ខ្មែរដើម្បីខ្មែរ

ការសិក្សាអំពីកម្ពុជា ទូរសព្ចៈ០១០៣០០៤២៤/០១៧៩៩៣៤៤៣

ស្វែងរក

Thursday, August 20, 2015

៩ ទីតាំនៅកន្លែងធ្វើការអាចឲ្យអ្នកបណ្តោះកូយបាន ពេលមាន​អារម្មណ៍

 ប្រភព៖មង្គលកា
នៅពេលអ្នក​ មានអារម្មណ៏ពុះកញ្ជ្រោល​ចង់ឡើង​សមរភូមិ​ជាមួយនឹង​គូស្នេហ៏​របស់អ្នក​នៅក្នុង ​ការិយាល័យ ហើយ​គ្មាន​កន្លែងណា​ដែល​ត្រូវទៅ កុំចាំបាច់​ស្វែងរក​ទីកន្លែង​ពិសេសៗ​ទៀត​អី។ ខាងក្រោមនេះ​ជាទីកន្លែង​ពិសេសៗ​ទាំង ៩ដែល​អាចឲ្យ​អ្នក​ទាំងពីរ​អាច​ឡើងសមរភូមិ​បានឆាប់​រហ័ស។
សំយ៉ាប​អាគារ /លើ​ដំបូល
ប្រសិនបើអាគារក្រុម​ហ៊ុន​របស់អ្នកមានសំយ៉ាប ឬឡៅតឿ​ពិតជាទីកន្លែង​ល្អប្រសើរ​បំផុត ដែលអាចឲ្យអ្នក​ធ្វើការប្រយុទ្ធបាន​លឿនរហ័ស។ គ្រោះថ្នាក់​តែម្យ៉ាង​គត់ អ្នកអាច​នឹងត្រូវ​បានអ្នក​ដែល​នៅ​អគារទល់មុខ​មើល​ឃើញ។ ប៉ុន្តែប្រសិនបើអ្នក​មានពេលវេលា​ត្រឹមត្រូវ អ្នកទាំងពីរអាចស្វែង​រកទីកន្លែង​ដែលគួរ​ឲ្យចាប់​អារម្មណ៏​បាន។
- អ្វីដែលអ្នក​អាចធ្វើបាន​នៅត្រង់ទីកន្លែងនេះ
អ្នកអាច​សាកល្បង​បឺតមាត់ និងស្ទាបអង្អែល​សុដន់​នាង។ ក្រៅពីនេះ ក្បាច់សិចមួយ​ចំនួនអ្នក​អាចសាកល្បង​បាន​ដូចជា ក្បាច់ឈរ​កាន់ (បុរសឱប​មនុស្សស្រី ហើយឲ្យ​ជើង​របស់នាង​រុំជុំវិញចង្កេះ​របស់គាត់) និង​បេសកកម្ម​ធម្មតាៗ។
កាំជណ្តើរ
នេះជាទីកន្លែង​មួយដែលអ្នក​ទាំងពីរអាចរក​បាន ជាពិសេសប្រសិនបើ​អ្នកកំពុងធ្វើការ​នៅជាន់លើ​គេបង្អស់។ គ្រាន់តែ​ជួបគ្នានឹង​ត្រង់​កាំជណ្តើរ រួច​មានក្តីសុខ​ជាមួយគ្នា។ ត្រូវ​ប្រាកដ​ថា មានតែអ្នកម្នាក់​គត់នៅក្នុង​អគារជាន់​លើនេះ ព្រោះខ្លាច​មានអ្នកណាម្នាក់​លបមើលឃើញ​អ្នក​ធ្វើសកម្មភាព។
- អ្វីដែលអ្នក​អាចធ្វើ​បានត្រង់​កន្លែងនេះ
កន្លែងកាំជណ្តើរជា​កន្លែងដែល​អ្នកអាច​សាកល្បងក្បាច់​សិចបានច្រើន​ ផ្សេងគ្នា។ ឧទាហរណ៏៖ ក្បាច់​មេអំបៅ។ ក្បាច់​នេះគឺ ខាងស្រី​ដេកចុះលើ​កាំជណ្តើរ ហើយ​ខាងប្រុស​ឈរត្រង់​ចន្លោះជើង​របស់​នាង។ គាត់អាច​សម្រុកចូល ក្នុងពេល​ដែលនាង​យកជើង​នាងរុំជុំវិញខ្លួន​ខាងប្រុស ឬក៏ដាក់​លើដើមទ្រូង​របស់គាត់។
ក្រោមតុ​របស់អ្នក
ប្រសិនបើក្រោម​តុរបស់អ្នក​មានកន្លែងទំនេរ​តូចមួយ​ពិតជាប្រសើរបំផុត។ នៅពេល​រួមភេទត្រង់កន្លែងនេះ​ពិតជាពិបាក​ធ្វើរឿង​ល្អណាស់ (ព្រោះ​ទីកន្លែង​ចង្អៀត) កន្លែង​ពិសេស​សម្រាប់​ក្បាច់​សិច​ដោយ​ប្រើមាត់។
- អ្វីដែលអ្នកអាច​ធ្វើបាន​ត្រង់កន្លែងនេះ
នៅពេលអ្នក​អង្គុយលើកៅអី ឲ្យគូស្នេហ៏​របស់អ្នក​លុតជង្គង់ចុះត្រង់​ចន្លោះជើង​របស់អ្នក ហើយឲ្យនាងផ្តល់ក្តីសុខឲ្យ​អ្នកដោយ​ការបៀម ឬជញ្ជក់។ ចំណុច​ដែល​សំខាន់​បំផុតគឺថា អ្នក​អាច​អង្គុយ​ចុះឲ្យ​បាន​ស្រួល ដើម្បីឲ្យគូស្នេហ៏​របស់អ្នកជួយ​ឲ្យអ្នកអាច​សម្រេចទឹកកាម​បានដោយ​មិនធ្លាប់​ ជួបពី​មុនមក។ ចំពោះ​មនុស្សស្រី, ការ​ស្លៀក​សំពត់ខ្លី​ពិតជា​ប្រសើរ​បំផុត ព្រោះអ្នក​មិនចាំបាច់​ត្រូវពិបាក​សម្រាត​ខោចេញ,​ បែបនេះ​នឹងធ្វើឲ្យកាន់តែ​មានភាពទាក់ទាញ​ខ្លាំងឡើង។
បន្ទប់​តូចមួយ
ប្រសិនបើអ្នក​មានបន្ទប់តូច​មួយផ្ទាល់ខ្លួន​ពិតជាប្រសើរ នេះ​ជាកន្លែង​ដែលអ្នក​អាចរួមភេទ​បាន។ កន្លែង​គ្រែ ឬតុក្នុង​បន្ទប់របស់​អ្នកជា​កន្លែងពិសេស។
- អ្វីដែល​អ្នកអាច​ធ្វើបានត្រងកន្លែងនេះ
ប្រើក្បាច់​ដូចជា ខាងស្រីឡើង​ជិះលើខាងប្រុស (នៅពេល​នៅលើគ្រែ), ក្បាច់​មេអំបៅ និង​ក្បាច់ឆ្កែ។
បន្ទប់តូច​មួយ(ដូចប្រអប់)
យប់កាន់​តែជ្រៅ ហើយ​ការិយាល័យ​របស់អ្នកគ្មាន​អ្នកណាទេ អ្វីដែលអ្នក​អាចធ្វើ​បានគឺ ត្រង់​បន្ទប់តូចមួយ​របស់អ្នក។ អ្នកអាច​ជ្រើសយក​ការរួមភេទ​លើតុរបស់​អ្នក, ទីកន្លែង​ផ្សេងទៀត​អាច​លើឥដ្ឋ (ប្រសិនបើ​មាន​កម្រាលព្រុំពីលើ)។
- អ្វីដែល​អ្នកអាច​ធ្វើបានត្រងកន្លែងនេះ
បន្ទប់តូចរបស់អ្នក​ជាកន្លែងដែល​ងាយស្រួល​ក្នុងការផ្លាស់ប្តូរ។ វាមិនត្រឹមតែ​ងាយឲ្យអ្នកប្រើក្បាច់​មេអំបៅតែម្យ៉ាង​ទេ (ខាងស្រី​អង្គុយលើតុ, លើក​ជើងនាង​ឡើង ហើយ​ទ្រេតខ្លួន​ទៅក្រោយ​បន្តិច។ ខាងប្រុស​អាចឈរនៅចន្លោះ​ជើងរបស់​នាង រួច​សម្រុកចូល)។ រឿង​អស្ចារ្យមួយ​ផ្សេងទៀត​អ្នកអាច​ប្រើក្បាច់សិច​ដោយប្រើមាត់​បានផងដែរ។ ឲ្យគូស្នេហ៏​របស់​អ្នក​អង្គុយ​លើ​កៅអី ឬលើ​តុ ហើយអ្នក​អាចធ្វើឲ្យ​នាង​សម្រេចទឹកកាម​បាន មិនពីមុន​មកមិនធ្លាប់​បានជួប។
បន្ទប់ធ្វើ​សន្និសិទ
បន្ទប់មួយនេះ​ពិតជាអស្ចារ្យ ព្រោះជាធម្មតាវា​មានតុធំនៅ​ចំកណ្តាល​បន្ទប់។ ប៉ុន្តែមុន​នឹងអ្នក​អាចរួមភេទ​បាន ត្រូវប្រាកដ​ថា បន្ទប់នេះ​គ្មាន​កាមេរ៉ានៅ​ជុំវិញ។ ហើយអ្នក​ក៏ត្រូវ​ចាក់សោរទ្វារ​ផងដែរ។
- អ្វីដែល​អ្នកអាច​ធ្វើបានត្រងកន្លែងនេះ
អ្នកអាចជ្រើសរើសយក​លើតុ ឬលើ​ឥដ្ឋ និង​ទល់​នឹងជញ្ជាំង។
បន្ទប់ទឹក
បន្ទប់ទឹក ឬបង្គន់ជា​កន្លែងមួយផ្សេងទៀត​ដែលអស្ចារ្យបំផុត។ ត្រូវប្រាកដ​ថា បន្ទប់ទឹករបស់​អ្នក​មានទ្វារពេញ (មិនមែន​ជាប្រភេទទ្វារ​មានប្រវែង​ពាក់កណ្តាល ព្រោះគេ​អាចមើល​ឃើញ​ជើង​របស់អ្នក)។
បន្ទប់អាហារ
ប្រសិនបើអ្នក​មានបន្ទប់​អាហារ ឬបន្ទប់ស្តុកឥវ៉ាន់, វាពិតជាប្រសើរណាស់ អាចឲ្យអ្នក​មានក្តីសុខ​ជាមួយគូស្នេហ៏។ បន្ទប់​ស្តុក ឬបន្ទប់​អាហារពិត​ជាពិសេស​អស្ចារ្យ ព្រោះវា​មានតុ, ជញ្ជាំង និងកៅអី​ដែលអ្នក​អាចប្រើក្បាច់​ផ្សេងៗ​បានច្រើន។
បន្ទប់ Server
បន្ទប់ Server​ ជាទីកន្លែងដែល​ល្អបំផុត អាចឲ្យ​អ្នកមានក្តីសុខ​បាន។ ប៉ុន្តែត្រូវប្រាកដថា អ្នកកាន់ភួយ​ទៅជាមួយ ព្រោះទីកន្លែង​នេះតែងតែ​ត្រជាក់ខ្លាំងជាង​បន្ទប់​ការិយាល័យ៕

៤ជំហ៊ានងាយៗ ជួយឲ្យមនុស្សស្រីសម្រេចកាម​ដល់​កំពូល


មនុស្សស្រី​ជិត ៨០% មិន​បានសម្រេចទឹកកាម​នៅពេល​ដៃគូរសម្រុក​ចូល​ឡើយ ថ្វីត្បិតតែមាន​ទឹកកាម​តិចតួច​ហូរមក​តែនោះមិនមែន​ជាការ​សម្រេចទឹក​កាម​ទេ។ មានរឿង​ជាច្រើន​ដែល​ត្រូវ​ធ្វើ ដើម្បីឲ្យ​មានអារម្មណ៏​សម្រើប​ឡើង ក្នុងនោះសមត្ថភាពផ្លូវភេទរបស់អ្នក​ក៏ជា​ផ្នែកមួយដែល​ជួយឲ្យ​ខាងស្រីសម្រេច​ បំណងដែរ។ ដូច្នេះ ប្រសិនបើអ្នក​ចង់ឲ្យ​អារម្មណ៏​ពុះកញ្ជ្រោល និងចង់ឲ្យ​នាងសម្រេចទឹកកាម​ដែល​មិនអាចបំភ្លេច​បាន សូមមើល​ ៤ជំហ៊ាន​ងាយៗដូចខាងក្រោមនេះ៖
ធ្វើឲ្យអារម្មណ៏​ពុះកញ្ជ្រោល​ឡើង
ដើម្បីឲ្យមនុស្សស្រី​អាចសម្រេចទឹកកាម​បាន ត្រូធ្វើឲ្យមាន​រំញោចខួរក្បាល, ផ្លូវចិត្ត និង​អារម្មណ៏​របស់នាង។ ហើយ​មានរឿង​ជាត្រូវធ្វើ​ចំពោះ​សរីរាង្គផ្លូវភេទ​របស់​នាង។ ដូច្នេះ យល់​ល្អត្រូវធ្វើឲ្យ​អារម្មណ៏ពុះកញ្ជ្រោល​ជាមុនសិន មុននឹងចាប់ផ្តើម​សម្រុកចូល។ រឿងរ៉ាវ​សាមញ្ញៗ​ដូចជា ផ្តល់​ការម៉ាស្សា​ឲ្យនាង ប្រាប់​នាងថា តើអ្នក​អាច​រង់ចាំ​នាង​ដល់​ពេល​ណា, ឬលើក​ការសរសើរ​ល្អៗ ដើម្បីអាច​ជួយឲ្យ​នាង​អាចមានអារម្មណ៏​ឡើង។ រឿងផ្សេងទៀត​ដូចជា ការឱប​ថ្នាក់ថ្នមនាង។ ថើបថ្ងាស​នាងថ្នមៗ ឬគ្រាន់​តែ​អង្អែល​សក់​របស់​នាង​អាចធ្វើឲ្យ​អារម្មណ៏​នាងពុះកញ្ជ្រោល​ឡើង។
បឺតមាត់
ការបឺតមាត់​ជាចំណីមុន​ពេល​រួមភេទ។ ដូច្នេះ ត្រូវប្រាកដ​ថា អ្នកធ្វើវា​បានត្រឹមត្រូវ។ យល់ល្អត្រូវចាប់​ផ្តើមបឺត​មាត់ថ្នមៗ នៅពេលអ្នក​កាន់មុខនាង​មកក្បែរ​អ្នក។ នៅពេល​អារម្មណ៏​មាន​អារម្មណ៏​សម្រើប​ឡើង, បន្ត​សកម្មភាព​ដោយ​ការយក​ដៃរបស់​អ្នកឱបចង្កេះ និង​ខ្លួននាង។ អ្នកត្រូវ​ធ្វើអ្វីច្រើន​ជាងនេះទៀត ដើម្បីធ្វើឲ្យ​នាង​មាន​ចំណង់​តណ្ហា​កាន់តែ​ខ្លាំង​ឡើង។
ស្ទាបអង្អែល​សុដន់​របស់នាង
នៅពេល​អ្នកទាំងពីរចង់​ឈានដល់​ជំហ៊ាន​បន្ទាប់ទៀត, អ្នក​អាចស្ទាប​អង្អែល​សុដន់របស់នាង​ថ្នមៗ។ សុដន់​ជាផ្នែក​មួយនៃ​រាងកាយ​ដែលងាយ​នឹងមាន​ប្រតិកម្ម​បំផុត។ ប្រសិន​បើ​អ្នក​ស្ទាបអង្អែលសុដន់​នាង​បានត្រឹមត្រូវ នោះវា​អាចជួយឲ្យនាង​មានអារម្មណ៏ពុះកញ្ជ្រោល និង​បណ្តាលឲ្យនាង​ឈាន​ដល់ចំណុច​កំពូល។ អ្វីដែលច្រើន​ជាងនេះ​ទៀត មនុស្សស្រី​មួយចំនួន​ចូលចិត្តឲ្យ​បុរស​ស្ទាបអង្អែល​សុដន់​របស់នាង ព្រោះអាច​ធ្វើឲ្យនាង​សម្រេចទឹក​កាមបាន។
ផ្តល់ក្តីសុខ​ត្រង់តំបន់​ខាងក្រោម​របស់នាង
ក្រៅពីកន្លែង​មានក្តីសុខ​ផ្សេងទៀត​លើខ្លួនប្រាណ​របស់នាង នៅមាន​កន្លែងឆ្តេញ​របស់នាង, ទ្វារតូច និងទ្វារមាស​ជាកន្លែងដែល​មានសម្រើប​ខ្លាំងបំផុត ក្នុង​ពេលរួមភេទ។ ស្ទាប​អង្អែល​ខ្លួនប្រាណនាង​ជាមុនដូច​ជាត្រង់ទ្វារមាស និងភ្លៅ​របស់នាង បន្ទាប់មក​កន្លែងឆ្តេញ​របស់នាង និងទ្វារតូច​អាចធ្វើឲ្យនាង​សម្រេចទឹកកាម​បាន ដែលពី​មុនមិន​ធ្លាប់ជួប។
ត្រង់​ចំណុចនេះ សំខាន់​ត្រូវចាំថា មនុស្សស្រី​មួយចំនួនអាច​សម្រេចទឹកកាម​បានតែម្យ៉ាងគត់នៅពេល​កន្លែងឆ្តេញ​ ត្រូវបាន​ជម្រុញឲ្យ​មាន​សម្រើប ស្របពេល​ដែល​មនុស្សស្រី​ដទៃទៀតទាមទារ​ឲ្យបន្តរឿងរ៉ាវ​ផ្សេងទៀត។ អ្នកអាច​បញ្ចប់ការសម្រេចទឹកកាម​បានដោយ​ការសម្រុកចូល។
ជាចុង​ក្រោយ ការរួមភេទមិនមែន​មានត្រឹមតែ​ការសម្រុកចូល​ប៉ុណ្ណោះទេ។ វារួមផ្សំទាំង​ធាតុផ្សេងៗ​ជាច្រើនទៀត​ ហើយមនុស្សស្រី​ទាំងអស់មិន​ដូចគ្នាឡើយ ដូច្នេះ យល់ល្អ​ត្រូវ​ដឹង​ថា អ្វីដែល​នាង​ចូលចិត្ត ដោយការ​យកចិត្តទុក​ដាក់លើភាសាកាយវិការ​របស់​នាង៕
 

វិធីរៀនអត់ដង្ហើម​ដើម្បីផ្តល់អត្ថប្រយោជន៏​ដល់​សុខភាព

ការអត់​ដង្ហើម​អាច​ជួយបន្សុត​ ជាតិពុល​ចេញពី​ក្នុង​រាងកាយ, ព្យាបាល​ជំងឺផ្លូវ​ចិត្តល្មមៗ ជា​ប្រភព​ដ៏អស្ចារ្យដែលធ្វើឲ្យ​អ្នកកាន់តែ​មាន​សុខភាព​ល្អ។
១. ហេតុអ្វីបាន​ជាដង្ហើម​របស់អ្នក​មានអត្ថប្រយោជន៏​ចំពោះសុខភាព?
វិធីអត់ដង្ហើម​ត្រូវបានបង្កើតឡើង​ដោយប្រជាជន​ទីបេ ដើម្បីជួយពង្រឹង​ដល់​សុខភាព និង​ការពារ​ពីជំងឺគ្រប់​យ៉ាង។ វិធីនេះ​ផ្អែកទៅលើ​គោលការណ៏​នៃការ​ប្រើប្រាស់​អុកស៊ីសែន​ឲ្យបាន​គ្រប់គ្រាន់ ​នៅក្នុង​រាងកាយ។ មនុស្សគ្មាន​អុកស៊ីសែន​ក្នុងឈាម​នឹងបណ្តាល​ឲ្យ​អស់កម្លាំង, ដៃជើង​គ្មានកម្លាំងកំហែង, រាងកាយ​ចុះខ្សោយ។
ក្នុងខួរក្បាល​មានអុកស៊ីសែន​តិច នឹង​ប៉ះពាល់ដល់​ស្មារតី, ផ្លូវអារម្មណ៏, អារម្មណ៏​អវិជ្ជមានជា​ច្រើនផ្សេងទៀត​នឹងកើតឡើង។
"ឧស្ម័ន Aquarius” បានពីការដកដង្ហើមជ្រៅៗ រួច​អត់ដង្ហើម​ក្នុងពេលវេលា​ដ៏ជាក់លាក់​មួយ ដើម្បីទទួល​បានបរិមាណខ្យល់​អុកស៊ីសែន​យ៉ាងធំមួយ​បញ្ជូនទៅ​ឲ្យ​ខួរក្បាល, ជួយ​ផ្គត់ផ្គង់​ថាមពល ដើម្បី​ពង្រឹងមុខងារ​សួត, បង្កើនខ្យល់​អុកស៊ីសែន​ទៅឲ្យ​ខួរក្បាល។
ស្របពេលជាមួយគ្នា​នេះដែរ វាក៏អាចជួយ​ពង្រឹង​ដល់សុខភាព​សួត​ផងដែរ។ សួតល្អ​នឹងជួយឲ្យ​សរីរាង្គដទៃផ្សេងទៀត​ដើរមុខងារ​បានយ៉ាង​ប្រសើរដែរ។
ការទទួល​បានខ្យល់​អុកស៊ីសែន​ពីសួតក៏​អាចជួយ​ដល់សរីរាង្គ​ដទៃផ្សេង​ទៀត រហូតដល់​ឆ្អឹង​ត្រូវបាន​លាងសម្អាត, ជួយ​កម្ចាត់សារធាតុ​នីត្រាត និង​ឧស្ម័ន​កាបូនិច​ដែល​ជា​ធាតុ​កខ្វក់​ចេញ​ពីក្នុង​រាងកាយ។
២. វិធី​អត់ដង្ហើម
- ការចាប់ផ្តើម​ដំបូង៖ អ្នកគួរតែ ​រក្សាការស្រូបដង្ហើម​វែងៗរយៈ​ពេលពី ១០-២០វិនាទី, ហាមក្រោកឈរ​នៅពេល​ដកដង្ហើម​ចេញភ្លាម។ បន្ទាប់​មកអត់​ដង្ហើមរយៈ​ពេលពី ១០-២០​វិនាទី, បន្ទាប់​មកដកដង្ហើម​ចេញ​តាម​សម្រួលតិចៗ។
ចំណាំ៖ វិធីមួយ​នេះ អ្នកមិនត្រូវ​អត់ដង្ហើម ២ដង​ក្នុងពេល​ស្រូបដង្ហើមម្តងទេ, ហាមដកដង្ហើម​ចេញ​តាមមាត់។
- វិធីអត់ដង្ហើម​ប្រចាំថ្ងៃ៖ ដកដង្ហើម ​ចូលតាមច្រមុះ បន្ទាប់​មកអត់ដង្ហើម, រឹតបន្តឹង​សាច់ដុំក្បាលពោះ, យកចង្ការ​ដាក់ផ្អឹប​នឹងក, សម្លឹង​មើល​ទៅត្រង់, ហាម​ងាកក្បាល។ ក្នុង​ចំណុច​នេះ ដើមទ្រូង​នឹង​ពើង​ឡើង។
ក្រោយពេល​អត់​ដង្ហើម​រួច, អារម្មណ៏​នឹងលែង​សុខស្រួល, មិនអាចដកដង្ហើមចេញ​បានស្រួល ប៉ុន្តែនេះ​នឹងធ្វើឲ្យ​សួតពេញទៅ​ដោយខ្យល់។
ការអត់ដង្ហើម​បានរយៈ​ពេល ៦០វិនាទី រួចដកដង្ហើម​ចេញវិញ នឹងទទួលបាន​ភាពជោគជ័យគ្រប់គ្រាន់​ខ្ពស់បំផុត, ប្រសិនបើ​មិនអាច​ធ្វើបាន​ទេ, គួរតែអត់​ដង្ហើមបាន ១៥វិនាទី ដើម្បី​ទទួលបាន​ប្រសិទ្ធិភាព។
ការប្រតិបត្តិ​ញឹកញាប់៖ ចំពោះអ្នកមាន​សុខភាពធម្មតា៖ គួរតែអត់​ដង្ហើមរយៈពេល ៦០វិនាទី​ក្នុង ១ថ្ងៃ, បែងចែក​ជា ៣ពេល។ 
ចំពោះអ្នក​ជំងឺ សុខ​ភាពខ្សោយ៖ គួរតែអត់ដង្ហើម​យ៉ាងហោចណាស់ឲ្យបាន​ម្តងក្នុង ១ថ្ងៃ ប្រសិនបើ​អាចឲ្យបាន ២ដង។
៣. កំណត់ចំណាំនៅ​ពេលប្រើវិធីអត់​ដង្ហើមនេះ
បើទោះបីជាវិធីនេះអាច​ផ្តល់អត្ថប្រយោជន៏ច្រើន​ដល់សុខភាព តែមនុស្ស​ជាច្រើននៅ​ពេលប្រើវិធី​នេះតែងតែ​ហត់នឿយ, វិលមុខ និងប៉ះពាល់​ដល់សុខភាព។ ប្រសិនបើ​បញ្ហា​កើត​មាន​ឡើង នោះអ្នក​នឹងសង្កេត​ឃើញ​អាការៈ​ដូចជា៖ ឈឺដើម​ទ្រូង, ហើម, អស់​កម្លាំង, បាត់​បង់ថាមពល… ដូច្នេះ​មុននឹងអ្នកចាប់ផ្តើម​អនុវត្តវិធី​អត់ដង្ហើម​នេះបាន ត្រូវ​មើល​តាម​ជំហ៊ាន​នីមួយៗ៖
- នៅពេល​អ្នកចាប់ផ្តើមប្រតិបត្តិវិធី​មួយនេះ, ចាំបាច់​ត្រូវអនុវត្តតាម​ការណែនាំ ដើម្បីផ្តល់ពេលវេលា​ឲ្យរាងកាយ​របស់អ្នកបានអត់​ដង្ហើមពីរយៈពេល ១០-២០វិនាទី។
- ដូច្នេះ អត់ដង្ហើម​របស់អ្នករយៈពេល ៦០វិនាទី​ជារៀងរាល់​ថ្ងៃ ដោយបែងចែក​ជាចំណែក​តូចៗ។ វានឹងអាច​ជួយបន្សុត​រាងកាយ​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព​ដោយ​មិន​ដាក់​សម្ពាធ​ ដល់​បេះដូង, សួត, ខួរក្បាល​ឡើយ៕
 

អាការៈ​ឈឺក្បាលអាចបង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត

 

អាការៈ​ឈឺក្បាល​ជាការឈឺចាប់​ នៅត្រង់​កន្លែង​ផ្នែកណា​មួយ​នៃក្បាល វាអាច​ជាអាការៈ​ឈឺចាប់​លោត​ខ្ទោកៗ ឬស្ពឹក។ អាការៈ​ឈឺក្បាល​អាច​កើតឡើង​តែមួយ​ចំហៀង​ក្បាល ឬទាំង​សងខាង​ក្បាល និង​អាចកើត​ត្រង់កន្លែងណា​មួយ​ដាច់ដោយ​ឡែក។
តែទោះបីជាយ៉ាងណា​ក៏ដោយ អ្វីដែល​សំខាន់​ត្រូវដឹង​ពីវិធី​សង្កេតមើល​អាការៈ​ឈឺក្បាល​ដែល​មិនបង្កបញ្ហា ហើយបង្កភាព​គ្រោះថ្នាក់ ដើម្បីឲ្យ​បានដឹងច្បាស់ រួច​ប្រញាប់​ទៅជួប​នឹង​វេជ្ជបណ្ឌិត។ ខាងក្រោមនេះជាអាការៈឈឺក្បាលមួយចំនួនដែលទាមទារការយកចិត្តទុកដាក់៖
អាការៈឈឺក្បាល​ចាប់ខ្ទោកៗ
នេះជាអាការៈឈឺក្បាល​ភ្លាមៗ ហើយ​ធ្ងន់ធ្ងរ ដែល​ចាប់ផ្តើម​ឈឺចាប់​បន្តិចម្តងៗ​រហូតដល់​ឈឺខ្លាំង។ វាអាចបណ្តាល​មកពីបញ្ហាសុខ​ភាព​ជាច្រើន ដែល​អាច​គំរាមកំហែង​ដល់​អាយុ​ជីវិត។
ឈឺក្បាល​ក្រោយពេល​ត្រូវរបួស
អាការៈបែប​នេះអាចបណ្តាលមកពី​ការ​សន្លប់ភ្លាមៗ ដូច្នេះ​ត្រូវ​ទាមទារឲ្យ​មានការព្យាបាល​ឡើងវិញ។ ត្រូវចំាថា សូម្បីតែ​ការត្រូវរបួស​តូចមួយ​ក៏ដោយ ក៏អាច​បំផ្លាញ​ខួរក្បាល និង​លលាក្បាល​របស់អ្នក​បានដែរ។
អាការៈឈឺក្បាល​ខ្លាំងនៅពេល​ភ្ញាក់ពីគេង
នេះក៏ត្រូវបាន​គេទទួលស្គាល់​ថា ជាអាការៈឈឺក្បាល​ពេលព្រឹក ហើយអ្នកគួរតែ​មានការប្រុងប្រយ័ត្ន ព្រោះវា​អាចបណ្តាលឲ្យ​មានដុំសាច់ក្នុង​ខួរក្បាល។ យោងតាម​អ្នកជំនាញ​ផ្នែក​ប្រសាទសាស្ត្រ​អ្នកស្រី Casilda Balmaceda នៅមហាវិទ្យាល័យ​ពេទ្យ និងវះកាត់​កូឡាំបៀ នៅក្នុងទីក្រុង ញ៉ូយ៉ក បានឲ្យ​ដឹងថា៖ មាន​មនុស្សតែ ៨%ប៉ុណ្ណោះ​ដែល​រងគ្រោះ​ដោយសារ​កើត​ជំងឺដុះសាច់​ក្នុង​ខួរក្បាល មានអាការៈឈឺក្បាល​រៀងរាល់ព្រឹក​ពេលភ្ញាក់​ពីគេង។

ឈឺក្បាល​ខ្លាំងបំផុត​ក្នុងជីវិត​របស់អ្នក
អាការៈឈឺក្បាល​ធ្ងន់ធ្ងរអាច​បណ្តាលឲ្យ​ជួបនឹង​បញ្ហាភ្នែក, ចង់ក្អួត, ក្អួតចង្អោរ និង​វិលមុខ។ ហើយវា​ក៏អាចបណ្តាល​ឲ្យមាន​ការឈឺចាប់ត្រង់​កំពកខួរខាង​ក្រោយខាងលើ នៅ​ពេល​ដាក់ក្បាល​គេងចុះ, ឈឺ.ក និង​មិនបានធូរស្បើយ…។ អ្នកគួរតែទៅប្រឹក្សា​ជាមួយនឹងវេជ្ជបណ្ឌិត ប្រសិនបើអាការៈ​របស់អ្នក​មិនព្រមបាត់ ក្នុងរយៈពេល​ពេញមួយថ្ងៃ។
អាការៈឈឺក្បាល​ភ្លាមៗ
ជាធម្មតា អាការៈឈឺក្បាល​បែបនេះបណ្តាល​មកពីលំហូរឈាមក្នុង​ខួរក្បាល។ នៅពេលដែលឈាម​មិនបាន​ហូរចូលទៅ​ក្នុងលំហខួរក្បាល​ទេ វាអាច​បណ្តាលឲ្យ​កើត​មាន​អាការៈ​ភ្លាមៗ​ដូចជា៖ ឈឺក្បាល, រីករន្ធប្រស្រី​ភ្នែក, ធ្វើឲ្យ​ម៉្ញូប, ឈឺចាប់ត្រង់​ខាងលើភ្នែក និង​ខាងក្រោយភ្នែក, ធ្វើឲ្យ​ទន់ខ្សោយ ហើយ​ស្ពឹក, ពិបាកក្នុង​ការនិយាយស្តី៕
 

ដោយ៖ ដារ៉ា

No comments: