ខ្មែរដើម្បីខ្មែរ

ការសិក្សាអំពីកម្ពុជា ទូរសព្ចៈ០១០៣០០៤២៤/០១៧៩៩៣៤៤៣

ស្វែងរក

Monday, August 17, 2015

គួរញ៉ាំអាហារ​អ្វីខ្លះដើម្បីបង្កើនការ​ចងចាំ?

ប្រភព៖មង្គលការ
មាន​អាហារច្រើនប្រភេទ​ណាស់ ដែល​អាចជួយ​ក្នុង​ការបង្កើន​ការចងចាំ​របស់​អ្នក​បាន តែថ្ងៃនេះ​ មង្គលការ សូមធ្វើការ​ណែនាំ​នូវ​កំពូលអាហារ​មួយចំនួន ដែល​ជួយពន្លឿន​ការ​ចងចាំ និង​ល្អបំផុត​សម្រាប់​ប្រព័ន្ធ​ខួរក្បាល។ 
១. ផ្លែបឺរ
ផ្លែបឺរ ធ្វើឲ្យ​មាន​ភាពប្រសើរឡើង​នូវលំហូរ​អុកស៊ីសែន​ទៅកាន់ខួរក្បាល ដែល​សម្រួល​ដល់ការ​ចងចាំ និងបង្កើន​សុខភាព​ខួរក្បាល។
២. ត្រី
ត្រីដែល​មានសារ​ធាតុខ្លាញ់ ដូចជាត្រី​សាល់ម៉ុន ត្រីស្បៃកា និងត្រីម្យ៉ាង ដែល​ការពារ​ខួរក្បាល​របស់អ្នក​ពីការ​អន់ថយ​នៃប្រព័ន្ធ​ការចង់ចាំ​ និងធ្វើឲ្យ​ប្រសើរឡើង​នូវ​មុខងារ​របស់​ខួរក្បាល។ ត្រីទាំងនេះត្រូវបានផ្ទុក​ជាមួយ អាស៊ីត​អូមេហ្គា ៣, ​ជាពិសេសសារធាតុ DHA ដែល​មានប្រយោជន៍​ដល់សុខភាព ហើយ​មានឥទ្ធិពល​ខ្លាំង​ចំពោះ​ប្រព័ន្ធ​ខួរក្បាល និង​បេះដូង។
៣. ផ្លែប៉ោម
ពេលទទួលទាន​ផ្លែប៉ោម​ត្រូវលាងសម្អាត​ឲ្យបាន​ស្អាត ហើយត្រូវ​ទទួលទាន​ទាំងសំបក។ ដូចគ្នានេះ​ផងដែរ ផ្លែប៉ោម​ពណ៌ក្រហម​គឺមាន​ប្រយោជន៍​ច្រើន​ជាងផ្លែប៉ោម​ពណ៌បៃតង​សម្រាប់​ ខួរក្បាល។ លើសពីនេះ​ទៅទៀតផ្លៃប៉ោម​ពណ៌ក្រហម គឺសម្បូរទៅ​ដោយ anthocyanin ដែល​មានសមត្ថភាព​ក្នុងការបង្កើន​ការចងចាំ​នៃប្រព័ន្ធខួរក្បាល​របស់អ្នក។
៤. សូកូឡា
សូកូឡាពណ៌ខ្មៅ​ផ្ទុកទៅដោយសារធាតុ​ប្រឆាំងអិកស៊ីត​កម្ម  ដែលមាន​ប្រយោជន៍ខ្លាំងណាស់​ចំពោះបេះដូង និងខួរក្បាល​របស់​អ្នក។ លើលពី​នេះទៅទៀត សូកូឡាទឹក​ដោះគោ​អាចជួយ​បង្កើនភាព​ខ្លាំង និងការ​ចងចាំ​បាន​យ៉ាងល្អផងដែរ។
៥.​ ផ្លែ blueberry
នេះជាប្រភេទផ្លែឈើ​ដែលសម្បូរ​នៃសារធាតុប្រឆាំងអុកស៊ីត​កម្ម។ ពួកគេ​អាចការពារខួរក្បាល​ពីការខូចខាត និងភាពតានតឹង​ដោយសារអុកស៊ីតកម្ម។ ពួកគេក៏​បានធ្វើឲ្យ​មានភាព​ប្រសើរឡើង​នូវមុខងារ​ខួរក្បាល​ដូចជា ការធ្វើការ​សម្រេចចិត្ត, ការគិតពិចារណា និង​ការយល់ដឹង​ពាក្យសម្ដី បាន​យ៉ាងឆាប់​រហ័ស៕

No comments: