មនុស្សគ្រប់រូបតែងតែប្រាថ្នា ចង់បានកម្ពស់ខ្ពស់ ដើម្បីឲ្យមានភាពស្រស់ស្អាត និងភាពទាក់ទាញពី មនុស្សជុំវិញខ្លួន។ យ៉ាងណាក៏ដោយ ហ្សែនពីឪពុកម្តាយ ដែលមានកម្ពស់ទាប មិនបានធ្វើឲ្យការ ប៉ងប្រាថ្នាចង់បានកម្ពស់ខ្ពស់របស់ មនុស្សមួយចំនួនក្លាយជាការពិតបាននោះទេ។ កុំពិបាកចិត្តជាមួយ កម្ពស់ធម្មជាតិរបស់អ្នកទៀត ខាងក្រោមនេះជាវិធីមួយចំនួន ដែលអាចជួយពន្លូតកម្ពស់របស់លោកអ្នក បានពីរ បី
សង់ទីម៉ែត្រទៀត បើទោះបីជាអ្នកមានអាយុលើសពី 18 ឆ្នាំក៏ដោយ៖
1. គេងឲ្យបានគ្រប់គ្រាន់ពីរ 7-8 ម៉ោងក្នុងមួយថ្ងៃ។
2. ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ដូចជា ការរត់ ការរាំ និង ការលេងកីឡាផ្សេងៗ វានឹងជួយ ធ្វើឲ្យឆ្អឹងរបស់លោកអ្នកលូតលាស់ខ្ពស់ជាងមុនបន្តិច។
3. ធ្វើការសមាធិកបែបឥណ្ឌា(Yoga) វានឹងធ្វើឲ្យលោកអ្នកមានអារម្មណ៏ស្រស់ថ្លា ហើយសាច់ដុំ និងផ្នែកផ្សេងៗនៃរាងកាយ លូតលាស់បានល្អ។
4. ទទួលទានអាហារដែលសម្បូរដោយកាល់ស្យូម និង វិតាមីនD ឲ្យបានច្រើនដូនជា ទឹកដោះគោ យ៉ាអួ បន្លែបៃតង ផ្សិត ត្រី និងស៊ុត។
5. កុំញាំស្រា កុំជក់បារី កុំប្រើប្រាស់សារធាតុកាហ្វេអ៊ីន និងគ្រឿងញៀន។
6. ទទួលទានអាហារដែលសម្បូរប្រូតេអ៊ីនខ្ពស់ដូចជា ត្រី សាច់ក្រហម សាច់មាន់ ស៊ុត សណ្តែកនិងទឹកដោះគោ វានិងជួយឲ្យរាងកាយលូតលាស់បានល្អ។
7. លាយម្សៅ Ashwagandha ពីរស្លាបព្រាកាហ្វេក្នុងទឹកដោះគោមួយកែវ ហើយញាំឲ្យបានទៀង ទាត់មុនពេលចូលគេង។
8. ឈរឲ្យត្រង់ខ្លូនគ្រប់ពេលវេលា នោះលោកអ្នកមើលទៅឃើញខ្ពស់ជាងធម្មតាបន្តិច៕
អត្ថបទ៖ សេម
ប្រភព៖ 1mhealthtips
No comments:
Post a Comment