Original http://health.com.kh/newdetail.php?newid=18595&catid=7
ខ្ទឹមសត្រូវបានប្រើប្រាស់ជាឱសថព្យាបាលជំងឺ
តាំងពីបុរាណកាលមកម្ល៉េះ
ក្នុងនោះគេជឿថាវាមានប្រសិទ្ធភាពក្នុងការព្យាបាលនូវជំងឺមួយចំនួនដូចជា៖
ជំងឺផ្តាសាយ, បញ្ហាតម្រងនោម និងពង្រឹងដល់សសៃឈាមតូចៗ ។
លើសពីនេះទៅទៀត
វាក៏ត្រូវបានគេចាត់ទុកថាជាប្រភេទឱសថបុរាណដែលអាចជួយដោះស្រាយបញ្ហាស្ត្រេស
។ តាមក្បួនព្យាបាលរបស់ជនជាតិចិន គេបានយកខ្ទឹមសមួយដុំ
ដាក់ចូលក្នុងមាត់ជារៀងរាល់ព្រឹក
ដើម្បីរំលាយនូវជាតិរបស់វាទៅក្នុងទឹកមាត់
ហើយបៀមវាដូចជាស្ករគ្រាប់ ហើយទុកវាក្នុងមាត់ឲ្យបានកន្លះម៉ោង ។ ការធ្វើដូចនេះ គឺអាចឲ្យទឹកមាត់យកចេញនូវសារជាតិចិញ្ចឹមចេញពីក្នុងឈាម និងលាងសម្អាតសសៃឈាម និងក្រពេញទឹករងៃ ។ ខ្ទឹមស ត្រូវបានគេជឿថាវាមានប្រសិទ្ធភាព ក្នុងការពង្រឹងដល់សុខភាពមាត់ និងអញ្ចាញធ្មេញ និងបំបាត់ការហូរឈាមតាមអញ្ចាញធ្មេញបានផងដែរ។ នៅពេលអ្នកបានបៀមវាគ្រប់រយៈពេលកំណត់ហើយ អ្នកគួរស្តោះវាចេញមកវិញ ហើយធ្វើការដុសសម្អាតធ្មេញដូចធម្មតា។ ប្រសិនបើអ្នកចង់កំចាត់ក្លិនមិនល្អរបស់វា នោះអ្នកគួរផឹកទឹកដោះឲ្យបានច្រើន។
តើការធ្វើដូចនេះផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់រាងកាយរបស់អ្នក?
- ព្យាបាលដល់បញ្ហាជំងឺរលាកទងសួតរុំាំរៃ
- ការពារជំងឺគ្រុនផ្តាសាយ និងបញ្ហាប្រព័ន្ធផ្លូវដង្ហើមដែលបង្កពីជំងឺ
- លៃតម្រូវចំណង់នៃការឃ្លានអាហារ
- សម្អាតឈាម
- ជួយដល់សុខភាពតម្រងនោមនិងប្លោកនោម ដែលទាក់ទងនឹងបញ្ហាជំងឺ ឬស្ថានភាពសុខភាពផ្សេងៗទៀត
- សម្អាតស្បែក
- ផ្តល់អត្ថប្រយោជន៍ចំពោះជំងឺស្លេកស្លាំង
- ធ្វើឲ្យប្រព័ន្ធភាពសុំាំរបស់រាងកាយរឹងមាំ