ខ្មែរដើម្បីខ្មែរ

ការសិក្សាអំពីកម្ពុជា ទូរសព្ចៈ០១០៣០០៤២៤/០១៧៩៩៣៤៤៣

ស្វែងរក

Saturday, October 15, 2016

តើ​នឹង​មាន​អ្វី​កើតឡើង​នៅ​ពេល​អ្នក​ដាក់​ដុំ​ខ្ទឹមស​ក្នុង​មាត់​ជា​រៀងរាល់​ព្រឹក​

Original http://health.com.kh/newdetail.php?newid=18595&catid=7
​ខ្ទឹមស​ត្រូវបាន​ប្រើប្រាស់​ជា​ឱសថ​ព្យាបាល​ជំងឺ តាំងពី​បុរាណកាល​មក​ម្ល៉េះ ក្នុងនោះ​គេ​ជឿ​ថា​វា​មាន​ប្រសិទ្ធភាព​ក្នុង​ការព្យាបាល​នូវ​ជំងឺ​មួយចំនួន​ដូចជា​៖ ជំងឺ​ផ្តាសាយ​, បញ្ហា​តម្រងនោម និង​ពង្រឹង​ដល់​ស​សៃឈាម​តូចៗ ។ លើសពីនេះទៅទៀត វា​ក៏​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ប្រភេទ​ឱសថ​បុរាណ​ដែល​អាច​ជួយ​ដោះស្រាយ​បញ្ហា​ស្ត្រេ​ស ។ តាម​ក្បួន​ព្យាបាល​របស់​ជនជាតិ​ចិន គេ​បាន​យក​ខ្ទឹមស​មួយ​ដុំ ដាក់ចូល​ក្នុង​មាត់​ជា​រៀងរាល់​ព្រឹក ដើម្បី​រំលាយ​នូវ​ជាតិ​របស់​វា​ទៅក្នុង​ទឹកមាត់ ហើយ​បៀម​វា​ដូចជា​ស្ករ​គ្រាប់ ហើយ​ទុក​វា​ក្នុង​មាត់​ឲ្យបាន​កន្លះ​ម៉ោង ។

​ការ​ធ្វើ​ដូចនេះ គឺ​អាចឲ្យ​ទឹកមាត់​យកចេញ​នូវ​សារជាតិចិញ្ចឹម​ចេញពី​ក្នុងឈាម និង​លាង​សម្អាត​ស​សៃឈាម និង​ក្រពេញ​ទឹក​រងៃ ។ ខ្ទឹម​ស ត្រូវបាន​គេ​ជឿ​ថា​វា​មាន​ប្រសិទ្ធភាព ក្នុង​ការពង្រឹង​ដល់​សុខភាព​មាត់ និង​អញ្ចាញធ្មេញ និង​បំបាត់​ការ​ហូរ​ឈាម​តាម​អញ្ចាញធ្មេញ​បាន​ផងដែរ​។ នៅ​ពេល​អ្នក​បាន​បៀម​វា​គ្រប់​រយៈពេល​កំណត់​ហើយ អ្នក​គួ​រស្តោះ​វា​ចេញ​មក​វិញ ហើយ​ធ្វើការ​ដុស​សម្អាត​ធ្មេញ​ដូច​ធម្មតា​។ ប្រសិនបើ​អ្នក​ចង់​កំចាត់​ក្លិន​មិន​ល្អ​របស់​វា នោះ​អ្នក​គួរ​ផឹក​ទឹកដោះ​ឲ្យបាន​ច្រើន​។​

តើ​ការធ្វើ​ដូចនេះ​ផ្តល់​អត្ថប្រយោជន៍​អ្វីខ្លះ​ដល់​រាងកាយ​របស់​អ្នក​?
  • ​ព្យាបាល​ដល់​បញ្ហា​ជំងឺ​រលាក​ទងសួត​រុំ​ាំ​រៃ​
  • ​ការពារ​ជំងឺ​គ្រុនផ្តាសាយ និង​បញ្ហា​ប្រព័ន្ធ​ផ្លូវដង្ហើម​ដែល​បង្ក​ពី​ជំងឺ​
  • លៃ​តម្រូវ​ចំណង់​នៃ​ការ​ឃ្លាន​អាហារ​
  • ​សម្អាត​ឈាម​
  • ​ជួយ​ដល់​សុខភាព​តម្រងនោម​និង​ប្លោកនោម ដែល​ទាក់ទង​នឹង​បញ្ហា​ជំងឺ ឬ​ស្ថានភាព​សុខ​ភាព​ផ្សេងៗ​ទៀត​
  • ​សម្អាត​ស្បែក​
  • ​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​ជំងឺ​ស្លេកស្លាំង​
  • ធ្វើឲ្យ​ប្រព័ន្ធ​ភាពសុំាំ​របស់​រាងកាយ​រឹងមាំ​
​ប្រសិនបើ​អ្នក​មាន​ភាព​ពិបាក​ក្នុង​ការដាក់​ដុំ​ខ្ទឹម​ទាំងមូល ចូល​ក្នុង​មាត់​របស់​អ្នក នោះ​អ្នក​អាច​សាកល្បង​ព្យាយាម​ដាក់​ចំណិត​តូចៗ ហើយ​បន្ទាប់មក​ព្យាយាម​បង្កើន​បរិមាណ​របស់​វា​បន្តិច​ម្តងៗ រហូត​ទាល់តែ​អ្នក​សុំ​ាំ​នឹង​វា​។ វា​មាន​អត្ថប្រយោជន៍​បំផុត ចំពោះ​អ្នក​ដែល​មាន​បញ្ហា​គ្រួស​ក្នុង​តម្រងនោម និង​ក្អក​ជាប់​ជាប្រចាំ ។ សូម​សាកល្បង​នូវ​វិធី​នេះ​ទាំងអស់គ្នា ដើម្បី​ដឹង​ពី​ប្រសិទ្ធភាព​របស់​វា ៕

No comments: