ខ្មែរដើម្បីខ្មែរ

ការសិក្សាអំពីកម្ពុជា ទូរសព្ចៈ០១០៣០០៤២៤/០១៧៩៩៣៤៤៣

ស្វែងរក

Tuesday, September 22, 2015

ស្វែង​យល់​ពី​អត្ថប្រយោជន៍ និង​វីធី​ធ្វើ៖ ​ទឹក​ក្រឡុក​ចេក​អំបូង​ម្នាស់​

ប្រភព៖ http://www.cool1007.com
គ្រឿងផ្សំ៖

ម្នាស់ ចេក ទឹកឃ្មុំ ទឹកកក 


១- ចេកអំបូងទុំ ​១ផ្លែ, ​ទឹកម្នាស់ ​កន្លះពែង , ​ទឹកឃ្មុំ ១ស្លាប​ព្រាបាយ, ទឹកកក​ឈូស កន្លះពែង , ជីអង្កាម​សម្រាប់​តុប​តែង​លម្អ
២- ហាន់​ចេក​អំបូង ជាចំណិត​តូចៗ
៣- ដាក់​ចេក​អំបូង ក្នុង​ថូម៉ាស៊ីន​ក្រឡុក រួចដាក់​ទឹក​ម្នាស់ ទឹកឃ្មុំ ​និង​ទឹកក​កឈូស​ចូល ​(ឬដាក៉​ទឹកកក​ឈូស​ ពេលក្រឡុក​ហើយ​ ចាក់​ដាក់​កែវ​ទទួល​ទាន​ក៏បាន )​
៤- ចាក់​ដាក់​កែវ​ រួចតុប​តែង​លម្អ ​ដោយ​ជីរ​អង្កាម​


គុណ​​ប្រយោជន៌​​ផ្នែក​​អាហារ៖​  ​ចេក​​អំបូង​​សម្បូរ​​ទៅ​​ដោយ​ជីវ​ជាតិ​ ​អាហារ​​សំខាន់ៗ​ ​ដូច​​ជា​ថា​មពល ​​កាឡូរី​ ការបូ​អ៊ីដ្រាត​ ​ប្រូតេ​អ៊ីន​ ​ខ្លាញ់ ​​កាក​​សរសៃ​​អាហារ​ ។​​

គុណ​ប្រយោជន៍​ផ្នែក​ឱសថ​៖ ផ្លែចេក ​មាន​សព្វ​ព្យាបាល​អាការ​ខុស​ប្រក្រតី​រ​បស់​រាង​កាយ ​ដូច​ជា​សមាធ​ឈាម​ឡើង​ខ្ពស់ (លើសឈាម) ​កម្ចាត់​ជាតិ​ពុល ក្នុង​រាង​កាយ​ ជួយ​អោយ​សួត​ស្រស់​ថ្លា និង​បំបាត់​ការស្រេក​ទឹក៕​

No comments: