ខ្មែរដើម្បីខ្មែរ

ការសិក្សាអំពីកម្ពុជា ទូរសព្ចៈ០១០៣០០៤២៤/០១៧៩៩៣៤៤៣

ស្វែងរក

Tuesday, October 6, 2015

កែទំលាប់មក ផឹកទឹកម្នាស់ជារៀងរាល់ព្រឹក ដើម្បីទទួលបានអត្ថប្រយោជន៍ទាំង ១០

ផ្តល់សិទ្ធិដោយ៖​ បែកធ្លាយ
យោងតាម Ayurveda philosophy បានលើកឡើងថា ទំលាប់ប្រចាំថ្ងៃរបស់អ្នកអាចជួយសាងភាពធន់ និង ជួយសំរួលដល់ជំងឺជាក់លាក់មួយ។ ការផឹកទឹកម្នាស់ស្រស់មុនពេលញុំាអាហារព្រឹក គឺជាទំលាប់មួយក្នុងចំណោម ទំលាប់ពេលព្រឹកដែលជួយធ្វើអោយសុខភាពរបស់អ្នកប្រសើរឡើង។ វាសំបូរទៅ bromelain និង វីតាមីន C ហើយអាស៊ីតទាំងពីរនេះជួយព្យាបាលដំណើរការនៅក្នុងរាងកាយ។ ខាងក្រោមនេះជាហេតុផលទាំង ១០ ដែលអ្នកនឹងទទួលបានពីការផឹកទឹកម្នាស់៖

bektleay1425
១. ប្រឆាំងនឹងការរលាក
Bromelain មានសារធាតុប្រឆាំងនឹងអុកស៊ីតកម្មខ្លាំង។ វាជួយរាងកាយបញ្ចេញជាតិពុល ដោយប្រឆាំងនឹងការរលាក ដែលមានឥទ្ធិពលទៅលើជាលិកា និង សរីរាង្គ។ ផឹកទឹកម្នាស់អោយបានទៀងទាត់ ជួយព្យាបាលជំងឺរលាកសន្លាក់ និង ការរងរបួសដោយកីឡា ដោយវាជួយកាត់បន្ថយការរលាក និង សំរាលការឈឺចាប់។
២. សំរកទំងន់
អរគុណដល់ជាតិសរសៃច្រើនរបស់ម្នាស់ ដែលជួយរំលាយអាហារ និង ធ្វើអោយអ្នកមានអារម្មណ៍ថាឆ្អែតបានយូរ។ ទឹកម្នាស់ជួយទប់ស្កាត់ជាតិស្ករ និង ការចង់ញុំាអាហារដែលមានជាតិខ្លាញ់។ ជាតិ Thiamine បំលែងកាបូអ៊ីដ្រាត អោយទៅជាថាមពល និង ជំរុញដល់ការរំលាយអាហារ។
៣. បង្ហូរលាងជាតិប៉ារ៉ាស៊ីតពីក្នុងថ្លើម និង ពោះវៀន
Bromelain មានលក្ខណៈសម្បត្តិប្រឆាំងនឹងពពួកប៉ារ៉ាស៊ីត។ យោងតាមការសិក្សាខ្លះបានបង្ហាញថា ញុំាម្នាស់ ៣ ថ្ងៃជួយពន្លឿនការសំលាប់ផ្តាច់ពូជតេនញ៉ា។
៤. ជួយមុនងារក្រពេញទីរ៉ូអ៊ីត
ម្នាស់សំបូរទៅដោយ iodine និង bromelain​។​ ទាំងនេះជួយក្នុងការព្យាបាលដំណើរការមិនប្រក្រតីជាច្រើននៃ autoimmune និង បានជួយសំរាលរោគសញ្ញាដែលទាក់ទងនឹងទីរ៉ូអ៊ីត។
៥. ធ្វើអោយ Eletrolyte តុល្យភាព
ប៉ូតាស្យូមដែលរកឃើញនៅក្នុងម្នាស់ ធ្វើអោយរាងកាយរបស់អ្នករឹងមាំ ហើយជួយរក្សាអោយ electrolyte មានតុល្យភាពដ៏ត្រឹមត្រូវ ដោយវាការពារការចុករមួល រឺរបួស។
៦. បញ្ចេញនូវលោហៈធាតុ និង ជាតិពុល
ម្នាស់ផ្ទុកទៅដោយជាតិសរសៃ, អង់ស៊ីម និង សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលសំអាតរាងកាយរបស់អ្នកពីលោហៈធាតុច្រើន និង ជាតិពុល។
៧. ជំនួយដល់ប្រព័ន្ធរំលាយអាហារ
សារធាតុ Bromelain ធ្វើអោយរាងកាយដំណើរការក្នុងការ រំលាយជាតិប្រូតេអ៊ីន បានយ៉ាងមានប្រសិទ្ធភាព។
៨. ពង្រឹងអញ្ចាញធ្មេញ, ធ្វើអោយធ្មេញស និង ថែរក្សាធ្មេញ
យោងតាមលោកវេជ្ជបណ្ឌិត Frawley បានលើកឡើងថាសារធាតុ Bromelain គឺជួយជំរុះស្នាមប្រឡាក់តាមធម្មជាតិ។ វាបំបែកជាតិកំណកកំបោរដែលនៅជាប់ធ្មេញយ៉ាងមានប្រសិទ្ធភាព។
៩. ធ្វើអោយចក្ខុវិញ្ញាណប្រសើរឡើង
សារធាតុ Beta-carotene និង​ វីតាមីន A មានសារៈសំខាន់ណាស់សំរាប់ភ្នែក។ ការសិក្សាមួយបានចេញផ្សាយនៅក្នុង Archives of Ophtalmogy ដែលបានបង្ហាញថា ញុំាម្នាស់ ៣ ដង រឺច្រើនជាងនេះក្នុងមួយថ្ងៃកាត់បន្ថយហានិភ័យនៃការកើត ARMD (age-related macular degeneration) ដែលជាមូលហេតុទីមួយនៃការបាត់បង់ការមើលឃើញ ចំពោះមនុស្សចាស់។
១០. ការពារប្រឆាំងនឹងជំងឺមហារីក
ទស្សនាវដ្តី Planta Medica បានបោះពុម្ភផ្សាយការស្រាវជ្រាវមួយ ដែលលើកឡើងថា សារធាតុ bromelain គឺប្រសើរជាងថ្នាំព្យាបាលប្រភេទគីមីសាស្ត្រ 5-fluorauracil សំរាប់ការព្យាបាលជំងឺមហារីក ដែលសិក្សាទៅលើសត្វ។ អ្នកស្រាវជ្រាវបានពន្យល់ថា៖ «សារធាតុប្រឆាំងនឹងសាច់ដុះដែលមានប្រសិទ្ធភាពនេះ (bromelain) មានលក្ខណៈប្រសើរជាង 5-FU (5-Fluororuracil), សន្ទស្សន៍អ្នកដែលរស់រានមានជីវិតប្រមាណ ២៦៣% ទាក់ទងទៅនឹងការគ្រប់គ្រងដោយមិនបានព្យាបាល»៕

No comments: