ខ្មែរដើម្បីខ្មែរ

ការសិក្សាអំពីកម្ពុជា ទូរសព្ចៈ០១០៣០០៤២៤/០១៧៩៩៣៤៤៣

ស្វែងរក

Monday, September 21, 2015

មនុស្ស៤ប្រភេទ ដែលមិនគួរ ប្រើប្រាស់ ឬញ៉ាំខ្ញី បើញ៉ាំអាចមាន គ្រោះថ្នាក់ដល់សុខភាព

ប្រភព៖ ខ្មែរណូត
ខ្ញីគឺជារបស់ ដែលមានសារៈប្រយោជន៏បំផុត សម្រាប់យើងគ្រប់គ្នា។ យើងអាចយកមើម ខ្ញីមកព្យាបាល ជម្ងឺមួយចំនួន ពីព្រោះនៅក្នុងខ្ ញីមានផ្ទុកទៅ ដោយអង់ហ្ស៊ីម ដែលអាចជួយសម្រួល ដល់ការរំលាយអាហារ និងការបណ្តេញជាតិពុល មាននៅក្នុងរាងកាយចេញអោយអស់។ មិនត្រឹមតែប៉ុណ្ណោះយើង ក៏អាចយកខ្ញីមកធ្វើម្ហូបបានផងដែរ។

ទោះជាយ៉ាងណាមិញ សម្រាប់អ្នកខ្លះវិញខ្ញីអាចជារបស់ ដែលអាចផ្តល់គ្រោះថ្នាក់ ដល់គេបានផងដែរ។ តែបើតាមការស្រាវជ្រាវ​ បានអោយដឹងថា ប្រសិនបើយើងប្រើប្រាស់ខ្ញី ដើម្បីព្យាបាលច្រើន ហួសប្រមាណ វាអាចបណ្តាលអោយ យើងមានទទួលរងការវិលមុខ និងរលាកបេះដូង និងការឈឺចាប់ផ្សេងៗ។
ហើយរោគសញ្ញានេះអាចកើតឡើងលើមនុស្ស៤ប្រភេទ៖
១. ស្ត្រីមានផ្ទៃពោះ៖ វាអាចធ្វើអោយស្រ្តី ដែលមានផ្ទៃពោះកើតកូនមុនខែបាន។
២. អ្នកមានរាងស្គម៖ យើងដឹងហើយថា ខ្ញីមានប្រសិទ្ធខ្ពស់ក្នុង ការជួយកម្ចាត់ជាតិខ្លាញ់ ដែលមាននៅក្នុងរាងកាយ។ តែសម្រាប់អ្នក ដែលមិនធាត់វិញ នៅក្នុងរាងកាយរបស់គេ មិនមានជាតិខ្លាញ់ច្រើនោះទេ។ ដូច្នេះហើយប្រសិន បើទទួលទាន ឬប្រើប្រាស់ខ្ញីច្រើន វានឹងធ្វើអោយរាងកាយ របស់គេរឹតតែបាត់ជាតិខ្លាញ់។
៣. អ្នកមានបញ្ហាចលនាឈាម ក្នុងរាងកាយ៖ ប្រសិនអ្នកមានជម្ងឺHemophilia (ជាប្រភេទជម្ងឺ ដែលធ្វើអោយអ្នកហូរឈាម ច្រើនពេលមានរបួសបន្តិចបន្តួច) ការទទួលទាន ឬប្រើប្រាស់ខ្ញីគឺវាអាចធ្វើអោយ សភាពជម្ងឺមានភាពអាក្រក់ជាងមុន។
៤.​ អ្នកប្រើប្រាស់ថ្នាំពេទ្យ៖ សម្រាប់អ្នក ដែលប្រើប្រាស់ថ្នាំព្យាបាល ជម្ងឺទឹកនោមផ្អែម និងជម្ងឺលើសឈាម ការប្រើប្រាស់ខ្ញីនឹងផ្តល់ផល អាក្រក់ដល់សុខភាពរបស់ពួកគេ។ ប៉ុន្តែអ្នកទាំង៤នេះអាចញ៉ាំម្រេចជំនួសវិញ ព្រោះវាមិនផ្តល់ផលប៉ះពាល់ អាក្រក់លើរាងកាយនោះទេ។
Ginger
អត្ថបទ៖ សេម

ប្រភព៖ healthtipsportal

No comments: