ខ្មែរដើម្បីខ្មែរ

ការសិក្សាអំពីកម្ពុជា ទូរសព្ចៈ០១០៣០០៤២៤/០១៧៩៩៣៤៤៣

ស្វែងរក

Wednesday, August 26, 2015

រុក្ខជាតិ«ញ»ជាឧសថធម្មជាតិព្យាបាលជំងឺលើសឈាម មហារីក និងជំងឺ​ផ្សេងៗ យ៉ាងមានប្រសិទ្ធភាព

ផ្ដល់សិទិ្ធដោយ The Viheclenews
ប្រែរសម្រួលដោយ៖Khmer-express
តើលោកអ្នកធ្លាប់សាកល្បង រស់ជាតិផ្លែញ និងទឹកផ្លែញ ដែរទេ ? វាត្រូវបានអ្នកជំនាញបកស្រាយថាវាមានរស់ជាតិឆ្ងាញ់  និង ថែមជារុក្ខជាតិ ដែលជួយព្យាបាល រោគផ្សេងៗ  យ៉ាងមានប្រសិទ្ធភាព ។

11817181_420070384867348_4934911251983556025_n
ស្លឹកញ មានក្លិនដាច់ដោយឡែកពី ផ្លែញ  ។ វាត្រូវបានគេដឹងថា មានប្រយោជន៍ក្រៃលែង   ដោយជួយសម្រួលដល់សម្ពាធឈាម  និង បញ្ចុះកម្តៅរាងកាយ  ជួយឲ្យប្រព័ន្ធរំលាយអាហារ រឹងមាំឡើង    បំបាត់គ្រុនក្តៅ និង ផ្តាសាយ ។
ញ វាជារុក្ខជាតិ គេយកធ្វើជាមូលដ្ឋានថ្នាំ  នាជំនាន់ក្រោយនេះ  បន្ទាប់ពីទទួលបានដំបូន្មានពីមនុស្សជំនាន់ដើម  ។
ឬសនៃស្លឹកញ ជាឧសថព្យាបាលរោគប្រកាច់ និង តេតាណូស  បញ្ចុះសម្ពាធឈាម និង គ្រុនក្តៅ  និង ជាថ្នាំប៉ូវកម្លាំងផងដែរ ។
សំបកដើមញ ជាថ្នាំគ្រុនចាញ់   ថ្នាំរុំរបួសសម្លាប់មេរោគ  ដើម្បីកុំឲ្យឡើងហើម ។
ស្លឹកវា ត្រូវបានប្រើប្រាស់ជា រោគមួល រមួលក្រពើ ឬក្តាមកាច់ជើង  វិលមុខ ក្អួត និងគ្រុនក្តៅ ។ លើសពីនេះទៅទៀត វាជាថ្នាំបំបាត់  ជំងឹ់ហឺត  ថ្នាំបញ្ចុះ ជំងឹផ្លូវដង្ហើម  និង រលាកស្រទាប់សន្លាក់ ជាដើម ។
ស្លឹកចាស់  ឬស  និង ដើមញ គឺប្រើប្រាស់ជាថ្នាំ យ៉ាងទូលំទូលាយ ។
ដើម្បីព្យាបាលជំងឺលើសឈាម  យើងត្រូវយកផ្លែញ ទុំជោ លាយជាមួយ នឹងទឹកឃ្មុំ  (លាយឲ្យស្មើល្បាយ)  បន្ទាប់មកទទួលទាន មុនអាហារពេលព្រឹក រាល់ព្រឹក ។ ដើម្បីទប់ស្កាត់ជំងឺខាន់លឿង  យកផ្លែញ ២ផ្លែ លាយជាមួយនឹងទឹក  ថែមដុំស្ករ បន្ទាប់មកផឹក (ធ្វើឲ្យបានពីរដង ក្នុងមួយសប្តាហ៍) ។
កាន់តែងាយស្រូលជាងនេះទៅទៀត សម្រាប់ជំងឺក្អក និង រមាស់បំពង់ក គ្រាន់តែយកផ្លែញ ទុំ បរិភោគជាមួយនឹងអំបិល ជាការស្រេច ។
ដើម្បីបំបាត់ជំងឺគ្រុនក្តៅខ្លួន  គឺយកផ្លែញ១ផ្លែ លាយជាមួយនឹងខ្ចី  ដោយដាក់ដាំ ជាមួយនឹងទឹក ២កែវ   ហើយដាំឲ្យពុះរហូតដល់សល់ កន្លះកែវ   រួចយកមកផឹក ជាការស្រេច ។

ក្រៅពីជំងឺខាងលើ វាក៏ជាឧសថដ៏សំខាន់ សម្រាប់ព្យាបាល ជំងឺមហារីក ។ បើតាមការសិក្សាស្រាវជ្រាវ របស់សាកលវិទ្យាល័យហាវៃ សហរដ្ឋអាម៉េរិក ដែលលដឹកនាំដោយ វេជ្ជៈបណ្ឌិត Annie Hirazumi  បានរកឃើញថា ទឹកក្រឡុកផ្លែញ  វាអាចជួយលើកកម្ពស់ ប្រព័ន្ធភាពស៊ាំ ។  ការស្វែងរកឃើញដូច្នោះ បន្ទាប់ពី ធ្វើការពិសោធន៍ ទៅលើ សត្វកណ្តុរដែលមាន មហារីកសួត   ដោយបានផ្តល់ទឹកក្រឡុកផ្លែញ អាចរស់បាន ៥០ថ្ងៃ ថែមទៀត  ។ ប៉ុន្តែសម្រាប់កណ្តុរ ដែលកើតរោគដូចគ្នា មិនបានផ្តល់ទឹកក្រឡុកផ្លែញ អាចរស់ត្រឹមតែ ៩ ទៅ ១២ ថ្ងៃ តែប៉ុណ្ណោះ ។ វេជ្ជៈបណ្ឌិត Annie Hirazumi ក៏បានបន្ថែមទៀតថា វាក៏ជួយព្យាបាលជំងឺដុះ ដុំសាច់ផងដែរ ៕
គេហទំព័រការងារ www.pelprek.com ,since 2007

No comments: