បញ្ហារោមខ្មៅៗនៅលើបបូរមាត់
គឺជាភាពអាម៉ាស់លេខមួយសម្រាប់ស្ត្រីគ្រប់រូប។
ហេតុនេះហើយទើបពួកគេខំរកវិធីសាស្ត្រផ្សេងៗដើម្បីកម្ចាត់រោម
ទាំងនោះចោល
ប៉ុន្តែមានវិធីធម្មជាតិដ៏មានប្រសិទ្ធិភាពមួយដែលអាចជួយពួកគេកម្ចាត់
រោមជារៀងរហូតបាន ហើយរហ័សថែមទៀត។
គ្រឿងផ្សំ៖
- ទឹកឃ្មុំ ១ស្លាបព្រាបាយ
- ម្សៅស្រូវលាឡី ១ស្លាបព្រាបាយ
- ទឹកក្រូចឆ្មា ២ស្លាបព្រាបាយ
របៀបធ្វើ
- លាយគ្រឿងផ្សំទាំងអស់នេះបញ្ចូលគ្នាឲ្យក្លាយជាល្បាយ ហើយចាប់ផ្តើមលាបនៅត្រង់លើបបូរមាត់។
- ទុកចោល ១៥នាទី។
- បន្ទាប់មកលាងជម្រះមុខរបស់អ្នកជាមួយនឹងទឹកក្តៅឧណ្ឌៗ។
- ចុងក្រោយលាបក្រែមថែរក្សាស្បែកនៅលើផ្ទៃមុខ។
+ ធ្វើបែបនេះ ២ ទៅ ៣ដងក្នុងមួយសប្តាហ៍ ក្រោយរយៈពេលមួយខែរោមនៅលើផ្ទៃមុខនឹងចាប់ផ្តើមបាត់បន្តិចម្តងៗរហូតដល់អស់៕
ដោយ៖ មង្គលការ
ប្រភព៖ healthylifestyleteam
No comments:
Post a Comment