ប្រភព៖http://www.mungkulkar.com
វាជាវិធីដ៏ប្រសើរបំផុតដែលមនុស្ស
ម្នាក់ៗគួរតែដឹង
នឹងចេះកំណត់ខ្លួនឯងមុនពេលពិសាគ្រឿងស្រវឹងដែលធ្វើឲ្យផ្តល់ផលប៉ះ
ពាល់ដល់សុខភាព។ ក្នុងករណីដែលអ្នកមានការស្ទាក់ស្ទើរ
អ្នកអាចប្រើអាហារមួយចំនួនសម្រាប់បន្សាបជាតិស្រវឹង។
អ្នកជំនាញផ្នែកឱសថបានឲ្យដឹងថា មានអាហារបួនប្រភេទដែលអាចជួយការពារ
និងបន្សាបជាតិស្រវឹងប្រសើរបំផុត។
ការប្រើទឹកក្រូចឆ្មា: ទឹកក្រូចឆ្មាមានជាតិអាស៊ីដ ហើយអាចផ្តល់នូវជាតិទឹកគ្រប់គ្រាន់នៅក្នុងការធ្វើអុកស៊ីតកម្ម នៃគ្រឿងស្រវឹងដោយជួយឲ្យរាងកាយចៀសផុតពីការខ្សោះជាតិទឹក។ ទឹកក្រូចឆ្មាអាចជួយបន្សាបជាតិស្រវឹង។
ប្រើសំបកចេក ឬធាងចេក: ប្រើត្បាល់បុកប្រហែលជា ៥០ ក្រាមនៃសំបកចេក ឬធាងចេកលាយជាមួយទឹកល្មម បន្ទាប់មកផឹក វាចូលក៏មានប្រសិទ្ធភាពក្នុងការបន្សាបជាតិស្រវឹងផងដែរ។
ម្សៅមី: វិធីសាស្ត្រដែលងាយស្រួលបំផុតគឺគ្រាន់តែចាក់ទឹកលាយជាមួយនឹង ម្សៅមី ក្រូចឆ្មា ១ ចំហៀង បន្ទាប់មកផឹកជាមួយនឹងទឹកសាបធម្មតា។
ទឹកដូង: ទទួលទានទឹកដូង ១ ទៅ ២ ផ្លែ អាចជួយបន្សាបជាតិស្រវឹង និងជួយការពារកោសិកាថ្លើម។
+ តិចនិចការពារកុំឲ្យស្រវឹង
មុនពេលពិសាគ្រឿងស្រវឹង ត្រូវផឹកទឹកដូងខ្ចី ១ ផ្លែ និងសាច់ដូងស្ងួត ១ ដុំ ដូច្នេះយើងនឹងអាចការពារកោសិកាថ្លើម និងជួយកំណត់នូវជាតិស្រវឹងដែលចូលមកក្នុងខ្លួនយើងបាន។ គំនិតបែបនេះអាចជួយឲ្យយើងទាំងអស់គ្នាមានភាពសប្បាយរីករាយ ប៉ុន្តែវាក៏មិនអាចការពារ ឬធានាយើងបានពេញមួយរយភាគរយទេ។ ទោះជាយ៉ាងណាក៏ដោយ វិធីដែលល្អនៅតែស្ថិតនៅលើខ្លួនរបស់អ្នក ជាអ្នកដឹងនៅពេលជាតិស្រវឹងចូលខ្លួន៕
ដោយ៖ ដារ៉ា
ប្រភព៖ បរទេស
No comments:
Post a Comment