ម្សៅរមៀតលាយទឹកឃ្មុំ គឺជាឱសថដ៏ល្អបំផុតដែលត្រូវបានគេយកមកប្រើប្រាស់ទៅទាំងពិភពលោក។ វាមានសមត្ថភាពអស្ចារ្យបំផុតក្នុងការជួយព្យាបាលបានជំងឺជាច្រើន ហើយនៅក្នុងករណីខ្លះ វាក៏មានប្រសិទ្ធិភាពច្រើនជាងឱសថពេទ្យថែមទៀតផង។ ជានិច្ចកាល វាត្រូវបានគេប្រើដើម្បីធ្វើជា ទឹកដោះគោរមៀត។
រមៀតលាយជាមួយនឹងទឹកឃ្មុំត្រូវបានគេទទួលស្គាល់ថា ជាឱសថទិព្វ។
វាជាឱសថធម្មជាតិដ៏សក្តិសិទ្ធិដែលអាចជួយព្យាបាលបញ្ហាសុខភាពរបស់អ្នក។
អត្ថប្រយោជន៏នៃទឹកឃ្មុំរមៀត៖
– ការពារពីជំងឺផ្សេងៗ
– សារធាតុប្រឆាំងបាក់តេរី
– សារធាតុប្រឆាំងការរលាក
– មិនប៉ះពាល់ដល់ក្រពះ
– ជួយពង្រឹងការរំលាយអាហារ
– ជួយជម្រុញដល់សកម្មភាពរបស់បាក់តេរីល្អៗនៅក្នុងពោះវៀន
រមៀតទឹកឃ្មុំនេះមានសារធាតុប្រឆាំងបាក់តេរី ដែលអាចប្រើជំនួសឱសថពេទ្យអង់ទីប្យូទិចបាន។
សមាសធាតុផ្សំ៖
– ម្សៅរមៀត ១ស្លាបព្រាបាយ
– ទឹកឃ្មុំ ១០០ក្រាម (ឆៅ)
តម្រូវការមាន៖
– កែវ ១
– ដាក់ទឹកឃ្មុំ និងរមៀតចូលក្នុងកែវនោះ
– ច្របល់វាចូលគ្នាឲ្យបានសព្វល្អ រួចទទួលទាន
របៀបពិសារ៖
ដើម្បីព្យាបាលជំងឺផ្តាសាយ, អនុវត្តតាមអាការៈដំបូងរបស់អ្នក៖
១. ថ្ងៃទី ១ កន្លះស្លាបព្រាកាហ្វេរៀងរាល់ ១ម៉ោងម្តងរហូតដល់ម៉ោង ៦ល្ងាច។
២. ថ្ងៃទី ២ កន្លះស្លាបព្រាកាហ្វេជារៀងរាល់ ២ម៉ោងម្តងរហូតដល់ម៉ោង ៦ល្ងាច។
៣. ថ្ងៃទី ៣ កន្លះស្លាបព្រាកាហ្វេរៀងរាល់ ២ម៉ោងម្តងរហូតដល់ម៉ោង ៦ល្ងាច។
ហាមធ្វើអ្វីផ្សេង ឬខ្ចាក់វាចេញ
ត្រូវរង់ចាំរហូតដល់វាចូលក្នុងមាត់អស់។
ជំងឺផ្តាសាយរបស់អ្នកនឹងបានជាសះស្បើយក្នុងរយៈពេល ៣ថ្ងៃ ឬលឿនជាងនេះ។
គួរប្រឹក្សាជាមួយនឹងវេជ្ជបណ្ឌិតជាមុនសិន
មុននឹងទទួលទានទឹកឃ្មុំរមៀតនេះ
ជាពិសេសប្រសិនបើអ្នកស្ថិតក្រោមការព្យាបាលពីឱសថពេទ្យ។ លើសពីនេះទៀត
ត្រូវជៀសវាងការប្រើឱសថរមៀត ប្រសិនបើអ្នកកើតជំងឺថង់ប្រម៉ាត់
ព្រោះវាអាចបណ្តាលឲ្យមានការកន្ត្រាក់សាច់ដុំ៕
No comments:
Post a Comment