ខ្មែរដើម្បីខ្មែរ

ការសិក្សាអំពីកម្ពុជា ទូរសព្ចៈ០១០៣០០៤២៤/០១៧៩៩៣៤៤៣

ស្វែងរក

Tuesday, August 25, 2015

ស្ករអាចសម្លាប់អ្នកបាន? តោះអានទាំងអស់គ្នា បើចង់ជ្រាបច្បាស់!

ប្រភព៖ cambokomsan
ការកាត់បន្ថយការទទួលទានជាតិស្ករគឺជា គំនិតល្អបំផុតដែលអ្នកអាចធ្វើបាន ប្រសិនបើអ្នកចង់រស់នៅដោយ មានសុខភាពល្អ។ ការទទួលទាននៃជាតិផ្អែមទាំងនេះ អាចធ្វើឱ្យអ្នករស់នៅក្នុងស្ថានភាពដែលលំបាកមួយ។
មានមនុស្សជាច្រើនដែលប្រើប្រាស់ជាតិស្ករាប់តោននៅក្នុងមួយថ្ងៃៗ ដែលវាមិនមែនជាកត្តាដ៏ល្អឡើយ សម្រាប់រាងកាយ។ ក្រៅពីការបង្ករឱ្យមានជំងឺទឹកនោមផ្អែម វាអាចបង្ករជា ជំងឺមហារីក ជំងឺបេះដូង និង ជំងឺធាត់។

 ខាងក្រោមនេះគឺជាគ្រោះថ្នាក់ទាំង១០ អ្នកគួរតែយល់ដឹងដែលបណ្ដាលមកពីការទទួលទានស្ករច្រើនហួស៖

. បង្ករជាជំងឺមហារីក

ជាតិស្ករផលិតកោសិកាមហារីកនៅក្នុងរាងកាយ ម្យ៉ងវាអាចកាត់បន្ថយអាយុរបស់អ្នកជំងឺមហារីកបានផងដែរ។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាβ-catenin អាចប៉ះពាល់ដល់ភាពងាយកោសិកាក្នុងការបង្កើតមហារីក។

Cancer

. ភាពធាត់

ការប្រើប្រាស់ជាតិស្ករដែលមាននៅក្នុងទឹកឃ្មុំ ឬ ទឹកផ្លែឈើច្រើនហួសហេតុពេកអាចនាំឱ្យមានជំងឺធាត់ ចំពោះកុមារ ក៏ដូចជាមនុស្សពេញវ័យផងដែរ។ ជាតិស្ករនេះត្រូវបានរក្សាទុកនៅក្នុងពោះ ឬ បង្កើតកោសិកាខ្លាញ់ផ្ទៃក្នុង។

Obesity

៣. ជំងឺទឹកនោមផ្អែម

តើអ្នកដឹងទេថាទឹកនោមរបស់អ្នកជំងឺទឹកនោមផ្អែមមានជាតិស្ករខ្ពស់ ហើយមើលទៅពណ៌លឿងឆ្អៅ ដូចជាស្រាវីស្គី!!! មួយក្នុងចំណោមមូលហេតុនៃការកើតជំងឺទឹកនោមផ្អែមនោះគឺការទទួលទានជាតិស្ករ ច្រើនហួសកំណត់។

Diabetes

៤. វានឹងធ្វើឱ្យអ្នកញៀនបាន

នៅពេលខ្លះការទទួលទានជាតិស្ករអាចក្លាយទៅជាការញៀនបាន។ នៅក្នុងករណីមួយចំនួនវាត្រូវបានទាក់ទង ទៅនឹងកូកាអ៊ីន (ប្រភេទថ្នាំសណ្ដំ ឬ ថ្នាំញៀន) និង កញ្ឆា។

Addicted

ចុចអាន៖​ ជក់បារីអាចធ្វើអោយមនុស្សវិកលចរិក?

. បាត់បង់ការចងចាំ

ការសិក្សាពីឆ្នាំ ២០១២ បានរកឃើញថាការទទួលទានជាតិស្ករច្រើនហួសហេតុពេកមានទំនាក់ទំនង ទៅនឹងកង្វះខាតក្នុងការចងចាំ និង សុខភាពការយល់ដឹងជារួម។

Memory loss

៦. លាក់មេរោគអេដស៍

តើអ្នកបានដឹងទេថាជាតិស្ករប្រសិទ្ធិភាពខ្លាំងនៅលើរាងកាយរបស់យើងថាវាមានសមត្ថភាពក្នុងការលាក់មេរោគ អេដស៍ ដូច្នេះវាធ្វើឱ្យមានការលំបាកក្នុងការធ្វើតេស្តរកមេរោគនេះ។ ការសិក្សាបានបង្ហាញថាមេរោគនេះត្រូវបានគ្របដណ្តប់ទៅដោយម៉ូលេគុលស្ករ។

HIV

៧. មានបញ្ហាបេះដូង

ការសិក្សានៅឆ្នាំ ២០១៣ បានបង្ហាញថា ការផ្ទុកជាតិស្ករក្នុងរាងកាយច្រើនពេកធ្វើឱ្យប៉ះពាល់ដល់យន្តការ នៃចិត្ដរបស់មនុស្សម្នាក់ហើយអាចបង្កើនហានិភ័យនៃជម្ងឺបេះដូង។

Damage heart

៨. មានបញ្ហាថ្លើម

ពេលដែលជាតិស្ករ និង ការប្រើប្រាស់គ្រឿងស្រវឹងត្រូវបានលាយជាមួយគ្នាវាធ្វើឲ្យមានផលប៉ះពាល់ច្រើន ទៅលើថ្លើម។ វាគឺជាជាតិពុលសម្រាប់សរីរាង្គដែលធ្វើឲ្យវាមានបញ្ហា។

liver problem

៩. លើសជាតិស្ករ

អ្នកប្រហែលជាធ្លាប់បានដឹងហើយអំពីបញ្ហាឡើងជាតិស្ករ។ នេះជាបញ្ហាទូទៅមួយបានកើតទៅលើកុមារ និង មនុស្សពេញវ័យមួយចំនួន។ ការឡើងជាតិស្ករខ្ពស់អាចប៉ះពាល់ដល់ខួរក្បាល ហើយវាក៏អាចអាចប៉ះពាល់ដល់ ប្រព័ន្ធភាពស៊ាំផងដែរ។

sugar high

១០. កាត់បន្ថយអាយុជីវិតរបស់អ្នក

ចាប់តាំងពីជាតិស្ករនេះបណ្តាលឲ្យមានបញ្ហាច្រើន ហើយប៉ះពាល់ដល់សុខភាព អាចនិយាយបានថា វាគឺជាវិធីធម្មជាតិតែមួយគត់ដែលធ្វើឲ្យអាយុរបស់អ្នកថយចុះ។ ការប្រើប្រាស់ជាតិស្ករលើសកំណត់នាំឱ្យមានឱកាសតិចសម្រាប់រស់នៅរយៈពេលយូរ។

life span

ចុចអាន៖​ អាហារ និង ភេសជ្ជៈ ដែលស្ត្រីគួរជៀសវាង ក្នុងកំឡុងពេលមានផ្ទៃពោះ!!!

កែសម្រួលដោយ៖ សាយមិន
ប្រភព៖ Boldsky

No comments: