កាលពីពេលកន្លងទៅនេះ អ្នកវិទ្យាសាស្ត្របានប្រទះឃើញនូវចំណុចជាច្រើនដែលអាច សន្និដ្ឋានបានថា មនុស្សភពផ្កាយគឺពិតជាមានមែន ហើយថែមទាំងអាចស្ថិតនៅក្នុងប្រព័ន្ធសូឡានៃភពផែនដីឬស្ថិតនៅ ក្នុងប្រព័ន្ធផ្សេង។
ខាងក្រោមនេះគឺជាការប្រទះឃើញកាលពីពេលថ្មីៗនេះរបស់អ្នកវិទ្យាសាស្ត្រ៖

-នៅដើមឆ្នាំនេះក្រុមអ្នកវិទ្យាសាស្ត្របានប៉ាន់ស្មានថា ប្រហែលជា៤,៥ពាន់លានឆ្នាំមុន យ៉ាងហោចណាស់មួយភាគប្រាំនៃភពព្រះអង្គារគឺគ្របដណ្ដប់ដោយ មហាសមុទ្រដែលមានជម្រៅ១៣៧ម៉ែត្រ។ អ្នកវិទ្យាសាស្ត្រសន្និដ្ឋានថា ស្លាកសញ្ញានៃវត្ថុមានជីវិតដែលរស់នៅក្នុងតំបន់មហាសុទ្រនោះ អាចនឹងកប់នៅក្នុងដែនដីភពព្រះអង្គារ។

-ការសិក្សាមួយទៀតដែលធ្វើឡើងនៅខែសីហាកន្លងទៅនេះរកឃើញ ថា ប្រភពទឹកមាននៅលើភពព្រះអង្គាររយៈពេលដល់ទៅ២០០លានឆ្នាំឯណោះ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺជីវិតលើផែនដីចាប់ផ្ដើមកកើត មានឡើង បន្ទាប់ពីប្រភពទឹកចុងក្រោយលើភពព្រះអង្គារបានហួតហែងអស់។

-អ្នកវិទ្យាសាស្ត្រលើកឡើងថា ផ្កាយដុះកន្ទុយ និងផ្កាយព្រះគ្រោះគឺជាប្រភពនៃការបង្កបង្កើតជីវិតមនុស្ស បច្ចុប្បន្ន។ ឥទ្ធិពលនៃផ្កាយព្រះគ្រោះបង្កើតបានជាសារធាតុអាមីណូអាស៊ីត ដែលសម្រាប់បង្កបង្កើតបណ្ដុំនៃជីវិត។ ក្រៅពីប្រព័ន្ធសូឡា គេជឿថា មានប្រព័ន្ធផ្សេងទៀតក៏មានផ្កាយព្រះគ្រោះដូចគ្នានេះដែរ ដែលវាកំពុងតែបង្កបង្កើតជីវិតក្នុងប្រព័ន្ធទាំងនោះ។

-ព្រះចន្ទរបស់ភពព្រហស្បតិ៍ដែលមានឈ្មោះថា Europa អាចនឹងមានប្រភពទឹកច្រើនជាងលើភពផែនដី។ នេះបើយោងតាមស្លាកស្នាមដែលគេប្រទះឃើញនៅលើព្រះចន្ទ Europa នេះ។ ហេតុដូចនេះទើបសហរដ្ឋអាមេរិក និង ប្រទេសនាតំបន់អឺរ៉ុបបណ្ដាក់ទុនរាប់រយលានដុល្លារដើម្បីស្វែងរក ជីវិតលើ Europa។

-ក្រៅពីព្រះចន្ទរបស់ភពព្រហស្បតិ៍ ក៏នៅមានព្រះចន្ទរបស់ភពសៅរ៍មួយទៀត ដែលមានឈ្មោះ Enceladus ដោយអ្នកវិទ្យាសាស្ត្រជឿជាក់ថា មានមហាសមុទ្រដ៏ធំដែលស្ថិតនៅផ្នែកខាងក្រោមផ្ទាំងទឹកកកនៃព្រះ ចន្ទនេះ។ ដូចគ្នាទៅនឹងព្រះចន្ទ Europa ដែរ ព្រះចន្ទ Enceladus គឺអាចនឹងមានជីវិតរស់នៅទីនោះ។

-នៅដើមឆ្នាំនេះគេបានចេញផ្សាយក្រដាសពីរសន្លឹកដែលជាភស្តុតាង បង្ហាញថាព្រះចន្ទ Enceladus មានរន្ធបញ្ចេញកម្ដៅសម្រាប់បង្កើតជីវិតដូចទៅនឹងភពផែនដីដែរ។

-ក្រៅពីព្រះចន្ទទាំងពីរដែលមានលាក់ទុកមហាសមុទ្រនៅផ្នែកខាង ក្រោមហើយ អ្នកវិទ្យាសាស្ត្រសង្ស័យថា ភពមួយចំនួនផ្សេងទៀតក្នុងប្រព័ន្ធសូឡាក៏មានមហាសមុទ្រដូចគ្នា ដែរ ប៉ុន្តែបញ្ហាគឺប្រភពទឹកលើភពទាំងនោះគឺមានជម្រៅរាប់រយ គីឡូម៉ែត្រធ្វើឲ្យពិបាកក្នុងការរុករកជីវិត។

-មិនមានតែភពផែនដីទេដែលជាភពមានបឹងក្នុងប្រព័ន្ធសូឡា ព្រះចន្ទរបស់ភពព្រះសៅរ៍ Titanក៏មានបឹងដ៏ធំមួយដែរ។ បឹងនេះមិនអាចបង្កបង្កើតជីវិតដែលស្រដៀងគ្នានឹងភពផែនដីនោះទេ ព្រោះវាផ្ទុកទៅដោយសារធាតុមេតាន មិនមែនជាទឹក។ ទោះជាយ៉ាងណាក្ដីកាលពីដើមឆ្នាំនេះអ្នកវិទ្យាសាស្ត្របង្ហាញពី កោសិការស់ដោយគ្មានអុកស៊ីហ្សែនម្យ៉ាងដែលមានលើព្រះចន្ទ Titan នោះ។

-កាលពីចុងខែកក្កដាកន្លងទៅ អ្នកវិទ្យាសាស្រ្តបានប្រទះឃើញភព Kepler 452b ដែលមានសភាពស្រដៀងគ្នាទៅនឹងភពផែនដី។ អ្នកវិទ្យាសាស្រ្តមួយរូបបានលើកឡើងថា ទំហំ ការរង្វិលជុំ រួមទាំងព្រះអាទិត្យរបស់ភពនេះគឺអាចផ្ដល់ឱកាសឲ្យវត្ថុមាន ជីវិតរស់នៅលើភពនេះបាន៕
ចុចអាន៖ អង្គការណាសាប្រទះឃើញភពថ្មី កំពុងកក្រើកដល់ពិភពលោក
ប្រែសម្រួល៖ ហៃ សុខហេង
ប្រភព៖ BusinessInsider
No comments:
Post a Comment