
១. ពួកគេមិនដែលសាកល្បងទេ
មនុស្ស ជោគជ័យទាំងឡាយមិនដែលសាកល្បងឡើយ ព្រោះការសាកល្បងមិនមែនជាការធ្វើដ៏ពិតប្រាកដនោះទេ។ ជំនួសដោយការសាកល្បង ពួកគេចាប់ផ្ដើមធ្វើដើម្បីសម្រេចគោលដៅ ដែលពួកគេបានកំណត់ ដោយមានផែនការ និងការប្ដូរផ្ដាច់ចំពោះការងារនោះ។
២. ពួកគេពង្រីកអ្វីគ្រប់យ៉ាងដែលគេមាន
ការពង្រីក គឺមានន័យថា ការប្រើធនធានដ៏តិចតួចរបស់ពួកគេឱ្យមានលទ្ធភាព ក្នុងការទទួលបាននូវផលប្រយោជន៍យ៉ាងធំ។ មនុស្សដែលមានជោគជ័យតែងមានទេពកោសល្យឯកម្យ៉ាង ក្នុងការប្រើប្រាស់បទពិសោធន៍របស់មនុស្សបានយ៉ាងល្អ និងគ្រប់ជ្រុងជ្រោយ។
៣. ពួកគេបរិច្ចាគច្រើនជាងពួកគេទទួលយក
ធម្មជាតិ នេះតែងតែផ្ដល់នូវរង្វាន់ជូនដល់បុគ្គលទាំងឡាយ ដែលចេះចែករំលែក។ ដូច្នេះហើយ បានជាក្រុមហ៊ុនធំៗក្នុងលោក អាចបម្រើអតិថិជនរាប់រយលាននាក់ ហើយម្ចាស់ក្រុមហ៊ុនក៏ក្លាយទៅជាមនុស្សដែលជោគជ័យយ៉ាងអស្ចារ្យ ព្រោះតែការបរិច្ចាគដើម្បីបម្រើសេវាដល់មនុស្សគឺជាបេសកកម្មដ៏ពិត ប្រាកដរបស់ពួកគេ។
៤. ពួកគេអន្ទងយកបេះដូង
ឱកាស និងធនធានដ៏មានតម្លៃគឺស្ថិតនៅពីខាងក្រោយរនាំងនៃទំនាក់ទំនងរបស់ មនុស្ស។ ពួកគេព្យាយាមស្វែងរកនូវគុណតម្លៃនោះ ដោយសារតែពួកគេចង់បានធនធាននោះ ប៉ុន្តែបើសិនជាពួកគេបង្កើតទំនាក់ទំនងដោយសេចក្ដីស្មោះត្រង់នោះ ពួកគេអាចនឹងអន្ទងយកបេះដូងរបស់មនុស្សដ៏ច្រើន។
៥. ពួកគេតែងអធ្យាស្រ័យ
ខន្តី គឺជាគ្រឿងអលង្ការបស់អ្នកប្រាជ្ញ។ ការលើកលែងទោសដល់អ្នកដទៃ វាបង្ហាញអំពីសន្ដានចិត្តដ៏ទូលាយរបស់អ្នកផង វាបង្ហាញអំពីការផ្ដល់ឱកាសដល់អ្នកដទៃដើម្បីស្វែងយល់អំពីកំហុស ខ្លួនគេផង។ នេះគឺជាលក្ខណៈពិសេសរបស់បុគ្គលអស្ចារ្យ ខុសអំពីជនសាមញ្ញ។
៦. ពួកគេតែងធ្វើខ្លួនជាសិស្ស
មនុស្ស ដែលទទួលបានភាពជោគជ័យគឺជាមនុស្សដែលមានបទពិសោធន៍ជីវិតច្រើន។ មនុស្ស ប្រភេទនេះគឺជាមនុស្សដែលមើលឃើញពិភពលោកដ៏ធំល្វឹងល្វើយ ដូច្នេះហើយពួកគេមិនមានមោទនភាពចំពោះចំណេះដឹងរបស់ពួកគេឡើយ។ ការធ្វើខ្លួនជាមនុស្សស្ដាប់ច្រើនគឺជាឥរិយាបទដ៏ល្អរបស់មនុស្ស អស្ចារ្យ ព្រោះអ្នកអាចនឹងរៀនសូត្របានពីមនុស្សនៅជុំវិញខ្លួនអ្នក។
ប្រែសម្រួលដោយ៖ ប៊ុន លាភ
ប្រភព៖ Lifehack
ប្រភព៖ Lifehack
No comments:
Post a Comment