ខ្មែរដើម្បីខ្មែរ

ការសិក្សាអំពីកម្ពុជា ទូរសព្ចៈ០១០៣០០៤២៤/០១៧៩៩៣៤៤៣

ស្វែងរក

Sunday, August 23, 2015

អនុវត្ត​បច្ចេកទេស ៤ចំណុចជួយខាត់ស្បែករបស់អ្នកឲ្យឆាប់ស

មនុស្សស្រី​គ្រប់រូបមិន​ សប្បាយចិត្ត​ចំពោះ​សម្រស់ដែល​ខ្លួនឯង​មាន​ពីធម្មជាតិឡើយ ខណៈដែល​មាន​មួយចំនួន​ខំរក​វិធីសាស្ត្រផ្សេងៗ​ដើម្បីកែកុន​ឲ្យខ្លួនកាន់តែ​ ស្អាត។ ប៉ុន្តែ​មាន​វិធីសាស្ត្រ​ដែលអាចជួយឲ្យអ្នកទាំងនោះសម្រេចបំណងបាន គឺការ​ខាត់ស្បែក។ ការខាត់ស្បែក​នឹងជួយកម្ចាត់កោសិកាស្បែកងាប់ និង​កោសិកាស្បែកខ្មៅចេញឲ្យអស់ ហើយវា​នឹង​ធ្វើឲ្យស្បែក​ទន់រលោង។
ជ្រើសរើសយក​វិធីសាស្ត្រ
ជ្រើសរើសយកវិធីជម្រុះរោមរបស់​អ្នក។ ប្រសិនបើអ្នកធ្លាប់​តែប្រើឡាម​កោរ ដូច្នេះគួរតែ​ប្រើវិធី​ដូចមុន ឬប្រសិនបើ​អ្នកធ្លាប់តែ​ប្រើថ្នាំខាត់​ស្បែក ដូច្នេះប្រើ​តែថ្នាំខាត់ស្បែក​តែ​ម្យ៉ាង។ ការផ្លាស់ប្តូរវិធីសាស្ត្រ​ផ្សេង​អាចប៉ះពាល់​ដល់​ឬសរោម។ បំលាស់ប្តូរវិធីសាស្ត្រ​ជម្រុះរោម​អាចធ្វើឲ្យ​ចេញឈាម។
ជម្រុះកោសិកាស្បែក​ងាប់ជាមុនសិន មុន​នឹងខាត់ស្បែក
ត្រូវប្រាកដថា អ្នកបាន​ជម្រុះកោសិកាស្បែក​ងាប់ឲ្យ​បាន​មុនមួយយប់ មុនពេល​អ្នក​ខាត់ស្បែក។ វាអាចជួយ​កម្ចាត់កោសិកាស្បែក​ងាប់ចេញ។
បញ្ឈប់ការទទួលទាន​ជាតិស្រវឹង មុន​ពេលខាត់ស្បែក
វត្តមានរបស់​សារធាតុអាស៊ីតាល់ឌីហៃ នៅក្នុង​ជាតិស្រវឹង​អាចបណ្តាលឲ្យ​មនុស្សឈឺចាប់​សរសៃប្រសាទ បន្ទាប់​ពីផឹករួច។ នេះអាច​ធ្វើឲ្យ​ការ​ខាត់ស្បែក​កាន់​តែមាន​ការឈឺចាប់​លើពេល​ណាៗ​ទាំងអស់។
ប្រើ​ទឹកដោះគោ
ក្រោយពេលខាត់ស្បែក​រួច អ្នកអាច​ដាក់ក្រណាត់ត្រាំ​ក្នុងទឹកដោះគោ រួចជូតលើ​តំបន់ខាត់​ស្បែក។ វិធីនេះអាច​ជួយកាត់បន្ថយ​ភាពក្រហម​លើស្បែក ហើយ​ជួយឲ្យបំប៉ន​ស្បែកមាន​សុខភាពល្អ៕

 រូបមន្ត​រំលាយ​​ជាតិខ្លាញ់ក្បាលពោះ​យ៉ាងមាន​ប្រសិទ្ធភាព

ខាងក្រោមនេះគឺជា​ របៀបធ្វើភេសជ្ជៈ​មួយប្រភេទ ដែលល្អបំផុត​សម្រាប់សុខភាព និងផ្ដល់ថាមពល​បន្ថែមធ្វើឲ្យប្រសើរឡើង​ចំពោះ​សម្បុរ​របស់អ្នក ជាពិសេស​ជួយ​អ្នក​ក្នុង​ការ​កម្ចាត់​ជាតិខ្លាញ់​ក្បាល​ពោះ។
គ្រឿងផ្សំ៖
- ម្សៅរមៀត ១ស្លាបព្រាកន្លះ
- នៃម្សៅខ្ញី ១ស្លាបព្រាកន្លះ
- សម្សៅម្ទេសក្រហម កន្លះស្លាបព្រា
- ទឹកក្រូចឆ្មា ៥ស្លាបព្រា
- ទឹក ១លីត្រ
របៀបធ្វើ៖
ដាំទឹកមួយ​លីត្រឲ្យពុះ បន្ទាប់មកយកគ្រឿង​ផ្សំទាំងអស់​នោះ​មកលាយ​ជាមួយទឹក​ដែលយើង​បានដាំហើយ​ ទុកវាឲ្យត្រជាក់​ល្មម​ចាំទទួល​ទាន។ លោកអ្នក​ត្រូវ​ទទួលទាន​ទឹក​ភេសជ្ជៈ​នេះ មួយថ្ងៃម្តង​នៅ​ពេលថ្ងៃត្រង់​ទើប​ជាការប្រសើរ៕

 

លំហាត់ប្រាណ ៤យ៉ាង​ជួយឲ្យ​អ្នក​លូត​កម្ពស់​ត្រូវតាម​ស្តប់ដារ

នៅពេលដែលអ្នកឈាន​ដល់វ័យជំទង់ ហើយអ្នក​មានអារម្មណ៏​ថា កម្ពស់​របស់ខ្លួន​មិនទាន់​ដល់​កម្រិតស្តង់ដា ដូច្នេះ​អនុវត្ត​តាមវិធី​ខាង​ក្រោម ដើម្បីបង្កើន​កម្ពស់ឲ្យ​បាន​ដូច​បំណង។
ពង្រឹងការជិះកង់​ឲ្យបានច្រើន
នេះជាវិធី​ដ៏សាមញ្ញ​បំផុត​មួយ ប៉ុន្តែវាអាចធ្វើឲ្យ​អ្នកលូតកម្ពស់​បានល្អប្រសើរ​បំផុត។ តាម​ការសិក្សាស្រាវជ្រាវ​នៅសកលវិទ្យាល័យ Liverpool John Moores(ចក្រភព​អង់គ្លេស) បាន​រកឃើញ​វិធីអាច​ជួយបង្កើន​កម្ពស់​បានល្អប្រសើរ​បំផុត ដោយការជិះកង់​ឲ្យបាន ៣-៦ម៉ោង​ក្នុង ១សប្តាហ៏។
ការឧស្សាហ៏​ជិះកង់ឲ្យ​បានញឹកញាប់​អាចជួយពន្យឺត​ជើងរបស់​អ្នក នៅពេល​ដែលអ្នក​អង្គុយលើ​កង់ រួច​ធាក់ឈ្នាន់​កង់។ ការជិះកង់​មិនត្រឹមតែ​អាចជួយពន្លូត​កម្ពស់ប៉ុណ្ណោះទេ តែវា​ក៏ជាកីឡា​មួយអាច​ជួយដល់សុខភាព​រាងកាយ ដូច្នេះ​អ្នកគួរតែព្យា​យាមតស៊ូហាត់ប្រាណ​បែបនេះ។
ពន្យឺតជើង
អ្នកអាចអនុវត្តលំហាត់ប្រាណ​នេះបាន​យ៉ាងងាយ ដោយគ្រាន់​តែ​អង្គុយ​លើឥដ្ឋ ឬកម្រាល​ព្រំ រួចដាក់​សណ្តូកជើង​ឲ្យត្រង់ ដូច្នេះ​ជង្គង់របស់អ្នក​ក៏ត្រង់ដែរ, លើក​ដៃឡើង, ស្រូប​ដង្ហើម​ចូល​យឺតៗ ហើយឱនក្បាល​យកម្រាមដៃ​ទៅប៉ះនឹង​ចុង​ជើង ក្នុងពេលកំពុង​តែដកដង្ហើម​ចេញ។ រង់​ចាំរយៈ​ពេល ៥វិនាទី ស្រូប​ដង្ហើមចូល​វិញ រួចត្រលប់​មកចាប់ផ្តើម​ក្បាច់​ដដែល​ទៀត។ ធ្វើវិធីនេះឲ្យ​បាន ៣ដង។
ក្រោកឈរ
ក្រោកឈរឡើង​ផ្គុំជើងចូលគ្នា​ដាក់ឲ្យត្រង់។ ស្រូបដង្ហើមចូល និងលើកដៃ​ទាំង ២ឡើងលើ​ឲ្យអស់​តាមដែល​អាចធ្វើទៅ​បាន រួចរង់ចាំ​រយៈពេល ៥វិនាទី និងដកដង្ហើម​ចេញវិញ។
ធ្វើ​ដដែលៗ​ឲ្យ​បាន ៥ដង។ វានឹង​អាចជួយ​ពន្លូត​សាច់ដុំដៃ, ជើង និង​ឆ្អឹងខ្នង។
ឈរចំអើត
ឈរច្រអើតជើង។ លើកដៃឡើង​លើ បន្ទាប់មកដើរជុំវិញ​បន្ទប់រៀងរាល់ ២-៣នាទីម្តង។ សម្រាក រួចធ្វើដដែលៗ​ឲ្យបាន ៣-៤ដងក្នុង ១ថ្ងៃ នោះនឹង​ទទួលបាន​លទ្ធផលល្អ។
ចំណាំ
ដើម្បីឲ្យការធ្វើលំហាត់ប្រាណ​កាន់តែមានប្រសិទ្ធិភាព​បំផុត គួរកម្តៅ​សាច់ដុំសិន មុននឹង​ចាប់ផ្តើម​ធ្វើលំហាត់ប្រាណ​បែបនេះ។ ស្លៀកពាក់​ខោអាវកីឡាឲ្យបាន​ត្រឹមត្រូវ និងអាច​ឲ្យខ្យល់​ចេញចូល​បានល្អ។ គួរតែទទួលទាន​អាហារ​មាន​ជាតិបន្លែ, បន្ថែម​ជាតិកាល់ស្យូម ដើម្បីជួយ​ពន្លូតឆ្អឹង និង​ធ្វើឲ្យឆ្អឹង​រឹងមាំ៕

 

8 ចំនុចដែលអ្នកគួរយល់ដឹង ពីការហើមក្បាលពោះ

ប្រភព៖Khmer-Note

ហេតុដែលធ្វើអោយ ក្បាលពោះរបស់អ្នក តែងតែប៉ោង ឬក៏ហើមគ្រប់ ពេលនោះ ពីព្រោះដោយហេតុ8យ៉ាងខាងក្រោម៖
– ប្រតិកម្មអាហារ
– ទទួលទានអាហារមិនទៀងទាត់
– ការចុះខ្សោយរបស់ insulin​
– ពពួកមេរោគផ្សិតក កើតនៅក្នុងពោះវៀន
– ការញុំអាហារលាយលំគ្នា
– កង្វះខាតអង់ហ្ស៊ីមនៃប្រពន្ធ័រំលាយអាហារ
– ជម្ងឺពោះវៀន
– បញ្ហាមួយចំនួនទៀតទាក់ទងនឹងពួកប៉ារាស៊ីត
១. ប្រតិកម្មអាហារ (Food intolerance)
វាស្រដៀងនឹងកើតអាល័ហ្សី ដែលប៉ុន្តែប្រតិកម្មអាហារ (Food intolerance) នេះវាធ្វើឲ្យការរំលាយអាហារ មានការយឺតយ៉ាវ ដែលជាហេតុធ្វើអាហារ នៅស្ទះក្នុងពោះវៀន។ អាហារទាំងនោះ មានដូចជា ស៊ុត​​ ផ្លែឈើ សណ្ដែក ពោត ស្រូវសាលី ….។ ការហើមនេះត្រូវចំណាយពេល 4 ទៅ 6សប្ដាហ៍ ដើម្បីអោយវាស្រក់ទៅវិញ។
២. ទទួលទានអាហារមិនទៀងទាត់៖
ការញុំអាហារមិនទៀងទាត់អាចធ្វើអោយ យើងមានជម្ងឺហើមពោះ នេះផងដែរពីព្រោះនៅពេល ដែលយើងញុំអាហារខុសពេលវេលា ក្រពះយើងនឹងមានអាច បញ្ហាផ្សេងៗបាន។ មិនត្រឹមតែប៉ុណ្ណោះវាក៏អាចធ្វើអោយជាតិស្ករក្នុង ខ្លួនកើនឡើងផង​ដែរ។ ដើម្បីអោយក្រពះធ្វើដំណើរការល្អ អ្នកត្រូវញុំអាហារពេលព្រឹក ក្រោយពេលងើបពីគេងពេលព្រឹក អោយបាន១ម៉ោង ហើយញុំអាហារពេល ល្ងាចនៅម៉ោង ៧។
៣. ការចុះខ្សោយសារធាតុ Insulin៖
Insulin ជាសារធាតុ ដែលមានសារៈសំខាន់ ដល់រាងកាយ ព្រោះវាជាអ្នកគ្រប់គ្រងជាតិ Glucose នឹងសារធាតុខ្លាញ់នៅក្នងឈាម។ ប៉ុន្តែបើ Insulin មានការចុះខ្សោយ វាអាចធ្វើអោយ ជាតិស្ករនៅក្នុងឈាមឡើងខ្ពស់ ដែលអាចបង្កអោយ មានជម្ងឺនានាបាន។ ហើយប្រសិនបើ Insulin អ្នកចុះខ្សោយសូមកុំបារម្ភអី ព្រោះអ្នកអាចធ្វើការគ្រប់គ្រងជាតិស្ ករនៅក្នុងខ្លួនអ្នកបាន ដោយការហាត់ប្រាណ និងការតមអាហារជាពិសេសអាហារ ដែលមានជាតិផ្អែម។
៤. ពពួកមេរោគផ្សិតក កើតនៅក្នុងពោះវៀន៖
ពពួកមេរោគផ្សិតនេះអាចបង្កបញ្ហា មួយចំនួនផងដែរទៅលើរាងកាយ របស់យើងជាពិសេសគឺ ក្រពះ និងពោះវៀនតែម្តង។ រោគសញ្ញារបស់អ្នកជម្ងឺ គឺជាទូទៅ​ពោះរបស់ ពួកគេតែងតែមានការ ហើម និងឧស្សាហ៏ភើ ឫក៏ផោម។ ហើយក៏មានរោគសញ្ញាដ៏ទៃទៀត​មានដូចជា ឧស្សាហ៏ញុំាជាតិផ្អែម ភ្លេចភ្លាំង ញុំាច្រើន និងមានបញ្ហាស្បែក។
៥.​ ការញ៉ាំអាហារលាយឡំគ្នា៖
ប្រសិនបើយើងទទួលទានអាហារលាយឡំគ្នាច្រើន វាអាចប៉ះពាល់ដល់ការ រំលាយអាហាររបស់យើងផងដែរ។ ដូច្នេះអ្នកគួរការប្រុងប្រយ័ត្ននៅ ពេលទទួលទានអាហារ ដើម្បីជៀសវៀងពីការធ្វើអោយហើមពោះ និងបញ្ហាប្រព័ន្ធរំលាយអាហារ។
– អ្នកគួរណាទទួលទានអាហារតែមួយប្រភេទ។ ប្រសិនបើអ្នកទទួលទានផ្លែឈើ គឺអ្នកគួរតែញ៉ាំតែផ្លែហើយអ្នកត្រូវជៀសវៀងការញ៉ាំ វាជាមួយនឹងអាហារ ដែលមានជាតិប្រូតេអ៊ីនច្រើន។
– ប្រការមួយទៀតដែលអ្នកគួរជៀសវៀងនោះ គឺមិនត្រូវញ៉ាំអាហារ ដែលមានជាតិប្រូតេអ៊ីនជាមួយនឹង Cabohydrates។ ខាងក្រោមនេះគឺជាអាហារដែលអាចជួ យអ្នកអោយមានប្រព័ន្ធរំលាយអាហារអ្នកមានដំនើរការល្អ និងជៀសផុតពីការហើមពោះ៖
+ អាហារពេលព្រឹក (ត្រូវមានទឹកផ្លែឈើ)
+ អាហារនៅពាក់កណ្តាលពេលព្រឹក (សណ្តែក)
+ អាហារពេលថ្ងៃត្រង់ (សាច់ ត្រី ជាមួយនឹងបន្លែ)
+ អាហារពេលល្ងាចដែលមានជាតិ Carbonhydrate (ដំឡូងដុត និងបន្លែ)
៦. កង្វះខាតនៃអង់ហ្ស៊ីម របស់ប្រព័ន្ធរំលាយអាហារ៖
អង់ហ្ស៊ីមរបស់ប្រព័ន្ធរំលាយអាហារ ពិតជាមានសារសំខាន់ខ្លាំងណាស់ ពីព្រោះវាជួយធ្វើអោយក្រពះ ធ្វើការរំលាយអាហារបានប្រសើរ។ មិនតែប៉ុណ្ណោះវាក៏អាចជួយ រាងកាយស្រូបយកសារ ជាតិចញ្ចឹមពីអាហារបានផងដែរ។ តែប្រសិនបើអង់ហ្ស៊ីមរបស់ប្រព័ន្ធរំលាយ អាហារមានការចុះអន់ខ្សោយ វាអាចបណ្តាលធ្វើអោយពោះ យើងហើម និងផលប៉ះពាល់ផ្សេងៗជាច្រើនទៀតផងដែរ។
កត្តាដែលធ្វើអោយអង់ហ្ស៊ីមរបស់ ប្រព័ន្ធរំលាយអាហារចុះអន់ថយមាន៖
– មកពីអាយុយើងកាន់តែច្រើន
– ការញ៉ាំអាហារឡាយឡំគ្នាធ្វើអោយមានការរលាកក្នុងក្រពះ
– អាស៊ីតក្នុងក្រពះមានកម្រិតតិចតួច
– ការកើនឡើងនៃពពួកបាក់តេរី ផ្សិត និងប៉ារ៉ាស៊ីត
– មកពីភាព ស្មុគស្មាញ
ដូច្នេះប្រសិនបើអ្នកមានបញ្ហាទាក់ទង នឹងការរំលាយអាហារមិនបានល្អ អ្នកគួរតែទៅពិគ្រោះជាមួយនឹងវិជ្ជបណ្ឌិតដើម្បីទទួលការណែនាំ។
៧. ជម្ងឺពោះវៀន៖
ប្រភេទជម្ងឺនេះគឺបណ្តាលមកពីការ ទទួលទានពពួកអាហារ គ្រាប់ធញ្ញជាតិហួសកម្រិត។ យើងអាចកំនត់រោគសញ្ញាបានដោយ អ្នកជម្ងឺជាទូទៅទទួលរងនូវការ រាគរូស ហើមពោះ ឧស្សាហ៏ភើ និងទល់លាមក។ វាក៏អាចបណ្តាលមកពីកង្វះខាតវីតាមីនB12 ។
៨. ការលូតលាស់របស់បាក់តេរីនៅក្នុងពោះវៀនតូច៖
ពួកសត្វល្អិតនៅក្នុងក្រពះអាចធ្វើអោយ ពួកទទួលរងគ្រោះនឹងបញ្ហាមួយចំនួនផងដែរ។ អ្នកដែររងគ្រោះនៃ ពពួកសត្វល្អិតទាំងនោះផងដែរ។ ផលប៉ះពាល់ដែលបណ្តាលមកពីពួកវា មានដូចជា ធ្វើអោយនឿយហត់អស់កម្លាំង មានការរាគរូស និងស្រក់ទម្ងន់។

 

No comments: