ខ្មែរដើម្បីខ្មែរ

ការសិក្សាអំពីកម្ពុជា ទូរសព្ចៈ០១០៣០០៤២៤/០១៧៩៩៣៤៤៣

ស្វែងរក

Monday, August 31, 2015

កំហុស​ឆ្គង​៨​យ៉ាង​របស់​បុរស ក្នុង​ការ​ជ្រើសរើស​មិត្តស្រី

ផ្តល់សិទ្ធដោយ៖ បែកធ្លាយ
ក្នុង​នាម​ជា​បុរស ដែល​មាន​នារី​ល្អ​នៅ​ក្នុង​ជីវិត នាង​គឺ​ជា​ស្ត្រី​ដ៏​អស្ចារ្យ​បំផុត​របស់​គេ។ វា​គ្មាន​អ្វី​ច្រើន​ជាង​ការ​សប្បាយ​រីក​រាយ និង​ពោរ​ពេញ​ដោយ​សេចក្ដី​សង្ឃឹម​ឡើយ។ សម្រាប់​បុរស​ដែល​នៅ​លីវ​មួយ​ចំនួន ការ​ជ្រើស​រើស​មិត្ត​ស្រី​អាច​ជា​ការ​លំបាក។ ក្នុង​ចំណោម​នារី​ដ៏​ច្រើន អាច​មាន​នារី​ល្អ​តិច​តួច​ប៉ុណ្ណោះ។ បើ​អ្នក​មិន​ចង់​ធ្វើ​ការ​សម្រេច​ចិត្ត​ខុស ក្នុង​ការ​ជ្រើសរើស​មិត្ត​ស្រី​ដែល​ជា​គូ​អនាគត លោក​អ្នក​គួរ​អាន​នូវ​កំហុស​ឆ្គង​ទាំង​ប្រាំបី​យ៉ាង ដែល​ជា​កំហុស​ឆ្គង ក្នុង​ការ​ជ្រើសរើស​មិត្ត​ស្រី។

– សម្រស់​ស្អាត 
ក្នុង​ចំណុច​ដំបូង​នេះ ខ្ញុំ​មិន​បាន​និយាយ​បិទ​សិទ្ធិ​របស់​អ្នក​ទាំង​ស្រុង​ក្នុង​ការ​ស្វែងរក​ នារី​ដែល​មាន​រូប​សម្រស់​ស្អាត​នោះ​ទេ។ តែ​អ្នក​គួរ​តែ​គិត​ដល់​ចរិយា​សម្បត្តិ​របស់​នាង​ផង។ នារី​ដែល​ល្អ មិន​អាច​មាន​តែ​រូប​សម្រស់​នោះ​ទេ គឺ​ត្រូវ​មាន​ទាំង​ចិត្ត​គំនិត​ផង​ដែរ។ នារី​ល្អ​ស្អាត យើង​នឹង​ពិបាក​ក្នុង​ការ​ទាក់​ទង ដោយ​ហេតុ​ថា បើ​សិន​ជា​មនុស្ស​ស្រីស្អាត​ម្នាក់ ដែល​ភ្នែក​យើង​មើល​ឃើញ​ស្អាត អ្នក​ដទៃ​ក៏​មើល​ឃើញ​ស្អាត​ដូច​យើង​ដែរ។ នោះ​នឹង​មាន​ការ​ប្រកួត​ប្រជែង​ដ៏​ស្វិតស្វាញ។
– ភាព​សប្បាយ​រីករាយ និង​ក្មេង​ខ្ចី 
ការ​ជ្រើស​រើស​នារី ដែល​ចូល​ចិត្ត​សប្បាយ​រីករាយ​ និង​ដើរ​លេង​ច្រើន​មិន​មែន​ជា​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ឡើយ។ នារី​ដែល​មាន​ភាព​ក្មេង​ខ្ចី​ពេកនឹង​ត្រូវ​ការ​ឲ្យ​អ្នក​បីបាច់ លួងលោម និង​ថ្នាក់​ថ្នម​គេ។ គោល​បំណង​នៃ​ការ​ស្វែង​រក​មិត្ត​ស្រី​របស់​យើង គឺ​សង្ឃឹម​ថា​គេ​នឹង​ក្លាយ​ជា​ម្ដាយ​ដ៏​ល្អ មិន​មែន​យក​នារី​ម្នាក់​នោះ​មក​មើល​ថែ​ឡើយ។ បើ​សិន​ជា​នាង​ចូល​ចិត្ត​តែ​ការ​សប្បាយ និង​ស្វែង​រក​តែ​ភាព​រីករាយ នោះ​ក្ដី​សុបិន​របស់​អ្នក​នឹង​រលាយ​ក្នុង​ពេល​ដ៏​ខ្លី។
– មិន​ស្គាល់​ពី​ខ្លួន​ឯង​ច្បាស់
ក្នុង​នាម​ជា​បុរស​ដ៏​ចាស់​ទុំ អ្នក​គួរ​តែ​ស្គាល់​ខ្លួន​ឯង​ឲ្យ​បាន​ច្បាស់ និង​យល់​ពី​អ្វី​ដែល​ខ្លួន​ចង់​បាន​ពី​ស្ត្រី។ បើ​អ្នក​មិន​បាន​គិត​ឲ្យ​គ្រប់​ជ្រុងជ្រោយ​ទេ អ្នក​អាច​នឹង​ឈាន​ដល់​ការ​ទំនាក់​ទំនង​មួយ​ដ៏​ឆាប់​រហ័ស​ពេក។ អ្នកត្រូវ​មាន​មុខ​របរ​មួយ ដើម្បី​ចិញ្ចឹម​ជីវិត ក៏​ដូច​ជា​ការ​ទ្រទ្រង់​ជីវភាព​គ្រួសារ។…
– ការ​ផ្លាស់​ប្ដូរ​យ៉ាង​ឆាប់​រហ័ស 
ជួន​កាល​អ្នក​មិន​អាច​ជួប​នារី​ក្នុង​ក្ដី​ស្រម៉ៃ​របស់​អ្នក​បាន​ឆាប់​រហ័ស​ ឡើយ។ ក្នុង​ខណៈ​ពេល​នោះ ឥរិយាបថ​របស់​អ្នក ត្រូវ​បាន​តាំង​បង្ហាញ។ អ្នក​ត្រូវ​រក្សារ​ភាព​ស្អាតស្អំ​នៃ​ឥរិយាបថ​របស់​អ្នក ដោយ​មិន​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​វា​ឡើយ។
– មិន​បាន​ដឹង​ច្បាស់​អំពី​នាង 
ការ​ដឹង​រឿង​រ៉ាវ​របស់​នារី​ម្នាក់​ដែល​នឹង​ក្លាយ​ជា​គួ​អនាគត​របស់​អ្នក គឺ​មាន​សារៈសំខាន់​ណាស់ ដើម្បី​ភាព​ជោគ​ជ័យ​រយៈ​ពេល​វែង។ អ្នក​មិន​មែន​គ្រាន់​តែ​ស្ដាប់​ពាក្យ​សម្ដី​ខាង​ក្រៅ​របស់​នាង ដែល​ឮ​ចេញ​តែ​ពី​មាត់​នាង​ម្យ៉ាង​គត់​នោះ​ទេ គឺ​ត្រូវ​ស្វែង​យល់​រឿង​រ៉ាវ​ពី​ការ​ពិត​របស់​នាង។ អ្នក​អាច​នឹង​សង​បំណុល​គេ ក្នុង​អំឡុង​ពេល​រៀប​ការ​រួច បើ​សិន​ជា​អ្នក​មិន​បាន​ដឹង​រឿង​រ៉ាវ​របស់​នាង​ច្បាស់។
– ម្ដាយ​ដ៏ល្អ 
ការ​ជ្រើសរើស​ស្ត្រី​ម្នាក់ ដោយ​សារ​តែ​នាង​ជា​អ្នក​ស៊ី​ឈ្នួល​បោក​ខោអាវ, បោក​ស្រោម​ជើង​ ក៏​មិន​មែន​ជា​ជម្រើស​មួយ​ដ៏​ឆ្លាត​ដែរ។ ស្ត្រី​ជា​ច្រើន​នឹង​ធ្វើ​ការ​ទាំង​អស់​នេះ សម្រាប់​កូន និង​ប្ដី។ ភាព​ប្រសើរ​លើស​ពី​នេះ គឺ​យើង​ទទួល​បាន​នារី​ដែល​ជា​អ្នក​គិត​ពី​គ្រួសារ​ជា​សំខាន់។
– ការ​អើពើ​ជាក់​ស្ដែង 
អ្នក​នឹង​សោក​ស្ដាយ បើ​សិន​ជា​អ្នក​បាន​រក​ឃើញ​ស្ត្រី​ម្នាក់ ដែល​ឆ្លាត ស្អាត ហើយ​ស្រឡាញ់​អ្នក ដូច​ជា​ផ្ទាំង​ថ្ម​មួយ​ដុំ។ ទាំង​អស់​នេះ គឺ​បង្ហាញ​ពី​ការ​រស់​នៅ​ជា​មួយ​គ្នា​មិន​បាន​យូរ​អង្វែង ព្រោះ​ស្ត្រី​ម្នាក់​នោះ នឹង​មិន​អើពើ​ជា​មួយ​អ្នក​ឡើយ ទោះ​បី​ជា​បាន​ក្លាយ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​ក៏​ដោយ។
– រួម​សុខ​រួម​ទុក្ខ 
នារី​ដែល​ល្អ គឺ​ជា​នារី​ដែល​មិន​រត់​ចោល​យើង​នៅ​ពេល​ដែល​យើង​មាន​ទុក្ខ។ បើ​សិន​ជា​អ្នក​អាច​ស្វែង​រក​ឃើញ​នារី​ម្នាក់​តែ​ក្នុង​ពេល​ដែល​អ្នក​មាន​ ទ្រព្យ​សម្បត្តិ ភាព​សប្បាយ​រីក​រាយ ហើយ​បាត់​នាង នៅ​ពេល​ដែល​អ្នក​ជួប​បញ្ហា​ផ្សេង​នោះ អ្នក​គួរ​តែ​ពិចារណា​ឲ្យ​បាន​ខ្លាំង​ពី​ចំណុច​នេះ។ នាង​ត្រូវ​តែ​ចេះ​រួម​សុខ​ទុក្ខ​ជា​មួយ​យើង និង​ជួយ​ដោះ​ស្រាយ​បញ្ហា​របស់​យើង​ជា​និច្ច ទើប​ប្រសើរ។

No comments: