1. មិនកោរ៖ មានចរិតកល្ខណៈរឹងមាំ មានអំណត់ ចេះជួយអ្នកដទៃ មិនខ្វល់ពីរឿងតូចតាច ហើយជាមនុស្សដែលឆាប់ធុញ និងឆាប់ផ្លាស់ប្តូរបេះដូង។
2. មានពុកមាត់៖ ជាសុភាពបុរស ទន់ភ្លន់ជាមួយមនុស្សស្រី ជាមនុស្សដែលមានមោទនៈភាពខ្ពស់ និងស្រលាញ់អ្វីដែលគាត់ធ្វើ។
3. មានពុកមាត់ និងរោមក្រោមបបូរមាត់៖ ជាមនុស្សមានមន្តស្នេហ៏ មើលទៅដូចជាកាចតែកាពិត គាត់ជាសុភាពបុរសទេ។
4. មានពុកចង្ការ៖ ជាមនុស្សសុភាព គិតច្រើន ខ្វល់ច្រើនពីការគិតរបស់អ្នកដទៃ មិនបង្ហាញចរិត ពិតនៅមុខអ្នកដទៃ។ អ្នកដឹងនាំនិងអ្នកនយោបាយភាគច្រើនមានពុកចង្ការនេះ។
5. មានរោមដុះតាមជើងសក់ទាំងសងខាង៖ ជឿជាក់លើខ្លួនឯង ជាមនុស្សដែលផ្លាស់ប្តូរស្នេហា ញឹកញាប់។
6. មានពុកមាត់ និងពុកចង្ការវែង៖ ជាមនុស្សទុកចិត្តអ្នកដទៃ ហើយអាចផ្លាស់ប្តូរពីមិត្តភាពទៅ ជាស្នេហាបាន។
7. មានពុកមាត់ និងពុកចង្ការតិចៗ៖ ប៉ងប្រាថ្នាធ្វើមួយឆាប់រហ័ស មានការយល់ដឹងច្រើន។
8. កោររោមគ្មានសល់៖ មានការថែទាំ និងស្តង់ដារខ្ពស់សម្រាប់ខ្លួនឯងនិងអ្នកដទៃ។ ជាមនុស្សស្ងៀមស្ងាត់ និងមិនខ្លាចការបរាជ័យ ហើយបើស្រលាញ់អ្នកណាហើយគឺស្រលាញ់ពិតប្រាកដ៕

ផ្តល់សិទ្ធិដោយ៖ KHMERNOTE
គេហទំព័រការងារ www.pelprek.com ,since 2007
មេដឹកនាំល្បីៗតែងតែមានមូលដ្ឋានគ្រឹះនៃភាពជាអ្នកដឹកនាំទាំង០៤ប្រការនេះ
១. អ្នកដឹកនាំតែងតែសម្រេចចិត្តរាល់ អ្នកដឹកនាំទាំងឡាយតែងតែធ្វើការសម្រេចចិត្ត ទោះបីវាជាការសម្រេចចិត្តស្លាប់រស់របស់ពួកគេក៏ដោយ។ ពួកគេមិនដែលរុញការទទួលខុសត្រូវដល់អ្នកពាក់ព័ន្ធផ្សេងទៀតទេ បើសិនជាការសម្រេចចិត្តរបស់ពួកគេមិនទទួលបានជោគជ័យ។
២. អ្នកដឹកនាំមានភាពរឹងមាំ
អ្នកដឹកនាំទាំងឡាយតែងតែក្លាយជាមនុស្សដែលឈរលើមាគ៌ាយ៉ាងរឹងមាំ ដោយមិនងាយងាករេទៅតាមតែផ្ដល់យោបល់របស់អ្នកដទៃឡើយ។ បើសិនជាគ្មានលក្ខណៈមួយនេះទេ អ្នកដឹកនាំនោះមិនសមជាអ្នកដឹកនាំឡើយ។
៣. អ្នកដឹកនាំមានគុណតម្លៃ
មនុស្ស តែងតែមានរបៀបនៃការដឹកនាំផ្សេងៗគ្នា ដូចជា ការដឹកនាំតាមរបៀបផ្ដាច់ការ ប្រជាធិបតេយ្យ បង្គាប់បញ្ជា និងដូចជាគ្រូជាដើម។ ប៉ុន្តែវាមិនសំខាន់ទេ អ្វីដែលសំខាន់គឺពួកគេអាច ធ្វើការទំនាក់ទំនងជាមួយមនុស្សទាំងឡាយក្នុងក្រុម ដើម្បីឱ្យពួកគេចូលរួមប្រកបដោយភាព រីករាយ និងអស់ពីសមត្ថភាព។ នេះហើយ គឺជាគុណតម្លៃរបស់អ្នកដឹកនាំ។
៤. អ្នកដឹកនាំតែងតែមានទំនាក់ទំនងល្អ
ទំនាក់ទំនង ល្អក៏ជាមធ្យោបាយមួយដ៏ល្អផងដែរ ដើម្បីជំរុញអ្នកដឹកនាំឱ្យទទួលបានជោគជ័យ។ អ្នកដឹកនាំល្អតែងតែទទួលបាននូវការស្រឡាញ់រាប់អានច្រើន និងរីកចម្រើនជាលំដាប់ ព្រោះតែការទំនាក់ទំនងល្អរបស់ពួកគេ៕
ប្រែសម្រួលដោយ៖ ប៊ុន លាភ
ប្រភព៖ Entrepreneur
ប្រភព៖ Entrepreneur
No comments:
Post a Comment