ខ្មែរដើម្បីខ្មែរ

ការសិក្សាអំពីកម្ពុជា ទូរសព្ចៈ០១០៣០០៤២៤/០១៧៩៩៣៤៤៣

ស្វែងរក

Tuesday, September 29, 2015

ប្រភេទ​បន្លែ ​ដែល​ជួយលើក​កម្ពស់​មុខងារ​តម្រងនោម​

តម្រង​នោម​គឺជាសរីរាង្គ​ដ៏សំខាន់ ​ដែល​មុខងារ​របស់​វាមាន​ឥទ្ធិពល​ទៅលើ​គុណភាព​ជីវិត​របស់​អ្នក​ ដូច្នេះ​វាសម​នឹង​បាន​ទទួល​នូវសារធាតុ​ចិញ្ចឹម​សំខាន់ៗ។​ របប​អាហារ ​ដែល​អ្នក​ទទួល​ទាន​ គួរតែ​រួម​បញ្ចូល​នូវ​សារ​ធាតុ​ចិញ្ចឹម​ទាំង​អស់​នោះ ​ជាពិសេស​បន្លែ​ ដែល​មានគុណ​ប្រយោជន៍​ប្រសើរក្នុង​ការលើក​កម្ពស់​មុខងារ​តម្រង​នោម​។ ខាងក្រោម​នេះ​ គឺជាអាហារ ​ដែលមាន​ប្រសិទ្ធភាព​លើក​កម្ពស់​តម្រង​នោម៖​


១. ម្ទេស​ផ្លោក​ក្រហម​៖ តើអ្នក​ឃ្លាន​ចង់ពិសា​ម្ទេស​ផ្លោក​ក្រហម​មែនទេ?​ ដូច្នេះ​ជារឿង​ល្អហើយ​ ពីព្រោះ​វាមាន​ផ្ទុក​ជាតិ​ប៉ូតាស្យូម​ និងជា​ប្រភេទ​បន្លែ​ ដែល​ល្អ​ប្រសើរ​សម្រាប់​តម្រងនោម​។ ម្យ៉ាង​ទៀត ​ម្ទេស​ផ្លោក​ពណ៌ក្រហម​នេះ​មាន​ផ្ទុកនូវ​ជាតិ ​lycopene វីតាមីនA ​វីតាមីនC ​វីតាមីនB6​ អាស៊ីដ​ Folic និង​ជាតិសរសៃ​ Fiber។




២. ស្ពៃ​ក្ដោប​៖ ស្ពៃក្ដោប​ គឺជាបន្លែ​មួយ​ប្រភេទ​ ដែល​មាន​គុណ​សម្បត្ដិ​ច្រើន ​ហើយ​មិនសូវ​មាន​រសជាតិ​ឆ្ងាញ់ ​ប៉ុន្ដែវា​សម្បូរ​ទៅដោយ​សារធាតុ​ phytochemicals ដែល​មានសមត្ថភាព​ប្រឆាំង​នឹងរ៉ាឌី​កាល់​សេរីនៅ​ក្នុង​ប្រព័ន្ធរាង​កាយ​ របស់អ្នក។​ បើកង្វះ​ជាតិប៉ូ​តាស្យូម​ថ្លើម ​និងតម្រង​នោម​របស់​អ្នកនឹង​ទទួល​បានប្រយោជន៍​ពីការ​ដាក់​បន្ថែម​ស្ពៃ​ក្ដោប ​នេះទៅ​ក្នុងរបប​អាហារ​របស់​អ្នក។ ​




៣. ផ្កាខាត់​ណា​៖ ផ្កាខាត់​ណាប្រភេទ​ស្លឹកបៃតង ​ដែល​មានគុណ​ប្រយោជន៍​ដូចស្ពៃ​ក្ដោប​ដែរនោះ ​គឺជាភាគ​បន្ថែម​ដ៏សំខាន់​ចំពោះ​របប​អាហារ​សម្រាប់​តម្រង​នោម​របស់អ្នក​។ សូមសាក​ល្បង​ពិសា​វាជា​មួយនឹង​ដំឡូង​បារាំង​កិន ​ដាក់​លាយ​នៅក្នុង​សាឡាដ ​ពិសាទាំងឆៅ ​ឬលីងវា​ជាមួយ​នឹងទឹក​ខ្មេះ ​និងខ្លាញ់​។ ផ្ការ​ខាត់មាន​ផ្ទុក​បរិមាណវីតាមីន​C និង​ជាតិ​សរសៃ​ Fiber ខ្ពស់​ និងសារ​ធាតុចិញ្ចឹម​ដទៃ​ទៀត​ មិនតែ​ប៉ុណ្ណោះ​វាមាន​រសជាតិ​ឆ្ងាញ់​ឱ្យចង់​ទទួល​ទាន​។ ពេល​ដាក់​បញ្ចូល​ផ្កាខាត់​ណា​ទៅក្នុង​របប​អាហារ​របស់អ្នក ​ចានអាហារ​របស់​អ្នកនឹង​សម្បូរ​ទៅដោយ​អាស៊ីដ ​Folic និង​ជាតិសរសៃ​ Fiber ដែល​ជួយសម្អាត ​និងពង្រឹង​តម្រង​នោម​របស់​អ្នក ​មិនតែ​ប៉ុណ្ណោះ​វាថែម​ទាំងជួយ​ដល់​ថ្លើម​របស់​អ្នក​បន្សាប​ជាតិពុល​នៅក្នុង ​រាងកាយ​របស់​អ្នក​ទៀតផង​។ សូម​ដាក់​បន្ថែម ​វាទៅ​ក្នុងអាហារ​របស់​អ្នក​ឱ្យបាន​ជាប្រចាំ ​មិនថា​អ្នកញ៉ាំ​អាហារ​នៅផ្ទះ​ ឬនៅ​កន្លែង​ណា​នោះទេ៕




អត្ថបទ៖ ដេវីដ

No comments: