អាពាហ៍ពិពាហ៍មិនមែនជារឿង
លេងសើចនោះទេ ប្រសិនបើជ្រើសរើសមនុស្សត្រូវអ្នកនឹងមានសុភមង្គល
ប៉ុន្តែប្រសិនបើអ្នករើសចំមនុស្សខុសវិញប្រាដកជារកសុខមិនឃើញទេ។
ដូច្នេះហើយប្រសិនបើអ្នកមិនដឹងថាត្រូវជ្រើសរើសមនុស្សស្រីបែបណាទេ
អ្នកអាចមើលការណែនាំដូចខាងក្រោម៖
១. ដំបូងឡើយ
មុននឹងអ្នកអាចជ្រើសរើសភរិយាបាន អ្នកត្រូវមានគំនិតមួយថា
តើប្រភេទមនុស្សស្រីប្រភេទណាដែលអ្នកកំពុងសម្លឹងមើល
ដើម្បីយកមកធ្វើជាគូជីវិត។
២.
ក្រោយពេលអ្នកមានគំនិតជាគ្រឹះរួចហើយ អ្នកអាចបន្តទៅធ្វើរឿងផ្សេងទៀត។
រឿងមួយដែលអ្នកគួរតែសម្លឹងមើលនោះគឺ
តើនាងទទួលបានការអប់រំល្អដែរទេ?
មុននឹងអ្នកឆ្ពោះដំណើរជាមួយនឹងមនុស្សស្រីម្នាក់នេះទៅមុខទៀត
អ្នកគួរដឹងពីការអប់រំរបស់នាង និងសួរខ្លួនឯង ប្រសិនបើអ្នកគិតថា
នាងពិតជាអូខេសម្រាប់អ្នកហើយ។ បើមិនដូច្នេះទេ
កុំរៀបការជាមួយនឹងមនុស្សម្នាក់នេះ។
៣. តើនាងមានមហិច្ចតាដែរទេ? វាជារឿងមួយមិនល្អឡើយ
ចំពោះមនុស្សដែលពឹងពាក់លើអ្នកគ្រប់យ៉ាង
ព្រោះគេអាចជាមនុស្សដែលមិនចេះឲ្យតម្លៃដល់អ្នក។
៤. នៅពេលអ្នកចង់ជ្រើសរើស
ភរិយា អ្នកក៏គួរតែសម្លឹងមើលអ្នកណាម្នាក់ដែលមានជំនឿដូចគ្នា មានន័យថា
តើនាងជឿលើព្រះមួយណា? (សន្មតថា
អ្នកមានជំនឿលើព្រះពុទ្ធខ្លាំងបំផុត)
ហើយនាងក៏ចាប់អារម្មណ៍ដូចអ្នកដែរ។
៥.
តើនាងជាមនុស្សគួរឲ្យទុកចិត្តដែរទេ? ប្រសិនបើអ្នកមិនទុកចិត្តលើនាង
១០០% អ្នកមិនគួររៀបការជាមួយនាងឡើយ បើមិនដូច្នេះទេ
វានឹងនាំឲ្យអ្នកឈឺក្បាលតែម្យ៉ាងគត់។
វិធីមួយធ្វើឲ្យអ្នកអាចដឹងបានថា តើនាងគួរឲ្យទុកចិត្តបាន ឬក៏អត់
អ្នកត្រូវនិយាយជាមួយអ្នកដទៃ អ្នកដែលស្គាល់នាងច្បាស់ និងមិនលំអៀង។
៦. តើអ្នកស្រឡាញ់នាង
ហើយតើនាងស្រឡាញ់អ្នកវិញដែរទេ? វាមិនអាចទៅរួចទេ
ដែលរស់នៅដោយមានក្តីសុខជាមួយនឹងមនុស្សដែលអ្នកមិនបានស្រឡាញ់
ហើយនាងមិនស្រឡាញ់អ្នកនោះ។
៧.
តើនាងជាមនុស្សដែលអាចឲ្យអ្នកដទៃងាយយកឈ្នះលើនាងបានងាយស្រួលដែរទេ?
នាងគួរតែជាមនុស្សស្រីដែលរឹងមាំ, ជាមនុស្សម្នាក់ដែលរឹងប៉ឹង
ហើយអាចទប់អារម្មណ៍បាន មិនឆេវឆាវ។
៨.
ហើយនៅពេលអ្នកកំពុងរកភរិយាម្នាក់
ក៏ត្រូវជ្រើសរើសយកអ្នកណាម្នាក់ដែលអ្នកចូលចិត្តនិយាយជាមួយ។
នាងគួរតែអាចគ្រប់គ្រងការសន្ទនាបានល្អ។
៩. តើនាងជាមនុស្សស្មោះត្រង់ដែរទេ? ភាពស្មោះត្រង់គួរតែជាវត្តមាននៅក្នុងសេចក្តីស្នេហា ជាពិសេសនៅក្នុងជីវិតរៀបការ។
១០. នាងជាមនុស្សដែលចេះទុកមុខឲ្យអ្នក សូម្បីតែនៅចំពោះមុខមិត្តភក្តិរបស់អ្នក។
១១. នាងគួរតែជាមនុស្សស្មោះត្រង់ចំពោះអ្នក និងខ្លួនឯង។
ទៀបបារាំងជាថ្នាំព្យាបាលជំងឺមហារីកដ៏មានប្រសិទ្ធភាពបំផុត ដែលអ្នកមិនធ្លាប់បានដឺង!
ផ្ដល់សិទ្ធិដោយ៖Khmer Expressយោងតាមការស្រាវជ្រាវជាច្រើនដែលបានធ្វើឡើងដោយប្រទេសអង់គ្លេស និងកូរ៉េ បានរកឃើញ ថាទៀបបារាំងមានសារធាតុម្យ៉ាងអាចសម្លាប់មេរោគមហារីកបាន ដោយមិនធ្វើ ឲ្យប៉ះពាល់ដល់កោសិកាល្អៗផ្សេងទៀតក្នុងរាងកាយរបស់យើងនោះទេ។ ការយកទៀបបារាំងមកព្យាបាលមហារីក មិនមានផលប៉ះពាល់ដូចជាការព្យាបាលតាមក្បួនវិជ្ជសាស្រ្តឡើយ ពោលគឺវាមិនបណ្តាលឲ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ
ដែលអាចធ្វើឲ្យយើងងាយឆ្លងរោគផ្សេងៗបាន ។ ក្រៅពីសមត្ថភាពអាចសម្លាប់មេរោគមហារីកបានវាក៏ជាថ្នាំសម្លាប់មេរោគ តាមដំបៅដែលបណ្តាលមកពីបាក់តេរី និងផ្សិតផងដែរ។
គ្រប់ផ្នែករបស់ទៀបបារាំងរាប់បញ្ចូលទាំង ស្លឹកស្រស់ សំបក សាច់ឈើ និងផ្លែរបស់វាសុទ្ធតែអាចយកមកព្យាបាលមហារីកបានទាំងអស់។ លោកអ្នកអាចបរិភោគផ្លែវាតែម្តង
ឬយកស្លឹកស្រស់ចំនួន ៥សន្លឹកត្រាំក្នុងទឹកក្តៅមួយកេវ ធ្វើដូចជាតែឬហាលស្លឹកស្រស់ឲ្យស្ងួតបុកឲ្យម៉ដ្ឋ យកមកឆុងដូចជាតែក៏បាន។ ចំណែកសំបក និងសាច់ឈើវិញ ត្រូវដាំក្នុងឆ្នាំងដី ៥០០ក្រាម លាយទឹក ៥លីត្រ រំងាស់យកទឹកចំនួន ៥០០ក្រាម
(ស្មើកន្លះលីត្រ) សម្រាប់ពិសារមួយថ្ងៃ ២ដង ពេលព្រឹកនិងពេលល្ងាច។ សូមសាកល្បងទទួលទានឱសថធម្មជាតិខាងលើសន្សឹមៗ ប្រសិនបើអ្នកទទួលទានវាទៅមាន
ប្រតិកម្មអ្វីមួយកើតឡើងក្នុងរាងកាយរបស់អ្នក ត្រូវបញ្ឈប់វាភ្លាមៗ ៕
អត្ថបទ៖ KHMERPRESS
គេហទំព័រការងារ www.pelprek.com ,since 2007
សង្កេតមើលតាមរយៈពណ៌ភ្នែកអាចដឹងពីអត្តចរិករបស់មនុស្សម្នាក់ៗ
អ្នកវិទ្យាសាស្ត្រជាច្រើន
នៅសាកលវិទ្យាល័យ Orebo
ក្នុងប្រទេសស្វីសបានបង្ហាញឲ្យដឹងលើការធ្វើតេស្តមនុស្សចំនួន ៤២៨ នាក់
ហើយបានរកឃើញថា
ពណ៌ភ្នែកអាចបង្ហាញពីបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗ។
អ្នកដែលមានភ្នែកពណ៌លឿងត្នោតពីកំណើត ជាមនុស្សឯករាជ្យ,
មានទំនុកចិត្ត, និងធ្វើអ្វីដោយឯកឯង។
មនុស្សប្រភេទនេះមានជាតិមេឡានីនច្រើនជាងអ្នកដទៃ,
ដូច្នេះចរិកលក្ខណៈអាចក៏ខុសគ្នាដែរ។
ប៉ុន្តែបើតាមវេជ្ជបណ្ឌិតលោក Matthew Leach នៅសាកលវិទ្យាល័យ
អូស្ត្រាលី បានឲ្យដឹងថា
បញ្ហាកើតជំងឺថ្លើមអាចធ្វើឲ្យភ្នែកក្លាយជាពណ៌លឿងត្នោត
ហើយក៏អាចជាប់ពាក់ព័ន្ធនឹងបញ្ហាខូចប្រព័ន្ធរំលាយអាហារដែរ។
ភ្នែកពណ៌ប្រផេះស្រាល
ទោះបីជាយ៉ាងណា
ភ្នែកពណ៌ប្រផេះស្រាលមានជាតិមេឡានីនតិចជាងភ្នែកពណ៌ប្រផេះចាស់។
អ្នកមានភ្នែកពណ៌ប្រផេះស្រាលតែងតែជាមនុស្សមានការប្រុងប្រយ័ត្ន។
នៅពេលអ្នកឲ្យអ្នកណាម្នាក់ចូលមកក្នុងជីវិត,
អ្នកនឹងថែរក្សាគេបានយ៉ាងល្អ។
ភ្នែកពណ៌បៃតង
អ្នកមានភ្នែកពណ៌បៃតងត្រូវបានគេចាត់ទុកថា ជាមនុស្សស៊ិចស៊ី,
មានភាពស្រើបស្រាល និងអាថ៌កំបាំង។ ក្រៅពីភាពស៊ិចស៊ី
អ្នកមានភ្នែកបៃតងនេះជាមនុស្សមានអំណាចអស្ចារ្យ។
ជាមនុស្សមិនងាយខឹងផ្តេសផ្តាស និងជាមនុស្សមានគំនិតច្នៃប្រឌិត។
ភ្នែកពណ៌ខៀវ
ជាមនុស្សដែលតែងតែវិនិច្ឆ័យខុស, ទុយមុយ, ទន់ខ្សោយ
ឬមិនអាចជឿទុកចិត្តបាន។ ប៉ុន្តែមនុស្សប្រភេទនេះមានរាងកាយមាំមួន
និងមានកម្លាំងខ្លាំង។ ជាការពិតណាស់
ស្ត្រីដែលមានភ្នែកពណ៌ខៀវស្រាលជាមនុស្សដែលធ្លាប់បានឆ្លងកាត់ការឈឺចាប់
ជាពិសេសការឈឺចាប់ពីការសម្រាលកូន។
ភ្នែកពណ៌ត្នោត
ជាមនុស្សដែលមានទំនុកចិត្ត, ងាយចុះសម្រុងនឹងអ្នកដទៃ
ដូចគ្នានឹងមនុស្សភ្នែកខ្មៅដែរ។ ហើយក៏ជាមនុស្សចេះគោរព, ស្មោះត្រង់
និងសុភាពរាបសារ។ មនុស្សភ្នែកពណ៌ត្នោតជាមនុស្សគេងបានតិច,
ជាមនុស្សរំជើបរំជួលខ្លាំងប្រសិនបើមានរឿងអ្វីមួយដែលធ្វើឲ្យគេសប្បាយ
ចិត្ត ឬភ័ខ្លាច។
មនុស្សមានភ្នែកពណ៌ខ្មៅត្នោត ឬខ្មៅ
មនុស្សប្រភេទនេះកម្រមានណាស់។ ប្រសិនបើអ្នកមានភ្នែកខ្មៅ
អ្នកជាមនុស្សមានជាតិមេឡានីនច្រើន ធ្វើឲ្យខួរក្បាលគិតបានលឿន។ ដូច្នេះ
មនុស្សភ្នែកខ្មៅពូកែខាងកីឡា និងមិនសូវចេះផឹកឡើយ។ គេនិយាយថា
ប្រសិនបើអ្នកមានភ្នែកខ្មៅ ថ្ងៃណាមួយអ្នកនឹងបានក្លាយជាអ្នកច្បាប់៕
No comments:
Post a Comment