ខ្មែរដើម្បីខ្មែរ

ការសិក្សាអំពីកម្ពុជា ទូរសព្ចៈ០១០៣០០៤២៤/០១៧៩៩៣៤៤៣

ស្វែងរក

Monday, August 24, 2015

ប្រភេទ​នៃការ​ឈឺភ្នែក​ ការឈឺ​ភ្នែក​ត្រូវ​បាន​គេឱ្យ​ឈ្មោះ​ថា(ophthalmalgia) ហើយ​ការឈឺ​ភ្នែក​នេះ​មាន​ពីរ​ប្រភេទ៖​ •ការ​ឈឺចាប​ត្រង់​រចនា​សម្ព័ន្ធ​ខាង​ក្រៅ​នៃភ្នែក​(Ocular Pain)៖ ការឈឺ​ចាប់កើត​ឡើងលើ​ផ្ទៃខាង​ក្រៅនៃ​ភ្នែក​។ វាអាច​នាំឱ្យមាន​ស្នាមក្រហម​ ក្រហាយ ​ឬមាន​អារម្មណ៍​ថារមាស់​។ អាការៈ​នេះជាទូ​ទៅកើត​ឡើង​នៅពេល​អ្នក​រងរបួស​នៅលើភ្នែក​។ ការឈឺ​ភ្នែក​ប្រភេទ​នេះអាច​ងាយស្រួល​ក្នុងការព្យាបាល​ដោយ​ការប្រើ​ថ្នាំបន្ដក់​ភ្នែក​(Eye Drop)។​ •ការឈឺ​ចាប់​ត្រង់​រង្វង់ភ្នែក​(Orbital Pain)៖ ការ​ឈឺចាប់​នេះកើត​ឡើងក្នុង​ភ្នែក​របស់អ្នក​ ហើយ​វាធ្វើ​ឱ្យមាន​អារម្មណ៍​ថាឈឺ​ខ្ទោកៗ ​ឈឺចាក់​ពើតៗ ​និង​មាន​អារម្មណ៍​ដូចគ្រាប់​ខ្សាច់​ចូល​អញ្ចឹង​។ វាជារឿង​ប្រសើរ​ក្នុងការ​ទៅជួប​វេជ្ជ​បណ្ឌិត​ប្រសិន​បើអ្នក​ជួប​ប្រទះ​ការ​ឈឺចាប់​ប្រភេទ​នេះ ​ពីព្រោះ​វាអាច​ជាមូល​ហេតុមួយ​នៃជំងឺ​ភ្នែក​ធ្ងន់​ធ្ងរ។​ ហេតុ​ផល​ចំពោះ​ការឈឺចាប់​នៅក្នុង​ភ្នែក​ •កម្ទេច​កម្ទីប៉ើង​ចូល៖​ ការ​ឈឺចាប់​ប្រភេទនេះ​គឺជាបញ្ហា ​ដែល​តែងកើត​ឡើងជាញឹក​ញាប់ ​ហើយគឺ​ជាការ​ឈឺចាប់​មួយប្រភេទ​ដែល​អ្នកជួប​ប្រទះ​នៅពេល​ធូលី​ ឬរបស់​កខ្វក់​ប៉ើងចូល​ភ្នែក​របស់អ្នក​។ ការ​ប៉ើង​ល្អង​ធូលី​ចូលភ្នែក​នេះតែងតែ​នាំឱ្យភ្នែក​ក្រហាយ ​ឡើងក្រហម​នៅក្នុង​ភ្នែក​ និងថែម​ទាំង​នាំឱ្យ​ហូរ​ទឹក​ភ្នែក​ទៀត​ផង។​ •ភ្នែក​រងរបួស​៖ ការរងរបួស​គឺជា​ហេតុផលដ៏​ចំបង​មួយ ​ក្នុងចំណោម​ហេតុផល​ទាំងឡាយ​នៃការឈឺចាប់​ក្នុងភ្នែក​។ របួស​មួយចំនួនដូច​ជាការ​រលាក​សារធាតុគីមី​ ឬការ​រលាក​ដោយ​សារ​ពន្លឺអាច​បណ្ដាល​ឱ្យមាន​ការឈឺ​ចាប់ធ្ងន់ធ្ងរ។ ​ម្យ៉ាង​ទៀត​ការប៉ះនឹង​ភ្នាក់ងារ​ដែល​បណ្ដាល​ឱ្យក្រហាយ​រលាក​ច្រើនពេក​ដូច​ជាថ្នាំ​ប្ដូរពណ៌​សក់ ឬ​ប្រភព​នៃពន្លឺដូច​ជាព្រះ​អាទិត្យ​អាចនាំ​ឱ្យរបួស​ភ្នែកដែល​បណ្ដាល​ឱ្យឈឺ​ចាប់ក្នុង​ភ្នែក។​ •ពពែ​ភ្នែក ​ឬរលាក​ក្រពេញ​ភ្នែក៖ ​មុនក្រហមៗ​ដូចដុំពក ​ដែល​កើតឡើង​ដោយ​សារការ​ស្ទះ​ក្រពេញ​បញ្ចេញ​ជាតិរំអិល​របស់អ្នក​នោះគេ​ឱ្យឈ្មោះ​ថាពពែឆ្កែ​។ វាតែង​កើត​ឡើង​នៅផ្នែក​ខាងក្នុង​ ឬកើតឡើង​នៅត្រង់​គែម​ត្របកភ្នែក​។ វាមិន​មែនជាជំងឺ​ធ្ងន់ធ្ងរ​នោះទេ​ ហើយ​នឹងស្រក​ទៅវិញ​ក្នុងរយៈ​ពេលពីរ ​ឬបីថ្ងៃ​។ វាងាយ​នឹងរង​ការឈឺ​ចាប់​ ហើយ​អាចមាន​អារម្មណ៍​ថាឈឺខ្លះៗ​។ យល់​ល្អអ្នក​គួរកុំប៉ះ​វាញឹក​ញាប់អី​ ហើយ​ទុកវា​ឱ្យស្រក​ទៅដោយ​ខ្លួនឯង។​ •រលាក​ដោយសារ ​Contact Lens៖ ប្រសិន​បើអ្នកពាក់​ Contact Lens ជាញឹក​ញាប់ឬតែងតែ​ពាក់វាពេញ​មួយថ្ងៃ​ គឺមាន​ន័យថា​អ្នកមុខ​ជាធ្លាប់​មានការ​ឈឺចាប់​ក្នុងភ្នែក​ហើយ​។ ការមិន​សម្អាត ​Lens របស់​អ្នកក្នុង​ចន្លោះ​ពេល​សម្រាក​អាច​ធ្វើឱ្យ​ភ្នែក​របស់​អ្នក​កាន់តែ​ឈឺចាប់​។ ការរលាក​អាចបណ្ដាល​ឱ្យមាន​ការឈឺ​ចាប់ ​និងថែម​ទាំងអាច​នាំឱ្យ​កើត​រោគទៀត​ផង។​ ការពាក់ ​Lens ចាស់ៗ ​ឬហួស​កាលបរិច្ឆេទ​ក៏អាច​បណ្ដាល​ឱ្យឈឺ​ចាប់ក្នុង​ភ្នែករបស់​អ្នកផង​ដែរ។​ •ជំងឺ​ទឹកដក់​ក្នុងភ្នែក​៖ ជំងឺទឹកដក់​ក្នុង​ភ្នែក​គឺជាជំងឺ​ធ្ងន់ធ្ងរ​មួយប្រភេទ ​ដែល​បណ្ដាល​មកពីការ​កើន​ឡើង​សម្ពាធក្នុង​ភ្នែកដែល​ធ្វើឱ្យ​ខូច​សរសៃ​អុបទិក​(Optic Nerve)។ វាអាច​នាំឱ្យ​មាន​ការឈឺ​ចាប់ដ៏​ខ្លាំងក្លា​ ហើយប្រសិន​បើមិន​ស្វែង​រកការព្យាបាល​ឱ្យទាន់​ពេល​វេលា​ទេវា​អាចនាំ​ឱ្យអ្នក​បាត់បង់គំ​ហើញ​តែម្ដង។​ តើអ្នក​អាចព្យា​បាល​ភ្នែកដោយ​ខ្លួនឯង​តាម​របៀបណា?​ •សម្រាក​ឱ្យបាន​ច្រើន​៖ ប្រសិន​បើអ្នកមាន​អារម្មណ៍ថា​ក្រហាយ ឬ​ឈឺចាប់​នៅក្នុងភ្នែក​យល់ល្អ​អ្នកគួរ​សម្រាក​ និងមិន​ត្រូវខំសម្លឹង​ច្រើន​នោះទេ​។ ចៀសវាង​ការមើល​ទូរទស្សន៍ ​ឬប្រើប្រាស់​កុំព្យូទ័រ ​ឬទូរស័ព្ទពី​ព្រោះវាកាន់​តែធ្វើ​ឱ្យភ្នែក​ឈឺ។ ​ •ព្យាបាល​ដោយទឹក៖ ​បន្ដក់ទឹក​ត្រជាក់​ទៅក្នុង​ភ្នែក​របស់​អ្នក ​ដើម្បី​សម្អាតវា​ និងបន្ថយ​ភាពក្រហាយ​។ ប្រសិន​បើការ​ឈឺចាប់​មិនបាន​ធូរស្រាល​ដោយខ្លួន​ឯងទេ ​ហើយកើត​ឡើង​សារជាថ្មី​ម្ដងទៀត​ យល់​ល្អអ្នកគប្បី​ទៅជួបវេជ្ជបណ្ឌិត​ជំនាញ ​ហើយ​ទទួល​ការពិនិត្យ​ភ្នែក​របស់អ្នក​។ អ្នកគួរ​ចៀស​វាងការ​ប្រើប្រាស់​ថ្នាំព្យាបាល​ដោយ​ខ្លួន​ឯង៕ ​ អត្ថបទ៖ ដេវីដ ប្រភព៖Source: steptohealth

មិត្តអ្នកអាន​មួយចំនួន តែង​តែ ខ្វាយ​ខ្វល់ នៅ​ពេល​ដែល​រក​ទិញ iPhone ឬ iPad មួយ​ទឹក ដោយ​សារ​ពួក​គេ មាន​គំនិត ខុសៗ​គ្នា​ថា របស់​មួយទឹក អាចមាន តម្លៃថោកជាង របស់ថ្មីពិតមែន ហើយ​គុណ​ភាព​របស់​វាក៏អាច​ចាញ់របស់ថ្មីដែរ, បើទិញរបស់មួយទឹក​មកប្រើប្រាស់ អាច​ខ្មាស់​អ្នក​ស្គាល់​​គ្នា នៅពេលដែលគេដឹង, ខ្លាចពេលទិញរួច​ប្រើមិន បានយូរ មានបញ្ហានេះ មានបញ្ហា​នោះ, មាន​អារម្មណ៍ មិនស្រួល នៅពេល ប្រើប្រាស់របស់ សល់ពីគេ ហើយមិន ដឹង​ថា​មាន​នរណា​ខ្លះ ឬ​មនុស្សប្រភេទម៉េចធ្លាប់ប្រើ របស់នេះ, បើទិញរបស់​មួយទឹក​ខ្លាចបាន ឆ្នាំងសាក​ឬ​កាស​ក្លែង​ក្លាយ ទាំងនេះហើយ ជាអ្វីដែលអ្នកចង់ រកទិញរបស់ មួយទឹកគិតដល់។

cover
មនុស្សម្នាក់ៗ​មានការគិត ពិតជាត្រឹមត្រូវ តែអ្នកត្រូវ គិតរកវិធីអ្វី ដោះស្រាយបញ្ហា ដែលអ្នក​ខ្វាយ​ខ្វល់​នេះវិញ ទើបបានល្អ។ នាពេលនេះ​យើងលើកពី ប្រការណែនាំ មួយចំនួន ដែល​ល្អ​សំរាប់ អ្នក​ចង់រកទិញ iPhone ឬ iPad មួយទឹក ឲ្យបានដឹង និងអាច ជឿជាក់ថា នឹងអាច រក​ទិញ​របស់មួយ​ទឹក ដែលមានគុណភាពល្អបាន ដោយមិន ចាំបាច់ ខ្វល់ដូចអ្វី ដែលយើងបាន រៀប​រាប់​ដូច ខាង​លើ នេះទេ។ មិនបង្អង់យូរ មិត្តអ្នកអាន អាចអាន ការណែនាំ ខាងក្រោម បាន​ឥឡូវនេះ៖  
  1. អ្នកត្រូវពិនិត្យមើលថាជាប់ iCloud ឬអត់បាន ដោយចូលទៅកាន់ Link https://www.icloud.com/activationlock/ មួយនេះតាមរយៈកុំព្យូទ័រ (បើសិនជា​មាន​នៅ​កន្លែងអ្នកលក់) រួចព្យាយាមវាយលេខ IMEI របស់ iPhone ឬ iPad ដែល​អ្នក​ចង់​ទិញ​នោះ (ការធ្វើបែបនេះមានប្រសិទ្ធខ្ពស់) បន្ទាប់ពីវាយលេខ IMEI រួច បើសិនជាចេញពាក្យ Activation Lock : off (មានន័យថាមិនជាប់ iCloud ទេ តែបើ On មានន័យថាវាជាប់ iCloud ហើយ)។
  • បើតាមវិធីម៉្យាងទៀត អ្នកអាចធ្វើតាមរយៈ iPhone ឬ iPad នោះបាន ដោយគ្រាន់តែ​ចុច​ចូល Settings រួចអូសចុះក្រោមបន្តិច ចុចចូល iCloud រួចអូសចុះក្រោយឲ្យអស់ អ្នក​នឹង​ឃើញ​ពាក្យ Delete Account ដូចនេះអ្នកអាច Delete វាបាន ដើម្បីកុំឲ្យ iCloud អ្នក​ដទៃ​ជាប់នៅក្នុងនោះ។
  • អ្នកអាចប្រាប់អ្នកលក់ឲ្យធ្វើតាមវិធីខាងលើ ហើយត្រូវឲ្យអ្នកលក់បញ្ជាក់ និងធានាថា គ្មាន​ការ​ជំពាក់ជំប៉ិន iCloud នៅពេលក្រោយទៀត។
  1. ពិនិត្យមើលលើសំបកក្រៅ ថាវាមានកំពិត ឬឆ្កូត ឬមានដូរសំបក។
  • បើនិយាយពីកំពិត ឬឆ្កូតវិញ អ្នកអាចមើលបានដោយភ្នែកយើងផ្ទាល់បានយ៉ាងងាយ តែ​សំបក​ដូរឬមិនដូរវិញ អ្នកត្រូវតែចូលទៅកាន់ Settings => General => About រួច​អូស​ចុះ​ក្រោមបន្តិច សំលឹងរកពាក្យ IMEI របស់ iPhone ឬ iPad នោះ រួច​ពិនិត្យ​មើល​ថា​វា​ដូចនិងលេខ IMEI ដែលនៅសន្ទះខាងក្រោយរបស់ iPhone ឬ iPad នោះអត់ បើសិន​ជា​ដូច នេះប្រាកដហើយថាជាសំបកដើម (មិនបានដូរ)
  1. ពិនិត្យមើលប៊ូតុង ដែលមានដូចជា ប៊ូតុងដំឡើង និងបន្ថយសំលេង, ប៊ូតុងបិទបើក, ប៊ូតុង Home និងគន្លឺះដាក់ ឬដោះ Silent ។
  • អ្នកអាចចុចសាកប៊ូតុងទាំងនេះបាន ដោយធ្វើការបិទបើក ឬដំឡើងសំលេង និងបន្ថយសំលេង, ដាក់ Silent និងដោះ Silent វិញ, ចុចលើប៊ូតុង Home មួយដង ឬពីរដង ដើម្បីប្រាកដថាប៊ូតុងទាំងនេះដំនើរការល្អ។
  1. ពិនិត្យមើលលើដំនើរការកាមេរ៉ា,​ កញ្ចក់អេក្រង់, រន្ធកាស, រន្ធសាកថ្ម, រន្ធ​បញ្ចេញ​សំលេង​ទាំង​ពីរ។
  • អ្នកអាចពិនិត្យមើលលើ កញ្ចក់កាមេរ៉ា​ថាតើមានស្នាមឆ្កូតឬអត់ រួចសាកបើកកម្មវិធី​កាមេរ៉ា ថត​រូបភាព ឬថតវីដេអូសាកមើល ហើយត្រូវមើលឲ្យច្បាស់ថា កាមេរ៉ាថតបាន ដោយ​គ្មាន​ស្នាម ឬស្នាមព្រៀលនៅពេលថត ដូចនេះក៏មានន័យថាកញ្ចក់កាមេរ៉ាគ្មានបញ្ហា និង​ដំនើរ​ការ​ល្អ
  • អ្នកត្រូវប្រាកដ និងត្រូវឲ្យអ្នកលក់ធានាថាម៉ាស៊ីន iPhone ឬ iPad នោះ មិនបានដោះដូរ​គ្រឿង​នៅ​ខាង​ក្នុង ដូចជាផ្លាស់ប្តូរអេក្រង់ ឬថ្ម ជាដើម ដោយអ្នកអាចបើកពន្លឺឲ្យខ្លាំង ដើម្បី​ពិនិត្យ​មើលអេក្រង់ថាមានបញ្ហា ឬស្នាមចូលទឹក។
  • អ្នកអាចយកកាសសាកដោតស្តាប់ចម្រៀងផ្សេងៗដែលមាននៅក្នុងនោះ ហើយត្រូវ​ប្រាកដ​ថា​វា​ដំនើរ​ការល្អ
  • អ្នកត្រូវដោតសាកថ្មវា មុនពេលទិញ ហើយពិនិត្យមើលសំបកខាងក្រៅ ថាមានហើប​ខ្លាំង​ខុស​ពី​ធម្មតា ឬអត់ បើសិនជាហើប អាចបញ្ជាក់បានថាថ្មនៅក្នុងនោះឡើងប៉ោងខូច ប្រើ​ប្រាស់​លែងបានហើយ ដូចនេះអ្នកគួរជៀសវាង
  • អ្នកអាចសាករន្ធបញ្ចេញសំលេងទី 1 ជារន្ធបញ្ចេញសំលេងនៅពេលខល ដោយអ្នក​អាច​តេស្ត​ដោយ​ការ​ខលនិយាយមួយរួចដំឡើងសំលេងឲ្យអស់ ពេលនោះបើស្តាប់ទៅលើ​ច្បាស់​ល្អ វាមិនអីទេ ចំនែកឯរន្ធបញ្ចេញសំលេងខាងក្រោមវិញ ជាប្រភេទ Speaker ដោយ​អ្នក​អាចតេស្តបានដោយការបើកចម្រៀង និងដំឡើងសំលេងឲ្យអស់ រួចផ្ទៀង​ស្តាប់​ថា​វា​មិនរែ ឬបែកបាស។
  1. ពិនិត្យមើលសេនសឺកំណត់ពន្លឺ របស់វា
  • ចំនុចទី 1 អ្នកអាចធ្វើការខលទៅកាន់នរណាម្នាក់ នៅពេលកំពុងនិយាយនោះអ្នកគ្រាន់​តែ​យកដៃខ្ទប់លើសេនសឺរបស់វា វានឹងបិទពន្លឺអេក្រង់តែម្តង ដូចនេះមានន័យថាវាដំនើរការល្អ
  • ចំនុចទី 2 អ្នកត្រូវកំណត់ដាក់ Auto Brightness រួចអ្នកអាចយកវាទៅដាក់​នៅក្រោម​ពន្លឺ​ខ្លាំង​ឲ្យជះត្រូវសេនសឺ វានឹងបញ្ចេញពន្លឺអេក្រង់កាន់តែភ្លឺ បើអ្នកយកវាទៅដាក់កន្លែង​ងងឹត វានិងបន្ថយពន្លឺកាន់តែទាបដែរ ដូចនេះមានន័យថាដំនើរការល្អ។
  1. តាមដានតម្លៃ ពីហាងផ្សេងខុសៗគ្នា
  • យើងអាចដឹងបាន ដោយការដើរសួរហាងផ្សេងៗ ដែលលក់របស់មួយទឹកនេះ រួចយកមក​ប្រៀបធៀប​គ្នា បន្ទាប់សាកល្បងតេស្តតាមវិធីខាងលើ ហើយត្រូវប្រាកដថារបស់មួយទឹក​នេះ មានគុណភាពដូចអ្វីដែលអ្នកលក់ថា ល្អ 90 ភាគរយ ឬ 99 ភាគរយ
  • សំរាប់តម្លៃរបស់មួយទឹកអាចថោកជាងរបស់ថ្មីពីចន្លោះ 40 ដុល្លារដល់ 90 ដុល្លារ ដោយ​អាស្រ័យ​លើ​គុណភាពរបស់វា ដូចនេះអ្នកលក់បានបញ្ជាក់ហើយថាវានៅល្អប៉ុន្មាន​ភាគរយ តែអ្នកកុំសូវជឿអ្នកលក់ពេក អ្នកត្រូវតែធ្វើតេស្តដោយខ្លួនអ្នកផ្ទាល់ ឬរកអ្នក​ជំនាញ​​ឲ្យ​ជួយពិនិត្យឲ្យក៏បានដែរ។
ខេមបូ សង្ឃឹមអ្ន​កដែល ចង់រកទិញ iPhone ឬ iPad មួយទឹក ដែលមិនទាន់ ដឹងថាត្រូវធ្វើ បែប​ម៉េចមុនពេលទិញ របស់មួយទឹកនេះ អាចអាន ការណែនាំខាងលើ ហើយអាច រកទិញបាននូវ iPhone ឬ iPad មួយទឹកបាន គុណភាពល្អ យកមកប្រើប្រាស់ និងអាច សាកល្បងខ្ចី iPhone ឬ iPad អ្នកស្គាល់ មកធ្វើតេស្តតាម វិធីខាងលើ នេះបាន ដើម្បីយល់ដឹង បានកាន់តែច្បាស់​ ។
  • ដោយ: Hong
  • 3:16 PM, 06 July
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ

No comments: