ខ្មែរដើម្បីខ្មែរ

ការសិក្សាអំពីកម្ពុជា ទូរសព្ចៈ០១០៣០០៤២៤/០១៧៩៩៣៤៤៣

ស្វែងរក

Tuesday, September 29, 2015

រោមចិញ្ចើម​អាច​បកស្រាយ​ពីចរិកលក្ខណៈ​របស់​អ្នក

តល់សិទ្ធិដោយ៖ មង្គលការ
មិនថា​រោមចិញ្ចើមរបស់អ្នក​តិច, ក្រាស់, វែង, ខ្លី, កោង​យ៉ាង​ណាទេ តែវា​អាចបកស្រាយ​ពីចរិកលក្ខណៈ​របស់​អ្នក​បាន។ រោមចិញ្ចើម​របស់អ្នក​អាចបកស្រាយ​ពីខ្លួនអ្នក​ច្រើនជាង​អ្វីដែលអ្នកធ្លាប់ដឹង ​ទៅទៀត។ តាមអ្នកជំនាញ​ទាយតាមទម្រង់​មុខ​លោក Jean Haner បាន​បង្ហាញ​ឲ្យ​ដឹង​​ថា ការមើល​​មុខ​អាច​មើល​​ដឹង​​អ្វីៗជា​ច្រើន​ដែលទាក់ទងនឹង​ខ្លួន​របស់អ្នក។
1443574988.1 (1)
​រោមចិញ្ចើមខ្លី ៖ អ្នកដែលមាន​រោម​ចិញ្ចីមខ្លី​អាចបង្ហាញពី​ភាព​លំបាក​ ក្នុងការគ្រប់គ្រងអារម្មណ៍តឹងតឹងរបស់ខ្លួន។ បុគ្គលនេះ​មិនចូលចិត្តជួយដោះស្រាយបញ្ហា​របស់​មិត្តភក្តិ​ឡើយ។
រោមចិញ្ចីមវែង៖ ផ្ទុយ​ទៅវិញ អ្នកមាន​រោមចិញ្ចើម​វែង​មាន​សមត្ថភាព​គ្រប់គ្រងភាព​តានតឹងរបស់ខ្លួន និងជួយ​ដោះស្រាយ​​​បញ្ហា​របស់​មិត្តភក្តិបាន។ បុគ្គល​ទាំងនេះ​​ជាមនុស្សពូកែ​​អាច​ធ្វើ​ជា​អ្នក​ប្រកួតប្រជែង​​បាន។
រោម​ចិញ្ចីមតិច ឬស្ទើតែគ្មាន៖ ជាមនុស្សដែលចូលចិត្តមាន​ការសង្ស័យច្រើន សូម្បី​តែ​ខ្លួនឯង។
រោមចិញ្ចីមក្រាស់៖ អ្នកជា​មនុស្សសកម្ម ហើយជាធម្មតា អ្នកតែងតែ​បង្ហាញ​ពីទំនុកចិត្តរបស់​ខ្លួនឯង។ ជា​ពិសេសអ្នកជាមនុស្សឆាប់ខឹង ប្រសិនបើ​មាន​អ្វី​មក​រារាំង​អ្នក​មិនឲ្យ​ធ្វើអ្វី​មួយ​ដែល​អ្នក​ចង់​ធ្វើ។
រោមចិញ្ចីមកោង៖ មនុស្សបែបនេះ​មាន​ភាព​ក្រអឺតក្រទម ហើយ​ធ្វើអ្វីក៏ត្រូវការចំណាយពេលវេលា​យូរជាង​អ្នកដទៃដែរ ទើបមាន​ទំនុកចិត្ត។
រោមចិញ្ចើមទាប៖ ជាមនុស្សឆាប់យល់, មិនសូវ​ខ្វល់ខ្វាយក្នុងការ​រស់នៅ ហើយ​ជាមនុស្ស​រក្សាពាក្យសន្យា។
រោមចិញ្ចីមមូល៖ មនុស្សស្រី​ដែល​មាន​រោមចិញ្ចើម​មូល​ជាប្រភេទមនុស្ស​គិតពីអ្នកដទៃច្រើន​ ជាងខ្លួនឯង។ អ្នកជំនាញ​បានពន្យល់ថា ពួកគេ​ក៏ជាមនុស្ស​មាន​សមត្ថភាព និង​តែងតែ​ចង់​បង្កើត​ស្ថានភាព​ឈ្នះៗ។ ពួកគេ​មិនមែន​ជាមនុស្សស្រី​ឯកោ​នោះឡើយ។
រោមចិញ្ចីមស្រួច៖ មនុស្ស​ដែលមានរោមចិញ្ចើម​ស្រួច ចូលចិត្តភាព​សប្បាយរីករាយ, ជាម​នុស្ស​ដែលចេះ​គិត, និយាយ និង​សម្រេចចិត្ត​បានលឿន៕
ដោយ៖ ដារ៉ា
ប្រភព៖ emaggy

No comments: