កិច្ច ការខ្លះ ស្ដាប់ទៅហាក់ដូចជារឿងធម្មតា ប៉ុន្តែតាមសភាពពិតវាគឺជារឿងដ៏លំបាក។ វាលំបាកណាស់ ព្រោះថាលោកអ្នកមិនអាចយកឈ្នះខ្លួនឯងបានឡើយ។
ខាងក្រោម នេះគឺជាជំនាញដែលលំបាករៀន ប៉ុន្តែមនុស្សជាច្រើនបានជឿជាក់ថា ជំនាញទាំងនេះនឹងនាំមកនូវភាពជោគជ័យជារៀងរហូតសម្រាប់អ្នក៖

១. ការគ្រប់គ្រងពេលវេលា
ការគ្រ ប់គ្រងពេលវេលាប្រកបដោយប្រសិទ្ធភាពខ្ពស់ គឺជាជំនាញមួយដ៏មានតម្លៃសម្រាប់និយោជកទាំងឡាយ។ អ្នកមិនត្រូវពឹងផ្អែកលើឆន្ទៈរបស់មនុស្សឡើយ ផ្ទុយទៅវិញលោកអ្នក ត្រូវតែស្វែងរកប្រព័ន្ធជាក់លាក់មួយ ហើយធ្វើការជាមួយនឹងប្រព័ន្ធនោះដោយម៉ត់ចត់បំផុត។
២. យល់អំពីអ្នកដទៃ
ការស្វែងយល់អំពីអ្នកដទៃគឺជាសមត្ថភាពដ៏អស្ចារ្យបំផុត ដែលអាចធ្វើឱ្យការលក់ផលិតផលរបស់អ្នកមានភាពល្អឥតខ្ចោះ។
៣. គ្រប់គ្រងដំណេករបស់អ្នក
ការ គ្រប់គ្រងដំណេកគឺជារឿងដ៏ល្អ ព្រោះវាបានផ្ដល់នូវសុខភាពល្អ និងជីវិតស្រស់ស្រាយ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កអ្នកត្រូវតែបង្កើតទម្លាប់មួយឱ្យបានល្អ ក្នុងការទទួលទានដំណេករបស់លោកអ្នក។
៤. និយាយវិជ្ជមានអំពីខ្លួនឯង
វាមិ នសំខាន់ទេថាអ្នកដទៃគិតយ៉ាងណាចំពោះអ្នក ប៉ុន្តែអ្វីដែលអ្នកគិតអំពីខ្លួនឯងគឺជារឿងសំខាន់ណាស់។ ហើយដំណើរការកសាងទំនុកចិត្ត និងជំនឿចិត្តលើខ្លួនឯងគឺជារឿងដែលត្រូវប្រើពេលវេលាមួយដ៏យូរអង្វែង ។
៥. ភាពមិនផ្លាស់ប្ដូរ
មនុស្សច្រើ នណាស់បានទម្លាក់ការខិតខំប្រឹងប្រែង នៅពេលដែលពួកគេទទួលបានភាពជោគជ័យ ដល់កំពូល។ ប៉ុន្តែតាមការពិតទៅ លោកអ្នកត្រូវតែបន្តការខិតខំប្រឹងប្រែង ដើម្បីរក្សានូវការរីកចម្រើនដល់កំពូលរបស់អ្នក។
៦. ស្នើសុំជំនួយ
ការដឹង ថាពេលណាអ្នកត្រូវការជំនួយ និងអាចស្នើសុំជំនួយបាននោះគឺជាជំនាញមួយដ៏លំបាករៀនណាស់ ព្រោះមនុស្សតិចណាស់ដែលព្រមទទួលថាខ្លួនជាមនុស្សខ្សោយ និងអសមត្ថភាព។
៧. ដឹងពេលវេលារក្សាភាពស្ងៀមស្ងាត់
ពេល ខ្លះអ្នកមិនអាចធ្វើជាចេះ និងដឹងនូវគ្រប់រឿងរ៉ាវឡើយ ហើយពេលនោះ អ្នកត្រូវតែរក្សាភាពស្ងៀមស្ងាត់ឱ្យបានល្អ ដើម្បីរៀនសូត្រឱ្យបានច្រើនអំពីអ្វីដែលកំពុងតែកើតឡើង។
៨. ការស្ដាប់
មិន ត្រឹមតែរក្សាភាពស្ងៀមស្ងាត់ឡើយ លោកអ្នកត្រូវតែជាមនុស្សស្ដាប់ដ៏ល្អផងដែរ។ ប៉ុន្តែជំនាញមួយនេះក៏ជាជំនាញមួយដ៏លំបាកផងដែរ ព្រោះមនុស្សចូលចិត្តតែឡូឡា និយាយគ្មានព្រំដែនបញ្ចប់ឡើយ ដ្បិតខ្លាចថាខ្លួនជាមនុស្សអន់។
៩. គិតគូរអំពីជំនួញ
ការគិតគូ រអំពីជំនួញគឺជារឿងដ៏លំបាកផងដែរ ព្រោះមនុស្សច្រើនណាស់តែងតែគិតស្វែងរកការងារស្រាប់ៗធ្វើ ដើម្បីទទួលបានប្រាក់បៀវត្សចិញ្ចឹមគ្រួសារតែម្ដង។ ការផ្ដួចផ្ដើមគំនិត និងបង្កើតការងារដោយខ្លួនឯងគឺជារឿងមួយដែលមិនងាយស្រួលឡើយ ប៉ុន្តែបើសិនជាលោកអ្នកអាចធ្វើបាន លោកអ្នកនឹងរស់នៅយ៉ាងស្រណុក។
១០. គ្រប់គ្រងគំនិត
គំនិតគឺជាគំនូរ ប្លង់នៃសកម្មភាព។ បើសិនជាលោកអ្នកចង់បានសកម្មភាពត្រឹមត្រូវ ប្រាកដណាស់ លោកអ្នកត្រូវតែមានគំនិតមួយដ៏ត្រឹមត្រូវ។ គំនិតត្រឹមត្រូវដាច់ខាតត្រូវមានលក្ខណៈពីរយ៉ាងគឺទី១ គំនិតប្រាកដនិយម និងទី២ ជាគំនិតដែលអនុវត្តបាន។
No comments:
Post a Comment