ខ្មែរដើម្បីខ្មែរ

ការសិក្សាអំពីកម្ពុជា ទូរសព្ចៈ០១០៣០០៤២៤/០១៧៩៩៣៤៤៣

ស្វែងរក

Friday, September 18, 2015

សញ្ញាគ្រោះថ្នាក់ដល់ជីវិត 20​ យ៉ាង​ ដែលស្រ្តីភាគ ច្រើនមិនសូវ បានចាប់អារម្មណ៏

ផ្ដល់សិទ្ធិដោយ៖ ខ្មែរណូត
សញ្ញាខាងក្រោមនេះសុទ្ធ តែអាចជាសញ្ញាដំបូង នៃជំងឺមហារីកផ្សេងៗ តែស្រី្តមួយចំនួនបែរ ជាមិនសូវ ចាប់អារម្មណ៍ និងយកចិត្តទុកដាក់ លើវានោះទេ។ បន្ទាប់ពីអានអត្ថបទនេះរួច សូមស្ត្រីទាំងអស់បង្កើន ការយកចិត្តទុកដាក់ខ្ពស់ ប្រសិនបើបានជួបនូវ រោគសញ្ញាទាំងអស់ នេះទៀត ព្រោះថាវាអាចធ្វើឲ្យអ្នក ស្លាប់បាន ប្រសិនបើអ្នកនៅតែបន្តប្រងើយកន្តើយជាមួយវាទៀត៖

1. ពិបាកដកដង្ហើម ឬ ដកដង្ហើមបានខ្លីៗ។
2. ក្អករ៉ាំរ៉ៃ និង ឈឺចាប់នៅលើទ្រូង។
3. ក្តៅខ្លួនញឹកញាប់ និង មានដំបៅច្រើន។
4. ពិបាកក្នុងការលេបចំណីអាហារផ្សេងៗ។
5. ហើម មានកូនកណ្តុរ និងដុំពកលើកញ្ចឹងក ឬ ក្រលៀន។
6. មានស្នាមជាំច្រើន។
7. ចុះខ្សោយ និងទ្រុតទ្រោម។
8. ហើមពោះខុសធម្មតា។
9. អស់ចំណង់អាហារ។
10. មានការឈឺចាប់ខ្លាំងនៅលើពោះ។
11. មានឈាមហូរតាមរន្ធគូថ ឬ ពេលបតជើងធំមកមានឈាមក្នុងលាមក។
12. ស្រកទម្ងន់ដោយគ្មានមូលហេតុ។
13. ឈឺចាប់ក្នុងក្រពេះ។
14. ហើម ឈឺ និងមានស្នាមក្រហមលើសុដន់។
15. មានការប្រែប្រួលលើចុងសុដន់។
16. មានការឈឺចាប់ខ្លាំងពេកមានរដូវ ឬ មានឈាមហូរមកច្រើនខុសធម្មតា។
17. ផ្ទៃមុខមានលក្ខណៈហើមខុសពីធម្មតា។
18. មានដំបៅជាច្រើននៅលើស្បែកដែលមិនអាចព្យាបាលបាន។
19. ក្រចកមានការប្រែប្រួលខុសធម្មតា។
20. ឈឺចាប់នៅតាមឆ្អឹងខ្នងខ្លាំងខុសប្រក្រតី៕
20-Deadly-Cancer-Symptoms-Most-Women-Ignore

No comments: