មិនថាប្រភេទជំងឺមហារីកណាក៏ដោយ វាអាចគំរាមកំហែងដល់អាយុជីវិត
និងទាមទារឲ្យព្យាបាលវាឲ្យបានទាន់ពេលវេលា។ មានអាការៈ ៨យ៉ាងដែលនឹងលេចឡើង
នៅពេលចាប់ផ្តើមកើតជំងឺមហារីក.កស្បូនដំបូង។
ទាំងអស់នេះជាបញ្ហាមួយសំខាន់បំផុត ដែលព្រមានអ្នកថា
ក្នុងរាងកាយរបស់អ្នកកំពុងមានបញ្ហាអ្វីមួយ។
មុននឹងឈានដល់ការយល់ដឹងពីអាការៈនៃជំងឺមហារីក.កស្បូន
សំខាន់ត្រូវដឹងអំពី បុព្វហេតុរបស់ជំងឺ
និងជំហ៊ានការពារនីមួយៗដែលអាចជួយឲ្យគេចផុតពីជំងឺមួយនេះ។
ជំងឺមហារីក.កស្បូនបណ្តាលមកពីការលូតលាស់របស់កោសិកានៅ
លើស្រទាប់កស្បូនខុសប្រក្រតី ហើយកោសិកាគ្រប់គ្រងខ្លួនឯងលែងបាន។
យើងនិយាយបានថា គ្រប់គ្រងខ្លួនឯងលែងបាន
ព្រោះរាល់ការលូតលាស់កោសិកាខុសប្រក្រតីទាំងអស់មិនមែនបណ្តាលឲ្យកើត
មហារីកទាំងអស់នោះទេ។
ស្របពេលដែលស្ត្រីជាច្រើនប្រឈមមុខនឹងការលូតលាស់កោសិកាខុសប្រក្រតីលើ
ស្រទាប់កស្បូន មិនមែនសុទ្ធតែកើតជាជំងឺមហារីកទាំងអស់ឡើយ។ ការធ្វើតេស្ត
និងត្រួតពិនិត្យកស្បូនស្ត្រីអាចជួយការពារជំងឺមហារីកទុកមុននៅដំណាក់
កាលដំបូង ដូច្នេះ ត្រូវទទួលការព្យាបាលឲ្យបានទាន់ពេល។
បុព្វហេតុចម្បងមួយដែលបណ្តាលឲ្យកើតជំងឺមហារីក.កស្បូនគឺ មេរោគវីរុស
papilloma។
មេរោគនេះអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការប៉ះពាល់
ស្បែករបស់អ្នកជំងឺ។ ការទទួលបានការចាក់វ៉ាក់សាំងការពារមេរោគនេះ
ជាគំនិតមួយដ៏ឆ្លាតវៃ។
អ្នកត្រូវចេះការពារខ្លួនរបស់អ្នកពីមេរោគគ្រប់យ៉ាង
ប៉ុន្តែប្រសិនបើអ្នកដឹងថា ខ្លួនអ្នកប្រឈមមុខនឹងអាការៈទាំង
៨យ៉ាងខាងក្រោម សូមកុំពន្យាពេលទៀត
ត្រូវប្រញាប់ជួបនឹងអ្នកជំនាញផ្នែកថែរក្សាសុខភាព។
១. លំហូរឈាមតាមទ្វារមាសមិនទៀងទាត់
ការលំហូរឈាមបែបនេះមិនមែនជាសញ្ញាល្អឡើយ។
នៅពេលយើងអាចដឹងពីមូលហេតុនៃការលំហូរឈាមចេញមកក្រៅ
តែយើងពិបាកនឹងសម្រេចពីការហូរឈាមខាងក្នុង។
ប្រសិនបើអ្នកសង្កេតឃើញការលំហូរឈាមខុសប្រក្រតីចេញតាមទ្វារមាសរបស់អ្នក
អ្នកគួរតែធ្វើតេស្តមើល។
២. ចេញទឹក ឬចេញឈាមតាមទ្វារមាសខុសប្រក្រតី
អ្នកដឹងហើយថា រាងកាយរបស់អ្នកមានសុខភាពល្អ ហើយអ្នកក៏ដឹងហើយពី
ភាពមិនប្រក្រតីទ្វារមាសរបស់ខ្លួនឯងដែរ។ តែទោះបីជាយ៉ាងណាក៏ដោយ
ប្រសិនបើអ្នកសង្កេតឃើញថា
មានលំហូរទឹកលាយឈាមចេញតាមទ្វារមាសខុសប្រក្រតី
នេះអាចជាសញ្ញានៃជំងឺមហារីក.កស្បូន។
៣. ទ្វារមាសធុំក្លិនមិនល្អ
ស្ត្រីសុខភាពធម្មតា ទ្វារមាសគ្មានក្លិនប្លែកឡើយ។
ប៉ុន្តែទ្វារមាសធុំក្លិនអាចជាសញ្ញានៃបញ្ហាសុខភាព។ វាមិនសំខាន់ទេដែលថា
ធុំក្លិនទ្វារមាសខុសប្រក្រតីជារោគសញ្ញានៃជំងឺមហារីក.កស្បូន
តែអ្វីដែលសំខាន់ត្រូវចេះការពារតាមដែលអាចធ្វើទៅបាន។
ដោយសារអ្នកមានបញ្ហាធុំក្លិនទ្វារមាសខុសប្រក្រតី
ជាសញ្ញានៃជំងឺមហារីក.កស្បូន
ដូច្នេះអ្នកគួរតែប្រញាប់ទៅព្យាបាលទាន់នៅដំណាក់កាលដំបូង។
៤. បញ្ហានោមទាស់ ឬនោមឈឺ
ការនោមជាដំណើរការមួយពីធម្មជាតិ ហើយមិនគួរកើតមានបញ្ហាណាមួយឡើយ។
ប៉ុន្តែនៅពេលអ្នកជួបនឹងភាពឈឺចាប់, ពិបាកក្នុងការនោម ឬនោមឈឺ,
សូមកុំអូសបន្លាយបញ្ហានេះទៀត។ អ្វីក៏ដោយដែលខុសពីភាពប្រក្រតី
ត្រូវទៅត្រួតពិនិត្យមើល។
៥. ឈឺចាប់នៅពេលរួមភេទ
ការរួមភេទជាសេចក្តីសុខមួយ
ប៉ុន្តែប្រសិនបើអ្នកមានការឈឺចាប់នៅពេលរួមភេទ
វាអាចជារោគសញ្ញានៃជំងឺមហារីក.កស្បូន។ ត្រូវប្រញាប់ទៅពិនិត្យ
ព្រោះការឈឺចាប់ក្នុងពេលរួមភេទ មិនមែនជារឿងធម្មតាឡើយ។
៦. ហើមជើង
នៅពេលអ្នកហើមជើងដោយគ្មានមូលហេតុ
អ្នកអាចបម្រុងនឹងប្រឈមមុខនឹងជំងឺមហារីក.កស្បូន។
មានមូលហេតុមួយចំនួនដែលបណ្តាលឲ្យហើមជើង
ដូច្នេះយល់ល្អត្រូវទៅត្រួតពិនិត្យជាមុនសិន មុននឹងកាត់សេចក្តី។
៧. ឈឺខ្នង ឬឈឺត្រគាក
ការឈឺចាប់ត្រង់តំបន់ត្រគាក ឬខ្នងអាចបណ្តាលឲ្យអ្នកមិនស្រួលខ្លួន
ប៉ុន្តែមិនមែនជាសញ្ញានៃជំងឺមហារីកទាំងអស់ទេ។ ប្រសិនបើមានការឈឺចាប់
គួបផ្សំនឹងរោគសញ្ញាផ្សេងទៀតដូចដែលបានលើកឡើង
នោះវាអាចជាក្តីព្រួយបារម្ភមួយ។
៨. បញ្ហាការបត់ជើងធំ
រោគសញ្ញាជំងឺមហារីក.កស្បូនមួយផ្សេងទៀតអាចជាបញ្ហាពិបាកក្នុងការបត់
ជើងធំ។ ត្រូវប្រញាប់ទៅពិនិត្យ និងការពារតាមដែលអាចធ្វើទៅបាន។
ប្រសិនបើមានរោគសញ្ញាពាក់ព័ន្ធនឹងជំងឺមហារីក
អ្នកគួរតែប្រញាប់ទៅព្យាបាលឲ្យបានត្រឹមត្រូវ៕
No comments:
Post a Comment