ភេសជ្ជៈស្រស់ៗ អាចជួយលោកអ្នកឱ្យកាត់បន្ថយការ ឡើងទម្ងន់ហួសហេតុុុ ធ្វើឱ្យ ទ្រង់ទ្រាយចង្កេះតូច និងធ្វើឱ្យក្បាលពោះអ្នក មានរាងសំប៉ែតស្អាត ក្នុងរយៈពេលខ្លី ដោយវិធីបែបធម្មជាតិ។ អ្នកនឹងមានមោទនភាព នូវរូបរាងស្អាត ដែលជំរុញឱ្យអ្នក បន្តធ្វើវិធីនេះដើម្បីសម្រកទម្ងន់របស់លោកអ្នក យ៉ាងប្រាកដ។
ការឡើងទម្ងន់ បង្កនូវគ្រោះថ្នាក់ដល់បញ្ហាសុខភាពខ្លាំងជាងមុន ពោលគឺមនុស្សឡើងទម្ងន់ ឬដុះពោះ ទំនងជាមានជម្ងឺបេះដូង, ដំណើរដាច់សរសៃឈាម, ជម្ងឺទឹកនោមផ្អែម, មហារីក និងដំណើរបាក់ទឹកចិត្ត។
ជីអង្កាម និងក្រូចឆ្មារ គឺជាគ្រឿងផ្សំ សំខាន់បំផុត ក្នុងការសម្រកទម្ងន់ និងកំចាត់ជាតិខ្លាញ់ ដោយគ្មានការភ័យខ្លាច នៃការវិលត្រឡប់មកម្តងទៀត នៃការឡើងទម្ងនទៀតទេ។ ជីអង្កាម គឹជាអ្នកកំចាត់ កាឡូរីដ៏ល្អ និងវាជួយពន្លឿន ការរំលាយអាហារ ក្នុងរាងកាយ និងផ្តល់មួយភាគធំទៅដល់ការកំចាត់ខ្លាញ់នៅក្នុងរាងកាយ។ វានឹងសំអាតសារធាតុរាវ ដែលមានច្រើនហួសហេតុ នៅក្នុងរាងកាយផងដែរ និងទប់ស្កាត់ការរក្សាទឹកទុក ដែលធ្វើអោយក្បាលពោះរាងសំប៉ែតស្អាត។
ក្រូចឆ្មារត្រូវបានគេពិចារណាថា វាជាគ្រឿងផ្សំដ៏សំខាន់មួយ នៃភេសជ្ជៈជំនួយខាងសុខភាព ដែលមានមុខសញ្ញាជួយកាត់បន្ថយ ការឡើងទម្ងន់ និងបំបាត់ខ្លាញ់នៅ បរិវេណចង្កេះបានយ៉ាងល្អ។ ការណែនាំក្រូចឆ្មារចូលទៅក្នុង អាហារប្រចាំថ្ងៃរបស់អ្នកនឹង ពិតជាអាចជួយអ្នកបានកាត់បន្ថយជាតិខ្លាញ់ ក្នុងក្បាលពោះប្រាកដមែន។ ក្រូចឆ្មាបង្កើនការរំលាយអាហារ, រំលាយខ្លាញ់ ក្នុងពោះ និងបង្កើនការសម្រកទម្ងន់។ ពួកវាគឺជាប្រភព នៃវីតាមីន C ហើយបើលោកអ្នកទទួលទានវាយ៉ាងទៀងទាត់ គឺមាន៣០% ក្នុងការរំលាយជាតិខ្លាញ់។
ធ្វើលំហាត់ប្រាណសុខភាពមួយចំនួន យ៉ាងហោចរយៈពេល២០នាទី ក្នុងមួយថ្ងៃ និងជៀសវាងទទួលទានអាហារណាដែល ធ្វើឡើងដោយជាតិម្សៅ និងស្ករច្រើនពេក។ លោកអ្នកគួរទទួលទាន សាឡាត់ស្រស់ៗ ពេញមួយថ្ងៃ ឱ្យបានច្រើនដូចដែលអាចធ្វើបាន និងទទួលទានភេសជ្ជៈមួយនេះ មុនពេលចូលគេងយ៉ាងទៀងទាត់ លោកអ្នកនឹង មើលឃើញខ្លួនអ្នកមានរាងស្វែល គួរឱ្យចាប់អារម្មណ៍។
– គ្រឿងផ្សំ
១. ក្រូចឆ្មារ២ផ្លែ
២. ស្លឹកជីអង្កាមស្រស់ៗ ២០សន្លឹក
៣. ផ្លែទំពាំងបាយជូរ ១ ឬ២ ផ្លែ (អាចជំនួសដោយក្រូចឆ្មារ ឬក្រូចធម្មតាបាន)
៤. ទឺកល្អចំនួន៣ពែង
– វិធីធ្វើ
ដំបូងត្រូវចិញ្រ្ចាំស្លឹកជីអង្កាមស្រស់ៗ ឱ្យបានម៉ត់ល្អ និងច្របាច់ក្រូចឆ្មារ និងផ្លែទំពាំងបាយជូរ រួចបញ្ចូលគ្រឿងផ្សំចូលគ្នាឱ្យសព្វ និងទុកវារយៈពេល ១៥នាទីរួចចាក់ទឹកចូលទៅក្នុង ថូដាក់ទឹក និងបន្ទាប់មកដាក់ផ្លែទំពាំងបាយជូរ, ក្រូចឆ្មារ និងជីអង្កាម ច្របល់បញ្ចូលគ្នា និងកូរវាឱ្យសព្វ។ លោកអ្នកគប្បីទទួលទាន វា ៣កែវ កំឡុងពេល ២ឬ៣ ម៉ោងមុនពេលចូលគេង។ អនុវត្តវិធីនេះរយៈពេល ៥ទៅ៦ ថ្ងៃបន្ទាប់មកធ្វើវាម្តងហើយ ម្តងទៀត ប្រសិនបើចាំបាច់ នោះលោកអ្នកពិតជាទទួលបាននូវ លទ្ធផលគួរជាទិពេញចិត្ត។
ផ្ដល់សិទ្ធិដោយ បែកធ្លាយ
No comments:
Post a Comment