បានការងារធ្វើ។ វាអាចមិនមានការលំបាកទៀត ប្រសិនបើអ្នកបានត្រៀមខ្លួនជាស្រេចក្នុងការរិះគិតចម្លើយទាក់ទង
នឹងមុខតំណែងដែលអ្នកបានដាក់ពាក្យ និងជំនាញ បទពិសោធន៍ដែលអ្នកមាន។ ម្យ៉ាងទៀតសំណួរដែលយកមក
សួរក្នុងពេលសម្ភាសន៍នោះ អាចមានច្រើន និងខុសៗពីគ្នា តែសំណួរទាំង៨ខាងក្រោមនេះ គឺជាសំណួរដែលតែងតែ
ត្រូវគេសួរជាញឹកញាប់រាល់ពេលចូលទៅសម្ភាសន៍។
មួយការបង្ហាញទំនុកចិត្ត និងមានរយៈពេលឆ្លើយពី៣ ទៅ៥នាទី។ ចម្លើយគួរឆ្លើយតែចំណុចណាដែលទាក់ទងនឹងការ
ងារដែលអ្នកបានដាក់ពាក្យ និងភាពសាទរចំពោះការងារនោះ។ មិនគួរនិយាយពីរឿងណាដែលមិនទាក់ទងដូចជារឿង
ផ្ទាល់ខ្លួន ឬរឿងមិនចាំបាច់ផ្សេងៗ។២. តើអ្នកមានចំណុចខ្លាំងអ្វីខ្លះ? សូមផ្ដោតទៅលើចំណុចទាំងឡាយណាដែលអ្នកដឹងថាស្ថាប័នចង់បាន ទោះបីអ្នកមានចំណុចទាំងនោះតិចតួចក៏
ដោយ។ ចំណុចទាំងនោះ អ្នកអាចដឹងមុនតាមរយៈតម្រូវការការងារដែលស្ថាប័នបានចែងក្នុងពេលប្រកាសរើសបុគ្គ
លិក។៣. តើអ្វីខ្លះជាចំណុចខ្សោយរបស់អ្នក? ជ្រើសរើសចំណុចខ្វះខាតណាដែលទាក់ទងនឹងការងារ ប្រសើរជាងទាក់ទងនឹងខ្លួនអ្នកផ្ទាល់។ ម្យ៉ាងទៀតគួររៀប
រាប់ចំណុចខ្សោយដែលអ្នកបានធ្វើអ្វីមួយដែលធ្វើឲ្យភាពខ្វះខាតនោះបានប្រសើរឡើងវិញ ដូចជាការដែលបានចូលរួម
វគ្គបណ្ដុះបណ្ដាលជាដើម។៤. ហេតុអ្វីអ្នកឈប់ពីការងារមុនរបស់អ្នក? ចម្លើយរបស់អ្នកគួរតែជាចម្លើយវិជ្ជមាន និងសុទិដ្ឋិនិយម ទោះបីអ្នកធ្លាប់ជួបការលំបាកនៅទីនោះក៏ដោយ។ បើអ្នក
ពិបាករកចំណុចវិជ្ជមានខ្លាំង គួរតែនិយាយពីការកែប្រែរចនាសម្ព័ន្ធរបស់ស្ថាប័ន ជាជាងការនិយាយពីបញ្ហាលំបាកផ្ទាល់
ខ្លួន។ មិនគួរនិយាយរិះគន់ចៅហ្វាយរបស់អ្នកដែលនៅកន្លែងចាស់ មិនថាគាត់អាក្រក់យ៉ាងណាក៏ដោយ។
មួយចំនួនខាងក្រោម៖
- ការងារនេះត្រូវនឹងជំនាញរបស់អ្នក
ហើយត្រូវនឹងតម្រូវការរបស់ស្ថាប័ន - កេរ្តិ៍ឈ្មោះស្ថាប័នល្បី
មានការប្រកួតប្រជែងខ្លាំង… - មិនគួរនិយាយថាអ្នកកំពុងតែត្រូវការងារជាបន្ទាន់ទេ
ទោះបីវាជារឿងពិតក៏ដោយ៦. តើប្រាក់ខែរំពឹងទុករបស់អ្នកប៉ុន្មានដែរ? យកល្អ គួរតែស្រាវជ្រាវជាមុននូវស្ដង់ដារការងាររបស់ស្ថាប័ននោះ
ដើម្បីងាយស្រួលក្នុងការឆ្លើយតបទៅនឹងតម្លៃ
ប្រាក់ខែរំពឹងទុករបស់អ្នក។ ម្យ៉ាងទៀត បើអ្នកចៀសមិនផុតពីការឲ្យប្រាប់ចំនួនប្រាក់ខែជាក់លាក់ អ្នកអាចផ្ដល់នូវចំនួន
ជាចន្លោះ ហើយនិយាយថាអ្នកគិតថាចំនួនប្រាក់ខែ គឺមិនសូវចាំបាច់សម្រាប់អ្នកទេ តែអ្នកពេញចិត្តនឹងការងារនេះជាង៧. តើអ្នកដឹងអ្វីខ្លះទាក់ទងនឹងស្ថាប័នយើង? សំណួរនេះក៏សំខាន់ណាស់ដែរ។ អ្នកគួរស្រាវជ្រាវពីអ្វីដែលទាក់ទងនឹងស្ថាប័នដែលអ្នកកំពុងតែដាក់ពាក្យ ព្រោះ
អ្នកសម្ភាសន៍នឹងមានអារម្មណ៍ល្អ និងគិតថាអ្នកមានឆន្ទៈធ្វើការឲ្យគេ ប្រសិនបើអ្នកបានដឹងពីគេច្រើន។៨. តើអ្នកមានសំណួរអ្វីចង់សួរមកខាងយើងវិញទេ? នេះហាក់ជាសំណួរបិទការសម្ភាសន៍របស់អ្នក។ អ្នកគួរតែត្រៀមសំណួរខ្លះដើម្បីសួរទៅអ្នកសម្ភាសន៍វិញ ដើម្បី
បញ្ជាក់ថាអ្នកបានត្រៀមលក្ខណៈត្រឹមត្រូវ និងពិតជាចាប់អារម្មណ៍ការងារនេះមែន៕

No comments:
Post a Comment