ខ្មែរដើម្បីខ្មែរ

ការសិក្សាអំពីកម្ពុជា ទូរសព្ចៈ០១០៣០០៤២៤/០១៧៩៩៣៤៤៣

ស្វែងរក

Sunday, July 26, 2015

គន្លឹះស​ន្សំ​លុយដែ​ល​អ្នក​គ្រប់​គ្នា​គួររៀ​នពី​​មហា​សេដ្ឋី​ក្នុង​លោក​

ដើម្បី​ក្លាយ​ទៅ​ជា​អ្នក​មាន​បាន ​លោក​អ្នក​ត្រូវ​តែចេះ​​រក្សា​ គ្រ​ប់គ្រង​ និង​ចាត់ចែ​ងលុ​យកា​ក់ ​របស់​អ្នក​ប្រកប​ដោយ​ប្រ​សិទ្ធ​ភាព​ខ្ពស់​បំផុត។​ ​
ខាង​ក្រោម​នេះ​គឺ​ជាគ​ន្លឹះ​សំខាន់ៗ​ដែលម​ហា​សេដ្ឋី​បានចែ​ករំ​លែក​ស្ដី​អំពីកា​រស​ន្សំលុ​យ៖​ ​



​១. ​ចំណាយ​លុយ​លើ​ខ្លួន​ឯងជា​​មុនសិ​ន
​ ​តើ​អ្នក​នឹង​ធ្វើ​អ្វី​មុនគេ​ នៅ​​ពេលដែ​លលោ​ក​អ្នកទ​ទួលបា​នសែ​ក​​ដែល​គេ​សង​លុយ?​ ​តើ​លោក​អ្នក​គួរតែ​​ចំណាយជា​​មុន ​រួច​​ហើយស​ល់ប៉ុ​ន្មាន​ទុកស​ន្សំ​ ឬក៏​​ទុកស​ន្សំមុ​ន ​រួចទើ​បចំ​ណាយ?​ ​គន្លឹះ​ដ៏​ល្អ​ដែល​អ្នក​គួរ​ធ្វើ​នោះ​គឺ ​អ្នក​ត្រូវ​កាត់ចំ​ណែក​សម្រាប់​​ខ្លួន​ឯងជា​​មុន ​មុន​នឹង​លោក​អ្នក​ចំណាយលុ​យ​កាក់ទាំ​ងនោះ​​ទៅ​វិញ។​ ​

​២.​ ធ្វើ​ផ្ទះរ​បស់​អ្នក​ឱ្យសា​មញ្ញ​
មា ​ន​មហា​សេដ្ឋី​ខ្លះ​បានរ​ស់​នៅ​​ក្នុងវិ​មានដ៏​​ល្អ​ប្រណិត​ ដែល​ផ្ដល់​​ភាព​ស្រណុក​សុខ​ស្រួល​យ៉ាង​ក្រៃ​លែង​ដល់ពួ​កគេ​។​ ប៉ុន្តែ​មហា​​សេដ្ឋី​ដូច​ជា​លោក ​Warren B​uffet ជា​​ដើម ​បាន​ធ្វើ​ឱ្យ​ផ្ទះ​របស់​​​លោក​សាមញ្ញ​បំផុត​។ ​លោក ​Buffet ​នៅតែបន្តរស់នៅក្នុងផ្ទះមួយដែលមានបន្ទប់គេង៥នៅក្នុង ​តំបន់ Oma​ha ដែ​ល​គាត់​បានទិ​ញ​​​តាំង​ពី​ឆ្នាំ​ ១៩៥៧ ​ក្នុង​តម្លៃ ​៣១,៥០០ ​ដុល្លារ​។ ​

​៣. ​ប្រើ​ឧបករណ៍​ប្រើក​ម្លាំង​ ឬ​សេវា​ដឹក​ជញ្ជូន​សាធារណៈ
​ ​វា​ជា​រឿងច​ម្លែក​ដែល​មហា​សេដ្ឋី​ភាគ​ច្រើន​ចូល​ចិត្ត​ដើរ​ ជិះក​ង់ ​ឬ​ប្រើ​សេវាដឹ​កជ​ញ្ជូន​សាធារណៈ ​នៅពេ​លដែ​លពួ​កគេ​​ធ្វើ​ដំណើរ​ជុំ​វិញទី​​ក្រុង​ដែលពួ​កគេ​​រស់នៅ​​។​ តា​មពិ​ត ​​បុគ្គល​​ទាំង​នេះ​អាចនឹ​ងជិះ​​ឧទ្ធម្ភគ​ចក្រ​ដើម្បី​ទៅ​ប្រជុំ​បាន ​ប៉ុន្តែ​ពួកគេ​​ជ្រើស​រើស​ប្រើ​ប្រាស់​កម្លាំង​ផ្ទាល់​ខ្លួន​ និង​សេវា​ដឹកជ​ញ្ជូន​សាធារណៈ ​ដើម្បីកា​ត់ប​ន្ថយលើ​​ការចំ​ណាយដែ​លមិ​នចាំ​​បាច់​។​​

​៤.​ កាត់​សក់នៅ​​ផ្ទះ​ខ្លួន​ឯង​
​ មហា​សេដ្ឋី​ល្បីៗ​មួយចំ​នួនធំ​​ចំណាយ​លុយដ​ល់ទៅ​ ៧​,២០០ ​ដុល្លារ​ ដើម្បីកា​ត់​សក់​ក្នុង​រយៈពេ​ល​មួយ​ឆ្នាំ ​(ដោយមិ​ន​រាប់ប​ញ្ចូល​លុយប​ន្ថែម​ដែលគា​ត់​ឱ្យទៅ​​ជាង​ផ្ទាល់​ផ​ង)​។​ មហា​​សេដ្ឋី​ដូច​ជា​លោក ​John​ Caudwel​l មិនទៅ​​កាត់ស​ក់នៅ​​ហាងទេ​ ​តែ​គាត់កា​ត់ស​ក់​នៅ​ផ្ទះលោ​ក​ផ្ទាល់​។ ​

​៥.​ សន្សំសំ​ចៃលើ​​ការ​ស្លៀក​ពាក់​
​ មនុស្ស​ច្រើន​ណាស់ដែ​ល​ផ្ដល់​តម្លៃ​ឱ្យ​មនុស្សដ​ទៃទៀ​ត ​លើ​សំលៀកបំ​ពាក់​ដែលពួ​កគេ​​ប្រើ ​ប៉ុន្តែ​មហាសេ​ដ្ឋី​ខ្លះដូ​ចជា​​លោក ​David​ Cheriton ដែ​ល​ក្លាយ​ទៅ​ជា​មហា​សេដ្ឋី​ដោយសា​រ​​​ការ​វិនិយោគរ​បស់​លោកជា​​មួយ​ក្រុម​ ហ៊ុន G​oogle​ ស្លៀ​ក​តែ​ខោ​ខៅ​ប៊យ ​និងអា​វយឺ​ត។​ ​

​៦. ​មើល​រំលងស​ម្ភារៈ​ទំនើប​ៗ
​ ​បើ​អ្នក​មិន​ចេះ​មើលរំ​លងស​ម្ភារៈ​ទំនើបៗ​ទេ​នោះ លោ​ក​អ្នក​នឹងមិ​នអា​ចស​ន្សំ​លុយកា​ក់បា​ន​ ឡើយ​។ ​មហាសេ​ដ្ឋី​ច្រើន​ណាស់ ​មាន​លោក ​Warren ​Buffet ជា​​ដើមមិ​ន​ប្រើ​ប្រាស់​​សម្ភារៈ​ទំនើប​ឡើយ។​

​៧. ​ចំណាយ​តាមកា​រ​គ្រោង​
មិនមែ ​ន​ឱ្យ​តែ​មានលុ​យ ​អ្ន​ក​ចេះ​តែ​ចាយតា​មចំ​ណង់​របស់​អ្នក​នោះ​ទេ​។ ដើ​ម្បី​ឱ្យ​ការចា​យលុ​យ​រ​បស់លោ​ក​អ្នក​មាន​ប្រសិទ្ធ​ភាព ​លោក​អ្នក​ត្រូវ​តែ​ចំណាយ​តាមកា​រ​គ្រោង​ ដែលរា​ប់​​បញ្ចូល​ទាំងអ្វី​ដែល​សំខាន់​ត្រូវ​ទិញប​ន្ទាន់​ និង​អ្វីដែ​លមិ​នទា​ន់​សំខាន់​។ ​

No comments: