ខ្មែរដើម្បីខ្មែរ

ការសិក្សាអំពីកម្ពុជា ទូរសព្ចៈ០១០៣០០៤២៤/០១៧៩៩៣៤៤៣

ស្វែងរក

Tuesday, September 1, 2015

លេបថ្នាំ​ នឹងផឹក​ទឹកក្រូច​ក្នុងពេល​តែ​មួយ​អាច​បណ្តោល​ឲ្យស្លាប់

ក្រូចថ្លុង​គឺជា​ប្រភព​ នៃវីតាមីន C និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្មដ៏សម្បូរបែប។ ប៉ុន្តែ​តាម​ការសិក្សាថ្មីមួយបាន​បង្ហាញថា ក្រូចថ្លុង អាចមាន​ប្រតិកម្មអវិជ្ជមាន​ជាមួយនឹង​ថ្នាំ​ជាង ៨៥ប្រភេទ។

ជាពិសេស​ថ្នាំដែលគេ​ប្រើដើម្បី​កាត់បន្ថយជាតិ​កូឡេស្តេរ៉ុល, លើស​ឈាម ឬប្រឆាំ​នឹង​ជំងឺមហារីក...។ ហើយ​ប្រតិកម្មនៃថ្នាំនេះអាចបង្កឲ្យមាន​ការគំរាម​កំហែង​ដល់​អាយុជីវិត​ ថែមទៀត។
 

តើ​ក្រូចថ្លុង​មាន​ប្រតិកម្មជាមួយនឹង​ថ្នាំយ៉ាង​ណាខ្លះ?
បើយោងតាមអ្នក​វិទ្យាសាស្ត្របង្ហាញថា កំហាប់នៃ​ថ្នាំ​ដែលរលាយ​ត្រូវបាន​ស្រូប​ទៅក្នុងរាង​កាយ ហើយបន្ទាប់​មក​បញ្ចូល​ទៅក្នុងឈាម។ ទន្ទឹម​នឹងនេះផងដែរ​សមាសធាតុ​ក្រូច​ថ្លុងអាចរារាំងដល់អង់ហ្ស៊ីម ដែលគេហៅថា cytochrome (CYP3A4) នេះគឺជា​អង់ហ្ស៊ីម​ដែលញាក់ព័ន្ធ​នឹងការរំលាយ​អាហារ​ជាង ៥០%។

បន្ទាប់ពី​បរិភោគក្រូចថ្លុង តើ​ពេល​ណាដែលអ្នកអាចបរិភោគ​ថ្នាំបាន?
វាត្រូវបាន​គេសិក្សា និងរកឃើញថា បន្ទាប់ពី ២៤ម៉ោង​ក្រោយ​ពេលបរិភោគ​ក្រូចថ្លុង​ទើប​អ្នកអាច​បរិភោគ​ថ្នាំបាន ប៉ុន្តែប្រសិនបើ​អ្នក​លេប​ថ្នាំ​ក្នុងកំឡុងពេល​នេះ​​អស់ហ្ស៊ីម CYP450 នៅក្នុងថ្នាំនឹងត្រូវបាន​រាំងខ្ទប់នៅក្នុង​ពោះវៀន និងថ្លើម។ យកល្អ​អ្នក​មិន​គួរបរិភោគក្រូចថ្លុង​ក្នុងពេល​ព្យាបាល​ជំងឺនោះទេ។

តើ​អ្នកជំងឺអាច​បរិភោគក្រូចផ្សេងៗទៀត​ដែរ ឬទេ?
ប្រភេទផ្លែឈើផ្សេងទៀតអាច​បរិភោគបាន ប៉ុន្តែ​ពពួកផ្លែក្រូចទាំងនេះ​អាច​ជះឥទ្ធិពល​ដូចគ្នាទៅនឹងក្រូចថ្លុងដែរ។

តើ​ការបរិភោគក្រូចថ្លុងកម្រិតណា​ទើប​មាន​ប្រតិកម្ម?
ការបរិភោគក្រូចថ្លុង​ត្រឹមតែ ២០០មីលីលីត្រ​នៃទឹករបស់វា គឺអាច​មាន​ប្រតិកម្ម​ជាមួយនឹង​ថ្នាំហើយ។ ដូចជាថ្នាំបន្ថយ​សម្ពាធឈាម​ជាដើម នៅពេល​ដែលអ្នកលេប​តំណាល​គ្នា​ជាមួយនឹង​ទឹកក្រូច​ ធ្វើ​ឲ្យ​ជា​ថ្នាំ​ត្រូវ​ប្រមូល​ផ្តុំក្នុងឈាម​កើន​ឡើង​ដល់​ទៅ ៣ដង។

ថ្នាំមួយចំនួន​ដែល​មាន​ប្រតិកម្មជាមួយ​នឹង​ក្រូច​ថ្លុង៖
- ថ្នាំកាត់បន្ថយកូឡេស្តេរ៉ុល (atorvastatin, lovastatin, simvastatin)
- ថ្នាំរក្សាស្ថេរភាព​ចង្វាក់បេះដូង (amiodarone, dronedarone)
- ថ្នាំកាត់បន្ថយ​សម្ពាធឈាម  (nifedipine, verapamil, felodipine)

ប្រតិកម្មនៃថ្នាំ​នេះ​អាច​មាន​បញ្ហា​កើត​ឡើង​ដូចជា៖ ចង្វាក់បេះដូងលោត​ខុស​ធម្មតា, ហូរឈាម​ក្រពះ, សាច់ដុំឡើងរឹង, ខូចតម្រងនោម, ធ្លាក់ឈាម, ហត់, វិលមុខ, ងងុយ​ដេក។

ចំពោះមនុស្សដែលប្រឈមហានិភ័យខ្ពស់​នៃប្រតិកម្មនេះ គឺជា​មនុស្សវ័យ​ចំណាស់ ព្រោះពួកគេ​តែងតែ​បរិភោគ​ទឹក​ក្រូច​ជាញឹកញាប់។ យក​ល្អ​មុន​នឹង​លេប​ថ្នាំ​ទាំងនេះ អ្នកជំងឺគួរតែទៅពិ​គ្រោះជាួយនឹង​គ្រូពេទ្យ​ឲ្យ​បាន​ច្បាស់៕

ដោយ៖ មង្គលការ

ប្រភព៖ (cbsnews, soha)

No comments: