|
ដើម្បីក្លាយជាអ្ន កមាន ឬមហាសេដ្ឋី
វាគឺជាប្រធានបទមួយ ដែលជាប់បម្រាម ។
អ្វីដែលនិយាយថា ក្លាយជាមហាសេដ្ឋី នៅអាយុ ៣០ឆ្នាំ
វាហាក់ដូចជារឿងដ៏អស្ចារ្យមួយ ។ នេះវាមិនមែនជាបម្រាមទេ តែវាជាអ្វីដែលយើងអាចធ្វើវាបាន ។
អាយុ ២១ ឆ្នាំ ខ្ញុំបានចេញពីមហាវិទ្យាល័យ
ហើយក្នុងខ្លួនជាប់ជាមួយនឹងបំណុល ក៏ប៉ុន្តែនៅអាយុ ៣០ ឆ្នាំ
ខ្ញុំក៏ក្លាយជាមហាសេដ្ឋី ។
១. អនុវត្តទៅតាមសាច់ប្រាក់ ៖នៅ
ក្នុងបរិស្ថានសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ដើម្បីក្លាយជាសេដ្ឋី
ជំហានដំបូង គឺត្រូវផ្តោតសំខាន់ លើការបង្កើនចំណូលរបស់អ្នក
ម្តងហើយម្តងទៀត ។ ជាឧទាហរហ៍ ចំណូលរបស់អ្នកនៅខែ ដំបូង តែ ៣០០០
ដុលល្លារ ហើយ ៩ ឆ្នាំក្រោយមក វាបានក្លាយទៅជា ២០ ០០០ ដុល្លារ
ក្នុងមួយខែ ។ រឿងបន្ទាប់នៅពេលដែលអ្នកមានលុយហើយនោះ
វានឹងបង្ខំឲ្យអ្នក ធ្វើការគ្រប់គ្រងចំណូល នឹងមើលឃើញឱកាស ។
២. កុំបង្ហាញ ឬតំកើងឬកជាមួយនឹងចំណូល
៖ការបង្ហាញ នូវឬកពារ ជាអ្នកមាននៅពេលចំណូលកើន
ជារឿងមិនត្រូវធ្វើនោះទេ ដូចជាទិញ នាឡិកាដ៏ទំនើប ឬក៏រថយន្ត
រហូតដល់ការវិនិយោគរបស់អ្នក មានលំហូរសុវត្ថិភាព ច្រើននៃប្រាក់ចំណេញ
អាចបង្ហាញបាន។
៣.រក្សាទុកការវិនិយោគ កុំរក្សាទុក ដើម្បីតែរក្សាទុក
៖ មូលហេតុតែមួយគត់ ដើម្បីសន្សំប្រាក់ គឺត្រូវធ្វើការវិនិយោគវា
ដែលជាការរក្សាមួយ ធានាសុវត្ថិភាព គណនី ដ៏ពិសិដ្ឋ
និងមិនធ្វើឲ្យប៉ះពាល់ដល់ហិរញ្ញវត្ថុ ។ ក្នុងនោះ ការបណ្តាក់ទុន រយៈពេល ១
ឆ្នាំអ្នកនឹងឃើញ ដំណើរការនៃសាច់ប្រាក់កើនឡើង ជាក់ជាមិនខាន
ដែលវាមានន័យថា ការសន្សំប្រាក់ជាមួយនឹងវិនិយោគ ដោយឲ្យកើតកូនកើតចៅ
តែមិនមែនយកលុយទុកក្នុងទូ ឲ្យកន្លាតកណ្តុរកាត់នោះទេ។
៤. ប្រើបំណុលដើម្បីការរីកលូតលាស់ ៖ការជៀសវាង
របស់អ្នក ដោយមិនប្រើបំណុល
វាមិនបានធ្វើឲ្យសាច់ប្រាក់របស់អ្នករីកធំធាត់នោះទេ ។ ជាឧទាហរណ៍
ខ្ញុំបានខ្ចីប្រាក់សម្រាប់ទិញរថយន្តមួយ ដោយសារតែខ្ញុំបានដឹងថា
វាអាចនឹងបង្កើនប្រាក់ចំណូល របស់ខ្ញុំ ។ អ្នកមានប្រើបំណុល
ដើម្បីពង្រីកការវិនិយោគ និងការីកលូតលាស់សាច់ប្រាក់របស់ពួកគេ ។
៥. ការព្យាបាលប្រាក់ យកចិត្តទុកដាក់ដូចអ្នកប្រចណ្ឌគូស្នេហ៍
៖មាន មនុស្សរាប់លាននាក់ ចង់បានសេរីភាពហិរញ្ញវត្ថុ ។
ដើម្បីទទួលបានភាពសម្បូរបែប និងការរស់លើគំនរប្រាក់
អ្នកត្រូវតែធ្វើឲ្យវាមានអាទិភាព ។ ប្រាក់ដូចជា
ដៃគូស្នេហ៍របស់អ្នក ដោយត្រូវប្រចណ្ឌ ច្រណែន
និងថែរក្សាការយកចិត្តទុកដាក់ ។ បើសិនមិនអើពើនឹងវា
នោះអ្នកនឹងបាត់បង់ វា ដូចមនុស្សជាទីស្រលាញ់អ្នក
ចែកផ្លូវជាមួយនឹងអ្នក ហើយ គណនីរបស់អ្នក នឹងមិនដំណើរការនោះទេ ។
៦. ប្រាក់កើតកូនកើតចៅ ឬ ប្រាក់មិនដេកនោះទេ ៖
ប្រាក់ វាមិនបានដឹងអំពី ពេលវេលា ថ្ងៃឈប់សម្រាកឡើយ ។
បើសិនជាប្រាក់ស្រលាញ់មនុស្ស នោះវាជាការងារដ៏អស្វារ្យ ។
នៅពេលដែលអ្នកមានអាយុ ២៦ ឆ្នាំ នៅកន្លែងការងារមួយចំនួន បិទនៅម៉ោង ៧
ល្ងាច តែបើសិនជាអ្នកថែមម៉ោង រហូតដល់ម៉ោង ១១ យប់នោះ ការលក់ ឬ
ជំនួញរបស់អ្នក នឹងកើនឡើង ។
តែកុំព្យាយាមដើម្បីក្លាយជាមនុស្សឆ្លាតបំផុត ឬ ដែលសំណាងបំផុត
តែគ្រាន់តែធ្វើឲ្យប្រាកដ ជាមួយនឹងប្រាក់ដើម្បីសម្រេចជោគវាសនា
អ្នកទាំងអស់គ្នា ។
៧.ភាពក្រ ធ្វើឲ្យអ្នកមិនចង់ធំក្លិនវា
៖ភាពក្រីក្រ វាមិនល្អនោះទេ តែយើងត្រូវធ្វើយ៉ាងណាកុំឲ្យខ្លួនក្រ
ដូចអ្វីដែលអ្នកធ្លាប់ឭហើយ ជាមួយនឹងសម្តីរបស់លោក Bill Gates
បាននិយាយថា
“បើអ្នកកើតក្នុងត្រកូលអ្នកក្រវាមិនមែនជាកំហុសរបស់អ្នកទេ
ប៉ុន្តែ នៅពេលដែលស្លាប់ហើយ អ្នកនៅតែក្រ នោះជាកំហុសរបស់អ្នក” ។
៨. ចូរសិក្សាពីសកម្មភាពរបស់សេដ្ឋី ឬ អ្នកមាន ៖
យើងតែងតែសួរខ្លួនឯងថា ហេតុអ្វីគេមានម្លេះ ? ហើយយើងធ្វើដូចម្តេច
ទើបមានដូចគេទៅ ? ចំណុចនេះ យើងត្រូវតែសិក្សា ពីអ្នកមាន
និងសេដ្ឋីទាំងឡាយ ដែលនៅក្បែរខ្លួន និងលើពិភពលោក
ជាមួយនឹងទម្លាប់របស់ពួកគេ ដោយជីករកធនធាន ដែលគេមាន
រួមទាំងចំណេះដឹង៕
No comments:
Post a Comment