ខ្មែរដើម្បីខ្មែរ

ការសិក្សាអំពីកម្ពុជា ទូរសព្ចៈ០១០៣០០៤២៤/០១៧៩៩៣៤៤៣

ស្វែងរក

Tuesday, September 22, 2015

ហេតុផល៥យ៉ាង ​ធ្វើ​ឲ្យ​បុរសៗ​ចង់​រួម​ភេទ

ប្រភព៖http://mungkulkar.com
យើង​មិន​ដែល​ងឿង​ឆ្ងល់​ទេ​ថា​ តើមូល​ហេតុអ្វីបាន​ជា​បុរសៗ​ចង់​រួម​ភេទ។ វា​ត្រូវ​បាន​គេទទួល​ស្គាល់​ទូទាំងសក​លលោកថា ការ​ពិត​មាន​ហេតុផល​មួយដែល​បុរសៗ​ចង់រួម​ភេទ។ ចំណែក​ឯស្ត្រីៗ​វិញ​មាន​គំនិត​សំខាន់​មួយ​ដែល​ជា​ហេតុ​ផល​ធ្វើ​ឲ្យ​ពួក​គេ​ ចង់​បង្កាត់​ភ្លើង​ស្នេហ៏ ឬចង់​គេច​ចេញ​ពីការ​រួមភេទ។ ប៉ុន្តែ​ចំពោះ​បុរសៗ​វិញ​គិត​ថា​វា​ជា​បញ្ហា​តូច​មួយ​ប៉ុណ្ណោះ។ អ្នក​នឹង​មាន​ការ​ភ្ញាក់​ផ្អើល​នៅពេល​ដែល​បាន​ដឹង​ថាមាន​ហេតុផល​ខុសៗ​គ្នា​ ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​បុរសៗ​ចង់​រួម​ភេទ។ សរុបសេចក្តី​មក បុរសៗ​មិន​មែន​មាន​ខ្លួន​មួយ​ដូច​ដែល​យើង​គិត​នោះ​ឡើយ។ ប្រសិន​បើអ្នក​ពិត​ជាចង់​ដឹង​ពី​ហេតុផល​ដែល​គាត់​ចង់​គេង​ជាមួយ​អ្នក អ្នក​ត្រូ​វ​តែវាស់​ស្ទង់​គំនិត​របស់​គាត់។ បុរសៗ​មិន​មែន​លោត​ឡើង​លើ​គ្រែ​ដើម្បី​បំពេញ​សេចក្តី​ស្នេហា​ឲ្យ​ស្ត្រី​នោះ ​ទេ។ សម្រា​ប់​បុរសៗ​ភាគ​ច្រើន ស្នេហា និង​ការ​រួមភេទ​មាន​លក្ខណៈ​ខុស​គ្នា​និង​មាន​តែ​មួយ​គត់​មិន​មាន​ទំនាក់​ ទំនង​ជា​មួយ​អ្នក​ផ្សេង។ ទោះ​បីជា​យ៉ាង​ក៏​ដោយ​មាន​ហេតុផល​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​បុរសៗ​ចង់​រួមភេទ។ ក្តីសុខខាង​រាង​កាយ​គឺ​ជា​ចំណុច​សំខាន់​នៃ​ការ​បង្កាត់​ភ្លើង​ស្នេហា​របស់​ បុរស។ ប៉ុន្តែ​ក៏​មាន​បញ្ហា​ផ្សេង​ទៀត​ដូច​ជា​បញ្ហា​សុខ​ភាព និង​អារម្មណ៏​ផ្ទាល់​ខ្លួន​ដែល​ដើរ​តួយ៉ាង​សំខាន់​ក្នុង​ការ​សម្រេច​ចិត្ត​ ឲ្យ​បុរស​គេង​ជាមួយ​ស្ត្រី។ ខាង​ក្រោម​នេះ​ជា​មូលហេតុ​ធ្វើ​ឲ្យ​បុរស​ចង់​រួមភេទ​ជា​មួយស្ត្រី៖ 
ក្តីសុខខាងរាងកាយ 
ក្តីសុខ​ខាង​រាង​កាយ​គឺ​ជា​ចំណុច​មួយ​នៃ​ការ​បង្កាត់​ភ្លើង​ស្នេហ៏​ដែល ​អ្នក​មិន​អាច​ប្រកែក​បាន។ បុរសៗ​មិន​ខ្មាស់​អៀន​នឹង​ទទួល​ការ​ពិត​ថា​ពួក​គេ​ចង់​គេង​ជា​មួយ​ស្ត្រី​ ដើម្បី​ក្តី​សុខ​រាង​កាយ​នោះ​ឡើយ។ 
បំបាត់ភាពតានតឹង 
ការ​រួមភេទ​ជា​ឱសថ​ព្យា​បាល​ភាព​តាន​តឹង​បាន​យ៉ាង​ល្អ​បំផុត។ នេះ​ជា​ហេតុ​ផល​សំខាន់​មួយ​ដែល​ធ្វើ​ឲ្យ​បុរស​ចង់​រួម​ភេទ​ជា​មួយ​ស្ត្រី​គឺ ​ដើម្បី​ព្យាបាល​ភាព​តាន​តឹង។ 
ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍ក្លាយ​ជា​បុរស​ពិត 
ការ​បង្កាត់​ភ្លើង​ស្នេហ៏​ជា​មួយ​មនុស្ស​ស្រី​ជា​វិធីដ៏​អស្ចារ្យ​ មួយធ្វើឲ្យ​គេ​ក្លាយ​ជា​បុរស​ពិត។ សមត្ថភាព​បង្កើត​កូន​បាន​និង​ឡើង​លើ​គ្រែ​បាន​គឺ​ជា​វិធី​ប្រសើរ​បំផុត​ធ្វើ ​ឲ្យ​បុរស​មានអារម្មណ៏​លេច​ធ្លោ។ 
សម្រេចអារម្មណ៏ផ្ទាល់ខ្លួន 
មាន​តែ​បុរស​ទេ​ដែល​ដឹង​ពី​អារម្មណ៏​ផ្ទាល់​ខ្លួន​របស់​គេយ៉ាងណា​ពេល​ ដែល​គេ​អាច​មាន​សមត្ថភាព​ធ្វើ​ឲ្យ​មនុស្ស​ស្រី​មាន​ក្តីសុខ​បាន។ បុរសៗ​អាច​បំផ្លាញ​អារម្មណ៏​ខ្លួន​ឯង និង​វិធីសាស្ត្រ​ប្រសើរ​បំផុត ដើម្បី​ការ​ពារអារម្មណ៏​ផ្ទាល់​ខ្លួន​របស់​ពួកគេ គឺដោយ​ការ​រួម​ភេទ។ 
ធ្វើ​ឲ្យ​ពួកគេមាន​សុខភាព​ល្អ 
ការ​រួមភេទ​​គឺ​​ជា​​លំហាត់​​ប្រាណ​​មួយ​​ល្អ​​បំផុត វា​​អាច​​ជួយ​​ព្យា​បាល​​ភាព​​តាន​តឹង ជួយ​ដល់​សុខ​ភាព​បេះ​ដូង និង​ជួយ​បង្កើន​នូវអរម៉ូន​ Testosterone។ ជា​ចុង​ក្រោយ ការ​រួមភេទ​ធ្វើ​ឲ្យ​បុរស​មាន​សុខ​ភាព​ល្អ៕

ដោយ៖ ដារ៉ា

No comments: