ខ្មែរដើម្បីខ្មែរ

ការសិក្សាអំពីកម្ពុជា ទូរសព្ចៈ០១០៣០០៤២៤/០១៧៩៩៣៤៤៣

ស្វែងរក

Tuesday, September 1, 2015

រមៀត និង​ទឹកឃ្មុំផ្តល់អត្ថប្រយោជន៏យ៉ាងក្រៃលែងចំពោះ​សុខភាព

ម្សៅរមៀត​​​លាយ​ទឹកឃ្មុំ គឺជា​ឱសថ​ដ៏ល្អ​បំផុត​ដែល​ត្រូវបាន​គេយក​មក​ប្រើប្រាស់​ទៅ​ទាំងពិភព​លោក។ វាមាន​សមត្ថភាព​អស្ចារ្យ​បំផុត​ក្នុងការ​ជួយព្យាបាល​បាន​ជំងឺជា​ច្រើន ហើយ​នៅក្នុង​ករណីខ្លះ វាក៏​មានប្រសិទ្ធិភាព​ច្រើនជាង​ឱសថពេទ្យ​ថែម​ទៀត​ផង។ ជានិច្ចកាល វាត្រូវ​បានគេ​ប្រើដើម្បី​ធ្វើជា ទឹកដោះគោ​រមៀត។
 

ទឹកឃ្មុំរមៀត
រមៀតលាយ​ជាមួយនឹងទឹកឃ្មុំត្រូវ​បានគេទទួលស្គាល់​ថា ជាឱសថ​ទិព្វ។ វាជាឱសថធម្មជាតិ​ដ៏សក្តិសិទ្ធិដែល​អាចជួយព្យាបាល​បញ្ហាសុខភាព​របស់អ្នក។ អត្ថប្រយោជន៏នៃទឹកឃ្មុំរមៀត៖
- ការពារពីជំងឺផ្សេងៗ
- សារធាតុប្រឆាំង​បាក់តេរី
- សារធាតុប្រឆាំង​ការរលាក
- មិនប៉ះពាល់​ដល់ក្រពះ
- ជួយពង្រឹង​ការរំលាយអាហារ
- ជួយជម្រុញ​ដល់សកម្មភាព​របស់បាក់តេរីល្អៗនៅក្នុង​ពោះវៀន

រមៀតទឹកឃ្មុំនេះមាន​សារធាតុប្រឆាំង​បាក់តេរី ដែល​អាចប្រើជំនួសឱសថ​ពេទ្យអង់ទីប្យូទិច​បាន។

សមាសធាតុផ្សំ៖
- ម្សៅរមៀត ១ស្លាបព្រាបាយ
- ទឹកឃ្មុំ ១០០ក្រាម (ឆៅ)

តម្រូវការមាន៖
- កែវ ១
- ដាក់ទឹកឃ្មុំ និងរមៀតចូលក្នុងកែវនោះ
- ច្របល់វាចូលគ្នាឲ្យបានសព្វល្អ រួចទទួលទាន

របៀបពិសារ៖
ដើម្បីព្យាបាលជំងឺផ្តាសាយ, អនុវត្តតាមអាការៈ​ដំបូងរបស់​អ្នក៖
១. ថ្ងៃទី ១ កន្លះស្លាបព្រាកាហ្វេរៀងរាល់ ១ម៉ោងម្តងរហូតដល់​ម៉ោង ៦ល្ងាច។
២. ថ្ងៃទី ២ កន្លះស្លាបព្រាកាហ្វេជារៀងរាល់ ២ម៉ោងម្តងរហូតដល់ម៉ោង ៦ល្ងាច។
៣. ថ្ងៃទី ៣ កន្លះស្លាបព្រាកាហ្វេរៀងរាល់ ២ម៉ោងម្តងរហូតដល់ម៉ោង ៦ល្ងាច។

ហាមធ្វើអ្វីផ្សេង ឬខ្ចាក់​វាចេញ ត្រូវរង់ចាំ​រហូតដល់វាចូល​ក្នុង​មាត់អស់។ ជំងឺផ្តាសាយ​របស់អ្នកនឹង​បានជាសះស្បើយ​ក្នុងរយៈពេល ៣ថ្ងៃ ឬលឿន​ជាងនេះ។

គួរប្រឹក្សាជាមួយ​នឹងវេជ្ជបណ្ឌិត​ជាមុនសិន មុននឹងទទួលទាន​ទឹកឃ្មុំរមៀត​នេះ ជាពិសេសប្រសិនបើ​អ្នកស្ថិតក្រោម​ការព្យាបាល​ពីឱសថពេទ្យ។ លើសពីនេះ​ទៀត ត្រូវជៀសវាង​ការ​ប្រើឱសថ​រមៀត ប្រសិនបើអ្នក​កើតជំងឺ​ថង់ប្រម៉ាត់ ព្រោះវា​អាចបណ្តាលឲ្យ​មានការ​កន្ត្រាក់សាច់ដុំ៕

ដោយ៖ ដារ៉ា

ប្រភព៖ justnaturallife

No comments: