ខ្មែរដើម្បីខ្មែរ

ការសិក្សាអំពីកម្ពុជា ទូរសព្ចៈ០១០៣០០៤២៤/០១៧៩៩៣៤៤៣

ស្វែងរក

Tuesday, September 22, 2015

អាហារ​ ៣​យ៉ាងផ្ដ​ល់​ថាម​ពល​ច្រើន​ដល់​រាង​កាយ​របស់​អ្នក​

ប្រភព៖http://www.cool1007.com
ដើម្បី​ធ្វើ​សកម្ម​ភាព​​រាងកាយ ​ឬ​បំពេ​ញការ​ងារ​ប្រចាំថ្ងៃ​ រាងកាយ​របស់​យើង​ត្រូវការ​ថាមពល​ជាចាំ​បាច់។​ ប៉ុន្ដែ​ ជានិច្ច​កាល ​យើង​មានអារម្មណ៍​អស់​កម្លាំ​ង ​និ​ងស្រុត​កម្លាំង​។ ការ​អស់កម្លាំង​នេះ​បណ្ដាល​មកពី​មូល​ហេតុ​ជា​ច្រើន ​ប៉ុន្ដែ​មិនថាភា​ព​អស់កម្លាំង​នេះ​បណ្ដាល​មកពីមូល​ហេតុ​អ្វី​នោះ​ទេ ​វាជាគំនិត​ដ៏ល្អ​ក្នុងការ​ពិសា​អាហារ ​ដែល​នឹ​ងផ្ដល់​ឱ្យអ្នក​នូវការ​លើក​កម្ពស់​ថាមពល​ និង​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​ល្អ។ ​ជាញឹក​ញយ ​យើងតែង​ជ្រើស​ពិសា​ប្រភេទ​អាហារ ​ដែល​មិនល្អ​សម្រាប់​យើង ​ជាពិសេស​អាហារ​ ដែល​មានផ្ទុក​ជាតិស្ករ​ច្រើន ​ឬអាហារ ​ដែល​មានគ្រឿង​ផ្សំ​មិន​ល្អ​ដទៃទៀត​។ ​ហេតុដូច្នេះ​ហើយ​ នៅក្នុងអត្ថ​បទ​នេះ ​យើងនឹង​ធ្វើ​ការ​បង្ហាញ​នូវ​អាហារ​ល្អៗ ​បីប្រភេទ​ ដែល​នឹង​ផ្ដល់​ឱ្យអ្នក​នូវ​ថាមពល​បានយូរ។​




១. ចេក៖​ ចេកគឺជា​ប្រភព​ដ៏ប្រសើរ​នៃថាមពល​ ដោយសារ​បរិមាណខ្ពស់​នៃសារ​ធាតុប៉ូ​តាស្យូម​របស់វា​។ វាផ្ដល់​ឱ្យអ្នកនូវការ​ឡើង​ថាម​ពល​បែបធ​ម្មជាតិ​បានយូ​រ ​ហើយម្យ៉ាង​ទៀត​សារធាតុ​ប៉ូតាស្យូម​នេះក៏ល្អ​ប្រសើរ​សម្រាប់​សាច់​ដុំផង​ដែរ ​ជាពិសេស​សម្រាប់​មនុស្ស​ ដែលចូល​ចិត្ដ​លេងកីឡា ​និង​លើក​ធ្ងន់​។ ជាតិប៉ូតា​ស្យូម​ជួយ​បង្ការ​នូវ​អាការៈ​រមួលក្រពើ ​និង​របួសសាច់ដុំ ​ព្រម​ទាំងវាជួ​យ​គ្រប់​គ្រងប្រព័ន្ធ​សរសៃ​ប្រសាទ​ទៀតផង។​ ការពិសា​ចេកពីរ​ផ្លែនៅពេល​ព្រឹក​គឺល្អប្រសើរ​ដើម្បី​ឱ្យស្វាង​ពីភា​ព​ងងុយ​ គេង​ និងផ្ដោត​អារម្មណ៍​បានល្អ​ពេញ​មួយថ្ងៃ​។​​

២. ត្រី៖ ​ត្រីសម្បូរ​ដោយអាស៊ីដ​ខ្លាញអូមេហ្កា៣​ ជាពិសេស​ត្រីទូណា ​ត្រីសាម៉ុន​ ត្រីស្បៃ​កា ​និងត្រីសាឌីន​។ អាស៊ីដខ្លាញ់​គឺជាប្រភព​ថាម​ពលដ៏​ប្រសើរ​ និង​បញ្ចេញ​ប្រសិទ្ធភាព​រហ័ស​។ លើស​ពីនេះទៀត ​របបអាហារ​ ដែល​រួមបញ្ចូល​ជាមួយ​ត្រីគឺ​ល្អប្រសើរ​សម្រាប់​ការចងចាំ ​ប្រព័ន្ធ​សរសៃ​ប្រសា​ទ ​និងកាត់​បន្ថយក​ម្រិតស្រ្ដេស​។ ​ដោយសារ​ប្រសិទ្ធ​ភាព​នេះ​ យើង​អាច​កាត់​ប​ន្ថយ​អាការៈ​ធ្លាក់ទឹកចិត្ដ ​និងបង្កើន​កម្រិត​នៃការផ្ដោត​អារម្មណ៍​។ អាហារ​ពេលព្រឹក ​ដែលធ្វើ​ឡើងដោយ​ត្រីទូណា​ គឺជាប្រភព​ដ៏ប្រសើរ​នៃថាមពល​នៅពេល​ព្រឹក។​


៣. ស៊ុត៖ ​ទោះបី​ជាមនុស្ស​មានជំនឿ​ថា ​ស៊ុតមិនល្អ​សម្រាប់​យើង​ក៏ដោយ ​ប៉ុន្ដែ​តាមការ​ពិត​គឺថា​ ស៊ុតនេះ​គឺពិត​ជាល្អ​សម្រាប់សុខភាព​ និងល្អ​សម្រាប់​រាងកាយ​របស់​យើង​ផងដែរ។​ នៅក្នុង​ចំណោម​នោះ ស៊ុត​មានផ្ទុកនូវ​ជាតិ​ប្រូតេអ៊ីន ​ជាតិ​ខ្លាញ់ល្អៗ ​វីតាមីន​ សារធាតុរ៉ែ​ និងសារធាតុ​ប្រឆាំង​នឹងអុកស៊ី​ដកម្ម​។​ វត្ថុធាតុ​ទាំងអស់នេះ​មានសារៈ​សំខាន់ដើម្បី​ឱ្យ​រាងកាយ​បំពេញ​មុខងារ​បាន​ ប្រក្រតី ​ដូច្នេះស៊ុ​ត​ផ្ដល់​ឱ្យយើង​នូវថាមពល​ច្រើន ​និងជួយ​ឱ្យផ្ដោត​អារម្មណ៍​បានល្អ​ ខណៈពេលវា​បង្កើន​ការផ្ចង់​អារម្មណ៍​ផងដែ​រ។​ ការពិ​សា​ស៊ុតមួយ​គ្រាប់​នៅពេល​ព្រឹកគឺ​ជាវិធីដ៏​ប្រសើរ​ដើម្បី​ចាប់​ផ្ដើម​ ថ្ងៃថ្មី​ពោរ​ពេញ​ថាមពល​៕​


អត្ថបទ៖ ដេវីដ

No comments: