ខ្មែរដើម្បីខ្មែរ

ការសិក្សាអំពីកម្ពុជា ទូរសព្ចៈ០១០៣០០៤២៤/០១៧៩៩៣៤៤៣

ស្វែងរក

Friday, August 21, 2015

មិន​គួរឱ្យ​ជឿ​ការ៉ុត​មាន​គុណ​ប្រយោជន៍​ច្រើន​ដល់​សុខភាព​នឹកស្មាន​មិនដល់

គុណ​ ប្រយោជន៍​ភាគច្រើន​នៃមើម​ការ៉ុត​ អាច​សម្រេច​បានដោយ​សារសារធាតុ​បេតាការ៉ូទីន​ និងបរិមាណ​ជាតិសរសៃ​ Fiber របស់វា​។ បន្លែ​ប្រភេទ​មើម​នេះ​ គឺជាប្រភព​ដ៏អស្ចារ្យ​នៃភ្នាក់ងារ​ប្រឆាំង​នឹង​អុកស៊ីដកម្ម។ ​លើស​ពីនេះ​ទៀត​ការ៉ុត​សម្បូរ​ទៅ​ដោយ​ អាស៊ីដ ​Pantothenic ជាតិដែក ​ជាតិទង់​ដែង​ វីតាមីន​A វីតាមីន​C វីតាមីនK ​វីតាមីនK ​អាស៊ីដ ​Folic ប៉ូតា​ស្យូម​ និងម៉ុង​ហ្កាណេស​។ ខាង​ក្រោម​នេះ ​លោក​អ្នក​នឹងបាន​ជ្រាប​ពីអត្ថ​ប្រយោជន៍​ដ៏​មហាសាល​ នៃ​មើម​ការ៉ុត។​





១. លើក​កម្ពស់​សុខ​ភាព​ភ្នែក៖ វប្បធម៌​លោក​ខាង​លិច ​ដែល​យល់​ថាការរ៉ុត​គឺជា​អាហារ​មាន​ប្រយោជន៍​ដល់​សុខភាព​ភ្នែក​នោះ​ គឺជាចំណុច​វិជ្ជ​មាន​មួយ។​ ការ៉ុត​សម្បូរ​ដោយ​សារ​ធាតុ​ Beta-carotene ខ្ពស់​ ដែល​ចង់​ក្រោយ​វាបំប្លែង​ទៅជាវី​តាមីន​A នៅក្នុង​ថ្លើម​។ បន្ទាប់​មកទៀត​វីតាមីនA ​ប្រែទៅ​ជាពណ៌​នៅក្នុង​បាត​នៃ​រ៉េទីន ​ដែលជា​ចំណែក​ពណ៌​ស្វាយ​មាន​សារៈ​សំខាន់​សម្រាប់​គំហើញ​ពេលយប់។​ សារធាតុ​ Beta-carotene ក៏ត្រូវ​បានគេ​រកឃើញ​ផងដែរ​ថា ​វាមាន​ប្រសិទ្ធភាព​ក្នុង​ការការ​ពារប្រឆាំង​នឹងវិបត្ដិ​ក្នុងកែវ​ភ្នែក​ពេល ​ចាស់​ជរា​ និងជំងឺ​បាយភ្នែក​។ ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​បាន​រកឃើញថា ​មនុស្ស​ដែល​ទទួល​ទាន​សារធាតុ​ Beta-carotene មាន​អត្រា​ប្រឈម​នឹង​វិបត្ដិ​ក្នុង​កែវ​ភ្នែក​ពេល​ចាស់​ជរា ​៤០% កម្រិត​នេះតិច​ជាង​ មនុស្ស​ដែល​ទទួល​ទាន​សារធាតុ​នេះ​ក្នុង​កម្រិត​តិច។​




២. ជួយ​ការពារ​ជំងឺ​មហារីក៖ ​ការសិក្សា​ស្រាវ​ជ្រាវ​បង្ហាញថា ​ការ៉ុត​មាន​ប្រសិទ្ធ​ភាព​បញ្ចុះ​នូវ​គ្រោះ​ថ្នាក់​ នៃជំងឺ​មហារីក​ពោះ​វៀន​ធំ ​មហារីក​សួត ​និងមហារីក​ដោះ​។ ថ្មីៗ​នេះអ្នក​វិទ្យាសាស្រ្ដក៏​បាន​រកឃើញ​ផងដែរថា​ សារធាតុ ​Falcarinol និងសាធាតុ​ Falcarindiol ដែល​ពួកគេ​បាន​ទស្សន៍​ទាយនោះ​ អាច​ជាប្រភព​ នៃគុណ​សម្បត្ដិ​ប្រឆាំង​នឹងជំងឺ​មហារីក​។ សារធាតុ ​Falcarinol គឺជាថ្នាំ​សម្លាប់​សត្វល្អិត​បែប​ធម្មជាតិ​បង្កើត​ឡើង​ដោយ​ការ៉ុត ​ដែល​អាច​ការពារ​ឬស​គល់​របស់វា ​ពីជំងឺ​ផ្សិត។ ​

៣. ជួយ​ពន្យឺត​ភាព​ចាស់៖ ​កម្រិត​សារធាតុ​ Beta-carotene ខ្ពស់​ដើរតួ​ជាសារ​ធាតុ​ប្រឆាំង​នឹង​អុក​ស៊ីដ ​តទល់​នឹងការ​ខូច​កោសិកា​ ដែល​កើត​ឡើង​នៅ​ក្នុង​រាង​កាយ​តាមរយៈ​ប្រព័ន្ធ​មេតា​បូលីក​។ ម្យ៉ាង​ទៀតវា​ក៏មាន​គុណ​ប្រយោជន៍ក្នុង​ពន្យឺត​ភាព​ចាស់​នៃ​កោសិកា​ផងដែរ។​

៤. លើក​កម្ពស់​សុខភាព​ស្បែក​៖ វីតា​មីនA​ និងសារធាតុ​ប្រឆាំង​នឹង​អុកស៊ីដ​កម្ម​ជួយ​ការពារ​ស្បែក​ពីការ​បំផ្លាញ​ដោយ​ ពន្លឺ​ព្រះអាទិត្យ​។ ភាព​កង្វះវីតា​មីនA ​អាចជា​ប្រភព​ ដែល​ធ្វើឱ្យសក់ ​ក្រចក ​និងស្បែក​ស្ងួត​។ ម្យ៉ាង​ទៀត​វីតាមីនA ក៏ជួយ​បញ្ឈប់ ​ការវិវឌ្ឍន៍​ទៅ​រកភាព​ជ្រីវជ្រួញ ​កម្ចាត់​ស្នាមជាំ ​មុនលើ​ផ្ទៃមុខ ​ស្បែក​ស្ងួត​ ព្រមទាំង​ធ្វើឱ្យ​ស្បែក​តឹងណែន​ផង​ដែរ។​

៥. ការពារ​ជំងឺ​បេះដូង៖​ ការសិក្សា​ស្រាវ​ជ្រាវ​បង្ហាញថា ​របប​អាហារ​សម្បូរ​ទៅ​ដោយ​សារធាតុ ​Carotenoids មាន​ទំនាក់​ទំនង​ទៅនឹង​ការ​បញ្ចុះ​គ្រោះថ្នាក់​នៃជំងឺ​បេះដូង។ ​ការ៉ុត​មិនត្រឹម​តែមាន​ផ្ទុកសារធាតុ ​Beta-carotene ប៉ុណ្ណោះ​ទេ ​ប៉ុន្ដែថែម​ទាំង​មាន​ផ្ទុក​សារធាតុ​ Alpha-carotene និងលូ​តេអ៊ីន​ទៀតផង​។ ការ​ពិសា​ការ៉ុត​រាល់ថ្ងៃ​អាច​ជួយ​កាត់​បន្ថយក​ម្រិត​កូឡេ​ស្ដេរ៉ូល​ ដោយ​សារជាតិ​សរសៃ​ fiber ងាយ​រំលាយ​នៅក្នុង​ការ៉ុត​ផ្សារភ្ជាប់​ជាមួយ​នឹងទឹក​អាស៊ីដ​ប្រម៉ាត់៕​


អត្ថបទ៖ ដេវីដ
ប្រភព៖Source: ourhealthyway

Related News

No comments: