អ្នកណាក៏ដឹងដែរថា ទឹកគឺមានសារៈសំខាន់ណាស់ចំពោះ សុខភាពទាំងស្រុងរបស់មនុស្សយើង។ ការផឹកទឹកអោយបានច្រើន តាមដែលអាចធ្វើទៅបានគឺជា រឿងប្រពៃណាស់ ព្រោះវាមិនត្រឹមតែជួយធ្វើអោយស្បែករបស់អ្នកស្រស់ថ្លាប៉ុណ្ណោះទេ វាថែមទាំងជួយសំរួលដល់ប្រព័ន្ធផ្សេងៗនៃរាងកាយរបស់យើងទៀតផង។ អត្ថប្រយោជន៍នៃការផឹកទឹកចំពោះសុខភាពមានដូចជា៖ បង្កើនថាមពល,
បង្កើនការដុតរំលាយអាហារក្នុងរាងកាយ ជំរុញដល់ការបញ្ចុះទំងន់, ជួយកសាង និង ជួសជុលសាច់ដុំ, ល្អចំពោះស្បែក និងរក្សាអោយអ្នកនៅតែក្មេងវ័យ, ជំរុញប្រព័ន្ធការពាររាងកាយ, បញ្ចេញជាតិពុល, រក្សាតុល្យភាព pH នៅក្នុងរាងកាយ និង ជំរុញការគ្រប់គ្រង និងជួយដល់ការរំលាយអាហារ។ ពេលវេលាដែលត្រឹមត្រូវនៃការផឹកទឹកនោះគឺ៖
– ពេលព្រឹកក្រោកពីគេងផឹកទឹក ២ កែវ វាអាចជួយរំញោចដល់ការរំលាយអាហារ, បន្ថយសំពាធឈាម និង ធ្វើអោយចលនាឈាមរត់ប្រសើរឡើង។
– មុនពេលងូតទឹកផឹកទឹក ១ កែវ វាជួយបញ្ចុះសំពាធឈាម។
– រាល់មុនពេលញុំាអាហារ ៣០ នាទី ផឹកទឹក ១ កែវ វាអាចជួយធ្វើអោយស្រូបយកសារជាតិចិញ្ចឹមបានល្អ។
– មុនពេលចូលគេងផឹកទឹក ១ កែវ វាជួយបញ្ចៀសការគាំងបេះដូង និង ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។
បន្ថែម៖ ព្យាយាមផឹកទឹកអោយបានយ៉ាងតិច ៨ ទៅ ១០ កែវក្នុងមួយថ្ងៃ។ កុំទុកចាំទាល់តែពេលដែលអ្នកស្រេកទើបផឹក៕
No comments:
Post a Comment