ជំងឺអុតស្វាយ ច្រើនតែកើតឡើងលើក្មេង អាយុក្រោម ១០ ឆ្នាំ។ តាមពិតទៅ ជំងឺអុតស្វាយ ច្រើនតែកើតមានជាញឹកញាប់ លើកុមាររហូតដល់ ៩០ ភាគរយឯណោះ ហើយក៏មានប្រព័ន្ធភាពស៊ាំ នឹងជំងឺនេះមួយជីវិតតែម្តង។
ដើម្បីបង្ការការរាលដាល ជំងឺនេះទៅអ្នកដទៃ ចូរធ្វើយ៉ាងណា កុំឲ្យកូនទៅរៀន រហូតដល់ស្នាមកន្ទួលអុតស្វាយបាត់អស់សិន។ ជំងឺអុតស្វាយ គឺជាជំងឺដែលឆ្លងខ្លាំងបំផុត ពីរយៈពេលមួយ ទៅពីរថ្ងៃមុនពេលចេញកន្ទួលលើស្បែក។
អ្នកមិនចាំបាច់ ទៅជួបពេទ្យ ឬត្រូវការសង្គ្រោះបន្ទាន់អ្វីឡើយ បើសិនជាអ្នកមិនប្រាកដថា កូនអ្នកមានជំងឺអុតស្វាយ ឬអត់។ គួរយល់ថា ជំងឺអុតស្វាយ មិនមានការព្យាបាលអ្វីពិសេស ដើម្បីឲ្យជានោះទេ។ ការព្យាបាល គឺគ្រាន់តែបំបាត់រោគសញ្ញាប៉ុណ្ណោះ។
- ឲ្យកូនញ៉ាំទឹកច្រើន
- ប្រើថ្នាំបញ្ចុះកម្តៅ
- ងូតទឹកឲ្យគេឲ្យបានញឹក និងស្លៀកពាក់ខោអាវ ដែលមានផាសុកភាព និងប្រើឡេលាប (មានវេជ្ជបញ្ជា ទើបល្អ) ដើម្បីបំបាត់ការរមាស់
- ចូរព្យាយាមហាមកូន កុំឲ្យអេះដំបៅ ព្រោះវាអាចនាំឲ្យមានស្នាមលើស្បែកបាន ដោយអ្នកអាចបន្លប់អារម្មណ៍គេ តាមរយៈការមើលទូរទស្សន៍ ឬកម្មវិធីដែលគេចូលចិត្ត
- ចូរឲ្យគេនៅឲ្យឆ្ងាយ ពីស្ត្រីផ្ទៃពោះ ឬអ្នកកំពុងតែព្យាយាមមានផ្ទៃពោះ ពីព្រោះបើសិនជាកូនប៉ះពាល់ ជាមួយស្ត្រីមានផ្ទៃពោះ ដែលមិនធ្លាប់មានជំងឺនេះពីមុនមក គឺអាចឆ្លង និងប៉ះពាល់ដល់ទារកក្នុងផ្ទៃទៀតផង។
សម្រាប់ក្មេងភាគច្រើន ជំងឺអុតស្វាយ គឺជាជំងឺដ៏ស្រាលមួយ ដែលវានឹងជាវិញដោយខ្លួនឯង។ ប៉ុន្តែក្មេងខ្លះ អាចនឹងមានអាការៈធ្ងន់ធ្ងរ ដោយសារតែជំងឺនេះដែរ។ ដូច្នេះ គេក៏ត្រូវតែទៅជួបពេទ្យដែរ។
No comments:
Post a Comment