ខ្មែរដើម្បីខ្មែរ

ការសិក្សាអំពីកម្ពុជា ទូរសព្ចៈ០១០៣០០៤២៤/០១៧៩៩៣៤៤៣

ស្វែងរក

Tuesday, August 18, 2015

ផឹកទឹក​អំបិល​មួយកែវ​ពេលពោះទទេ​ផ្តល់អត្ថប្រយោជន៍អស្ចារ្យសម្រាប់សុខភាព

ដល់សិទ្ធិដោយ មង្គលការ ជំនួសឲ្យការផឹកកាហ្វេ ឬញ៉ាំអាហារពេលព្រឹក សូមព្យាយាម​
ផឹកទឹកអំពិតមួយកែវនៅពេលពោះទទេជារៀងរាល់ថ្ងៃ។ អនុវត្តវិធីនេះនៅមុនពេលដែលអ្នកចេញទៅធ្វើការ និងញ៉ាំអាហារ​ពេល​ព្រឹកកន្លះម៉ោង ឬមួយម៉ោង។ អ៊ីយ៉ុង​វិជ្ជមាន​នៃម៉ូលេគុល​អំបិល ចងជាមួយនឹង​អ៊ីយ៉ុង​អវិជ្ជមាន​នៃម៉ូលេគុល​ទឹក នឹងច្រាសមកវិញ។ ទឹកនេះនឹងក្លាយជាឱសថ​ដែល​ជួយឲ្យ​អ្នកមាន​សុខភាពល្អ។
អំបិល​សម្បូរទៅដោយ​ជាតិសូដ្យូម, ម៉ាញ៉េស្យូម, កាល់ស្យូម, ប៉ូតាស្យូម,ស៊ីលីកុន, ប្រាក់ និងមាស ដែលវា​មាន​សមត្ថភាព​អាច​ជួយបណ្តេញជាតិ​ពុល​ចេញពីរាកាយ និងបាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់ដល់ពោះវៀន។
អំបិលអាចជួយក្នុងការធ្វើឲ្យក្រពេញ​ទឹកមាត់ដែលបញ្ចេញអង់ស៊ីម​បំលែង​ ទៅជាម្សៅ និង glycogen ទៅជាស្ករសាមញ្ញ។ ពួកវា​បាន​រួមចំណែក​យ៉ាងសំខាន់ដល់កា​របំបែក​អាហារ  និងសម្រួលដល់ការ​រំលាយអាហារ​ថែម​ទៀត។
ទឹកអំបិល​អាចជួយឲ្យអ្នកគេងលក់បានល្រួល និង​គេចផុតពីការកើតជំងឺគេងមិនលក់។ មិនតែប៉ុណ្ណោះអំបិលជារ៉ែ​ធម្មជាតិ​ដែមាន​សមត្ថភាព​កាត់បន្ថយប្រព័ន្ធ​ប្រសាទ និង​កាត់​បន្ថយ​​កម្រិតនៃអរម៉ូន ស្ត្រេស ដែលជាហេតុ​ធ្វើឲ្យ​អ្នកគ្មាន​ភាព​តានតឹង។
លើស​ពីនេះទៅទៀត ជំងឺពុកឆ្អឹងដែលបាន​កើតឡើងនៅពេល​ដែល​ខ្លួនអ្នកប្រើប្រាស់កាល់ស្យូម និងសារធាតុរ៉ែ​អស់ពីឆ្អឹង ទឹកអំបិល​នឹងបំពេញ​ឡើងវិញ ដូច្នេះជំងឺពុកឆ្អឹងត្រូវបាន​ការពារ។ សម្រាប់ស្បែកវិញ គឺមាន​សុខភាពល្អ, មាន​ភាពស្រស់ថ្លា, មានភាព​បត់បែន ពេលដែលអ្នកចិញ្ចឹមវា​ជាមួយនឹងទឹកអំបិលបានទៀងទាត់៕
1439870215.1
គេហទំព័រការងារ www.pelprek.com ,since 2007

No comments: