ខ្មែរដើម្បីខ្មែរ

ការសិក្សាអំពីកម្ពុជា ទូរសព្ចៈ០១០៣០០៤២៤/០១៧៩៩៣៤៤៣

ស្វែងរក

Friday, July 31, 2015

ប្រទេស និង​តំបន់​​ចំនួន​​ ៥១​នៅ​លើ​ពិភពលោក ​​ដែល​ប្រជាជន​កម្ពុជា​អាច​ធ្វើដំណើរ​ទៅ​បាន​ដោយ​មិន​បាច់​សុំ​ទិដ្ឋាការ


ប្រទេស និង តំបន់​​ចំនួន​ ៥១​នៅ​លើ​ពិភពលោក​ ដែល​ប្រជាជន​កម្ពុជា​អាច​ធ្វើដំណើរ​ទៅ​បាន​ ដោយ​មិន​បាច់ សុំ​ទិដ្ឋាការប្រភព៖​ listabuzz.com
ជា ​ធម្មតា​មុន​ពេល​ប្រជាជន​នៃ​ប្រទេស​មួយ​ ធ្វើដំណើរ​ទៅ​ប្រទេស​មួយ​ទៀត គឺ​ត្រូវតែ​មាន​លិខិត​ឆ្លង​ដែន​ អម​ជា​មួយ​​ទិដ្ឋាការ​ ជាមុន​សិន​ ដោយ​ជា​ទូទៅ​ត្រូវ​ដាក់ពាក្យសុំ​នៅ​ស្ថានទូត​របស់​ប្រទេស​នោះ។ ប៉ុន្តែ​ក៏​មាន​ករណី ខ្លះ​ដែល​មិន​ចាំបាច់​ត្រូវ​ទៅ​សុំ​ទិដ្ឋាការ​ពី​ស្ថានទូត​​នោះ​ទេ ពោល​គឺ​ឲ្យ​តែ​មាន​លិខិត​ឆ្លងដែន​ គឺ​អាច​ធ្វើដំណើរ​ទៅ​កាន់​ប្រទេស​នោះ​ ទៅតាម​កាល​កំណត់​ច្បាស់លាស់​ណា​មួយ។ ខាង​ក្រោម​នេះ គឺជា​​​​​ប្រទេស និង តំបន់​​ចំនួន​ ៥១ ដែល​ប្រជាជន​កម្ពុជា​អាច​ធ្វើដំណើរ​ទៅ​បាន​ ដោយ​មិន​បាច់ សុំ​ទិដ្ឋាការ ពោល​គឺ គ្រាន់តែ​មាន​ លិខិត​ឆ្លងដែន​ប៉ុណ្ណោះ៖

១) ប្រទេស​ដូមីនីកា (Dominica) ៖ អាច​ទៅ​កាន់​ប្រទេស​នេះ​បាន​ដោយ​​មិន​ចាំបាច់​សុំ​ទិដ្ឋាការ​ រយៈពេល ២១ ថ្ងៃ។

២) ប្រទេស​ហៃទី( Haiti)៖ មិន​ចាំបាច់​មាន​ទិដ្ឋាការ​រយៈពេល ៣ ខែ។

៣) នីការ៉ាហ្គា​ (Nicaragua)៖ ទិដ្ឋាការ​នៅ​ពេល​មក​ដល់ (Visa on Arrival) រយៈពេល ៩០ ថ្ងៃ​តម្លៃ ២០ ដុល្លារ។

៤) សាំងឃីត និង នេវីស(Saint Kitts and Nevis)៖ មិន​ចាំបាច់​មាន​ទិដ្ឋាការ​រយៈពេល ១៤ ថ្ងៃ។

៥) ប្រទេស​សាំងលូស៊ី( Saint Lucia)៖ ទិដ្ឋាការ​នៅ​ពេល​មក​ដល់ (Visa on Arrival) រយៈពេល ៦ សបា្តហ៍ តម្លៃ​ ៥០ ដុល្លារ​។

៧) សាំង វ៉ាំងសង់ និង ហ្គ្រីណាឌី (Saint Vincent and the Grenadines)៖ មិន​ចាំបាច់​មាន​ទិដ្ឋាការ​រយៈពេល​១ ខែ។

៨) អេក្វាឌ័រ (Ecuador)៖ មិន​ចាំបាច់​មាន​ទិដ្ឋាការ​រយៈពេល ​ ៩០ ថ្ងៃ។

៩) ហ្គីយ៉ាន់​ (Guyana) ៖ ទិដ្ឋាការ​នៅ​ពេល​មក​ដល់ (Visa on Arrival) រយៈពេល៣០ថ្ងៃ តម្លៃ​ ២៥ ដុល្លារ​។

១០) ស៊ូរីណាម​ ( Suriname)៖ ទិដ្ឋាការ​នៅ​ពេល​មក​ដល់ (Visa on Arrival) រយៈពេល ២ ខែ តម្លៃ​ចាប់ពី​ ៤៥ ដល់ ៦៥ ដុល្លារ​អាមេរិក។​

១១) ប៊ូរុនឌី (Burundi)៖ ទិដ្ឋាការ​នៅ​ពេល​មក​ដល់ (Visa on Arrival) រយៈពេល​១ ខែ​តម្លៃ ៩០ ដុល្លារ​។

១២) កាប់វេរ (Cape Verde)៖ ទិដ្ឋាការ​នៅ​ពេល​មក​ដល់ (Visa on Arrival) តម្លៃ​ ២៥ដុល្លារ​។

១៣) សាធារណរដ្ឋ​អាហ្រ្វិក​កណ្តាល៖ ទិដ្ឋាការ​នៅ​ពេល​មក​ដល់ (Visa on Arrival) មាន​រយៈពេល​ ៧​ថ្ងៃ​ តម្លៃ ៦០ ដុល្លារ។

១៤) កូម័រ (Comoros)៖ ទិដ្ឋាការ​នៅ​ពេល​មក​ដល់ (Visa on Arrival)។

១៥) ជីប៊ូទី (Djibouti)៖ ទិដ្ឋាការ​នៅ​ពេល​មក​ដល់ (Visa on Arrival) រយៈពេល​ ១ ខែ​ តម្លៃ ៦០ ដុល្លារ។

១៦) អេហ្ស៊ីប​ (Egypt)៖ ទិដ្ឋាការ​នៅ​ពេល​មក​ដល់ (Visa on Arrival) រយៈពេល​ ៣០ ថ្ងៃ តម្លៃ១៥ ដុល្លារ។

១៧) ហ្គំប៊ី (Gambia)៖ ទិដ្ឋាការ​នៅ​ពេល​មក​ដល់ (Visa on Arrival) ។

១៨) ហ្គាណា​ (Ghana)៖ ទិដ្ឋាការ​អេឡិចត្រូនិក​ តម្លៃ​ ១០០ ដុល្លារ​។

១៩) កេនយ៉ា​ (Kenya)៖ ទិដ្ឋាការ​នៅ​ពេល​មក​ដល់ (Visa on Arrival) រយៈពេល ៣ ខែ​ តម្លៃ​ ៥០​ ដុល្លារ​។

២០) ម៉ាដាហ្គាស្កា​ (Madagascar)៖ទិដ្ឋាការ​នៅ​ពេល​មក​ដល់ (Visa on Arrival) រយៈពេល ៩០​ថ្ងៃ តម្លៃ​ ៦៦ ដុល្លារ​។

២១) ម៉ូសំប៊ិក ( Mozambique)៖ ទិដ្ឋាការ​នៅ​ពេល​មក​ដល់ (Visa on Arrival) រយៈពេល ៣០ ថ្ងៃ​ តម្លៃ​ ៦៦ ដុល្លារ។

២២) សៅតូម៉េ​ និង ប្រាំងស៊ីប​៖ ទិដ្ឋាការ​នៅ​ពេល​មក​ដល់ (Visa on Arrival) រយៈពេល ១ ខែ តម្លៃ១០០ ដុល្លារ​។

២៣) សីស្ហែល​ (Seychelles)៖ ទិដ្ឋាការ​នៅ​ពេល​មក​ដល់ (Visa on Arrival) រយៈពេល ១ ខែ។

២៤) តង់ហ្សានី (Tanzania)៖ ទិដ្ឋាការ​នៅ​ពេល​មក​ដល់ (Visa on Arrival) តម្លៃ​ពី ៥០ដុល្លារ​ ទៅ​ ២០០ ដុល្លារ។

២៥) តូហ្គោ​ (Togo) ៖ ទិដ្ឋាការ​នៅ​ពេល​មក​ដល់ (Visa on Arrival) ​រយៈពេល​ ៧ថ្ងៃ។

២៦) អ៊ូហ្គាន់ដា (Uganda)៖ទិដ្ឋាការ​នៅ​ពេល​មក​ដល់ (Visa on Arrival) តម្លៃ​ពី ៥០ ទៅ ២០០ ដុល្លារ​អាមេរិក។

២៧) ហ្សំប៊ី (Zambia)៖ ទិដ្ឋាការ​នៅ​ពេល​មក​ដល់ (Visa on Arrival) រយៈពេល​ ៩០ ថ្ងៃ តម្លៃ​ ៥០ ដុល្លារ​។

២៨) អាមេនី​ (Armenia) ៖ទិដ្ឋាការ​នៅ​ពេល​មក​ដល់ (Visa on Arrival) រយៈពេល​ ១២០ ថ្ងៃ តម្លៃ​ ៥០ ដុល្លារ។

២៩) ព្រុយណេ​​ (Brunei)៖ មិន​ចាំបាច់​មាន​ទិដ្ឋាការ​រយៈពេល​ ១៤ ថ្ងៃ។

៣០) ហ្សក់ហ្ស៊ី (Georgia)៖ ទិដ្ឋាការ​នៅ​ពេល​មក​ដល់ (Visa on Arrival)​ រយៈពេល​ ៩០​ថ្ងៃ តម្លៃ​ ៣០ ដុល្លារ។

៣១) ឥណ្ឌា​ (India)៖ ទិដ្ឋាការ​នៅ​ពេល​មក​ដល់ (Visa on Arrival)​ រយៈពេល​ ៣០ ថ្ងៃ​ តម្លៃ ៦០ ដុល្លារ។

៣២) ឥណ្ឌូណេស៊ី​ (Indonesia)៖ មិន​ចាំបាច់​មាន​ទិដ្ឋាការ​រយៈពេល​ ៣០​ថ្ងៃ។

៣៣) អ៊ីរ៉ង់ (Iran)៖ ទិដ្ឋាការ​អេឡិចត្រូនិក​រយៈពេល ១៥ ថ្ងៃ តម្លៃ​ពី​ ៣០ ទៅ ៨០ ដុល្លារ​។

៣៤) កូវ៉ែត (Kuwait)៖ ទិដ្ឋាការ​នៅ​ពេល​មក​ដល់ (Visa on Arrival)​ រយៈពេល​ ៣ ខែ​ ៥ដុល្លារ​កូវ៉ែត​ (KWD) ។

៣៥) ឡាវ​ (Laos) ៖ ​មិន​ចាំបាច់​មាន​ទិដ្ឋាការ រយៈពេល​ ៣០ ថ្ងៃ​។

៣៦) ម៉ាកាវ (Macau) ៖ ​ ទិដ្ឋាការ​នៅ​ពេល​មក​ដល់ (Visa on Arrival)​ រយៈពេល​ ៣០ តម្លៃ​ ១០០ ដុល្លារ​ម៉ាកាវ​​ ( MOP)។

៣៧) ម៉ាឡេស៊ី (Malaysia)៖ មិន​ចាំបាច់​មាន​ទិដ្ឋាការ រយៈពេល ១ ខែ។

៣៨) ម៉ាល់ឌីវ​ (Maldives)៖ ទិដ្ឋាការ​នៅ​ពេល​មក​ដល់ (Visa on Arrival)​ រយៈពេល ៣០ថ្ងៃ។

៣៩) មីយ៉ាន់ម៉ា(Myanmar)៖ មិន​ចាំបាច់​មាន​ទិដ្ឋាការ រយៈពេល ១៤ ថ្ងៃ​។

៤០) នេប៉ាល់ (Nepal)៖ ទិដ្ឋាការ​នៅ​ពេល​មក​ដល់ (Visa on Arrival) រយៈពេល ៩០ ថ្ងៃ​ តម្លៃ​ពី ២៥ ដល់ ១០០ដុល្លារ។​

៤១) ហ្វីលីពីន(Philippines)៖ មិន​ចាំបាច់​មាន​ទិដ្ឋាការ រយៈពេល​ ២១ ថ្ងៃ។​​

៤២) សិង្ហបុរី (Singapore)៖ មិន​ចាំបាច់​មាន​ទិដ្ឋាការ រយៈពេល​ ៣០ ថ្ងៃ។​

៤៣) កូរ៉េខាងត្បូង (South Korea)៖ មិន​ចាំបាច់​មាន​ទិដ្ឋាការ រយៈពេល​ ៣០ ថ្ងៃ។

៤៤) ស្រីលង្កា (Sri Lanka)៖ ​ទាមទារ​ឲ្យ​មាន​ ពេល​ដែល​គ្រោង​នឹង​មក​ដល់ (ETA) រយៈពេល ៣០ ថ្ងៃ តម្លៃ​ ៣០ ដុល្លារ។

៤៥) ថៃ ( Thailand)៖ មិន​ចាំបាច់​មាន​ទិដ្ឋាការ រយៈពេល​ ១៤​ថ្ងៃ​។

៤៦) ទីម័រខាងកើត​ (East Timor)៖ ទិដ្ឋាការ​នៅ​ពេល​មក​ដល់ (Visa on Arrival) ​រយៈពេល៣០​ថ្ងៃ​ តម្លៃ ៣០ ដុល្លារ​។

៤៧) វៀតណាម​ (Vietnam)៖​ មិន​ចាំបាច់​មាន​ទិដ្ឋាការ​រយៈពេល៣០ ថ្ងៃ។

៤៨) មីក្រូណេស៊ី​(Micronesia)៖ មិន​ចាំបាច់​មាន​ទិដ្ឋាការ​រយៈពេល៣០ ថ្ងៃ។

៤៩) ប៉ាឡូ​ (Palau)៖ ទិដ្ឋាការ​នៅ​ពេល​មក​ដល់ (Visa on Arrival) ​រយៈពេល ៣០ ថ្ងៃ តម្លៃ​ ៥០ ដុល្លារ​។

៥០) សាម័រ (Samoa) ៖ ទិដ្ឋាការ​នៅ​ពេល​មក​ដល់ (Visa on Arrival) ​រយៈពេល ៦០ថ្ងៃ។

៥១) ទូវ៉ាលូ (Tuvalu)៖ ទិដ្ឋាការ​នៅ​ពេល​មក​ដល់ (Visa on Arrival) ​រយៈពេល ១ ខែ​។
​​​​​….ព័ត៌មាន​សំខាន់ៗ​​​ដើម្បី​ស្នើ​​សុំ​ទិដ្ឋាការ​ពី​ប្រទេស​ចំនួន ​៤ ​ដែល​អ្នក​គួរ​យល់ដឹង​!…
ប្រែ​សម្រួល៖ រស្មី
ប្រភព៖​ listabuzz.com

No comments: