ការចងចាំរបស់ខួរក្បាលផងដែរ ។
៥. កាត់បន្ថយភាពតានតឹង
ប្រសិនបើអ្នកមានភាពតានតឹងក្នុងអារម្មណ៍ អាចនឹងបណ្ដាលឲ្យមានផលប៉ះពាល់ ដល់សុខភាពខួរក្បាលរបស់អ្នកបាន ហេតុដូចនេះ អ្នកគួរមានវេលាខ្លះ ក្នុងការដើរលំហែកាយ ជាមួយនឹងមិត្តភក្ដិ ដើម្បីបន្ធូរបន្ថយភាពតានតឹង ៕

វិធីសាស្ត្រ​ទាំង​៩យ៉ាង ដើម្បី​ជួយ​ធ្វើ​ឲ្យ​អាជីវកម្ម របស់​អ្នកទទួលបាន ជោគជ័យ


ដើម្បីទទួលបានជោគជ័យនៅក្នុងអាជីវកម្មមួយ នាពេលបច្ចុប្បន្ននេះ អ្នកត្រូវតែចេះបត់បែនតាមកាលៈទេសៈ មានផែនការច្បាស់លាស់ និងចេះអភិវឌ្ឍន៍ជំនាញរបស់ខ្លួន ឲ្យកាន់តែមានភាពប្រសើរទ្បើងថែមទៀត។ មនុស្សជាច្រើនតែងតែគិតថា ដើម្បីទទួលបានជោគជ័យ នៅក្នុងការធ្វើអាជីវកម្មនោះ គឺពិតជាលំបាកខ្លាំងណាស់សម្រាប់ពួកគេ ព្រោះត្រូវការចំណាយពេលវេលា កម្លាំង និងដើមទុនជាច្រើនដើម្បីធ្វើវា។ ប៉ុន្តែទាំងនេះ គឺគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ ដើម្បីអាចឈានទៅរកភាព ជោគជ័យនៅក្នុងអាជីវកម្មបាន។ ខាងក្រោមនេះ ជាវិធីសាស្ត្រទាំង ៩យ៉ាងដើម្បីជួយធ្វើឲ្យអាជីវកម្មរបស់អ្នកទទួលបានជោគជ័យ៖
១. ត្រូវចេះរៀបចំខ្លួនឲ្យបានរួចរាល់
ដើម្បីទទួលបានជោគជ័យនៅក្នុងអាជីវកម្មមួយ អ្នកត្រូវតែចេះរៀបចំខ្លួនរបស់អ្នក ឲ្យបានរួចរាល់ទុកជាមុន សម្រាប់ភារកិច្ចដែលអ្នកត្រូវធ្វើជាបន្តបន្ទាប់ ព្រោះការធ្វើបែបនេះ អាចជួយធ្វើឲ្យអ្នកសម្រេចបាននូវការងារយ៉ាងពេញលេញ និងមិនមានភាពបរាជ័យនោះទេ។
២. រក្សាកំណត់ត្រាលម្អិត
ការចេះរក្សាកំណត់ត្រាឲ្យបានល្អិតល្អន់ គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីជួយធ្វើឲ្យអ្នកដឹងអំពី តុល្យភាពនៃហិរញ្ញវត្ថុរបស់អ្នក សម្រាប់ការចំណាយ និងចំណូលឲ្យបានច្បាស់លាស់ ក្នុងការជួយធ្វើឲ្យអ្នកដឹងអំពីបញ្ហា ដែលអ្នកត្រូវប្រឈម និងការស្វែងរកដំណោះស្រាយទាន់ពេល ដើម្បីជៀសផុតពីអាជីវកម្មដួលរលំ។
៣. ត្រូវចេះធ្វើការប្រកួតប្រជែង
ប្រសិនបើអ្នកចង់ដឹងអំពី ចំណុចខ្សោយ និងចំនុចខ្លាំងរបស់ខ្លួនឯងនោះ លុះត្រាតែអ្នកចេះធ្វើការប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃ ដោយការប្រកួតប្រជែង ព្រោះដើម្បីឲ្យដឹងច្បាស់ថា តើកត្តាអ្វីខ្លះដែលធ្វើឲ្យអាជីវកម្មរបស់អ្នក ពុំមានភាពរីកចម្រើនលូតលាស់ដូចគេ ហើយវាក៏ជាឱកាសមួយ ដើម្បីឲ្យអ្នកអាចសិក្សាស្វែងយល់ និងបង្កើននូវសមត្ថភាពរបស់អ្នកបន្ថែមទៀត។
៤. ដឹងច្បាស់អំពីហានិភ័យ
គន្លឹះដ៏សំខាន់បំផុតក្នុងការជួយធ្វើឲ្យអ្នកទទួលបានភាពជោគជ័យទៅលើអាជីកម្មនោះ គឺអ្នកត្រូវតែដឹងឲ្យបានច្បាស់អំពី ហានិភ័យអ្វីខ្លះចំពោះអាជីវកម្មរបស់អ្នក ដើម្បីអាចបណ្ដុះអាជីវកម្មអ្នកឲ្យមានភាពរីកចម្រើនបាន។ ហេតុផលល្អបំផុតនោះ គឺអ្នកត្រូវតែសួរសំណួរខ្លួនឯងថា តើកត្តាអ្វីខ្លះដែលអាចធ្វើឲ្យអាជីវកម្មអ្នកដួលរលំនោះ? ប្រសិនបើអ្នករកចម្លើយឃើញ អ្នកនឹងអាចដឹងអំពី វិធីសាស្រ្តក្នុងការធ្វើឲ្យអាជីវកម្មរបស់អ្នកទទួលបានជោគជ័យហើយ ។
៥. ចេះមានគំនិតច្នៃប្រឌិត
ការចេះច្នៃប្រឌិត និងការទទួលយគំនិតថ្មីៗ មកអភិវឌ្ឍន៍លើអាជីវកម្មរបស់ខ្លួនឯងនោះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ជួយធ្វើឲ្យអាជីវកម្មមានភាពរីកចម្រើន និងកាន់តែមានភាពប្រសើរទ្បើងថែមទៀត។
៦. បន្តការយកចិត្តទុកដាក់
អ្នកត្រូវចងចាំថា ការធ្វើអាជីវកម្មមួយថ្ងៃ មិនមែនថាអាចឲ្យអ្នកទទួលបានជោគជ័យភ្លាមៗនោះទេ ព្រោះវាត្រូវការពេលវេលាយូរណាស់ ដើម្បីអាចឲ្យអតិថិជនដឹង និងស្គាល់ថា អ្នកជានរណាគេនោះ។ ហេតុដូចនេះ អ្នកត្រូវតែបន្តការយកចិត្តទុកដាក់ជាមួយនឹងអាជីវកម្មរបស់អ្នកឲ្យបានម៉ត់ចត់។
៧. ត្រូវខិតខំប្រឹងប្រែងធ្វើការងារ
អ្នកត្រូវតែដឹងថា ការបើកអាជីវកម្មមួយ មិនមែនជាការងាយស្រួលប៉ុន្មានទេ សម្រាប់ការធ្វើវានោះ ព្រោះតម្រូវឲ្យអ្នកយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីអាចសម្រេចគោលដៅដ៏ជោគជ័យមួយនេះបាន។
៨. ផ្តល់ជូននូវសេវាកម្មដ៏ពិសេសសម្រាប់អតិថិជន
ពិតណាស់ដែលថា អាជីវកម្មមួយអាចទទួលបានជោគជ័យ និងរលូនទៅមុខបានយ៉ាងរហ័សនោះ គឺដោយសារការបម្រើសេវាកម្មដ៏ពិសេសជូនដល់អតិថិជនគ្រប់ៗរូប ។ ហេតុដូចនេះ ទើបធ្វើឲ្យអាជីវកម្មរបស់អ្នកទទួលបានការគ្រាំទ្រពីអតិថិជន និងធ្វើឲ្យពួកគេមកម្ដងហើយ រីករាយនឹងមកម្ដងទៀត។
៩. ត្រូវតែមានភាពម៉ឹងម៉ាត់
ដើម្បីអាចជួយឲ្យអ្នកឈានទៅរកជោគជ័យនៅក្នុងអាជីវកម្មបាន អ្នកត្រូវតែមានទម្លាប់ដ៏ល្អ សម្រាប់ជាគំរូដល់បុគ្គលិក ជាពិសេសអ្នកត្រូវមានភាពម៉ឹងម៉ាត់ និងច្បាស់លាស់ចំពោះភារកិច្ចរបស់ខ្លួន ៕

ទម្លាប់ពេលព្រឹកទាំង៦យ៉ាង អាចជួយឲ្យមានសុខភាពល្អ និងអារម្មណ៍រីករាយ



បរទេស៖ តើអ្នកមានដឹងទេថា គួរតែធ្វើបែបណាខ្លះ ដើម្បីទទួលបាន សុខភាពល្អ និងមានអារម្មណ៍ស្រស់ថ្លាពេញមួយ ថ្ងៃនោះ? ខាងក្រោមនេះ ជាសកម្មភាពងាយៗទាំង៦យ៉ាង អាចជួយធ្វើឲ្យសុខភាពផ្លូវកាយ និងចិត្តរបស់អ្នកមានភាព ប្រសើរឡើង៖
១. រួមភេទ
ការរួមភេទពេលព្រលឹម គឺជាសកម្មភាពមួយដ៏ល្អបំផុត ដែលអាចជួយឲ្យអារម្មណ៍របស់អ្នកស្រស់ថ្លា និងមានប្រព័ន្ធភាពសុំាំរឹងមាំ ។
២. សមាធិ
ការធ្វើភាវនាពេលព្រឹកព្រលឹម ត្រូវបានគេចាត់ទុកថា ជាលំហាត់ប្រាណដ៏ល្អមួយសម្រាប់ខួរក្បាល ដែលអាចជួយបំបាត់ ភាពតប់ប្រមល់ ឬតានតឹងក្នុងអារម្មណ៍បាន ។
៣. បន្ថែមជាតិប្រូតេអ៊ីន ក្នុងរបបអាហារពេលព្រឹក
របបអាហារពេលព្រឹករបស់អ្នកគួរតែជ្រើសរើសប្រភេទអាហារណា ដែលមានជាតិប្រូតេអ៊ីនខ្ពស់ដូចជា ស៊ុត សាច់មាន់ និងបន្លែពណ៌បៃតងជាដើម ទើបជាការប្រសើរចំពោះសុខភាព ។
៤. ធ្វើលំហាត់ប្រាណ
ការធ្វើលំហាត់ប្រាណទៀងទាត់ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់សុខភាពរាងកាយ និងផ្លូវអារម្មណ៍របស់អ្នក ។
៥. ស្ដាប់តន្ត្រីចំណូលចិត្ត
តាមការសិក្សាបានឲ្យដឹងថា ការជ្រើសរើសតន្ត្រីចំណង់ចំណូលចិត្ត មកស្ដាប់ពេលព្រឹកព្រលឹម អាចជួយធ្វើឲ្យអ្នកមានអារម្មណ៍ល្អបាន ។
៦. ភ្ញាក់ពីគេងរហ័ស
ការសិក្សាស្រាវជ្រាវបានឲ្យដឹងថែមទៀតថា ការមានទម្លាប់ក្រោកពីគេងពេលព្រឹករហ័ស មិនត្រឹមតែធ្វើឲ្យអ្នកមាន អារម្មណ៍រីករាយនោះទេ ប៉ុន្តែថែមទាំងមានអត្ថប្រយោជន៍ ចំពោះសុខភាពទៀតផង ៕

អត្ថប្រយោជន៍​ទាំង៥​យ៉ាង​ ទទួល​បាន​ពី​ការ​បរិភោគ​ផ្លែល្ហុង


បរទេស៖ ល្ហុងជាផ្លែឈើតំបន់ត្រូពិច ដ៏ស្រស់ស្អាតមួយ និងក៏ជា អាហារដ៏ឆ្ងាញ់ពិសា ដែលសម្បូរដោយ សារធាតុចិញ្ចឹមល្អ សម្រាប់សុខភាព។ តើអ្នកមានដឹងទេថា ផ្លែល្ហុងផ្ដល់ផលវិជ្ជមានអ្វីខ្លះ ចំពោះសុខភាព? ដើម្បីជ្រាបច្បាស់ សូមអានខាងក្រោមទាំងអស់គ្នា៖
១. ការពារស្បែក
វីតាមីន C, E សារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិ carotenoids ត្រូវបានរកឃើញនៅក្នុងផ្លែល្ហុង ដែលពួកវាពិតជាមានសារៈសំខាន់ណាស់ សម្រាបជួយការពារស្បែកពីភាពខូច ស្នាមជ្រួញ និងសញ្ញានៃភាពចាស់មុខអាយុ។
២. ជំនួយដល់សុខភាពភ្នែក
ជាតិបេតាការ៉ូមាននៅក្នុងផ្លែល្ហុង អាចត្រូវបានបំប្លែងទៅជាវីតាមីន A ដែលអាចជួយជំនួយដល់សុខភាពភ្នែក និងចក្ខុវិស័យ។
៣. ការពារជំងឺបេះដូង
ជាតិកូទ្បេស្ដេរ៉ុលអុកស៊ីតកម្មក្នុងខ្លួនច្រើន អាចបណ្ដាឲ្យស្ទះសរសៃឈាម ដែលជាលទ្ធផលធ្វើឲ្យអ្នកកើតជំងឺគាំងបេះដូង។ តាមការសិក្សាបានឲ្យដឹងថា ការបរិភោគផ្លែល្ហុង អាចជួយឲ្យអ្នកជៀសផុតអំពីបញ្ហាទាំងនេះបាន។
៤. ជំនួយដល់ការរំលាយអាហារ
ជាតិអង់ស៊ីមក្នុងផ្លែល្ហុង ពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយបង្កើនដល់ការរំលាយអាហាររបស់អ្នក។
៥. ការពារជំងឺមហាររីក
ផ្លែល្ហុងក៏មានផ្ទុកនូវសារធាតុចិញ្ចឹមដ៏ល្អ ដែលអាចជួយកាត់បន្ថយហានិភ័យនៃប្រភេទជំងឺមហារីកមួយចំនួនបាន៕

អាហារ ១១ប្រភេទអាចប្រយុទ្ធប្រឆាំង នឹងជំងឺទឹកនោមផ្អែម បានយ៉ាងមានប្រសិទ្ធភាព (ភាគ២)

ដើម្បីអានភាគទី១
៥.ប៊ឺចំរាញ់ពីសណ្ដែកដី
ប៊ឺចំរាញ់ពីសណ្ដែកដីសំបូរដោយជាតិខ្លាញ់ monounsaturated​ និងប្រូតេអ៊ីនផ្សេងៗទៀត ដែលជូយ​សំរួលដល់ដល់ប្រព័ន្ធរំលាយអាហារ និងល្អសម្រាប់អ្នកដែលមានជំងឺទឹនោមផ្អែម។
៦. ផ្លែមង្ឃុត
ការសិក្សាថ្មីមួយបានឲ្យដឹងថាការបរិភោគ ផ្លែមង្ឃុត100g អាចជួយកាពារអ្នកពីជំងឺធាត់ជ្រុលបានតាម រយៈការកាត់បន្ថយការរលាកជាលិកាខ្លាញ់ក្នុងរាងកាយ ។
៧. ផ្លែប៉ោម
ផ្លែប៉ោមមានកំរិតកាឡូរីទាបតែមានកំរិតជាតិសរសៃខ្ពស់ និងមានផលវិជ្ជមានច្រើនចំពោះសារជាតិ អាំងសូលីនក្នុងរាងកាយ។
៨.ស៊ុត
ប្រូតេអ៊ីននៅក្នុងស៊ុតគឺពោរពេញទៅដោយជាតិអាស៊ីតអាមីណូនិងសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនទៀត ដែលល្អបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម។
៩.ត្រី
សម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែមប្រាកដណាស់ថាមានហានិភ័យខ្ពស់ក្នុងការកើនមានជំងឺបេះដូង។ ប៉ុន្តែបើលោកអ្នកអាចទទួលទានត្រីឲ្យបានយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ អ្នកនិងអាចកាត់បន្ថយ អត្រាកើតមានជំងឺបេះដូងបានរហូតដល់ ៤០ %។
១០. ផ្កាខាត់ណាខៀវ (Broccoli)
ផ្កាខាត់ណាខៀវ សំបូរ វីតាមីន C ​ដែលអាចប្រឆាំងនិងប្រតិកម្មអុកស៊ីត និងធ្វើនិយ័តកម្មក្រូមីញ៉ូមជាតិស្ករ ក្នុងសរសៃនិងសរសៃទែបានយ៉ាងមានប្រសិទ្ធភាព។
១១.ស្រូវបាឡេ
ស្រូវបាឡេសំបូរដោយ ក្រូមីញ៉ូម ម៉ាញ៉េស្យូម និងវីតាមីន B 1 ដែលអាចកាត់បន្ថយការកើនឡើងជាតិស្ករ ក្នុងឈាមបានរហូត់ដល់ ៧០​%៕


ទទួលទាន ផ្លែភីច ៣ផ្លែក្នុង មួយថ្ងៃ អាចការពារ ជំងឹមហារីកបាន


សាស្រ្តាចារ្យ Giuliana Novatto ដែលជាអ្នក ស្រាវជ្រាវផ្នែក ស្បៀងអាហារក្នុង សាកលវិទ្យាល័យ វ៉ាស៊ីនតោនបាន បញ្ជាក់ថា ការទទួលទាន ផ្លែភីច 3 ផ្លែក្នុងមួយថ្ងៃ អាចសម្លាប់កោសិកាមហារីកបាន យ៉ាងមានប្រសិទ្ធភាព ក្នុងរយៈពេល ដ៏ខ្លីមួយ ជាពិសេសនោះ គឺមហារីកសុដន់។
ការអះអាង ដូចនេះត្រូវបាន ធ្វើឡើង​បន្ទាប់ពី សាស្រ្តាចារ្យ Giuliana Novatto និងក្រុមការងាររបស់ លោកបានធ្វើការពិសោធណ៏មួយ ដោយបានយកកោសិការមហារីកទៅចាក់ក្នុងសត្វកណ្តុរ បន្ទាប់មក គេបានយកអាហារដែលចំរាញ់ពីផ្លែភីចទៅឲ្យសត្វកណ្តុរនោះស៊ី ១២ ថ្ងៃក្រោយមក គេបានរក ឃើញ ថាកោសិការជំងឺមហារីកដែលមាននៅក្នុងសត្វកណ្តុរនោះងាប់បន្តិចម្តងៗយ៉ាងឆាប់រហ័ស។
នេះជាដំណឹងដ៏ល្អមួយសម្រាប់អ្នកដែលមានជំងឺមហារីកអាចរើសយកផ្លែភីចមកធ្វើជាឱសថព្យាបាលជំងឺមហារីកបាន៕


៣វិធីធម្មតាៗ តែ​មាន​ប្រសិទ្ធិភាព​កម្ចាត់ក្លិនក្លៀក​ខ្លាំងបំផុត


មូលហេតុនៃការកើត ​ក្លិនក្លៀក គឺបណ្តោល​មក​ពី​ក្រពេញញើស​នៅ​ក្រោម​ក្លៀក​ និង​បាក់តេរីមាន​ការ​កើន​ឡើង។ នេះជា​ជំងឺទូទៅ​មួយ​​មិន​មាន​ផល​ប៉ះពាល់ដល់​សុខភាព ប៉ុន្តែ​វា​បានរំខាន​ដល់​ជីវិត​របស់​នៅ​ប្រចាំ​ថ្ងៃ និង​ទំនាក់​ទំនង​រប់សអ្នក។

ប្រសិនបើ​អ្នក​ស្ទាក់ស្ទើរ​ក្នុងការ​ជួបជាមួយនឹង​គ្រូពេទ្យ​ដើម្បី​ ធ្វើការវះកាត់​ប្រពេញ​ញើស​ទេ អ្នក​អាច​អនុវត្តតាមវិធី​ធម្មជាតិ​ក៏មាន​ប្រសិទ្ធភាពដែរ។

១. ប្រើក្រូចឆ្មាស្រស់
ក្រូឆ្មាមាន​រសជាតិជូរ, ត្រជាក់, មាន​ប្រសិទ្ធិភាព​កាត់បន្ថយកំដៅ, ជាថ្នាំ​សំលាប់មេរោគ, ប្រឆាំងនឹងការរលាក។ ប្រភព​ធម្មជាតិ​នៃទឹកអាស៊ីត​នៅ​ក្នុងក្រូចឆ្មាអាចជួយសម្លាប់​បាក់តេរី​នៅ​លើ ​ផ្ទៃស្បែក​ក្លៀក និង​អាស៊ីត​ខ្លាញ់​អាចជួយលុបបំបាត់​ញើស​ និងក្លិន​ក្លៀក។

វិធីសាមញ្ញបំផុត៖ បន្ទាប់ពី​ងូតទឹក យក​ក្រូចឆ្មាស្រស់មួយចំណិត​ត្រដុស​ត្រង់ក្លៀកប្រហែលជា ១០នាទី។ បន្ទាប់មក​ប្រើជ្រក់ទឹកក្តៅ​ឧណ្ឌៗ​មក​ជូតសម្អាត។ អនុវត្ត​ជារៀង​រាល់ថ្ងៃ អ្នកនឹងឃើញ​លទ្ធផល។

ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃការ​ព្យាបាលក្លិន​ក្លៀក​ គួរតែ​លាយ​ទឹកក្រូចឆ្មាមួយលីត្រ​សម្រាប់បរិភោគ​ក្នុងមួយថ្ងៃ។ ធ្វើបែបនេះ​អាចកាត់បន្ថយកំដៅ, បន្សាប​ជាតិពុល​នៅក្នុងរាងកាយ, ជួយកាត់បន្ថយ​ក្លិន​ខ្លួន​ដែល​បង្កឡើងដោយសារតែក្រពេញ​ញើស។

២. ពងទាស្ងោរ
បើ​យោង​តាម​ឱសថបុរាណ​ពងទាស្ងោរ​មាន​ប្រសិទ្ធិភាព​ក្នុងការ​ព្យាបាល​ ក្លិន​ក្លៀក​ខ្លាំងណាស់។ ប្រសិនបើ​បាន​អនុវត្ត​ម្តងហើយ ម្តង​ទៀត​អ្នកនឹងមាន​អារម្មណ៍​ថា​ ក្លិន​ក្លៀន​ត្រូវបាន​បាត់​បង់​យ៉ាង​លឿន។
យកស៊ុតពីគ្រាប់មកស្ងោរឲ្យឆ្អិន រួច​បក​សំបក​ចេញ​ទាន់នៅ​ក្តៅៗ ហើយ​ខ្ចប់នឹងកូនកន្សែងមួយ​ដើម្បី​លុញ​នៅ​ក្រោម​ក្លៀកទាល់តែស៊ុត​ត្រជាក់​ទើប ​ចេញវិញ។ អនុវត្ត​បែបនេះ​ឲ្យបាន​ទៀង​ទាត់​អ្នកនឹងទទួលបាន​ផល 

៣. ប្រើខ្ញីស្រស់
ខ្ញីស្រស់អាចជួយការពារ​ការ​បែបញើសក្លៀក និង​ជួយឲ្យក្លៀកស្ងួតបាន​យូរ។ តើ​គួរតែប្រើយ៉ាងម៉េច? អ្នកគ្រាន់តែ​ប្រើទឹកខ្ញីស្រស់យកទៅជូតសម្អាត​ក្លៀកឲ្យបាន​រៀង​រាល់ថ្ងៃ ដើម្បី​ជួយឲ្យស្បែកក្រោម​ក្លៀក​ស្ងួត និង​មាន​ក្លិន​ល្អឡើងវិញ៕

ឱសថធម្មជាតិ ១០​យ៉ាង សម្រាប់ព្យាបាល ការកើនឡើង ជាតិអាស៊ីត និងដំបៅក្នុងក្រពះ


រោគសញ្ញាដំបូងនៃការកើនឡើងជាតិអាស៊ីត គឺវាបណ្តាលឲ្យមានអាការក្រហាយទ្រូង ពិសេសក្រហាយនៅពីក្រោយឆ្អឹងទ្រូង។ មានហេតុផល ជាប្រើនដែលបណ្តាលឲ្យមានជាតិអាស៊ីតនេះ កើតឡើង នោះ គឺការប្រើប្រាស់ថ្នាំបំបាត់ការ ថប់អារម្មណ៏ បញ្ហាសម្ពាធឈាម និងការប្រើថ្នាំ បំបាត់ការឈឺចាប់ផ្សេងៗទៀតច្រើនហួសហេតុ ការទទទួលជាតិអាហារដែលមានជាតិ កាហ្វេអ៊ីនច្រើន និងជាពិសេសនោះគឺការទទួល ទានស្រាតែម្តង។ ប្រសិនបើប្រិយមិត្តជួបប្រទះនឹងបញ្ហាសុខភាពខាងលើ មិនបាច់ព្រួយបារម្មណ៏ទេ ព្រោះថាឱសថ ខាងក្រោមនេះអាចជួយលោកអ្នកបាន៖
១. ទឹកខ្មេះផ្លែប៉ោមដែលមិនទាន់ច្រោះ៖ ទទួលទានមួយស្លាបព្រាកាហ្វេរៀងរាល់ថ្ងៃ។
២. ម្សៅសូដា៖ លាយម្សៅសូដាជាមួយទឹកហើយទទួលទានជាប្រចាំ។
៣. ទឹកប្រទាលកន្ទុយក្រពើ៖ ទទួលទានទឹកប្រទាលកន្ទុយក្រពើឲ្យបានញឹកញាប់។
៤. ខ្ញី៖ ការទទួលទានខ្ញីក៏អាចជួយបញ្ចុះជាតិអាស៊ីតបានដែរ។
៥. វីតាមីនD៖ ទទួលទានអាហារដែលមានជាតិចវីតាមីនDឲ្យបានច្រើន។
៦. វីតាមីនB៖ ទទួលទានអាហារដែលមានជាតិចវីតាមីនBឲ្យបានច្រើន។
៧. ទឹកដោះគោ៖ ញាំទឹកដោះគោឲ្យបានទៀងទាត់ក៏អាចជួយអ្នកបានផងដែរ។
៨. ម្សៅGlutamine៖ ប្រើប្រាស់ម្សៅ Glutamine ជាប្រចាំ។
៩. មេឡានីន៖ ជាតិមេឡានីនក៏ត្រូវបានគេប្រើប្រាស់សម្រាប់ព្យាបាលការកើនឡើងជាតិអាស៊ីតបានផងដែរ។
១០. តែ Chamomile៖ ទទួលទានតែChamomileមុនពេលចូលគេងឲ្យបានទៀតទាត់៕

 

ភេសជ្ជៈធម្មជាតិ​ដែល​អាចជួយ​រំលាយជាតិខ្លាញ់ត្រឹម​តែ​ ៤ សប្តាហ៍

តើអ្នក​ ចង់មាន​រូបរាង​ស៊ិចស៊ី គួរឲ្យ​ស្រឡាញ់ដែរទេ? ចំពោះអ្នកដែល​ធាត់ ហើយ​គិត​ថា​គ្មាន​វិធីអ្វី​អាច​សម្រក​ជាតិ​ខ្លាញ់​របស់ខ្លួន​បាន សូម​ងាក​មក​សាកល្បង​ភេសជ្ជៈធម្មជាតិ​វិញ។ ភេសជ្ជៈមួយប្រភេទនេះ​ងាយស្រួល​ធ្វើ តែមាន​ប្រសិទ្ធភាព​ជារៀង​រហុត ខុសពីឱថសផ្សេងៗទៀត។

គ្រឿងផ្សំ៖
- ទឹកស្អាត ៨ពែង​កន្លះ
- ខ្ញីច្របាច់ ១ស្លាបព្រាកាហ្វេ (អ្នកអាចប្រើម្សៅខ្ញីជំនួសក៏បាន)
- ចំណិតត្រសក់ទំហំធំល្មមស្តើង ១បន្ទះ
- ចំណិតក្រូចឆ្មាទំហំធំល្មមស្តើង ១បន្ទះ
- ស្លឹកជីអង្កាម ១២សន្លឹក

របៀបធ្វើ៖
យក​ថូទឹកធំមួយ​ដាក់គ្រឿងផ្សំ​ខាងលើលាយ​ចូលគ្នា។ រួចទុក​ចោលរយៈ​ពេលពេញ​មួយយប់។ ថ្ងៃបន្ទាប់ អ្នកត្រូវ​យកស្លឹក​ជីអង្កាម​, ខ្ញី និង​ចំណិតក្រូចឆ្មា​ចេញ។ គ្រាន់តែ​ចាក់​ភេសជ្ជៈ​ចូល​ទៅក្នុង​កែវ ហើយ​ក្រេប​វាតិចៗ​រយៈពេល​ពេញ​មួយថ្ងៃ។ អ្នកអាច​រក្សាភេសជ្ជៈ​នេះក្នុង​ទូរទឹកកក​បានរយៈ​ពេល ២ថ្ងៃ ប្រសិនបើ​អ្នក​ចង់​ញ៉ាំវា​នៅ​ថ្ងៃ​ស្អែក​ទៀត។ តែទោះបី​ជា​យ៉ាងណា​ក៏ដោយ ទទួលទាន​ភេសជ្ជៈ​នេះឲ្យ​បាន ៤សប្តាហ៍ ប្រសិនបើ​អ្នកចង់​ទទួល​បានលទ្ធផល​ជា​អតិប្បរិមា។ វាមិនប៉ះពាល់​ដល់សុខភាព និង​ធ្វើឲ្យ​អ្នក​មានអារម្មណ៍​ថាមាន​ជាតិទឹកច្រើន​ជាង​ពេលធម្មតា។ រយៈពេល ៤សប្តាហ៍​គួរតែ​គ្រប់គ្រាន់​អាចស្រកទម្ងន់​បានខ្លះ។

ហេតុអ្វីបានជា​ភេសជ្ជៈនេះ​អាចជួយ​រំលាយ​ជាតិខ្លាញ់បាន?
សមាសធាតុផ្សំ​នៅក្នុង​ភេសជ្ជៈនេះ​ត្រូវបាន​គេទទួលស្គាល់​ថា ជាសមាសធាតុ​ផ្តល់អត្ថប្រយោជន៍ច្រើន​ដល់សុខភាព និងជាឱសថ​ជួយលាង​សម្អាត​រាងកាយ​របស់អ្នក ព្រមទាំង​ជួយ​កម្ចាត់ជាតិពុល​ចេញពី​រាងកាយ​ផងដែរ។ តែទោះបីជា​យ៉ាងណា​ក៏ដោយ នៅពេល​អ្នកបាន​ទទួលទាន​សមាសធាតុផ្សំ​ទាំងនេះ អ្នក​នឹងទទួល​បានថា​មពល ហើយ​វា​ជាភេសជ្ជៈ​ធម្មជាតិ​មិន​ដូចនឹង​ភេសជ្ជៈ​ដទៃ។ រាងកាយ​របស់អ្នក​នឹងត្រូវ​បាន​បន្សុត និងរំលាយ​ជាតិខ្លាញ់​អស់។

ត្រសក់
ត្រសក់​ជាប្រភេទ​បន្លែមួយ​ប្រភេទ ដែលមាន​បរិមាណជាតិកាឡូរី​តិច។ វាសម្បូរ​ទៅដោយ​ជាតិសរសៃខ្ពស់, ជួយ​រក្សាជាតិ​ប្រៃក្នុង​រាងកាយ និង​ដើរតួនាទី​ជាសារធាតុ​ជួយ​បង្កើន​ទឹក​នោម។ វាតែង​តែមាន​ប្រសិទ្ធិភាព​ជួយ​សម្រកទម្ងន់។

ខ្ញី
អ្នកស្រាវជ្រាវជា​ច្រើនផ្នែកសា​រធាតុចិញ្ចឹម​សម្រាប់​មនុស្ស នៅសាកលវិទ្យាល័យ​កូឡ៉ុំប៊ី​បានរកឃើញ​ថា ការទទួលទាន​ទឹកខ្ញីក្តៅៗ អាចជួយ​ឲ្យអ្នក​មានអារម្មណ៍ឆ្អែត, ដែល​អាចជួយ​ការពារ​ពីភាព​ឃ្លានហួស។

ក្រូចឆ្មា
ទឹកជាតិ​សរសៃនៅក្នុងក្រូចឆ្មា​អាចជួយ​ការពារការ​ស្រេក​ឃ្លានអាហារ លើសពីនេះ​ក្រូចឆ្មា​អាចជួយកម្ចាត់​ជាតិពុល​ចេញ​ពីរាងកាយ។ ក្រូចឆ្មាមាន​កម្រិត pH លើ ៧ ដែល​ផ្តល់​អត្ថប្រយោជន៍​ខ្ពស់​ចំពោះរាងកាយ​របស់អ្នក។

ស្លឹកជីអង្កាម
ស្លឹកជីអង្កាមជាអ្នករារាំង​ដល់ការ​ស្រេកឃ្លាន​អាហារបាន​ខ្លាំង​បំផុត ដែល​មានមនុស្ស​មួយចំនួន​ប៉ុណ្ណោះដែល​បាន​ដឹង។ លើសពីនេះទៀត វាជាភេសជ្ជៈ​ដ៏មាន​ឱជារស, មាន​រស​ជាតិ​ហិល ធ្វើឲ្យ​អ្នកមាន​អារម្មណ៍ស្រស់ស្រាយ និងជួយឲ្យ​អ្នក​រួចផុត​ពីការ​ស្រេកឃ្លាន​អាហារ។

ទឹក
វាមានសារៈ​សំខាន់ណាស់ ដើម្បីផ្តល់ជាតិ​ទឹក​ទៅឲ្យរាងកាយ ហើយអ្វី​ដែលសំខាន់​ជាងគេបំផុត​ដែលមិន​អាចអត់​បាន​នោះគឺ ទឹក។ ការទទួលទាន​ទឹក​ញឹកញាប់​បាន​គ្រប់គ្រាន់​អាចជួយ​ឲ្យ​សាច់ដុំ និង​សន្លាក់​ដៃជើង​មានជាតិ​រំអិល ហើយ​ភាពស្រេកឃ្លានអាហារ​នឹង​ត្រូវ​បាន​កាត់បន្ថយ៕

    

រូបមន្តធម្មជាតិ ៥យ៉ាងជួយ ព្យាបាលស្បែកធ្លាក់យារ បានយ៉ាង មានប្រសិទ្ធភាព


នៅពេលដែលមានអាយុកាន់តែច្រើន ស្បែករបស់មនុស្សយើងជាពិសេសស្បែកមុខប្រាកដជាធ្លាក់យា និងជ្រួញជាមិនខាន។ ពិតណាស់ថារាល់ថ្ងៃនេះ ​មានក្រែម និងផលិតផលបំប៉នស្បែកជាច្រើន ដែលអាចជួយដោះស្រាយបញ្ហាស្បែករបស់លោកអ្នកបាន តែផលិតផលទាំងនោះមិនមែនមាមតំលៃថោក នោះទេ។ តែបើនិយាយពីរូបមន្តព្យាបាលតាមបែបធម្មជាតិខាងក្រោមនេះវិញ មានតម្លៃថោក ហើយប្រសិទ្ធភាពវិញក៏ល្អណាស់ដែរ។
ចេក៖  យកចេកទុំកិនឱ្យម៉ត់ហើយលាយជាមួយទឹកឃ្មុំនិងប្រេងអូលីវមួយស្លាបព្រាកាហ្វេ ហើយយកវាមកបិទលើផ្ទៃមុខរបស់អ្នក។ វានិងជួយឲ្យស្បែករបស់លោកអ្នកតឹងណែន និងភ្លឺរលោង។
ស៊ុតពណ៌ស៖ លាយស៊ុតពណ៌សជាមួយនិងទឹកដោះគោជូរបន្តិច ហើយយកវាមកបិទលើមុខរយៈ ២០ នាទី។ បន្ទាប់មកលាងមុខរបស់អ្នកជាមួយទឹកក្តៅអ៊ុនៗ។
ត្រសក់៖​ កិនត្រសក់ឲ្យម៉ត់ហើយយកវាមកលាបត្រង់ក និងមុខទុករយៈពេល ១០ នាទី ហើយលាងវា ជាមួយទឹកធម្មតាជាការស្រាច់។
ម្សៅសូដា៖​ លាយម្សៅសូដាជាមួយទឹកក្តៅអ៊ុនៗ ហើយយកវាមកលាបមុខ។​
ប៉េងប៉ោះ៖ ចំរាញ់យកទឹកពីប៉េងប៉ោះទុំ ហើយយកទឹកនោះមកលាបមុខរបស់លោកអ្នក ។ វានិងជួយឲ្យស្បែករបស់លោកអ្នកតឹងណែន និងភ្លឺរលោងផងដែរ។

វិធីសាស្រ្តធម្មជាតិ បំបាត់ការឈឺចាប់ តាមសន្លាក់ឆ្លឹង បានយ៉ាងមាន ប្រសិទ្ធភាព


ការឈឺចាប់តាមសន្លាក់ឆ្លឹង ឬ អាចនិយាយបានម្យ៉ាងទៀតថា​ ជារោគប្រគ្រីវ គឺជាប្រភេទជំងឺសន្លាក់មួយប្រភេទដែលមានលក្ខណៈស្មុកស្មាញក្នុងការព្យាបាល។ ជាទូទៅវាកើតមានឡើងនៅពេល ដែលអាស៊ីតអ៊ុយរិនៅក្នុងឈាមកើនឡើង ដែលជាលទ្ធផលនៃការកើតឡើងកាកសំណល់ពុលក្នុងតម្រងនោម និងឈាម។ ជំងឺនេះវាបណ្តាលឲ្យសន្លាក់របស់លោកអ្នកមានពណ៌ក្រហម ក្តៅ និង ពុកផុយលឿជាងឆ្អឹងធម្មតា។ យ៉ាងណាក៏ដោយ ក្រុមអ្នកសិក្សាផ្នែកវេជ្ជសាស្រ្តបានឲ្យដឹងថាឱសថធម្មជាតិខាងក្រោមនេះ អាចជួយព្យាបាលការឈឺចាប់តាមសន្លាក់ឆ្លឹង ឬរោគប្រគ្រីវនេះបានល្អបំផុត៖
គ្រឿងផ្សំ
– ទឹកឆឺរី( Tart Chhery) មួយពែង
– ម្នាស់មួយ
– ម្សៅរមៀតមួយស្លាបព្រាកាហ្វេ
– ម្សៅខ្ញីពីរស្លាបព្រាកាហ្វេ ឬ មើមខ្ញីស្រស់មួយដុំតូច
– ទឹកឃ្មុំ
របៀបធ្វើ
ចិតសម្បកម្នាស់ចេញ ​ហើយកាត់វាជាដុំតូចៗ និងដាក់វាកិនឲ្យម៉ត់។ ដាក់ទឹកឆឺរី ម្សៅរមៀត ខ្ញី និងទឹកឃ្មុំចូលបន្តិច។ បន្ទាប់មកយកវាដាក់ក្នុងកែវមួយ ហើយរក្សាវាទុកក្នុងទូទឹកកករយៈពេល ១០ ថ្ងៃ។ ទទួលទាន ភេសជ្ជៈនេះជារៀងរាល់ថ្ងៃ លោកអ្នកនិងទទូលបានលទ្ធផលល្អជាមិនខាន។ សម្រាប់ ទឹកឃ្មុំ ម្សៅរមៀត និងខ្ញី លោកអ្នកអាចបន្ថែម ឬ បន្ថយ តាមដែលលោកអ្នកចូលចិត្ត៕
ដោយ៖ ខ្មែរណូត
ប្រភព៖ healthyfoodhouse

អាហារ ១១យ៉ាង ជួយកាត់បន្ថយ ភាពតានតឹង បានយ៉ាងមាន ប្រសិទ្ធភាព


មានវិធីច្រើនយ៉ាងណាស់ ដើម្បីកាត់បន្ថយភាពតានតឹង ប៉ុន្តែវិធីដែលល្អបំផុតនោះគឺ ការទទួលទានអាហារដែលត្រឹមត្រូវ។ ប្រសិនបើភាពតានតឹងនេះកើតមានចំពោះអ្នកញឹកញាប់ ​​វាអាចធ្វើអោយបញ្ហាធ្ងន់ធ្ងរ ចំពោះសុខភាពដូចជា ជំងឺសរសៃរប្រសាទ ជំងឺបេះដូង ជំងឺឡើងឈាមទៀតផង។ ហេតុនេះហើយ អ្នកគូរតែបរិភោគអាហារ ទាំង ១០ យ៉ាង ខាងក្រោមដើម្បីបំបាត់ភាពតានតឹងនោះ៖
១.អង្ករសម្រូប ៖ អង្ករសម្រូបសំបូរទៅដោយ វីតាមីន B ដែលមានប្រយោជន៍ដល់គ្រប់ផ្នែក នៃជាលិកា និង សរីរាង្គរបស់អ្នក។ វាបានជួយដល់ បេះដូង , ប្រព័ន្ធប្រសៃប្រសាទ និងខួរក្បាលអោយមានដំនើរការល្អ។ ហើយការទទួលអង្ករសម្រូបនេះ គឺមានប្រសិទ្ធភាព យ៉ាងខ្លាំងក្នុងការបំបាត់ភាពតានតឹង។ ដូច្នេះអ្នកអាចទទួលទានបាយសម្រូប ជាមួយនឹងម្ហូប ដែលអ្នកចូលចិត្ត ប្រចាំថ្ងៃ ។
២.ស្ពៃ Spinach ៖ ជាប្រភេទបន្លែសំបូរទៅដោយ វីតាមីន A, C, និង B ព្រមជាមួយ នឹង សារធាតុប៉ូតាស្យូម , កាលស្យូម, ផូស្វ័រ និង ម៉ាញេស្យូម ដែលអាចជួយកាត់បន្ថយកម្រិតអរ័ម៉ូនដែលបង្កអោយមានភាពតានតឹងនៅក្នុងរាងកាយរបស់អ្នកបានយ៉ាងល្អ និងធ្វើអោយអ្នកមានអារម្មណ៍ស្រស់ថ្លាឡើងវិញ។ អ្នកគ្រាន់តែទទួលទានទឹកស្ពៃមួយកែវតែប៉ុណ្ណោះ គឺអាចបំបាត់ភាពតានតឹងបាន ឫ អ្នកអាចទទួលទានជាបន្លែក្នុង​ម្ហូបក៏បាន​ ។
៣.ត្រីសាម៉ុង ៖ ត្រីសាម៉ុង គឺសំបូរទៅដោយសារធាតុចិញ្ចឹមខ្ពស់បំផុត  មានដូចជាអាស៊ីតខ្លាញ់អូមេហ្គា 3 ជួយអោយមានការកើនឡើងនៃសារធាតុដែលធ្វើអោយអ្នករីករាយព្រមទាំងកំចាត់អ័រម៉ូនដែលធ្វើអោយមានភាពតានតឹងបានទៀតផង។ ម៉្យាងវិញទៀត អាស៊ីតខ្លាញ់អូមេហ្គា 3 ក៏អាចជួយអោយខួរក្បាលរបស់អ្នកមានដំនើរការល្អជាងមុនផងដែរ។
៤.តែបៃតង៖ តែបៃតង គឺសំបូរទៅដោយសាធាតុប្រឆាំងអុកស៊ីតកម្ម ដូចជា catechins និង flavonoids ដែលអាចជួយដល់សុខភាពរបស់អ្នកបានជាច្រើនយ៉ាង។ ទទួលទានតែបៃតង ជួយអោយអ្នកមានសុខភាពល្អទាំងផ្លូវកាយ និង ផ្លូវចិត្ត។
៦.ផ្លែអាវូកាដូ ៖ អាវូកាដូគឺ សំបូរទៅដោយប្រូតេអ៊ីនជាតិរ៉ែសំខាន់ៗ និង វីតាមីន E និង  C។ មិនត្រឹមតែប៉ុណ្ណោះទេ វាថែមទាំងមានសារធាតុ ប៉ូតាស្យូម ជាតិសរសៃ និង ជាតិខ្លាញ់ ដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាពទៀតផង។ ជាពិសេសនោះ វាអាចជួយរក្សា កោសិកា សសៃប្រសាទ និង ខួរក្បាលអោយមានសុខភាពល្អ ព្រមទាំងជួយកាត់បន្ថយភាពតានតឹង យ៉ាងមានប្រសិទ្ធភាព។
៧.ផ្លែប្លូបឺរី ៖ ផ្លែនេះ ក៏ជាផ្លែឈើដែលអាចកាត់បន្ថយភាពតានតឹងបានផងដែរ ព្រោះតែវាសំបូរទៅដោយវីតាមីន E ,C និង សារធាតុម៉ាញេស្យូម ។ ទទួលទានផ្លែប្លូបឺរីជារៀងរាល់ថ្ងៃអាចជួយបំបាត់ជំងឺគេងមិនលក់ ជំងឺបាក់ទឹកចិត្ត និង ជំងឺដែលធ្វើអោយអារម្មណ៍អ្នកខុស ប្រក្រតី បានយ៉ាងល្អប្រសើរ។
៨.ផ្លែក្រូច ៖ ផ្លែក្រូចសំបូរទៅដោយ វីតាមីន C, A និង B ដែលវីតាមីន ទាំងអស់នេះអាចប្រឆំាងនឹងរ៉ាឌីកាលសេរី ទាក់ទងនឹងកម្រិតអ័រមូនបង្ករអោយមានភាពតានតឹង និងបេះដូងផងដែរ។ វីធីដែលងាយស្រួល បំផុតក្នុងការទទួលទាន ផ្លែក្រូចនោះគឺ ផឹកទឹកក្រូច ជារៀងរាល់ថ្ងៃ នោះអ្នកនឹងមានអារម្មណ៍ស្រស់ថ្លា។
៩.សូកូឡាខ្មៅ ៖ នៅក្នុងសូកាឡាខ្មៅសំបូរទៅដោយ សារធាតុម៉ាញេស្យូម និង សារធាតុរ៉ែ សំខាន់ៗ ដែលអាចជួយកាត់បន្ថយកម្រិតអ័រមូនបង្កអោយកើតមានភាពតានតឹង បានយ៉ាងល្អប្រសើរ។
១០.ផ្លែអាល់មុន ៖ ផ្លែអាល់មុន គឺជាផ្លែដែលអាចជួយ អ្នកក្នុងការកាត់បន្ថយភាពតានតឹងបានយ៉ាងល្អប្រសើរផងដែរ ព្រោះតែមានវាសំបូរទៅដោយ វីតាមីន E និង B2  ម៉ាញេស្យូម និងប្រេងដែលមានប្រយោជន៍សំរាប់សុខភាព។អ្នកអាចទទួលផ្លែអាល់មុននេះ ដោយដាក់វាទៅក្នុងបង្អែម ឫក៏ ទទួលឆៅក៏បានដែរ។
១១.ទឹកដោះគោ ៖ គេបានរកឃើញថា ទទួលទានទឹកដោះគោរាល់ថ្ងៃ អាចជួយកាត់បន្ថយ ភាពតានតឹងបានយ៉ាងល្អប្រសើរ។ នៅក្នុងទឹកដោះគោ សំបូរទៅដោយកាល់ស្យូម វីតាមីន A និង D  , ប្រូតេអ៊ីន និង សារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយកំចាត់ចោលនួវរ៉ាឌីកាលសេរីបញ្ចេញនៅពេលដែលអ្នកមានភាពតានតឹង។ ដូច្នេះ គ្រាន់តែទទូលទាន ទឹកដោះគោ ១ កែវ អាចធ្វើអោយអ្នកមានអារម្មណ៍ស្រស់ថ្លាក្នុងមួយរំពេច។

អាហារ ៩​ ប្រភេទ ដែលផ្ទុកនូវ វីតាមីន C ច្រើនជាង ផ្លែក្រូចទៅទៀត


វីតាមីន C គឺជាសារធាតុដែលប្រឆាំងអុកស៊ីតកម្មយ៉ាងមានប្រសិទ្ធិភាព។ វាការពារយើងពីជំងឺមហារីក និងជួយកំចាត់ជាតិពុលទាំងអស់ដែលមាននៅក្នុងរាងកាយរបស់យើង​ ។ វាគឺជាប្រភេទវីតាមីនមួយ សំរាប់ព្យាបាលជំងឺផ្សេងៗ ។ វីតាមីន C អាចការពារការហូរឈាមតាមអញ្ចាញធ្មេញ និងព្យាបាលដំបៅក្នុងមាត់ ឬពងបែកមាត់ជាដើម ។ វាបានជួយបង្កើនប្រព័ន្ធភាពស៊ាំរបស់យើង ហើយវាក៏ជួយក្នុងការផលិតអរម៉ូនក្នុងរាងកាយ ដូចជាអ័រម៉ូន dopamine និង Peptide ។ វាក៏អាចជួយក្នុងការផលិត ខូឡាជែន (collagen) ដែលអាចជួសជុលកោសិកាស្បែករបស់យើង ។ ក្រូចមួយផ្លែ មានផ្ទុកនូវវីតាមីន C 70 មីលីក្រាម ។ មនុស្សយើងជាធម្មតាត្រូវការវីតាមីន Cប្រចាំថ្ងៃ 90 មីលីក្រាមសំរាប់បុរស និង 75 មីលីក្រាមសម្រាប់ស្ត្រី ។ យើងតែងតែគិតថាក្រូច គឺជាប្រភពដ៏ល្អបំផុតនៃវីតាមីន C ។ ប៉ុន្តែតើអ្នកបានដឹងទេថា វាមានផ្លែឈើជាច្រើនផ្សេងទៀតដែលមានផ្ទុកវីតាមីន C ច្រើនជាងផ្លែក្រូច ? បើចង់ដឹង សូមអាននូវអត្ថបទខាងក្រោមនេះ ៖
ផ្លែ​ស្ត្រ​បឺ​រី
ផ្លែ​ស្ត្រ​បឺ​រី គឺ​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន C ​ដូច្នេះវាបានជួយបង្កើនប្រព័ន្ធភាពស៊ាំរបស់យើង ​។ វីតាមីន C ដើរ​តួនាទី​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដូច្នេះវាបានជួយកំចាត់​ ជាតិពុល​ពី​រាងកាយ​និង​ការពារ​ហានិភ័យ​នៃ​ជំងឺមហារីក​។ ផ្លែ​ស្ត្រ​បឺ​រី​ក៏ ​អាច​ជួយ​ក្នុង​ការ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ផងដែរ ។​
ផ្លែ​ម្នាស់
ផ្លែ​ម្នាស់មាន​ផ្ទុក​វីតាមីន C ច្រើន​ជាង​ក្រូច​ ហើយ​ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ ។ វា​ក៏​មាន​ផ្ទុក​ជាតិ Thiamine (ប្រភេទ​នៃ​វីតាមីន B​) ដែលអាចជួយ​ក្នុង​ការ​ផលិត​ថាមពល​។
ផ្កា​ខាត់ណា​ខៀវ
វាមានផ្ទុកនូវវីតាមីន C និងជួយ​ក្នុង​ការ​រំលាយ​អាហារ​។ ផ្កា​ខាត់ណា​ខៀវ​ជួយព្យាបាល​ការ​ទល់លាមក ​និង​ជួយ​កាត់​បន្ថយ​ការ​រលាក​ ។ វា​ក៏​សម្បូរ​ទៅ​ដោយ​វីតាមីន E និង A ដែល​ល្អ​ចំពោះ​ស្បែក​និង​ភ្នែករបស់យើង ​។
ផ្លែស្វាយ
ផ្លែស្វាយ​ក៏មាន​ផ្ទុក​វីតាមីន C ច្រើន​ជាង​​ផ្លែ​ក្រូចដែរ ​។ ផ្លែស្វាយ​​ក៏​មាន​ផ្ទុក​ជាតិ​សរសៃ​ និង​វីតាមីន A ។ ក្រៅ​ពី​ការ​ផ្តល់​ឱ្យ​អ្នក​នូវ​វីតាមីន C ផ្លែស្វាយ​ក៏​បាន​ជួយ​ឱ្យ​អ្នក​មាន​ថាមពល​។
គីវី (kiwi)
kiwi ល្អ​សម្រាប់​បេះដូង​ និង​សាច់ដុំ​របស់​អ្នក ព្រោះវាផ្ទុកទៅដោយ​ ​ម៉ាញ៉េ​ស្យូ​ម​ និង​ប៉ូ​តា​ស្យូ​ម ។ ក្រៅ​ពី​នេះ ​វាក៏​មាន​អាស៊ីតហ្វូលីក និង ​ស័ង្កសី​ ដូច្នេះ​វាល្អ​សម្រាប់​អ្នក​ដែល​មាន​ភាព​ស្ល​ក​សាំង​ ។
ផ្កា​ខាត់ណា
ក្រៅ​ពី​វីតាមីន C វា​ក៏​មាន​ផ្ទុក​ប្រូតេអ៊ីន​, អាស៊ីតហ្វូលីក ​, វីតាមីន B កំផ្លេច ​និង​ប៉ូតាស្យូម​ ។ វា​ល្អ​សម្រាប់​បេះដូង​ព្រោះវា​មានសារធាតុ sulforaphane ។ សារធាតុ​នេះ​បាន​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម​ខ្ពស់ ​និង​ធ្វើឲ្យ​តម្រងនោម​ ដំណើរការល្អ ។
ផ្លែល្ហុង
វាសំបូរទៅដោយវីតាមីន C ដែលជួយបង្កើនប្រព័ន្ធភាពស៊ាំ និងការពារហានិភ័យនៃជំងឺមហារីក ។ ផ្លែល្ហុងជំនួយដល់ការរំលាយអាហារ ព្រោះវាមានអង់ស៊ីមរំលាយអាហារជាច្រើន ហើយវាក៏មានសរសៃដែលល្អសម្រាប់ពោះវៀន ។
ផ្លែត្របែក
ត្របែកគឺល្អបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម និង ជំនួយក្នុងការសម្រកទម្ងន់ ។ វាក៏ជួយទប់ស្កាត់ការឡើង សម្ពាធឈាមខ្ពស់ និងការព្យាបាលជំងឺផ្តាសាយទូទៅ ។
ម្ទេស
ម្ទេស សម្បូរទៅដោយវីតាមីន C ដូច្នេះអ្នកគួរបន្ថែមម្ទេសទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ ម្ទេសក៏មានផ្ទុកសារធាតុ Capsaicin ដែលអាចជួយបន្ថយការឈឺចាប់សន្លាក់ ។
ដោយ៖ ខ្មែរណូត

ញាំទឹកក្រូចឆ្មា មួយកែវរាល់ព្រឹក​ ផ្តល់អត្ថប្រយោជន៏ សុខភាពហួសស្មាន!


បើនិយាយពីផ្លែក្រូចឆ្មាជឿជាក់ថាប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយ តែបើនិយាយពីអត្ថប្រយោជន៏របស់វាវិញ ប្រហែលជាប្រិយមិត្តមួយចំនួនមិនទាន់បានដឹងច្បាស់នូវឡើយទេ។ ពិតណាស់ក្រូចឆ្មាអាចផ្តល់ប្រយោជន៏ដល់សុខភាពយ៉ាងច្រើនដល់រាងកាយអ្នក ដោយគ្រាន់តែអ្នកធ្វើកាទទួលទានទឹកក្រូចឆ្មាតាមការណែនាំខាងក្រោមនេះ៖
របៀបធ្វើ
– យកទឹកធម្មតាមួយកែវ (ក្តៅក៏បាន ត្រជាក់ក៏បាន)
– ច្របាច់ក្រូចឆ្មាស្រស់មួយចំនិតចូល
– កូរឲ្យសព្វ ហើយទទួលទានដោយមិនបាច់ដាក់ស្ក
អត្ថប្រយោជន៏ចំពោះសុខភាព
សម្អាតថ្លើម ៖ទឹកក្រូចឆ្មានិងជួយបន្ថែមជាតិជាតិអង់ស៊ីមដល់រាងកាយ ដែលអាចជួយច្រោះជាតិពុលចេញពីថ្លើមរបស់អ្នកយ៉ាងមានប្រសិទ្ធភាព។
ធ្វើឲ្យអ្នកមើលទៅក្មេងជាងវ័យ ៖សារជាតិអាស៊ីតក្នុងក្រូចឆ្មាអាចជួយលុបបំបាត់ស្នាមជ្រួញ ធ្វើឲ្យស្បែករបស់អ្នកទន់ ភ្លឺរលោង ក្មេងជាងវ័យ និងមានសុខភាពល្អ។
ជួយសម្រក់ទម្ងន់ ៖ ទឹកក្រូចឆ្មាអាចជួយសំរួលក្នុងការបញ្ចេញកាកសំណល់ និងជាតិខ្លាញ់ចេញពីរាងកាយ ដែលជាហេតុធ្វើឲ្យអ្នកអាចស្រក់ទម្ងន់បានផងដែរ។
ដោះស្រាយបញ្ហាផ្លូវដង្ហើម: ទឹកក្រូចឆ្មាអាចជួយការពារការចម្លងមេរោគតាមផ្លូវដង្ហើម និងព្យាបាល ជំងឺ ក្អក ហឺត និងអាឡែស៊ីបាន៕


វិធីមួយចំនួន ពិនិត្យមើលក្រដាសប្រាក់ ១០០ $ ពិតប្រាកដ


ទន្ទឹមនឹងការធ្វើចរាចរណ៏យ៉ាងខ្លាំងក្លាជាមួយនឹងក្រដាស ១០០ ដុល្លាប្រភេទថ្មីនេះ ក្រដាស១០០ ដុល្លាក្លែងក្លាយក៏កំពុងតែវាយលុកទីផ្សារយ៉ាងខ្លាំងណាស់ដែរ។ ជាមួយគ្នានេះដែរ ក្រដាស ១០០ ដុល្លាប្រភេទថ្មីនេះ គឺជារចនាម៉ូដរបស់លោក Federal
Reserve។ ដោយសារតែមានការវាយលុកជាមួយនឹងក្រដាសប្រាក់ក្លែងក្លាយ ដូច្នេះគេហទំព័ររបស់អាមេរិកបានប្រាប់ពីរបៀបមើលក្រដាសប្រាក់ពិតប្រាកដ
១. ស្ទាបស្មាអាវ
ប្រសិនបើអ្នកយកម្រាមដៃរបស់អ្នកស្ទាបលើស្មាអាវរបស់របស់លោក Ben Franklin អ្នកនឹងមានអារម្មណ៍ថា អាវនោះមានភាពកក្រើម។
២. ការពិនិត្យអក្សរលើអាវ
នៅជុំវិញកអាវរបស់លោក Franklin អ្នកនឹងឃើញមានអក្សរតូចៗថា “The Unites State of America” ។ ហើយនៅលើកផ្ទៃក្រដាសមានសរសេរថា “One Hundred USA”
៣. ការរចនាម៉ូដ
នៅម្ខាងទៀតនៃក្រដាសប្រាក់ ១០០ ដុល្លាថ្មីនេះ បានបង្ហាញពីអគារមួយ គឺមានន័យថាដើម្បីបង្ខំអ្នកក្លែងក្រដាសប្រាក់ទាំងអស់ ត្រូវផ្លាស់ប្តូរថ្នាំជ្រលក់ក្នុងការបោះពុម្ពលុយក្លែងក្លាយ៕
៤. ពិនិត្យមើលសញ្ញា ៤ ចំនុច ខាងក្រោមបន្ថែមទៀត
– Security Thread
– 3D Security Ribbon
– Bell in the inkwell
– Symbols of freedom
front-of-100-dollar-bill

របៀប​គេង​នៅ អំឡុងពេល ដែលអ្នកមាន​ផ្ទៃពោះ


ការ​គេង​ដើរ​តួនាទី​យ៉ាង​ សំខាន់​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ សម្រាប់​សុខភាព​ទាំង​ទារក និង​ម្តាយ។ ការ​គេង​របស់​ម្ដាយ អាច​ជួយ​ក្នុងការ​រីក​លូតលាស់ ឬអាច​ប៉ះពាល់​ដល់​ទារក​ផងដែរ។ ការ​ផ្លាស់​ប្ដូរ​ទីតាំង ការ​ធ្វើ​ចលនា​ អាច​ជា​ការ​រំខាន​ដល់​ដំណេក​របស់​ទារក ដូចនេះ​អ្នក​ត្រូវ​គេង​ក្នុង​ទីតាំង​ មួយ​ដែល​សមស្រប ដើម្បី​ឲ្យ​ទារក​ទទួល​បាន​ភាព​សុខ​ស្រួល​មិន​មាន​ការ​រំខាន​ ណា​មួយ​ពី​ខាង​ក្រៅ​នោះឡើយ។ ថ្ងៃនេះ ​ខ្មែរណូត ​សូម​ណែនាំ​នូវ​ទីតាំង​ដំណេក ដើម្បីឲ្យម្ដាយ ​និង​ទារក​មាន​ផាសុខភាព​ ៖
១. គេង​ចំហៀង​បែរ​ទៅ​ឆ្វេង៖ គេង​ទៅ​ចំហៀង​ គឺ ​ជា​ទីតាំង​ដំណេក​ដ៏​ល្អ និង​មាន​សុវត្ថិភាព​បំផុត​សម្រាប់​ស្ត្រីមាន​ផ្ទៃ​ពោះ ព្រោះ​វា​បាន​ផ្ដល់​ ផាសុខភាព​ដល់​ម្ដាយ និង​ទារក។ ជា​ពិសេស ​ការ​គេង​បែរ​ទៅ​ខាង​ឆ្វេងមាន​ភាព​​ប្រសើរ​ចំពោះ​ដំណើរ​ឈាម​រត់។ ការ​គេង​បែប​នេះ​បាន​ការពារ​ថ្លើម និង​តម្រង​នោម​របស់​ម្ដាយ​ពី​ទម្ងន់​នៃ​ ពោះ​ផងដែរ។
២. ជៀស​វាង​ការ​គេង​ផ្ងារ៖ ការ​គេង​ផ្ងារ ​បង្ក​ឲ្យ​សម្ពាធឈាម​មាន​ការ​ធ្លាក់​ចុះ និង​ជា​មូលហេតុ​ដែល​ធ្វើ​មាន​ការ​ ដួល​សន្លប់ ហើយ​​បន្ថែម​ឲ្យ​មាន​សម្ពាធទៅ​លើ​ស្បូន ឆ្អឹងខ្នង និង​ពោះ​វៀន​របស់​ម្ដាយ។ នេះ​បណ្ដាល​ឲ្យ​មាន​ការ​ឈឺចាប់​សាច់ដុំ រមួលក្រពើ សម្ពាត​ឈាម​ថយចុះ ហើយ​សូម្បី​តែ​ជំងឺ​ឬសដូងបាត​ក៏​អាច​នឹង​កើត​មាន​ឡើង​ដែរ។ ជាពិសេសវា​ធ្វើ​ឲ្យ​ដំណើរ​ឈាម​របស់​ទារក​ជួប​ប្រទះ​នូវ​បញ្ហា​ផង​ដែរ។
៣. ជៀសវាង​ការ​គេងផ្កាប់ពីលើ​ពោះ៖ ​ការ​គេង​របៀប​នេះ វា​ជា​ការ​ដាក់​បន្ទុក​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​ស្បូន និង​ក្រពះ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ទាំង​ម្ដាយ និង​ទារក។
៤. កល់ក្បាលគ្រែអោយខ្ពស់៖ អ្នក​អាច​ដាក់​ ​ខ្នើយ​មួយ​ចំនួន​នៅ​លើ​ផ្នែក​ខាង​ក្បាល​គ្រែ​ របស់​អ្នក ដើម្បី​ងោយវាខ្ពស់ឡើង។ ធ្វើប​បែប​នេះ​នឹង​កាត់​បន្ថយ​នូវ​ការ​ចាល់​ជាតិ​ អាស៊ីត​ក្នុង​ក្រពះឲ្យ​មាន​លំហូរ​មួយ​ល្អ​សម្រាប់​ម្ដាយ។
៥. គេង​លេង​នៅ​លើ​សាឡុង​ដែល​មាន​ផា​សុខភាព៖ ការគេងលើ សាឡុង​នេះ​នឹងបន្ថយ​ការ​ក្រហាយ​ទ្រូង ហើយ​ធ្វើ​ឱ្យ​អ្នក​ស្ថិត​នៅ​ក្នុង​ ទីតាំង​មួយ​មាន​ផាសុខភាព​ដោយ​គ្មាន​ការ​ដាក់​សម្ពាធ​បន្ថែម​ទៀត​លើ​ខ្នង និង​ពោះ​របស់​អ្នក។ នេះ​ជា​ទីតាំង​ដំណេក​ដ៏សុខ​ស្រួល​មួយ​ទៀត​អំឡុង​ពេល​មាន ​ផ្ទៃពោះ។
៦. ប្រើខ្នើយអោប៖ អ្នក​អាច​ប្រើ​ខ្នើយ​អោប​ ប្រវែង ២ ម៉ែត្រ​ ដែល​ជា​ជំនួ​សម្រួលដល់​ខ្នង និង​ក្រពះ​របស់​អ្នក​នៅ​ពេល​គេង។ ដាក់​ខ្នើយ​ចន្លោះ​ជង្គង់ និង​ខ្នើយ​មួយ​ទៀត​ស្ថិត​នៅ​ពី​ក្រោយ​ខ្នង​របស់​ អ្នក។ អ្នក​ក៏​អាច​ប្រើ​ខ្នើយ​ទីបី​នៅ​ក្រោម​ពោះ​របស់​អ្នក​មួយ​ទៀត​ផង​ដែរ៕

វិធីសាស្ត្រដ៏រ៉ូមែនទិច មួយចំនួន ដើម្បីធ្វើឲ្យ មិត្តស្រីរបស់ អ្នកសប្បាយចិត្ត


តើអ្នកដឹងទេថា ហេតុអ្វីបានជាមិត្តស្រីរបស់អ្នកតែងថាឲ្យអ្នក ជាមនុស្សមិនរ៉ូមែនទិច មិនស្រឡាញ់នាងខ្លាំង ឬមិនយកចិត្ដទុកដាក់ចំពោះនាង ? ជាការពិតណាស់ នេះក៏ព្រោះតែអ្នកមិនព្យាយាមយល់ពីនាង ។ ប្រសិនបើនាងប្រាប់អ្នកថា គ្មានអ្វីកើតឡើង សូមប្រុងប្រយ័ត្ន ព្រោះប្រាកដជាមានរឿងអ្វីមួយដែលធ្ងន់ធ្ងរបានកើតឡើងចំពោះនាងហើយ ។ ស្ត្រីភាគច្រើន ចូលចិត្តលាក់បាំង រឿងមួយចំនួន ដូច្នេះអ្នកគួរស្វែងយល់ពីនាងឲ្យបានច្រើន​ ។ ហើយវា គឺជាកាតព្វកិច្ចរបស់អ្នកដើម្បីធ្វើឱ្យនាងសប្បាយរីករាយ នៅក្នុងការទំនាក់ទំនងជាមួយអ្នក។ អ្នកប្រហែលជាដឹងវិធីសាស្ត្រមួយចំនួនរួចមកហើយ ដើម្បីធ្វើឲ្យនាងសប្បាយចិត្ត។ ប៉ុន្តែអ្នកគួរតែអនុវត្ត វិធីសាស្រ្តថ្មី ៗ ខាងក្រោមនេះ ដើម្បីរក្សាភាពរ៉ូមែនទិចរវាងអ្នក និង​មិត្តស្រីអ្នក ៖
ធ្វើឲ្យនាងភ្ញាក់​ផ្អើល ​គ្មាន​នរណា​ម្នាក់​ដឹងពី​មិត្ត​ស្រី​របស់​អ្នក​ជាង​អ្នកនោះទេ ​។
បើ​សិនអ្នកស្គាល់នាងច្បាស់ អ្នកត្រូវតែធ្វើឲ្យនាងភ្ញាក់​ផ្អើល​ដោយជូនកាដូជារបស់អ្វីដែលនាងចូលចិត្ត ​។
មិនត្រូវ​ភ្លេច​ឱកាស​ពិសេស​ណាមួយ​ ដូច​ជា​ថ្ងៃខួប​កំណើត​នាង ឬថ្ងៃ​ទិវា​នៃ​ក្តី​ស្រឡាញ់​នោះទេ ​។
បន្ថែមរសជាតិផ្អែមល្ហែមទៅលើសេ្នហា​របស់​អ្នក ​ដោយឲ្យអំណោយដែលនាងចូលចិត្ត ​ដូច្នេះអ្នកនឹងឃើញនូវស្នាម​ញញឹម​នៅ​លើ​មុខ​របស់​នាង​ ។
ការ​ប្រាស្រ័យ​ទាក់ទង ប្រសិន​បើ​អ្នក​ចង់ធ្វើឲ្យមិត្ត​ស្រី​របស់​អ្នក​ សប្បាយ​ចិត្ត​ ត្រូវផ្សារភ្ជាប់ទំនាក់ទំនងឲ្យស្អិតរមួតជាមួយនាង ​។
មនុស្សស្រីតែងចង់មានអ្នកនិយាយជាមួយនាង ​ ដូច្នេះ​អ្នកគួរចែក​រំលែកអ្វីដែលអ្នកបានគិត​ជាមួយ​នឹងនាង​ ។
ទំនាក់ទំនង​ល្អ ​ក៏​ជា​វិធី​សាស្ត្រ​ដើម្បី​បញ្ចប់​ការ​យល់​ខុសទៅលើគ្នា​មួយចំនួន ​។
ផ្សារភ្ជាប់ទំនាក់ទំនងជាមួយ​គ្រួសារ​និង​មិត្ត​ភក្តិ​របស់​ នាង ជាកាពិតណាស់ ​អ្នកប្រហែលជា​ ​មិន​ចូលចិត្ត​មិត្ត​​របស់​នាង​ទាំង​អស់​នោះទេ ប៉ុន្តែ​នោះ​គឺ​ជា​ទំនាក់​ទំនង​ ​។
ប្រសិន​បើ​អ្នក​ព្យាយាមរាប់អានជាមួយមិត្តរបស់នាង ​អ្នក​​នឹងធ្វើ​ឱ្យ​នាង​សប្បាយ​ចិត្ត​។
ការ​ភ្ជាប់ទំនាក់ទំនង​របស់​អ្នក​ជាមួយ​នឹង​ក្រុម​គ្រួសារ​របស់​នាង ក៏ជាការសំខាន់ដើម្បីធ្វើឲ្យនាងសប្បាយរីករាយដែរ ​។

ធ្វើនូវរឿងដែលឥតប្រយោជន៍មួយចំនួន តើអ្នកចង់​បង្ហាញពីភាពរ៉ូមេទិច ​ដើម្បី​ធ្វើឲ្យមិត្ត​ស្រី​របស់​អ្នក​សប្បាយ​ចិត្ត​ឬទេ ?
គឺអ្នកត្រូវធ្វើ​រឿង​ដែលឥត​បាន​ការចំនួនដូចជា៖
ដើរកាត់​​ទឹក​ភ្លៀង​ជាមួយនាងតែពីរនាក់។
​ជិះ​រថ​យ​ន្ដ​ក្រុង​ជាមួយនាងដើរលេង​គ្រប់​ទីកន្លែង​, ញ៉ាំអាហារនៅ​តាម​ដងផ្លូវ ​និង​សើច​សប្បាយជាមួយនាង ​។
យកចិត្តទុកដាក់ចំពោះមតិយោបល់របស់នាង។
វិធីដើម្បីធ្វើឲ្យមិត្តស្រីរបស់អ្នកសប្បាយចិត្ត គឺរួមមានចំនុចនេះផងដែរ ។
ប្រសិនបើអ្នកបង្ហាញការគោរពដល់នាង នោះនាងនឹងគោរពអ្នកវិញផងដែរ ។
ដូច្នេះអ្នកត្រូវតែស្តាប់នូវ មតិយោបល់ដ៏មានតម្លៃរបស់នាង ។
អោបនាងដោយភាពកក់ក្តៅ៖
កាយវិការរ៉ូមែនទិក គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការធ្វើឱ្យការទំនាក់ទំនងរបស់អ្នកកាន់តែរឹងមាំ ។
អោបនាងឲ្យណែន ធ្វើឱ្យនាងមានអារម្មណ៍ថាពិសេស ។ ប៉ុន្តែទោះជាយ៉ាងណា អ្នកត្រូវគោរពការសម្រេចចិត្តរបស់ នាងជានិច្ច ។
ធ្វើឲ្យនាងមានអារម្មណ៍កក់ក្តៅ៖
មនុស្សស្រី តែងតែចង់បាន បុរសដែលសុភាពរាបសារ និង ស្មោះត្រង់ ។ ត្រូវបង្ហាញថា អ្នកចេះការពារនាង
ធ្វើឲ្យនាងមានអារម្មណ៍កក់ក្តៅ និងមានសុវត្ថិភាពពេលនៅជាមួយអ្នក ។
កុំធ្វើអ្វីដែលអាចធ្វើឱ្យនាងមានការសង្ស័យទៅលើអ្នក ។
ប្រសិនបើមនុស្សស្រីមានអារម្មណ៍ថានាងអាចពឹងផ្អែកលើអ្នកបាន នាងនឹងមានអារម្មណ៍សប្បាយរីក

វីធីសាស្ត្រសាមញ្ញៗ ដើម្បីព្យាបាលភា ព​អស់កម្លាំង​ នៅពេល​ព្រឹក


​ពេល​ដែលដល់ម៉ោងភ្ញាក់ពីគេងហើយ តើ​អ្នកធ្លាប់មាន​អារម្មណ៍​ថា នៅ​តែចង់ដេក​បន្តទៀតដែរទេ? កត្តាបែបនេះ​គឺ​បណ្តោល​​មក​ពី​ភាព​អស់កម្លាំង។ ការគេង​មិន​បាន​គ្រប់​គ្រាន់, បរិភោគអាហារ​មិន​ល្អ,ទម្លាប់ក្នុងការរស់នៅ និង​សេពគ្រឿង​ស្រវឹង​គឺ ជាមូលហេតុ​ចម្បងដែលធ្វើឲ្យ​កើត​មាន​បញ្ហា​បែប​ នេះ។ ដូច្នេះដើម្បីកាត់បន្ថយនូវអាការៈ បែបនេះ អ្នកគួរតែអនុវត្តនូវវិធីសាស្ត្រ​មួយចំនួនដូចខាងក្រោម៖
១. គេង​ឲ្យបាន​គ្រប់គ្រាន់
ការគេងមិនគ្រប់គ្រាន់ គឺជាហេតុផលចម្បង​មួយដែលបណ្តោល​ឲ្យ​អ្នកអស់កម្លាំង ជាពិសេស​នៅពេល​ព្រឹក ។ ព្យាយាម​ចូលគេងឲ្យបាន​គ្រប់គ្រាន់ និងក្រោក​ឡើង​ឲ្យ​បាន​ទៀត​ទាត់ជារៀង​រាល់ថ្ងៃ។នៅពេល​ដែលរាងកាយ​របស់​ អ្នកទទួលបាន​ទម្លាប់មួយនេះ អ្នកនឹង​មាន​ភាព​ ស្រស់ស្រាយពេលដែលភ្ញាក់ពីគេង។ ងូតទឹកផ្កាឈូកត្រជាក់ ការងូតទឹកផ្កាឈូកត្រជាក់នៅពេលព្រឹក អាច​ជាចំណុច​មួយដ៏ប្រសើរដែលបង្កើន​ កម្រិតថាមពលរបស់អ្នក។ ការងូតទឹកត្រជាក់អាចដាស់ប្រព័ន្ធប្រសាទរបស់​អ្នក និងផ្តល់​ឲ្យ​ថាមពល​ចាំចាច់សម្រាប់ការចាប់ផ្តើម​ថ្ងៃថ្មី ។ ការ​មាន​ភាព​ប្រសើរ​ឡើងនៃដំណើរការ​ឈាមរត់នៅទូទាំងរាងកាយ និងជួយកាត់បន្ថយអារម្មណ៍​ធុញទ្រាន់។
២. ទម្លាប់ហាត់ប្រាណ
ការហាត់ប្រាណ​បន្ទាប់ពីភ្ញាក់ពី​គេង ក៏ជាប្រភព​ថាមពលមួយ​ដែលជួយឲ្យ​ រាងកាយ​របស់​អ្នកមាន​ភាព​ប្រសើរឡើងដែរ។ ការធ្វើលំហាត់ប្រាណពេលនេះ​នឹង​ ជួយជំរុញ​លំហូរឈាម​ទៅក្នុងរាងកាយរបស់ទាំងមូល។ អ្នកនឹងមាន​អារម្មណ៍ធុញទ្រាន់ ​នៅពេលដែលលំហូរឈាមថយចុះ ដូច្នេះការធ្វើលំហាត់ប្រាណ​ឲ្យបាន​ត្រឹម​ត្រូវ នឹងជួយកម្ចាត់​អារម្មណ៍​ធុញ​ ទ្រាន់​របស់​អ្នកបាន។
៣. ញ៉ាំតែ ឬកាហ្វេ
ការញ៉ាំ​ជាមួយនឹង​តែមួយពែង​ក្តៅៗ អាចជួយឲ្យរាងកាយ​របស់អ្នកធ្វើសកម្មភាពរហ័សរហួន។ តែឬកាហ្វេ​អាច​ចាត់ទុកជា​ឱសថបុរាណ​ដ៏​ល្អបំផុត​សម្រាប់ភាព​អស់កម្លាំង​នៅពេល ​ ព្រឹក។ ទឹកផ្លែឈើញ៉ាំទឺកក្រូចស្រស់មួយកែវអាចជួយបង្កើនកម្រិត​ ថាមពលរបស់អ្នកបាន។ ដូចគ្នានេះដែរ ទឹកក្រូចឆ្មាសម្បូរទៅដោយ​វីតាមីន C និងមាន​ផ្ទុកអាស៊ីត្រូវបានគេ​ចាត់ទុកថាជា​ឱសថ​ដ៏ល្អ​សម្រាប់ព្យាបាល​ រាងកាយដែលអស់កម្លាំងនៅពេលព្រឹក។
៤. ញ៉ាំអាហារពេលព្រឹក ដែលល្អសម្រាប់សុខភាព​
ការទទួលទានអាហារ​ពេល​ព្រឹកដែលល្អសំរាប់សុខភាព មានទាំង​បន្លែ ឬ​ទឹកផ្លែឈើជារៀងរាល់ថ្ងៃអាចជួយឲ្យ​អ្នកទទួលបាន​នូវថាមពល​ ដែលបាត់បង់នៅពេលព្រឹក។ ការទទួលទានអាហារពេលព្រឹកដែលមាន​ តុល្យភាព គឺជាផ្នែកមួយដ៏សំខាន់បំផុតសម្រាប់​រាងកាយ​ ដែលអស់កម្លាំងនៅពេលព្រឹក៕

៦ យ៉ាងងាយៗ អាចជួយអោយ ស្បែកស្រអាប់ របស់អ្នកប្រែជាសស្រស់ថ្លាឡើងវិញ


មនុសគ្រប់រូបតែងតែចង់បាន មុខមាត់ ពណ៌សម្បុរ ស្រស់ស្អាត ជាពិសេស គឺមនុស្សស្រីតែម្តង ដែលពួកនាង ខ្វល់ខ្វាយ យ៉ាងខ្លាំងទៅលើស្បែកមុខ និង ដងខ្លួនរបស់នាង។ ស្បែកខ្មៅស្រអាប់ បានចូលមក រុករាន ក្នុងជីវិតរបស់ពួកនាង រហូតដល់បាត់បង់ទំនុកចិត្តលើខ្លួនឯង ពេលជួបជាមួយមនុស្សប្រុស។ ការបណ្តែតបណ្តោយ អោយស្បែកខ្មៅស្រអាប់ វាមិនមែន ជារឿងល្អនោះទេ ហើយអ្នកប្រាកដ ជាពិបាក ក្នុងការ ជួយស្រោចស្រង់ ស្បែករបស់អ្នក បើមិនដឹងពីវិធីសាស្ត្រ ច្បាស់លាស់។ ថ្ងៃនេះ យើងសូមធ្វើការ ដកស្រង់ ពីវិធីសាស្ត្រ ៦ យ៉ាងងាយៗ ក្នុងការ ជួយសង្គ្រោះ ស្បែកខ្មៅស្រអាប់ អោយប្រែជា សស្រស់ថ្លាវិញបាន៖
ទឹកផ្កាកុលាប៖ ការប្រើប្រាស់ ម្សៅ ម៉ាសបិទមុខ រឺ ទឹកដោះគោជូរ អ្នកគួរបន្ថែម ទឹកផ្កាកុលាប ២ ទៅ ៣ ដំណក់ ដើម្បីជំនួយដល់ស្បែក ដែលការធ្វើបែបនេះ ជាប្រចាំ ប្រមាណ ២ ដងក្នុងមួយសប្តាហ៍ អ្នកនឹងទទួលបាន លទ្ធផល ដូចការរំពឹងទុក ហើយស្បែករបស់អ្នកនឹងមានភាពប្រែប្រួល ទៅដូចធម្មជាតិឡើងវិញផងដែរ។
ទឹកដោះគោជូរ និង សំបកក្រូច៖ វិធីសាស្ត្រយក ម្សៅសំបកក្រូចស្ងួត លាយជាមួយទឹកដោះគោជូរ ហើយយកមកលាបលើស្បែក ដែលត្រូវកំដៅថ្ងៃយូរ និងញឹកញាប់ ធ្វើអោយ ស្បែករបស់អ្នក ដែលធ្លាប់តែខ្មៅស្រអាប់ ដោយសារកំដៅថ្ងៃ ប្រែមកសភាពដូចដើមវិញ។
ប៉េងប៉ោះ៖ ប៉េងប៉ោះ គឺជាបន្លែមួយប្រភេទ ដែលសម្បូរទៅដោយ វីតាមីន ហើយវាអាចជួយស្រោចស្រង់ កោសិកាស្បែកងាប់ និងលាងសំអាត ភាពកខ្វក់នៅលើស្បែក របស់អ្នក បានយ៉ាងមានប្រសិទ្ធិភាព។ អ្នកគ្រាន់តែប្រើបន្ទះប៉េងប៉ោះ ជូតលើផ្ទៃមុខ ក និង ដៃរបស់អ្នកបន្ទាប់មកលាងវាចេញ វាអាចជួយកោសិកាអ្នកបានច្រើន។
ល្ហុងខ្ចី៖ អ្នកខ្លះតែងយល់ច្រលំថា ល្ហុង ទុំអាចជួយស្បែករបស់អ្នកអោយមានភាពស្រស់ថ្លា តែផ្ទុយទៅវិញ ល្ហុងខ្ចីទើប អាចជួយអោយស្បែកមុខរបស់អ្នកមានភាពស្រស់ស្អាត។ វិធីសាស្ត្រមួយនេះ អ្នកត្រូវតែ យកល្ហុងខ្ចី កិនអោយម៉ត់ រួចយកមកលាបលើផ្ទៃមុខ និង ក ហើយន្ទាប់មក យកកន្សែងពោះគោ ត្រាំជ្រលក់ទឹកបន្តិច រួចជូតសំអាត លើផ្ទៃមុខជាការស្រេច។
ម្សៅឈើចាន់គ្រឹស្នា៖ រូបមន្តដែលមនុស្សគ្រប់ជំនាន់ តែងយកមកប្រើប្រាស់នោះគឺ ម្សៅឈើចាន់គ្រឹស្នានេះឯង ដោយគេយកវា មកលាយជាមួយទឹកដោះគោឆៅ ព្រមជាមួយម្សៅរមៀត មួយស្លាបព្រាបបាយ កាន់តែល្អ ដើម្បីកំចាត់មេរោគលើផ្ទៃមុខ របស់អ្នក។ គួរយកវាមកលើថ្នមៗលើផ្ទៃមុខ ហើយប្រើក្រែមបន្ទន់ស្បែក រឺ ក្រែមផ្តល់សំណើមស្បែកមុខ អាស្រ័យទៅលើ ស្បែករបស់អ្នក។
ទឺកឃ្មុំលាយទឹកដោះគោបូកជាមួយទឹកក្រូចឆ្មា៖ វាជាឱសថ មួយប្រភេទ ដែលអាចជួយដល់ស្បែកខ្មៅស្រអាប់របស់អ្នក អោយត្រលប់ មករកសភាពដើម ដូចធម្មជាតិវិញ ដោយគ្រាន់តែច្របល់វាចូលគ្នាអោយសព្វ រួចធ្វើការ លាបទៅលើផ្ទៃមុខ និងដងខ្លួនជាការស្រេច តែគួរណាស់ធ្វើវាអោយបានទៀងទាត់ជាប្រចាំ ទើបអាចឃើញលទ្ធផលល្អប្រសើរ៕
អត្ថបទ៖ សុវណ្ណ


វិធីល្អបំផុត! ការពារ​ភ្នែក​របស់​អ្នក ពេល​ប្រើ​ប្រាស់​កុំព្យូទ័រ​រាល់​ថ្ងៃ


បច្ចុប្បន្នការងារភាគច្រើន តែងតែជាប់ពាក់ព័ន្ធជាមួយ នឹងការប្រើប្រាស់កុំព្យូទ័រ ដែលមាន ន័យថាអ្នកទាំងអស់នោះ ត្រូវចំនាយពេលជាច្រើន ដើម្បីអង្គុយមុខកុំព្យូទ័រដើម្បីធ្វើការ។ ជាអកុសល នេះគឺជាមួលហេតុ ដែលនាំឲ្យអ្នកមានបញ្ហាភ្នែក។ ទោះបីជាយ៉ាងនេះក្តី ដើម្បីជៀសវាងពីបញ្ហានេះ អ្នកត្រូវតែការពារភ្នែក របស់អ្នកឲ្យបានត្រឹមត្រូវ នៅពេលដែលអ្នក ប្រើប្រាស់កុំព្យូទ័រក្នុងរយៈពេលយូរ៖
១. អង្គុយនៅឆ្ងាយពីអេក្រង់កុំព្យូទ័រៈ អ្នកគួរតែអង្គុយឲ្យឆ្ថាយពីអេក្រង់កុំព្យូទ័រ យ៉ាងហោច ណាស់ចំងាយស្មើរនឹងប្រវែងដៃរបស់អ្នក។
២. ដាក់អេក្រង់កុំព្យូទ័រក្រោមភ្នែករបស់អ្នកក្នុងកំរិត ៤ ឬ ៥អ៊ីងៈ អ្នកគួរតែមើលអេក្រង់ កុំព្យូទ័រនៅខាងក្រោមក្នុងកំរិត១៥ ទៅ ២០ ដឺក្រេ។ ត្រូវប្រាកដថាគ្រាប់ភ្នែករបស់អ្នកត្រូវបាន គ្របដណ្តប់ដោយត្របកភ្នែក ដោយសារតែការធ្វើបែបនេះធ្វើឲ្យភ្នែករបស់អ្នកមានសំនើម ព្រមទាំងមានសុខភាពល្អ។
៣. ព្រិចភ្នែករបស់អ្នកឲ្យបានញឹកញាប់ៈ ជាធម្មតាយើងព្រិចភ្នែក ២០ដង រៀងរាល់នាទី ក៏ប៉ុន្តែនៅពេលដែលអ្នកផ្តោតទៅលើអេក្រង់កុំព្យូទ័រ វាអាចធ្វើឲ្យកាត់បន្ថយការព្រិចភ្នែករហូត ដល់ទៅពាក់កណ្តាល។ មានន័យថា វាងាយនឹងធ្វើឲ្យភ្នែករបស់អ្នកមានសភាពស្ងួត និង ក្រហាយ នៅពេលដែលអ្នកប្រើប្រាស់កុំព្យូទ័រច្រើនម៉ោងពេក។ ជាក់ស្តែង ដោយសារតែភ្នែក របស់អ្នកព្រិចមិនច្រើនដង ដូចធម្មតាអ្នកគួរតែបង្ខំខ្លួនឯងឲ្យព្រិច។ អ្នកគួរតែព្រិចភ្នែក រៀងរាល់ ៥ វិនាទីម្តង។ ប្រសិនបើអ្នកពិបាកនឹងធ្វើវា អ្នកគួរតែសម្រាករៀងរាល់ ២០នាទីម្តង ដោយមើលទៅវត្ថុណាដែលស្ថិតនៅឆ្ងាយពីអាក្រង់កុំព្យូទ័រក្នុងរយៈពេល ២០វិនាទី។ ការធ្វើបែបនេះអាចធ្វើឲ្យភ្នែករបស់អ្នកមានសំនើមមកវិញ។
៤. ទទួលទានវីតាមីន C ឲ្យបានច្រើនៈ វីតាមីន C មិនត្រឹមតែអាចជួយការពារ អ្នកពីជំងឺតែមួយមុខនោះទេ វាថែមទាំងមានអត្ថប្រយោជន៏សម្រាប់សុខភាពភ្នែកផងដែរ។ ម្យ៉ាងវិញទៀត វាអាចជួយការពារភ្នែកកុំឲ្យកើតជំងឺម៉្ញូប៕

អាហារ​ ៩ ប្រភេទ ដែលជួយ លាងសម្អាត ពោះវៀនធំ យ៉ាងមានប្រសិទ្ធិភាព


ការលាងសម្អាតពោះវៀនធំ អាចជួយឱ្យសុខភាពរបស់មនុស្សយើងប្រសើរឡើង ជាពិសេសវាអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំបាន និងធ្វើឲ្យស្បែករបស់យើង ស្រស់ថ្លា។ អាហារដែលមានជាតិសរសៃ អាចជួយក្នុងការរំលាយអាហារ និងទប់ ស្កាត់ការទល់លាមក។អាហារ ដែលអាចលាងសម្អាតពោះវៀនធំ គួរតែត្រូវបានបន្ថែមទៅក្នុង របបអាហារប្រចាំថ្ងៃរបស់អ្នក​ ។ ខាងក្រោមនេះ គឺជាអាហារ ១០ ​យ៉ាង ដែលអាចជួយលាងសំអាតពោះវៀនធំរបស់អ្នក :
1. ក្រូចឆ្មា
ផ្លែក្រូចឆ្មា គឺល្អសម្រាប់ការលាងសំអាតពោះវៀនធំ ។ ញ៉ាំទឹកក្រូចឆ្មាមួយកែវ ជារៀងរាល់ព្រឹកនឹងជួយសំរួលការរំលាយអាហារបានល្អ​។
2. ស្ពៃ​ Spinach
ការទទួលទានបន្លែដែលមានស្លឹកពណ៌បៃតងដូចជា ស្ពៃ​ Spinach នឹងអាចជួយសម្អាតពោះវៀនធំ និងការពារប្រព័ន្ធរំលាយអាហារពីជំងឺផ្សេងៗ ។
3. ផ្កាខាត់ណាខៀវ
ផ្កាខាត់ណាខៀវត្រូវបានគេស្គាល់ថាជាប្រភេទបន្លែ​ មានប្រយោជន៍សម្រាប់ជួយក្នុងការលាងសំអាតថ្លើម និងជួយក្នុងការរំលាយអាហារ និងលាងសំអាតពោះវៀនធំ​។
4. ទឹកផ្លែឈើ
អ្នកគួរតែធ្វើទឹកផ្លែឈើសំរាប់ញ៉ាំ បន្ថែមពីលើ របបអាហារប្រចាំថ្ងៃរបស់អ្នក ព្រោះវាបានជួយក្នុងការសំអាតពោះវៀនធំ ដោយសារតែវាសម្បូរទៅដោយ ជាតិសរសៃ និង អង់ហ្ស៊ីម ។
5. ខ្ទឹមស
ខ្ទឹមស គឺជាគ្រឿងទេសដែលមិនត្រឹមតែជួយឲ្យបេះដូងអ្នកមានសុខភាពល្អ​ ហើយវាថែមទាំងមានប្រយោជន៍សំរាប់ជួយលាងសំអាតពោះវៀនធំផងដែរ ។
6. ត្រី
មិនដូចគ្នាទៅនឹងសាច់សត្វនោះទេ សាច់ត្រីគឺសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា 3 និង ប្រេង ដែលមានសារៈសំខាន់ក្នុងការ ជួយលាងសំអាតប្រព័ន្ធរំលាយអាហារ និងធ្វើឲ្យប្រពន្ធ័រំលាយអាហារដំណើរការបានល្អ​ ។
7. ផ្លែបឺរ
ផ្លែឈើនេះគឺសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា 3 និងប្រេងដែលមានអត្ថប្រយោជន៍ដល់ការរំលាយអាហារ និង លាងសំអាតពោះវៀនធំ ។
8. អាហារធញ្ញជាតិ
អាហារធញ្ញជាតិដូចជានំបុ័ង ប៉ាស្តា និងម្សៅ គឺសំបូរទៅដោយជាតិសរសៃ ហើយមានកាឡូរី និងកូឡេស្តេរ៉ុលទាប ។ អាហារទាំងនេះបានជួយលាងពោះវៀនធំ និងជំនួយក្នុងការរំលាយ​អាហារបានល្អប្រសើរ។
9. តែបៃតង
ប្រសិនបើអ្នកចង់បំបាត់ជាតិពុលនៅក្នុងថ្លើមរបស់អ្នក ក៏ដូចជាចង់សំរកទំងន់ តាមរយៈការលាងកាកសំណល់នៅក្នុងពោះរៀនធំ អ្នកត្រូវទទួលទានតែបៃតង ៕​

អាហារ ១៥ ប្រភេទជួយច្រោះ ជាតិពុលក្នុង ថ្លើមយ៉ាងមាន ប្រសិទ្ធភាព!


តាមបែបវិជ្ជសាស្រ្ត ការលាងសម្អាតជាតិពុលចេញពីថ្លើមរបស់អ្នកអាចធ្វើទៅបានតាមវីធីជាច្រើន។ ប៉ុន្តែមិនប្រាកដថាវិធីទាំងនោះអាច ​ច្រោះយកយកជាតិពុលបាន ១០០% នោះទេ ព្រោះថា មានជាតិពុលមួយចំនួនបានកកកុញនៅក្នុងថ្លើមរបស់អ្នកអស់រយៈពេលជាយូរឆ្នាំមកហើយ ដែលមិនអាចធ្វើ ​​ការច្រោះចេញតាមការប្រើប្រាស់ក្បួនវិជ្ជសាស្រ្តម្តង ឬ​ ពីរដងនោះទេ។ យ៉ាងណាក៏ដោយ វេជ្ជបណ្ឌិត ជំនាញផ្នែកថ្លើមបានធ្វើការណែនាំថា ការទទួលទានប្រភេទអាហារខាងក្រោមនេះជាប្រចាំអាចជួយ លាងសម្អាតជាតិពុលចេញពីថ្លើមរបស់អ្នកបានយ៉ាងមានប្រសិទ្ធភាព៖
១.ផ្លែប៉ោម៖ មានផ្ទុកសារជាតិ pectin និងសារធាតុគីមីធម្មជាតិផ្សេងជាច្រើនទៀត ដែលជួយសម្រួលដល់ប្រតិបត្ដិការលាងសម្អាតថ្លើមបានយ៉ាងមានប្រសិទ្ធភាព។
២.គ្រាប់ធញ្ញ៖ គ្រាប់ជាតិដូចជា ស្រូវសាលី និងម្សៅដែលធ្វើពីស្រូវសាលីមានផ្ទុកសារជាតិ gluten ដែលជួយលាងសម្អាតថ្លើមបានយ៉ាងមានប្រសិទ្ធភាព។
៣. ផ្លែបឺរ៖ ផ្ទុកសារជាតិចម្រុះជាច្រើនជាពិសេសគឺសារជាតិ glutathione ដែលមានសារៈ សំខាន់ក្នុង ការជួយទាញយកជាតិពុលពេញពីថ្លើមរបស់អ្នក។
៤.ការ៉ុត៖ សម្បូរទៅដោយសារជាតិ flavonoids និង Beta-carotene​ ដែលអាចជួយបំបាត់ជាតិពុលចេញពីថ្លើមរបស់អ្នក។
៥.ស្ពៃក្តោប៖ ជួយសំរួលក្នុងការផលិត ITCs (Isothiocyanates) ក្នុងរាងកាយរបស់អ្នក ដែលជាសារធាតុដ៏សំខាន់មួយជំរុញឱ្យមានការផលិតអង់ស៊ីមដើម្បីបំបាត់ជាតិពុលចេញពីថ្លើម។
៦. ផ្លែក្រូចឆ្មា៖ សំបូរវីតាមីន C ដែលអាចជួយបង្កើនមុខងាររបស់ថ្លើមនិងជួយផ្លាស់ប្តូរ សារធាតុជាតិពុលនៅក្នុងថ្លើម។
៧.ផ្កាខាត់ណា៖ មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម glucosinolates ដែលជំរុញអោយមានការផលិតអង់ស៊ីមកំចាត់ជាតិពុលចេញពីថ្លើមបាន។
៨.ខ្ទឹមស៖ ជាប្រភពនៃសារធាតុ ស៊ុលផួ (ភ្នាក់ងារបំបាត់ជាតិពុលដ៏អស្ចារ្យ) សារធាតុ Allicin និងសារធាតុ Selenium ដែលជាជំនួយដ៏សំខាន់ក្នុងការជួយសំអាតថ្លើមរបស់អ្នក។
៩. ក្រូចថ្លុង៖ សំបូរវីតាមីន C សារធាតុ glutathione និងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ដែលអាចផលិតអង់ស៊ីមការពារជាតិពុលនិងការពារសារជាតិបង្កជំងឺមហារីកមួយចំនួនទៀតផង។
១០.តែបៃតង៖ មានផ្ទុកសារជាតិប្រឆាំងអុកស៊ីតកម្មមានឈ្មោះថា catechins ដែលអាចជួយឲ្យថ្លើមមានសុខភាពល្អ។
១១.ផ្លែប៉េងប៉ោះ៖ មានផ្ទុកសារធាតុ glutathione និង​ សារធាតុ lycopene ដែលអាចជួយការពារអ្នក ពីជំងឺមហារីកសុដន់ ស្បែក និងថ្លើមបានយ៉ាងមានប្រសិទ្ធភាព។
១២.រមៀត៖ ជំរុញការផលិតអង់ស៊ីមបំបាត់ជាតិពុលក្នុងថ្លើម។
១៣.ស្ពៃអេពីណា៖ មានផ្ទុកសារធាតុ glutathione ដែលអាចជួយការពារអ្នកពីជំងឺមហារីកថ្លើម ។
១៤.ប្រេងអូលីវ៖ ជួយថ្លើមឲ្យមានសុខភាពល្អ និងបំបាត់ជាតិពុល។
១៥.បន្លែបៃតង៖ មានសមត្ថភាពក្នុងការស្រូបយកជាតិពុលដែលកំពុងបំពុលរាងកាយរបស់អ្នក និង​ជួយឲ្យថ្លើមរបស់អ្នកមានសុខភាពល្អ៕

ដំឡូងមិនត្រឹមតែ ឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងល្អ ចំពោះអ្នកមាន ជំងឺទឹកនោម ផ្អែមថែមទៀតផង


ដំឡូងផ្អែមដែលលោកអ្នកតែងតែ យក​មកស្ងោរ ទទួលទាន ឬ ប្រើប្រាស់ជា បន្លែក្នុងម្ហូបមួយ ចំនួននោះ ការពិតវាមាន អត្ថប្រយោជន៏យ៉ាងច្រើន ចំពោះសុខភាពជា ពិសេសអ្នកដែលមានជំងឺទឹកនោមផ្អែមដូចជា៖
១.ល្អសម្រាប់អ្នកទឹកនោមផ្អែម៖ ជាតិស្កធម្មជាតិដែលមាននៅក្នុងដំឡូងផ្អែមនិងជួយធ្វើឲ្យជាតិអាំងស៊ុយលីន និង ​កំរិតជាតិស្កមានលំនឹងល្អ។
២.ប្រព័ន្ធរំលាយអាហារ៖ដំឡូងផ្អែមសម្បូរសារជាតិសរសៃដែលអាចការពារពីជំងឺមហារីកពោះវៀនធំនិងការទល់លាមក។
៣.ការពារជំងឺហើមសួត៖ ដំឡូងផ្អែមជួយបង្កើតវីតាមីនA និងជួយសម្រួលប្រព័ន្ធផ្លូវដង្ហើមដែលអាចការពារជំងឺ ហើមសួតបាន។
៤.ប្រព័ន្ធភាពស៊ាំ៖ ដំឡូងផ្អែមគឺជាប្រភពដ៏អស្ចារ្យនៃវីតាមីនDដែលជាវីតាមីនដ៏សំខាន់ក្នុងការជំរុញការងារ របស់ក្រពេញទីរ៉ូអ៊ីតហើយអាចធ្វើឲ្យ ធ្មេញ ឆ្អឹង រឹងមាំ និងមានថាមពល។
៥.សុខភាពបេះដូង៖ ប៉ូតាស្យូម និងវីតាមីនB6 ដែលមានក្នុងដំឡូងផ្អែមអាចបងា្ករជំងឺដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូង។
៦. សាច់ដុំនិងជាលិកា៖ ប៉ូតាស្យូមដែលមានក្នុងដំឡូងផ្អែមក៏អាចធ្វើឲ្យមានសាច់ដុំរឹងមាំ ជួយបង្កើតជាលិកាថ្មីៗ ឲ្យរាងកាយ គ្រប់គ្រងចង្វាក់បេះដូង និងការពារអាការហើមពោះបានផងដែរ។
៧. សារធាតុប្រឆាំងប្រតិកម្មអុកស៊ីត៖ ដំឡូងផ្អែមមានផ្ទុកនូវសារធាតុ Beta-carotene ដែលអាចប្រឆាំងទៅនឹងជំងឺរលាកសន្លាក់ ជំងឺហឺត និង ទប់ស្កាត់ការអភិវឌ្ឍនៃជំងឺមហារីកសុដន់។
៨. សម្រាប់ទារក៖ ស្ត្រីមានផ្ទៃពោះត្រូវការអាស៊ីតហ្វូលីកដើម្បីធ្វើម្តាយនិងកូនមានសុខភាពល្អ ជាពិសេសជួយអភិវឌ្ឍកោសិការបស់ទារក។ ហើយដំឡូងផ្អែមសម្បូរអាស៊ីតហ្វូលិកនោះឯង។
៩.ការប្រឆាំងនឹងភាពតានតឹង៖ ប៉ូតាស្យូមក្នុងដំឡូងផ្អែមអាចរក្សាតុល្យភាពនៃជាតិទឹកក្នុងរាងកាយ ជួយជំរុញលំហូរអុកស៊ីសែន និងរក្សាចង្វាក់បេះដូងបាន ។ ហើយកក្តាទាំងនេះហើយដែលអាចប្រឆាំងនឹងភាពតានតឹង បាន។
១០.វីតាមីនC: ដំឡូងផ្អែមសម្បូរដោយវីតាមីនC ដែលជាវីតាមីនសំខាន់ សម្រាប់ជំរុញមុខងាររបស់រាងកាយទាំង មូល។
១១. ជំងឺស្លេកស្លាំង៖ ដំឡូងផ្អែមានផ្ទុកនូវជាតិដែកដែលវាមានប្រយោជន៍នៅក្នុងការប្រយុទ្ធប្រឆាំង នឹងការខ្វះឈាម និងជួយនង្កើតកោសិកាឈាមសនិងក្រហម។
១២.សុខភាពស្បែក៖ វីតាមីនC និងវីតាមីនE ក្នុងដំឡូងផ្អែមក៏អាចជួយធ្វើឲ្យស្បែកមានសុខភាពល្អផងដែរ។
១៣. វដ្តរដូវ៖ ដំឡូងផ្អែមអាចជួយឲ្យស្រ្តីមានវដ្តរដូវទៀងទាត់។
១៤.សុខភាពសក់៖ ជួយពន្លឿនកំណើនសក់ និងការពារបញ្ហាដូចជា អង្គែ និងសក់ខូច។
១៥. រ៉ែ៖ រ៉ែដូចជាការប៉ូតាស្យូម ម៉ង់ហ្គាណែ ម៉ាញេស្យូម កាល់ស្យូម និងជាតិដែលមានក្នុងដំឡូងផ្អែមមានសារៈសំខាន់ណាស់សម្រាប់បង្កើត កាបូអ៊ីដ្រាត ប្រូតេអ៊ីន និងអង់ហ្ស៊ីមរំលាយអាហារ៕

 ស្នាយព្យាបាល ជំងឺរាក​ រាកមូល ក្អក របេង ដំបៅ ពិស ហើម ភ្នែក ទាច​ បំពង់ក គ្រុនចាញ់ ប្រឆាំងវីរុស និងមហារីក

លក្ខណះរុក្ខជាតិៈ ជាប្រភេទឈើតូចមានកំពស់ពី ២ទៅ៨ម៉ែត្រ។ ស្លឹកគគ្រើម គេចូលចិត្តយកទៅដុះធ្មេញ ឬខាត់
សំភារៈ តុ ទូ។
កន្លែងដាំដុះ :
ដុះនៅតាមភ្លឺស្រែ ព្រៃរបោះ ទីទួលនានា ពាសពេញកម្ពុជា។
ផ្នែកប្រើប្រាស់ៈ
សំបក និង​ឬស។
សារធាតុៈ Phenolic glycosides សំបក និង​ ជ័រ។
ការព្យាបាលៈ រុក្ខជាតិទាំងមូលអាចស្ងោរផឹកសំរាប់ព្យាបាល ជំងឺរាក និង រាកមូល។​ឬកវា យកទៅឆុក ឬស្ងោរផឹក
សំរាប់ព្យាលបាល ក្អក របេង ដំបៅ ពិស និង​ ហើម។ ស្លឹកមានប្រសិទ្ធភាពទៅលើជំងឺភ្នែក។ មែកឆុងផឹកព្យាបាល
រោគទាចនិង ធ្វើជាថ្នាំបៀមខ្ពុលមាត់ ព្យាបាលរោគបំពង់ក ហើយអាចប្រើជាថ្នាំប្រឆាំងគ្រុនចាញ់ ប្រឆាំងវីរុស និង
ប្រឆាំងមហារីកផងដែរ។

ស្លឹក​ត្របែក មានអត្ថប្រយោជន៏ សំខាន់ៗ ១០ យ៉ាងចំពោះសុខភាព


1. សម្រកទម្ងន់
2. បន្ថយកូលេស្តេរ៉ុលក្នុងរាងកាយ
3. ការពារជំងឺទឹកនោមផ្អែម
4. ព្យាបាលជំងឺរាគ
5. ជួយសម្រួលប្រព័ន្ធរំលាយអាហារ
6. កំចាត់បញ្ហាមាត់ធ្មេញ ដូចជា ការឈឺធ្មេញ ឈឺបំពងករ និងក្លិនមាត់
7. ជួយបញ្ចុះកំដៅសម្រាប់អ្នកដែលមានជំងឺគ្រុនឈាម
8. ការពារជំងឺមហារីកក្រពេញប្រូស្តាល់
9. ធ្វើឲ្យមេជីវិតលួតលាស់បានល្អ
10. ព្យាបាលអាការប្រតិកម្មអាលែហ្សីផ្សេងៗ៕

វិធីសាស្ត្រ៤យ៉ាងអាចជួយ កាត់បន្ថយការហៀរសំបោរ

បរទេស៖ អាការៈហៀរសំបោរ តែងតែកើតមានទ្បើង នៅពេលអ្នកផ្ដាសាយ ឈឺបំពង់ក ឬក្ដៅខ្លួន ដែលជាហេតុបង្កឲ្យអ្នកពិបាកដកដង្ហើម ។ ខាងក្រោមនេះ ជាវិធីសាស្ត្រ៤យ៉ាង អាចជួយកាត់បន្ថយការហៀរសំបោរ៖១. ម៉ាស្សា
ប្រសិនបើអ្នកមានអារម្មណ៍ពិបាកដកដង្ហើម ដោយសារតែការហៀរសំបោរ ឬតឹងច្រមុះនោះ អ្នកអាចសាកល្បងជាមួយនឹងការម៉ាស្សាទងត្រចៀក ទាំងសងខាងរយៈពេល១០នាទី នឹងជួយធ្វើឲ្យអ្នកមានភាពធូរស្បើយ ។
២. ប្រើទឹកអំបិល
ការប្រើទឹកអំបិល ឬទឹកឆ្អិនមកលាងជម្រុះក្នុងរន្ធច្រមុះទាំងសងខាង អាចជួយបន្ធូរបន្ថយការហៀរសំបោរ និងតឹងច្រមុះបាន ប៉ុន្តែគួរជៀសវាងការស្រូបយកទឹកចូលក្នុងច្រមុះ ។
៣. ញីសំបោរចេញ
ការញីសំបោរចេញដោយថ្នមៗ ជាមធ្យោបាយដ៏ល្អបំផុត ក្នុងការជួយកាត់បន្ថយអាការៈហៀរសំបោរ ប៉ុន្តែអ្នកគួរជៀសវាងការញីសំបោរ ចេញញឹកញាប់ពេក ព្រោះអាចនឹងបណ្ដាលឲ្យរលាក និងទ្បើងក្រហមក្នុងច្រមុះ ។
៤. ប្រើកន្សែងពោះគោក្ដៅឧណ្ហៗស្អំ
ការយកកន្សែងពោះគោ ដាក់ត្រាំក្នុងទឹកក្ដៅឧណ្ហៗ រួចយកស្អំនៅលើផ្ទៃមុខ អាចជួយធ្វើឲ្យអ្នកមានអារម្មណ៍ថា ធូរស្បើយជាងមុន ៕
ផ្តល់សិទ្ធិដោយ ដើមអម្ពិល

ទម្លាប់ប្រចាំថ្ងៃ មួយចំនួន បណ្តោលឲ្យកើតមុន ដោយមិនដឹងខ្លួន


មុន អាចបំផ្លាញសម្រស់ផ្ទៃមុខរបស់អ្នក ទោះជាអ្នកមានទម្រង់មុខស្រស់ស្អាតយ៉ាងណាក៏ដោយ ព្រោះវាធ្វើឲ្យអ្នកបាត់បង់ភាពទាកទាញ ហើយពេលដែលអ្នកមានមុខធំៗ​ វាបណ្តាល ឲ្យអ្នកមានការឈឺចាប់ផងដែរ ។ ការកើតមុន វាបានបន្សល់នូវស្លាកស្នាម នៅលើស្បែកមុខរបស់អ្នក ។ មានមូលហេតុផលជាច្រើន ដែលបណ្តាលឲ្យអ្នកកើតមុនដូចជា មានជាតិខ្លាញ់ច្រើនពេកនៅលើស្បែក, មានធាតុកខ្វក់នៅក្នុងរន្ធស្បែក, ការផ្លាស់ប្តូរអ័រម៉ូន, ការឆ្លងមេរោគ និង​ បាក់តេរី និងរបបអាហាររបស់យើងរាល់ថ្ងៃ ។ មិនត្រឹមតែប៉ុណ្ណោះ ទម្លាប់ប្រចាំថ្ងៃមួយចំនួនរបស់អ្នក ក៏អាចបង្កឱ្យអ្នកមាន បញ្ហាជាច្រើនដល់ស្បែកដូចជា ការកើតមុននេះជាដើម ។ ដូច្នេះអ្នកត្រូវដឹងពីទម្លាប់ទាំងនោះ ហើយបោះបង់វាចោល ដើម្បីជៀសវាងការកើតមុន ។
ប្រើប្រាស់ស្រោមខ្នើយដដែលៗ
ប្រសិនបើអ្នកមិនបានផ្លាស់ប្តូរស្រោមខ្នើយរបស់អ្នកជាញឹកញាប់នោះទេ វាអាចបង្កឱ្យមានការ ឆ្លងមេរោគលើស្បែក ដែលនាំឱ្យកើតមុន ។ ស្រោមខ្នើយរបស់អ្នក ផ្ទុកនូវទៅដោយបាក់តេរី និងកោសិកា ងាប់ៗ​ ជាច្រើន ដែលបណ្តាលឱ្យកើតមុន ។ មុខរបស់អ្នកប៉ះទៅនឹង ស្រោមខ្នើយពេញមួយយប់ នៅពេលអ្នកគេង។ ដូច្នេះរឿងដំបូងដែលត្រូវធ្វើ គឺ ផ្លាស់ប្តូរស្រោមខ្នើយរបស់អ្នក។
ការញៀនកាហ្វេ
បើសិនបើអ្នកផឹកកាហ្វេច្រើនពេក នោះអ្នកនឹងមានហានិភ័យខ្ពស់ក្នុងការកើតមុន ។ កាហ្វេធ្វើឱ្យអ្នកសកម្មដោយការភ្ញោចខួរក្បាល ប៉ុន្តែនៅពេលជាមួយគ្នានេះ វាអាចបង្កឱ្យមានការផលិតជាតិខ្លាញ់លើសនៅក្នុងស្បែករបស់អ្នក និងបណ្តាលអ្នកកើតមុន ។
ជ្រើសរើសសម្លៀកបំពាក់ផលិតពីសាច់ក្រណាត់ខុស
សម្លៀកបំពាក់ធ្វើពី សាច់ក្រណាត់នីឡុង , polyester និង lycra វាងាយជាប់បាក់តេរី និងកោសិកាងាប់ ។ ​ព្រោះតែ សាច់ក្រណាត់នេះគ្មានប្រហោងឲ្យខ្យល់ចេញចូល ធ្វើឲ្យបាក់តេរីទាំងនេះ នៅជាប់នឹងសម្លៀកបំពាក់ និង អាចបង្កការឆ្លងមេរោគនៅលើស្បែក ដែលធ្វើឲ្យកើតមុន ។
មិនបានសំអាតទូរស័ព្ទដៃរបស់អ្នក
ទូរស័ព្ទដៃរបស់អ្នក មានផ្ទុកនូវបាក់តេរីច្រើនជាងចានបង្កន់របស់អ្នកទៅទៀត ។ ទូរស័ព្ទដៃរបស់អ្នកផ្ទុកនូវមេរោគ ​និង បាក់តេរីជាច្រើនប្រភេទផ្សេងគ្នា ។ ដៃរបស់អ្នក ក៏ជាប្រភពនៃការចម្លងបាក់តេរីទៅក្នុងទូរស័ព្ទរបស់អ្នក ។ ចូរទំលាប់ជូតសំអាតទូរស័ព្ទរបស់អ្នក មុនពេលនិយាយទូរសព្ទ័ ។
កម្តៅព្រះអាទិត្យ
ការប៉ះពាល់កម្តៅព្រះអាទិត្យយូរពេក អាចបំផ្លាញស្បែករបស់អ្នក និងបណ្តាលឱ្យកើតមុន។ ចូរអនុវត្តប្រើប្រាស់ឡេការពារកម្តៅថ្ងៃរយៈពេលបីម៉ោង មុននឹងចេញទៅក្រៅប៉ះនឹងកំដៅព្រះអាទិត្យ។ ស្បែកដែលខូច គឺងាយនឹងឆ្លងមេរោគ បាក់តេរី និង ធ្វើឲ្យកើតមុន។
ការលាងសំអាតផ្ទៃមុខ ញឹកញាប់ពេក
ប្រសិនបើអ្នកបានលាងសំអាតមុខញឹកញាប់ពេក, សារធាតុគីមីដែលនៅក្នុងសាប៊ូអាចបំផ្លាញ ស្បែកមុខរបស់អ្នក។ ជាតិប្រេងធម្មជាតិនៅក្នុងស្បែករបស់អ្នក ត្រូវបានបាត់បង់អស់រលីង ដែលបណ្តាលឱ្យមានកន្ទួលរមាស់ និង កើតមុនធ្ងន់ធ្ងរ ។ នេះជាទម្លាប់ប្រចាំថ្ងៃរបស់អ្នក ដែលបណ្តាលឱ្យកើតមុន ។
មិនថែរក្សាសក់ឲ្យមានអនាម័យ
ប្រសិនបើអ្នកមិនបានលាងសំអាតសក់របស់អ្នកឱ្យបានត្រឹមត្រូវទេ នោះវត្តមាននៃបាក់តេរីនៅក្នុងសក់របស់អ្នក បណ្តាលឲ្យអ្នកកើតមុន ព្រោះវាចម្លងបាក់តេរីទៅលើស្បែក ។ លាងសំអាតសក់របស់អ្នកឱ្យបានញឹកញាប់ ប្រសិនបើអ្នកមានស្បែកក្បាលខ្លាញ់ និងអង្គែ ស្បែកក្បាល។ ការលាងសក់គឺជាគន្លឹះដ៏ល្អបំផុតមួយ ដើម្បីចៀសវាងបញ្ហាកើតមុន

គ្រាប់ឪឡឹក ប្រឆាំងជំងឺទឹកនោមផ្អែម យ៉ាងមានប្រសិទ្ធិភាព ដែលយើង នឹកស្មានមកដល់



ក្នុងចំណោមផ្លែឈើទាំងអស់នៅក្នុងរដូវក្តៅ ផ្លែឪឡឹកគឺផ្លែឈើដែលមានសារះប្រយោជន៍បំផុត។ បើទោះបីជាវាមិនមានរសជាតិឆ្ងាញ់ ដូចជាផ្លែស្វាយ ឬ ផ្លែដទៃទៀត តែវាមានអត្ថប្រយោជន៍ចំពោះសុខភាពច្រើន ។ ការទទួលទានផ្លែឪឡឹក អាចធ្វើឲ្យខ្លួនយើងត្រជាក់ទោះបីជានៅក្នុងថ្ងៃក្តៅបំផុតក៏ដោយ ។ ចំនែកឯគ្រាប់ឪឡឹកវិញក៏មានផលប្រយោជន៍ផ្សេង ទៀតសំរាប់សុខភាព ។ ដោយដឹងអំពីអត្ថប្រយោជន៍នៃគ្រាប់ឪឡឹកសុខភាព គឺជាកត្តាសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់រូប ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍មួយចំនួននៃនៃគ្រាប់ឪឡឹក ដែលអ្នកមិនបានដឹងពីមុខមក ៖
១. ប្រភពធម្មជាតិនៃអាមីណូអាស៊ីត៖ រាងកាយមនុស្សត្រូវការអាមីណូអាស៊ីតសម្រាប់ធ្វើមុខងារជាច្រើន ។ បើទោះបីជាមានថ្នាំលេបដែលផ្តល់ជាតិអាស៊ីតដល់រាងកាយនាពេលបច្ចុប្បន្ននេះ ប៉ុន្តែគ្រូពេទ្យតែងតែផ្តល់យោបល់ ឲ្យយើងទាញយកជាតិអាស៊ីតពីប្រភពធម្មជាតិ ។ គ្រាប់ឪឡឹកគឺជាប្រភពធម្មជាតិនៃទឹកអាស៊ីតនេះ ។ ការញ៉ាំគ្រាប់ឪឡឹក, អ្នកអាចទទួលបានផលល្អទាក់ទងនឹង ការរំលាយអាហារ, សុខភាពផ្លូវភេទ និងប្រព័ន្ធសរីរាង្គនៃសរសៃឈាមបេះដូង។
២. ប្រភពនៃសារធាតុម៉ាញ៉េស្យូម៖ ម៉ាញ៉េស្យូមជាសារធាតុរ៉ែមួយ ដ៏សំខាន់បំផុតដែលរាងកាយរបស់អ្នកត្រូវការជារៀងរាល់ថ្ងៃ ។ នៅក្នុងផ្តត់គំនិតរបស់វិទ្យាសាស្រ្តវេជ្ជសាស្រ្ត, គ្រាប់ឪឡឹក 100 ក្រាមផ្តល់នូវម៉ាញេស្យូមដែលរាងកាយត្រូវាការ 139 ភាគរយ ។ វាអាចបង្កើនល្បឿនការរំលាយអាហារ, ការសំយោគប្រូតេអ៊ីន, និង រក្សាសម្ពាធឈាម។ វាក៏អាចកាត់បន្ថយជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម​បានផងដែរ ។
៣. សុខភាពផ្លូវភេទ៖ នេះគឺជា អត្ថប្រយោជន៍ដ៏សំខាន់បំផុតរបស់គ្រាប់ឪឡឹកចំពោះសុខភាព។ គ្រាប់ទាំងនេះមានសារធាតុលីកូពីន (lycopene) និងផ្ទុកវីតាមីនជាច្រើនប្រភេទ ។ សារធាតុទាំងនេះល្អខ្លាំងណាស់សម្រាប់សុខភាពផ្លូវភេទ ។ វាអាចបង្កើនសមត្ថភាពផ្លូវភេទដល់បុរស ។ វត្តមាននៃវីតាមីនជាច្រើនរបស់វា គឺជាការល្អណាស់សម្រាប់ដំណើរការរបស់ឈាម ធ្វើឲ្យសកម្មភាពរបស់ប្រព័ន្ធសរសៃប្រសាទដំណើរការល្អ និង បង្កើតប្រព័ន្ធការពាររាងកាយ ។
៤. ប្រយុទ្ធប្រឆាំង នឹងជំងឺទឹកនោមផ្អែម៖ ជំងឺទឹកនោមផ្អែម អាចបណ្តាលអ្នកស្លាប់បាន ប្រសិនបើអ្នកមិនព្យាបាលឱ្យបានត្រឹមត្រូវ​ ។ ប្រសិនបើអ្នកកើតមានជំងឺទឹកនោមផ្អែម អ្នកអាចយកគ្រាប់ឪឡឹកទៅដាំទឹកឲ្យពុះរយះពេល 40-45នាទី មកទទួលទានរាល់ថ្ងៃ ។
៥. បង្កើនសមត្ថភាពនៃការចងចាំ៖ នេះគឺជាអត្ថប្រយោជន៍ដ៏សំខាន់មួយទៀត របស់គ្រាប់ឪឡឹក ។ វាមិនត្រឹមតែជួយដល់ សុខភាពផ្លូវកាយនោះទេ វាក៏អាចធ្វើឲ្យខួរក្បាលមានការចងចាំល្អផងដែរ ៕

វិធីសាស្ត្រ ៦យ៉ាង ដើម្បីព្យាបាល ពងបែកមាត់


ជាទូទៅជំងឺពងបែកមាត់ តែងកើតទៅលើកុមារ និង មនុស្សវ័យជំទង់ ។ ការកើតពងបែកមាត់​ នេះវាពិតជារំខានដល់អ្នកណាស់ វាធ្វើអោយអ្នកឈឺពិបាកទ្រាំ​ នៅពេលអ្នកកំពុងញ៉ាំអាហារ និងកំពុងនិយាយផងដែរ​ ។ ជំងឺពងបែកមាត់ បណ្តាលមកពីភ្នាសទឹករំអិលក្នុងមាត់របស់អ្នក បានឆ្លងមេរោគ ហើយវាបង្កឱ្យមានការរលាក ឈឺចាប់ និង ឡើងក្រហម ។ វាភាគច្រើនកើត មាននៅផ្នែកខាងក្នុងនៃថ្ពាល់ និងពេលខ្លះនៅលើអញ្ចាញធ្មេញ​ និងអណ្តាតផងដែរ។ ប្រសិនបើអ្នកកើតពងបែកញឹកញាប់ និងធ្ងន់ធ្ងរអ្នកគូរប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បី​ទទួលការព្យាបាល ។ ប៉ុន្តែ អ្នកក៏អាចព្យាបាលការកើតពងបែកមាត់នេះ តាមវិធីសាស្ត្រសាមញ្ញ ៗ នៅផ្ទះរបស់អ្នកបានយ៉ាងមានប្រសិទ្ធិភាពផងដែរ ដោយអនុវត្តដូចខាងក្រោម ៖
១. មេម្ស៉ៅ សូដា (មេម្ស៉ៅគេប្រើធ្វើនំ)៖ យើងអាចនិយាយបានថា មេម្ស៉ៅសូដា គឺជាភ្នាក់ងារប្រឆាំងបាក់តេរី ដូច្នេះវាត្រូវបានគេប្រើ សម្រាប់ព្យាបាលជំងឺពងបែកមាត់​​ ។ ​ ចូរយក មេម្ស៉ៅសូដា ១ ស្លាបព្រាកាហ្វេ ដាក់ចូលក្នុង ទឹកមួយពែង រួចកូរអោយសព ។ ខ្ពុរមាត់នឹងល្បាយនោះ ២ ទៅ ៣ ដងក្នុង ១ ថ្ងៃ​ បន្ទាប់ពី ២ ថ្ងៃអ្នកនឺងឃើញពីប្រសិទ្ធិភាពរបស់វាមិនខាន ។
២. ទឹកដោះគោជូរ ឬ យ៉ាអួ៖ ទឹកដោះគោជូរ អាចកំចាត់នូវ បាក់តេរីដែលមានវត្តមាននៅក្នុងមាត់របស់អ្នក ដូច្នេះវាអាចជួយអោយអ្នកជាពីជំងឺពងបែកមាត់យ៉ាងមានប្រសិទ្ធិភាព​ ។ អ្នកអាចបៀបទឹកដោះគៅជូរ ២​ ទៅ ៣ នាទីរៀងរាល់ ២ ម៉ោងម្តង​ ។ វានឹងការពារ ពីការកើនឡើងនៃ​បាក់តេរី ហើយធ្វើអោយពងបែកមាត់ជាបន្តិចម្តង ៗ​ ហើយបាត់តែម្តង​ ។
៣. ជីម្យ៉ាង ស្រដៀងជីស្លឹកក្រាស់ (មើលរូប)៖ អ្នកអាចស្ងោរជីនេះអោយពុះ ប្រហែលជា​ ១០ នាទី ។ យកទឹកដែលស្ងោរនេះ​ ទុកខ្ពុរមាត់ ២ ឬ ៣ ដង ក្នុង​ ១ ថ្ងៃ​ ខ្ពុរម្តងរយះពេល​ ៥ នាទី​ ព្រោះជីនេះ អាចប្រឆាំងនឹងការរលាក និង​ បាក់តេរីដែលមាននៅក្នុងមាត់​ ។
៤. អំបិល​៖ យកអំបិល​​ ១ ស្លាបព្រាកាហ្វេ លាយជាមួយទឹកក្តៅអ៊ុន​ ៗ​ មួយកែវ ហើយខ្ពុរមាត់ជាមួយ ទឹកអំបិលនោះ ៥​ ទៅ ៦ ដង​ក្នុង​ ១ ថ្ងៃ ។ វាអាចធ្វើអោយ​ ផ្សារបន្តិច តែវាជាវិធីសាស្ត្រសាមញ្ញនិង​ មានប្រសិទ្ធភាពផងដែរ​ ។
៥. ជីនាងវង៖ ជីនាងរង គឺជាភ្នាក់ងារប្រឆាំងនឹងបាក់តេរីផងដែរ​​ ដូច្នេះអ្នកអាចទំពារស្លឹកជីនាងវង ហើយទុកទឹកជីដែលចេញពី យើងទំពារនោះនៅក្នុងមាត់ ២ ទៅ ៣​ នាទី ។ ម្យ៉ាងទៀតអ្នកអាច យកស្លឹកជីនោះបុក អោយម៉ត់ដាក់អោយចំពីលើ ពងបែក តែម្តង ដើម្បីទទួលបានប្រសិទ្ធិភាព ។
៦. ទឹកកក៖ អ្នកអាច ស្អំទឹកកក ចំពីលើ ពងបែកមាត់ ព្រោះវាធ្វើអោយវាស្ពឹក ហើយបំបាត់ការឈឺចា​ប់ និងអាចកំចាត់ជំងឺពងបែកមាត់នោះផងដែរ ។ អ្នកអាចស្អំញឹកញាប់តាមតែអ្នកត្រូវការ ។

៦ យ៉ាងងាយៗ អាចជួយអោយ ស្បែកស្រអាប់ របស់អ្នកប្រែជាសស្រស់ថ្លាឡើងវិញ


មនុស្សគ្រប់រូបតែងតែចង់បាន មុខមាត់ ពណ៌សម្បុរ ស្រស់ស្អាត ជាពិសេស គឺមនុស្សស្រីតែម្តង ដែលពួកនាង ខ្វល់ខ្វាយ យ៉ាងខ្លាំងទៅលើស្បែកមុខ និង ដងខ្លួនរបស់នាង។ ស្បែកខ្មៅស្រអាប់ បានចូលមក រុករាន ក្នុងជីវិតរបស់ពួកនាង រហូតដល់បាត់បង់ទំនុកចិត្តលើខ្លួនឯង ពេលជួបជាមួយមនុស្សប្រុស។ ការបណ្តែតបណ្តោយ អោយស្បែកខ្មៅស្រអាប់ វាមិនមែន ជារឿងល្អនោះទេ ហើយអ្នកប្រាកដ ជាពិបាក ក្នុងការ ជួយស្រោចស្រង់ ស្បែករបស់អ្នក បើមិនដឹងពីវិធីសាស្ត្រ ច្បាស់លាស់។ ថ្ងៃនេះ យើងសូមធ្វើការ ដកស្រង់ ពីវិធីសាស្ត្រ ៦ យ៉ាងងាយៗ ក្នុងការ ជួយសង្គ្រោះ ស្បែកខ្មៅស្រអាប់ អោយប្រែជា សស្រស់ថ្លាវិញបាន៖
ទឹកផ្កាកុលាប៖ ការប្រើប្រាស់ ម្សៅ ម៉ាសបិទមុខ រឺ ទឹកដោះគោជូរ អ្នកគួរបន្ថែម ទឹកផ្កាកុលាប ២ ទៅ ៣ ដំណក់ ដើម្បីជំនួយដល់ស្បែក ដែលការធ្វើបែបនេះ ជាប្រចាំ ប្រមាណ ២ ដងក្នុងមួយសប្តាហ៍ អ្នកនឹងទទួលបាន លទ្ធផល ដូចការរំពឹងទុក ហើយស្បែករបស់អ្នកនឹងមានភាពប្រែប្រួល ទៅដូចធម្មជាតិឡើងវិញផងដែរ។
ទឹកដោះគោជូរ និង សំបកក្រូច៖ វិធីសាស្ត្រយក ម្សៅសំបកក្រូចស្ងួត លាយជាមួយទឹកដោះគោជូរ ហើយយកមកលាបលើស្បែក ដែលត្រូវកំដៅថ្ងៃយូរ និងញឹកញាប់ ធ្វើអោយ ស្បែករបស់អ្នក ដែលធ្លាប់តែខ្មៅស្រអាប់ ដោយសារកំដៅថ្ងៃ ប្រែមកសភាពដូចដើមវិញ។
ប៉េងប៉ោះ៖ ប៉េងប៉ោះ គឺជាបន្លែមួយប្រភេទ ដែលសម្បូរទៅដោយ វីតាមីន ហើយវាអាចជួយស្រោចស្រង់ កោសិកាស្បែកងាប់ និងលាងសំអាត ភាពកខ្វក់នៅលើស្បែក របស់អ្នក បានយ៉ាងមានប្រសិទ្ធិភាព។ អ្នកគ្រាន់តែប្រើបន្ទះប៉េងប៉ោះ ជូតលើផ្ទៃមុខ ក និង ដៃរបស់អ្នកបន្ទាប់មកលាងវាចេញ វាអាចជួយកោសិកាអ្នកបានច្រើន។
ល្ហុងខ្ចី៖ អ្នកខ្លះតែងយល់ច្រលំថា ល្ហុង ទុំអាចជួយស្បែករបស់អ្នកអោយមានភាពស្រស់ថ្លា តែផ្ទុយទៅវិញ ល្ហុងខ្ចីទើប អាចជួយអោយស្បែកមុខរបស់អ្នកមានភាពស្រស់ស្អាត។ វិធីសាស្ត្រមួយនេះ អ្នកត្រូវតែ យកល្ហុងខ្ចី កិនអោយម៉ត់ រួចយកមកលាបលើផ្ទៃមុខ និង ក ហើយន្ទាប់មក យកកន្សែងពោះគោ ត្រាំជ្រលក់ទឹកបន្តិច រួចជូតសំអាត លើផ្ទៃមុខជាការស្រេច។
ម្សៅឈើចាន់គ្រឹស្នា៖ រូបមន្តដែលមនុស្សគ្រប់ជំនាន់ តែងយកមកប្រើប្រាស់នោះគឺ ម្សៅឈើចាន់គ្រឹស្នានេះឯង ដោយគេយកវា មកលាយជាមួយទឹកដោះគោឆៅ ព្រមជាមួយម្សៅរមៀត មួយស្លាបព្រាបបាយ កាន់តែល្អ ដើម្បីកំចាត់មេរោគលើផ្ទៃមុខ របស់អ្នក។ គួរយកវាមកលើថ្នមៗលើផ្ទៃមុខ ហើយប្រើក្រែមបន្ទន់ស្បែក រឺ ក្រែមផ្តល់សំណើមស្បែកមុខ អាស្រ័យទៅលើ ស្បែករបស់អ្នក។
ទឺកឃ្មុំលាយទឹកដោះគោបូកជាមួយទឹកក្រូចឆ្មា៖ វាជាឱសថ មួយប្រភេទ ដែលអាចជួយដល់ស្បែកខ្មៅស្រអាប់របស់អ្នក អោយត្រលប់ មករកសភាពដើម ដូចធម្មជាតិវិញ ដោយគ្រាន់តែច្របល់វាចូលគ្នាអោយសព្វ រួចធ្វើការ លាបទៅលើផ្ទៃមុខ និងដងខ្លួនជាការស្រេច តែគួរណាស់ធ្វើវាអោយបានទៀងទាត់ជាប្រចាំ ទើបអាចឃើញលទ្ធផលល្អប្រសើរ៕

របៀបធ្វើ ខ្ទឹមជ្រក់ ឈ្ងុយឆ្ងាញ់ និងអនាម័យ


គ្រឿងផ្សំ៖
មើមខ្ទឹមចាស់ដែលមិនទាន់ស្ងួតសំបក ស្ករ អំបិល ទឹកខ្មេះ
របៀបធ្វើ៖
១- កាត់មើមខ្ទឹមលាងអោយស្អាត។
២- ដាំទឹកអោយពុះ លើកចុះទុក៥នាទី រួចទម្លាក់មើមខ្ទឹមក្នុងទឹកក្តៅ ប្រហែល១នាទី ហើយស្រិតទឹក ឬស្រង់យកខ្ទឹមចេញ សម្រស់អោយស្រស់ទឹក។ សូមកុំទុកយូរ នាំអោយសាច់ខ្ទឹមឆ្អិនរលួយ។ បើទឹកត្រជាក់ នឹងនាំអោយមើមខ្ទឹម ក្លាយជាមានពណ៌ខៀវ ពេលជ្រក់។
៣- យកកែវលាងទឹក ជួតអោយស្ងួត។
៤- ញាត់មើមខ្ទឹមចូលក្នុងកែវ។
៥- កម្លោចស្ករស (ឬ ស្ករត្នោត តាមចំណូលចិត្ត) ហើយចាក់ទឹក ដាក់អំបិល ដាំអោយពុះ។ សូមភ្លក្សអោយមានរសជាតិផ្អែមប្រៃបន្តិច។
៦- ពេលទឹកស្ករពុះ លើកចុះ ទុកអោយត្រជាក់ ទើបចាក់ទឹកខ្មេះចូលបន្តិច ដើម្បីយកក្លិនឈ្ងុយផង ដើម្បីអោយជ្រក់មានពណ៌ថ្លាស្អាតផង តែកុំលាយអោយដល់ជូរ។ កូរលាយអោយសព្វរសជាតិគ្នាហើយ ទើបចាក់ចូលកែវខ្ទឹម គ្របអោយជិត។
៧- ដាក់កែវខ្ទឹម ហាលថ្ងៃ បីបួនថ្ងៃ ដើម្បីអោយចេញជាតិជូរឆ្ងាញ់។
៨- យើងអាចបរិភោគខ្ទឹមជ្រក់ ជាមួយ ត្រីអាំង ត្រីឆ្អើរ ឬ ធ្វើមុខមីបំពង (ខ្លះហៅថា មីសៀម)
ដកស្រង់ចេញពីទំព័រ៖ អ្នកស្រី កែវ ច័ន្ទបូរណ៍

មិននឹកស្មានថា​ផ្លែ​ទឹកដោះគោ​មាន​អត្ថប្រយោជន៍​ច្រើនដល់ថ្នាក់ហ្នឹងសោះ


ជាច្រើន​ ឆ្នាំ​មកហើយ ដែល​មនុស្ស​ជាច្រើនចូលចិត្ត​ទិញ​ផ្លែ ទឹកដោះគោ ​គ្រាន់តែបរិភោគជាចំណី​បន្ទាប់បន្សំ​តែប៉ុណ្ណោះ​ តែ​អ្នកទាំងនោះ​​មិនទាន់​ដឹង​ពី​អត្ថប្រយោជន៍​របស់​ផ្លែ​ទឹកដោះគោ​​យ៉ាង​ ណានោះទេ។

សារធាតុចិញ្ចឹម​ខ្ពស់​ដែល​បាន​ពីផ្លែទឹកដោះគោ​មានដូចជា៖ កាល់ស្យូម ១៤.៦៥មីលីក្រាម, ផូស្វ័រិច ៧៣.២៣មីលីក្រាម, ប៉ូតាស្យូម ៦៧.២មីលីក្រាម, ម៉ាញ៉េស្យូម ៣.៣មីលីក្រាម, ជាតិដែក ២.៣៣មីលីក្រាម, ទឹក ៧៣.២៣មីលីក្រាម, ប្រូតេអ៊ីន ២.៣៣មីលីក្រាម, ជាតិសរសៃធម្មជាតិ ៣.៣មីលីក្រាម, ថាមពល ៦៧.២មីលីក្រាម, កាបូហៃដ្រាត ១៤.៦៥មីលីក្រាម, វីតាមីន C ១៤.៥មីលីក្រាម…។

ដោយឡែក​វីតាមីន A, B1, B2, B3 ជាពិសេស​កាបូហៃដ្រាត, កាល់ស្យូម, អាស៊ីតប្រេងម៉ាឡិច​នៅ​ក្នុង​ផ្លែទឹកដោះគាអាចជួយប្រឆាំង​នឹងមេរោគបាន…។

សាច់ផ្លែទឹកដោះគោ​ត្រូវ​បានគេយក​មកធ្វើ​ជាបង្អែម។ ផ្លែទឹក​ដោះគោ​មានរសជាតិផ្អែម ហើយអាច​ទទួលទាន​ទាំងស្រស់ ឬត្រជាក់ៗ (១០-១៥អង្សាសេ)។

ស្លឹកផ្លែទឹកដោះគោ​ត្រូវ​បានគេយក​ទៅធ្វើជា​តែ នៅតាម​តំបន់មួយ​ចំនួន ហើយវា​ត្រូវបាន​គេចាត់ទុក​ថា អាច​មានប្រសិទ្ធិភាព​ប្រឆាំងនឹង​ជំងឺទឹក​នោមផ្អែម និង​រោគឈឺ​សន្លាក់ឆ្អឹង។ សំបក​ដើមទឹកដោះគោ​មាន​ផ្ទុកនូវសារ​ធាតុចិញ្ចឹម​ជាច្រើន និង​អាចជួយព្យាបាល​ជំងឺបាន​យ៉ាងមាន​ប្រសិទ្ធិភាព,​ សំបក​ដើមទឹកដោះគោ​ត្រូវ​បានគេយក​ទៅដាំទឹកផឹក ដើម្បី​ព្យាបាល​ជំងឺក្អក។

ផ្តល់ជាតិទឹក, ជាតិសរសៃ
នេះជា​អាហារ​ដែលល្អបំផុត សម្រាប់​អ្នកធាត់។ មនុស្ស​ជាច្រើនគិត​ថា ផ្លែ​ទឹកដោះ​គោមាន​រសជាតិផ្អែម​នឹងធ្វើឲ្យ​ពួកគេធាត់ ប៉ុន្តែ​មិនមែន​ដូច្នោះ​ឡើយ ផ្លែទឹកដោះគោ​មាន​ផ្ទុកនូវ​ជាតិទឹក និង​ជាតិសរសៃជា​ច្រើន​ក៏អាចធ្វើ​ឲ្យ​អ្នក​ញ៉ាំឆ្អែត, ធ្វើឲ្យអ្នក​មានរាង​ស្លីមស្អាត មិន​ឆាប់​ឡើងទម្ងន់។

ផ្លែទឹកដោះគោ​ផ្តល់​នូវសារធាតុកាបូហៃដ្រាត​ដល់រាងកាយ
ថាមពល​ដែលទទួល​បានពីសារធាតុ​កាបូហៃដ្រាតមាន ៦០%។ កង្វះ​សារធាតុនេះ អាច​នាំឲ្យខួចកោសិ​កាប្រសាទ។

ដូច្នេះ ក្រៅ​ពីទទួល​បានសារ​ធាតុកាបូហៃដ្រាត​ពីអាហារ, ផ្លែឈើនេះ​ក៏មាន​ភាពចាំបាច់​សម្រាប់​សុខភាព​រាងកាយ និងជួយ​សម្រួល​ដល់ក្រពះពោះវៀន​ផងដែរ។

ផ្លែទឹកដោះគោ​ផ្តល់​នូវជាតិកាល់ស្យូម, ជាតិដែក និងជំនួយ​ដល់គភ៌
នៅក្នុងផ្លែទឹកដោះគោ​មានផ្ទុក​នូវកាល់ស្យូម, ផូស្វ័ររិច, ជាតិដែក និងម៉ាញ៉េស្យូម​ជាច្រើន ដែល​ជាសមាសធាតុ​សំខាន់ៗ ជំនួយ​ដល់ស្ត្រីមាន​ផ្ទៃពោះ និងឲ្យគភ៌​លូតលាស់​បានល្អ។
ស្ត្រីមានផ្ទៃពោះគួរតែ​ទទួលទានផ្លែទឹកដោះ​គោឲ្យ​បានពី ១០០ទៅ ២០០ក្រាម​ជាប្រចាំ ដើម្បីផ្តល់​សារធាតុចិញ្ចឹម​ចាំបាច់ ជួយការពារការ​ខ្វះឈាម, ធ្វើឲ្យ​កូនក្រិន។

ផ្លែទឹកដោះគោ​អាចជួយ​សម្រកទម្ងន់
អាហារនេះ​ពិតជាសក្តិសម​ចំពោះអ្នក​ដែលមិនចង់​ឡើងទម្ងន់។

ផ្លែទឹកដោះ​គោជំនួយ​ដល់ឆ្អឹង
មនុស្សជាច្រើនមាន​ការពេញនិយម​នឹងផ្លែឈើនេះ ជាពិសេសស្ត្រីមាន​ផ្ទៃពោះ។ ផ្លែទឹកដោះគោ​មានផ្ទុក​នូវជាតិកាល់ស្យូម ១០%។ វាមិនត្រឹមតែ​ជួយឲ្យឆ្អឹង​រឹងមាំ​ប៉ុណ្ណោះទេ តែវា​ក៏អាច​ជួយការពារ​ភាព​ធាត់ផងដែរ៕

រុក្ខជាតិហិរ​ ៥ មុខ​ដែលមាន​ប្រសិទ្ធភាព​កម្ចាត់​មុន​ក្បាលស


មានប្រភេទ​ រុក្ខជាតិ​រាប់លាន​ដែល​​អាចព្យាបាល​បញ្ហា​កើត​មុនបាន។ តែទោះបីជាយ៉ាងណា​ក៏ដោយ មាន​តែ​ប្រភេទរុក្ខជាតិ​ហិរ​មួយចំនួន​ប៉ុណ្ណោះដែល​មាន​ប្រសិទ្ធិភាព​ខ្លាំង​ ជាង​គេ​បំផុត។

ប៉ុន្តែ​មុន​នឹង​លើកឡើង​អំពីប្រភេទរុក្ខជាតិហិរ ហើយ​ចត់​ដែល​អាច​ជួយកម្ចាត់​មុនបាន អ្វីដែល​សំខាន់​ត្រូវ​ស្វែងយល់​ពីអត្ថន័យ និង​ស្គាល់​ពីប្រភេទរុក្ខជាតិ​ទាំង​អស់នេះ​សិន។ មុន​នេះ​ជាប្រភេទ​មុន​ក្បាលស ដែល​កើត​ចេញ​ពីកោសិកាស្បែក​ងាប់។
មុនប្រភេទនេះមានមុខតូច​ដែល​ងាយ​នឹងកើតចេញ​លើផ្ទៃមុខ។ ជាការពិត​ណាស់ វិធីមួយ​ដ៏ប្រសើរ​បំផុត​ដើម្បីកម្ចាត់​មុនក្បាល​សនេះគឺ ទុកវា​ឲ្យផ្ទុះ​ចេញខ្ទុះ​មក​ខាងក្រៅ។ អ្វីដែល​សំខាន់​បំផុតនោះ​គឺ រន្ធរោម​ត្រូវ​បានរាំងស្ទះ​ដោយ​សារជាតិ​ប្រេង ឬធាតុ​កខ្វក់​ដែល​បណ្តាល​ឲ្យឆ្លងមេរោគ។
កុំភ័យ​ខ្លាចអី, បញ្ហា​នេះអាច​ព្យាបាល​បាន​យ៉ាង​ស្រួលបំផុត ជា​ការពិតណាស់ វិធីងាយៗ​បំផុតអាច​ជួយ​កម្ចាត់​ស្នាម​អាចម៌រុយ និង​មុន។ ក្រោយពេល​មុនផ្ទុះបែក ខ្ទុះ​ក៏​បាន​ចេញ​មក​ខាង​ក្រៅ, ខ្ទុះកើត​ឡើងដោយ​សារការលូត​លាស់​របស់​បាក់តេរី។
អ្នកមិនចាំបាច់​ត្រូវភ័យខ្លាច​ឡើយ ប្រសិនបើ​មាន​ការរលាក ទីបំផុត​នឹង​ស្រាកស្រាន​ទៅវិញ និងមិន​រាតត្បាតទៅ​ដល់ជាលិកា ឬរន្ធញើស​ដទៃផ្សេងៗ​ទៀតឡើយ។ ខាង​ក្រោមនេះ​ជាប្រភេទរុក្ខ​ជាតិហិរ ហើយ​ចត់មួយចំនួន​ដែល​អាចជួយព្យាបាល​មុន​លើផ្ទៃមុខ៖
ខ្ទឹមស
ខ្ទឹមស​ជាឱសថដ៏ល្អសម្រាប់​ព្យាបាល​បញ្ហាស្បែក និង​បញ្ហាសុខភាព​ជាច្រើន។ លាបខ្ទឹម​សម៉ត់លើ​តំបន់​កើតមុន​របស់អ្នក។
ជីវ៉ាន់ស៊ុយ (Cumin)
វាជាប្រភេទរុក្ខជាតិហិរ​បន្ទាប់ទៀត​នៅក្នុង​ប្រទេសឥណ្ឌា។ វាអាច​ជួយព្យាបាល​បញ្ហា​កើតមុន ព្រោះវា​បានទៅសម្អាត​ស្បែកថ្នមៗ ហើយ​កម្ចាត់​ធាតុកខ្វក់ និង​ជាតិ​ប្រេង​ចេញ​ពីលើ​ស្បែក។
រមៀត
រមៀត​ជាឱសថ​សម្លាប់​មេរោគដ៏ពេញនិយមបំផុត ដែល​អាចប្រើ និង​លាបលើប្រភេទ​ស្បែក​ឆ្លងមេរោគ និង​របួសគ្រប់​ប្រភេទ ដោយ​មិន​ប៉ះពាល់​ដល់​ផ្នែក​ផ្សេងៗ​នៃរាងកាយ​ឡើយ។ ម្សៅរមៀតលាយ​ជាមួយទឹក​ផ្កាកុលាប ឬទឹកធម្មតា​អាចអាច​លាងសម្អាត​បញ្ហា​កើតមុន​បានភ្លាមៗ ដោយ​មិន​បន្សល់​ស្លាកស្នាម។
ប្រទាល​កន្ទុយក្រពើ
ប្រទាលកន្ទុយ​ក្រពើជាប្រភេទរុក្ខជាតិហិរសក្តិសិទ្ធិ និងល្បីល្បាញ​សម្រាប់​លាងជម្រះស្បែក ដោយ​ការកម្ចាត់​សារ​ធាតុកខ្វក់, ជាតិ​ប្រេង, កម្ចាត់​ភាពសៅហ្មង និង​បាក់តេរី​ដែល​បណ្តាល​ឲ្យ​កើត​មេរោគ ឬកើត​មុន។
ស្លឹកដើម​ក្រឡឹងតឹង
ស្លឹកដើមក្រឡឹងតឹង​នេះអាច​ជួយដោះស្រាយ​បញ្ហាស្បែក​កើតមេរោគ ដោយសារ​វាមានសារធាតុ​សម្លាប់​មេរោគ និងសារធាតុ​ប្រឆាំង​នឹងបាក់តេរី។ ម្សៅស្លឹក​ដើមក្រឡឹង​តឹង​នេះអាច​លាប​លើតំបន់​កើតមុន ប្រសិនបើ​អ្នកចង់​កម្ចាត់​មុនក្នុង​រយៈពេល​មួយយប់។ វាក៏អាច​ជួយលាង​សម្អាត​រន្ធញើស និងកម្ចាត់​បាក់តេរី​ដែលបណ្តាល​ឲ្យកើតមេរោគ និង​កើតមុន៕

វិធីសាស្ត្រ ៧យ៉ាង​ដើម្បី​ព្យាបាល​បញ្ហាមក​រដូវមិន​ទៀង


វដ្តរដូវជាបណ្តុំ ​នៃព្រឹត្តិការណ៍ដែលកើតឡើង​នៅក្នុង​ប្រព័ន្ធ​ផលិត​កូន​របស់ស្ត្រី។ វដ្ត​រដូវ​ចាប់ផ្តើម​កើតឡើង​នៅពេល​ស្បូន​ចាប់ផ្តើម​ត្រៀមខ្លួន​សម្រាប់​ ការបង្កកំណើត​កូន​ក្នុង​ផ្ទៃ ដែល​ទទួល​ជំនួយ​ពីបណ្តុំ​នៃអរម៉ូន ប៉ុន្តែនៅ​ពេលស៊ុត​ចេញ​ក្រៅស្បូន​មិន​អាច​ផលិត​កូន​ដោយ​មេជីវិតឈ្មោល​បាន​ ឡើយ ពេលនោះ​ស្បូន​នឹង​ចាប់ផ្តើម​រហែក បណ្តាល​ឲ្យ​ខូច​ស្បូន។ បញ្ហា​ខូចស្បូននេះ​មានចេញឈាម, ដុំឈាម, ជាលិកា…។ តាម​លក្ខខណ្ឌ​ធម្មតា វដ្តរដូវចុង​ក្រោយក្នុង​ចន្លោះ ២១ទៅ ៣៥ថ្ងៃ (វដ្តរដូវ​ទូទៅបំផុត​រយៈពេល​ប្រហែល ២៨​ថ្ងៃ)។
វដ្តរដូវ​មិនទៀង តាម​វិទ្យាសាស្ត្រ​គេហៅថា ការធ្លាក់​រដូវតិច ដែល​មានន័យថា ការ​មករដូវញឹកញាប់​ខ្លាំងពេក ឬយូរនឹង​មករដូវ។ នៅពេល​ចន្លោះ​ការ​មក​រដូវ​មានរយៈពេល​យូរ​រវាង​វដ្តរដូវ ២ ច្រើន​ជាង ៩០ថ្ងៃ លក្ខខណ្ឌ​នេះត្រូវ​បានគេ​ហៅថា រាំង​រដូវ។ ក្រៅ​ពីនេះ បញ្ហា​ការមក​រដូវមិនទៀង​កើតឡើង​ដោយសារ​អសមតុល្យ​កម្រិត​អរម៉ូន។ ថ្នាំ​រក្សាគភ៌, បំលាស់ប្តូរ​ថ្នាំពន្យា​កំណើត, ជំងឺ​នៅក្នុង​រាងកាយ, ជំងឺឆ្លង​តាមរយៈ​ការរួមភេទ, តានតឹង​ខ្លាំង, ការប្រើប្រាស់​ឱសថមួយ​ចំនួន… អាចបណ្តាល​ឲ្យមក​រដូវមិន​ទៀង។ ប្រសិន​បើ​មិន​ព្យាបាល​ឲ្យទាន់ពេល​នោះទេ ទីបំផុត​វានឹងនាំឲ្យ​កើតមាន​បញ្ហាដល់​ការមាន​ផ្ទៃពោះ និង​ការ​សម្រាលកូន។ ដូច្នេះ អ្វីដែល​សំខាន់ត្រូវ​ព្យាបាលឲ្យ​បានត្រឹមត្រូវ ប្រសិនបើ​ការ​មករដូវ​មិនទៀង​ក្នុង​រយៈ​ពេលយូរ។
មានឱសថ​ជាច្រើនអាច​ព្យាបាលជា ហើយវេជ្ជបណ្ឌិត​នឹងផ្តល់​វេជ្ជបញ្ជា​មួយចំនួន​ទៀត។ តែទោះបី​ជាយ៉ាង​ណាក៏ដោយ ខាង​ក្រោមនេះ​ជា​វិធីសាស្ត្រ​ព្យាបាល​តាម​បែបធម្មជាតិ​ដែល​អាច​ជួយឲ្យ​ មករដូវទៀ​ងទាត់​វិញ ហើយក៏​អាចជួយកាត់បន្ថយ​ការឈឺចាប់​ក្នុង​ពោះផង​ដែរ៖
ម្រះ
គ្មានអ្វីទៀត​ដែលសម្បូរជាតិ​ដែក​ជាម្រះទេ ប៉ុន្តែប្រសិន​បើអ្នកបាន​ដឹងលម្អិត​ពីអត្ថប្រយោជន៏​របស់វា​ក្នុងសៀវភៅ​ តែមួយក្បាល​ពិតជា​មិនទាន់​គ្រប់គ្រាន់ឡើយ។ ម្រះ​សម្បូរទៅ​ដោយ​វីតាមីន​ជាច្រើន, ជាតិស័ង្កសី, ម៉ាញ៉េស្យូម, ហ្វូឡាត, ជាតិដែក, ប៊ែតា ការ៉ូតា (beta carotene), កាល់ស្យូម, ប៉ូតាស្យូម និង​មានសារធាតុ​ផ្សេងៗ​ជាច្រើន​ទៀត។ សារធាតុ​ចិញ្ចឹម​ចាំបាច់​ទាំង​អស់នេះ​អាច​ជួយសម្រួល​ដល់​ការមករដូវ។ ហើយសារ​ធាតុកា​រេឡា(karela) អាច​ជួយឲ្យកម្រិត​អរម៉ូន​សមតុល្យ ជា​ពិសេស​ជួយ​ព្យាបាល​បញ្ហា​ការ​មក​រដូវ​តិច។ អ្នកអាច​ទទួល​ទានទឹកម្រះ លាយជាមួយ​ក្រូចឆ្មាបន្តិច និង​អំបិល ឬទទួលទាន​វានៅ​ក្នុង​អាហារចម្អិន។ អត្ថប្រយោជន៏​ច្រើនជាងនេះទៀត ផ្លែម្រះ​អាច​ជួយ​បង្កើត​សារធាតុ​អេម៉ូក្លូប៊ីន និង​កម្រិត​ជាតិ​ដែក​ក្នុង​រាងកាយ​ឡើងវិញ, ជួយ​បង្កើន​ឈាមឡើងវិញ។
ផ្លែត្រឡាច
ផ្លែត្រឡាច ជាបន្លែ​ដែល​មានប្រសិទ្ធិភាព​បំផុត។ វា​សម្បូរ​ទៅដោយ​ជាតិដែក, ហ្វូឡាត, ជាតិសរសៃ…។ វាអាច​ជួយព្យាបាល​ជំងឺលើស​ឈាម, ទឹក​នោមផ្អែម…។ បើគិត​ដល់​ការ​មក​រដូវ​មិនទៀង, ផ្លែត្រឡាច​នេះជាជួយ​ឲ្យត្រលប់​មករដូវ​ទៀងទាត់វិញ ហើយ​ក៏ជួយកាត់បន្ថយ​ភាពឈឺចាប់​ក្នុងពោះ​ផងដែរ។ អ្នក​អាចទទួលទាន​ទឹកត្រឡាច​ស្រស់​ក៏បាន ឬទទួលទាន​ក្នុង​អាហារចម្អិន។ តែទោះបី​ជាយ៉ាង​ណា ត្រូវចាំ​ក្នុង​ចិត្តថា មិនត្រូវ​ទទួលទាន​បន្លែនេះ នៅពេល​វាមាន​រសជាតិ​ចត់ឡើយ។
ល្ហុងខ្ចី
ល្ហុងខ្ចី​មាន​សមាសធាតុ​ផ្សំពីធម្មជាតិ​ល្អបំផុត អាច​ជួយព្យាបាល​បញ្ហា​មករដូវ​មិនទៀង។ ជាក់​ស្តែង ល្ហុងខ្ចីត្រូវ​បានគេជឿថា​អាចជួយ​ឲ្យកម្រិត​អរម៉ូន​មាន​សមតុល្យ ជួយ​សម្រួល​ដល់​វដ្ត​រដូវ។ អ្នក​អាចទទួល​ទាន​ផ្លែល្ហុង​ក្នុង​លក្ខណៈជាអាហារ​ចម្អិន ឬទទួលទាន​ជាមួយអាហារ​សាឡាដ៍លាយជាមួយ​អំបិល និងជី។ គេ​ជឿជាក់ថា ប្រសិនបើ​អ្នក​បន្ត​ការ​ទទួលទាន​ផ្លែល្ហុង​ខ្ចីរយៈ​ពេល ១-២ខែឲ្យ​បាន​ទៀងទាត់, នោះវដ្ត​រដូវ​របស់អ្នក​នឹង​ដំណើរការ​បាន​ស្រួល។
ខ្ញី
ប្រសិនបើ​អ្នក​ប្រើខ្ញី​ច្រើន​ក្នុង​អាហារ នេះដោយសារ​តែអ្នកបាន​ដឹងពីអត្ថប្រយោជន៏​របស់​វាចំពោះ​សុខភាព។ ស្របពេល​នឹងអត្ថប្រយោជន៏​សុខភាព​របស់ខ្ញី វាក៏អាច​ផ្តល់​អត្ថប្រយោជន៏​ដល់​ការ​មករដូវ​មិនទៀង​ផងដែរ។
ខ្ញីអាចទទួលទាន​នៅក្នុង​តែក្តៅ, ឬទឹកខ្ញីអាច​លាយជាមួយនឹង​ទឹកឃ្មុំ ហើយទទួលទាន​ជារៀង​រាល់ព្រឹក។ វាក៏អាច​ជួយ​បន្សុតឈាម និង​ជួយ​បង្កើន​សុខភាព​បង្កកំណើត​របស់​ស្ត្រី​ផង​ដែរ។
បញ្ឈប់ការ​ទទួលទាន​ជាតិកាហ្វេអ៊ីន
ជាតិកាហ្វេអ៊ីន​ជាកត្តា​មួយដែល​បណ្តាលឲ្យ​មករដូវ​មិនទៀង។ ភេសជ្ជៈណាក៏ដោយ​ដែលសម្បូរជាតិ​កាហ្វេអ៊ីន​គួរតែជៀសវាង។ ភេសជ្ជទាំង​នេះរួមមាន៖ កាហ្វេ, តែ, សូឡា, ជាតិ​ស្រវឹង…។ តែអាច​ទទួលទាន​បានក្នុង​បរិមាណតិច​តួច តែការ​ទទួលទាន​ច្រើនត្រូវជៀសវាង​ដាច់ខាត។ ប្រសិនបើ​អ្នកញៀន​នឹងកាហ្វេ ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ក្នុង​កំឡុងពេល​វដ្ត​រដូវ អ្នក​មិនត្រូវ​ទទួលទាន​ភេសជ្ជៈ​ទាំង​នេះទេ។
ព្យាបាលដោយ​ប្រើកម្តៅ
ការម៉ាស្សា​ពោះ និង​តំបន់ត្រគាក​ដោយប្រើកញ្ចប់ទឹក​ក្តៅ ឬក្រណាត់​ក្តៅៗក្នុង​ពេលមករ​ដូវ អាច​ជួយកាត់បន្ថយ​ការឈឺចាប់​ក្នុងពោះ, ការមិន​ស្រួល​ក្នុងខ្លួន និង​អាច​ជួយ​ឲ្យមក​រដូវ​ទៀងទាត់ នៅពេល​បាន​ប្រើប្រាស់​វាទៀងទាត់។
ធ្វើលំហាត់​ប្រាណក្បាច់​យូហ្គា និង​លំហាត់ប្រាណ​ដង្ហើម
យើង​ប្រាកដ​ជាបាន​ដឹង​ហើយថា ការ​ធ្វើយូហ្គា​ឲ្យបានទៀងទាត់​អាច​ជួយបង្កើន​ចរាចរណ៍​ឈាមឲ្យ​ដើរបាន​ស្រួល។ ហើយ​ការ​ធ្វើលំហាត់ប្រាណ​នេះផង​ដែរ​ក៏អាច​ជួយព្យាបាល​បញ្ហា​មក​រដូវមិន​ទៀង។ ប្រឹក្សាជាមួយនឹង​អ្នក​ជំនាញ ដើម្បីសិក្សាពីការធ្វើលំហាត់ប្រាណ​ដង្ហើម។ ប្រសិនបើអ្នក​នៅតែមិន​អាចទទួល​បានប្រសិទ្ធិភាព​ពីវិធីព្យាបាល​បែបធម្មជាតិ អ្នកត្រូវតែ​ទៅជួបនឹង​អ្នកជំនាញ​ផ្នែក​រោគស្ត្រី ព្រោះ​វាអាចបណ្តាល​មកពី​លក្ខខណ្ឌ​អាថ៌កំបាំង​ផ្សេង​ទៀត៕

ឱសថដ៏​សាកសិទ្ធ​អាច​ជួយ​ព្យាបាលបញ្ហា​ស្ទះសរសៃអាកទែ និង​កម្ចាត់​កូឡេស្តេរ៉ុល






























































សមាសធាតុ​ ផ្សំ ៣ប្រភេទ​លាយបញ្ចូលគ្នា​អាចជួយព្យាបាល​បញ្ហាស្ទះសរសៃ​អាកទែ និង​ជួយកម្ចាត់​ជាតិខ្លាញ់​នៅក្នុង​ឈាម​របស់អ្នក។ សមាសធាតុ​ទាំងនេះ​មានដូចជា៖ ខ្ទឹមស, ក្រូចឆ្មា និងខ្ញី។ ឱសថ​នេះផ្តល់ឲ្យ​នូវសុខុមាល​ភាព​ដល់អ្នក។
រូបមន្ត​ដ៏អស្ចារ្យ​នៃឱសថនេះអាចជួយព្យាបាល និងការពារ​ជំងឺក្រិន​សរសៃឈាម, ការពារ​ភាពអស់កម្លាំង, ការពារការ​ឡើងជាតិខ្លាញ់​ក្នុងឈាម, ជួយ​ពង្រឹង​ភាពស៊ាំ, ការពារ និងព្យាបាល​ការឆ្លងមេរោគ និង​ជំងឺផ្តាសាយ, ជួយលាង​សម្អាត​ថ្លើម និងជួយព្យាបាល​មុខងារ​របស់​អង់ស៊ីមថ្លើម, កម្ចាត់​ធាតុវិទ្យុសកម្ម និង​ជំងឺ​ជាច្រើន​ដែល​ទាក់ទង​នឹង​បេះដូង និងបញ្ហា​ចរាចរណ៍​ឈាម។
ការលើកឡើង​ពីបញ្ហាច​ម្បងទាក់ទង​នឹងខ្ទឹមស វា​មានក្លិន និង​រសជាតិ​ខ្លាំង, ក្រូចឆ្មា និង​ទឹកអាច​ជួយបន្សាប​ក្លិន​របស់ខ្ទឹមស​បាន។ ខាង​ក្រោមនេះ​ជា​សមាសធាតុ​ផ្សំ​ដែល​អ្នក​ត្រូវ​ធ្វើ​ឱសថ​នេះ៖
សមាសធាតុផ្សំ៖
- ខ្ទឹមស ៤ផ្លែធំៗ (៤០ក្លែប)
- ក្រូចឆ្មា ៤ផ្លែ
- ខ្ញី (៣-៤សម) ឬម្សៅខ្ញី ២ស្លាបព្រាបាយ
- ទឹក ១លីត្រ
របៀបធ្វើ៖
លាងក្រូចឆ្មា​ឲ្យស្អាត រូច​ហាន់វា​ជាចំណិតៗ។ ត្រូវប្រាកដ​ថា ដំបូងអ្នក​ត្រូវលាយ​វាជាមួយ​នឹងទឹកខ្មេះប៉ោម បន្ទាប់មក​បកសំបក​ក្លែបខ្ទឹមស ហើយ​លាយ​ច្របល់​ចូលគ្នា​ជាមួយ​ចំណិត​ក្រូច​ឆ្មា និងខ្ញី។
លាយបញ្ចូលគ្នារហូតដល់សព្វល្អ។ ចាក់ល្បាយនេះចូលឆ្នាំង, រួចចាក់ទឹក​ចូល ១លីត្រ និង​ដុតកម្តៅ​រហូតដល់ពុះ។ ក្រោយពេល​លើកឆ្នាំងចេញ ទុកវាឲ្យ​ត្រជាក់​មួយសន្ទុះ។ ច្របាច់​​យកទឹកវា រួចចាក់​ចូលទៅ​ក្នុង​ដប​មួយ។
ទទួលទានឱសថ​នេះជារៀង​រាល់ថ្ងៃ។ អ្នក​គួរទទួលទាន​វាឲ្យបាន ២០០មល​ក្នុងរយៈ​ពេល ២ម៉ោង មុនពេល​ញ៉ាំអាហារ ឬនៅពេលព្រឹក​មុនពេល​អ្នកទទួលទាន​អ្វីផ្សេង។ ទឹក, ក្រូចឆ្មា ព្រមទាំង​កំដៅអាច​ជួយកម្ចាត់ក្លិនខ្ទឹមស​បាន។ ត្រូវក្រឡុកវា​ជាមុនសិន មុននឹង​ទទួលទាន។ ឱសថ​ទឹក​នេះអាច​មានប្រសិទ្ធិភាព​មិនគួរ​ឲ្យជឿ​ចំពោះ​មនុស្សចាស់។ វា​ជួយ​ឲ្យ​មាន​ថាមពល និង​កម្លាំង​មាំមួន ជួយឲ្យ​រាងកាយ​មានសាច់​មានឈាម ព្រមទាំង​ជួយពង្រឹង​ចរាចរណ៍​ឈាមឲ្យ​ដើរបាន​ស្រួលផងដែរ៕

អត្ថប្រយោជន៍​ដ៏អស្ចារ្យនៃដុំទឹកកក ដែលយើង​មិន​នឹង​ស្មាន​ដល់

ទឹកកកត្រូវបាន ​គេប្រើដើម្បី​ជួយឲ្យស្បែកស្រស់ថ្លា, បំបាត់ការហើម​ក្រោម​ភ្នែក, ​ជួយបង្រួម​រន្ធញើស, ព្យាបាល​រោគមុន...។ មិន​តែប៉ុណ្ណោះ​អ្នកអាចប្រើទឹកកក​ដើម្បី​បន្ថយការឈឺចាប់​នៅពេល​​​ ជម្រុះរោមក៏បាន​ ព្រោះវា​នឹង​ធ្វើឲ្យស្បែករបស់អ្នកស្ពឹកលែងសូវ​ឈឺចាប់​។ ចំពោះ​វិធីអនុវត្ត​វិញ​គ្មាន​អ្វីពិបាកនោះទេ អ្នក​គ្រាន់តែ​យក​ទឹកកក​ដែលមាន​រាង​បួនជ្រុងមក​ត្រដុស​ថ្នមៗ​នៅលើ​ផ្ទៃមុខ ដោយចលនាជារង្វង់ឲ្យ​សព្វពេញ​ផ្ទៃមុខ​ជាការ​ស្រេច។
ជួយឲ្យ​ស្បែក​ស្រស់ថ្លា
ទឹកកក​នឹង​បង្កើន​ចលនាឈាមរត់​ទៅកាន់តំបន់​ផ្សេងៗពេញ​ផ្ទៃមុខ នេះ​ហើយជាហេតុ​ធ្វើឲ្យ​ស្បែក​ដែល​ធ្លាប់តែមាន​ភាព​ ស្រអាប់ប្រែជាស្រស់ថ្លាឡើងវិញ។ ប្រសិន​បើអ្នកមិន​មាន​ពេលវេលា​គ្រប់​គ្រាន់​ដើម្បី​ថែរក្សាសម្រស់​ ជាមួយនឹងគ្រឿង​សម្អាត​ផ្សេងៗទេ អ្នកអាចប្រើ​តែ​ទឹកមួយដុំរាង​បួន​ជ្រុង​មក​ម៉ាស្សាពេញ​ផ្ទៃមុខ​ក៏បាន។
ព្យាបាលរោគមុន
ដាក់ទឹកកកមួយដុំ​នៅលើ​មុន​របស់​អ្នក ធ្វើបែបនេះវាអាច​ជួយកាត់បន្ថយការ​ហើម និង​ឡើងក្រហម។ ធ្វើបែបនេះច្រើនដង​នៅ​ក្នុងមួយថ្ងៃមុន​នឹងកាត់បន្ថយបន្តិច​ម្តងៗទាល់តែ​អស់។
ព្យាបាលកន្ទួលនៅ​លើស្បែក
ចំពោះ​ការព្យាបាលកន្ទួលរមាស់ សូមប្រើ​ទឹកកក​មួយចំនួន​ដាក់ក្នុងកន្លែងកប្បាសស្តើង និងត្រដុស​វា​ថ្នម​ៗនៅ​ត្រង់​តំបន់​ដែលរងផល​ប៉ះពាល់។ វានឹងកាត់​បន្ថយភាពក្រហម និង​ជួយ​ឲ្យឆាប់ជា។
ជួយបង្រួមរន្ធញើស
ទឹកកក​អាចជួយបង្រួម​រន្ធញើស និងធ្វើឲ្យស្បែក​របស់​អ្នកស្រស់ស្អាត។ វាក៏អាចកាត់បន្ថយ​ការផលិត​ប្រេង​ដែលលើសនៅលើ​ផ្ទៃស្បែកដែរ។ ចូរដាក់ទឹកកក​មួយចំនួន​នៅក្នុង​កន្សែងទន់ បន្ទាប់មក​ម៉ាស្សានៅលើមុខ​របស់អ្នក​ថ្នម​ៗរហូត​ដល់រលាយ​អស់។
កាត់បន្ថយការហើម​ក្រោមភ្នែក
កង្វះនៃការគេង, សំពាធភ្នែក និងស្ត្រេស​អាច​បង្ក​ឲ្យ​ភ្នែករបស់អ្នហើម​បាន។ បិទភ្នែក រួចខ្ចប់ទឹកកក​មួយចំនួន​ស្អំពីលើ​​ឲ្យបាន​ប្រហែលជា ៥នាទី ទៅ ១០នាទី។ ភ្លាមៗនេះ​វាអាចជួយកាត់បន្ថយការហើម​បាន។
កាត់បន្ថយស្នាមខ្មៅ​នៅ​ក្រោម​ភ្នែក
ស្នាមខ្មៅនៅក្រោមភ្នែករបស់អ្នក​អាចព្យាបាលបាន​ដោយប្រើទឹកកក។ វិធីធ្វើ​សូម​យក​ទឹកសក់ លាយ​ជាមួយនឹង​ទឹកផ្កាកុលាប​បន្តិច​បន្តួច ហើយ​ចាក់ចូលក្នុង​ថាស​ទឹកកក​ដែលមាន​រាងបួន​ជ្រុង​ក្លាសេឲ្យកក។ បន្ទាប់មក​យកទឹកកក​តូចនេះ​ទៅស្អំក្រោម​ភ្នែក វានឹងជួយកម្ចាត់​ស្នាមខ្មៅក្រោម​ភ្នែកយ៉ាងឆាប់រហ័ស៕

តើ​ស្ត្រីមាន​ផ្ទៃពោះ​គួរតែបិរភោគ​ល្មុត​ទុំ​ដែរ ឬទេ?

ល្មុតទុំ​ គឺជាផ្លែឈើមួយ​ប្រភេទ​ដែល​សម្បូរទៅដោយ​ប្រូតេអ៊ីនសម្រាប់រាងកាយ ជាពិសេស​វាអាច​ផ្តល់​ថាម​ពលភ្លាមៗដល់​ស្ត្រី​ដែលកំពុងតែមា​នផ្ទៃពោះ។ មិន​តែ​ប៉ុណ្ណោះ​ល្មុតទុំ​អាច​ការពារ និង​ជួយព្យាបាល​ជំងឺជាច្រើនមុខទៀត​ផង។
ផ្តល់ថាម​ពលភ្លាមៗ
ល្មុត​ទុំ​មាន​ផ្ទុក​កម្រិត​ជាតិស្ករខ្ពស់ ដែលអាចជួយផ្តល់ថាម​ពល​ដល់​រាងកាយ​ភ្លាមៗក្នុងរយៈពេល​ប៉ុន្មាន​នាទី។ នេះ​ហើយ​ជាមូលហេតុ​ដែលវា​ក្លាយ​ជាផ្លែឈើដ៏ល្អ​សម្រាប់​បន្ថែម​ថាមពល​ដល់​ ស្ត្រី​មាន​ផ្ទៃពោះ។ដូចគ្នានេះ​ផងដែរ ​កម្រិតខ្ពស់នៃជាតិស្ករ និងសារធាតុ​ចិញ្ចឹម​ដ៏សំខាន់ ធ្វើឲ្យ​ល្មុត​មាន​ប្រយោជន៍​ជាច្រើន​សម្រាប់​ស្ត្រី​ដែលមាន​ផ្ទៃពោះ និងបំបៅដោះកូន។
កាត់បន្ថយការទល់លាមក
ល្មុត​អាច​ជួយព្យាបាលការទល់លាមក ដោយគ្រាន់តែ​បរិភោគ​ពីរដង​ក្នុងមួយថ្ងៃ ហើយ​ម្តង​មួយផ្លែឲ្យ​បាន​ទៀត​ទាត់។ 
ព្យាបាលជំងឺរាគរូស
ទឹកល្មុត ១៥-២០ ក្រាម, ទឹក ២០០មីលីលីត្រ យក​ទៅរំងាស់ឲ្យពុះ​តិចៗរហូត​សល់ទឹកប្រហែលជា ១០០មីលីលីត្រ សម្រាប់ផឹកពីរដង​ក្នុងមួយថ្ងៃ។ រយៈពេល ១៥នាទី ក្រោយពី​បរិភោគ​អាហារ​ទើប​ផឹក ធ្វើបែបនេះ​ឲ្យបាន​ ៣-៥ ថ្ងៃជំងឺនឹងជា។
ប្រឆាំងការរលាក, ការពារបាក់តេរី
សារធាតុ​នៅក្នុងផ្លែល្មុតត្រូបាន​គេចាត់ទុកថា​ ជាភ្នាក់ងារប្រឆាំងនឹងការរលាកដ៏ល្អបំផុត។ ក្រៅពី​សតម្ថភាព​ជួយទប់ស្កាត់​ជំងឺដូចជា បំពង់អាហារ, រលាក​ក្រពះ ពោះវៀន, កាត់បន្ថយការហើយ និងការឈឺចាប់។ មិន​តែប៉ុណ្ណោះសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ត្រូវបាន​រកឃើញ​នៅក្នុងផ្លែឈើ​ជួយឲ្យរាងកាយ​ទប់ទល់នឹងមេរោគ​យ៉ាង​មាន​ ប្រសិទ្ធភាព។
ក្អក, ផ្តាសាយ
នៅពេល​ដែលក្អក, ផ្តាសាយ ឬ​ជំងឺផ្លូវដង្ហើម កុំមើលរំលងល្មុតឲ្យសោះ។ ផ្លែឈើនេះ​នឹងជួយកម្ចាត់ស្លេស, កំហាកក្នុងច្រមុះ និងរលាក​ផ្លូវដង្ហើម ដោយហេតុនេះ​ហើយ​ទើប​អាច​កាត់បន្ថយ​ការក្អក និងជំងឺផ្តាសាយ។
កាត់បន្ថយការហើម
ល្មុតមាន​សារធាតុដ៏មាន​ប្រសិទ្ធិភាពក្នុងការជួយបញ្ចេញកាកសំណល់មិន​ ល្អចេញពីរាងកាយ​របស់អ្នក​ម្តាយ ដោយការនោមញឹក។ វាអាចជួយរក្សា​កម្រិតទឹកក្នុងរាងកាយ​ ទប់​ស្កាត់​ការ​ចាល់ជាតិទឹកនៅក្នុងខ្លួនមនុស្សដែលនាំឲ្យមាន​ជំងឺហើម។
មិន​ត្រឹមតែប៉ុណ្ណោះ​ផ្លែល្មុត អាច​ជួយការពារ​ការឆ្លងមេរោគ​លើ​ផ្លូវ​បង្ហូរទឹកម៉ូត្រ និង​អាច​បង្កឲ្យ​មាន​ផលវិបាកធ្ងន់ធ្ងរ​ដល់ស្ត្រីមាន​ផ្ទៃពោះ​ដូចជា កូនកើត​មិន​គ្រប់ខែ, ការរលូតកូន, ឆ្លងមេរោគដល់ទារក៕

វិធីសាស្ត្រធម្មជាតិ ជួយឲ្យរោមភ្នែក​ឆាប់​ដុះក្រាស់


មាន​មនុស្ស​ ស្រី​ច្រើន​ណាស់​ព្រោះតែចង់​ឲ្យ​រោម​ភ្នែករបស់​ខ្លួន​ដុះ​ក្រាស់ល្អខំរក​ វិធីសាស្ត្រ​គ្រប់បែបយ៉ាង រហូតអ្នក​ខ្លះ​ប្រើប្រាស់គ្រឿង​សំអាង​ដូចជារោម​ភ្នែក​ សិប្បនិម្មិតដើម្បីធ្វើ​បិទបាំង​នូវកង្វះខាត​របស់​ខ្លួន​ថែមទៀត។ ប៉ុន្តែ​ពេល​នេះ​សុភាព​នារី​ទាំងអស់កុំ​ព្រួយ គ្រាន់តែ​អនុវត្ត​នូវ​វិធីសាស្ត្រ​បែប​ធម្មជាតិ ដែល មង្គលការ បង្ហាញ​ដូច​ខាងក្រោម​ក៏អាច​ធ្វើឲ្យ​រោម​ភ្នែកដុះក្រាស់បាន​ដែរ។
ទទួលទាន​របបអាហារ
ការទទួលទាន​របបអាហារ និងសារធាតុ​ចិញ្ចឹមឲ្យ​បានត្រឹមត្រូវ​ជារឿងមួយ​សំខាន់បំផុត ដើម្បីជួយឲ្យ​រោមភ្នែក​ដុះបាន​ក្រាស់។ វីតាមីន E ជាតួនាទី​សំខាន់បំផុត​សម្រាប់​ជួយដល់​ការ​លូត​លាស់។ វាអាចជួយព្យាបាល​ការប្រហោង​រន្ធញើស។ ប្រូតេអ៊ីន, ស៊ុត, ផ្សិត, បន្លែអន្លក់ និង​គ្រាប់ធញ្ញជាតិ​ជាអាហារចាំបាច់​ជួយដល់​ការដុះរោមភ្នែក​ឲ្យបាន​ក្រាស់។ រួមទាំង វីតាមីន H ផង​ដែរ។ គ្រាប់ផ្លែវាល់ណាត់, ប័រសណ្តែកដី​មានសារៈសំខាន់​ចំពោះអាហារ​ប្រចាំថ្ងៃ​របស់​អ្នក។ ជាតិកាល់​ស្យូម និង​សារធាតុ​ខនិជក៏អាច​ជួយការពារ​ការខូច​រោមភ្នែក និង​ធ្វើឲ្យ​រោមភ្នែក​ដុះបាន​វែង។ ច្រើនជាង​នេះទៀត ការ​ទទួលទាន​ទឹកដោះ​គោជូរ, ប្រូម៉ាស់​ត្រប់លាវ…ក៏អាច​ជួយឲ្យ​រោមភ្នែក​ដុះក្រាស់​បានដែរ។ ទឹកដោះគោ​ដើរតួនាទី​សំខាន់បំផុត​ជួយដល់​ការលូតលាស់​របស់​រោមភ្នែក។
ប្រេង​អូលីវ
ប្រេងអូលីវ​មាន​ប្រសិទ្ធិភាព​បំផុត​ក្នុង​ការជួយឲ្យ​រោមភ្នែកដុះ​ បានក្រាស់។ យើងអាច​ប្រើប្រេងអូលីវ ២-៣ដំណក់​ដាក់លើ​សំឡីត្រាល់​ត្រចៀក និង​លាបលើ​រោមភ្នែក​ដោយ​ផ្ទាល់។ អ្នក​ត្រូវ​រក្សា​វាទុក​រយៈពេល​ពេញ​មួយយប់។ប៉ុន្តែមុននឹង​លាបប្រេងអូលីវ អ្នកត្រូវលាង​សម្អាត​ម៉ាស្ការ៉ា ឬគ្រឿងតុបតែង​លើរោមភ្នែក​ជាមុនសិន។ លុះព្រឹកឡើង​លាងសម្អាត​ជាមួយនឹង​ទឹក។ ការ​ប្រើប្រាស់​ប្រេងអូលីវ​ឲ្យបានទៀងទាត់​អាច​ជួយឲ្យរោមភ្នែក​លូតលាស់​តាម​ បែបធម្មជាតិ។
ស៊ុតស
វិធីផ្សេង​មួយទៀតដើម្បីឲ្យរោមភ្នែក​ដុះបាន​ល្អនោះគឺ ស៊ុតស។ យើងអាចវៃ​ស៊ុតស រូចលាប​លើរោម​ភ្នែក។ យើងអាច​លាយស៊ុត​សបន្តិចជាមួយនឹង​ប្រេងល្ហុង។ លាយវាបញ្ចូលគ្នា​ឲ្យបាន​សព្វ​ល្អ រួចលាប​លើរោមភ្នែក​របស់អ្នក។ ទុកវាចោលរយៈពេល​មួយ​យប់។
បបោស​រោមភ្នែក
អ្វីដែល​សំខាន់បំផុត​សម្រាប់​មនុស្សស្រី​គ្រប់រូប ត្រូវថែ​រក្សារោម​ភ្នែកឲ្យ​បានល្អ ដើម្បីធ្វើឲ្យ​រោមភ្នែក​លូតលាស់​បានល្អ។ ត្រូវបបោសរោមភ្នែក​ឲ្យបាន ២ដងក្នុង ១ថ្ងៃ។ អ្នក​គួរ​ប្រើជក់​រោមភ្នែក​ល្អបំផុត ដើម្បីធ្វើឲ្យ​រោមភ្នែក​ស្អាត។ ការបបោសរោម​ភ្នែក​អាចជួយជម្រុញ​ដល់ការ​លូតលាស់​របស់​រោមភ្នែក។
ម៉ាស្សា​ត្របកភ្នែក
ការម៉ាស្សា​ត្របកភ្នែកអាច​ជួយជម្រុញ​ដល់ការលូតលាស់​របស់​រោមភ្នែក។ អ្នកចាំបាច់​ត្រូវម៉ាស្សាត្របកភ្នែក​របស់អ្នក ដើម្បីឲ្យ​រោមភ្នែក​ដុះបានល្អ។ ការ​ម៉ាស្សា​អាច​ជួយបង្កើន​លំហូរឈាម​ត្រង់កន្លែង​ត្របក​ភ្នែក។ វាជួយផ្តល់​សារធាតុចិញ្ចឹម​លូតលាស់ ដូច្នេះវា​ធ្វើជួយ​ឲ្យរោមភ្នែក​លូតលាស់​បានល្អ។
តែបៃតង
ឱសថធម្មជាតិ​ជួយឲ្យ​រោមភ្នែក​ដុះបានក្រាស់​ល្អគឺ តែ​បៃតង។ អ្នក​អាចយកក្រណាត់​ធ្វើពី​កប្បាស​ជ្រលក់​ចូលតែបៃតង រួចជូត​លើរោម​ភ្នែក។ តែបៃតង​ផ្តល់អត្ថប្រយោជន៍ជា​ច្រើន។ អ្នក​គួរ​មាន​ការប្រុងប្រយ័ត្ន មិនត្រូវ​ឲ្យតែ​បៃតង​ចូល​ក្នុង​ភ្នែកទេ។ ក្រោយ​រយៈពេល ២-៣ម៉ោងលាង​សម្អាត​វានឹង​ទឹកត្រជាក់។ វានឹង​ជួយ​ពង្រឹង​ដល់ការ​លូតលាស់​រោមភ្នែក​របស់​អ្នក។ តែបៃតង​ត្រូវបាន​ណែនាំពីអ្នកជំនាញ​ផ្នែក​សម្រស់ ដើម្បីធ្វើឲ្យ​ការលូតលាស់​បានល្អ។
តម្រឹម​រោមភ្នែក
ការតម្រឹមរោមភ្នែក​អាចជួយ​ជម្រុញ​ដល់ការ​លូតលាស់​របស់វា។ វិធីបែបនេះមាន​តាំងពីយូរយារ​ណាស់មក​ហើយ។ នេះជាវិធីងាយៗ ដើម្បីជម្រុញ​ដល់​រន្ធរោម។ អ្នកគួរតែ​តម្រឹមរោមភ្នែក​របស់អ្នក​ឲ្យបាន​យ៉ាងហោចណាស់​ម្តង ក្នុង១ខែ។ ក្នុងរយៈពេល ១ខែ អ្នកនឹងមាន​អារម្មណ៍ថារោមភ្នែក​លូតលាស់​ខ្លាំង​ជាងមុន។
ប្រទាល​កន្ទុយក្រពើ
ឱសថមួយប្រភេទទៀត ដើម្បីព្យាលបាល​បញ្ហាជ្រុះរោមគឺ  ប្រទាលកន្ទុយ​ក្រពើ។ អ្នកអាចចម្រាញ់យកទឹកប្រទាលកន្ទុយ​ក្រពើ រួចលាបលើ​រោមភ្នែក​ដោយផ្ទាល់។ យើងក៏​អាចលាប​លើចិញ្ចើម​ផងដែរ។ នៅក្នុងប្រទាលកន្ទុយ​ក្រពើមាន​ផ្ទុកនូវ​ជាតិប្រេង​ជាច្រើន។ ការប្រើប្រាស់​វាឲ្យបាន​ទៀងទាត់ អាចធ្វើឲ្យ​រោមភ្នែក​លូតលាស់​បានច្រើនជាង​មុនក្នុង​រយៈពេល ១សប្តាហ៍។ ប្រទាលនេះក៏អាច​ជួយព្យាបាល​បញ្ហាខូចរោម​ភ្នែក​ផងដែរ៕

ទទួលទាន​ខ្ទឹមស​នៅ​​ពោះ​ទទេ​ល្អ​បំផុត​សម្រាប់​សុខភាព


អ្នកកុំគិតថា ​ខ្ទឹមសគ្រាន់តែជា​គ្រឿង​ទេស​ដែល​ធ្វើឲ្យ​អាហារ​មានរសជាតិ​ឆ្ងាញ់​នោះ តាម​ពិត​វា​ឱសថ​ដ៏មាន​ប្រសិទ្ធិភាព ហើយ​អាចជួយព្យាបាល​ជំងឺបាន​ច្រើន​មុខ​ទៀត​ផង។ 

ដើម្បីទទួលបាន​ឥទ្ធិពល​កាន់តែ​ខ្លាំង​ អ្នកគួរតបរិភោគ​ពេល​នៅពោះទទេ។ ក្រុមអ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា វិធីនេះ​អាច​ជួយឲ្យថ្នាំកាន់តែមាន​ប្រសិទ្ធិភាពខ្ពស់​នៅក្នុងការ​ ព្យាបាលជំងឺ។
ព្យាបាលជំងឺ
ខ្ទឹមស​អាច​ជួយប្រយុទ្ធប្រឆាំងនឹង​ការឆ្លងមេរោគផ្សិត, ផ្កាសាយ និង​ជំងឺទូទៅមួយចំនួន​ទៀត​ដោយមិនចាំបាច់ប្រើថ្នាំពេទ្យ។ នៅពេលដែល​អ្នកបំបែក ឬកិន​ខ្ទឹមសសារធាតុ phytoncide ដែលគេហៅថា allicin និង​មាន​ឥទ្ធិពល​កាន់តែខ្លាំង ដែល​ជួយ​ព្យាបាល​ការឆ្លង​មេរោគ​បាក់តេរីយ៉ាង​រហ័ស។ ខ្ទឹមសមាន​ផ្ទុកសារធាតុរ៉ែជាច្រើន​ដូចជា៖ វីតាមីន C D និង B, ផូស្វ័រ និងស្ពាន់​ធ័រ, ស៊ីលីកុន, ម៉ាញេស្យូម, កាល់ស្យូម, ស៊ីលីញ៉ូម, ប៉ូតាស្យូម និងសូដ្យូម។ វាក៏មាន​ផ្ទុក​សារជាតិ​ប្រឆាំងអុកស៊ីតកម្ម​ជា​ច្រើន និងសមាសភាគរ៉ែ ជាងបួនរយ​ប្រភេទផ្សេងៗគ្នាទៀត។
អត្ថប្រយោជន៍​ដ៏អស្ចារ្យសម្រាប់សុខភាព​
- វា​ជួយការពារ​ការរាំងស្ទះ និង​ជួយសម្រួលដល់សសៃឈាម​អារទែគ្រប់ប្រភេទ។
- ជួយកាត់បន្ថយកម្រិត LDL មិនល្អ
- ជួយពង្រឹងប្រព័ន្ធភាព​ស៊ាំ ដូច្នេះរាងកាយ​របស់​អ្នកអាចទប់ទល់នឹង​ឥទ្ធិពលដែលមាន​គ្រោះថ្នាក់គ្រប់ប្រភេទ
- ជួយសម្លាប់បាក់តេរីមួយចំនួនធំ
- ជួយប្រឆាំងនឹងជំងឺបេះដូង
- ជួយបន្ថយសំយោគនៃទ្រីគ្លីសេរីត
- ជួយបន្ថយសម្ពាធឈាម
- ជួយប្រឆាំងនឹងការរលាក
- មាន​សត្ថភាព​ជួយព្យាបាលជំងឺផ្កាសាយ
- ជួយព្យាបាលជំងឺប្រព័ន្ធ​សសៃប្រសាទ
- សម្លាប់​កោសិកា​សាច់ដុំ​អាក្រក់ក្នុងខួរក្បាល
- វាដើរតួនាទី​សំខាន់ក្នុងការ​រារាំងកំណក់ឈាមដែលមាន​គ្រោះថ្នាក់ ដូច្នេះ​វាក៏អាចកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង, ដាច់សសៃឈាម​ខួរក្បាល ឬ បេះដូង៕

វិធីផ្សំឱសថនៅក្នុង​ផ្ទះបាយ ដើម្បីបំបាត់មុន​ខ្នង

ជាធម្មតា​ បញ្ហា​​មុនតែងតែកើត​មាន​លើ​មនុស្សគ្រប់​រូប គ្រាន់តែ​អ្នកខ្លះកើតតិច ​ឬច្រើន​ប៉ុណ្ណោះ ហើយ​មុន​នេះ​អាច​កើត​មាន​ផ្នែកផ្សេងៗនៃរាងកាយ​មិនមែន​កើត​មាន​តែ​លើផ្ទៃមុខ​ នោះទេសូម្បីតែខ្នងក៏មាន​ដែរ។ ខាងក្រោមនេះ​ជាឱសថ​បុរាណ ៦ មុខ​ ដែល​អ្នក​អាចយក​មក​ព្យាបាលមុន​នៅ​លើ​ខ្នងយ៉ាង​មាន​ប្រសិទ្ធិភាព។
ប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើ​ ជាផ្នែកមួយនៃឱសថដ៏មាន​ប្រសិទ្ធភាព​បំផុត​ដែលមាន​គុណសម្បត្តិ​អាច​ព្យាបាល​ បញ្ហា​ស្បែកបាន។ ចំពោះ​ការ​ប្រើ​គ្មាន​អ្វីពិបាក​ទេ គ្រាន់តែអ្នក​យក​ប្រទាល​កន្ទុយ​ក្រពើស្រស់​មក​ចម្រាញ់យក​ទឹក ហើយ​លាប​​លើ​ខ្នង​ឲ្យ​បាន​ទៀត​ទាត់។
ទឹកក្រូច​ឆ្មាស្រស់
អ្នក​អាចយក​ទឹកក្រូចឆ្មាទៅលាប​លើ​តំបន់​ដែលកើត​មុនដោយប្រើសំលីកប្បាស រួច​ទុក​រយៈពេល ១០នាទី សឹម​លាង​ជម្រះ​ចេញ​។
ស៊ុត​ពណ៌ស
ផ្នែកពណ៌សនៃស៊ុត​អាចត្រូវបាន​គេប្រើដើម្បីព្យាបាល​មុន​នៅលើ​ខ្នង។ លាប​ស៊ុត​ពណ៌ស​នៅលើ​តំបន់​ដែលកើត​មុនឲ្យបាន​សព្វ​ក្នុងរយៈពេល ២០នាទី​ សឹម​លាង​ជម្រះចេញ​វិញ។
ប៉េងបោះទុំ
ប្រសិនបើអ្នកមាន​បញ្ហា​ស្បែក​ខ្លាញ់ច្រើនអាច​ងាយ​នឹងមាន​បញ្ហា​កើតមុន ប៉ុន្តែកុំព្រួយ​ប៉េងបោះទុំ​អាច​ជួយដោះស្រាយ​បញ្ហា​នេះបាន។ គ្រាន់តែ​កាត់​ប៉េងបោះ​មួយចំហៀង ហើយ​យកមក​លុញ​នៅ​លើ​តំបន់ដែល​កើត​មុនឲ្យបាន​ប្រហែល​ជា ២០នាទី បន្ទាប់មក​លាង​ជម្រះ​ចេញ។ ធ្វើបែបនេះ​ឲ្យបាន​ទៀត​ទាត់ មិន​យូរប៉ុន្មាន​អ្នកនឹងឃើញ​លទ្ធផល។
សំបកក្រូច
យកសំបកក្រូច​ហាល​ឲ្យស្ងួត រួច​កិនឲ្យ​ក្លាយជាម្សៅ។ បន្ទាប់មក​លាយទឹកបន្តិច​មុន​ទើបចាប់ផ្តើមលាប​នៅ​លើ​តំបន់​ដែល​កើត​មុន ទុក​ឲ្យបាន​ពីរទៅបីនាទី​ទើប​លាង​ទឹកចេញ (ធ្វើបែបនេះ​មួយថ្ងៃ២ដង)។
ប្រេងសណ្តែកដី
យក​ប្រេងសណ្តែកដី មកលាយ​ជាមួយនឹង​ទឹកក្រូចឆ្មាក្នុងកម្រិត​ស្មើគ្នា។ បន្ទាប់ពីលាយ​ល្បាយ​ទាំងពីនេះ​ចូលគ្នា​សព្វ​ហើយ សូម​លាបត្រង់​តំបន់​ដែលងាយ​នឹងកើត​មុនឲ្យបាន​ប្រហែល​ជា ១៥នាទី សឹម​លាង​ជម្រះចេញ​វិញ៕

អត្ថប្រយោជន៍ ១៥យ៉ាងដែលបាន​មក​ពី​ផ្លែខ្នុរ

កាលពី​មុន​ អ្នកជំនាញ​ធ្លាប់បានផ្តល់អនុសាសន៍ថា មនុស្សម្នាក់គួរតែ​ញ៉ាំផ្លែប៉ោម​មួយផ្លែក្នុងមួយថ្ងៃ។ ប៉ុន្តែ​នៅ​មាន​ប្រភេទ​ផ្លែឈើ​ជាច្រើន​ផ្សេងទៀត​ក៏អាច​មាន​សារធាតុចិញ្ចឹម​ ដូចផ្លែ​ប៉ោម​ដែរ។ ប្រភេទផ្លែឈើ​ទាំងអស់សុទ្ធ​តែផ្តល់​អត្ថប្រយោជន៍​ដល់រាង​កាយមនុស្ស។ នៅ​ក្នុងអត្ថបទ​នេះ អ្នកនឹង​បាន​ដឹងកាន់​តែច្រើន​ឡើង​អំពីអត្ថប្រយោជន៍​របស់​ផ្លែខ្នុរ។ ផ្លែខ្នុរ​នេះអាចញ៉ាំបានទាំងពេលទុំ និង​ពេល​នៅខ្ចី។ វាមាន​ផ្ទុកនូវ​វីតាមីន A, វីតាមីន C, ជាតិដែក, ប៉ូតាស្យូម, កាល់ស្យូម, នីស៊ីន, វីតាមីនB1, វីតាមីនB2…។ អ្នកគួរតែ​ដឹង​ពីអត្ថប្រយោជន៍​របស់ផ្លែខ្នុរឲ្យបានកាន់តែច្រើនឡើង។

ប្រសិនបើអ្នកចូលចិត្ត​ញ៉ាំផ្លែខ្នុរខ្ចី អ្នកនឹង​ត្រូវ​ការចម្អិនវា។ អ្នកអាច​ទទួលទានផ្លែខ្នុរ​ជាមួយនឹង​សាច់​ចៀម ហើយ​ធ្វើវា​ឲ្យហិល។ ប្រសិនបើ​អ្នក​ចូលចិត្ត​ញ៉ាំផ្លែខ្នុរទុំអ្នកអាច​យកវា​ធ្វើជា​ដំណាប់, ចាហ៊ួយ, នំ, ស្ករគ្រាប់, ឬទទួលទាន​វាដោយ​ផ្ទាល់។ ខាងក្រោមនេះ​ជាអត្ថប្រយោជន៍​មួយចំនួន​របស់ផ្លែខ្នុរ៖
១. ជួយ​ពង្រឹងភាពស៊ាំ
វីតាមីន C នៅក្នុងផ្លែខ្នុរអាចជួយ​ការពារបាក់តេរី និងការឆ្លងមេរោគ ដោយការ​បង្កើន និងជួយ​ជម្រុញ​ដល់មុខងារ​នៃកោសិកា​ឈាមស។
២. ការពារ​ជំងឺមហារីក
ផ្លែខ្នុរ​រួមមានសារធាតុចិញ្ចឹម​ជាច្រើន​ដូចជា៖  lignas, saponins និង isoflavones។ សារធាតុទាំង​នេះមាន​ភាពចាំបាច់​នៅក្នុង​ការប្រឆាំងនឹង​ជំងឺមហារីក ហើយ​អាច​ប្រឆាំង​នឹង​ភាព​ចាស់។
៣. ជួយ​សម្រួល​ដល់ការរំលាយអាហារ
វាមានសារធាតុប្រឆាំង​នឹង​ការដំបៅក្រពះ ដែល​អាចជួយ​ការពារ​បញ្ហាការ​រំលាយអាហារ​របស់អ្នក។ ផ្លែខ្នុរ​អាចជួយព្យាបាល​បញ្ហា​ទល់​លាមក។
៤. ជួយបង្កើនថាមពល
ផ្លែខ្នុរ​មានផ្ទុកនូវ​ជាតិស្ករ (ទឹកឃ្មុំ និង​ផ្លែឈើ) និង​ជាតិស្ករ (ពីធម្មជាតិ) ជួយផ្តល់ថាមពល​គ្រប់គ្រាន់​ដល់រាងកាយ ដោយមិនផ្តល់​កម្រិត​ជាតិស្ករ​ទៅក្នុង​ប្រព័ន្ធនៃ​រាងកាយឡើយ។
៥. កាត់បន្ថយ​ជំងឺលើសឈាម
បរិមាណសារធាតុ​ប៉ូតាស្យូមសម្បើមអាច​ជួយគ្រប់គ្រងឈាម កាត់បន្ថយ​ឱកាសនៃជំងឺគាំង​បេះដូង និងជំងឺ​ដាច់សរសៃ​ឈាមខួរក្បាល។
៦. ជួយព្យាបាល​ជំងឺហឺត
តាមការសិក្សា​មួយចំនួនបាន​បង្ហាញឲ្យដឹងថា ប្រសិនបើ​អ្នក​ស្ងោរឬសខ្នុរ​ និង​ទឹក​សម្រាញ់​ពីផ្លែខ្នោរ​អាចជួយ​កាត់បន្ថយ​បញ្ហា​ជំងឺហឺត​របស់​អ្នកបាន។
៨. ការពារ​ជំងឺខ្វះឈាម
ផ្លែខ្នោរអាច​ជួយដោះស្រាយបញ្ហាខ្វះ​ឈាម​របស់អ្នក។ បញ្ហានេះ ស្ត្រីងាយនឹង​រងគ្រោះជាង​បុរស។ ផ្លែខ្នុរ​​ជួយជម្រុញ និងបង្កើន​ចរាចរណ៍​ឈាមឲ្យ​ដើរបាន​ស្រួល និង​ជួយព្យាបាល​ជំងឺ​ខ្វះឈាម។
៨. ព្យាបាល​បញ្ហាក្រពេញទីរ៉ូអ៊ីត
ក្រពេញទីរ៉ូអ៊ីត​ត្រូវការការ​ការពារ ដើម្បី​ដំណើរការ​បានល្អ។ ផ្លែខ្នុរ​​មានសំណង់​ការពារ​គ្រប់គ្រាន់ វានឹងជួយ​សម្រួល​ដល់មុខងារ​ក្រពេញទីរ៉ូអ៊ីត ហើយ​អរម៉ូន​នឹងត្រូវ​បាន​ផលិត​ឡើង ដោយគ្មាន​បញ្ហាអ្វី​កើតឡើង​ឡើយ។ អ្នកមិនចាំ​បាច់ត្រូវ​ការប្រើឱសថ​ណាមួយ​ឡើយ។
៩. ជួយ​ឲ្យឆ្អឹងរឹងមាំ
អ្នកបាន​ដឹងរួចមក​ហើយថា ឆ្អឹង​ត្រូវការ​ជាតិកាល់​ស្យូម។ ផ្លែខ្នុរ​​ជាប្រភពសម្បូរទៅដោយ​ជាតិម៉ាញ៉េស្យូម ដែលអាច​ជួយស្រូបយក​ជាតិកាល់ស្យូម។ ឆ្អឹង​របស់អ្នក​នឹងរឹងមាំ​ជាងមុន ហើយ​វានឹង​ជួយ​ប្រឆំាង​ជំងឺពុកឆ្អឹង និង​សន្លាក់​ដៃជើង។
១០. ការពារ​ភាពចាស់ និងជំនួយ​ដល់ស្បែក
ផ្លែឈើនេះ​សម្បូរទៅ​ដោយសារធាតុ​ប្រឆាំង​អុកស៊ីតកម្ម។ វាជួយកាត់​បន្ថយ​ភាពចាស់ ស្របពេលដែល​ទឹករបស់វា​នឹងជួយ​ផ្តល់​សំណើម​ដល់ស្បែក​របស់អ្នក។ ហើយវា​ក៏អាច​ជួយប្រឆាំងនឹង​ភាព​ជ្រីវជ្រួញ​ផងដែរ។
១១. ជំនួយដល់ភ្នែក
ផ្លែឈើនេះក៏​សម្បូរទៅដោយវីតាមីន A ដែលអាចជួយ​ឲ្យភ្នែក​រឹងមាំ និង​មើលឃើញ​ច្បាស់។ វាជួយការពារ​ភ្នែកពីកាំរស្មីយូវី ហើយ​ប្រឆាំងនឹងជំងឺភ្នែក​ឡើងបាយ។
១២. ការពារជំងឺមហារីក​ពោះវៀនធំ និងឬសដូងបាត
សារធាតុប្រឆាំង​នឹងអុកស៊ីតកម្ម​ដែលមាន​ក្នុងផ្លែខ្នុរ​អាចជួយកាត់បន្ថយ ​គ្រោះថ្នាក់នៃជំងឺមហារីក​ពោះវៀនធំ។ ជាតិសរសៃក្នុងផ្លែខ្នោរ​នឹងជួយកា​រពារជំងឺ​ទល់លាមក និង​អាការៈ​នៃជំងឺ​ឬសដូងបាត។
១៣. ជំនួយ​ដល់ស្ត្រីមានផ្ទៃពោះ
វីតាមីន B នៅក្នុងផ្លែខ្នុរ​​អាចជំនួយដល់ស្ត្រីមាន​ផ្ទៃពោះ និងស្ត្រី​បំបៅដោះកូន, ជួយត្រួត​ពិនិត្យ​អរម៉ូន និង​ជម្រុញ​ដល់ប្រព័ន្ធភាពស៊ាំ។
១៤. គ្រាប់ខ្នុរក៏មានអត្ថប្រយោជន៍ផងដែរ
យកគ្រាប់​ខ្នុរទៅកិនឲ្យ​ម៉ត់ រួចលាយ​ជាមួយទឹក​ឃ្មុំ ទឹកដោះគោដើម្បី​យកទៅ​ធ្វើជាម៉ាសបិត​លើផ្ទៃមុខ។ យកវាបិត​លើផ្ទៃមុខ ហើយទុក​វារយៈពេល ៣០នាទី។ លាង​សម្អាត​នឹង​ទឹក។ ប្រើម៉ាសបិត​មុខនេះ​ឲ្យបាន​ទៀងទាត់ នោះអ្នកនឹង​មានផ្ទៃមុខ​ស្រស់ស្អាត គ្មាន​ភាព​ជ្រីវជ្រួញ។
១៥. អត្ថប្រយោជន៍ផ្សេងទៀត
ទទួលទានគ្រាប់ខ្នុរស្ងួត។ អ្នកអាច​ប្រើខ្នុរខ្ចី។ វាជាប្រភព​នៃប្រូតេអ៊ីន, ជាតិ​ខនិជ និង​ជាតិម្សៅ៕

អស់​កង្វល់ជាមួយស្នាមជាំ​លើផ្ទៃមុខ​ទៀត​ហើយ ដោយ​ប្រើ​វិធីធម្មជាតិ​៧យ៉ាង


ជាធម្មតា​ ស្នាមជាំ​ត្រូវបាន​គេទទួល​ស្គាល់ថា បណ្តាលមកពី​កើតជំងឺ​ថ្លើម ឬការត្រូវ​នឹងកម្តៅ​ព្រះអាទិត្យ។ ការប៉ះ​នឹងកម្តៅព្រះអាទិត្យ​អាចជាមូលហេតុ​នាំឲ្យ​មានស្នាមជាំ។ មូល​ហេតុ​ផ្សេងមួយទៀត​ដែលបណ្តាលឲ្យ​ជាំគឺ ការ​ខូចមុខងារ​ថ្លើម ឬកង្វះ​សារធាតុ​ចិញ្ចឹម។ ជាទូទៅ​ស្នាមជាំ​ច្រើនកើត​មាន​នៅលើ​ផ្ទៃមុខ, ក និងដៃ​របស់​មនុស្ស។ ស្នាមជាំ​មិនផ្តល់​ទុក្ខទោស​អ្វីទេ។ វេជ្ជបណ្ឌិត​បាន​ណែនាំថា ប្រសិនបើអ្នក​មានស្នាមជាំ​កាន់​តែធំឡើងៗ។ យល់ល្អ គួរព្យាបាល​ស្នាម​ជាំនេះ ដោយប្រើ​ប្រភេទឱសថ​ធម្មជាតិ។
លាបចាហ៊ួយ​ប្រទាលកន្ទុយក្រពើ
ចាហ៊ួយប្រទាល​កន្ទុយក្រពើ​ត្រូវបាន​គេចាត់ទុកថា ជាឱសថព្យាបាល​ស្នាមជាំ​ដ៏សក្តិសិទ្ធិ។ អ្នកអាច​លាបចាហ៊ួយ​ប្រទាលកន្ទុយក្រពើ​ដោយផ្ទាល់លើ​ផ្ទៃមុខ។ ការ​លាប​ប្រទាល​កន្ទុយ​ក្រពើនេះ​ត្រូវរក្សា​វាទុករយៈពេល​ពី ៤៥-៦០នាទី។ ឱសថ​នេះគួរតែ​ប្រើឲ្យបាន ២ដង​ក្នុង១ថ្ងៃ ដើម្បី​ទទួលបាន​លទ្ធផល​ល្អ។ ចាហ៊ួយ​ប្រទាល​កន្ទុយក្រពើ​មាន​ដាក់​លក់​នៅលើ​ទីផ្សារ។
ប្រើទឹក​ខ្មេះប៉ោម
ទឹកខ្មេះប៉ោមជា​ឱសថ​មួយប្រភេទទៀត​សម្រាប់ព្យាបាល​ស្នាមជាំ។ ត្រូវ​ទាមទារ​ឲ្យលាយទឹកខ្មេះ​ប៉ោមជាមួយ​នឹងទឹកខ្ទឹម​បារាំង​ស្រស់ រួចលាប​លើតំបន់​មានស្នាមជាំ។ ត្រូវ​រក្សា​វារយៈ​ពេល​យ៉ាងតិច​ណាស់ ៤៥នាទី។ ឱសថនេះ​គួរតែ​ប្រើឲ្យបាន​រយៈពេល​យ៉ាងតិច ២ខែ។ ការទទួលទាន​ទឹកខ្មេះប៉ោម​ជាមួយ​ទឹកក្តៅ ឬទឹក​ត្រជាក់​ក៏អាច​ជួយ​កម្ចាត់​ស្នាមជាំ​បាន​ដែរ។ ដើម្បីឆាប់​ទទួលបាន​ប្រសិទ្ធិភាព អ្នកគួរ​ទទួលទាន​វាឲ្យបាន ២ដង​ក្នុង ១ថ្ងៃ​រយៈពេល​ពី ៤-៥សប្តាហ៍។
ទឹក​ក្រូចឆ្មា
ទឹកក្រូចឆ្មា​ជាឱសថ​ព្យាបាល​ស្នាមជាំ​លើផ្ទៃមុខ។ អ្នកអាច​លាបទឹកក្រូចឆ្មា​លើស្នាមជាំរបស់​អ្នក។ ត្រូវ​រក្សាវា​ទុករយៈ​ពេល ៣០ទៅ ៤៥នាទី។ ទឹក​ក្រូចឆ្មា​ក៏​អាច​លាប​មុនពេល​ចូលគេង​ផង​ដែរ ដើម្បីឲ្យកាន់​តែ​មាន​ប្រសិទ្ធិភាព។
ជូត​ប្រេងល្ហុង
ប្រេងល្ហុង​ត្រូវបាន​គេយកទៅ​ប្រើប្រាស់​ដើម្បីព្យាបាល​បញ្ហាស្នាមជាំ​ លើផ្ទៃមុខ។ ការជូត​ប្រេងល្ហុង​ដោយផ្ទាល់​លើស្នាមជាំ​ឲ្យបាន ២-៣ដងក្នុង ១ថ្ងៃ អាចជួយ​កម្ចាត់​បញ្ហា​ស្នាមជាំ​បាន​យ៉ាងឆាប់​រហ័ស។ អ្នកគួរតែ​ប្រើឱសថ​នេះឲ្យបានយ៉ាង​ហោចណាស់ ៨ទៅ ១០សប្តាហ៍។
ជូត​ល្ហុងខ្ចី
អ្នកអាច​យកល្ហុង​ខ្ចីត្រជាក់ៗ​មួយដុំ មកជូត​លើស្នាមជាំ​លើផ្ទៃមុខ​រយៈពេល​ពី ២០ទៅ ២៥នាទី។ បន្ទាប់​មកត្រូវ​លាងសម្អាត​នឹងទឹក។ ការ​ធ្វើវិធីនេះ​ឲ្យ​បាន​ទៀងទាត់​អាច​ជួយ​ដោះស្រាយ​បញ្ហាស្នាម​ជាំលើ​ ផ្ទៃមុខ​របស់​អ្នកបាន។
ប្រើ​ម្សៅរមៀត
ម្សៅរមៀត​ក៏ត្រូវបាន​គេយកមកធ្វើជា​ឱសថ​ដើម្បីព្យាបាល​បញ្ហាស្នាមជាំ​ ផងដែរ។ អ្នកអាច​យកម្សៅ​រមៀតលាយ​ជាមួយនឹ​ង​ទឹកដោះគោ។ លាបវាលើផ្ទៃ​មុខ​ជាប្រចាំ នោះវា​នឹងផ្តល់​ប្រសិទ្ធិភាព​ខ្ពស់​បំផុត។ អ្នកគួរតែ​ចំណាយពេលវេលា​ព្យាបាលយ៉ាង​ហោចណាស់ ២-៣សប្តាហ៏ ដើម្បីទទួលបាន​ប្រសិទ្ធិភាព។
ប្រើដំឡូង​បារាំង
អ្នកអាចប្រើ​បន្ទះដំឡូង​បារាំង​បិតលើ​ស្នាមជាំ។ ដំឡូងបារាំង​ស្រស់​កិនរួច ក៏អាច​យកមក​លាបលើផ្ទៃមុខ ដើម្បី​បំបាត់​ស្នាម​ជាំបានដែរ៕

មិននឹកស្មានសោះ សំបកស៊ុតជាឱសថសម្រាប់ព្យាបាលធ្មេញ​ប្រហោង​យ៉ាង​មាន​ប្រសិទ្ធិភាព

សំបកស៊ុត​ គឺជាឱសថដ៏មាន​ប្រសិទ្ធភាព​បំផុត​ក្នុងការព្យាបាលធ្មេញ​ប្រហោង ព្រោះវា​សម្បូរទៅដោយ​ជាតិកាល់ស្យូម និង​សារធាតុរ៉ែ ២៧ ប្រភេទផ្សេងៗគ្នា។ អ្នកគ្រាន់តែស្ងារ​សំបកស៊ុត​ឲ្យ​ពុះបាន​​ ៥នាទី ហើយ​បំបែក ឬកិន​ឲ្យម៉ត់ជាម្សៅដើម្បីបន្ថែម​នៅក្នុងអាហារ។

ជាតិកាល់ស្យូមគឺជាសមាសភាគ​ដ៏សំខាន់ក្នុងការជួសជុលជាលិកាឆ្អឹង។ សំបកស៊ុតមាន​ផ្ទុក ៩៩% នៃជាតិកាល់ស្យូម។ ក្រៅពី​ជាតិកាល់ស្យូម សំបក​ស៊ុត​ក៏មាន​សារធាតុរ៉ែដូចជា ម៉ាញ៉េស្យូម, ប៉ូតាស្យូម, សូដ្យូម, ជាតិដែក, ស្ពាន់ធ័រ, ផូស្វ័រ, អាលុយមីញ៉ូម, ស៊ីលីកុន...ល។

សំបកស៊ុតមាន​អត្ថប្រយោជន៍​យ៉ាងពិសេសសម្រាប់កុមារ​ដូចជា ជួយជំរុញឲ្យរាងកាយមាន​ការរីកលូតលាស់លឿន និងជួយឲ្យ​ជាលិកាឆ្អឹង​មាន​ការរីកលូតលាស់​បាន​ល្អ។ អាហារ​ដែលបាន​ដាក់បញ្ចូល​សំបកស៊ុត គឺមាន​អត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់ការ​ការពារ​ជំងឺ និងស្លេកស្លាំង។ សំបកស៊ុត​អាចជួយជំរុញ​លំហូរ​ឈាម​នៅក្នុង​ជាលិកា​ឆ្អឹង។ ប្រសិនបើ​អ្នក​ជ្រើសរើស​សំបក​ស៊ុត​សម្រាប់ធ្វើការព្យាបាលជំងឺ គួរតែទិញ​ស៊ុតធម្មជាតិ ដែលគ្មានជាតិគីមី។
របៀច្នៃសំបកស៊ុត
យក​សំបក​ស៊ុត​ដាក់ស្ងោរ​ឲ្យពុះ​រយៈពេល ៥នាទី ធ្វើបែបនេះទើប​ពពួកមេរោគដែលតោង​ជាប់នឹងវា​ត្រូវបាន​សំលាប់ចោលទាំងអស់។ ទុកឲ្យសំបកស៊ុតស្ងួត បន្ទាប់មកកិតន​វា​ឲ្យ​ម៉ត់។ ប្រើចំនួនពីរស្លាបព្រាកាហ្វេកន្លះក្នុងមួយថ្ងៃ។ ដើម្បីឲ្យកាន់តែមាន​ ប្រសិទ្ធិភាពអ្នកអាចដាក់បញ្ចូលជាមួយនឹងអាហារដែលធ្វើពីថ្លើមក៏បាន៕

វិធីងាយៗ​ដើម្បីកម្ចាត់​សត្វរុយ, សត្វមូស, កន្លាត, កណ្តុរ​ចេញឲ្យ​អស់ពី​ក្នុងផ្ទះ​

រុយ, មូស, កន្លាត, កណ្តុរ ជាប្រភេទ​សត្វល្អិត​ដែល​ធ្វើឲ្យ​ជីវិត​របស់​លោកអ្នក​ជួបនឹង​បញ្ហា។ ដើម្បី​កម្ចាត់សត្វល្អិត​ចង្រៃ​ទាំងអស់​នេះចេញ​ពីក្នុងផ្ទះ​យ៉ាងឆាប់​រហ័ស ដោយ​មិន​ចាំបាច់​​ត្រូវប្រើ​សារធាតុគីមី អ្នកអាច​ប្រើវិធីតូចៗ​មួយចំនួន វានឹង​អាចជួយ​កម្ចាត់​សត្វល្អិត​ចេញពី​ក្នុងផ្ទះ​របស់​អ្នក៖
ដុត​សំបកក្រូច, សំបក​ក្រូចឃ្វិច
នៅពេលអ្នក​មិនញ៉ាំក្រូចឆ្មា អ្នកគួរតែ​ទុកហាល​វាឲ្យស្ងួត រួចប្រើសំបក​របស់​វាដុត ដើម្បី​បណ្តេញ​មូស។ ក្លិនក្រអូប​របស់​សំបកក្រូច, សំបក​ក្រូចឃ្វិច​អាច​ជួយឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់ស្រាយ ប៉ុន្តែផ្សែង​របស់វា​នឹងកម្ចាត់​សត្វរុយ និងសត្វ​មូសចេញ​អស់ពី​ក្នុងផ្ទះរបស់អ្នក។
ទឹកជីអង្កាម
ការដាំជីអង្កាម​នៅក្នុង​សួនច្បារ ឬនៅក្នុង​ផើង ដើម្បីជា​ការ​លំអ​ ហើយអាចជួយកម្ចាត់​សត្វមូស​បា​នយ៉ាង​ប្រសើរបំផុត។ ដើម្បី​កម្ចាត់​សត្វមូសបាន អ្នកត្រូវ​យកស្លឹក​ជីអង្កាមបុក រួច​ដាក់​នៅកែងៗ​ផ្ទះ នោះវា​នឹងបណ្តេញ​សត្វមូស​ចេញអស់។ វិធីនេះអាច​មានប្រសិទ្ធិភាព​ក្នុងការ​កម្ចាត់​សត្វមូស​បានរយៈ​ពេល ១-២ថ្ងៃ។
អុជធូប​ជារៀងរាល់ល្ងាច
ផ្សែងធូបនឹង​បណ្តេញមូស​ចេញពីក្នុងផ្ទះ​របស់​អ្នក​បានភ្លាមៗ។
ប្រេង​ Melaleuca
ប្រើប្រេងជូតលើជញ្ជាំងបន្ទប់​ទឹក ឬសម្លៀក​បំពាក់ ដើម្បី​បណ្តេញ​សត្វមូស​ចេញ។ ហើយប្រេង Melaleuca ក៏មាន​ប្រសិទ្ធិភាព​ក្នុងការ​កម្ចាត់​សត្វមូស និង​សត្វល្អិត​តូច​បាន​យ៉ាង​មានប្រសិទ្ធិភាព​ផងដែរ។
ស្លឹក​គ្រៃ
ក្លិនក្រអូបក៏​ជាសត្រូវទី១ របស់​សត្វមូស​ផងដែរ។ ក្លិន​ឈ្ងុយ​នឹងធ្វើឲ្យ​អ្នក​មានផាសុកភាព និង​ថែមទាំង​បណ្តេញ​សត្វមូស​ចេញពី​ក្នុងផ្ទះ​ផងដែរ។ អ្នកអាច​យកស្លឹកគ្រៃ ២-៣គល់​ដាក់​​ជិតអំពូល កម្តៅ​របស់​អំពូលនឹង​ជួយ​បន្សាយ​ក្លិន​ស្លឹកគ្រៃ ធ្វើឲ្យ​មូសលែងហ៊ាន​នៅក្បែរ។ ការដាំស្លឹក​គ្រៃនៅក្នុង​សួនច្បារ​ក៏អាច​ជាវិធីល្អ ដើម្បី​កម្ចា​ត់​សត្វមូស​ចេញពី​តំបន់ក្បែរ​ផ្ទះ​របស់អ្នក​ផងដែរ។
ខ្ទឹមស និងទឹកខ្ទឹមស
ហាន់ខ្ទឹមស​ជាបន្ទះៗ រួចដាក់វាលើ​បង្អួច នោះសត្វមូស​នឹងលែងហ៊ាន​មកក្បែរ​ផ្ទះរបស់អ្នក​ទៀតហើយ ព្រោះពួក​វាខ្លាច​ក្លិនរបស់​ខ្ទឹមស។ ឬអ្នក​ក៏អាចយកខ្ទឹមសទៅបុក រួចលាយ​ជាមួយ​ទឹក ដាក់ត្រង់​កែងៗផ្ទះ ដើម្បី​បណ្តេញ​សត្វមូស។
វិធីដើម្បី​បណ្តេញ​សត្វរុយ
វិធីងាយ​បំផុតដើម្បី​កម្ចាត់​សត្វរុយចេញ​ឲ្យអស់​ពីក្នុង​ផ្ទះរបស់​ អ្នក។ ត្រូវប្រើ​ថង់ប្លា​ស្ទិចថ្លា រួចដាក់​ទឹកចូល។ បន្ទាប់​មកចង​ព្យួរ​ត្រង់កន្លែង​ដែល​មានសត្វរុយ​ច្រើន។
វិធីដើម្បី​កម្ចាត់សត្វកន្លាត
បាញ់ទឹកសាប៊ូ
ប្រើទឹកសាប៊ូបាញ់​ដោយផ្ទាល់​លើសត្វកន្លាត ឬដោយ​ប្រយោល, មួយសន្ទុះ​ក្រោយ​មកសត្វកន្លាត​នឹងងាប់។
ស្ករស + ទឹកលាងចាន
លាយស្ករស ៣ស្លាបព្រាបាយជាមួយនឹ​ងទឹកលាងចាន​បន្តិចដាក់​ចូលក្នុងប្រអប់​ដែក​មួយ រួចដាក់​ត្រង់​កន្លែង​សម្បូរ​សត្វកន្លាត។
ខ្ទឹមបារាំង
ហាន់ខ្ទឹម​បារាំង រួចពង្រាប​លើចានសំប៉ែត​មួយ ក្លិនរបស់ខ្ទឹម​បារាំងនឹង​ធ្វើឲ្យ​សត្វកន្លាត​រត់ចេញ​ភ្លាមៗ។
វិធី​កម្ចាត់កណ្តុរ
ជាតិម៉ង់តុល
ដើម្បីកម្ចាត់​សត្វកណ្តុរ​បានយ៉ាងលឿនរហ័ស ដោយមិនចាំ​បាច់ត្រូវខ្ជះខ្ជាយ​កម្លាំងគឺ ប្រើជាតិ​ម៉ង់តុល។  ក្លិន​របស់ជីអង្កាម​នឹងបណ្តេញ​សត្វកណ្តុរ​ចេញអស់។ ជាពិសេស​នៅក្នុង​តំបន់​ផ្ទះបាយ, ទូរដាក់​អាហារ, ក្លិន​របស់​ជីអង្កាម​នឹងធ្វើឲ្យ​កណ្តុរ​លែង​ហ៊ានមក​ក្បែរ។ អ្នកអាចបាញ់​ជាតិម៉ង់តុល​ទៅតាមកែងៗ​ផ្ទះ ឬដាំជីអង្កាម​នៅក្នុង​សួនច្បារ វានឹង​ធ្វើឲ្យ​សត្វកណ្តុរ​ខ្លាច ហើយ​រត់ចេញ​អស់។
ម្សៅ​សាប៊ូ
អ្នកគ្រាន់តែលាយ​ម្សៅសាប៊ូជាមួយ​នឹងបាយក​កបន្តិចដាក់​តាមកាច់​ជ្រុងផ្ទះ។ នៅពេល​ដែលសត្វកណ្តុរ​ធុំក្លិន វា​នឹងលែង​ហ៊ានមក​ក្បែរទៀត៕

អ្នកជំនាញ រក​ឃើញអាហារ៤ប្រភេទដែលធ្វើឲ្យ​កើត​ស្លេសនៅផ្លូវដង្ហើម

ការកើតមាន​ស្លេស​នៅ​ផ្លូវដង្ហើម​មិនមែន​គ្មាន​វិធីដោះស្រាយ​នោះទេ ជា​ពិសេសអ្នក​គ្រាន់តែកាត់​បន្ថយ​អាហារ​មួយចំនួន​ដែល​ជា​មូលេហតុ​ជំរុញ​ ឲ្យមាន​រំញោច​ដល់ការបញ្ចេគ​ទឹក​រំអិល។ ដូច្នេះដើម្បី​ជួយប្រយុទ្ធប្រឆាំងនឹង​ជំងឺផ្តាសាយ​ ឬអាឡែហ្សី ដែលរំខាន​មក​ពី​ស្លេស គួរតែជៀស​វាងអាហារ​ទាំង​បួន​ខាងក្រោម​នេះ៖
១. ផលិតផល​ទឹកដោះ​គោ
អាហារ​មួយនេះ​ជា​មេក្លោង​ដែលធ្វើឲ្យមានស្លេស​កើតឡើង។ អ្នកជំនាញនៅគ្លីនិក  Immunology និង Allergy បាន​អះអាងថា ផលិតផល​ទឹកដោះគោដូចជា ការ៉េម និង​ទឹកដោះ​គោះយ៉ាអួ អាចធ្វើឲ្យកជាទឹករំអិលនៅក្នុង​ខ្លួន និងទទយលរង​ពី​ជំងឺផ្តាសាយ។
តាមការសិក្សានៅឆ្នាំ ២០០៧ បានបង្ហាញថា ក្រុម​អ្នកចូលរួម​ដែលមាន​ផល​ប៉ះពាល់​ទៅម្សៅទឹកដោះ​គោគឺមាន​អាការៈ តឹង​ច្រមុះ, ពិបាក​ដដង្ហើម និងមាន​ការថយចុះ​នៃមុខ​ងារ​នៃសួត។
២. បន្លែ និងផ្លែឈើមួយចំនួន
យើងទាំងអស់គ្នា​ដឹងរួច​មក​ហើយថា ការបរិភោគ​បន្លែ និងផ្លែឈើ ផ្តល់មកនូវអត្ថប្រយោជន៍​ដ៏​អស្ចារ្យសម្រាប់រាងកាយ។ តែទោះជាយ៉ាងណាក៏ដោយមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Maryland បាន​បង្ហញ​ថា ផ្លែឈើ និងបន្លែ​មួយចំនួន​អាចជំញោច​ដល់ការបញ្ចេញ​ទឹករំអិល។
- ចេក
- ដំឡូង
- ពោត
- ស្ពៃក្តោប
ដូច្នេះនៅពេលដែល​អ្នកមាន​ជំងឺអាឡែស៊ី, ឆ្លងមេរោគផ្តាសាយ... គួរតែជៀសវាង​អាហារ​ទាំង​អស់នេះ​។
៣. ស្រូវសាលី
អ្នកជំនាញ​ខាងអាហាររូបត្ថម្ភជាច្រើន​បាន​អះអាង​ថា ស្រូវសាលី​គឺជាមូលហេតុ​ទៅដែលអាច​ប៉ះពាល់ដល់​ផ្លូវដង្ហើម។ លោកវេជ្ជបណ្ឌិត Davis  បាន​អះអាងថា ស្រូវសាលី​មានផ្ទុកសមាសភាគ​ច្រើ​ន ដែលអាច​ធ្វើឲ្យមាន​ការរំញោច​ទឹករំអិល​កាន់តែ​កើន​ឡើង។
៤. ភេសជ្ជៈដែលនាំ​ឲ្យ​ខ្សោះ​ជាតិទឹក
ភេសជ្ជៈមួយចំនួន​ដូចជា កាហ្វេ, តែ និង​សូដា ទទួលរង​ហានិភ័យខ្ពស់​នៃការខ្វះជាតិ​ទឹក​នៅពេល​ដែលប្រើប្រាស់​ក្នុងបរិមាណ​ដ៏ច្រើន។
អ្នកស្រាវជ្រាវ​នៅសាកលវិទ្យាល័យ Texas Health Science Center បាន​អះអាងថា ការខ្វះជាតិទឹកក្នុងរាងកាយ​នាំឲ្យ​មាន​ទឹករំអិល​ធ្ងន់ធ្ងរ។ ដូច្នេះគួរតែកាត់បន្ថយ​ការប្រើភេជ្ជសៈខាងលើនៅពេលដែល​អ្នក​មាន​ជំងឺផ្តាសសាយ​ ស្រាប់ ដើម្បី​ទប់ស្តាត់កុំ​ឲ្យមាន​ស្លេស​កើន​ឡើង៕

ប្រយោជន៍​អស្ចារ្យ​នៃ​ផ្លែម្រះ​សម្រាប់​សុខភាព

ម្រះ​គឺជា​អាហារ​រុក្ខជាតិ​ប្រពៃ​បំផុត​មួយ​ដែល​ជួយ កែលម្អ​លក្ខខណ្ឌ​ជំងឺ​ទឹកនោមផ្អែម​និង​ជាតិពុល​ក្នុង​ឈាម។
ក្នុង​ចំណោម​បន្លែ​ឯទៀត ផ្លែម្រះ​មិន​សូវ​ពេញនិយម​ទេ ដោយសារ​រសជាតិ​មិន​គួរ​ឲ្យ​ចង់​បរិភោគ​របស់​វា​។ ប៉ុន្តែ​ដូចជា​ឱសថ​រសជាតិ​ល្វីង​គ្រប់​យ៉ាង បន្លែ​នេះ​គឺជា​រ៉ែ​មាស​ដែល​ផ្តល់​ប្រយោជន៍​យ៉ាង​ច្រើន​ដល់​សុខភាព ជាពិសេស​ទឹក​ដែល​យក​ពី​ផ្លែម្រះ​មាន​ប្រយោជន៍​សម្រាប់​ជំងឺ​ជាច្រើន​មុខ ដូចជា​ទឹកនោមផ្អែម និង​ជំងឺ​ឆ្លង​ជាច្រើន​ទៀត​។ ក្រៅពី​នេះ​អត្ថប្រយោជន៍​ដ៏ល្បី​របស់​ផ្លែម្រះ​គឺ​ជួយ​រក្សា​កម្រិត​ ជាតិស្ករ​នៅក្នុង​ឈាម​។
ប្រយោជន៍​ជា​អាហារូបត្ថម្ភ
ផ្លែម្រះ​មាន​កាឡូរី​ទាប ប៉ុន្តែ​សម្បូរ​ដោយ​សារធាតុ​បម្រុង​រាងកាយ​។ វា​ជា​ប្រភព​នៃ​វីតាមីន B1 B2 B3 C ម៉ាញ៉េស្យូម វីតាមីន​បណ្តុះ​កោសិកា ស័ង្កសី ផូស្វ័រ ម៉ង់កាណែស និង​មាន​សរសៃ​ហ្វៃប៊ើ​អាហារ​កម្រិត​ខ្ពស់​។ វា​សម្បូរ​ជាតិ​ដែក មាន​សារធាតុ​បេតាការ៉ូតែន ​(beta-carotene​) ពីរ​ដង​នៃ​ផ្កា​ខាត់ណា​ពណ៌​ខៀវ ជាតិ​កាល់ស្យូម​ពីរ​ដង​នៃ​ស្ពៃខ្មៅ និង​មាន​ពីរ​ដង​នៃ​ជាតិ​ប៉ូតាស្យូម​ផ្លែ​ចេក​។
ម្រះ​មាន​ធាតុ​ផ្សំ​ប្រឆាំង​ទឹកនោមផ្អែម​សំខាន់​តែ​មួយ ដែល​ត្រូវ​បាន​គេ​អះអាង​ថា​មាន​ផលប៉ះពាល់​ខ្វះ​ជាតិស្ករ​ដែល​គេ​ហៅថា​ សារធាតុ​គីមី​របស់​ម្រះ​(ការ៉ាទីន)។ មាន​សមាសធាតុ​ដូច​អាំងសូលីន​មួយ​ទៀត ដែល​គេ​ស្គាល់​ថា ជា​ជាតិ Polypeptide P ដែល​ត្រូវ​បាន​អះអាង​ថា អ្នក​ជំនួស​អាំងសូលីន នៅក្នុង​អ្នក​ជំងឺ​ទឹកនោមផ្អែម​ខ្លះ​។
ប្រយោជន៍​សម្រាប់​សុខភាព
មាន​ផ្លែឈើ​និង​បន្ថែ​តិចតួច​ណាស់ ដែល​ផ្តល់​អត្ថប្រយោជន៍​ខាង​សុខភាព​ច្រើន​សម្រាប់​ជំងឺ​ទាំងនេះ ដូចជា​ផ្លែម្រះ។
ជំងឺឈាមរត់ៈ ទឹកម្រះ មាន​ប្រយោជន៍​ខ្ពស់​សម្រាប់​ព្យាបាល​ជំងឺ ឈាម​រត់ ដូច​ជំងឺ​ឈាម​ពុះ និង​ការ រមាស់​ដោយសារ​ជាតិពុល​ក្នុង​ឈាម។
លាយ​ទឹកម្រះ​ស្រស់​៣០​មិល្លីលីត្រ ជាមួយ​ទឹកក្រូចឆ្មារ​។ ក្រេប​វា​ចូល​យឺតៗ​នៅពេល​ពោះ​ទទេ​ជា​រៀងរាល់​ថ្ងៃ ចន្លោះ​ពី​៤​ខែ ទៅ​៦​ខែ​អ្នក​នឹង​ឃើញ​ពី​ភាព​ប្រសើរ​ឡើង​នៃ​ជំងឺ​របស់​អ្នក​។
ជំងឺអាសន្នរោគៈ នៅក្នុង​ដំណាក់កាល​ដំបូង​នៃ​ជំងឺ​អាសន្នរោគ យក​ទឹក​ស្លឹកម្រះ​ពីរ​កូន​ស្លាបព្រា លាយ​នឹង​ទឹក​ខ្ទឹមបារាំង​ស​ពីរ​កូន​ស្លាព្រា​ពេញ និង​ទឹកក្រូចឆ្មារ​មួយ​កូន​ស្លាប​ព្រា​។ ផឹក​ល្បាយ​នេះ​ជា​រៀងរាល់​ថ្ងៃ រហូត​ដល់​ស្ថានភាព​ជំងឺ​របស់​អ្នក​បាន​ធូរស្បើយ​។
ជំងឺ​ទឹកនោមផ្អែមៈ ផ្លែម្រះ មាន​ផ្ទុក​សារធាតុ​ខ្វះ​ជាតិ​ស្ករ​(អាំងសូលីន​រុក្ខជាតិ​)​ដែល​មាន​ប្រយោជន៍ ​ក្នុង​ការ​កាត់បន្ថយ​កម្រិត​ជាតិស្ករ​នៅក្នុង​ឈាម​និង​ទឹកនោម​។ ទឹកម្រះ​ត្រូវ​បាន​បង្ហាញ​ថា ធ្វើឲ្យ​ប្រសើរ​យ៉ាងខ្លាំង​ដល់​ការ​អនុគ្រោះ​ជាតិស្ករ​ដោយ​មិន​បាន​បង្កើន​ កម្រិត​អាំងសូលីន​នៅក្នុង​ឈាម​ឡើយ​។
ថាមពលៈ ការ​ពិសា​ទឹក​ផ្លែម្រះ​បាន​បង្ហាញ​នូវ​កម្រិត​ថាមពល​និង​អានុភាព​ល្អ​ប្រសើរ​។
បញ្ហាភ្នែកៈ ​សារធាតុ​បេតាការ៉ូតែន និង​គុណភាព​ជាច្រើន​ទៀត​នៅក្នុង​ផ្លែម្រះ​ធ្វើឲ្យ​វា​ក្លាយ​ជា​ផ្លែឈើ- បន្លែ​ល្អ​បំផុត​មួយ ដែល​ជួយ​សម្រាល បញ្ហា​ភ្នែក​និង​កែលម្អ​គំហើញ​របស់​ភ្នែក​។
រោគ​សន្លាក់ឆ្អឹងៈ ទឹកម្រះ​គឺ​លាង​សម្អាត​ថ្លើម​។ វា​ជួយ​សម្អាត​ឈាម​មាន​ជាតិពុល ជួយ​កែលម្អ​ចលនា​ឈាម​រត់ និង​ជួយ​កាត់បន្ថយ​ការ​ឈឺ​សន្លាក់​ឆ្អឹង​។
ជំងឺ​ឈឺ​ក្បាល​ធេងធោងៈ ទឹកម្រះ មាន​ប្រយោជន៍​ដើម្បី​ព្យាបាល​ការ​ឈឺក្បាល​ធេងធោង ដោយសារ​ពុល​ជាតិ​ស្រវឹង និង​ស្រា​។ វា​ក៏​ជួយ​លាង​សម្អាត ជួសជុល និង​ចិញ្ចឹម​ជំងឺ​ថ្លើម ដោយសារ​ការ​ញ៉ាំ​ស្រា។
ជួយ​ប្រព័ន្ធ​ភាពស៊ាំៈ​ទឹក​ល្វីង​នេះ​ក៏​អាច​ជួយ​កសាង​ ប្រព័ន្ធ​ភាព​ស៊ាំ​នៅក្នុង​រាងកាយ​របស់​អ្នក​ដែរ និង​បង្កើន​ការ​ការពារ​រាងកាយ​របស់​អ្នក​ទប់ទល់​ការ​ឆ្លង​ជំងឺ។
ជំងឺផ្លូវដង្ហើមៈ យក​ទឹកម្រះ​៦០​មិលី្លលីត្រ​ស្រស់ៗ លាយ​ជាមួយ​ទឹកឃ្មុំ​មួយ​ពែង​ដោយ​លាយ​នឹង​ទឹក​។ ផឹក​វា​ជា​រៀងរាល់​ថ្ងៃ​ដើម្បី​ជួយ​ព្យាបាល​ជំងឺ​ហឺត ជំងឺ​រលាក​ទងសួត​និង​រលាក​បំពង់ក​។
ជំងឺ​ជាតិពុល​ក្នុង​ឈាមៈ ផ្លែម្រះ​ផ្ទុក​នូវ​គុណប្រយោជន៍​ជាច្រើន ដែល​សម្អាត​ជាតិពុល​ពី​ក្នុង​ឈាម​។ ផឹក​ពីរ​កូន​ស្លាប​ព្រា​ជា​រៀងរាល់​ថ្ងៃ​ដើម្បី ជួយ​លាង​សម្អាត​ថ្លើម ហើយ​ក៏​មាន​ប្រយោជន៍​ក្នុង​ការ​កម្ចាត់់​ជំងឺ​ខាន់​លឿង​ដូច​គ្នា​ដែរ៕ WH/PSA

គំនិត​ ៥ កាត់​បន្ថយ​ការ​ចំណាយ​ សម្រាប់​កូនកំលោះ​ ​កូន​ក្រមុំ​ក្នុងថ្ងៃ​រៀបការ​

តើ​អ្នក​ជា​​ភ្នាក់ងារ​ឯកជន​រៀប​ចំ​មង្គលការ​មែនទេ? តើ​អ្នក​ជា​កូន​ក្រមុំ​មែន​ទេ? ចឹង​តើ​អ្នក​បាន​ត្រៀម​សម្រាប់​ការ​តុបតែង​ក្នុង​ថ្ងៃ​អាពាហ៌ពិពាហ៌​ហើយ​ រឺនៅ​?

តាម​ទំនៀម​របស់​ខ្មែរ កូន​ក្រមុំ​ត្រូវ​ត្រៀម​ខ្លួន​យ៉ាងហោចណាស់​៣ខែ​ នៅ​ក្នុង​ផ្ទះដើម្បី​បន្ទុំ​ស្បែក​អោយ​ភ្លឺថ្លា ក្មេងខ្ចី​។ សម្រាប់​ទំនៀម​ខ្មែរ​សម័យ​ទំនើប គេ​តែ​ចូល​ទៅ​កាន់​ហាង​កែ​សម្ផស្ស​ទំនើប​ៗ ចំណាយ​លុយ​ពេញ​ៗ​ដៃ​ដើម្បី​កែច្នៃ​ស្បែក​អោយ​ស្រស់ស្អាត​។

ចំនែក​ការតុបតែង​​ខ្លួន​ក្នុង​ថ្ងៃរៀប​ការ​វិញ ជាទូទៅ​គេ​តែង​ទៅរក​ភ្នាក់​ងារ​រៀបចំ​ ដើម្បីតុបតែង​ដែលពាក្យ​ខ្មែរ​ហៅថា «ផ្នួង» ក្នុងតំលៃ​ដ៏លើសលប់​ ទៅ​តាម​អ្វីដែល​ចង់​បាន និងទៅ​តាម​លទ្ធភាព​របស់​ក្រុម​គ្រួសារ​។

និយាយពីការថតរូបវិញ ពេល​បច្ចុប្បន្ន​នេះ​​​ខ្មែរ​កំពុង​មាន​ទំនោរ​ទៅរក​ពួកបស្ចឹម​ប្រទេស​ ដោយ​មាន​ការ​ថតរូប​មុនថ្ងៃ​រៀងការ គេហៅ​ថា «Pre-Wedding» ដោយ​កាន់តែ​បន្ថែម​ការ​ចំណាយ​ច្រើន​ឡើង​ ប៉ុន្តែ​ក៏អាច​ធ្វើ​ទៅ​តាម​លទ្ធភាព​ផង​ដែរ។​ Pre-Wedding បាន​ធ្វើ​អោយ​គូស្នេហ៌ក្មេង​ៗ​ពុះ​កញ្ជ្រោល​ ចង់​ធ្វើ​អោយ​ប្លែក​ ចង់ធ្វើ​អោយឡូយ ចង់​បង្អួត​គ្នា​ ប៉ុន្តែ​គំនិត​សំខាន់​ក្នុង​រឿងនេះ ប្រហែល​ជា​មាន​តិច​តួចប៉ុណ្ណោះដែល​បានដឹង​។ យើង​មិនព្យាយាម​និយាយពី​គុណសម្បត្តិ និងគុណវិបត្តិ​នៃ​ការ​ថត​រូប​មុនថ្ងៃ​រៀបការ​ទេ តែ​យើង​នឹង​ផ្តល់គំនិត​ដើម្បីកាត់បន្ថយ​ការចំណាយច្រើន។

គំនិត៥​យ៉ាង​សម្រាប់​ថ្ងៃ​រៀបការ​ គឺជា​វិធី​ដែលអាចជួយ​អោយ​លោកអ្នកសន្សំពេលវេលា សន្សំ​ប្រាក់​កាស់ កាត់បន្ថយ​ការ​ចំណាយ និង​ធ្វើ​អោយ​ការ​ចង់​ចាំ​អនុស្សាវរីយ៌​បាន​ច្រើន​ច្រើន​ទៀត​ផង​។ គំនិត​ទាំង​១០​នោះ​មាន​..៖
  1. ការ​ថត​ Pre-Wedding៖ លោកអ្នក​អាច​ពឹងពាក់​ មិត្ត​ភក្តិ​ដែល​មាន​កាមេរ៉ា​ទំនើប​ រឺ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ទំនើប​ក៏បាន ហើយ​ចេញ​ទៅថត​នៅ​​កន្លែង​កំសាន្ត​ធម្មជាតិ​​ ដែល​មិនត្រូវការចំណាយ​ប្រាក់​ ជាមួយ​មិត្ត​ភក្តិ​ជិតស្និទ្ធឺ​ ធ្វើដូចជា​ការដើរ​លេង​កំសាន្ត បង្កើត​គំនិតសាមញ្ញៗ​ដែល​ខ្លួន​ឯង​នឹកឃើញ​ ហើយចង​ក្រង​ជា​រូបភាព​ដែល​គ្មាន​ការ​ច្នៃប្រឌិត​បន្ថែម​។ សម្រាប់រូបថត អាពាហ៌​ពិពាហ៌​ (រូបតាំងមុខរោង​) ច្បាស់ណាស់​ថា លោកអ្នកអាច​ទទួល​បាន​ការ​​ថត​ដោយ​ឥតគីតថ្លៃ ពីម្ចាស់​ផ្នួង រឺ​ជាង​ថត​ដែល​ត្រូវ​ជួល​មកក្នុងថ្ងៃរៀបការ​។
  2. កូនក្រមុំ​ អាច​សំងំបន្ទុំ​សាច់​ តាម​បែប​ខ្មែរ​បុរាណ ដោយ​មិន​ចាំបាច់​ចេញទៅរក​សេវាថែទាំ​នៅ​ខាងក្រៅ​។ ប្រើប្រាស់​ក្បួនខ្មែរ​បុរា​ណ ដូចជា ការ​អប់ទឹកក្តៅ ការលាប​ប្រេងល្មៀត​ និងការ​ចូល​ម្លប់​ជាដើម​...
  3. កូនកំលោះ អាច​បបួល​មិត្ត​ភក្តិ​ទៅ​ដើរ​លេង​នៅ​ផ្សារ​ ទិញ​សំលៀកបំពាក់​ដែល​សាមញ្ញៗ យក​មក​រក​ជាងកាត់ដេរអោយ​​ជួយ​ច្នៃ​ទៅតាម​អ្វីដែល​ខ្លួន​ចង់បាន​។ សូម​កុំ​ភ្លេច​ថា សំលៀកបំពាក់​ធូរថ្លៃ​ ក៏អា​ចធ្វើអោយអ្នកសង្ហារ​ដែរ បើ​សិន​ជា​ស្លៀកពាក់បានត្រឹមត្រូវ​។
  4. ការតុបតែង​រោង​ការ​៖ ទាំងកូនកំលោះ​ និងកូន​ក្រមុំសុទ្ធ​តែបានដឹង​ថ្ងៃ​រៀបការ​ជាស្រេច​ហើយ ហេតុ​អ្វី​ មិនព្រម​នាំគ្នា​ទៅ​ជ្រើសរើស​​ផើង​ផ្កាធម្មជាតិ ផ្គា​ដែល​ដាំងាយ​ដុះ ងាយ​ចេញ​ផ្ការ​ នៅ​តាម​សួន​លក់​ផ្កា​ទៅ? លោក​អ្នក​ចំណាយ​អស់​ប្រមាណ​ជា​៥ រឺ​៦ម៉ឺនរៀល​.. លោកអ្នកអាច​ទៅជ្រើសរើស​ដោយ​ខ្លួនឯង​... អាចយក​មក​តុបតែងដោយ​ខ្លួន​ឯង ដោយ​មិនចាំបាច់​ចំណាយ​ប្រាក់ច្រើន... ហើយ​ផ្កា​ទាំងនោះ​នៅ​អាច​រក្សា​ទុក​ ថែទាំ ដាំ​លំអរ​ក្នុង​ផ្ទះបានទៅ​ថ្ងៃក្រោយ​ទៀត​។
  5. ពិធី​ការ​តាមបែប​ខ្មែរ​៖ បើ​សិនជា​លោកអ្នក​ចង់កាត់បន្ថយ​ការ​ចំណាយ​លើ​ពិធី​ផ្សេង​ៗ​ លោកអ្នក​គួរ​អនុវត្តន៌តាម​តែ​បែប​ទំនៀម​ការ​ខ្មែរ​ទៅ​បាន​ហើយ​។ អ្វីដែល​លោកអ្នក​ត្រូវ​ចំណាយ​ច្រើន​បំផុត​នោះ​គឺ ការ​ស្មគ្រចិត្ត​ជ្រើសរើស​យក​វប្បធម៌ប្រពៃណី​បរទេស​មក​រៀបចំ​.. ទាំង​អ្នក​ខ្លះ​មិនទាំងដឹង​ពីអត្ថន័យ​វាថា​យ៉ាងម៉េចផង​ ដូចជា​ពិធីកាត់​នំ​... ពិធី​បោះ​​បាច់​ផ្ការ.. ពិធី​បញ្ចុក​នំ​អាពាហ៌ពិពាហ៌​.. ជាដើម​។ ជាគំនិត បើសិន​ជា​លោក​អ្នកគិត​ថា លោកអ្នក​​ប្រើប្រាស់​ពិធី​រៀប​ការ​ត្រឹម​តែ​ទំនៀម​ខ្មែរ ក៏​ក្លាយ​ជា​ប្តីប្រពន្ធ​ពេញច្បាប់​ហើយ​ តើ​ត្រូវការ​ពិធី​​ដែល​ចំណាយ​លុយ​ច្រើន​ទាំងនោះ​ទៀត​ដើម្បីអ្វី​?

 វិធីងាយៗ ដើម្បីឲ្យស្បែក​ភ្លឺ​ថ្លា ក្នុង​រយៈ​ពេល​តែមួយ​សប្តាហ៍

មនុស្សភាគច្រើនតែងតែចង់បានស្បែកមានសភាពភ្លឺថា និងមើលទៅ មានសុខភាពល្អ។ ដោយឡែក ដើម្បីរៀនថែរក្សាស្បែកឲ្យបាន ត្រឹមត្រូវមានសភាពភ្លឺថា និងមើលទៅមាន សុខភាព អត្ថបទនេះនឹងបង្ហាញអ្នកអំពីវិធីងាយៗ មួយចំនួនដែលអាចជួយឲ្យស្បែក របស់អ្នកភ្លឺរលោងស្អាត ក្នុងរយៈពេលតែ មួយសប្តាហ៍តែប៉ុណ្ណោះ។
១. ប្រើប្រាស់ក្រែមការពារកម្តៅថ្ងៃរៀងរាល់ថ្ងៃៈ ការត្រូវកម្តៅថ្ងៃអាចធ្វើឲ្យស្បែករបស់អ្នកជ្រីវជ្រួញ និងខ្វះជាតិសំនើម មិនតែប៉ុណ្ណោះ ប្រសិនបើអ្នកប៉ះពាល់កម្តៅថ្ងៃខ្លាំងពេក អាចធ្វើឲ្យស្បែករបស់អ្នករលាកផងដែរ។ ម្យ៉ាងវិញ ទៀត នៅពេលអ្នកត្រូវកម្តៅថ្ងៃ UVA និង UVB សារពាង្គកាយរបស់អ្នកផលិតមេឡានីន ដែលធ្វើឲ្យស្បែករបស់អ្នកប្រែ ជាស្រអាប់ជាងមុន។ ដូច្នេះប្រសិនបើអ្នកចង់ឲ្យស្បែកភ្លឺស្អាត អ្នកគួរតែដឹងពីវិធីថែរក្សាឲ្យបានត្រឹមត្រូវ ដោយប្រើប្រាស់ក្រែមការពារកម្តៅថ្ងៃ ដែលមាន អត្រា SPF ខ្ពស់ជាប្រចាំមុនពេលចេញហាលថ្ងៃ។ មួយវិញទៀត អ្នកអាចថែរក្សាស្បែក របស់អ្នកដោយការពាក់អាវដៃវែង ខោជើងវែង ពាក់មួក និងវែនតាការពារពន្លឺថ្ងៃផងដែរ។
២. សម្អាត និងខាត់ស្បែកជាប្រចាំៈ ការថែរក្សាស្បែករបស់អ្នកឲ្យបានល្អ ដោយការសម្អាត ស្បែក ខាត់ស្បែក និងផ្តល់សំនើមឲ្យស្បែកជាប្រចាំ អាចធ្វើឲ្យស្បែករបស់អ្នកភ្លឺរលោង កាន់តែឆាប់រហ័ស។
អ្នកគួរតែសម្អាតខ្លួនរបស់អ្នកយ៉ាងតិចណាស់ឲ្យបាន២ដងក្នុងមួយថ្ងៃ ដើម្បីកម្ចាត់ជាតិប្រេង និងធូលីចេញពីស្បែក ដែលនេះពិតជាសំខាន់ណាស់ ក្នុងការថែរក្សាស្បែកឲ្យមាន សុខភាពល្អ។ បន្ទាប់ពីសម្អាតស្បែករួច អ្នកគួរតែផ្តល់សំណើម ដល់ស្បែកដោយការ លាបឡេថែរក្សាស្បែក ដើម្បីផ្តល់សារធាតុចិញ្ចឹមដល់ស្បែក។
ជាមួយគ្នានេះដែរ អ្នកគួតែខាត់ស្បែក ២ ទៅ៣ដងក្នុងមួយសប្តាហ៍។ ការធ្វើបែបនេះពិតជា សំខាន់ណាស់ក្នុងការកំចាត់ស្នាមគ្រើម និងកោសិកាចាស់ៗចេញពីស្បែក ។
៣. ទទួលទានទឹកឲ្យបានច្រើន និង ទទួលទានអាហារឲ្យបានត្រឹមត្រូវៈ ការទទួលទាន ទឹក ឲ្យបានច្រើន និងទទួលទានអាហារឲ្យបានត្រឹមត្រូវ អាចជួយឲ្យស្បែករបស់អ្នក មើលទៅ មានសុខភាពល្អ និងស្រស់ថ្លា។ ជាក់ស្តែង អ្នកគួរតែទទួលទាន បន្លែ និងផ្លែឈើណា ដែលផ្ទុកទៅដោយ វីតាមីន A, C, និង E ខ្ពស់ ដែលវីតាមីននេះ គឺជាសារធាតុចាំបាច់សម្រាប់ស្បែក៕
ផ្តល់សិទ្ធិដោយ ដើមអម្ពិល


សូមបញ្ចេញមតិយោបល់របស់ប្រិយមិត្តនៅខាងក្រោម៖


អាហារ​ ៩ ប្រភេទ ដែលជួយ លាងសម្អាត ពោះវៀនធំ យ៉ាងមានប្រសិទ្ធិភាព

ការលាងសម្អាតពោះវៀនធំ អាចជួយឱ្យសុខភាពរបស់មនុស្សយើងប្រសើរឡើង ជាពិសេសវាអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំបាន និងធ្វើឲ្យស្បែករបស់យើង ស្រស់ថ្លា។ អាហារដែលមានជាតិសរសៃ អាចជួយក្នុងការរំលាយអាហារ និងទប់ ស្កាត់ការទល់លាមក។អាហារ ដែលអាចលាងសម្អាតពោះវៀនធំ គួរតែត្រូវបានបន្ថែមទៅក្នុង របបអាហារប្រចាំថ្ងៃរបស់អ្នក​ ។ ខាងក្រោមនេះ គឺជាអាហារ ១០ ​យ៉ាង ដែលអាចជួយលាងសំអាតពោះវៀនធំរបស់អ្នក :
1. ក្រូចឆ្មា
ផ្លែក្រូចឆ្មា គឺល្អសម្រាប់ការលាងសំអាតពោះវៀនធំ ។ ញ៉ាំទឹកក្រូចឆ្មាមួយកែវ ជារៀងរាល់ព្រឹកនឹងជួយសំរួលការរំលាយអាហារបានល្អ​។
2. ស្ពៃ​ Spinach
ការទទួលទានបន្លែដែលមានស្លឹកពណ៌បៃតងដូចជា ស្ពៃ​ Spinach នឹងអាចជួយសម្អាតពោះវៀនធំ និងការពារប្រព័ន្ធរំលាយអាហារពីជំងឺផ្សេងៗ ។
3. ផ្កាខាត់ណាខៀវ
ផ្កាខាត់ណាខៀវត្រូវបានគេស្គាល់ថាជាប្រភេទបន្លែ​ មានប្រយោជន៍សម្រាប់ជួយក្នុងការលាងសំអាតថ្លើម និងជួយក្នុងការរំលាយអាហារ និងលាងសំអាតពោះវៀនធំ​។
4. ទឹកផ្លែឈើ
អ្នកគួរតែធ្វើទឹកផ្លែឈើសំរាប់ញ៉ាំ បន្ថែមពីលើ របបអាហារប្រចាំថ្ងៃរបស់អ្នក ព្រោះវាបានជួយក្នុងការសំអាតពោះវៀនធំ ដោយសារតែវាសម្បូរទៅដោយ ជាតិសរសៃ និង អង់ហ្ស៊ីម ។
5. ខ្ទឹមស
ខ្ទឹមស គឺជាគ្រឿងទេសដែលមិនត្រឹមតែជួយឲ្យបេះដូងអ្នកមានសុខភាពល្អ​ ហើយវាថែមទាំងមានប្រយោជន៍សំរាប់ជួយលាងសំអាតពោះវៀនធំផងដែរ ។
6. ត្រី
មិនដូចគ្នាទៅនឹងសាច់សត្វនោះទេ សាច់ត្រីគឺសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា 3 និង ប្រេង ដែលមានសារៈសំខាន់ក្នុងការ ជួយលាងសំអាតប្រព័ន្ធរំលាយអាហារ និងធ្វើឲ្យប្រពន្ធ័រំលាយអាហារដំណើរការបានល្អ​ ។
7. ផ្លែបឺរ
ផ្លែឈើនេះគឺសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា 3 និងប្រេងដែលមានអត្ថប្រយោជន៍ដល់ការរំលាយអាហារ និង លាងសំអាតពោះវៀនធំ ។
8. អាហារធញ្ញជាតិ
អាហារធញ្ញជាតិដូចជានំបុ័ង ប៉ាស្តា និងម្សៅ គឺសំបូរទៅដោយជាតិសរសៃ ហើយមានកាឡូរី និងកូឡេស្តេរ៉ុលទាប ។ អាហារទាំងនេះបានជួយលាងពោះវៀនធំ និងជំនួយក្នុងការរំលាយ​អាហារបានល្អប្រសើរ។
9. តែបៃតង
ប្រសិនបើអ្នកចង់បំបាត់ជាតិពុលនៅក្នុងថ្លើមរបស់អ្នក ក៏ដូចជាចង់សំរកទំងន់ តាមរយៈការលាងកាកសំណល់នៅក្នុងពោះរៀនធំ អ្នកត្រូវទទួលទានតែបៃតង ៕​
Top-10-Foods-To-Cleanse-Colon
 វិធីសាស្ត្រ ៦យ៉ាង ដើម្បីព្យាបាល ពងបែកមាត់

ជាទូទៅជំងឺពងបែកមាត់ តែងកើតទៅលើកុមារ និង មនុស្សវ័យជំទង់ ។ ការកើតពងបែកមាត់​ នេះវាពិតជារំខានដល់អ្នកណាស់ វាធ្វើអោយអ្នកឈឺពិបាកទ្រាំ​ នៅពេលអ្នកកំពុងញ៉ាំអាហារ និងកំពុងនិយាយផងដែរ​ ។ ជំងឺពងបែកមាត់ បណ្តាលមកពីភ្នាសទឹករំអិលក្នុងមាត់របស់អ្នក បានឆ្លងមេរោគ ហើយវាបង្កឱ្យមានការរលាក ឈឺចាប់ និង ឡើងក្រហម ។ វាភាគច្រើនកើត មាននៅផ្នែកខាងក្នុងនៃថ្ពាល់ និងពេលខ្លះនៅលើអញ្ចាញធ្មេញ​ និងអណ្តាតផងដែរ។ ប្រសិនបើអ្នកកើតពងបែកញឹកញាប់ និងធ្ងន់ធ្ងរអ្នកគូរប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បី​ទទួលការព្យាបាល ។ ប៉ុន្តែ អ្នកក៏អាចព្យាបាលការកើតពងបែកមាត់នេះ តាមវិធីសាស្ត្រសាមញ្ញ ៗ នៅផ្ទះរបស់អ្នកបានយ៉ាងមានប្រសិទ្ធិភាពផងដែរ ដោយអនុវត្តដូចខាងក្រោម ៖
១. មេម្ស៉ៅ សូដា (មេម្ស៉ៅគេប្រើធ្វើនំ)៖ យើងអាចនិយាយបានថា មេម្ស៉ៅសូដា គឺជាភ្នាក់ងារប្រឆាំងបាក់តេរី ដូច្នេះវាត្រូវបានគេប្រើ សម្រាប់ព្យាបាលជំងឺពងបែកមាត់​​ ។ ​ ចូរយក មេម្ស៉ៅសូដា ១ ស្លាបព្រាកាហ្វេ ដាក់ចូលក្នុង ទឹកមួយពែង រួចកូរអោយសព ។ ខ្ពុរមាត់នឹងល្បាយនោះ ២ ទៅ ៣ ដងក្នុង ១ ថ្ងៃ​ បន្ទាប់ពី ២ ថ្ងៃអ្នកនឺងឃើញពីប្រសិទ្ធិភាពរបស់វាមិនខាន ។
២. ទឹកដោះគោជូរ ឬ យ៉ាអួ៖ ទឹកដោះគោជូរ អាចកំចាត់នូវ បាក់តេរីដែលមានវត្តមាននៅក្នុងមាត់របស់អ្នក ដូច្នេះវាអាចជួយអោយអ្នកជាពីជំងឺពងបែកមាត់យ៉ាងមានប្រសិទ្ធិភាព​ ។ អ្នកអាចបៀបទឹកដោះគៅជូរ ២​ ទៅ ៣ នាទីរៀងរាល់ ២ ម៉ោងម្តង​ ។ វានឹងការពារ ពីការកើនឡើងនៃ​បាក់តេរី ហើយធ្វើអោយពងបែកមាត់ជាបន្តិចម្តង ៗ​ ហើយបាត់តែម្តង​ ។
៣. ជីម្យ៉ាង ស្រដៀងជីស្លឹកក្រាស់ (មើលរូប)៖ អ្នកអាចស្ងោរជីនេះអោយពុះ ប្រហែលជា​ ១០ នាទី ។ យកទឹកដែលស្ងោរនេះ​ ទុកខ្ពុរមាត់ ២ ឬ ៣ ដង ក្នុង​ ១ ថ្ងៃ​ ខ្ពុរម្តងរយះពេល​ ៥ នាទី​ ព្រោះជីនេះ អាចប្រឆាំងនឹងការរលាក និង​ បាក់តេរីដែលមាននៅក្នុងមាត់​ ។
៤. អំបិល​៖ យកអំបិល​​ ១ ស្លាបព្រាកាហ្វេ លាយជាមួយទឹកក្តៅអ៊ុន​ ៗ​ មួយកែវ ហើយខ្ពុរមាត់ជាមួយ ទឹកអំបិលនោះ ៥​ ទៅ ៦ ដង​ក្នុង​ ១ ថ្ងៃ ។ វាអាចធ្វើអោយ​ ផ្សារបន្តិច តែវាជាវិធីសាស្ត្រសាមញ្ញនិង​ មានប្រសិទ្ធភាពផងដែរ​ ។
៥. ជីនាងវង៖ ជីនាងរង គឺជាភ្នាក់ងារប្រឆាំងនឹងបាក់តេរីផងដែរ​​ ដូច្នេះអ្នកអាចទំពារស្លឹកជីនាងវង ហើយទុកទឹកជីដែលចេញពី យើងទំពារនោះនៅក្នុងមាត់ ២ ទៅ ៣​ នាទី ។ ម្យ៉ាងទៀតអ្នកអាច យកស្លឹកជីនោះបុក អោយម៉ត់ដាក់អោយចំពីលើ ពងបែក តែម្តង ដើម្បីទទួលបានប្រសិទ្ធិភាព ។
៦. ទឹកកក៖ អ្នកអាច ស្អំទឹកកក ចំពីលើ ពងបែកមាត់ ព្រោះវាធ្វើអោយវាស្ពឹក ហើយបំបាត់ការឈឺចា​ប់ និងអាចកំចាត់ជំងឺពងបែកមាត់នោះផងដែរ ។ អ្នកអាចស្អំញឹកញាប់តាមតែអ្នកត្រូវការ ។
វិធីធ្វើ ខ្ទឹមជ្រក់ / pickled garlic
គ្រឿងផ្សំ Ingredients:
ខ្ទឹមស មើមចាស់ ១គីឡូ -- 1kg fresh garlic bulbs.
ស្ករ ៣ វែក -- 3 large spoon sugar
ទឹកខ្មេះ ៣ វែក -- 3 large spoon vinegar (5% kind)
អំបិល ១ ស្លាបព្រា -- 1 table spoon salt
ទឹក ១ លីត្រ -- 1 liter of water

របៀបធ្វើ Preparation:
១- យកខ្ទឹមស មើមចាស់ ទើបជីកពីដីមកថ្មីៗ មិនទាន់ស្ងួតសំបក កាត់ស្លឹកចេញ បកសំបកក្រៅ លាងអោយស្អាត។
1- Take fresh garlic bulbs, cut the leaves off, clean the skin out, then wash it well.
២- ស្រុះមើមខ្ទឹម នឹង ទឹកក្តៅឧណ្ហៗ មួយស្របក់ ទើបស្រង់ចេញ សម្រស់អោយស្រស់ទឹក។
2- Soak the garlic bulbs in warm water about 65C or 150F for a few minutes and drain them out.
៣- តម្រៀបខ្ទឹម នៅក្នុងកែវស្អាតមួយ។
3- Place them in a clean jar.
៤- ដាំទឹក ១លីត្រ ជាមួយស្ករ អំបិល និងទឹកខ្មេះ។ ពេលពុះ លើកចេញពីភ្លើង ទុកអោយត្រជាក់ឧណ្ហៗ ទើបចាក់ចូលកែវខ្ទឹម។
4- Boil 1 liter of water, add salt, sugar, and vinegar. Take off the stove and leave it to warm off to 65C or 150F, then pour it into the jar.
៥- គ្របកែវអោយជិត ទុកហាលថ្ងៃ ប្រហែល ១អាទិត្យ នឹងជូរឆ្ងាញ់។
5- Seal the cover well and let it sit in the sun for about a week for good taste.

 

ឱសថធម្មជាតិ ១០ យ៉ាងព្យាបាល អាការស្ទះ ឬ ថប់ទ្រូងបានលឿនបំផុត

1 hour មុន នៅ ថ្ងៃទី 11,ខែ June,ឆ្នាំ 2015


ខ្ទឹមក្រហម៖ ញាំខ្ទឹមក្រហមស្រស់ ៥ កំពឹសជាមួយនិងស្ករមុនពេលចូលគេងរៀងរាល់ថ្ងៃ។
ទឹកក្តៅ៖ ញាំទឹកក្តៅអ៊ុនៗរៀងរាល់ថ្ងៃ បី ទៅ បួនដងក្នុងមួយថ្ងៃ។
ស៊ុបមាន់៖ ទទួលទានទឹកស៊ុបមាន់ក្តៅៗ។
ក្រូចឆ្មារ និងទឹកឃ្មុំ៖ លាយទឹកឃ្មុំនិងក្រូចឆ្មារមួយស្លាបព្រាកាហ្វេជាមួយទឹកក្តៅមួយកែវ ហើយញាំវាឲ្យបានទៀងទាត់។
កាហ្វេខ្មៅ៖ ញាំកាហ្វេខ្មៅ ១ ឬ ២ កែវក្នុងមួយថ្ងៃ។
ទឹកខ្ញី៖ ដាក់ខ្ញីស្រស់ដាំជាមួយទឹកឲ្យពុះ ហើយទទួលទានវាឲ្យបានទៀងទាត់។
អាហារដែលមានរស់ជាតិហឹរ៖​ ការទទួលទានអាហារដែលមានរស់ជាតិហឹរក៏អាចជួយអ្នកបានដែរ។
ជីវ៉ាន់ស៊ុយ៖ អ្នកអាចបន្ថែមជីវ៉ាន់ស៊ុយទៅលើមុខម្ហូបដែលលោកអ្នកចូលចិត្ត ហើយទទួលវាឲ្យបាន​ច្រើនតាមតែអាចធ្វើទៅបាន។
ទឹកផ្លែរឈើស្រស់៖ អ្នកអាចជ្រើសរើសប្រភេទផ្លែរឈើដែលលោកអ្នកចូលចិត្ត​ ហើយក្រឡុកវាយកទឹកមកទទួលទានឲ្យបានញឹកញាប់។
ម្រេច៖ លាយម្រេចកន្លះស្លាបព្រាកាហ្វេ ជាមួយនិងទឹកឃ្មុំបន្តិច កូរវាឲ្យសព្វ ហើយញាំវា បីដងក្នុងមួយថ្ងៃ៕
Chest-Congestion

សញ្ញា ១០ យ៉ាង ដែលបញ្ជាក់ ថាអ្នកគួរតែឈប់ ទទួលទានអាហារ មានផ្ចុកប្រូតេអ៊ីន Gluten

1 day មុន នៅ ថ្ងៃទី 10,ខែ June,ឆ្នាំ 2015

Gluten ជាប្រូតេអ៊ីនម្យ៉ាងដែលត្រូវបានរកឃើញនៅក្នុងស្រូវសាលី និងស្រូវបាឡេ។ការសិក្សាថ្មីមួយបានរកឃើញថា ១៥% នៃប្រជាជននៅក្នុងសហរដ្ឋអាមេរិកមានប្រតិកម្មទៅនឹងការទទួលទានអាហារដែលមានផ្ទុកនូវប្រូតេអ៊ីន gluten នេះ។ ដូចនេះ ក្នុងករណីដែលអ្នកមានមានរោគសញ្ញាដូចខាងក្រោមនេះ អ្នកគួរតែឈប់ទទួលអាហារដែលមានផ្ទុកនូវប្រូតេអ៊ីន gluten តទៅទៀត ។
១.មានបញ្ហា​នៅ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​ដូច​ជា​ការ​ឧស្ម័ន​ហើមពោះ​ រាគ ​និង​ទល់លាមក​​។
២.មានឡើងកន្ទូលរមាស់តូចៗនៅលើដៃ(ស្នាមកន្ទូលនោះធ្វើឲ្យស្បែករបស់អ្នកមើលទៅដូចជាស្បែកមាន់អីចឹង)។
៣.មាន​អារម្មណ៍​អស់​កំលាំង​កាយ ​អស់​កម្លាំង​ខួរក្បាល ​បន្ទាប់ពីទទួលទានវា។
៤.មាន​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​ ដំបៅ​ ​ជំងឺ​ស្បែក​​ក្រហម ឬ​ជំងឺ​ក្រិន​សរសៃឈាម​។
៥. មាន​អារម្មណ៍​វិលមុខ​និង​រោគសញ្ញា​សរសៃ​វិ​ញាណ​ផ្សេងទៀត​។
៦.មានជំងឺអរ​ម៉ូ​ន​ផ្សេងៗ។
៧.​ឈឺ​មួយ​ចំហៀង​ក្បាល​។
៨.​ឈឺ​សាច់ដុំ​រ៉ាំរ៉ៃ​។
៩.ការ​ហើម ​រលាក ​ឬ​ឈឺ​ក្នុង​ម្រាមដៃ​របស់​អ្នក​ ​។
១០.បញ្ហា​ជាមួយ​នឹង​អារម្មណ៍​របស់​អ្នក​ដូច​ជា​ការ​ធ្លាក់​ទឹកចិត្ត និងថប់​បារម្ភ៕
វិធីសាស្រ្តធ្វើតេសស្បែកគ្របលិង្គវែងហួសដោយខ្លួនឯង

       ស្បែកវែងហួសគ្របដណ្តប់ក្បាលលិង្គរឺក៏ផ្នែកទំាងមូលនៃក្បាលលិង្គ។
       ស្បែកវែងហួសគ្របក្បាលលិង្គជិតបណ្តាលអោយស្បែកលិង្គមិនអាចពន្លាត់មកដល់គន្លាក់ក្បាលលិង្គបាន។
      ស្បែកប្រដាប់ភេទអាចពន្លាត់អោយចេញក្បាលលិង្គបាន ប៉ុន្តែមាត់ស្បែកតូចចង្អៀត ពេលពន្លាត់អាចបង្កអោយមានរបួស។
  ក្មេងដែលមានអាយុចាប់ពី៣ឆ្នាំឡើងទៅស្បែកគ្របលិង្គមិនអាចពន្លាត់ដល់កន្លាក់ក្បាលលិង្គបាន។
       ក្រោយពេលបត់ជើងតូចរួច នៅសល់ទឹកនោមខ្លះដែលដក់ជាប់នៅខាងក្នុង។
៦      ស្បែកប្រដាប់ភេទវែងហួសអាចបណ្តាលអោយមានជំងឺរលាកគ្រប់ប្រ
ភេទ។

   សេចក្តីរំលឹកដោយក្តីយកចិត្តទុកដាក់ប្រសិនបើមនុស្សប្រុសឆ្លងជំងឺកាមរោគ អាចឆាប់ដឹងមុន អាចឆាប់បានធ្វើការព្យាបាល ប្រដាប់ភេទរបស់បុរសតើគួរកត់សំគាល់បែបណាទើបអាចដឹងថាមានរឺគ្មានជំងឺកាមរោគ។

          វិធីកត់សំគាល់មានដូចខាងក្រោម
ទី១សំគាល់លើការមើល មនុស្សប្រុសឆ្លងមេរោគស្វាយ​ ចាប់ពីប្រដាប់ភេទទៅ ដល់កន្លាក់ក្បាលលិង្គយើងអាចមើលឃើញស្នាមកន្ទួលពណ៌ក្រហមធំតូចនៅជុំវិញ ( ចន្លោះពីសាច់ក្បាលលិង្គទៅប្រដាប់ភេទ) មានពណ៌ក្រហមរងាល ក៏ប៉ុន្តែគ្មានអារម្មណ៏ឈឺទេ ហើយក៏មិនរមាស់ដែរ។ នេះគឺជាអការះសំខាន់ដែលមនុស្សប្រុសមានឆ្លងមេរោគស្វាយ។
ទី២សំគាល់លើការច្របាច់ប្រសិនបើមនុស្សប្រុសពេលឆ្លងមេរោគប្រមេះ ប្រើម្រាមដៃច្រ បាច់ក្បាលលិង្គ វានិងហូរចេញទឹករងៃពណ៌លឿងចេញមក ពេលបត់ជើងតូចមាន អារម្មណ៍ថាឈឺ នេះគឺជាអការះសំខាន់ដែលមនុស្សប្រុសមានឆ្លងមេរោគប្រមេះ។
ទី៣សំគាល់លើការញិច ប្រសិនបើមនុស្សប្រុសឆ្លងជំងឺកាមរោគនៅលើកន្លាក់ប្រដាប់ភេទរឺក៏ក្បាលលិង្គអាចមានដុះដុំតូចពណ៌ក្រហម ម្យ៉ាងវិញទៀតវាអាចរលាយទៅជាខ្ទុះ ដូចស្នាមរបួសរីកកាន់តែធំ។ ពេលប្រើដៃមកប៉ះញិចវា មានអារម្មណ៍ថាឈឺ ម្យ៉ាងវិញទៀតវាងាយស្រួលនិងឆាប់ចេញឈាមនេះគឺជាអការះសំខាន់ ដែលមនុស្សប្រុសមានឆ្លងជំងឺ។
ទី៤សំគាល់លើការសង្កត់ ប្រសិនបើមនុស្សប្រុសពេលឆ្លងជំងឺកាមរោគភ្នាសកោសិកាពណ៌សរីកស្គុយ ប្រើដៃស្ទាបអង្អែលត្រង់ផ្នែកកំភ្លៅ ក្រពេញភ្នាសកោសិកាពណ៌សកាន់តែហើមធំ។ ដំណាក់ កាលដំបូងឯកឯង បែកខ្ញែកគ្នា ឡើងរឹង ដំណាក់កាលបន្ទាប់មានរាងដូចសាច់ក្រក ដំណាក់កាលចុងក្រោយស្អិតរំលាយបញ្ចូលគ្នាក្លាយជាដុំ ប្រើម្រាមដៃសង្កត់មានអារម្មណ៍ថាឈឺ។ ស្របពេលគ្នានោះនៅលើប្រដាប់ភេទមានស្នាមរបួសតូចបែជាគ្មានការឈឺចាប់អ្វីទេ ក៏ប៉ុន្តែស្នាមរបួសបែបនេះវាងាយនិងឆាប់បាត់ទៅវិញណាស់ វាមិនងាយនិងឃើញទេ។ អ្វីដែល ត្រូវតែចាំបាច់ប្រុងប្រយ័ត្ននោះគឺបើសិនឃើញមានអ្វីគួរអោយសង្ស័យ ត្រូវតែបញ្ឍប់ការរួមភេទ ជាបន្ទាន់ ហើយត្រូវប្រញាប់ទៅមន្ទីរពេទ្យ រកគ្រូពេទ្យឯកទេស ផ្នែករោគបុរសពិនិត្យ វិនិច្ឆ័យច្បាស់លាស់ ធ្វើការព្យាបាលអោយបានទាន់ពេល។ អ្នកឯកទេសមន្ទីរពេទ្យវ៉ិចតូ រៀនៅរំលឹកបញ្ជាក់ទៀតថា មិនត្រឹមតែពេលរួមភេទគ្មានអនាម័យអាចឆ្លងជំងឺកាមរោគនោះទេ នៅក្នុងបន្ទប់ទឹកសាធារណះ បើសិនជាអង្គុយនៅលើឥដ្ឋផ្តេសផ្តាល រឺក៏នៅគែមអាងទឹក ក៏អាចមានគ្រោះ ថ្នាក់ឆ្លងជំងឺ នេះផងដែរ នៅមានទីប្រជុំជនសាធារណះមួយចំនួន ដូចជា សណ្ឋាគារ រោងកុន សាលរាំ។ល។ បើសិនជាដៃប៉ះនិងមេរោគកាមរោគ ហើយប្រើដៃកាន់ប្រដាប់ភេទបត់ជើងតូចរីក៏សំរេចកាមដោយខ្លួនឯង សុទ្ធតែអាចឆ្លងជំងឺនេះបាន ដូចដែលអ្នកទំាងអស់គ្នាបានឃើញស្រាប់ ថ្វីត្បិតតែគ្មានការរួមភេទ ប៉ុន្តែនៅតែអាចមាន ឪកាសឆ្លងជំងឺនេះបាន។បើសិនជាលោកអ្នកចង់សាកសួរពត៌មានលំអិត អាចទំនាក់ទំនងមកកាន់ មន្ទីរពេទ្យអន្តរជាតិវ៉ិចតូរៀតាមរយះលេខទូរស័ព្ទ  

អាហារ ១១ប្រភេទអាចប្រយុទ្ធប្រឆាំង នឹងជំងឺទឹកនោមផ្អែម បានយ៉ាងមានប្រសិទ្ធភាព (ភាគ ១)

  


ជំងឺទឹកនោមផ្អែម គឺជាជំងឺមួយប្រភេទដែលកំពុងតែវាយលុកក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា មិនថាអ្នកមាន ឬ អ្នកក្រនោះទេ។ ជាទូទៅ​អ្នកដែលមានជំងឺនេះងាយ​និងទទួលរងនូវជំងឺបេះដូង និងជំងឺធាត់ជ្រុលណាស់។ ហេតុផលសំខាន់ៗនៃការកើតមានជំងឺនេះ​ គឺបណ្តាលមកពីគ្មានទំលាប់នៃការតមអាហារដើម្បីសុខភាព និងការធ្វើលំហាត់ប្រាណដើម្បីលើកកំពស់ខុសភាព។ កាលពីពេលថ្មីៗនេះក្រុមវេជ្ជបណ្ឌិតជំនាញផ្នែកជំងឺទឹកនោមផ្អែមបានអះអាងថា ដើម្បីការពារនិងប្រយុទ្ធប្រឆាំងទៅនឹងជំងឺទឹកនោមផ្អែម ការទទួលទានអាហារទាំង ១១ប្រភេទ ខាងក្រោមនេះអាចជួយអ្នកបាន៖
១.ផ្លែត្របែក
ផ្លែត្របែកសំបូរទៅដោយវីតាមីន C ដែលអាចជួយកាត់បន្ថយការខូចខាតនៃកោសិកា ដែលមាន ទំនាក់ទំនងជាមួយនិងជំងឺទឹកនោមផ្អែម និងជួយកាត់បន្ថយកំរិតជាតិស្កក្នុងសរសៃឈាមបាន។
២.សាច់គោ
ប្រូតេអ៊ីនយ៉ាងច្រើននៅក្នុងសាច់គោនឹងធ្វើឲ្យអ្នកមានអារម្មណ៏ថាឆ្អែតបានយូរ ដូចនេះវាអាច បញ្ចៀសអ្នកពីការទទួលទានអាហារដែលគ្មានសុខភាពផ្សេងៗទៀត។ ផ្ទុយទៅវិញបើអ្នកទទួលទានអាហារច្រើន វានិងជះឥទ្ធិពលខ្លាំងដល់ជាតិអាំងស៊ុយលីនក្នុងរាងកាយផងដែរ។
៣. ផ្លែបឺរ
ផ្លែបឺរសំបូរដោយជាតិខ្លាញ់ monounsaturated ដែលអាចជួយរក្សាកំរិតជាតិស្ករក្នុងឈាមបាន។
៤.គ្រាប់ធ្មៃ
ធ្មៃសំបូរទៅដោយ ប្រូតេអ៊ីន ខ្លាញ់ និង ជាតិសរសៃដែលបង្កើតបានជាសារជាតិជាតិម៉ាញ៉េស្យូមក្នុងរាង កាយ។ហើយជាតិម៉ាញ៉េស្យូមនេះជាសារធាតុរ៉ែដ៏សំខាន់ដែលអាចជួយឲ្យកោសិកាក្នុងរាងកាយ ប្រើប្រាស់ជាតិអាំងសូលីនបានល្អបំផុត។

141608410413d811f32dd5c16443

ស្វែង​យល់​​ពី អត្ថប្រយោជន៍​ដ៏អស្ចារ្យ​នៃដើម​ញ សម្រាប់​សុខភាព



អ្នក​ វិទ្យាសាស្ត្រ​បាន​និយាយ​ថា ជា​ធម្មតា​ដើម​ញ​ត្រូវ​បាន​គេ​ដាំ​នៅ​ក្នុង​ចម្ការ​ដើម្បី​ធ្វើ​ជា​ថ្នាំ។ ផ្លែ​របស់​វាអាច​ព្យាបាល​ជំងឺ​លើស​ឈាម​យ៉ាង​មាន​ប្រសិទ្ធិ​ភាព។ ដើម​ញ​មាន​កម្ពស់​ពី ៤ ទៅ ៧ ម៉ែត្រ, ដើមរ​លោង, មាន​មែក​ច្រើន, ស្លឹក​រាង​មូល​ទ្រវែង ស្រួច​ចុង មាន​ប្រវែង​ពី ១២-១៥ សម។ ផ្កា​របស់​វារីក​ក្នុង​ខែឧសភា​ពី ១ ដង​ទៅ ២ ដង ក្នុង​រយៈ​ពេល ៩ ខែ​អាច​​ផ្កា​បាន​ដល់ ៧ ទៅ ៨ ដង។ ផ្លែញមាន​ដុំ​កំពក​តូចៗ ពណ៌​បៃតង​ថ្លា​នៅ​ពេល​ខ្ចី ហើយ​នៅ​ពេល​ទុំមាន​ក្លិន​ហិល។ ផ្នែក​ដែល​គេយក​មក​ធ្វើ​ឲ្យ​ជា​ឱសថ​បាន​រួម​មាន៖ ផ្លែ ឬស ស្លឹក គ្រាប់។

យោង​ទៅ​លើ​ថ្នាំ​បុរាណ ផ្លែញ​មាន​ប្រសិទ្ធិ​ភាព​ធ្វើ​ជា​ឱសថ​ព្យាបាល​ជំងឺ​ប្រកាច់, ព្យាបាល​ការ​ហូរ​ឈាម, ក្អក, ជំងឺ​ហឺត, ជំងឺ​សួត, ឈឺ​ចាប់​សរសៃ​ពួរ​សាច់​ដុំ, ទឹក​នោម​ផ្អែម, ព្យាបាល​ជំងឺរោគ​មួល, ជួយ​សម្រួល​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ, ប្រឆាំង​នឹង​ការ​រលាក​គ្រឿង​ក្នុង; ឬស​ញជា​ថ្នាំ​បញ្ចុះ​យ៉ាង​មាន​ប្រសិ​ទ្ធិភាព, ធ្វើ​ឲ្យ​នោម​បាន​ស្រួល, ជួយ​ព្យាបាល​ជំងឺ​សរសៃ​ប្រសាទ, កាត់​បន្ថយ​ភាព​ឈឺ​ចុក​ចាប់, ជួយ​បញ្ចុះ​ឈាម។ ស្លឹក​ញ​អាច​ព្យាបាល​ជំងឺ​ច្រើនមុខ​ដូច​ជា៖ គ្រុន​ក្តៅ, រដូវ​មិន​ទៀង, ជួយ​ព្យាបាល​មុខ​កើត​មុន, ជួយ​ផលិត​កោសិកា​ស្បែក​ថ្មី ឬ​ក៏ទទួល​ទាន​ដើម្បី​ព្យាបាល​ជំងឺ​រាកមួល និងបង្កើនកម្លាំង។ សំបក​ផ្លែញ​ត្រូវ​បាន​គេយក​ទៅ​ដាំ​ផឹក ដើម្បី​បង្កើន​ឈាម​ចំពោះ​ស្ត្រី​ទើប​ឆ្លង​ទន្លេ​រួច។

អនុវត្តការធ្វើផ្លែញរឲ្យមានប្រសិទ្ធិភាព៖
- ព្យាបាលជំងឺឈឺក្បាលរ៉ាំរ៉ៃ, ឈឺក្បាល​មួយ​ចំហៀង​ក្បាល៖ ត្រូវ​ប្រើ ឬសញរ ២៤ ក្រាម, ខ្ញី ៨ ក្រាម។ ចាក់​ទឹក​កន្លះ​លី​ត្រ​ចូល។ ទទួល​ទាន ២ ដង ពេល​នៅ​ក្តៅ​ហុយៗ​នា​ពេល​រសៀល។
- ព្យាបាលឈឺខ្នង, ឈឺសាច់ដុំ, ជំងឺខ្វិន៖ កាប់ ឬស​ញរ​ហាស​ស្ងួត​ត្រាំក្នុង​ស្រាស ២ លីត្រ​រយៈពេល ២ សប្តាហ៍។ ទទួល​ទាន ១ កែវ​តូច​មុន​ពេល​បាយ។
- ព្យាបាលជំងឺលើសឈាម៖ យក​​ឬសញ​ស្ងួត​ពី ៣០ ទៅ ៤០ ក្រាម​ដាំជា​​មួយ​​ទឹក​រហូត​ដល់​មាន​ពណ៌​ត្នោត​ចាស់។ ក្រោយ​ពេល​ទទួល​ទាន​ពី ១០ ទៅ ១៥ ថ្ងៃ​ត្រូវ​ទៅ​ពិនិត្យ​ឈាម​ដើម្បី​ដឹង​ថាឈាម​ចុះ ឬក៏​អត់។ ទទួល​ទាន​ក្នុង​រយៈ​ពេល ២ ខែ ឈាម​នឹង​មាន​ស្ថេរ​ភាព​ឡើង​វិញ។
- ព្យាបាលរោគមួល, រាក, គ្រុនក្តៅ៖ យក​ស្លឹកញ ៣ ទៅ ៥ សន្លឹក​ទៅ​ដាំ​ជាមួយ​ទឹក ២០០ មល ហើយ​ទទួល​ទាន ២ ដង​ក្នុង ១ ថ្ងៃ។ ត្រូវ​ទទួល​ទាន​ពី ៣ ទៅ ៥ ថ្ងៃ។
- ព្យាបាលជំងឺគេងមិនលក់, ស្ពឹកសរសៃប្រសាទ, លើសឈាម៖ ឬសញ​ស្ងួត ២៤ ក្រាម, មាន់​ខ្មៅ ៨ ក្រាម, សំបក​ក្រូច​ថ្លុង ៦ ក្រាម, ខ្ញី ៣ ចំណិត។ រួចចាក់​ទឹក​កន្លះ​លីត្រ។ ទទួល​ទាន​នៅ​ក្តៅៗ ២ ដង​ក្នុង ១ ថ្ងៃ។
- ព្យាបាលការឈឺខ្នង, ចុក​ដៃចុកជើង៖ បន្ទះឬស​ស្តើង ២០០ ក្រាម​ត្រាំ​ជា​មួយ​ស្រាស ២ លីត្រ។ ទទួល​ទាន ២ ទៅ ៣ ដង​ឲ្យ​បាន​ពី ២០ ទៅ ៣០ មល​ក្នុង ១ ថ្ងៃ។
- ព្យាបាលការឈឺខ្នងបណ្តាលមកពីតម្រងនោម៖ ឬស​ញ ១២ ក្រាម, បន្លែតូចៗ ៨ ក្រាម, ដើម​បញ្ញើ​ក្អែក ៨ ក្រាម។ ដាក់​ទឹក​កន្លះ​លីត្រ។ ទទួល​ទាន​ក្តៅៗ ២ ដង​ក្នុង ១ ថ្ងៃ។
- ព្យាបាលជំងឺទល់លាមក៖ ត្រូវ​យក​ផ្លែ​ញ​ជ្រលក់​ជា​មួយ​អំបិល។
- ព្យាបាលឈឺសន្លាក់ឆ្អឹង៖ ឬសញរ ២០ ក្រាម, ដើម​ឈើ​អែម ៦ ក្រាម​ត្រាំ​ជា​មួយ​ស្រាស។ ទទួលទាន ២ ទៅ ៣ ដង​ក្នុង ១ ថ្ងៃ៕

ឱសថធម្មជាតិ​ដែល​អាច​ព្យាបាល​ជំងឺស្រែង យ៉ាង​មាន​ប្រសិទ្ធិភាព

មនុស្សភាគ​ច្រើនជឿថា ការ​កើត​ស្រែងបណ្តាល​មកពី​សត្វល្អិត។ ប៉ុន្តែ​ផ្ទុយស្រឡះ ស្រែង​បណ្តាល​មកពីឆ្លងមេរោគ​ផ្សិត​នៅ​លើស្បែក។ នេះ​ជាជំងឺ​ឆ្លង​ដែល​បញ្ជូន​ពីសត្វ​ទៅ​មនុស្ស ឬនៅ​ពេល​មនុស្ស​នៅ​ជិតគ្នា។អាការៈ​របស់​មនុស្ស​កើតស្រែង គឺ​មាន​កន្ទួល​ក្រហម​នៅលើ​ស្បែក។ មេរោគផ្សិត​ជាធម្មតា កើត​នៅលើផ្នែក​នៃរាងកាយ​ដែល​ក្តៅ ហើយ​សើម។
ផ្លែល្ហុង
ឥទ្ធិពល​របស់អង់ស៊ីម​នៅក្នុង​ផ្លែល្ហុង​អាចបំផ្លាញ​មេរោគផ្សិត ដែល​កើតមាន​នៅ​លើស្បែក។ ដើម្បី​ព្យាបាល​ជំងឺស្រែង​នេះ​បាន ត្រូវយក​ដុំល្ហុង​ជូតពី​លើកន្ទួល​រមាស់។ រួច​ទុក​វា​ចោល​រយៈពេល ២០នាទី មុនពេល​លាង​សម្អាត​នឹងទឹក​ត្រជាក់។ ធ្វើវិធី​នេះម្តង​ទៀតយ៉ាង​ហោចណាស់​ឲបាន ២ដង​ក្នុង ១ថ្ងៃ រយៈពេល​ពី ១០ថ្ងៃ ទៅ១៥ថ្ងៃ។
ស្លឹក​ដើម​ក្រឡឹងតឹង
បេះយក​ស្លឹកដើម​ក្រឡឹងតឹង រួចដាំ​យក​ទឹក ៣កែវ។ ដាំ​ទឹក​រហូតដល់​រីងសល់​តែពាក់​កណ្តាល រួចទុក​វាឲ​ត្រជាក់ ហើយ​ស្រង់​យក​ស្លឹក​​ចេញ។ យកទឹក​វាមកលាបលើ​កន្ទួល​រមាស់។ បន្ត​ធ្វើវិធីបែបនេះ​ឲ​បានរយៈពេល ១ទៅ ២សប្តាហ៏។ ជំងឺស្រែង​នឹងជាសះស្បើយ​បាន​ទាំងស្រុង។
ម្សៅខ្ទឹមស
បកសំបកខ្ទឹមស ៣ទៅ ៤ក្លែប។ រួច​បុកវា​នឹងត្បាល់​ឲម៉ត់។ បន្ទាប់​មកយកខ្ទឹមសមក​លាបលើ​តំបន់​ដែល​កើតស្រែង។ សារធាតុ​ប្រឆាំង​នឹង​មេរោគផ្សិត និង​បាក់តេរី​នៅ​ក្នុង​ខ្ទឹមស​នឹង​ព្យាបាល​ជំងឺ​ឆ្លងនេះ។ ដើម្បី​ឲជំងឺនេះ​ជាសះស្បើយ​បាន​ទាំង​ស្រុង ត្រូវ​លាបម្សៅ​ខ្ទឹមស​នេះនៅលើ​ស្បែក​ម្តង​ក្នុង ១ថ្ងៃ រយៈ​ពេលពី ១០ទៅ ១២ថ្ងៃ។
ម្សៅរមៀត
យក​ម្សៅរមៀត​លាយ​ជាមួយ​ទឹកឃ្មុំ។ រួចលាប​លើ​ស្រែង។ សារធាតុ​ប្រឆាំង​បាក់តេរី, ផ្សិត​របស់​រមៀត និង​ទឹក​ឃ្មុំ​ត្រូវ​បាន​គេរក​ឃើញ​ថា អាចព្យាបាល​ជំងឺ​ឆ្លង​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព រួមទាំង​ជំងឺ​ស្រេង​ផងដែរ។ អ្នក​អាច​លាបម្សៅ​រមៀត​លាយ​ទឹកឃ្មុំនេះ​ឲបាន​យ៉ាង​ហោចណាស់ ១សប្តាហ៏ពេញ ដើម្បី​ឲជំងឺនេះ​ជាសះស្បើយ​ទាំងស្រុង។
ប្រទាលកន្ទុយក្រពើ
ទឹកប្រទាល​កន្ទុយក្រពើ​ជាឱសថព្យាបាល​ដ៏មាន​ប្រសិទ្ធិភាព​សម្រាប់ព្យាបាល​ ជំងឺស្រែង។ ទឹក​ប្រទាលកន្ទុយក្រពើ​ដែល​ចម្រាញ់​ចេញ​ពីសាច់ និង​សំបក។ លាបទឹក​ប្រទាល​កន្ទុយក្រពើ​ថ្នមៗ​ពីលើស្រែង។ ធ្វើវិធីនេះ ២ដង​ក្នុង១ថ្ងៃ ឲ​បាន ២សប្តាហ៏។ ក្រោយ​រយៈ​ពេល ២សប្តាហ៏ ជំងឺស្រែង​នឹង​លែងមាន​តទៅទៀត​ហើយ។
ប្រេងដើមតែ
ប្រេងដើមតែ​មានផ្ទុកនូវ​សារធាតុប្រឆាំង​នឹងមេរោគផ្សិត និងបាក់តេរី​ដែល​អាចព្យាបាល​ជំងឺស្បែក​ផ្សេងៗ។ បន្តក់​ប្រេងដើមតែ​លើសំឡី។ រួចជូត​ថ្នមៗ​លើកន្ទួល​រមាស់។ ធ្វើវិធី​នេះ​ម្តង​ក្នុង ១ថ្ងៃរយៈ​ពេល ២សប្តាហ៏។ ប្រេង​ដើម​តែមិន​ត្រឹម​តែជួយព្យាបាល​ជំងឺស្រែង​ប៉ុណ្ណោះ តែ​វា​ក៏អាចព្យាបាល​ស្បែក​ស្ងួត​ជុំវិញ​កន្ទួល​រមាស់​ផងដែរ។
ម្សៅមូស្តា
ត្រាំគ្រាប់​មូស្តាស្រស់ ១ស្លាប​ព្រាកាហ្វេ​ក្នុង​ទឹករយៈ​ពេល ១យប់។ នៅព្រឹក​បន្ទាប់ យក​វា​ទៅកិន​ឲម៉ត់។ លាប​ម្សៅនេះ​លើស្រែង។ ទុកវា​ចោលរយៈ​ពេល ១ម៉ោង​កន្លះ។ បន្ត​ធ្វើវិធី​នេះ​រយៈ​ពេល ១៥ថ្ងៃ ដើម្បី​ទទួលបាន​លទ្ធផល​ល្អ។
ទឹក​ខ្មេះ​ប៉ោម
យក​សំឡីជ្រលក់ទឹកខ្មេះ​ប៉ោម រួច​ជូតលើក​ន្លែង​កើត​ស្រែង។ ទឹក​ខ្មេះ​ប៉ោម​នឹង​ជួយ​សម្ងួត​ស្រែង។ អ្នក​ត្រូវ​ធ្វើវិធី​បែបនេះ​រយៈពេល ២-៣ថ្ងៃ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ៕

 ===================

មិន​គួរឲ្យ​ជឿទឹកដូង​មាន​គ្រោះថ្នាក់ដល់សុខភាព​សោ

ទឹកគឺជាភេជ្ជៈធម្មជាតិ ​មួយប្រភេទដែលមាន​ភាព​ពេញនិយម​ខ្លាំងបំផុត​នៅរដូវក្តៅ។ នៅក្នុង​ទឹកដូង​មានវីតាមីនច្រើនដូចជា ប៉ូតាស្យូម, កាល់ស្យូម, ក្លរូ និង​សារធាតុចិញ្ចឹម​ដទៃទៀត​ដែលរាងកាយ​ត្រូវការ។ បើយោង​តាមឱសថស្ថានប៉ែកអាស៊ីបានបង្ហាញថា ទឹកដូង​មាន​ប្រសិទ្ធិភាព​ជួយឲ្យ​រាងកាយ​មាន​ភាព​ត្រជាក់ ហើយ​វា​ក៏​ត្រូវបាន​គេ​ប្រើ​ដើម្បីព្យាបាលជំងឺផងដែរ។
ត្បិតតែទឹកដូង​ផ្តល់​នូវ​ជីវជាតិខ្លាំងក៏ពិតមែន ប៉ុន្តែ​អ្នកវិទ្យាសាស្ត្របាន​ធ្វើការ​ព្រមានចំពោះ​ផលប៉ះពាល់នៃការ​ ប្រើប្រាស់ទឹកដូងមិនបាន​ត្រឹមត្រូវ៖
១. ផឹកទឹកដូងពេល​ត្រូវពន្លឺព្រះអាទិត្យ
​ទឹកដូងគេផឹកនៅពេល​ដែលត្រជាកប៉ុណ្ណោះ ប៉ុន្តែ​ទឹកដូងមិនត្រូវបាន​គេណែនាំ​ឲ្យ​ផឹកនៅពេល​ ត្រូវកំដៅព្រះអាទិត្យនោះទេ។ ជាពិសេស​ប្រសិនបើអ្នកឈរលេងកីឡា ឬធ្វើការងារធ្ងន់, អស់កម្លាំង កុំបរិភោគទឹកដូងភ្លាមៗ​ព្រោះវាអាចធ្វើឲ្យអវយវៈញ័រ និង​បាត់បង់ភាព​រហ័សរហួន។ ដូច្នេះ​បើ​អ្នក​ចង់​ទឹក​ដូង​ត្រូវ​តែរងចាំរាងកាយ​បាន​សម្រាកបាត់​ហត់ ហើយ​កំុ​ផឹកច្រើនពេក។

២. គ្រោះដល់សុខភាពប្រសិនបើ​ផឹកទឹកដូងច្រើនពេក
អ្នកជំនាញ​បាន​ព្រមាន​ថា ការ​ផឹក​ទឹក​ដូង​ច្រើន​ ៣-៤ ផ្លែក្នុងមួយថ្ងៃ អាច​ធ្វើឲ្យ​គ្រោះថ្នាក់ដល់សុខភាព។ ជាពិសេស​អ្នកដែលមាន​ជំងឺធ្លាក់ទឹកចិត្ត, សម្ពាធឈាម​ទាបគួរតែ​កាត់បន្ថយ។ដូច្នេះប្រសិនបើ​ទឹកដូងប្រើហួសកម្រិត​ជារៀង​រាល់ថ្ងៃនឹងធ្វើឲ្យសុខភាព​ ចុះខ្សោយ, សម្ពាធឈាមចុះ​ទាប និង​មាន​គ្រោះថ្នាក់ខ្លាំងបំផុត។ ចំពោះ​អ្នក​ដែល​មាន​សម្ពាធឈាម​ទាបស្រាប់, ផ្តាសាយ, ឈឺសន្លាក់ឆ្អឹង​, ឬសដូងបាត... មិន​គួរប្រើច្រើន​ពេក​ទេព្រោះវាអាចមាន​គ្រោះថ្នាក់មិននឹកស្មានដល់។
៣. អ្នកដែលមិនគួរបរិភោគទឹកដូង
- មនុស្សដែល​ខ្សោយ​សរីរាង្គ៖ មនុស្សទាំងនេះ​ជាញឹកញាប់មាន​រាងកាយ​ចុះខ្សោយ, ស្បែកស្លេកស្លាំង, សាច់ដុំទន់ជ្រាយ, ជើងដៃមាន​សភាពត្រជាក់, ពិបាក​រំលាយអាហារ, ងាយ​មានជំងឺរាគរូស...។​
- អ្នកដែលមាន​ជំងឺ ឬសដូង​បាត, សម្ពាធឈាមទាប, ជំងឺរលាកសន្លាក់, បេះដូង​ដំណើរការមិន​ប្រក្រតី...។
- ស្ត្រីមាន​ផ្ទៃពោះ ៣ ខែដំបូង៖ ជាធម្មតាស្ត្រីមាន​ផ្ទៃពោះ​ដែលផឹកទឹកដូង​ជាញឹកញាប់មិន​មែន​ជារឿង​ល្អនោះទេ។ ជាការពិត ទឹកដូង​លំបាក​ក្នុងការរំលាយ, ធ្វើឲ្យ​រោគសញ្ញានៃជំងឺកាន់តែធ្ងន់ធ្ងរ សម្រាប់ស្ត្រី​មាន​ផ្ទៃពោះ​ ៣ ខែលើកដំបូង៕



ស្ត្រីដែលប្រកបដោយលក្ខណៈ៣១ ប្រការ ហៅថាស្ត្រីគ្រប់លក្ខណ៍គឺៈ
=======================
1.
មិនចេះអេចអូចនិយាយដើមគេ
2.
ចេះគួរសមទទួលមាតាបិតា និងស្វាមី
3.
ដឹងគុណ តមគុណមាតាបិតា ញាតិសន្តានទាំងពីរខាង
4.
មិនចេះដេកថ្ងៃ
5.
មិនវង្វេង ភ្លេចមុខភ្លេចក្រោយ
6.
ចេះថែទាំរបស់ទ្រព្យ
7.
មិនផិតក្បត់ស្វាមី
8.
មិនចេះប្រច័ណ្ឌស្វាមី
9.
គ្មានកលមាយា
10.
មិនរសាយសក់អោយគេឃើញ
11.
មានចិត្តអត់ធន់ធ្ងន់ធ្ងរ
12.
មានជើងស្រាល មិនតន្ត្រំក្តុងក្តាំង
13.
មិនឈរ ឬអង្គុយសំញែងកាយអោយគេឃើញ
14.
មិនដើរញិកញ៉ក់កាច់រាង
15.
ចេះសង្រួមភ្នែក មិនក្រឡេករឡេមរឡាម
16.
មានដំណើរល្អ មិនគ្រលែងកាយចំទយគូទ
17.
មិនបង់បោយញាក់ស្មាគ្រលែងដើមដៃ
18.
មានសំឡេងតិចច្បាស់លាស់
19.
មិនចេះឡេះឡោះលេងសើច
20.
មិននិយាយផ្តោះផ្តងចំពោះបុរស
21.
មិនទម្រន់ ធ្វើការណា ធ្វើទាល់តែហើយការនោះ
22.
ទៅណាឆាប់ត្រឡប់វិញ
23.
ចេះទុកដាក់ឥវ៉ាន់ ក្នុងពេលគួរទុកដាក់
24.
ចេះរៀបចំផ្ទះសម្បែង
25.
ចេះតុបតែងគ្រឿងឧបភោគ-បរិភោគ
26.
ខ្លាចចិត្តស្វាមី មាតាបិតា ហើយគោរពតាមឪវាទ
27.
បរិភោគចំណីអាហារក្រោយមាតាបិតា និងស្វាមី
28.
ឈប់បរិភោគមុនមាតាបិតា និងស្វាមី
29.
ដេកលក់ក្រោយស្វាមី
30.
ភ្ញាក់មុនស្វាមី
31.
មានមេត្តាករុណា ចេះធ្វើបុណ្យទាន

បើតាមសម័យបច្ចុប្បន្ននេះ យើងឃើញថាមានលក្ខណៈខ្លះហួសសម័យទៅហើយប៉ុន្តែបីយ៉ាងណាក៏ដោយបើស្ត្រីណាប្រកបដោយលក្ខណៈដូចបានបរិយាយជាគោលៗក្នុងទីនេះស្ត្រីនោះគួររាប់ថាមនុស្សគ្រប់លក្ខណៈបានដោយបរិបូណ៍។ Share from : កៅណ្ឌិន្យ វរ្ម័ន


អត្ថប្រយោជន៍ នៃ​ការបរិភោគ​ខ្ញី រៀងរាល់​ព្រឹក

1.​    ​វា​អាច​កាត់បន្ថយ ការ​កើត​ជំងឺ​ផ្តាសាយ​។​
2.​   
​វា​ក៏​អាច​កាត់បន្ថយ អត្រា​នៃ​ការកើត​គ្រួស ក្នុង​តម្រង់​នោម​ដែរ​។​
3.​   
​វា​ក៏​ធ្វើឱ្យ​ថ្លើម​អ្នក​ល្អ​ដែរ ដោយ​មិន​ងាយ​កើត​ជំងឺ​ផ្សេងៗ​។​
4.​   
​វា​អាច​ជួយ​ក្រពះ​អ្នក ឱ្យ​រំលាយ​អាហារ​បាន​លឿន​។​
5.​   
​បើ​អ្នក​តឹង​ច្រមុះ ឬ​ឈឺ​ក្បាល វា​ក៏​អាច​ជួយ​អ្នក​បាន​ដែរ​៕

នៅ​ពេល​បញ្ចប់​សម្ភាសន៍​ការងារ​ កុំ​ភ្លេច​សួរ​សំនួរ​​ពិសេសៗ​ចំនួន​១៣​នេះ​​ទៅ​កាន់​​ក្រុមហ៊ុន​វិញ!















































































រូបតំណាង​ប្រភព៖​ ingeniusprep
នៅ ​​ពេល​ដែល​ប្រិយមិត្ត​ជា​បេក្ខជន​មួយ​រូប​ដែល​ត្រូវ​បាន​គេ​អញ្ជើញ​ទៅ​​ សម្ភាសន៍​បន្ទាប់​ពី​បាន​ដាក់​ CV ​ទៅ​​ក្រុមហ៊ុន​ឬ ស្ថាប័ន​ណា​មួយ​ហើយ​នោះ សូម​ចាំ​ថា ការ​សម្ភាសន៍​នោះ​​ត្រូវ​កើត​មាន​​ជា​ពីរ​រូបភាព។ នោះ​គឺ​ថា អ្នក​ត្រូវ​សាកសួរ​ទៅ​​អ្នក​សម្ភាសន៍​វិញ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន​ដូច ​អ្វី​ដែល​អ្នក​សម្ភាសន៍​របស់​ក្រុមហ៊ុន ឬ ស្ថាប័ន​នោះ​បាន​​​សម្ភាសន៍​មក​លើ​អ្នក​ដែរ ត្បិតអី​អ្នក​ទាំង​ពីរ​​ពិត​​ជា​ចង់​ដឹង​ពី​គ្នា​ទៅវិញ​ទៅ​មក។

ប៉ុន្តែ​តើ​អ្នក​មាន​សំនួរ​​គ្រប់គ្រាន់​ដើម្បី​បក​សួរ​​ទៅ​កាន់​អ្នក​ សម្ភាសន៍​វិញ​​​ដែរ​ឬទេ? ទោះបី​ជា​យ៉ាងណា​ក៏​ដោយ​ជា​គោលការណ៍ អ្នក​ត្រូវ​ត្រៀម​សំនួរ​ជា​មុន​​យ៉ាងហោចណាស់​ទាប​បំផុត​ឲ្យ​បាន​៤សំនួរ ហើយ​សំនួរ​នោះ​ទៀតសោត​ ត្រូវ​តែ​មាន​សារសំខាន់​បំផុត​ បើ​មិន​ដូច្នេះ​ទេ អ្នក​នឹង​បាត់បង់​ផលប្រយោជន៍ ឬ ធ្លាក់​ក្នុង​ស្ថានភាព​ការងារ​មួយ​ដែល​មិន​ប្រាកដប្រជា។ សូម​ស្តាប់​​ចម្លើយ​របស់​របស់​ពួកគេ​យ៉ាង​ប្រុងប្រយ័ត្ន ដូច​អ្វី​ដែល​ពួកគេ​ច្បិច​សួរ​ឫសគល់​យក​ចម្លើយ​​ពី​ខ្លួន​អ្នក​ដូច្នេះ​ដែរ។ ​​

ខាងក្រោម​នេះ​ជា​សំនួរ​សំខាន់ៗ​ចំនួន ១៣ ដែល​មាន​សារសំខាន់​បំផុត​សម្រាប់​ប្រិយមិត្ត​​​ដើម្បី​​ត្រៀម​សាកសួរ​ទៅ​ កាន់​អ្នក​សម្ភាសន៍​វិញ​​​ក្រោយ​​សម្ភាស​របស់​អ្នក​ចប់៖

១) តើ​អ្នក​​គិត​ថា បេក្ខជន​រូប​ណា​​ដែល​ស័ក្តិសម​​បំផុត​សម្រាប់​តំណែង​នេះ?
Who do you think would be the ideal candidate for this position?

២) តើ​អ្នកណា​ជា​អ្នក​​កាន់​​ការងារ​​នេះ​ពី​មុន​មក? ហេតុ​អ្វី​បាន​ជា​នាង/គាត់​ចាកចេញ​ពី​ការងារ​នេះ?
Who held this position previously? Why is he/she leaving the role?

៣) តើ​អ្វី​​ទៅ​ដែល​បាន​​ធ្វើ​ឲ្យ​​​​អ្នក​ចូលចិត្ត​ធ្វើ​ការ​នៅ​​ក្នុង​ក្រុមហ៊ុន​នេះ​បំផុត​?
What do you like most about working for this company?

​៤) តើ​អ្នក​អាច​រៀបរាប់​ពី​ពេល​វេលា​ធ្វើ​ការ​នៅ​ក្នុង​ថ្ងៃ​នីមួយៗ​របស់​​ក្រុមហ៊ុន​នេះ​បាន​ដែរ​ឬទេ?
Can you describe for me the typical day or week in this company?

៥) តើ​​មុខ​តំណែង​នេះ​អាច​រួមចំណែក​ដល់​គោលដៅ​​​​ក្រុមហ៊ុន​​របស់​អ្នក​បាន​ដោយ​របៀបណា?
How does my position contribute to the goals of the company? ​​

៦) តើ​អ្នក​អាច​វាយតម្លៃ​ពី​ភាព​ជោគជ័យ​នៅ​ក្នុង​ក្រុមហ៊ុន​​​នេះ​បាន​ដោយ​របៀបណា?How do you evaluate success here?

៧) តើ​អ្នក​អាច​រៀបរាប់​ពី​​​វប្បធម៌​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​នេះ​បាន​ដែរ​ឬទេ?
How would you describe the company’s culture?

៨) តើ​អ្វី​ទៅ​ជា​​​ផលប្រយោជន៍​ដែល​​អាច​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ឱកាស​រីកចម្រើន និង អភិវឌ្ឍ​នៅ​ក្នុង​ការងារ​នេះ?What are the prospects for me to growth and advancement in this position?

៩) តើ​អ្នក​អាច​ផ្តល់​ឱកាស​ឲ្យ​ខ្ញុំ​​បាន​ជួប​ជា​មួយ​អ្នក​រួម​ការងារ​/អ្នកគ្រប់គ្រង​របស់​ខ្ញុំ​នៅ​ពេល​​សម្ភាសន៍​បាន​ដែរ​ឬទេ?
Will I have an opportunity to meet those who would be part of my staff/my manager during the interview process?

១០) តើ​អ្នក​អាច​ប្រាប់​​ខ្ញុំ​បាន​ទេ​​​ថា តើ​ចាំបាច់​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ជា​មុន​ មុន​នឹង​ក្រុមហ៊ុន​របស់​អ្នក​ផ្តល់​ការងារ​នេះ​?
Can you tell me what steps need to be completed before your company can generate an offer?

១១) តើ​អ្វី​ទៅ​ជា​ភាព​ខុសគ្នា​រវាង​​ក្រុមហ៊ុន​​​របស់​អ្នក​ទៅ​​នឹង​គួរ​ប្រជែង​​របស់​អ្នក​​?
What distinguishes this company from its competitors?

១២) តើ​មាន​អ្នកណា​ផ្សេង​ទៀត​ក្រៅ​ពី​នេះ​ដែល​អាច​ចាំបាច់​ឲ្យ​ខ្ញុំ​ជួប​ដែរ​ ឬទេ?/តើ​អ្នក​​ចង់​ឲ្យ​ខ្ញុំ​ជួប​អ្នកណា​ផ្សេង​ទៀត​ដែរ​ឬទេ?
Is there anyone else I need to meet with?/Is there anyone else you would like me to meet with?

១៣) តើ​អ្នក​សម្រេចចិត្ត​នៅ​ពេល​ណា? ​តើ​​ខ្ញុំ​អាច​រំពឹង​ថា នឹង​ទទួល​​​​ដំណឹង​នេះ​​ពី​អ្នក​នៅ​ពេល​ណា?
What’s your timeline for making a decision, and when can I expect to hear back from you?



ទូរស័ព្ទ ២០ម៉ូដែល​​​មាន​​វិទ្យុសកម្ម​ខ្លាំង​បំផុត ដែល​អ្នក​ត្រូវ​ប្រុងប្រយ័ត្ន

វិទ្យុសកម្ម​ពេល​កំពុង​សន្ទនា​តាម​ទូរស័ព្ទប្រភព៖​ cnn

ទន្ទឹម ​បច្ចេកវិទ្យា​ ​ស្មាតហ្វូន​កំពុង​រីកចម្រើន ក៏​មាន​ការ​ព្រួយបារម្ភ​ផង​ដែរ​ទៅ​លើ​ផល​ប៉ះពាល់​ដែល​បណ្ដាល​មក​ពី​កម្រិត​ វិទ្យុសកម្ម​ខ្លាំង​ឬ​ខ្សោយ​អាស្រ័យ​លើ​ផ្នែក​រឹង (Hardware) ដែល​ក្រុមហ៊ុន​ទូរស័ព្ទ​ល្បីៗ​ទាំង​នោះ បំពាក់​លើ​ស្មាតហ្វូន​របស់​ខ្លួន។



សម្រាប់​ទូរស័ព្ទ​ដៃ​ដែល​អនុញ្ញាត​ឱ្យ​ដាក់​លក់​លើ​ទីផ្សារ​របស់​អាមេរិក ​បាន ត្រូវ​ឆ្លងកាត់​គណៈកម្មការ​គមនាគមន៍​សហព័ន្ធ​ដើម្បី​ត្រួតពិនិត្យ​​កម្រិត​ ស្រូប​វិទ្យុសកម្ម​ជាក់លាក់ (Specific Absorption Rate) ឬ​កម្រិត SAR ត្រូវ​ទាប​ជាង ១,៦វ៉ាត់​ក្នុង​ចម្ងាយ ១គីឡូម៉ែត្រ។ សារព័ត៌មាន CNET ចាប់​តាំង​ពី​បាន​ស្រាវជ្រាវ​ទូរស័ព្ទ​ពី​​​កម្រិត​​ស្រូប​វិទ្យុសកម្ម​អស់​ រយៈពេល​ជាង ១០ឆ្នាំ ពេល​នេះ​គេ​បាន​រក​ឃើញ​ទូរស័ព្ទ​ចំនួន ២០គ្រឿង​ដែល​មាន​កម្រិត SAR នេះ​ខ្ពស់​បំផុត។



វិទ្យុសកម្ម​កំពុង​ស្ថិត​ក្នុង​ក្ដី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ព្រោះ​វា​អាច​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​មនុស្ស រហូត​អាច​ប្រឈម​ជំងឺ​មហារីក​ខ្ពស់។ យ៉ាងណា អ្នក​ស្រាវជ្រាវ​មួយ​ចំនួន ជំទាស់​មិន​យល់​ស្រប​ការ​លើកឡើង​នេះ​ទេ ដូច្នេះ​ការ​ស្រាវជ្រាវ​នៅ​តែ​បន្ត​ធ្វើ ដើម្បី​តាមដាន​លទ្ធផល​នៃ​ការ​ប្រើ​ឧបករណ៍​មាន​វិទ្យុសកម្ម​ខ្ពស់។


វិធីព្យាបាល បញ្ហាក្រពះ តាមបែបងាយៗ

បញ្ហាក្រពះ អាចបណ្តាលមកពី ការទទួលទានគ្រឿងស្រវឹង ច្រើនហួសកំរិត, ការញាុំម្ហូបអាហារ ដែលមាន រសជាតិហិរខ្លាំងពេក, ទំពារអាហារមិន បានម៉ត់ល្អ, បញ្ហាស្រេស និង បារម្ភខ្លាំងពេក,ញាុំអាហារ មិនទៀងពេល, ដំណើរខុស ប្រក្រតីនៃពោះវៀន, ការញាុំទឹកជ្រលក់ រឺគ្រឿងផ្សំរស ក្នុងបរិមាណច្រើន ហួសកំរិត, និង បញ្ហារំលាយអាហារ ជាដើម ។ អ្នកអាចទទួលរង បញ្ហាក្រពះធ្ងន់ធ្ងរ ដោយសារតែការឆ្លងមេរោគ ដែលបណ្តាលមកពីបាក់តេរី ដូចជា៖ H Pylori រោគសញ្ញាមួយចំនួន នៃបញ្ហាក្រពះមានដូចជា៖ អណ្តាតឡើងមានច្រាំងសៗ, ហើមក្នុងពោះ, ភើ, ខ្យល់ដង្ហើមមិនល្អ, មិនចង់ញាុំអាហារ, និង ការហើយឆ្អល់ ក្នុងពោះ -ល- ។ ប៉ុន្តែសូមកុំបារម្ភ បញ្ហានេះអាច ដោះស្រាយបានតាមបែបធម្មជាតិ និង ងាយៗបំផុត ដូចខាងក្រោម៖

១. ស្លឹករមៀត
ស្លឹករមៀតគឺជា ឱសថដ៏ល្អបំផុត សំរាប់ព្យាបាល បញ្ហាក្រពះ ។ ហានស្លឹករមៀត អោយម៉ត់ លាយជាមួយទឹកដោះគោ ១ ពែង ហើយផឹកវា ជាប្រចាំ ដើម្បីទទួលបានលទ្ធផល ល្អប្រសើរ ។


២. ស្លឹកត្របែក
យកស្លឹកត្របែក ដាំជាមួយទឹក ។ ពេលដែលវាពុះហើយ ច្រោះយកស្លឹកចេញ ហើយផឹកទឹក ។ វាគឺជាដំណោះស្រាយ ដ៏សាមញ្ញាមួយ សំរាប់បញ្ហាក្រពះ ។
៣. ទឹកដំឡូងបារាំង
ការព្យាបាល ដ៏មានប្រសិទ្ធភាពមួយទៀត សំរាប់បញ្ហាក្រពះគឺ ទឹកដំឡូងបារាំង ។ កិនដំឡូងបារាំងយកទឹក ហើយ ផឹកប្រហែលកន្លះពែង មុនពេលញាុំអាហារ ។ អនុវត្តន៍ ៣ ដងក្នុងមួយថ្ងៃ ដើម្បីទទួលបាន លទ្ធផលល្អប្រសើរ ។
៤. ខ្ញី
ខ្ញី ក៏បានរួមចំណែកក្នុងការ ដោះស្រាយបញ្ហាក្រពះផងដែរ ។ ដើម្បីការពារ បញ្ហាក្រពះអ្នក អាចទំពាខ្ញីស្រស់ មួយដុំតូចល្មម បន្ទាប់ពីអ្នកញាុំ អាហាររួចជាប្រចាំ ។ អ្នកក៏អាចផឹកទឹក ដែលលាយជាមួយ ម្សៅរមៀត (លាយរមៀត មួយចិប) និង អំបិលមួយចិប បានដែរ។ ជាការល្អដើម្បី គ្រប់គ្រងការវិវត្តន៍ ទៅរកបញ្ហាក្រពះអ្នកអាច ផឹកតែខ្ញី ។
៥. Apple Cider Vinegar
ACV គឺជាឱសថមួយ ផ្សេងទៀតដែល អាចព្យាបាល បញ្ហាក្រពះ យ៉ាងមានប្រសិទ្ធភាព ។ វាផ្តល់សង្គ្រោះអ្នកភ្លាមៗ ពីការឆ្អល់ពោះ ហើយក៏ជួយព្យាបាល ការរំលាយអាហាររបស់អ្នកផងដែរ ។ ចាក់ទឹកក្តៅឧណ្ហៗ ១ កែវ ហើយ លាយ ACV ស្លាព្រាកាហ្វេ ទុកវាអោយត្រជាក់ ។ បន្ទាប់មកផឹកវា ដើម្បីទទួលបាន ការធូរស្បើយភ្លាមៗ ពីបញ្ហាក្រពះ របស់អ្នក ៕

វិធី​រាប់​អាយុ​រាប់​ដោយ​ប្រើ​ម្រាម​ដៃ

ប្រហែល​ជាមនុស្ស​មួយ​​ចំនួន​​​មិន​ដែល​ឮ​ ឬ​ដឹង​ពី​វិធី​​​រាប់​អាយុ​ដោយ​ប្រើ​ម្រាម​ដៃ​នោះ។ ខ្មែរ​​យើង​​សម័យ​​ដើម​ និង​​មាន​​ចាស់​​ក្មេង​​សម័យ​​នេះ​​មួយ​ចំនួន​នៅ​​ចេះ​​​វិធី​​នេះ​​ ពោល​​គឺ​​នៅ​​មាន​​​​​គ្រូ​​​ហោរា​ទស្សន៍ទាយ​​ ក៏​ដូច​ជា​ព្រឹទ្ធា​ចារ្យ​មួយ​ចំនួន​នៅ​រក្សា​រហូត​មក​ដល់​សព្វ​ថ្ងៃ។ វិធី​រាប់​នេះ​គឺ​គេ​ប្រើ​​ឆ្នាំ​ទាំង​១២​នៅ ​ក្នុង​តម្រា​សាស្ត្រ​ខ្មែរ​យើង។ ប្រិយ​មិត្ត​​​ទាំង​អស់​គ្នា​អាច​សាក​ល្បង​រៀន​រាប់​បាន បន្ទាប់​​ពី​​បាន​​អាន​​នូវ​​អត្ថ​បទ​នេះ។ នៅចាំ​អីទៀត​ តោះចាប់​ផ្តើមអាន ហើយ​​អនុវត្តសាក​មើល៎!
ទីតាំង​ឆ្នាំ៖ គេ​ចាប់​​ផ្តើម​​ដំបូង​​ពី​ទី​​តាំង​​នៃ​​ឆ្នាំ​​ទាំង​១២ ដោយ​​រាប់​ចាប់​ពី​គល់​កូន​ដៃ​ទៅ។ សូម​មើល​រូប​ខាង​​ក្រោម៖

ខ្ទង់​នៃ​អាយុ​៖ ចំពោះ​ខ្ទង់​នៃ​អាយុ គេ​រាប់​ចាប់​ពី​គល់​ដៃ​ចង្អុល​ទៅ ដោយ​រំលង​មួយ​ថ្នាំង​ដៃ​ម្ដង ពោល​គឺ​រាប់​ចាប់​ពី​១០ ២០ ៣០។​ សូម​មើល​រូបខាង​ក្រោម៖


របៀបរាប់អាយុ៖ ដើម្បីរាប់​ចាប់​ពី​ទី​តាំង​នៃ​ខ្ទង់​ឆ្នាំ​របស់​យើង​រហូត​​ដល់​ទី​តាំង​នៃ​ ឆ្នាំ​របស់​កំណើត​របស់​​យើង គឺ​រាប់​បញ្ច្រាស​ពី​ការ​រាប់​ឆ្នាំ​ទាំង​១២។ ឧទាហរណ៍ លោក​អ្នក​កើត​នៅ​ឆ្នាំ​វក ហើយ​មាន​អាយុ​នៅ​ខ្ទង់​ដប់ គឺ​យើង​ចាប់​រាប់​ពី​គល់​ដៃ​ចង្អុល​បញ្ច្រាស​ពី​ការ​រាប់​ឆ្នាំ​ទាំង​១២ ដោយចាប់​​​រាប់​ពី​១០ ១១ ១២ ១៣…​រហូត​ដល់​១៧ ពោល​គឺ​ដល់​ត្រង់​ទី​តាំង​នៃ​ឆ្នាំ​វក។ ដូច​នេះ​អ្នក​មាន​អាយុ​១៧​ឆ្នាំ។ ដើម្បី​​ឲ្យ​​ច្បាស់​ សូម​​មើល​​រូបខាង​ក្រោម៖


ចំណាំ៖ ចំពោះ​ការ​រាប់​តាម​ការ​ដក​ឆ្នាំ​តាម​សូរ្យ​គតិ ខុស​ពី​វិធី​រាប់​នេះ​មួយ​ឆ្នាំ។ ឧទាហរណ៍ បើ​យើង​រាប់​តាម​វិធី​នេះ​ឃើញ​១៧​ឆ្នាំ ​តែ​បើ​យើង​រាប់​តាម​ដក​ឆ្នាំ​សូរ្យ​គតិ​វិញ​ឃើញ​១៨​ឆ្នាំ។ ប៉ុន្តែ​បើ​យើង​គិត​ទៅ ការ​រាប់​តាម​តម្រា​សាស្ត្រ​ឆ្នាំ​ទាំង​១២ មាន​លក្ខណៈ​ជាក់​លាក់​ជាង៕ (ប្រភព៖ pisethforever.wordpress.com)
អត្ថបទដោយ៖ ឈួន ល័ក្ខ

រៀងរាល់​ថ្ងៃ កុំ​ភ្លេច​​យក​ចំណុច​ទាំង ៥ នេះ​មក​ដាស់តឿន​ឲ្យ​​ខ្លួន​ឯង

រូបតំណាង​ប្រភព៖​ magic4walls.​ គ្រូ​ដែល​ល្អ​ឥតខ្ចោះ​ គ្មាន​ឡើយ​នៅ​លោក​យើង​នេះ។ បើ​អ្នក​មាន​គ្រូ​ល្អ តែ​ខ្លួន​អ្នក​ប្រតិបត្តិ​មិន​ល្អ ជីវិត​របស់​អ្នក​ក៏​មិន​​ល្អ​ទៅ​តាម​នោះ​ដែរ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ខ្លួន​អ្នក​ទេតើ​ដែល​ត្រូវ​សួរ​ខ្លួន​ឯង​ថា រាល់​ថ្ងៃ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ​សម្រាប់​ខ្លួន​ឯង?

នៅ​ពេល​ដែល​ជីវិត​របស់​អ្នក​សាត់អណ្តែត ស្ថានភាព​នេះ​​ហើយ​ដែល​ទាមទារ​ឲ្យ​អ្នក​ចេះ​គ្រប់គ្រង​ដំណើរ​ជីវិត​ខ្លួន​ឯង ​ឲ្យ​​បាន​ត្រឹមត្រូវ​​ ជា​ពិសេស​នោះ​គឺ​ការ​ធ្វើ​គ្រូ​ដ៏​ល្អ​សម្រាប់​ខ្លួន​ឯង។ ហេតុផល​នេះ​ហើយ​ដែល​អ្នក​ត្រូវ​ក្រើនរំលឹក​ខ្លួន​ឯង​នូវ​​​ចំណុច​សំខាន់ៗ​ ចំនួន ៥ ខាងក្រោម​​នេះ​ជា​រៀងរាល់​ថ្ងៃ ដើម្បី​សាបព្រោះ​ជីវិត​របស់​អ្នក​​ឲ្យ​ដុះ​ពន្លក​ឡើង​​ពោរពេញ​ដោយ​​ការ​ឲ្យ​ តម្លៃ។​

​​​​​១) ​គិត​ថា ខ្លួន​អ្នក​ពិត​ជា​អស្ចារ្យ​
ជា​ ការពិត​ណាស់ អ្នក​ច្បាស់​ជា​ធ្លាប់​គិត​យ៉ាងហោចណាស់​ម្តង​ដែរ​​ពី​ភាព​ធុញទ្រាន់​ក្នុង​ ជីវិត​របស់​អ្នក​​។ អ្នក​អាច​គិត​​ថា មិន​ពេញ​ចិត្ត​អ្វី​ដែល​អ្នក​​​មាន​នៅ​ថ្ងៃ​នេះ ឬ ក៏​មើល​ឃើញ​ថា ជីវិត​របស់​អ្នក​នៅ​មិន​ទាន់​ដល់​គោលដៅ​អ្វី​ដែល​អ្នក​ចង់​បាន។ តែ​កុំ​ប្រញាប់​ពេក សាកសួរ​ខ្លួន​ឯង​​បន្តិច​សិន​ថា តើ​​អ្នក​ជា​មនុស្ស​អស្ចារ្យ​ដែរ​ឬទេ?

ការ​ពិត​ទៅ​​ភាព​អស្ចារ្យ​ចំពោះ​អ្នក​នៅ​ទី​នេះ មិន​មានន័យ​ថា អ្នក​ល្អ​ជាង​អ្នក​ដទៃ គ្រាន់បើ​ជាង​អ្នក​ដទៃ​នោះ​ទេ តែ​វា​ជា​ការ​ក្រើន​រំលឹក និង ដាស់តឿន​ខ្លួន​ឯង​​ឯង ដើម្បី​ឲ្យ​អ្នក​សម្រេច​បាន​ភាព​អស្ចារ្យ​ជា​ច្រើន​ទៀត​នៅ​ក្នុង​ជីវិត​របស់ ​អ្នក។​​​

២) គិត​ថា ខ្លួន​អ្នក​អាច​ធ្វើ​អ្វីៗ​បាន
អ្នក​ ច្បាស់​ជា​ឆ្ងល់​ហើយ​ថា ហេតុ​អ្វី​បាន​ជា​បុគ្គល​មួយ​ចំនួន​ជោគជ័យ ខណៈ​ដែល​បុគ្គល​ខ្លះ​ទៀត​បរាជ័យ? ពេលខ្លះ​ អ្នក​ថែម​ទាំង​គិត​ថា ខ្លួន​ឯង​មិន​អាច​ធ្វើ​អ្វី​បាន​តាម​ការ​ចង់​បាន​របស់​ខ្លួន​ទៀត​ផង នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ អស់សង្ឃឹម និង តូចចិត្ត​នឹង​ឆាក​ជីវិត​ខ្លួន​ឯង​។ ឈប់​គិត​ពី​បញ្ហា​​នេះ ហើយ​​ចាប់​ផ្តើម​ផ្លាស់​ប្តូរ​​ខ្លួន​អ្នក ងាក​មក​ដាស់​តឿន​ខ្លួន​ឯង​វិញ​ថា បើ​គេ​​ធ្វើ​បាន អ្នក​ក៏​ត្រូវ​តែ​​ធ្វើ​​ឲ្យ​បាន​ដែរ។  ​

៣) គិត​ក្នុង​ផ្លូវ​វិជ្ជមាន​ជានិច្ច
មិន​ខុស​ពី​ ចំណុច​ទី២ ខាងលើ វា​​ស្តាប់​ទៅ​ហាក់​ដូច​ជា​មិន​សម​ទំនង​សោះ​ដែល​អ្នក​មិន​ទាន់​បាន​ធ្វើ​ អ្វី មួយ​ផង ស្រាប់​តែ​ទម្លាប់​ទង់ជ័យ​ចុះចាញ់​ទៅ​ហើយ។ តាម​ពិត​ទៅ​ដូច​ព្រះពុទ្ឋ​ទ្រង់​​បាន​មាន​បន្ទូល​​​ដូច្នេះ​​ថា​៖« ​​ធ្វើ​ល្អ​បាន​ល្អ ធ្វើ​អាក្រក់​​បាន​​អាក្រក់»។

ហេតុដូច្នេះ ក្នុង​កាលៈទេសៈ​ណាក៏ដោយ បើ​អ្នក​គិត​ក្នុង​ផ្លូវ​អវិជ្ជមាន លទ្ធផល​នឹង​អវិជ្ជមាន​ទៅ​តាម​នោះ​ដែរ។ ម្ល៉ោះហើយ​​នៅ​ចាំ​អី​ទៀត កម្ចាត់​ចោល​ទម្លាប់​គិត​ដ៏​ស្មុគស្មាញ​​ ការ​ខូចចិត្ត ភាព​ច្រណែនឈ្នានីស ភាព​លោភលន់​របស់​អ្នក​ចេញ​ទៅ​ ហើយ​ងាក​មក​ផ្លូវ​គំនិត​ជា​វិជ្ជមាន​វិញ​ទើប​ប្រសើរ​។​


រូបតំណាង ប្រភពរូបភាព៖ mrwallpaper

…ចង់​​បណ្ដុះ​ស្មារតី​កូន​ឲ្យ​ក្លាយ​ជា​បុគ្គល​ជោគ​ជ័យ​ ​លោក​អ្នកគួរ​​ស្វែង​យល់​ចំណុច​ទាំង​ ១០ ប្រកា​នេះ…

៤) មោទនភាព​នូវ​អ្វី​ដែល​អ្នក​មាន​​ក្នុង​ថ្ងៃ​នេះ
មាន ​មនុស្ស​មួយ​ចំនួន​តូចចិត្ត​នឹង​វាសនា​ដែល​កើត​មក​ជា​អ្នក​ក្រ ​រស់​នៅ​យ៉ាង​វេទនា តែ​មិន​ខំ​រើ​បម្រាស់​ចេញ​នោះ​ឡើយ​ ខណៈ​មនុស្ស​មួយ​ចំនួន​ទៀត​រស់​នៅ​យ៉ាង​សុខសាន្ត​មិន​សូវ​ខ្វាយខ្វល់​អ្វី​ នោះ​ឡើយ។ មើល​ទៅ​ឆាកជីវិត​របស់​បុគ្គល​ទាំងពីរ​នេះ​ខុសគ្នា​ដូច​មេឃ​ហើយ​នឹង​ដី។

​លោក Bill Gates ធ្លាប់​មាន​ប្រសាសន៍​ថា៖ « កើត​មក​ក្រ​មិនមែន​ជា​កំហុស​របស់​អ្នក​នោះ​ទេ តែ​ស្លាប់​ទៅ​វិញ​ហើយ​នៅ​តែ​ក្រ​ទើប​ជា​កំហុស​របស់​អ្នក»

ផ្អែក​​លើ​សម្ដី​របស់​មហាសេដ្ឋី​រូប​នេះ ទោះបី​ជា​ជីវិត​របស់​អ្នក​កើត​មក​​ក្នុង​ស្ថានភាព​បែប​ណា​ក៏ដោយ អ្នក​ត្រូវ​តែ​ទទួល​យក​វា និង មាន​មោទនភាព​ចំពោះ​វា​ជានិច្ច ហើយ​មាន​តែ​ការ​ខិតខំ​ប្រឹងប្រែង​តែ​ប៉ុណ្ណោះ​ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក ​មាន​ការ​ផ្លាស់ប្ដូរ។ នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​មោទនភាព​ជាង​មុន និង យល់​ថា ជីវិត​របស់​អ្នក​ពិត​ជា​មានតម្លៃ​ពិតប្រាកដ​មែន។​   ​

៥) ត្រៀម​ខ្លួន​ដើម្បី​ឆក់​យក​ភាព​ជោគជ័យ​ឲ្យ​បាន
តើ ​អ្នក​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ឬ​នៅ ​ដើម្បី​ចាប់​យក​ភាព​ជោគជ័យ​ក្នុង​ជីវិត​របស់​អ្នក? បើ​នៅ​តើ​អ្វី​ខ្លះ​ជា​គោលដៅ​ដែល​អ្នក​ចង់​ជោគជ័យ? ការងារ? ការ​សិក្សា? តំណែង? កេរ្តិ៍ឈ្មោះ? អ្នក​ជំនួញ? គ្រួសារ​ដ៏​មាន​សុភមង្គល?

ក្នុង​ចំណោម​ចំណុច​ទាំង​នេះ អាច​មាន​ចំណុច​មួយ​ដែល​​អ្នក​ចង់​​បាន​ ហេតុដូច្នេះ​ហើយ វា​មិនមែន​ជា​អ្វី​ដែល​អ្នក​ត្រូវ​អែនអន​ដេក​រង់ចាំ​ឱកាស​ចូល​មក​ដល់​នោះ​ ឡើយ ពោល​គឺ​ត្រូវ​ចាប់​ផ្តើម​ចេញ​ពី​ខ្លួន​អ្នក។ មានតែ​អ្នក​ប៉ុណ្ណោះ​ដែល​អាច​​ស្រវា​ចាប់​​យក​ឱកាស​ឲ្យ​ខ្លួន​ឯង​បាន និង​ បង្កើត​ឱកាស​ឲ្យ​ខ្លួន​ឯង ដើម្បី​​មាន​ជ័យជំនះ​​សម្រេច​តាម​បំណង​ប្រាថ្នា​របស់​អ្នក​ពិតប្រាកដ៕