- លាងសម្អាតដៃអោយស្អាត
- ព្យាយាមយកវាចេញពីភ្នែករបស់អ្នកដោយទឹកស្អាត ឬទឹកសេរ៉ូមប្រៃ។ ប្រើកែវតូច និងស្អាតហើយដាក់គែមឆ្អឹងប្រឡង់ភ្នែករបស់អ្នកលើវា។
- វិធីមួយទៀតដើម្បីយកវាចេញពីភ្នែកគឺទៅងូតទឹក ហើយបាញ់ទឹកក្តៅឧណ្ឌៗទៅលើ ថ្ងាសនៅលើភ្នែកដែលមានអ្វីចូលនោះខណៈពេលដែលភ្នែកនៅតែបើក។
- លាងសំអាតដៃអោយបានស្អាត។
- អោយមនុស្សម្នាក់នោះអង្គុយនៅកន្លែងដែលមានពន្លឺភ្លឺល្អ។
- ពិនិត្យភ្នែកថ្នមៗដើម្បីរកអ្វីដែលចូលភ្នែក។ ទាញត្របកភ្នែកខាងក្រោមចុះ ហើយអោយមនុស្សនោះមើលទៅលើ។ បន្ទាប់មកកាន់ទប់ត្របកភ្នែកខាងលើខណៈ ពេលដែលអោយគេមើលចុះទៅក្រោម។
- ប្រសិនបើវត្ថុនោះត្រូវបានអណ្តែតនៅក្នុងទឹកភ្នែកនៅលើ ផ្ទៃនៃភ្នែក សូមព្យាយាមបន្តក់ សេរ៉ូមប្រៃ ឬទឹកស្អាតក្តៅឧណ្ឌៗដើម្បីយកវាចេញ។ ប្រសិនបើបន្តក់ហើយនៅតែ មិនមានចេញ ប្រើទឹកមួយកែវ ឬជ្រមុជបុគ្គលនោះនៅទឹកដោយថ្នមៗ។
- ចូរកុំព្យាយាមយកវត្ថុនោះចេញបើវាបានកប់ក្នុងគ្រាប់ភ្នែក។
- ចូរកុំញីភ្នែក។
- ចូរកុំព្យាយាមយកវត្ថុដ៏ធំមួយដែលធ្វើអោយការបិទភ្នែកមានការលំបាកចេញ។
ទូរស័ព្ទសង្គ្រោះបន្ទាន់នៅពេលដែល
- អ្នកមិនអាចយកវត្ថុនោះចេញបាន។
- វត្ថុនេះត្រូវបានបង្កប់នៅក្នុងគ្រាប់ភ្នែក។
- មនុស្សម្នាក់ដែលធ្លាប់មានវត្ថុអ្វីនៅក្នុងភ្នែកហើយត្រូវបានជួបប្រទះភាពមិនប្រក្រតីក្នុងការមើល។
- មានការឈឺចាប់ ក្រហម ឬអារម្មណ៍ថាវត្ថុនោះនៅតែបន្តនៅក្នុងភ្នែកបន្ទាប់ពី វត្ថុនោះត្រូវបានយកចេញរួចហើយ៕
ត្រួតពិនិត្យដោយគ្រូពេទ្យwww.health.com.kh ថ្ងៃទី13 មីនា ឆ្នាំ 2014
No comments:
Post a Comment