ខ្មែរដើម្បីខ្មែរ

ការសិក្សាអំពីកម្ពុជា ទូរសព្ចៈ០១០៣០០៤២៤/០១៧៩៩៣៤៤៣

ស្វែងរក

Tuesday, September 29, 2015

អាហារ ​៦ប្រភេទ​ ប្រឆាំង​ កូឡេ​ស្ដេរ៉ូល​ ក្នុងរាង​កាយ​យ៉ាង​មាន​ប្រសិទ្ធភាព​

ប្រភព៖http://www.cool1007.com/article/1769
បរិមាណ​កូឡេ​ស្ដេរ៉ូល​ខ្ពស់ ​គឺជា​មូលហេតុ​ចម្ប​ង​មួយ​នៃ​​បញ្ហា​បេះដូង​ នៅ​ក្នុង​ខ្លួន​មនុស្ស ។​ ការ​ផ្លាស់​ប្ដូរ​ប្រភេទ​អាហារ​ មួយ​ចំនួន​ដែល​អ្នក​ទទូលទាន​ អាច​បញ្ចុះ​កម្រិត​កូឡេស្ដេរ៉ូល​ខ្ពស់​នេះ​បាន ​និង​ថែម​ទាំង​លើក​កម្ពស់​ទម្រង់​លីពីត ​នៅ​ក្នុង​រាង​កាយ​របស់​អ្នក​ទៀត​ផង។ ​




ត្រី ៖ ត្រីគឺ ​ជា​អាហារ​ដ៏ប្រសើរ​មួយ​ប្រភេទ ​មាន​ប្រសិទ្ធភាព​បញ្ចុះ​កម្រិត​កូឡេស្ដេរ៉ូល​ ពីព្រោះ​វា​មាន​ផ្ទុក​អាស៊ីដ​ធាត់ ​Omega3​  ដែល​ជំនួយ​ដល់ការ​លើក​កម្ពស់​សុខភាព​បេះដូង​ទាំង​ស្រុង​របស់​អ្នក។ ​អ្នក​ជំងឺ​គាំង​បេះដូង​ ដោយ​សារ ​កម្រិត​កូឡេស្ដេរ៉ូល​ឡើង​ខ្ពស់​ នឹង​ជ្រាប​ច្បាស់ថា​ អាស៊ីដ​ធាត់ ​Omega3 ​ពិត​ជា​ជួយ​ការពារ ​ពីគ្រោះថ្នាក់​មរណ​ភាព​ដោយ​សារ​បញ្ហា​បេះដូង​ ពិត​មែន។ ​អាស៊ីដ​ធាត់​ Omega3​បង្កើន​កម្រិត​កូឡេស្ដេរ៉ូល​ល្អ​ នៅ​ក្នុង​រាង​កាយ ​និងជំនួយ​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​កើន​ឡើង​កម្រិត ​កូឡេស្ដេរ៉ូល ​មិនល្អ​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព។ ​

សណ្ដែក ៖ សណ្ដែក ​មាន​គុណ​សម្បត្ដិ​ប្រសើរ​ សម្រាប់​សុខភាព​បេះដូងរប​ស់អ្នក​ ទោះ​ជាយ៉ាង​ណា​ប្រភេទ​សណ្ដែក​ទាំង ​អស់នឹង​ជួយ​បញ្ចុះ ​កម្រិត​កូឡេស្ដេរ៉ូល​ខ្ពស់ ​នៅក្នុង​រាង​កាយ​របស់​អ្នក​។​ សណ្ដែក​សម្បូរ​ដោយ​ជាតិសរសៃ​ Fiber ​ហើយ ​វាមាន​ផ្ទុក​ នូវសារ​ធាតុ​ប្រូតេអ៊ីនជា​ច្រើន ដែល​​​សារ​ធាតុ​ផ្ទុក​ជាតិធាត់​ទាប។ ​លោក​វេជ្ជបណ្ឌិត ​Eileen​ មាន​ប្រសាសន៍ថា​ « ការសិក្សា​ស្រាវជ្រាវ​មួយ​បាន​បង្ហាញថា​ សណ្ដែក​អាចជួយ​បញ្ចុះ​កម្រិត​កូឡេស្ដេរ៉ូល ​បាន​ច្រើន​រហូត​ដល់​ ៨% ​ដោយ​ គ្រាន់​តែអ្នក​ទទួល​ទានវា ​កន្លេះ​ពែង​ជា​ប្រចាំ »។ ​

ខ្ទឹមស ៖ ខ្ទឹមសក៏​ជួយបញ្ចុះ​កម្រិត​កូឡេ​ស្ដេរ៉ូល ​នៅក្នុង​រាង​កាយ​របស់​អ្នក​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ដែរ។ ​វាមាន​ប្រសិទ្ធ​ ភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​កំណក​ ដែល​ធ្វើ​ឱ្យស្ទះ​សរសៃ​អាទែរ ​ដោយ​ការ​ការពារ​បំណែក​កូឡេស្ដេរ៉ូល ​ពីការ​ជាប់ស្អឹត​ ទៅនឹង​ជញ្ជាំង​សរសៃ​អាទែ។​ អ្នក​មិន​ចាំ​បាច់​ទទួល​ទានវា​ឱ្យលើសពី​ ៤កំពិស​នោះ​ទេ​ ដូច្នេះ​ការទទួល​ទាន​ ពីរកំពិស​ក្នុងមួយ​ ថ្ងៃ គឺ​ជាបិរមាណ​សមល្មម ​ដើម្បីទទួល​បាន​គុណ​ប្រយោជន៍​ប្រសើរ។ ​

ស្លឹកផ្ទី ៖  ​ ស្លឹកផ្ទី​ជំនួយ​ដល់ការ​បញ្ចុះ​កម្រិត​កូឡេស្ដេរ៉ូល ​ពីព្រោះ​វាមាន​ផ្ទុក​នូវសារ​ធាតុ​ lutein។ សារធាតុ​ lutein​ ត្រូវបាន​មនុស្ស​ចាត់​ទុកថា ​វាជា​សារធាតុ​ចិញ្ចឹម​មួយ​ប្រភេទ ​ដែល​មាន​ប្រសិទ្ធភាព​ការពារ​ ជញ្ជាំង​សរសៃ​អាទែ​របស់​អ្នកប្រឆាំង​នឹងកូ​ឡេស្ដេរ៉ូល ​ដែល​អាច​ជាប់ស្អិត​នឹង​សរសៃ​អាទែ​ បង្កជា​ការស្ទះ​សរសៃ​ឈាម។​

ផ្លែឈើ និង​ប្រេង​អូលាវ ៖​ ជាតិសរសៃ ​ Fiber នៅក្នុង​ផ្លែឈើ​មាន​គុណសម្បត្ដិ​បញ្ចុះ​កម្រិតកូ​ឡេស្ដេរ៉ូល។ ​ផ្លែប៉ោម ​ផ្លែ Pears​ ក្រូចថ្លុង​ ស្រ្ដូប៊ឺរី ​និង​ប្រភេទ​ផ្លែឈើជូរ​ មាន​នូវជាតិ​សរសៃ ​Fiber ​ងាយរំលាយ ​ដែល​ជួយ​បញ្ចុះ​បរិមាណ​កូឡេ​ ស្ដេរ៉ូល​ នៅក្នុង​រាង​កាយ។​ ប្រេង​អូលាវ ​សម្បូរ​ទៅ​ដោយ​ ខ្លាញ់ម៉ូណូ​ មិនផ្ទុក​អ៊ីដ្រូសែន​ច្រើន​មានប្រសិទ្ធភាព​ ប្រឆាំង​នឹង ​កម្រិតកូឡេស្ដេរ៉ូល​មិន​ល្អ ​នៅក្នុង​រាង​កាយ៕ ​


ដោយៈ ដេវិដ

No comments: