ខ្មែរដើម្បីខ្មែរ

ការសិក្សាអំពីកម្ពុជា ទូរសព្ចៈ០១០៣០០៤២៤/០១៧៩៩៣៤៤៣

ស្វែងរក

Monday, October 5, 2015

វិធីព្យាបាល​បញ្ហាកើត​មុន និង​ស្នាមមុន​ក្នុង​រយៈពេល ១៥នាទី

ផ្តល់សិទ្ធិដោយ៖ មង្គលការ
ដើម្បី​អាចកម្ចាត់​ស្នាមខ្មៅ​ក្រោយ​ពីកើតមុន​មិនមែន​ជារឿង​ងាយស្រួល​ ឡើយ ប៉ុន្តែ​ឱសថធម្មជាតិ​នេះមិនត្រឹមតែ​អាចជួយ​បំបាត់មុន​ប៉ុណ្ណោះទេ តែវាក៏​អាច​ជួយបំបាត់​ស្លាកស្នាម និង​ការពារពី​ការកើតមុន​ឡើងវិញ​ម្តងទៀត​ដែរ។
ដូច្នេះ ខាង​ក្រោមនេះ​ជាឱសថ​ផ្ទះបាយ​ដែល​អាចជួយព្យាបាល​មុនរបស់​អ្នក​ក្នុង​រយៈពេល ១៥នាទី។ តែ​ត្រូវប្រាកដ​ថា អ្នក​បានធ្វើតេស្ត​ស្បែក​ជាមុនសិន មុននឹង​សាកល្បង​ឱសថ​ផ្ទះបាយ​ទាំងនេះ។ ធ្វើបែបនេះដើម្បីឲ្យប្រាកដថា ស្បែកអ្នកនឹងមិនប្រតិកម្មជាមួយនឹងសមាសធាតុទាំងនេះ។
ក្រូចឆ្មា
យកក្រូចឆ្មា​មួយផ្លែ​ពុះជាពីរ រួចច្របាច់យកទឹកដាក់​ចូលចាន​មួយ។ បន្ថែមអំបិល ១ស្លាប​ព្រាបាយ និង​ទឹកឃ្មុំ ១ស្លាបព្រាបាយចូល រួចលាយវាបញ្ចូលគ្នា។ លាបដោយផ្ទាល់​លើមុខ​របស់អ្នក ហើយរង់ចាំរហូត​ដល់​វាស្ងួត។ ក្រោយ​​រយៈពេល ១៥នាទីលាង​សម្អាតផ្ទៃមុខ​របស់អ្នក​នឹង​ទឹកក្តៅឧណ្ឌៗ។
ប៉េងប៉ោះ
ដាក់ទឹកប៉េង​ប៉ោះ ១ស្លាបព្រាបាយ, ទឹកឃ្មុំ ១ស្លាបព្រាបាយ និង​ម្សៅធ្វើនំ កន្លះ​ស្លាបព្រាបាយ ដាក់​ចូល​ក្នុង​ចានមួយ។ បន្ទាប់មក​លាយវា​បញ្ចូលគ្នា រួចលាបលើមុន​របស់អ្នក។ រង់ចាំ​រយៈពេល ១០នាទី មុនពេល​លាងសម្អាត​ផ្ទៃមុខ​របស់។ អនុវត្តវិធីនេះ​ម្តងទៀតក្នុង​រយៈពេល ១សប្តាហ៏ ដើម្បី​កម្ចាត់​មុនរបស់​អ្នក។
រមៀត
រមៀតជា​សមាសធាតុផ្សំ​ពីធម្មជាតិ​ប្រឆាំង​នឹងបាក់តេរី ដែល​អាចប្រើបាន​ចំពោះបញ្ហាស្បែក​គ្រប់ប្រភេទ។ អ្វីដែល​អ្នកត្រូវធ្វើគឺ កិន​រមៀតឲ្យ​ម៉ត់ រួចលាយ​ជាមួយនឹង​ទឹកដោះគោ ព្រមទាំង​ទឹក​កុលាប។ លាប​វាដោយផ្ទាល់​លើមុនរបស់​អ្នក។ បន្តការធ្វើ​បែបនេះ បើទោះបី​ជាក្រោយពេល​វាផ្ទុះ​បែក​រួចក៏ដោយ។
ទឹកឃ្មុំ
ទឹកឃ្មុំជាសមាសធាតុផ្សំផ្ទះបាយ​មួយប្រភេទទៀត​ដែលអ្នក​អាចលាបលើស្បែក​ របស់អ្នក ដើម្បីព្យាបាល​បញ្ហា​កើតមុន។ លាបទឹកឃ្មុំក្តៅៗ​លើមុនរបស់​អ្នក។ នៅពេលវាស្ងួត លាប​ក្រែម​ទឹកដោះ​គោក្លាសេ និង​រង់ចាំរហូត​ដល់ស្ងួត។ អនុវត្តការព្យាបាល​នេះរយៈពេល ១៥នាទី ដើម្បី​កម្ចាត់មុនក្នុង​រយៈពេល ១សប្តាហ៏។
ម្សៅធ្វើនំ (Baking soda)
ម្សៅធ្វើនំមិនគួរប្រើដើម្បីលាបលើស្បែក​ងាយនឹងប្រតិកម្ម​ឡើយ។ ប្រើម្សៅ​ធ្វើនំ ១ស្លាបព្រាបាយ, ទឹកកុលាប​លាយបញ្ចូលគ្នា។ រួចលាបលើមុន ដើម្បីកម្ចាត់​ទាំងមុន និង​ស្លាក​ស្នាម។ វិធីនេះ​ប្រើរយៈពេល ១៥នាទី ក៏អាច​ជួយការពារ​ពីការកើតមុនឡើង​វិញម្តង​ទៀតដែរ៕
ដោយ៖ ដារ៉ា

No comments: